ដំណឹងដែល ព្រះកាយច័ន្ទ ថាប្រសិនបើនាងវិលចូលប្រកួតបវរកញ្ញាវិញទោះវាយនាងឱ្យស្លា.ប់ កាត់ក្បា.លចោលក៏នាងមិនលាលែងតំណែងនេះ ចំប៉ីខ្មៅ ដែលជាដៃគូមានរឿងចម្រូងចម្រាសជាមួយគ្នាបានវាយបកវិញថាទោះបី ព្រះកាយច័ន្ទ មកវិញក៏មិនប្រាកដបានមកុដដែរ។ ទន្ទឹមនឹងនេះ ចំប៉ីខ្មៅ បានជូនពរយ៉ាងពីរោះទៅកាន់អតីត Miss Grand ភ្នំពេញ សូមឱ្យទទួលជោគជ័យជា first runner up ទើបអត់លាលែង។
កាលពីកន្លងមកនេះ ព្រះកាយច័ន្ទ បាននិយាយប្រាប់ឱ្យអ្នកគាំទ្រ Record ការ live ទុកធ្វើជាសាក្សីនៅថ្ងៃណាមួយដែលនាងសម្រេចចិត្តត្រលប់មកចូលវិស័យបវរកញ្ញាវិញវៃនាងទាល់តែងាប់ កាត់ក្បាលចោល ក៏នាងមិនចោលមិនលាលែងតំណែងបោះបង់ការប្រកួតចោលដែរ នាងតស៊ូរហូតដល់ចប់ដើម្បីឱ្យអ្នកគាំទ្រដឹងពីសមត្ថភាព ការខិតខំប្រឹងប្រែងរបស់ខ្លួន។ ប៉ុន្តែពេលនេះនាងមិនអាចប្រាប់អ្នកគាំទ្រថាចូលដែរឬអត់នោះទេ។ ព្រះកាយច័ន្ទ ក៏បានបង្ហើបកម្មវិធីចំនួន២ មួយគឺឈានទៅប្រកួតនៅលើឆាកអន្តរជាតិតែម្តង ហើយកម្មវិធីប្រកួតមួយទៀតគឺត្រូវមានការប្រកួតថ្នាក់ជាតិជាមុនសិន។.png)
បន្ទាប់ពីដំណឹងនេះបានសាយភាពពេញបណ្តាញសង្គម ចំប៉ីខ្មៅ ដែលជាដៃគូចាស់មានរឿងចម្រូងចម្រាសជាមួយ ព្រះកាយច័ន្ទ បានលើកឡើងនៅថ្ងៃទី១៧ មីនា ដែរថា «មកវិញ ក៏មិនប្រាកដថា បានមកុដដែរ queen I love you សូមឱ្យទទួលជោគជ័យជា first runner up ណាទើបអត់លាលែង»។.png)
គួរបញ្ជាក់ថា កាលពីចុងខែកុម្ភៈ ព្រះកាយច័ន្ទ និង ចំប៉ីខ្មៅ ផ្ទុះរឿងរ៉ាវចម្រូងចម្រាសជាមួយគ្នាយ៉ាងខ្លាំងរហូតឈានដល់ការប្រើសម្តីធ្ង.ន់ៗដាក់គ្នា។ រឿងនេះបានកើតចេញពីការមិនគាំទ្រ និងផ្លែ.ផ្កាពាក្យសម្តីមិនមែនជាជនជាតិខ្មែរ ខណៈចំប៉ីខ្មៅ បានទម្លាយសំឡេង ព្រះកាយច័ន្ទ និយាយដាក់ចំប៉ីខ្មៅ ថាជា «ក្មេងនរ.ក អបលក្ខណ៍» ខណៈ ចំប៉ីខ្មៅ បោះសម្តីថា «នេះមែនសំឡេងពិតៗរបស់ idol អ្នកណា»៕










