លោក ខាំ ភូរិ ដែលជាផលិតករល្បីឈ្មោះមួយរូបបានលើកឡើងអំពីអ្នកលក់អនឡាញ ហ័ងហ័ង ដោយសង្ឃឹមថាកម្មវិធីទូរទស្សន៍តូចធំនានាមិនហៅអ្នកលក់អនឡាញរូបនេះឡើងកម្មវិធីទៅចុះ។ ក្នុងនោះផលិតករជើងចាស់រូបនេះក៏សង្ឃឹមដែរថាមិនមានម៉ាកផលិតផលល្បីៗណាមួយហៅ ហ័ងហ័ង ធ្វើជាអ្នកតំណាងផលិតផលដូចគ្នា។ ការលើកឡើងរបស់លោក ខាំ ភូរិ នេះដែរដោយសារតែកន្លងមកនេះម្ចាស់ផលិតផលមួយចំនួនបានជ្រើសអ្នកល្បីនៅតាមបណ្តាញសង្គមទិកតុកមិនខ្វល់ថាមានប្រវត្តិបែបណាយកមកផ្សាយផលិតផល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivMCn6lSvaB13mzv7aVubbqXt66xtHCEk9ioU_pT0eZ9RaPN1zJRL3X11NzOiRNpQV3V2pbuqlD8mTDB6bsYwOa7vnFq3vh_Sojy95-Y9poBljj4-B8idlCmfr0EcZGEZaWv0lEs8qLxtgJSLHfOAJjJX6Lhb0AyNTpLz73zK-fuLN3WiU93Z3FArVas8/s750/64356545_2164706536911096_4777234154167205888_n.jpg

ជឿជាក់ថាអ្នកនិយមលេងបណ្តាញសង្គមហ្វេកប៊ុកជ្រាបមកហើយថាអ្នកលក់អនឡាញ ហ័ងហ័ង ដែលត្រូវសាធារណជនដាក់នាមឱ្យថាអ្នកលក់សម្តីអាក្រក់ប្រចាំឆ្នាំ២០២៤ ត្រូវមហាជនរិះគន់ភ្លូកទឹកភ្លូកដី រហូតត្រូវខាងប៉ុស្តិ៍នគរបាលខេត្តហៅមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពមិនសមរម្យប្រើសម្តីគ្មានសុជីវធម៌ដាក់អតិថិជន។ រឿងប្តីប្រពន្ធអ្នកលក់អនឡាញពីររូបនៅខេត្តសៀមរាបនេះលោកជំទាវ ញ៉ែម មរតក រដ្ឋលេខាធិការក្រសួងកិច្ចការនារី ក៏ចេញមុខប្រតិកម្មដូចគ្នារួមទាំងបានចេញមុខជួយដល់អ្នកទិញជាស្រ្តីម្នាក់ដែលត្រូវបាន ហ័ងហ័ង ជេរប្រមាថទាក់ទងមកលោកជំទាវ លោកជំទាវនឹងជួយជ្រោមជ្រែងតាមប្រព័ន្ធផ្លូវច្បាប់ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0yzdVuSNyxwfsaHBESvHGW0YLmz5W7A8frfzcgjUtYcY5S87nHjssLmSZsRw2IBM15uTvuiyN1UwcH9kaoQ0ImXgZKanCJxiWsc_kE0M0mAnahlHfjEf22ROL7aDKN9OAwvthLvaxhxWvkyo9VcM4Pk7DpLR14CvOEcuKVcYzuCgGHY82Og5XlAs-qqA/s2048/image_2024-04-29_15-51-08.png

យ៉ាងណាមិញ បន្ទាប់ពីអ្នកលក់អនឡាញ ហ័ងហ័ង និងប្តី បានធ្វើកិច្ចសន្យាផ្តិតមេដៃ និងសូមទោសជាសាធារណៈរួចមក អ្នកលក់អនឡាញរូបនេះកំពុងរក្សាភាពស្ងៀមស្ងាត់លែងក្រអើមក្រទមដូចកាលពីរឿងកើតឡើងថ្មីៗហើយនិយាយថាជាការធ្វើទីផ្សាររបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX2-rhoWuAK6nGcI3Q4TASbUq5Tk9XlL-ejPtn7Oap-3ZhR_WMYSBlimho9ZINXvH4XI0zJBULmxWC8ftbBKXxKHdhMc02ZRgKFJNzP6XK-VtT3UHrvZbQbzLFz4e32JAv9Ww-Sor-8sP0nif9xGzAY4KLcp_dwRuAtq7PdeI083QDhNZ3S8WANzRB_4E/s1280/image_2024-05-03_09-31-22%20(3).png

ស្របពេលជាមួយគ្នានេះដែរនាយប់ថ្ងៃទី២ ខែឧសភា ផលិតករល្បីឈ្មោះលោក ខាំ ភូរិ បានលើកឡើងនៅលើបណ្តាញសង្គមថា « សង្ឃឹមថាមិនមានកម្មវិធីទូរទស្សន៍តូចធំណាហៅ ហ័ង ហ័ង ឡើងកម្មវិធីទៅចុះ។ ពិសេសសង្ឃឹមថានឹងមិនមានម៉ាកយីហោល្បីៗណា យកនាងធ្វើជាទូតតំណាងផលិតផលនោះដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs2eoGOf4sTIk9nRoEeiMlFhFSCPkHTzF1tDTVpYtZjnUGCE9f5O3LV97dSh23Ejq1pscQpWAmEks0rUk1U_PCbcLFTlSgYucB9Q4c4V2KNDmZjBiC04YRCjxmXpbQ0c_FOULpIwWqLVkgpVtB6f6mBAk1RUa2Fe7_1zEtz8JuY_2G1vF8YLMyCccdxXg/s1280/image_2024-05-03_09-31-24.png

ការលើកឡើងរបស់ផលិតកររូបនេះទំនងជាបានឃើញកន្លងមកនេះម្ចាស់ផលិតផលមួយចំនួនបានជ្រើសយកអ្នកដែលកំពុងល្បីលើបណ្តាញសង្គមមកផ្សាយផលិតផលឱ្យតែអ្នកណាល្បីៗយកមកហើយដោយមិនខ្វល់ថាការល្បីនោះប្រកបដោយភាពថ្លៃថ្នូរឬក៏អត់នោះទេ៕