ដោយមើលឃើញថា បច្ចុប្បន្ននេះសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះខ្លាំងនៅទូទាំងពិភពលោក ខណៈវិស័យអចលនទ្រព្យនៅអាស៊ីកំពុងតែដុន.ដាបជាបណ្តើរៗ។ ក្រឡេកមកមើលប្រទេសវៀតណាមវិញ កាលពីពេលថ្មីៗនេះគឺអាជ្ញាធរមូលដ្ឋានបានធ្វើការស៊ើ.បអង្កេតនិងចា.ប់ខ្លួនបានមេខ្លោងធំៗជាបន្តបន្ទាប់ក្នុងវិស័យអចលនទ្រព្យ ដែលបានបោកប្រាស់ប្រជាពលរដ្ឋស្លូតត្រង់ ដោយជនឆបោកទាំងនោះអាចនឹងត្រូវកាត់ទោ.សធ្ងន់ធ្ងរ រហូតដល់ ប្រ.ហារជី.វិត ស្របតាមច្បាប់ប្រទេសវៀតណាម។.jpg)
កាលពីថ្ងៃទី ១៩ ខែមីនានេះ អាជ្ញាវៀតណាមបានអំពាវនាវឱ្យមានការកាត់ទោសប្រហារជីវិតដល់អ្នកស្រី Truong My Lan ដែលជាមេក្លោងនៃការក្លែងបន្លំហិរញ្ញវត្ថុដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ មិនធ្លាប់មានពីមុនមក។ អ្នកស្រី Lan ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat Holdings Group ប្រឈមមុខនឹងការកាត់ក្តីនៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃទីក្រុងហូជីមិញ ដោយចោទប្រកាន់ថាបានដឹកនាំការឆបោកក្នុងទំហំទឹកប្រាក់រហូតដល់ ២០ ពាន់លានដុល្លារអាមេរិក។
ជាមួយគ្នានោះ មហាសេដ្ឋីអចលនទ្រព្យវៀតណាម មួយរូបទៀត គឺលោក Do Anh Dung ប្រធានក្រុមហ៊ុនលក់បុរី Tan Hoang Minh ក៏ត្រូវបានកាត់ទោសនៅថ្ងៃទី ១៩ ខែមីនាដូចគ្នាដែរ។ លោកត្រូវបានគេចោទប្រកាន់ពីបទបោកប្រាស់អ្នកវិនិយោគប្រមាណ ៦៦៣០នាក់ ក្នុងទំហំ ចំនួន ៣៥៥ លានដុល្លារអាមេរិក។ ចុងចោទបានលក់មូលបត្របំណុលដើម្បីបង្កើនដើមទុន ដោយសន្យាថាអ្នកវិនិយោគនឹងទទួលបានផលចំណេញខ្ពស់ ប៉ុន្តែក្រុមហ៊ុននេះបានកិបកេងប្រាក់រាប់រយលានដុល្លារដែលទទួលបាន និងមិនព្រមផ្តល់ការប្រាក់តាមការសន្យានោះទេ។ 
ទោះជាយ៉ាងណា ការកាត់ក្តីដែលរំពឹងថានឹងដំណើរការរហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៤នេះ ដែលវាគឺជាផ្នែកនៃយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយដែលមេដឹកនាំបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានសន្យាអស់រយៈពេលជាច្រើនឆ្នាំដើម្បីលុបបំបាត់អំពើពុករលួយទូទាំងប្រទេស ទោះបីជាទទួលបានលទ្ធផលជាក់ស្តែងតិចតួចក្តី។
គួរបញ្ជាក់ថា ប្រទេសវៀតណាមបានចាប់ផ្តើមការបង្រ្កាបអំពើពុករលួយយ៉ាងទូលំទូលាយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងមន្ត្រីពុករលួយ និងតួរលេខធុរកិច្ចជាន់ខ្ពស់ក្នុងចំណោមមនុស្ស ៤,៤០០ នាក់ដែលត្រូវបានចោទប្រកាន់ក្នុងជាង ១,៧០០ ករណីចាប់តាំងពីឆ្នាំ ២០២១ផងដែរ៕










