Home Blog Page 1158

រឿងព្រេងនិទានបុរាណទាក់ទងនឹងពិធីសុំទឹកភ្លៀងរបស់ជនជាតិខ្មែរ!

0

ទឹកភ្លៀង ជាវត្ថុធាតុមួយដ៏វិសេស ទោះបីរុក្ខជាតិ សត្វក្ដី មនុស្សក្ដី សឹងអាស្រ័យទឹកភ្លៀងដើម្បីរស់ទាំងអស់ ក៏ដូចជាដើម្បីស្រោចស្រពលើដំណាំកសិផលបន្ទាប់ពីរដូវប្រាំងរាំងស្ងួត។ ដូច្នេះក្នុងគ្រា ឬឆ្នាំណាដែលខ្វះទឹកភ្លៀង រមែងមានហេតុភ័យបណ្ដាលឡើងពីរយ៉ាង គឺ ភ័យអំពីការអត់ឃ្លានម្យ៉ាង ភ័យអំពីរោគាព្យាធិម្យ៉ាង ។ ដោយហេតុទាំង២យ៉ាងនេះហើយ ទើបទំនៀមទម្លាប់សុំទឹកភ្លៀងរបស់ជនជាតិខ្មែរតាំងពីបុរាណកាលមក បន្តមានមករហូតដល់បច្ចុប្បន្ន។

យោងតាមសៀវប្រជុំរឿងព្រេងខ្មែរភាគទី៩ មានសេចក្ដីតំណាលថា ក្នុងកាលកន្លងទៅហើយ ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ព្រះអង្គទ្រង់យោនយកកំណើតជាសត្វត្រីរ៉ស់ ស្ថិតនៅក្នុងស្រះមួយ នាវស្សបុរី ។ កាលនោះក្នុងវស្សបុរីទាំងមូល ពុំមានបង្អោរភ្លៀងចុះសោះ, លុះរាំងរឹះយូរៗទៅ ទឹកបឹង ទឹកត្រពាំង ក៏រីងហួតអស់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVkV6Ykx2CDZtzP7H67YqDYOxjtHb8bLANxfqNxypkktG_UBSf3cCMwo1RHWPWeAwIuF11c_ay-CNF5F2jDcWilPEbCNTM96j75Fc3u0qqzOkWtu6qGbmjNV2WVMcjjQh6tA57-h42TxsjkinSH2XAujIlg0woABr_JqjKZ3OVrCfBVAKtTRCNP31ZD9g/s2048/01.jpg

ចំណែកស្រះដែលមានស្ដេចត្រីរ៉ស់នៅនោះ ក៏រីងខ្លះដែរ នៅសល់តែភក់ខាប់។ ពេលនោះ ពួកត្មាត កុក និង ក្រសារទាំងឡាយ នាំគ្នាចុះចឹកត្រីនៅក្នុងស្រះស៊ីយ៉ាងរីករាយជារៀងរាល់ថ្ងៃ ។ ស្ដេចត្រីរ៉ស់ក៏បង្គាប់ពួកត្រីទាំងឡាយឲ្យមុជចូលជ្រកលាក់ខ្លួនក្នុងភក់យ៉ាងវេទនាណាស់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiakfwWRQFcMrBFy7v5sIV_JE3cUwL4VqFeAGt6bGQUW48DNAiQSOee6BbzWkyS9MacFm5y362sh0w9uZsN3Ed1oZuqHXDzvnU1tU-hnuP4QZrKQwQBqClu_x372q985hHX0GU2xEGXVYDuj0cIkJnNIGympBap62X7Omr5IbHlR82-mco5guBYUpXwpfo/s640/13.jpg

ថ្ងៃមួយ ស្ដេចត្រីរ៉ស់ជំនុំនឹងត្រីរងគ្រោះឯទៀតថា “តាំងពីពួកយើងមកចាប់កំណើតជាត្រីនេះ មិនដែលធ្វើអ្វីបៀតបៀនសត្វណាម្ដងទេ មិនគួរឡើយ យើងមកទទួលការលំបាកយ៉ាងនេះសោះ” ។ គ្រានោះ ស្ដេចត្រីរ៉ស់ តាំងអធិដ្ឋានបួងសួងនឹកដល់គុណព្រះរតនត្រ័យថា “សូមតេជះគុណកែវទាំង ៣ ជាទីពឹងរបស់សត្វលោក សូមព្រះអង្គជួយស្រោចស្រង់យើងទាំងឡាយផង!” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIDL7XJ0pEg60fCYr_HiUABHsjN_4OqRdiUeW7tfgbQGUXDwomgOYQJ69j0YPWmXuz-yRAHC4mUNXF4v5ozB9gayktsOBUSy49mNGzrIfBjmAEuTDu1pTHkIwuWdJ9QmfUWBm8IVuoVEjZ0bQqtOIWQsKf6cTXoQsuvAzW2r6OmQ7edHR1L2NLakdDG98/s1000/photo_2016-05-12_15-07-40.jpg

នៅពេលនោះ ក៏កើតហេតុអស្ចារ្យ គឺក្ដៅដល់ទៅអាសនាព្រះអម្រិន្ទាធិរាជ បានជ្រាបហេតុអស្ចារ្យដូច្នេះ ព្រះឥន្ទ្រាធិរាជ ទ្រង់ត្រាស់ប្រើទេវបុត្ត ១ អង្គ ឲ្យបង្អុរភ្លៀងចុះមកសព្វទិសទី លិចទីទាបគ្មានសល់ ។ ស្ដេចត្រីរ៉ស់ ព្រមទាំងពពួកត្រីទាំងឡាយ បានសេចក្ដីសុខសប្បាយ តាំងពីពេលនោះមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiRSfUap8mMnuEm2fukH-i8L0uEtyQvef5b3ybXMbOdaU32Uib6-A1kevHcDnhS-kzrMZXYx38YOAio7SfqLCMkAbInXy_c0wdTkslEpvZbJyhmY-fLxgzkWABGl4-gw5dzXmQFIpUtyZHRiexi8f2ShtYExX0dHVU9-TgjbQNunYgJR7RPC-irpTf-rc/s512/unnamed.jpg

ដោយមានរឿងអស្ចារ្យយ៉ាងនេះឯងហើយ ទើបកាលណាមានការរាំងរឹះ អ្នកស្រុក តែងនាំគ្នាធ្វើពិធីសុំទឹកភ្លៀង ដោយមាននិមន្តព្រះសង្ឃសូធ្យធម៌ សុកោន្ថោ មានធ្វើស្រះតូចមួយ ហើយរកត្រីរ៉ស់យកទៅដាក់ឲ្យហែលក្នុងទឹកនោះ រួចធ្វើពិធីបួងសួងសុំទឹកភ្លៀងទៅ ៕

លោក ខាំ ភូរិ ៖ សង្ឃឹមថាមិនមានកម្មវិធីទូរទស្សន៍ណាហៅ ហ័ងហ័ង ឡើងកម្មវិធី និងក្លាយជាអ្នកតំណាងផលិតផល

0

លោក ខាំ ភូរិ ដែលជាផលិតករល្បីឈ្មោះមួយរូបបានលើកឡើងអំពីអ្នកលក់អនឡាញ ហ័ងហ័ង ដោយសង្ឃឹមថាកម្មវិធីទូរទស្សន៍តូចធំនានាមិនហៅអ្នកលក់អនឡាញរូបនេះឡើងកម្មវិធីទៅចុះ។ ក្នុងនោះផលិតករជើងចាស់រូបនេះក៏សង្ឃឹមដែរថាមិនមានម៉ាកផលិតផលល្បីៗណាមួយហៅ ហ័ងហ័ង ធ្វើជាអ្នកតំណាងផលិតផលដូចគ្នា។ ការលើកឡើងរបស់លោក ខាំ ភូរិ នេះដែរដោយសារតែកន្លងមកនេះម្ចាស់ផលិតផលមួយចំនួនបានជ្រើសអ្នកល្បីនៅតាមបណ្តាញសង្គមទិកតុកមិនខ្វល់ថាមានប្រវត្តិបែបណាយកមកផ្សាយផលិតផល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivMCn6lSvaB13mzv7aVubbqXt66xtHCEk9ioU_pT0eZ9RaPN1zJRL3X11NzOiRNpQV3V2pbuqlD8mTDB6bsYwOa7vnFq3vh_Sojy95-Y9poBljj4-B8idlCmfr0EcZGEZaWv0lEs8qLxtgJSLHfOAJjJX6Lhb0AyNTpLz73zK-fuLN3WiU93Z3FArVas8/s750/64356545_2164706536911096_4777234154167205888_n.jpg

ជឿជាក់ថាអ្នកនិយមលេងបណ្តាញសង្គមហ្វេកប៊ុកជ្រាបមកហើយថាអ្នកលក់អនឡាញ ហ័ងហ័ង ដែលត្រូវសាធារណជនដាក់នាមឱ្យថាអ្នកលក់សម្តីអាក្រក់ប្រចាំឆ្នាំ២០២៤ ត្រូវមហាជនរិះគន់ភ្លូកទឹកភ្លូកដី រហូតត្រូវខាងប៉ុស្តិ៍នគរបាលខេត្តហៅមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពមិនសមរម្យប្រើសម្តីគ្មានសុជីវធម៌ដាក់អតិថិជន។ រឿងប្តីប្រពន្ធអ្នកលក់អនឡាញពីររូបនៅខេត្តសៀមរាបនេះលោកជំទាវ ញ៉ែម មរតក រដ្ឋលេខាធិការក្រសួងកិច្ចការនារី ក៏ចេញមុខប្រតិកម្មដូចគ្នារួមទាំងបានចេញមុខជួយដល់អ្នកទិញជាស្រ្តីម្នាក់ដែលត្រូវបាន ហ័ងហ័ង ជេរប្រមាថទាក់ទងមកលោកជំទាវ លោកជំទាវនឹងជួយជ្រោមជ្រែងតាមប្រព័ន្ធផ្លូវច្បាប់ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0yzdVuSNyxwfsaHBESvHGW0YLmz5W7A8frfzcgjUtYcY5S87nHjssLmSZsRw2IBM15uTvuiyN1UwcH9kaoQ0ImXgZKanCJxiWsc_kE0M0mAnahlHfjEf22ROL7aDKN9OAwvthLvaxhxWvkyo9VcM4Pk7DpLR14CvOEcuKVcYzuCgGHY82Og5XlAs-qqA/s2048/image_2024-04-29_15-51-08.png

យ៉ាងណាមិញ បន្ទាប់ពីអ្នកលក់អនឡាញ ហ័ងហ័ង និងប្តី បានធ្វើកិច្ចសន្យាផ្តិតមេដៃ និងសូមទោសជាសាធារណៈរួចមក អ្នកលក់អនឡាញរូបនេះកំពុងរក្សាភាពស្ងៀមស្ងាត់លែងក្រអើមក្រទមដូចកាលពីរឿងកើតឡើងថ្មីៗហើយនិយាយថាជាការធ្វើទីផ្សាររបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX2-rhoWuAK6nGcI3Q4TASbUq5Tk9XlL-ejPtn7Oap-3ZhR_WMYSBlimho9ZINXvH4XI0zJBULmxWC8ftbBKXxKHdhMc02ZRgKFJNzP6XK-VtT3UHrvZbQbzLFz4e32JAv9Ww-Sor-8sP0nif9xGzAY4KLcp_dwRuAtq7PdeI083QDhNZ3S8WANzRB_4E/s1280/image_2024-05-03_09-31-22%20(3).png

ស្របពេលជាមួយគ្នានេះដែរនាយប់ថ្ងៃទី២ ខែឧសភា ផលិតករល្បីឈ្មោះលោក ខាំ ភូរិ បានលើកឡើងនៅលើបណ្តាញសង្គមថា « សង្ឃឹមថាមិនមានកម្មវិធីទូរទស្សន៍តូចធំណាហៅ ហ័ង ហ័ង ឡើងកម្មវិធីទៅចុះ។ ពិសេសសង្ឃឹមថានឹងមិនមានម៉ាកយីហោល្បីៗណា យកនាងធ្វើជាទូតតំណាងផលិតផលនោះដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs2eoGOf4sTIk9nRoEeiMlFhFSCPkHTzF1tDTVpYtZjnUGCE9f5O3LV97dSh23Ejq1pscQpWAmEks0rUk1U_PCbcLFTlSgYucB9Q4c4V2KNDmZjBiC04YRCjxmXpbQ0c_FOULpIwWqLVkgpVtB6f6mBAk1RUa2Fe7_1zEtz8JuY_2G1vF8YLMyCccdxXg/s1280/image_2024-05-03_09-31-24.png

ការលើកឡើងរបស់ផលិតកររូបនេះទំនងជាបានឃើញកន្លងមកនេះម្ចាស់ផលិតផលមួយចំនួនបានជ្រើសយកអ្នកដែលកំពុងល្បីលើបណ្តាញសង្គមមកផ្សាយផលិតផលឱ្យតែអ្នកណាល្បីៗយកមកហើយដោយមិនខ្វល់ថាការល្បីនោះប្រកបដោយភាពថ្លៃថ្នូរឬក៏អត់នោះទេ៕

មកស្គាល់សាកលវិទ្យាល័យល្អបំផុតទាំង ១០ នៅអាស៊ីក្នុងឆ្នាំ ២០២៤

0

បរទេស៖ យោងតាម Time Higher Education (THE) ដែលជាស្ថាប័នចាត់ថ្នាក់សាកលវិទ្យាល័យធំជាងគេមួយក្នុងចំនោមអង្គការលំដាប់ពិភពលោកទាំងបី ក្រៅពី QS និងសាកលវិទ្យាល័យ Shanghai Jiaotong គេហទំព័រនេះហើយគឺជាអ្នករាយការណ៍ជាពិសេសលើព័ត៌មាន និងបញ្ហាទាក់ទងនឹងការអប់រំឧត្តមសិក្សា។ ដោយកាលពីថ្ងៃទី ១ ខែឧសភា (THE) បានប្រកាសពីចំណាត់ថ្នាក់សាកលវិទ្យាល័យល្អបំផុតនៅអាស៊ីប្រចាំឆ្នាំ ២០២៤។ ក្នុងចំណោមសកលវិទ្យាល័យអាស៊ីចំនួន ៧៣៩ មកពី ៣១ ប្រទេស មានត្រឹមតែ ១០ ប៉ុណ្ណោះដែលជាប់ឈ្មោះជាសាកលវិទ្យាល័យល្អបំផុតរបស់អាស៊ី។ ដូច្នេះខាងក្រោមនេះគឺជាបញ្ជីសាកលវិទ្យាល័យល្អបំផុតទាំង ១០ នៅអាស៊ីក្នុងឆ្នាំ ២០២៤៖

១. Tsinghua University ប្រទេសចិន តម្លៃសិក្សាពីជាង ៣.៥០០-៩.៦០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYf3H60Yc0556zZZuT9nktMixKnPjCCwY-elh_RvS3gPD0LHkPc3BU38yRxwQtVHUup5ZqDAFGqLiMi1p1tn-ICYnhFgdyyCzi3g4uM_mYzeYUKrdxjWf8PKXmHB7QHoltzkFmHzovDwhIvu1WWg4P4NpnroOkMZ7g4cBgmc4s8TqmW2E8Kspg9SUIEbA/s1460/Tsinghua-University.jpg
២. Peking University ប្រទេសចិន តម្លៃសិក្សាពីជាង ៣.៥០០-៤.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvX0U-_604tzeUnjh5o-5BygVtVzmB3TNvlQG-Nn6cOzZU51BVkmOLYdcEy1Q1nPO5Z8iHMFig-eAkv5sP2diikbOX3qeHCKv_3czkUzFdC9Yro2JLazlNYtYlH_jSD3lXwzOfoewR0wEu1NJlbgrtNDz7rnVvoxzyCjdyQqqtpzYGa1Es6wSxdryD1rM/s1280/15-captivating-facts-about-peking-university-1695573947.jpg
៣. National University of Singapore ប្រទេសសិង្ហបុរី តម្លៃសិក្សាពីជាង ១៣.០០០-៥២.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS5GXBGb9-dAqfdMDO7vr0PAJbOw5oefvN9VNXLbW5kBfd7YMUBT8tQeIU8MlMv4SjXeFZ1m5NMlPV_qE9owrVmLMycoq4oGaR4ODVayxFTcJ56MLyrGeuX5__WH80zmWvwYr9isbtYVBYVvhvQ_Vv8PKskm_SrALp0PDC25Sby7piBWvp_a-0a6x5ajA/s720/HEADER-OIA-9.png
៤. Nanjing Tech University ប្រទេសសិង្ហបុរី តម្លៃសិក្សាពីជាង ១៣.០០០-៥៧.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZbekzHyOBTLRRAqWb6uK8vFrsxE2fGn-bR_iGOuNBZvyNvvKaNfMTa2HVpstZTLGYexDn5aPabpTYHSIYkMYbkpfAvBeZ_PG1JXh1jD9z_5WhG774_2yWPa94tG3qfVzvjN6zijnYv8jCqTdVOMAR5HK78fOIor8eyM4UNTky7jWgLQDr9gY8YD2k_UM/s720/1450323873733097687.jpg
៥. The University of Tokyo ប្រទេសជប៉ុន តម្លៃសិក្សាពីជាង ៤.៧០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisfRZUeL9wusvM3X6jBhYajDc-scNNROzXrIkwMZrPdEx2X2uQTxJTb0s6FoaECCPiIZ8pLhcnzCRTwctaDdoYtuYOKwel3W5S9QpDGVLQzc7TEG8Y9xSH2s9L7y0xisLFw6RZfM4i4PsWQE9Bbi3HPkEkBVFOV0u-w_jzbQ-ck-3828TtrIrTJ2VktT4/s1200/Yasuda_Auditorium_-_Tokyo_University_3.jpg
៦. The University of Hong Kong ហុងកុង តម្លៃសិក្សាពីជាង ២៣.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs7KJlKWUOp5geV08DjjrOXbx7kkVtNLjs2tnSOefItJ1h54GARz9XknaeURBAt7A5PiBzGcVouGSYMGiz2OJQfBUWcuuC2eOfvNGcIdxe0Z9xBov8a72iLIw3fh3IsWxaSLHYsg9pi2HNqH614WAqYvAtMkYi7ILNte6_f3ECwbLuzPe4x28YsqAGSvQ/s785/node-3_2.jpg
៧. Shanghai Jiao Tong University ប្រទេសចិន តម្លៃសិក្សាពីជាង ៣.៤០០-១១.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim-Cb0LuWqoLryqQVyCLBmlWPap2MhMIRsLKUtgs7a0F7KMNgs3Ov4LIPmJjhL8sGS5c7Pjzec0yedgRTh7QDtC0j4izqR2XZeyc3XPjlLONagjzKhe7-q9gKVzhMnHsv5Mr_B9bDT5HsVl6dmamwQ9ugc2nFIMhRpu50CWFCiAJvT4f1Z1YbBDHjn8ec/s600/Campus-in-Shanghai-Jiaotong-Univeristy.jpg
៨. Fudan University ប្រទេសចិន តម្លៃសិក្សាពីជាង ៣.១០០-១១.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ0jy-hZmY3CzWQoisGt82K-yfQWlQT6Hy-FwquqsaEXOI2TD084ymRY5O4WWhLkelfGZgfp2fiZlSayH72cFkEzfkWGDQepFk64zn1PQgHr9qAxKRI5IdoAR7GLTQZb4cvNHgSJKdSpxuPhaReW_U3YhX7-3kLTr9WEy4ArzuKHlfw1aS6Turd3fkmV4/s1064/Fudan-University.jpg
៩.Zhejiang University ប្រទេសចិន តម្លៃសិក្សាពីជាង ២.០០០-២៧.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz5xc6vxIlNNDMxsBec_TcYr4O0M0OdbOags_o0tFA1GAJkqXmady3Uz88oS26536GS9wYMk0IW8PWGScWQJ-W_nsa23quGAU9rk0fXZ6NE_4o8tY5Amsx6d0qzGfpyT9C6En7sUAaGCzIwkig894QPE9oYJFunZSSJ-OdKDV4fJRHc3_dcqz8m-PZxkc/s750/02_%E5%A4%A7%E8%AE%B2%E5%A0%82_Auditorium.jpg
១០. Chinese University of Hong Kong ហុងកុង តម្លៃសិក្សាពីជាង ១៨.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBWWEAFRiSgGNVWPbVjxpelNipNfCa_e3ocuxONGwJh_A9uRS0rUzcNVFV4k7F9EeHkrRL-WyAMtMfuAz0GIi2HmULiDk_tb2b8K4fBiC7VfR6P1wYk8vIX4vOQityseCl3koDnu2nwV6qaR4N7N3LpWFOkZjxXrxXSSPwV0DDd52NVgp7H0-vDIUZrzA/s8688/The_South_Gate_.jpg

គួរបញ្ជាក់ដែរថា សកលវិទ្យាល័យ Tsinghua និង Peking របស់ប្រទេសចិនទាំងពីរនៅតែស្ថិតក្នុងលំដាប់កំពូលអស់រយៈពេល ៣ ឆ្នាំហើយ។ យោងតាមគេហទំព័រ THE បាននិយាយថា ពួកគេបានវាយតម្លៃសាកលវិទ្យាល័យតាមលក្ខណៈវិនិច្ឆ័យចំនួន ១៨ ដោយបែងចែកជា ៥ ក្រុមគឺ៖ គុណភាពស្រាវជ្រាវ (៣០%) បរិយាកាសស្រាវជ្រាវ (២៨%) ការបង្រៀន (២៤.៥%) ប្រាក់ចំណូលពីការផ្ទេរចំណេះដឹង និងសមត្ថភាពក្នុងការទាក់ទាញមូលនិធិ (១០ %) និងទស្សនវិស័យអន្តរជាតិ (៧.៥%)។ បើប្រៀបធៀបទៅនឹងចំណាត់ថ្នាក់មុន ចំនួននៃលក្ខណៈវិនិច្ឆ័យបានកើនឡើងចំនួន ៥ ហើយទម្ងន់នៃលក្ខណៈវិនិច្ឆ័យនីមួយៗក៏បានផ្លាស់ប្តូរផងដែរ៕

សហរដ្ឋអាមេរិកនឹងសាងសង់ស្ពានអាកាសដ៏ធំបំផុតរបស់ពិភពលោកសម្រាប់សត្វព្រៃឆ្លងកាត់

0

ប្រទេសអាមេរិក៖ កាលពីពេលថ្មីៗនេះយោងតាម CNN បានឱ្យដឹង ប្រទេសសហរដ្ឋអាមេរិកបាននឹងកំពុងសាងសង់ស្ពានអាកាសដ៏ធំបំផុតរបស់ពិភពលោកសម្រាប់សត្វព្រៃឆ្លងកាត់ ក្នុងគោលបំណងដោះស្រាយជម្លោះរវាងសត្វ និងមនុស្ស ខណៈសត្វរាប់ស៊ិបក្បាលបានចេញពីព្រៃរត់បុករថយន្តបណ្តាលឱ្យមនុស្ស ២០០ នាក់ស្លា.ប់ និង ២៦.០០០ នាក់ទៀតរងរបួសជារៀងរាល់ឆ្នាំ។ ដូច្នេះអាជ្ញាធរកំពុងសាងសង់ស្ពានអាកាសប្រវែង ៦៤ ម៉ែត្រលាតសន្ធឹងលើផ្លូវហាយវេចំនួន ៨ ដែលត្រូវបានគេចាត់ទុកថាជាស្ពានអាកាសដ៏ធំបំផុតរបស់ពិភពលោកមានតែមួយគត់នៅអាមេរិកក្នុងទីក្រុង Los Angeles ដោយគេជឿថាគម្រោងនេះនឹងបញ្ចប់ជាផ្លូវការនៅឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfK1R4HL4RSCMXfP2jM8t3YDRhDoQUohIsReyrNurb2ZWDdGeVkgVVQJVUMZsCx_GgZ5JCFJHj_icts1CNKiX30budb24Etmp6EFfdearzmlf1txNDgK36GQj0oBC0pjxWKb63YOPVciEhKkuD25bPiU5tMSvPZf4tuMftkOMcc4_4frZvnBslimMwEi8/s1160/photo_2024-05-03_13-04-15.jpg

នៅពេលដែលគម្រោងនេះត្រូវបានបញ្ចប់នៅឆ្នាំ ២០២៥ ស្ពានដែលបង្កើតដោយមនុស្សនឹងផ្តល់ការឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់សត្វព្រៃរាប់ស៊ិបក្បាលដូចជាតោ ខ្លា ចចក និងក្តាន់ជាដើម ដើម្បីផ្លាស់ទីរវាងភ្នំ Santa Monica និង Simi Hills ក្នុងជួរ Santa Susana ។ គម្រោងនេះមានឈ្មោះថា Wallis Annenberg Wildlife Crossing មានតម្លៃ ៩២ លានដុល្លារដែលបានមកពីភាពជាដៃគូរវាងអង្គភាពជាច្រើនរួមមាន Caltrans សេវាឧទ្យានជាតិ និងសហព័ន្ធសត្វព្រៃជាតិ។ បច្ចុប្បន្នគម្រោងនេះបានឈានដល់ចំណុចសំខាន់មួយនៅពេលដែលផ្នែកស្ពានទីមួយត្រូវបានគេដាក់នៅលើផ្លូវហាយវ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhojw6Ko63AtHtngsdbWZJ3D8vOfPIJ-FHngIzoBmrMmuM85Dduhpm4MsY8JIKxdwAok00zJJnNJQwK2R3kBwgP0tw1J_25g05Tn-TRk0TuJAZS2AV53xNScqBtbF4xR8unUxvMzXdI8ksZn80-yAryBByq-IwHufolr2ppHBDBoT53DBFka6soGROYE5k/s750/photo_2024-05-03_13-04-36.jpg

ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ក្រុមសំណង់នឹងដំឡើងធ្នឹមបេតុងបន្ថែមទៀត ដែលនីមួយៗមានទម្ងន់ពី ១២៦ ទៅ ១៤០ តោន។ ស្ពានអាកាសប្រវែង ៦៤ ម៉ែត្រនឹងលាតសន្ធឹងលើ ៨ គន្លងចរាចរណ៍ ហើយក្រុមការងារសាងសង់ក៏នឹងដាំដើមឈើលើផ្ទៃដីជិត ៥ ហិកតានៅសងខាងស្ពានអាកាស ដែលធ្វើឱ្យរចនាសម្ព័ននេះពោរពេញទៅដោយបន្លែ រួមទាំងរុក្ខជាតិជាងមួយលានដើម ដើម្បីទាក់ទាញសត្វព្រៃ។ ខណៈពេលដែលស្ពាននេះនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សត្វ អ្នកជំនាញក៏សង្ឃឹមដែរថា គម្រោងនេះនឹងធ្វើឱ្យជីវិតសត្វតោភ្នំកាន់តែប្រសើរឡើង។ នៅក្នុងព្រៃ ពួកគេតែងតែដើរលេងក្នុងទឹកដីដែលមានទំហំជិត ២៦០ គីឡូម៉ែត្រការ៉េ។ ប៉ុន្តែដោយសារតែផ្លូវល្បឿនលឿនជាច្រើននៅក្នុងទីក្រុង Los Angeles ពួកគេមានការលំបាកក្នុងការផ្លាស់ទីដោយសេរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl6PvOyKaIZYposkPidCNF2qMr_PKCNd5CHW4sqCuTY2BD1d9Q81VIHH_6OnDypF790T-V2Q2qZajAz-5NEZXyzSeGQNNAxywf-xR14rLfhNbKIutkk_w6JUXqE5LDPV91uEQ90NgNrUA0YLgw8vJHXWwR90ZWW3L8DnnxRzNa4AflGvp6BzB7_-OAckY/s1280/photo_2024-05-03_13-08-02.jpg

ជាលទ្ធផល សត្វតោភ្នំនៅតំបន់ខ្លះកំពុងបង្កាត់ពូជ ដែលធ្វើឱ្យវាងាយនឹងមានបញ្ហាសុខភាព។ អ្នកជំនាញជឿថា តោធំនេះអាចនឹងបាត់ពីតំបន់ ប្រសិនបើភាពចម្រុះនៃហ្សែនមិនប្រសើរឡើង។ គួរបញ្ជាក់ដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រឿងរបស់សត្វតោភ្នំដ៏ល្បីឈ្មោះ P-22 ក៏បានទាក់ទាញចំណាប់អារម្មណ៍ជាពិសេសផងដែរ។ ក្នុងឆ្នាំ ២០១០ តោ P-22 ត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវដ៏មមាញឹកយ៉ាងតិចពីរ ដើម្បីទៅដល់លំនៅដ្ឋានរបស់ខ្លួននៅសួន Griffith ក្នុងទីក្រុង Los Angeles ។ វាបានចំណាយពេលជាងមួយទស្សវត្សរ៍ដើរលេងជុំវិញទឹកដីដ៏តូច និងដាច់ស្រយាលដោយគ្មានសង្ឃឹមក្នុងការស្វែងរកគូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0ISux9fJNG4X2iFp60EPwjx8nViPSjV53ZyWZz6JN5gJKQkz2s6-9IGucsXu3brRm0bg9KN_rgAz4ppy7YnEltoqrxFFyaD8PlgkvXgw9EeuKmoJifGwSQbBE-feXYGKLMusUCchBjK-r4pUK0haeQpgzOoB5r8i8nR5Hy63zz4oaAl3bGakEdVZhrP8/s1188/photo_2024-05-03_13-11-21.jpg

នៅខែធ្នូ ឆ្នាំ ២០២២ អាជ្ញាធរបានសម្លាប់តោ P-22 នេះបន្ទាប់ពីវាបានវាយប្រហារសត្វឆ្កែក្នុងស្រុកពីរក្បាល។ លទ្ធផលធ្វើកោសល្យវិច័យក្រោយមកបានបង្ហាញថា តោមានរបួសច្រើនដោយសារត្រូវរថយន្តបុក បាក់ឆ្អឹងក្បាល ជំងឺតម្រងនោម រលាកសន្លាក់ និងជំងឺរ៉ាំរ៉ៃជាច្រើនមុខទៀត។ រឿងរបស់វាបានបំផុសគំនិតបុគ្គល និងអង្គការជាច្រើនឱ្យចូលរួមចំណែកក្នុងគម្រោងសាងសង់ស្ពាន Wallis Annenberg Wildlife Crossing សម្រាប់សត្វព្រៃដើម្បីឆ្លងកាត់ដោយសេរីនិងដាច់ដោយឡែកពីមនុស្ស៕

អ្នកគាំទ្រ Queen of Tears ស្រមៃថាពិធីមង្គលការក្នុងរឿងរបស់ Kim Soo Hyun និង Kim Ji Won នឹងក្លាយជាពិធីមង្គលការជីវិតពិត

0

ជឿជាក់ថាអ្នកតាមដានវិស័យរឿងភាគមួយចំនួនធំធ្លាប់ប្រាថ្នាចង់ឱ្យតួឯកនៅក្នុងរឿងដូចទៅក្នុងជីវិតពិតរបស់ពួកគេជាពិសេសអ្នកគាំទ្ររឿងភាគកូរ៉េតែម្តង។ ជាក់ស្តែង តារាសម្តែងKim Soo Hyun និង Kim Ji Won កាន់តែមានប្រជាប្រិយភាពខ្លាំងបន្ទាប់ពីសម្តែងជាមួយគ្នាខណៈអ្នកគាំទ្រជាច្រើនប្រាថ្នាថាពួកគេនឹងជួបគ្នាក្នុងជីវិតពិតដូចជា Hyun Bin និង Son Ye Jin បន្ទាប់ពីសម្តែងរឿង Crash Landing On You ខណៈរឿងទាំងពីរត្រូវបានសរសេរដោយអ្នកនិពន្ធតែមួយគឺ Park Ji-eun ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQwbKXNP-NqlFiHayDyHKNPYiEFVEhV-a8RTUTzE7fIDMWdyOevTO9tyDeC-bVINyGPOSZL0u_kg2J8hMwaJDcpi5O8FL4WCXsEXZL78XQNU4K1_GxCJ5bYoffpgCCLbBTPTuCvosGCid_nJpleCBreuRdHvs0O5wJ766pTV9VFdWEJtNPbff12kilN0s/s782/image_2024-05-02_16-48-42.png

តួសម្តែង និងក្រុមការងាររបស់ Queen of Tears បានប្រមូលផ្តុំគ្នានៅឯកន្លែងសាច់អាំងកូរ៉េរួមគ្នាកាលពីថ្ងៃសៅរ៍ (២៧ មេសា) ដើម្បីអបអរសាទរភាពជោគជ័យរឿងរបស់ពួកគេ និងដើម្បីទស្សនាភាគទី ១៥ របស់រឿង។ តារាសម្តែង Jang Yoon Ju បានបង្ហោះរូបភាពក្នុងការជួបជុំនេះហើយនៅក្នុងនោះ Kim Soo Hyun និង Kim Ji Won ត្រូវបានគេឃើញកំពុងកាត់នំខេកជាមួយគ្នា។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើននិយាយថាពួកគេកំពុងស្រមៃយកនំខេកទៅជា “នំអាពាហ៍ពិពាហ៍ពិត” របស់តួឯកទាំងពីរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXtT0OB0tPyOGq-Yj2DTDLxuFcfiDchTksDg5mg6lENuZaUkIJYiKLi-h58hnRRE4cIQR2ggEd_KIgUdoe5egIIOmertP3nFOWuMI79T5lm8WRTfM8LSKh80Se_ocYCwOSuNQo7MFfLk1ZXnErK-lI5_o_IPPWt6cIbo1qY_OLD6pvGBZ8Q2P55zJMz7g/s1188/image_2024-05-02_16-48-40.png

Queen of Tears ឥឡូវនេះគឺជារឿងដែលមានការវាយតម្លៃខ្ពស់បំផុតរបស់ tvN ដោយបានយកឈ្នះលើការវាយតម្លៃរបស់អ្នកទស្សនានៃរឿងភាគដែលល្បីខ្លាំងផ្សេងទៀតរួមទាំង Crash Landing on You (២០១៩) និង Goblin (២០១៦)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5mxPl5CBJo7dsqGNsMY3FfLBlaJ3RukP4lhGytAjAE5JK92KzWiC1IHAtZ-k5GNkuYGoMWlV-Rsvn0IWKo9jLOBwILHEriBSelNVt__0hp_lWVC7RZderfewGqZFc96sOF8wpDTFVDEt_SwnGdxerzeAUjL7Z0h5rCz6NURF80ofPe-fM5iUPdo02Hgw/s1662/image_2024-05-02_16-48-40%20(3).png

Kim Soo Hyun មានអាយុ៣៦ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងលើកញ្ចក់ទូរទស្សន៍ក្នុងឆ្នាំ ២០០៧ ហើយចាប់តាំងពីពេលនោះមកបានក្លាយជាតួអង្គលេចធ្លោតាមរយៈរឿងភាគជោគជ័យដូចជា «Dream High», ,«My Love from the Star» «It’s Okay to Not Be Okay» និងរឿងចុងក្រោយនេះ «Queen of Tears»។ បច្ចុប្បន្ននេះ Kim Soo Hyun បានក្លាយជាតារាសម្តែងដែលរកចំណូលបានច្រើនជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយរក្សាបានប្រាក់ឈ្នួលជាមធ្យមខ្ពស់បំផុតក្នុងមួយវគ្គក្នុងចំណោមតារាសម្ដែងអស់រយៈពេលជាច្រើនឆ្នាំ ជាមួយនឹងអត្រាដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ១៦៥,០០០ ដុល្លារអាម៉េរិកក្នុងមួយភាគ។ តារាសម្តែងរូបនេះមានទ្រព្យសម្បត្តិសរុបប្រមាណ ១១៧ លានដុល្លារអាម៉េរិក ដែលរួមមានការកាន់កាប់អចលនទ្រព្យចម្រុះ រថយន្តទំនើប និងភាគហ៊ុននៅក្នុងក្រុមហ៊ុនផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0JDIqc4X7vPlOS-laxXwli0QX1PyZ3S_ZXndxXLEQwQ0idiLIXt_z5pCcJRLsFrqPshT0kZZ080vyNlKTDjOkm-LYh4X83LFWuQ-8sFh3dAPb7XCd7TSVYwuhNgn4nMkjDS9tSON8kZpwNGzgtyNhphFicQiwWIHB1TpiknKVvZBlGZWqdIwPYc-5dsg/s1440/image_2024-05-02_16-48-43.png

Kim Ji Won មានអាយុ ៣២ ឆ្នាំបានចូលប្រឡូកក្នុងវិស័យកម្សាន្តក្នុងឆ្នាំ ២០១៨ ហើយបានឡើងល្បីល្បាញយ៉ាងឆាប់រហ័សតាមរយៈការសម្តែងរបស់នាងនៅក្នុងរឿងភាគទូរទស្សន៍មួយចំនួនជាពិសេសចុងក្រោយនេះបានគ្រងតំណែងជាតួឯកស្រីក្នុងរឿង «Queen of Tears»។ តារាស្រីរូបនេះត្រូវបានសាទរចំពោះកេរ្តិ៍ឈ្មោះគំរូរបស់នាង ការលះបង់ និងកំណត់ត្រាដែលមិនចេះរីងស្ងួត និងគ្មានភាពចម្រូងចម្រាស៕

ពលរដ្ឋអាមេរិកភាគច្រើនចាត់ទុក TikTok ជាឧបករណ៍តាមដានរបស់ចិន

0

សហរដ្ឋអាមេរិក ៖ យោងតាមលទ្ធផលស្ទង់មតិមួយបង្ហាញថា ពលរដ្ឋអាមេរិកភាគច្រើនជឿថា ប្រទេសចិនប្រើប្រាស់ TikTok ធ្វើជាឧបករណ៍តាមដាន និងមានឥទ្ធិពលលើគំនិតរបស់ពលរដ្ឋអាមេរិក ស្របពេលរដ្ឋាភិបាលអាមេរិកបានព្យាយាមហាមឃាត់ការប្រើប្រាស់កម្មវិធីដ៏ពេញនិយមនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRajQakfvf28upm7eMEskuOCjwa4jjuAwR4Nk6QTGeZ_3SktEhFgdZnyItjdQ-zqTtUlKzbSczsVN_oBXCa9fbd_8FVU9ZrthS5HyTjuayPDWg6f5Wn8Ny3IbEdJ4IWQvoRfD48dibp85vdaWqefxKv7sGJeM6kR5Wv4IAfzcBjs3g8VwcZfsZVzozwRE/s1200/download.jpg

លទ្ធផលការស្ទង់មតិធ្វើឡើងដោយ Reuters/Ipsos បង្ហាញថា ពលរដ្ឋអាមេរិកឆ្លើយតបការស្ទង់មតិប្រមាណ៥៨% និយាយថា រដ្ឋាភិបាលចិនបានប្រើប្រាស់ TikTok ដើម្បីបង្កើតឥទ្ធិពលដល់គំនិតពលរដ្ឋអាមេរិក ។ រីឯអ្នកឆ្លើយតប១៣% មិនយល់ស្របនឹងការលើកឡើងនេះ ខណៈអ្នកផ្សេងទៀតមិនប្រាកដចិត្ត ឬពុំបានឆ្លើយតបសំណួរ ។

លទ្ធផលស្ទង់មតិបង្ហាញទៀតថា ពលរដ្ឋអាមេរិក៤៦% និយាយថា ចិនប្រើប្រាស់ TikTok ដើម្បីតាមដានពីជីវិតពលរដ្ឋអាមេរិក ។ វាជាការចោទប្រកាន់មួយ ដែលរដ្ឋាភិបាលចិនបានបដិសេធរហូតមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfQD8ZbXIfblQ5w-yggQ4PivB6RvXI95fS2TKBeIst5GgDvbnIJX9Wphqi6e9cafyy4dcnVu3HAWLMsPQb5SwH4NsbMxh8GM7-QLsYrK45vXIichJ7N6zv2nvB6BUXGZ97dX4kg1wubcXkl0rt5g2KFAqeSd-VYDnTz6lHfpPJYt6LoBu3AYbhbMq_RNM/s5333/dde72244d91745b7a9a735eda8422d2f.jpg

ក្រុមហ៊ុន TikTok និយាយថា បានវិនិយោគប្រាក់ជាង១.៥០០លានដុល្លារអាមេរិក ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពព័ត៌មាន និងគ្មានការចែកចាយព័ត៌មានរបស់អ្នកប្រើប្រាស់ TikTok នៅអាមេរិក ចំនួន១៧០លាននាក់ទៅឱ្យរដ្ឋាភិបាលចិន ដូចការបារម្ភរបស់អ្នកនយោបាយអាមេរិកទេ ។ នៅឆ្នាំ២០២៣ CEO របស់ក្រុមហ៊ុន TikTok បានបញ្ជាក់ជាមួយរដ្ឋសភាអាមេរិកថា TikTok ពុំធ្លាប់ជំរុញ ឬលុបខ្លឹមសារតាមការបញ្ជារបស់រដ្ឋាភិបាលចិនឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvCenR9TzC6HPekICgRA3MmoNxio8x_BWsfVmhjPdxJg2FEHfkOdz8_m5Njr1zzCWcobe-dOA89-P0cIm9RxZR274C9A4pRNVCcs6qkb1tg6YxTuA6kbA2cZXNxMZAKNqJsB8LeK_xEhqtpElVIf8MMzeFkvAxQaZfW_Khv2o9RUH1pN2uXkNzqxGDP6A/s1280/photo_2024-05-03_11-24-35.jpg

កាលពីចុងខែមេសា ឆ្នាំ២០២៤ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់បង្ខំឱ្យ ByteDance ជាក្រុមហ៊ុនមេរបស់ TikTok លក់ភាគហ៊ុនទាំងអស់ក្នុងរយៈពេល២៧០ថ្ងៃ បើមិនដូច្នោះទេ TikTok អាចត្រូវហាមប្រើប្រាស់នៅអាមេរិក ។

ចំណែកក្រុមហ៊ុន TikTok ប្រកាសថា នឹងជំទាស់ជាមួយច្បាប់នេះ ព្រោះវាផ្ទុយនឹងរដ្ឋធម្មនុញ្ញអាមេរិក ស្តីពីការការពារសេរីភាព និងការបញ្ចេញមតិ ។ រីឯអ្នកប្រើប្រាស់ TikTok ជាច្រើននាក់គ្រោងអនុវត្តវិធានការតាមច្បាប់ រួមទាំងលើកឡើងពីបញ្ហានេះដើម្បីឱ្យតុលាការកំពូលអាមេរិកកាត់ក្តី ។https://c.files.bbci.co.uk/154BE/production/_132903278_gettyimages-2079118194.jpg

លទ្ធផលស្ទង់មតិរបស់ Reuters/Ipsos បង្ហាញថា ពលរដ្ឋអាមេរិក៥០% គាំទ្រការហាមឃាត់ប្រើប្រាស់ TikTok ខណៈ៣២% មិនយល់ស្រប ។ ទោះយ៉ាងណា លទ្ធផលស្ទង់មតិនេះបានសាកសួរពលរដ្ឋអាមេរិកស្មើជាង១.០០០នាក់ប៉ុណ្ណោះ (មិនមែនយុវជន) ហើយវាមិនអាចឆ្លុះបញ្ចាំងពីគំនិតរបស់យុវជនអាមេរិកមានអាយុក្រោម១៨ឆ្នាំទេ ដែលជាក្រុមប្រើប្រាស់ TikTok ច្រើនជាងគេ ។

ច្បាប់ដែលលោក ចូ បៃដិន ចុះហត្ថលេខានេះ បានផ្តល់ពេលវេលាឱ្យក្រុមហ៊ុន ByteDance ត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ក្នុងការលក់ភាគហ៊ុនរបស់ TikTok ។ ប៉ុន្តែការកំណត់រយៈពេលនេះ អាចពន្យារពេល៣ខែទៀត បើរដ្ឋាភិបាលអាមេរិកយល់ឃើញថា TikTok ចង់លក់កម្មវិធីដ៏ពេញនិយមឱ្យអាមេរិក ៕

កុំចេះតែហ៊ាន! លេងយកទឹកចាក់លើ កុំព្យូទ័រAI HUAWEI Matebook Series លទ្ធផលចុងក្រោយនឹកស្មានមិនដល់…!

0

បញ្ចូលសម្លេង៖ ក្រុមហ៊ុនហួវៃបានដាក់សម្ពោធជាផ្លូវការនូវ កុំព្យូទ័រអេអាយ ហួវៃ ម៉េតប៊ុក ស៊េរី (HUAWEI Matebook Series) តួធ្វើពីលោហៈធន់រឹងមាំ អាចបត់បានជាង 10ឆ្នាំ បច្ចេកវិទ្យាអេអាយជម្រុញល្បឿនតាមតម្រូវការ ស៊ុបភើរ តួបូ (Super Turb) ការពារជម្រាបទឹកលើ ឃីប៊ដ (Keyboard)  និង ឧបករណ៍ Wi-Fi ជំនាន់ថ្មី អុីនធឺណែតដើរលឿនដូចហោះព្រមៗគ្នាកាលពីម្សិលមិញនេះ នៅអគារពាណិជ្ជកម្ម អុិច ឆេង ស្វ៊ែរ (Exchange Square)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvAvF8kFueD3CIko_IM3w_2U3kxzaZUxeyUY969k8yhz2VXmgcZbr_z2vl81qUo6rFDce19b4Me4cwtvVoHX5NWmuHjrdXe_NksJViCCvT0XhvoOLU1gGkefKZ1NYTJbBTnLCCt_X3Y71IZCoMH7zi6moJ4cawqweYNQL-DK0ekBOCZnkqSIagvEEPxOY/s4240/DSC05999.jpg

ហួវៃ ម៉េតប៊ុក ស៊េរី (HUAWEI Matebook Series) យុគ្គសម័យអេអាយ កុំព្យូទ័រដំបូងគេ អុីនតែល ខ អាយ ណាញ (Intel CORE i9), អុីនតែល ខ អាយហ្វាយ (Intel CORE i5) ប្រតិបត្តការដោយ វីនដូ ដប់មួយ (Windows11) តួលោហៈធន់រឹងមាំ អាចបត់បានជាង10ឆ្្នាំ មានរូបរាងព្រីមមៀម (Premium) ស៊ីវិល័យទាន់សម័យ មានទម្ងន់កាន់តែស្រាលនិងកម្រ៉ាស់កាន់តែស្តើង​ងាយស្រួលដាក់តាមខ្លួនភ្ជាប់នូវបច្ចេកវិទ្យាឈានមុខគេសម្បូរបែបរួមមាន បច្ចេកវិទ្យាការពារជម្រាបទឹកលើ ឃីប៊ដ (Keyboard), បច្ចេកវិទ្យាអាយជម្រុញល្បឿនតាមតម្រូវការទម្លាប់របស់អ្នកប្រើប្រាស់ អេអាយ ភឺហ្វមមែន ស៊ុបភើ តួបូ (AI Performance Super Turbo), https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOtgeZ6pR4OadqmH1sVm20xX9TMH62lk16GAKrn5S0V-QoYc6dkDsrkAvyko1cQ_fn00lz-aUPc_CzsIWoDty4r3XWnPWnzxsv4eEPpjEZjxPfzyfsHWzl_M2GfFoYktkxn9tqEj9Gyo0Tg5zREHB3zUdJmLATmL71kRAnEUg9GgK0DYdGoqX50lbX76M/s4240/DSC06001.jpg

 បច្ចេកវិទ្យាកម្ចាត់សំឡេងរំខាន អេអាយ ណយ ខេនសាឡេសិន (AI Noise Cancellation)និង បច្ចេកវិទ្យាអេអាយកាមេរ៉ាផ្តល់នូវបទពិសោធន៍រូបភាព និងវីដេអូកាន់តែស្រស់ស្អាតរស់វ៉ើកដូចចិត្តចង់ ជួយឲ្យកិច្ចប្រជុំតាមអនឡាញកាន់តែមានប្រសិទ្ធភាពទ្វេរដង។ ​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZj6dpN5C9BZGuHl0blXc7gOcl0JhjwHyov9PNXzLEQKGFR5MqHbKhyphenhyphenQqhdU6cD5jz8iNiWJZ1WUQuagcUyPURzNYFO_nuvPrA7olbWcfSEfmNNS3UsdF4GCwxLr92cJqmN1YjhgRLPoKKtW9xTJaq99k6N-J8D6vBWvtEWe2gHD1C8TabzWkE0bO3nLk/s4240/DSC06035.jpg

សម្រាប់កិច្ចការងារប្រចាំថ្ងៃ អ្នកប្រើប្រាស់អាចស៊ែរអេក្រង់ ហួវៃ ម៉េតប៊ុក ស៊េរី (HUAWEI Matebook Series) ទៅកាន់តែ អិល អុី ឌី (LED), ម៉ូនីទ័រ (Monitor) ឬ ថេប្លេត ទៅតាមតម្រូវការដោយពុំចាំបាច់ប្រើខ្សែ យូ អេស ប៊ី (USB) សម្រាប់តភ្ជាប់នាំតែសុំាញុំា និងខាតពេលវេលាវែងឆ្ងាយ តាមរយៈមុខងារ HUAWEI Multi Screen Collaboration,  Extend ឬក៏ Mirror។កុំព្យូទ័រAI HUAWEI Matebook Series មានបំពាក់នូវមុខងារការពារភ្នែក TUV របស់ប្រទេសអាល្លឺម៉ង់ បង្ហាញពណ៌ RGB 100% ភ្ជាប់បច្ចកវិទ្យាកម្ចាត់ចំណំាងផ្លាតលើអេក្រង់ Anti-Glare HUAWEI FullView Display ដូច្នេះ បារម្ភរឿងចាំងភ្នែក មើលអេក្រង់មិនឃើញ ឬពិបាកបំពេញការងារនៅខាងក្រៅ ឬក្រោមពន្លឺថ្ងៃ ឬក៏ក្បែរទ្វារបង្អួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid4b5_ljqUgi17XBtObT7Sp4Z-duUGiNCw-efjNE_FOu2R_NEwhcDivWEfzEQP6zxOE_WNdVNBF6GXhl1R_5fraPXkofHJ8kAAspqbloOhCt1RfVB5TRaJlFJv6wrgtoutJwl4WQ6g3zT2FJbBAOteV-L6ZmtP9x4_pWUa4OeaFMT2GWAC39YdLbTyx_U/s4240/DSC06059.jpg

អ្វីដែលឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ កុំព្យូទ័រAI HUAWEI Matebook Series មានមុខងារ eBook Mode និង ចាប់សេវាWi-Fi បានឆ្ងាយជាងគេលើពិភពលោក 270ម៉ែត្រ ចម្ងាយជិត 3 តារាងបាល់ទាត់ AI World’s First 270m។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsJS_Djh_UPVLFRfD7ROG2TmZERt2KQLp61yEuhVsu5quHjUdTKFmKoZVBkVuPUhZYQJucCG9QmAMBtKoTf-kVTayJTCgDE9V0_9T-nIxkYjfR3YFdJ1cQv2XRm9RWbJ1zTQbfIKlNye8QdGnKMOslYKqQeQ7_q9kvtguPhXU-kMxO6MM2HUSX9g3h_1E/s4240/DSC05957.jpg

លោក ស៊ៀន សុខលីដា ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា វត្តមាន កុំព្យូទ័រAI HUAWEI Matebook Series   និង ឧបករណ៍Wi-Fi ជំនាន់ចុងក្រោយ គឺជាការឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃសម្រាប់អតិថិជនដែលចង់បាន កុំព្យូទ័រប្រើប្រាស់បានយូរអង្វែង អាចបត់បានរហូតដល់ទៅ10ឆ្នាំ ភ្ជាប់បច្ចេកវិទ្យាAI រួមផ្សំនឹងសេវាកម្មអុីនណែតល្បឿនលឿនទាន់ចិត្ត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចសន្សំសំចៃពេលវេលា ថវិកា និងប្រសិទ្ធភាពការងារទ្វេរដង។ ​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIfJq2m78jhL9SiiwozeOmCx6TZxBor_XxphnQiV4eAT7JxKxBsrb0ht1VgHDevkB7Wcg1yIqwnLNaowO-GVlxCvZiXa_kJ1rvzUBqgYhZZ_jSCjHBF4V14coZdkqca7wtOQxvpYnZtu4PvIu7ja8gEU5tZG8QWPDNPXfy4udx7U69-0vCM8dFHI_1z-U/s4240/DSC05912.jpg

ទន្ទឹមនឹងគ្នានេះដែលឧបករណ៍WiFi  ហួវៃ ហ្វ័រជី ស៊ីភីអុី ហ្វាយអេស (HUAWEI 4G CPE 5s) ត្រូវបានក្រុមហ៊ុនបំពាក់ល្បឿនអុីនធឺណែតលឿនជាងមុន 30% អាចភ្ជាប់បាន32នាក់ សេវ៉ា Wi-Fi ខ្លាំងធ្លុះជញ្ជាំង ប្រើបានគ្រប់ស៊ីមកាត ដោយចំណាយពេលតំឡើងត្រឹមតែ5នាទីជាការស្រេច។ រីឯ ហួវៃ ហ្វ័រជី ម៉ូបាយ វ៉ាយហ្វាយ ហ្វាយ (HUAWEI 4G Mobile WiFi 5) សេវាអុីនធឺណែតតាមខ្លួនគ្រប់ទីកន្លែង ត្រូវបានក្រុមហ៊ុនបំពាក់នូវល្បឿនអីុនធឺណែត LTE 195 Mbps ភ្ជាប់បាន16នាក់ក្នុងពេលតែមួយ ប្រើបានគ្រប់ស៊ីមកាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDNPo_q3KFTItq3T8M62T0mPDx4eQfJCJbwczTUPwP8SuTP0xpvlxY4GQbcHWZqz0h3YsoiWMs1qyqZ_Qc4RWMZwz-QJgFjpuwhmeiTnHvFRhqA_bnqOCVcntcIgr0lnATuGp4RVmV6ZX1ozbNRJB41wCuB57iSguNIw2T2emo23EV_ngZiOejbaKdC3o/s4240/DSC05902.jpg

ចាប់ពីថ្ងៃនេះតទៅអតិថិជនអាចកម្មុ៉ង់ កុំព្យូទ័រAI HUAWEI Matebook Series  មានរួមមានម៉ូឌែល D14 តម្លៃ 549$, D16 តម្លៃ 699$ និង B3 តម្លៃ 799$ នៅ HUAWEI Showroom ហាងដៃគូរសហការ និង ហាងលក់កុំព្យូទ័រនានាទូទាំងប្រទេស នឹងទទួលបានកាបូបស្ពាយ និង Bluetooth Mouse សរុបជាសាច់ប្រាក់ 58$ ភ្លាមៗ។ ចំណែកឯឧបករណ៍Wi-Fi HUAWEI 4G CPE 5s អាចដាក់ស៊ីមកាត ល្បឿនលឿនជាងមុន 30% ភ្ជាប់បាន32នាក់ និង​ HUAWEI 4G Mobile WiFi 5 អាចដាក់ស៊ីមកាត ភ្ជាប់បាន16នាក់ អាចកម្មុ៉ុង់ទុកមុនតម្លៃត្រឹមតែ 49$ ដូចគ្នា។ ​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS4wh0w60ZaoEPBA7fkquaeqQ_XqHitL1vVAFlqN4J0HLM8XWZ5IvasH0MvmfUVczPCVHexyNxjVUwZi6RW-2c8D7pu0_0x-RWc3-r1IvZOl2XKVoZ7Dz_kOQHc1jo2BjVL2JhN8sax6OVo1DF_kAjDghle0d6-006kOz4umMFE1pvdpSwut9BzJJCsv4/s4240/DSC06065.jpg

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចេញមុខរកយុត្តិធម៌ឱ្យក្មេងស្រីអាយុ១៥ម្នាក់ ក្រោយត្រូវជនសង្ស័យ២០នាក់ ចាប់រំលោ..ភបូក

0

យោងតាមការបង្ហោះរបស់ប្រធានអង្គការ AFESIP កម្ពុជា លោកស្រី ម៉ម សុម៉ាលី ហៅម៉ែចាស់ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា៖”ក្មេងស្រីអាយុ១៥ ឆ្នាំត្រូវរំលោភបូករហូតដល់ទៅ២០ នាក់យ៉ាងព្រៃផ្សៃពេលសម្ថកិច្ចចាប់បានជនល្មេីស ពុកបង្កេីតខឹងពេកក៏វាយទៅអ្នកបង្ករ ពេលនេះពុកត្រូវជាប់គុក រីឯជនល្មេីស១៤នាក់នៅក្រៅឃុំ សៀមរាប”។

ជុំវិញករណីនេះ លោកស្រី ម៉ម សុម៉ាលី មិនបានបញ្ជាក់លម្អិតជាងនេះនោះទេ ដោយលោកស្រីបានស្នើសុំឱ្យលោកផែង វណ្ណៈ ជួយក្នុងករណីដ៏ព្រៃផ្សៃមួយនេះ។

សូមបញ្ជាក់ថា ការដែលបណ្តាលឱ្យមានករណីបែបច្នេះកើតឡើង សបញ្ជាក់ឱ្យឃើញថាសីលធម៌ក្នុងសង្គមមានការធ្លាក់ចុះជាខ្លាំង ហើយករណីបែបនេះមិនមែនជាលើកទីមួយនោះទេនៅប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ហាងផ្កាប្រើប្រាស់បច្ចេកវិទ្យា AI បង្កើតដើមផ្កាមុខឆ្មាលក់បោ.កប្រា.ស់ អតិថិជន

0

បច្ចេកវិទ្យាទំនើប AI នាពេលបច្ចុប្បន្នបានផ្តល់នូវប្រយោជន៍យ៉ាងច្រើនសម្រាប់មនុស្ស ប៉ុន្តែវាក៏អាចផ្តល់ផលប៉ះពាល់ដល់មនុស្សដូចគ្នាដែរ បើជនខិលខូចយកបច្ចេកវិទ្យានេះទៅប្រើប្រាស់ក្នុងផ្លូវខុស ។ ជាក់ស្តែង ករណីបោកប្រា.ស់ មួយបានកើតឡើង គឺមានហាងលក់កូនរុក្ខជាតិ និងពូជផ្កាផ្សេងៗនៅប្រទេសចិនបានប្រើប្រាស់បច្ចេកវិទ្យា AI បង្កើតជារុក្ខជាតិគ្មានរូបរាងពិតប្រាកដលើផែនដី មកលក់តាមអនឡាញឱ្យអតិថិជនដែលចូលចិត្តរុក្ខជាតិប្លែកៗ ។

ពូជរុក្ខជាតិពេញនិយមដែលហាងផ្កាទាំងនេះយកមកលក់ ឈ្មោះថា «ផ្កាមុខឆ្មា/Cat’s Eye Dazzle» ហើយហាងផ្កាបានបង្ហោះរូបផ្កាមុខឆ្មានេះលក់នៅលើគេហទំព័រជាច្រើន ថែមទាំងបង្ហោះលក់លើគេហទំព័រពេញនិយមឈ្មោះ eBay និង Etsy ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixUwvyXWxkaNx74irufGSYMPffSIiRmNVMJUwZSLPS7X1lIkdumBQr7DxLtDZwqy7bhiYk-OYp9dTahZV_doeJMidC3nr5dw2agqn20wcde70B-7KAvZWG1ZA64WggYihm6AWzs0AV6ElbqbAughHMPqKN7uGsWbZ4w7Qwv-5_Vwy8JRWLFaU-gX-xnAU/s1200/photo_2024-05-03_10-33-13%20(2).jpg

កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ អ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ «StorieSpot» បានបង្ហោះរូបភាពផ្កាមុខឆ្មាក្នុងក្រុមហ្វេសប៊ុកឈ្មោះ «National Geographic Wild Planet» ប៉ុន្តែក្រុមហ្វេសប៊ុកនេះមិនពាក់ព័ន្ធនឹងទស្សនាវដ្តី ឬកម្មវិធី National Geographic ទេ ។ រីឯរូបភាពទាំងនេះមើលទៅដូចមុខឆ្មាបេះបិទ និងគួរឱ្យស្រឡាញ់យ៉ាងខ្លាំង ។

មនុស្សគ្រប់គ្នាដែលបានឃើញរូបទាំងនេះហើយសរសើរមិនដាច់ពីមាត់ថា ផ្កាមុខឆ្មាពិតជាស្រស់ស្អាតណាស់ រហូតដល់ពួកគេពុំចាប់អារម្មណ៍ត្រួតពិនិត្យថា តើវាមានរូបរាងពិតប្រាកដនៅលើផែនដីដែរឬទេ? ហើយហេតុអ្វីពុំមានអ្នកណាម្នាក់ធ្លាប់បានឃើញផ្កាប្រភេទនេះពីមុន ។ រូបភាពខាងលើមានអ្នកប្រើប្រាស់ហ្វេសប៊ុកចុច Like រហូតដល់ជាង៨ម៉ឺនលើក និងមានអ្នក Share រូបភាពរាប់ពាន់នាក់ ។ ក្រៅពីនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកយ៉ាងច្រើនចាប់អារម្មណ៍ចង់ទិញពូជផ្កាមុខឆ្មាយកទៅដាំទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvCuadzKy8EObmOrBIZOSMlM69eea2HTlJ0-FHsQCNb_DbG_C-fz8ozs7LZmHW-_eLXQDk-FOvR_1Qp1nYsIp-du7TNIXv7F3WzLgzMSf6W_2e5v9yl5KzHHRFA6bWIdWPmzbUgFeQUfAnVfNlDebfae0OUlF9ZCas8GYgpKSVhnlLTQ2Jy9lF9oH6l1U/s750/photo_2024-05-03_10-33-13%20(3).jpg

តាមការត្រួតពិនិត្យបង្ហាញថា ហាងផ្កាបានលក់ពូជផ្កាមុខឆ្មាឱ្យអតិថិជននៅលើគេហទំព័រគួរឱ្យទុកចិត្តជាច្រើន គឺក្នុងតម្លៃចាប់ពី១៥ដុល្លារ ទៅ៣០ដុល្លារអាមេរិកក្នុង១គុម្ព ។ ប៉ុន្តែពូជផ្កាប្រភេទនេះ គ្មានដុះនៅកន្លែងណាទេលើផែនដី គឺវាគ្រាន់តែជារូបភាពបង្កើតឡើងដោយបច្ចេកវិទ្យា AI ប៉ុណ្ណោះ ។

គេហទំព័រមួយឈ្មោះ Snopes ធ្វើការផ្នែកស្រាវជ្រាវព័ត៌មានក្លែងក្លាយបញ្ជាក់ថា ដើមផ្កាមុខឆ្មា ឬ Cat’s Eye Dazzle ដែលបានបង្ហោះលើគេហទំព័រជាច្រើនថា មានច្រើនពូជនោះគ្មានភស្តុតាងបញ្ជាក់ថា វាជារុក្ខជាតិមានពិតប្រាកដលើផែនដីទេ ។ រីឯរូបភាពដើមផ្កាមុខឆ្មាក្នុងគេហទំព័រដែលគ្រប់គ្នានាំគ្នាចែកចាយនោះមើលទៅ ដូចឆ្មាខ្លាំងណាស់ ហើយមិនគួរជឿថា វាជាដើមផ្កាពិតប្រាកដទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinzXf70WZ2AgvjjfTRKnubskmyMhRHebwR-uWTsVy_-hvrOrs5GHzA7yiH5x59SNfVZ9o-Wjxerb-ky5cH0m8H3eDkDo7cbB_01VvVz5qlTD6DwXNImgmlgtifPKlpRaiU8zpBU-1CRNUJrh5WvrzJTWOpzV8Al9_cyYQoKaEizT9FfHKsZPhu7tnsx7o/s622/photo_2024-05-03_10-33-13.jpg

ក្រោយមក មហាជនសន្និដ្ឋានថា ផ្កាមុខឆ្មាទាំងនេះជារូបភាពបង្កើតឡើងដោយបច្ចេកវិទ្យា AI ដើម្បីបោកប្រាស់លក់ឱ្យអតិថិជន ហើយហាងលក់ផ្កាទាំងនេះភាគច្រើនជាហាងនៅប្រទេសចិន ។ អតិថិជនម្នាក់បានចំណាយប្រាក់ទិញពូជផ្កាមុខឆ្មាយកមកដាំប្រាប់ថា ខ្លួនបានកុម្ម៉ង់ផ្កាចម្លែកនេះ ហើយហាងផ្កាក៏បានបញ្ជូនគ្រាប់ផ្កាមកឱ្យខ្លួន ប៉ុន្តែវាបែរជាចេញផ្កាផ្សេងទៅវិញ ។

កន្លងមក ជនខិលខូចធ្លាប់បានប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាបោកប្រាស់អ្នកចូលចិត្តរុក្ខជាតិឱ្យទិញផ្កា ឬកូនរុក្ខជាតិគ្មានពិតប្រាកដ ។ ប៉ុន្តែបច្ចុប្បន្ន ពេលបច្ចេកវិទ្យា AI បានប្រើប្រាស់ទូលំទូលាយ វាធ្វើឱ្យមានការបង្កើតរូបភាពក្លែងក្លាយបោកប្រាស់កាន់តែច្រើន ៕

ភូមិខ្មែរ នៅជប៉ុន លេចរូបរាងជាផ្លូវការ នឹងត្រៀមផ្សព្វផ្សាយវប្បធម៌ និងម្ហូបអាហារខ្មែរ

0

មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរ នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន ត្រូវបានរៀបចំសម្រាប់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលខ្មែរ ម្ហូបអាហារខ្មែរ ព្រមទាំងវប្បធម៌ប្រពៃណីខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrEAU1YLJee82n6-F2wYlrVQfaNvQdeihFlVxpebey-UbkZcoJfkT7h-y9ObFWR_bn0KUW8nzV94MtGenMB0EKs9_9Vx5S-FNymoHd54nDbVbnZG-zQQRCBaZF9BxW6IccJUJa5TruvvYpJgU8fnqkn_TXmslEl-IJiwTzh8c3pXNMRzf9ZdDq4-ZIKmY/s1280/440958754_831494155675075_4208935662562990351_n.jpg

តាមរយៈការបង្ហោះនៅលើផេកផ្លូវការ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា៖”កាលពីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចុះពិនិត្យមើលសកម្មភាពសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរ នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន និងជួបប្រជុំពិភាក្សាការងារជាមួយ លោក Takeshi Okami តំណាងក្រុមហ៊ុន Kojima Holdings Co., Ltd ដែលជាអ្នកគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ផងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4PE07ckDFJAxzx6MgSXE5yXMGWVJ3ulEAxH-3-lJn1fqE84scAVWuokx1SkGurd2RK5UuCabsNO8AQH9GDiQrFJWSFLMSAtkKMaeo8F2eBVq7p03RVgzceWNhXcmyytf2_7-HFA9zzLzgeNm8OmNORG_xvB9ldi1yliS4pAR9p7YGHXiQHqZItxxdtOk/s1280/441021029_831494109008413_8285663193133463244_n.jpg

គម្រោងភូមិនេះ បង្កើននូវការផ្សព្វផ្សាយ អំពីប្រពៃណីវប្បធម៌ខ្មែរ ផលិតផល និងម្ហូបអាហារខ្មែរ ការផ្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស និងការសម្របសម្រួលធុរកិច្ចពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguW1qWigwm6cAdvZLDfSpyM2yYthvFmXR_QZ4z8gk22fy-EwQ_qs1yOknYSlmuLGG_6Y1lIwf4TJbdRfiWtgzW2feyJa9J6MRa9M9eMg_RS6aInIM-RibLaWHsQZlXm2hsUi9ZlHCorytVx-T03pz359YalijyvOTLKmRMmNmtCCMNTMQ7_NAZFC8dXBQ/s1280/441034177_831494205675070_8862390857549152156_n.jpg

ក្រៅពីគម្រោងនៃការបង្កើតភូមិខ្មែរ នៅក្នុងខេត្តកាណាហ្គាវ៉ា ក្រុមហ៊ុនKojima Holdings ក៏គ្រោងនឹងពង្រីកការវិនិយោគរបស់ខ្លួន ទៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម សម្រាប់បម្រើដល់ការនាំចេញ ថែមមួយកម្រិតទៀតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX5q4WNCNyxytN8-PhvYL0ltyGkkniVR7s73beWITdhsNo1SKchLG84rEuz9Cu78SBZPF_ViQ_NliHp-RmaJcK8zSVdEGDMdLWdL_6lVKPc9aEzJlFzAzh_C4iJKu3mJRWMPBtAiAQr_HW4LVdjnVqneUOna0o7ArBivS_rs3B2fei2nxeVLEbOx1b9es/s1280/440977967_831494335675057_4936787793483414411_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjChSaBJPpB6kNLobibEzcu4wzj-7RA1F0GkPuKGAtjXmaNBQcQMr3nBGjWdrLpo1z4GX3rwf5RVFd9YlAfejNHPE7UtUg0PLhDZXWyJSq_P7rs8T8m0MzOKvoj-yB7LyznB1V8mc-bskCNn2sBg_KLNa9a4QH5IZ18PUHaD3BwEShyphenhyphen7cLrxCXCD8SlOb4/s1280/440777112_831494305675060_8520600776217888800_n.jpg