Home ព័ត៌មានអន្តរជាតិ សហរដ្ឋអាមេរិកនឹងសាងសង់ស្ពានអាកាសដ៏ធំបំផុតរបស់ពិភពលោកសម្រាប់សត្វព្រៃឆ្លងកាត់

សហរដ្ឋអាមេរិកនឹងសាងសង់ស្ពានអាកាសដ៏ធំបំផុតរបស់ពិភពលោកសម្រាប់សត្វព្រៃឆ្លងកាត់

80
0

ប្រទេសអាមេរិក៖ កាលពីពេលថ្មីៗនេះយោងតាម CNN បានឱ្យដឹង ប្រទេសសហរដ្ឋអាមេរិកបាននឹងកំពុងសាងសង់ស្ពានអាកាសដ៏ធំបំផុតរបស់ពិភពលោកសម្រាប់សត្វព្រៃឆ្លងកាត់ ក្នុងគោលបំណងដោះស្រាយជម្លោះរវាងសត្វ និងមនុស្ស ខណៈសត្វរាប់ស៊ិបក្បាលបានចេញពីព្រៃរត់បុករថយន្តបណ្តាលឱ្យមនុស្ស ២០០ នាក់ស្លា.ប់ និង ២៦.០០០ នាក់ទៀតរងរបួសជារៀងរាល់ឆ្នាំ។ ដូច្នេះអាជ្ញាធរកំពុងសាងសង់ស្ពានអាកាសប្រវែង ៦៤ ម៉ែត្រលាតសន្ធឹងលើផ្លូវហាយវេចំនួន ៨ ដែលត្រូវបានគេចាត់ទុកថាជាស្ពានអាកាសដ៏ធំបំផុតរបស់ពិភពលោកមានតែមួយគត់នៅអាមេរិកក្នុងទីក្រុង Los Angeles ដោយគេជឿថាគម្រោងនេះនឹងបញ្ចប់ជាផ្លូវការនៅឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfK1R4HL4RSCMXfP2jM8t3YDRhDoQUohIsReyrNurb2ZWDdGeVkgVVQJVUMZsCx_GgZ5JCFJHj_icts1CNKiX30budb24Etmp6EFfdearzmlf1txNDgK36GQj0oBC0pjxWKb63YOPVciEhKkuD25bPiU5tMSvPZf4tuMftkOMcc4_4frZvnBslimMwEi8/s1160/photo_2024-05-03_13-04-15.jpg

នៅពេលដែលគម្រោងនេះត្រូវបានបញ្ចប់នៅឆ្នាំ ២០២៥ ស្ពានដែលបង្កើតដោយមនុស្សនឹងផ្តល់ការឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់សត្វព្រៃរាប់ស៊ិបក្បាលដូចជាតោ ខ្លា ចចក និងក្តាន់ជាដើម ដើម្បីផ្លាស់ទីរវាងភ្នំ Santa Monica និង Simi Hills ក្នុងជួរ Santa Susana ។ គម្រោងនេះមានឈ្មោះថា Wallis Annenberg Wildlife Crossing មានតម្លៃ ៩២ លានដុល្លារដែលបានមកពីភាពជាដៃគូរវាងអង្គភាពជាច្រើនរួមមាន Caltrans សេវាឧទ្យានជាតិ និងសហព័ន្ធសត្វព្រៃជាតិ។ បច្ចុប្បន្នគម្រោងនេះបានឈានដល់ចំណុចសំខាន់មួយនៅពេលដែលផ្នែកស្ពានទីមួយត្រូវបានគេដាក់នៅលើផ្លូវហាយវ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhojw6Ko63AtHtngsdbWZJ3D8vOfPIJ-FHngIzoBmrMmuM85Dduhpm4MsY8JIKxdwAok00zJJnNJQwK2R3kBwgP0tw1J_25g05Tn-TRk0TuJAZS2AV53xNScqBtbF4xR8unUxvMzXdI8ksZn80-yAryBByq-IwHufolr2ppHBDBoT53DBFka6soGROYE5k/s750/photo_2024-05-03_13-04-36.jpg

ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ក្រុមសំណង់នឹងដំឡើងធ្នឹមបេតុងបន្ថែមទៀត ដែលនីមួយៗមានទម្ងន់ពី ១២៦ ទៅ ១៤០ តោន។ ស្ពានអាកាសប្រវែង ៦៤ ម៉ែត្រនឹងលាតសន្ធឹងលើ ៨ គន្លងចរាចរណ៍ ហើយក្រុមការងារសាងសង់ក៏នឹងដាំដើមឈើលើផ្ទៃដីជិត ៥ ហិកតានៅសងខាងស្ពានអាកាស ដែលធ្វើឱ្យរចនាសម្ព័ននេះពោរពេញទៅដោយបន្លែ រួមទាំងរុក្ខជាតិជាងមួយលានដើម ដើម្បីទាក់ទាញសត្វព្រៃ។ ខណៈពេលដែលស្ពាននេះនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សត្វ អ្នកជំនាញក៏សង្ឃឹមដែរថា គម្រោងនេះនឹងធ្វើឱ្យជីវិតសត្វតោភ្នំកាន់តែប្រសើរឡើង។ នៅក្នុងព្រៃ ពួកគេតែងតែដើរលេងក្នុងទឹកដីដែលមានទំហំជិត ២៦០ គីឡូម៉ែត្រការ៉េ។ ប៉ុន្តែដោយសារតែផ្លូវល្បឿនលឿនជាច្រើននៅក្នុងទីក្រុង Los Angeles ពួកគេមានការលំបាកក្នុងការផ្លាស់ទីដោយសេរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl6PvOyKaIZYposkPidCNF2qMr_PKCNd5CHW4sqCuTY2BD1d9Q81VIHH_6OnDypF790T-V2Q2qZajAz-5NEZXyzSeGQNNAxywf-xR14rLfhNbKIutkk_w6JUXqE5LDPV91uEQ90NgNrUA0YLgw8vJHXWwR90ZWW3L8DnnxRzNa4AflGvp6BzB7_-OAckY/s1280/photo_2024-05-03_13-08-02.jpg

ជាលទ្ធផល សត្វតោភ្នំនៅតំបន់ខ្លះកំពុងបង្កាត់ពូជ ដែលធ្វើឱ្យវាងាយនឹងមានបញ្ហាសុខភាព។ អ្នកជំនាញជឿថា តោធំនេះអាចនឹងបាត់ពីតំបន់ ប្រសិនបើភាពចម្រុះនៃហ្សែនមិនប្រសើរឡើង។ គួរបញ្ជាក់ដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រឿងរបស់សត្វតោភ្នំដ៏ល្បីឈ្មោះ P-22 ក៏បានទាក់ទាញចំណាប់អារម្មណ៍ជាពិសេសផងដែរ។ ក្នុងឆ្នាំ ២០១០ តោ P-22 ត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវដ៏មមាញឹកយ៉ាងតិចពីរ ដើម្បីទៅដល់លំនៅដ្ឋានរបស់ខ្លួននៅសួន Griffith ក្នុងទីក្រុង Los Angeles ។ វាបានចំណាយពេលជាងមួយទស្សវត្សរ៍ដើរលេងជុំវិញទឹកដីដ៏តូច និងដាច់ស្រយាលដោយគ្មានសង្ឃឹមក្នុងការស្វែងរកគូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0ISux9fJNG4X2iFp60EPwjx8nViPSjV53ZyWZz6JN5gJKQkz2s6-9IGucsXu3brRm0bg9KN_rgAz4ppy7YnEltoqrxFFyaD8PlgkvXgw9EeuKmoJifGwSQbBE-feXYGKLMusUCchBjK-r4pUK0haeQpgzOoB5r8i8nR5Hy63zz4oaAl3bGakEdVZhrP8/s1188/photo_2024-05-03_13-11-21.jpg

នៅខែធ្នូ ឆ្នាំ ២០២២ អាជ្ញាធរបានសម្លាប់តោ P-22 នេះបន្ទាប់ពីវាបានវាយប្រហារសត្វឆ្កែក្នុងស្រុកពីរក្បាល។ លទ្ធផលធ្វើកោសល្យវិច័យក្រោយមកបានបង្ហាញថា តោមានរបួសច្រើនដោយសារត្រូវរថយន្តបុក បាក់ឆ្អឹងក្បាល ជំងឺតម្រងនោម រលាកសន្លាក់ និងជំងឺរ៉ាំរ៉ៃជាច្រើនមុខទៀត។ រឿងរបស់វាបានបំផុសគំនិតបុគ្គល និងអង្គការជាច្រើនឱ្យចូលរួមចំណែកក្នុងគម្រោងសាងសង់ស្ពាន Wallis Annenberg Wildlife Crossing សម្រាប់សត្វព្រៃដើម្បីឆ្លងកាត់ដោយសេរីនិងដាច់ដោយឡែកពីមនុស្ស៕