Home Blog Page 1147

រដ្ឋ បញ្ចេញរថយន្តក្រុង ៤៥៥គ្រឿង ដឹកជញ្ជូនពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

0

នាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖= ប្រើប្រាស់រថយន្តក្រុងចំនួន ៦០គ្រឿង។
២-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រលប់មករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តក្រុងចំនួន ៣៩៥គ្រឿង ។

ទន្ទឹមនឹងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅលេងស្រុកកំណើតរបស់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាល រាជធានីភ្នំពេញ ក៏បានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរផងដែរ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFGOQiqNqeLcQsxPpmSz90xVKcuoi0uj2pHQ7sK2l801Wag-nfvOvp22VboQStZnRWHSfMwIpdQeBDBFjwF6pzcO-_IIhjVLsWb37FGjQlBIn7wj3_Su1moRvMPrtH7TljRuA2odYod-Dym6yXB4sJxlbnpeVUFL0-ejGDtFIyXgkeYETpn4ILMq7xrNY/s1280/photo_2024-04-02_16-53-59.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEietrNOQ9LivBlQnjYunxQDKmPaoO7B4KeXMBW4w5TAvK21QQ1-9QjvJIrqZNCTXT680ZVkiAPoMFRoQpenFZ8AL5NUKM2jmBgBbpOeJ6qZ8sn37ao2If5_yKy_oDsm30faq04YopBjMnLtGI3WZ60rh2ZPK7y4oAQsNPpRDQhJNDLF8dfkQq953GfWFNs/s1280/photo_2024-04-02_16-54-00.jpg

៣ វិធីងាយៗដើម្បីហាត់ប្រាណនៅរដូវក្តៅដោយសុវត្ថិភាព

0

នៅពេលចូលដល់រដូវក្តៅ លំហាត់ប្រាណគឺមានសារៈសំខាន់ណាស់ ក្នុងការថែរទាំសុខភាព ប៉ុន្តែជាមួយនឹងអាកាសធាតុក្តៅ និងសើម លំហាត់ប្រាណអាចជាមូលហេតុនៃការព្រួយបារម្ភជាពិសេសក្នុងអំឡុងពេលថ្ងៃត្រង់ក្តៅខ្លាំង។ ដូច្នេះដើម្បីរក្សារាងកាយឱ្យមានសុខភាពល្អ និងមិនងាយប្រឈមនឹងជំងឺ យើងចង់បង្ហាញពីវិធីធ្វើលំហាត់ប្រាណដោយសុវត្ថិភាពក្នុងរដូវក្តៅ ជាមួយនឹងគន្លឹះងាយៗចំនួន ៣ ដូចខាងក្រោម៖

១.ជ្រើសរើសសំលៀកបំពាក់ដែលមានខ្យល់ចេញចូលបានល្អ៖ វាជាកត្តាសំខាន់មួយដែលត្រូវពិចារណានៅពេលធ្វើលំហាត់ប្រាណក្នុងរដូវក្តៅ ការស្លៀកពាក់ខោអាវដែលមានទម្ងន់ស្រាល និងខ្យល់ចេញចូលបានល្អ គឺជួយឱ្យអ្នកមានអារម្មណ៍ត្រជាក់ស្រស់ស្រាយ ហើយកុំភ្លេចពាក់មួក និងវ៉ែនតាការពារថ្ងៃផង ដើម្បីការពារមុខ និងភ្នែករបស់អ្នកពីពន្លឺព្រះអាទិត្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW1uYhsVThAxDdOfhGBBoyuH2Q42DaQ43bGa7wUfj9ryqGoIhdFqfvvvHeb_jC8AUkCUd-x1FS9NcY2GvPcLyzUzEnD-5AhDg7T3V5pWyLTmtqZOSC7ouL7FrZx8jmyJCZXvkh0XiBF2ngVDeeZXhT5FrgSbkvth5quKb3V6RT0NRlsGmUvDcjBdx0Wkg/s1200/ThinkstockPhotos-477873032.jpg

២.ជ្រើសរើសពេលវេលាដែលមិនក្តៅខ្លាំង៖ ការជ្រើសរើសពេលវេលាត្រឹមត្រូវ ក្នុងអាកាសធាតុក្តៅ វាជារឿងសំខាន់ក្នុងការហាត់ប្រាណ។ នៅក្នុងការគ្រប់គ្រងកំដៅ ផ្នែកក្តៅបំផុតនៃថ្ងៃជាទូទៅនៅចន្លោះម៉ោង ១០:០០ ព្រឹក ដល់ ៤:០០ ល្ងាច ដូច្នេះវាត្រូវបានណែនាំឱ្យជៀសវាងការហាត់ប្រាណក្នុងអំឡុងពេលនេះ។ ប្រសិនបើអាចធ្វើបាន ចូរហាត់ប្រាណនៅពេលព្រឹក ឬពេលល្ងាចម៉ោង ៥ នៅពេលដែលអាកាសធាតុមិនក្តៅពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7tVkFxqvoDsk-_F4caGNcooIzC7EQTakqNgliaJyUUedQpBIL18oqqrPESeTwAFOPcxkwl-wW-A-zpSJ2m0P4Qkx_hgAemfCNrRu9z60oHBBQLSSEj0yDT-_SeLU9MaP7PBhnyYuPNPCAnGe2Fj_HjjFIbvGKTBMjB4ZEZumi-OI-nwfzSyOGs3IL1dQ/s3658/78457836.jpg

៣. ជ្រើសរើសហាត់ប្រាណក្នុងផ្ទះ៖ ជ្រើសរើសហាត់ប្រាណក្នុងផ្ទះជាជាងនៅក្រៅផ្ទះ ហើយត្រូវកម្តៅថ្ងៃ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់រាងកាយ។ នៅពេលអ្នកហាត់ប្រាណនៅក្រៅផ្ទះ រាងកាយរបស់អ្នកនឹងបាត់បង់ជាតិទឹក ហើយអាចក្លាយជាខ្សោះជាតិទឹក។ វាក៏អាចបណ្តាលឱ្យមានរោគសញ្ញាដូចជា វិលមុខ ចង្អោរ និងសូម្បីតែជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។ ដើម្បីរក្សារាងកាយពីការខ្វះជាតិទឹក អ្នកគួរហាត់ប្រាណនៅក្នុងផ្ទះ ក៏ដូចជាផឹកទឹកក្នុងបរិមាណត្រឹមត្រូវ ទាំងមុន និងក្រោយពេលហាត់ប្រាណ អ្នកក៏អាចផឹកភេសជ្ជៈ ដែលមានជាតិអេឡិចត្រូលីតផងដែរ ដើម្បីជួយជំនួសសារធាតុរ៉ែដែលបាត់បង់ពីញើស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAABMThFg4lIs6FOxyEdCD3st61hSDpbGlPlNM-GML8JKhbHi8LK5b7ebgT9X0RAdKyq9zaaeYEvEv3xTVUXtWfD1X4GuvCVmH-Iq1KOKOkTHutRqJ3CVv_zFphPiG6yWm6u8BySKS_Ccoq9v_oU92UV6FiM_-K3avg-y253YaeWsGzlKKt9zTV7_-l9c/s1500/GettyImages-1264135982-fff92b3493274db4b4a220000287d39f.jpg

ស្នាដៃក្រុមសង្ហា និពន្ធបទចម្រៀងឱ្យឧកញ៉ា ព្រាប សុវត្ថិ រងនូវមតិរិះគន់ពីសាធារណជន

0

បទថ្មីរបស់ឧកញ៉ា ព្រាប សុវត្ថិ មានចំណងជើងថា «កុលាបមានបន្លា» ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយ Songha Group សម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មីហាក់ទទួលបានមតិរិះគន់ពីសាធារណជនអ្នកប្រើប្រាស់បណ្តាញសង្គម។ ការរិះគន់នេះត្រូវបានទស្សនិកជនភាគច្រើនគិតថាលាយប៉ារ៉ូលបទមរតដើមគួរតែផ្តល់ស្នាដៃទៅកាន់អ្នកជំនាន់មុនមិនមែនដាក់តែអ្នកនិពន្ធថ្មីនោះទេ។ អ្នកខ្លះទៀតបានលើកឡើងថាបទចម្រៀងរបស់ឧកញ៉ា ព្រាប សុវត្ថិ ក្នុងទ្រនំបច្ចុប្បន្នហាក់មិនសូវលេចធ្លោជាងផលិតកម្មចាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip4LwwvBxh7XE4v4mVBLnflH3LBrXClm45Gf5u3KqxWWXQgocPEX0SYPlZy4-D967Oyr9sgZOrzmC3lq2SgsZ7EOqACnQnbseZpi9jF_gvJp4WlmBaOHtT7UFYbLRIlxyLku2JzXLPBnJthBLQxDKi_UaTHDx7lxHjLBnWTwlfzXI6C77YRGj6b5Obac8/s960/1.jpg

កាលពីព្រឹកថ្ងៃទី២ មេសា ផលិតកម្មហ្គាឡាក់ស៊ីបានទម្លាក់បទថ្មីរបស់តារាចម្រៀងចាស់វស្សានិងមានងារជាឧកញ៉ា ដែលមានចំណងជើងថា «កុលាបមានបន្លា»។ បទថ្មីនេះនិពន្ធ Melody និងទំនុកច្រៀង ដោយ Songha Group និង និពន្ធបទភ្លេងដោយ Songha ផ្ទាល់។ បទ «កុលាបមានបន្លា» នេះបានយកប៉ារ៉ូលបទចម្រៀងមរតកដើម «ផ្កាល្ហុង» មកកែច្នៃនិងបន្ថែមប៉ារ៉ូលថ្មី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimHaeb2gH4NLtsBU-16QF88ATXt99kF2ai8GVCAvZnbN63HcULdXUD0-LYpz869KtEJs6aozzumZnIX_zm16DmT_OJhyD6TFyLxwpC_UYs4wdO6rOxYnaQGtOIoWDZb_PWIB1WMkxn5nCvu2m7nyNmrF6rH2nVtUGtBVDy8O_HvzV0IP8V2uaRJVQAO20/s2048/315888130_5204691672969215_4760075180138130784_n.jpg

ទោះយ៉ាងណា មួយបទនេះរបស់ឧកញ៉ា ព្រាប សុវត្ថិ មានការបញ្ចេញមតិប្រតិកម្មច្រើនជាងការសរសើរ។ អ្នកលេងបណ្តាញសង្គមទិកតុក បានចូលទៅបញ្ចេញមតិថា «ស្នាដៃ សង្ហារ អតីត Producer របស់ វណ្ណដា តើសចុះបើបទនេះ វណ្ណដា អ្នកច្រៀង?, បងព្រាបសុវត្ថិ គាត់មិនគួរបន្តច្រៀងទៀតទេគាត់កាន់តែច្រៀងកាន់តែបាត់បង់ប្រជាប្រិយភាព, គាត់លើកបទពីមុនៗគាត់មកច្រៀងឡើងវិញល្បីយកទៅណាមិនអស់។, នៅតែគាំទ្រស្នាដៃចាស់ៗគាត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh01MBFkNEATYs-xsuN3Y1A-v6_sarig1dUHyYVL-2XiayDmUc6kBGoub6sUQkfdQU6zW3_sXvjBfiK_5EnkHWwnT7difcNMXCQkgzxA5exHkI3lXqhwltvTOUiRGQqISVhkwIm5ESVuTrVWjXX7zoOSFwdhLNvAvPc8wu2Ozc8Mz2OJB8USUFxJFyInUU/s954/FB_IMG_1620023629180.jpg

អ្នកផ្សេងទៀតលើកឡើងថា «និពន្ធទំនុកច្រៀង songha group ? ? ចុះ មរតកដើម ទុកនៅទីណា?, ពុទ្ធោដល់ថ្នាក់នេះ, ចាញ់នៅហង្សមាសដាច់, បទចាស់យកមកធ្វើភ្លេង គួរតែទុកឈ្មោះអ្នកចាស់ឬក៏ដាក់ថាទំនុកភ្លេងឬច្រៀងបែបសម័យបុរាណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2Rik20DM-786IhAky4d5QUAJv6cykeEUYRKjNEzZNV_0_RTUbtLP1RikGWjqUk8XTAFAbWNfeLUb3GypM1_GWbWB6Ml4ZdHbcVmkz4FPml8nPlGvFpzg_OQk04qOzCId6GiPWdAljcTSEgprOwxFnOCu2m8YkEVATiZ4Gi35lcTnSzl39WiJnMmAsFn8/s960/image_2024-04-03_09-40-34.png

ទោះជាយ៉ាងណា ទន្ទឹមនឹងមតិរិះគន់ការយកបទមរតដើម មិនបានដាក់ស្នាដៃអ្នកជំនាន់មុន ក៏មានមតិសាធារណជនមួយចំនួនបានលើកឡើងដែរថា មួយបទនេះពីរោះប្លែក ស្តាប់យូរៗទៅកាន់តែពីរោះ៕

ប្រសិនបើផ្ទះលោកអ្នកមានសញ្ញាព្រមានទាំង ៤ នេះសូមកុំព្រងើយកន្តើយអីព្រោះអាចមានគ្រោះថ្នាក់

0

បញ្ហាមួយចំនួនដែលអ្នកគិតថាវាគ្រាន់តែជារឿងតូចតាចនៅក្នុងផ្ទះដូចជា របស់ដែលខូចខាត ឬដំណើរការមិនត្រឹមត្រូវ សូមកុំព្រងើយកន្តើយអីព្រោះវាអាចមានគ្រោះថ្នាក់ដល់យើង និងអាចបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ ឬស្លា.ប់ទៀតផង។ ដូច្នេះប្រសិនបើមានរបស់របរក្នុងផ្ទះត្រូវខូចខាត អ្នកគួរតែផ្លាស់ប្តូរវា ឬយកវាទៅដោះស្រាយបញ្ហា ដោយរឿងខ្លះគ្រាន់តែជាបញ្ហាតូចតាច ប៉ុន្តែអ្នកមិនអាចមើលរំលងបាននោះទេ ព្រោះបញ្ហាខ្លះអាចមានគ្រោះថ្នាក់ដល់គ្រួសារទាំងមូល។ ខាងក្រោមនេះគឺជាសញ្ញាគ្រោះថ្នាក់នៅក្នុងផ្ទះ ដែលអ្នកមិនគួរមើលរំលង៖

១.ស្នាមប្រេះនៅលើឥដ្ឋ៖ នេះជាសញ្ញាដំបូងនៃការព្រមានអំពីការខូចខាតរចនាសម្ព័ន្ធកើតឡើងក្នុងទម្រង់នៃការបង្ក្រាបឬការខ្សោះជីវជាតិនៃគ្រឹះ។ ប្រសិនបើស្នាមប្រេះមានច្រើននៅលើឥដ្ឋ នោះបញ្ជាក់ថាសំណង់ផ្ទះរបស់អ្នកចាស់អាចនឹងខូចខាតត្រូវជួសជុលបុកគ្រឹះឱ្យរឹងមាំបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGBzG49kNTO-uCDPkf7HbUNYLvqeL_dM5Go6F13Addycekj_aYiPosfxK7I7c80n_DhrvLJM4RH8jtSE3wI4kz2ir-Lo02wdemLZAMFmbtOhcr-4-uPkxQQUWe3KkJ0T1l0eBuFnqLsm05YRyyNXqLsTR2RvSdbC9tyjoTnBDbImP2H-4cA440WqDsG1E/s1280/photo_2024-04-03_11-37-10.jpg

២.បញ្ហាដំបូល៖ ប្រសិនបើដំបូលផ្ទះលោកអ្នកមានបញ្ហាដូចជាប្រេះ ធ្លុះ ឬមានប្រហោងធំៗលើដំបូល អ្នកគួរតែហៅជាងមកជួសជុលជាបន្ទាន់ បើមិនដូច្នោះផ្ទះរបស់អ្នកនឹងមានសំណើមចូល ឬរលំដំបូលពេលមានព្យុះភ្លៀងជាដើម បណ្តាលឱ្យទឹកជ្រៀបចូលខ្សែភ្លើងធ្វើឱ្យមានគ្រោះថ្នាក់ដល់គ្រួសារទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi48nQf2RLiWcmAgpsKdWtictghbhVlYdYBka2J-YDhV9ZXEwnze063fy355w-ZaFgM9UhBhdFWpzS6dDfewOOjfuYFCTmCkN_iwDaAgFQqNWApdqjcmY4BKpGtDxnd4itopz0YAFBGW2AmPVZfVEKKlypyJuihDTJz3uteZdy-rwSL3nrcYvET6wSgz_o/s1001/photo_2024-04-03_11-37-18.jpg

៣.បញ្ហាព្រីភ្លើងចាស់៖ នៅពេលដែលព្រីភ្លើងចាស់ដោយសារអ្នកប្រើប្រាស់ខ្លាំងនៃសៀគ្វីអគ្គិសនី អាចបណ្តាលឱ្យមានបញ្ហាជាមួយនឹងពន្លឺភ្លឹបភ្លែតៗ ហ្វុយស៊ីបផ្លុំ ឬសំឡេងខ្លាំងៗពីព្រីភ្លើង ដែលធ្វើឱ្យអ្នកមានអារម្មណ៍តក់ស្លុតដោយការប៉ះឧបករណ៍ណាមួយរបស់អ្នក ឬធុំក្លិនឈ្ងៀម អ្នកគួរតែទូរស័ព្ទទៅជាងអគ្គីសនីភ្លាមៗ ប្រសិនបើអ្នកធ្វេសប្រហែសមិនអើពើនឹងបញ្ហាទាំងនេះអាចបណ្តាលឱ្យឆេះផ្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmed-A2vJkoce2w58lfDt594NAE3ODqzBxySy5FpmJ8OZiAdE4SxsVNGrvWxe5nQ2MX55KK9eg2qRUWHDD42lpa9SWovXoYloGLMFZ959ikc-6nBF6tZEAQuKEyUjtHIwGn3UNWIR65ur_v1IXFZmoZvD8xoFeJBxSXXlDLy7xcrem-QLbvSZyrs4Lr_c/s724/photo_2024-04-03_11-37-30.jpg

៤.បញ្ហាទឹកជ្រៀប៖ កន្លែងណាមានទឹក ប្រាកដជាមានផ្សិត នៅពេលដែលអ្នកចាប់ផ្តើមសង្កេតឃើញមានភក់នៅក្នុងបន្ទប់សើម ដូចជាបន្ទប់ទឹក វាមានន័យថាមិនមានខ្យល់ចេញចូលគ្រប់គ្រាន់ទេ។ ដូច្នេះប្រសិនបើមើលរំលងបញ្ហាទឹកជ្រៀបនេះ ហើយអនុញ្ញាតឱ្យវាហូរដោយសេរី អាចជាមូលហេតុនៃបញ្ហាផ្សិតដែលបង្កឱ្យមានអាឡែស៊ី ជំងឺហឺត ឬមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពកាន់តែច្រើន៕

តោះមកមើលទិដ្ឋភាពនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ និងរបៀបនៃការលេងជះទឹក ប៉ាតម្សៅ កាលពីសម័យសាធារណៈរដ្ឋខ្មែរ

0

នៅក្នុងឱកាសចូលឆ្នាំថ្មីជំនាន់ដើម ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបនឹងឈប់សម្រាកពីការងារឬការសិក្សា ដើម្បីអបអរដល់ថ្ងៃដ៏មហាឡារិកនេះ ដូចជាមានការរៀបចំសម្ភារៈត្រៀមទទួលទេវតាឆ្នាំថ្មី ទៅវត្តប្រគេនចង្ហាន់ដល់ព្រះសង្ឃ ស្រង់ទឹកព្រះពុទ្ធបដិមារ និងលាងជម្រះចាស់ព្រឹទ្ធិចារ្យជាដើម។ ជាពិសេសគេសង្កេតឃើញថា តែងនិយមលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រជាដើម និងមិនដែលភ្លេចរាំលេងកម្សាន្តជាមួយនឹងចង្វាក់ប្រពៃណីខ្មែរ ដូចជារាំវង់ សារ៉ាវាន់ ឡាំលាវ។ល។

ជាមួយគ្នានេះ វប្បធម៌នៃការលេងជះទឹកក្នុងប្រទេសកម្ពុជា មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ជាពិសេសទទួលបានការពេញនិយមខ្លាំងតាំងពីសម័យរាស្រ្តនិយមមកម្លេះ។ ការលេងជះទឹកពីសម័យដើម គឺប្រកបដោយសេចក្ដីថ្លៃថ្នូរ “ជះ” ការជះនៅភាពមិនល្អចេញទៅក្រៅ ឬ ជះភាពមិនល្អនៃឆ្នាំចាស់ចេញពីខ្លួនរបស់យើង ហើយពាក្យជះទឹកមិនដូចគ្នា និង ពាក្យបាញ់ទឹកនោះទេ ។ ការលេងជះទឹក ប្រកបដោយអត្ថន័យយ៉ាងស៊ីជម្រៅ ទឹកជាគ្រឿងមង្គល នៃសិរីទាំង៣ប្រការផងដែរ ពោលគឺ “ពេលព្រឹក លាងមុខ” “ពេលថ្ងៃ លាងទ្រូង” និង “ពេលល្ងាច លាងជើង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtNGYtTx6UJfztnoNXo9miNEK81aDioIWys6jdWag4gnxmcTgwy3Tu9hQG6WFuDSndO5RZEm-AhvRDCQQ4YrTfxj9DvA2viGr_Hh9RBUvd6omH3yt1ea625DSdDZrhWHr4k3-vG6elf6fE_EvIhXOdwyJMfAycAKyNordeEfDeIXQB0MmnA_Kx3vlMDSU/s1076/Screenshot%202024-04-03%20132046.png

ការលេងជះទឹកតាមប្រពៃណីខ្មែរបុរាណមានដូចជា ទឹកមួយធុងមានផ្កា មានទឹកអប់ មានផ្ទឹល ឬ បោយទឹក ឬ ត្រឡោកដូង ដួសជះលើអ្នកដំណើរនៅតាមផ្លូវតូចៗ ក្នុងភូមិស្រុក ឬ សហគមន៍ ឬលេងតាមតំបន់ដែលកំណត់ឱ្យលេង ហើយការលេងជះទឹកនេះទៀតសោត គឺមិនគួរលេងតាមផ្លូវជាតិធំៗនោះទេ ព្រោះនាំឱ្យមានគ្រោះថ្នាក់ផ្សេងៗដោយចៃដន្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkbhIlC4IrFyvIyF8i6cZ-evYfvWRmwDwkNToC8Ew57n9Ay9unSmIuMKGzrAyt_tKQfJR3YdHv3Y-_Cd9c8hG1uZpk6dw4JWkhk6IzYaeFu892BFBVV_xX88rUGzcenkTToSw7GO9l-qbxLgQVpLoi0Mz5w4frVa29KYnrj2tyJAnvCkWlTYqStYeTmzc/s1073/Screenshot%202024-04-03%20132202.png

ការលេងជះទឹក ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិកម្ពុជា ទំនងត្រូវបានបង្កើតចេញពីពិធីស្រង់ព្រះ របស់អ្នកស្រុកតំបន់អង្គរ ដែលកើតមានក្នុងរាជ ព្រះបាទ ជ័យវរ្ម័នទី៧ ដែលពណ៌នាអំពី អ្នកស្រុកតំបន់អង្គរបានប្រមូលទឹកមកពីគ្រប់ទិសទី ដើម្បីលាងជំរះស្រោចស្របលើព្រះពុទ្ធបដិមារដែលមានចំនួន ២៥អង្គ ដែលយោងតាមសាលាចារឹកដែលបានចារទុកលើប្រាសាទព្រះខ័ន និងតាមកំណត់ត្រាចិនរបស់លោកចូវ តាក្វាន់ ក៏បានចងក្រងទុកដំណាលនេះ។

ចំណែក ការលេងប៉ាតម៉្សៅក្នុងថ្ងៃចូលឆ្នាំខ្មែរ ទំនងជាទទួលឥទ្ធិពលពីវប្បធម៌ឥណ្ឌា នៃពិធីប៉ាតម៉្សៅពណ៌ ឬ ប៉ាតល័ក្ស ក្នុងពិធីបុណ្យ “ហូលី” (Holi) គឺជាពិធីបុណ្យមួយនៅក្នុងសាសនាហិណ្ឌូ ដែលគេស្គាល់ថាជាពិធីបុណ្យពណ៌ (Festival of Colors) ។ នៅឥណ្ឌា គេប្រារព្ធ ពិធីបុណ្យនេះឡើងដើម្បីបញ្ជាក់ពីសេចក្តីស្រឡាញ់ដ៏អស់កល្ប និងដ៏ទេវភាពរបស់ ព្រះគ្រឹស្នា វាក៏បង្ហាញពីជ័យជំនះដែលអំពើល្អយកឈ្នះទៅលើអំពើអាក្រក់ផងដែរ តាមរយៈព្រេងកថានៃ អវតារ ព្រះវិស្ណុ។ ភាពល្បីល្បាញនៃពិធីបុណ្យនេះបានហូរចូលមកតំបន់អាស៊ីអាគ្នេយ៍ ព្រោះតែបុណ្យនេះប្រារព្ធនៅខែមីនា ហើយក៏កៀកនឹងថ្ងៃបុណ្យចូលឆ្នាំខ្មែរនិងប្រទេសជិតខាងផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXEiTl2z4dINcxqaoji5bVnHADl7qaHJV053x7KH-N6mlrEOV9DeGax-FUFREe-NLFFw6Ng1RkWo_BmVEL1ry1ELAzPefg_vnJeVpkpFJ_4Jjina1z1ADo2XiwYWMdMYp7uinq_OhegQi-qPgIBc7kWdgg8qr8sRJ-4uhS6rotMLBZLbd8DJG2-wp8hEU/s1070/Screenshot%202024-04-03%20132115.png

ជាមួយគ្នានេះ កាលដែលគេមិនប៉ាតម៉្សៅពណ៌ទំនងជាអាចប៉ះពាល់ដល់សុខភាព ទើបពលរដ្ឋខ្មែរពីមុនៗមក លេងត្រឹមការប៉ាតម្ស៉ៅស។ ការលេងប៉ាតម្ស៉ៅក្នុងថ្ងៃចូលឆ្នាំខ្មែរ របស់កម្ពុជាមានការពេញនិយមលេងខ្លាំងអំឡុងឆ្នាំ ២០០០ មកម៉្លេះបើគិតមកដល់ពេលនេះមានរយៈពេលជាង ២០ ឆ្នាំហើយ ដោយចាស់ពីដើមលោកយល់ថា មនុស្សមិនស្គាល់គ្នាសោះ ពួកគេអាចលេងប៉ាតម្សៅជាមួយគ្នា បង្កើតភាពស្និតស្នាល និង ក្ដីស្រលាញ់ ហើយអាចនាំពួកគេចាកឆ្ងាយពីល្បែងពាលាមួយចំនួន ក្នុងថ្ងៃចូលឆ្នាំខ្មែរនេះផងដែរ៕

 

 

 

អាកាសធាតុក្តៅខ្លាំងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត

0

យោងតាមលទ្ធផលការស្រាវជ្រាវចុងក្រោយកាលពីឆ្នាំ២០២៣ របស់សាកលវិទ្យាល័យនៅប្រទេសបង់ក្លាដែស បានបង្ហាញថា អាកាសធាតុក្តៅខ្លាំងនឹងបណ្តាលឱ្យយើងប្រឈមនឹងរោគសញ្ញាខុសប្រក្រតីផ្សេងៗ ជាពិសេស វានឹងប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ។

អាកាសធាតុកាន់តែក្តៅនឹងធ្វើឱ្យយើងមានអារម្មណ៍ថាមិនស្រួលខ្លួន និងអាចប៉ះពាល់ដល់រាងកាយ ដូចជា ៖ មាត់ស្ងួត, ខ្វះជាតិទឹក, អស់កម្លាំង, ឈាមរត់ខុសធម្មតា រហូតដល់កើតជំងឺដាច់សរសៃឈាមខួរក្បាល ។ មិនត្រឹមតែប៉ុណ្ណឹងទេ រោគសញ្ញាទាំងនេះក៏ប៉ះពាល់ដល់សុខភាពផ្លូវចិត្តផងដែរ ដូចជា ៖ វាធ្វើឱ្យយើងមានភាពតានតឹងផ្លូវចិត្ត, អស់កម្លាំងល្ហិតល្ហៃ, ឆាប់ខឹងមួម៉ៅ និងខ្វះការផ្តោតអារម្មណ៍លើការងារ ។ លើសពីនេះ អាកាសធាតុកាន់តែក្តៅខ្លាំង វានឹងប៉ះពាល់ដល់ប្រព័ន្ធប្រសាទថែមទៀត ។https://neurosciencenews.com/files/2023/07/heat-metabolism-neuroscience.jpg

លទ្ធផលការស្រាវជ្រាវនេះ គឺគេបានសិក្សាឡើងវិញទៅលើលទ្ធផលស្រាវជ្រាវចាស់ៗជាច្រើននាពេលកន្លងមក និងបញ្ជាក់បន្ថែមថា អាកាសធាតុក្តៅពិតជាធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តប្រាកដមែន ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញទិន្នន័យគួរឱ្យចាប់អារម្មណ៍ដូចខាងក្រោមនេះ ៖

១-ចំនួនអ្នកជំងឺ Bipolar (គឺអ្នកជំងឺមានអារម្មណ៍ខុសធម្មតា) បានទទួលការព្យាបាលកាន់តែខ្ពស់ ដោយសារពួកគេទទួលកំដៅព្រះអាទិត្យ និងសីតុណ្ហភាពខ្ពស់ ។ ក្រៅពីនេះ ក៏មានអ្នកជំងឺធ្លាក់ទឹកចិត្តផងដែរ និងការបង្ហាញអារម្មណ៍ឆេវឆាវខ្លាំងពេក រហូតមិនអាចគ្រប់គ្រងខ្លួនឯងបាន គឺកើនឡើងប្រមាណ៤០% ក្នុងអំឡុងពេលមានកំដៅខ្លាំង ។https://www.rollingstone.com/wp-content/uploads/2023/07/The-Heat-Will-Kill-You-First.jpg?crop=0px%2C185px%2C1798px%2C1014px&resize=1600%2C900

២-សីតុណ្ហភាពកើនឡើងខ្ពស់នឹងធ្វើឱ្យការធ្វើអត្តឃាតកើនឡើង ។ គេរកឃើញថា អត្រាការធ្វើអត្តឃាតនឹងកើនឡើង១% សម្រាប់សីតុណ្ហភាពជាមធ្យមប្រចាំខែ ដែលបានកើនឡើង១អង្សាសេ ។

៣-បង្កើនហានិភ័យនៃការកើតជម្លោះរវាងបុគ្គល ដូចជា ៖ ការរំលោភបំពាន និងការប្រើអំពើហិង្សានៅក្នុងក្រុមគ្រួសារ ឬចាប់ផ្តើមមានសង្គ្រាមពាក្យសម្តី ជាដើម ។

ចំណែកក្រុមមនុស្សគួរឱ្យព្រួយបារម្ភបំផុត រួមមាន ៖ យុវជន និងមនុស្សចាស់ ជាពិសេស ទារក ពីព្រោះរាងកាយរបស់ពួកគេអាចគ្រប់គ្រងសីតុណ្ហភាពតិចជាងមនុស្សទូទៅ ។ ហេតុនេះ ធ្វើឱ្យពួកគេទទួលយកផលប៉ះពាល់ដោយសារកំដៅយ៉ាងឆាប់រហ័ស ឬមនុស្សចាស់អាចបញ្ចេញកំដៅពីរាងកាយបានតិច ៕https://media-cldnry.s-nbcnews.com/image/upload/t_fit-1500w,f_auto,q_auto:best/newscms/2021_26/1741750/baby-heatstroke-main-jc-210628.png

Samsung ទាញទម្លា.ក់ Apple ឡើងឈរលេខ ១ ជាក្រុមហ៊ុនលក់ស្មាតហ្វូនដាច់បំផុតលើលោក

0

បរទេស៖ ត្រឹមរយៈពេល ៥ ខែប៉ុណ្ណោះ ក្រុមហ៊ុន Samsung បានដណ្តើមតំណែងលេខ ១ របស់ Apple ក្លាយជាក្រុមហ៊ុនដែលលក់ស្មាតហ្វូនដាច់បំផុតនៅលើពិភពលោក ជាមួយនឹងការកើនឡើងដល់កំពូលនៅក្នុងចំណែកទីផ្សារលក់ស្មាតហ្វូនពិភពលោកនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤។

កាលពីពេលថ្មីៗនេះ យោងតាមសារព័ត៌មានបរទេសមួយដែលបានចុះផ្សាយថា ក្រុមហ៊ុន Samsung Electronics ទើបតែទទួលបានតំណែងនាំមុខគេក្នុងការលក់ស្មាតហ្វូនទូទាំងពិភពលោកពី Apple បន្ទាប់ពីចេញលក់ស្មាតហ្វូនថ្មីៗត្រឹមរយៈពេល ៥ ខែប៉ុណ្ណោះ។
https://media.wired.com/photos/65a6c0643d4e31ae36fab6d9/master/pass/Gear-Samsung-Galaxy-S24-Series-SOURCE-Julian-Chokkattu.jpg
ការត្រលប់មកវិញនៃស្មាតហ្វូនយក្សរបស់ប្រទេសកូរ៉េនេះ ត្រូវបានសន្មតថាដោយសារតែដំណើរការខ្លាំងនៃស្មាតហ្វូនស៊េរីថ្មី Galaxy S24 នេះបើយោងតាមមន្ត្រីឧស្សាហកម្ម និងទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃទី១ ខែមេសា។ ជាក់ស្តែងនៅក្នុងខែកុម្ភៈ Samsung បានលក់ស្មាតហ្វូនចំនួន ១៩.៦៩ លានគ្រឿង ដែលស្មើនឹង ២០% នៃចំណែកទីផ្សារពិភពលោក។ ទន្ទឹមនឹងនេះដែរ Apple លក់បានត្រឹមតែ ១៧.៤១ លានគ្រឿងប៉ុណ្ណោះក្នុងខែតែមួយ ដែលស្មើនឹង ១៨% នៃចំណែកទីផ្សារ នេះបើយោងតាមទិន្នន័យពីអ្នកស្រាវជ្រាវទីផ្សារ Counterpoint Research ។https://assets.hardwarezone.com/img/2024/01/IMG_8013.jpg

កាលពីឆ្នាំមុន Samsung បានប្រគល់ចំណាត់ថ្នាក់លេខ ១ ទៅឱ្យ Apple ប៉ុន្តែនៅឆ្នាំនេះ Samsung ក៏បានដណ្តើមតំណែងលេខ ១ ពី Apple វិញ ដោយសារតែការលក់ម៉ូដែល Galaxy 24 ដែលបំពាក់ដោយមុខងារ AI មានការគាំទ្រខ្លាំងជុំវិញពិភពលោក។ អ្នកវិភាគបានចាត់ទុកថាការវិលត្រឡប់របស់ Samsung ទៅកាន់តំណែងលេខ ១ ចំពោះការលក់ដ៏ខ្លាំងនៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។ លោក Kim Rok-ho អ្នកស្រាវជ្រាវនៅក្រុមហ៊ុន Hana Securities បាននិយាយថា “វាជាការលើកទឹកចិត្តដែល Samsung ទទួលបានតំណែងនាំមុខគេឡើងវិញដោយសម្រេចបានចំណែកទីផ្សារសកល ២០% ជាមួយនឹងការឆ្លើយតបជាវិជ្ជមានចំពោះស៊េរី Galaxy S24 នៅសហរដ្ឋអាមេរិក និងអឺរ៉ុប”។https://fdn.gsmarena.com/imgroot/news/23/09/iphone-15-pricing-news/inline/-1200/gsmarena_003.jpg

គួរបញ្ជាក់ដែថា ក្រុមហ៊ុនផលិតស្មាតហ្វូន Galaxy នៅតែរក្សាតំណែងនាំមុខគេក្នុងទីផ្សារអឺរ៉ុបជាមួយនឹងចំណែកទីផ្សារ ៣៤% ។ លើសពីនេះ ក្រុមហ៊ុនក៏បានកត់ត្រាការកើនឡើងគួរឱ្យកត់សម្គាល់នៃចំណែកទីផ្សារនៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដែលជាធម្មតាត្រូវបានគ្រប់គ្រងដោយផលិតផល Apple ។ ចំណែកទីផ្សាររបស់ក្រុមហ៊ុន Samsung Electronics នៅសហរដ្ឋអាមេរិកបានកើនឡើងពី ២០% ដល់ ៣៦% នៅក្នុងខែមករា។ ទន្ទឹមនឹងនោះចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple នៅក្នុងទីផ្សារសហរដ្ឋអាមេរិកបានធ្លាក់ចុះពី ៦៤% ទៅ ៤៨% ក្នុងអំឡុងពេលដូចគ្នា៕

តើការប្រើប្រាស់ដបទឹកកកដើម្បីកាត់បន្ថយកំដៅក្នុងផ្ទះទទួលបានផលឬទេ?

0

តាំងពីខែមីនា ឆ្នាំ២០២៤ មក ប្រទេសនានានៅតំបន់អាស៊ានបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ហើយអ្នកលេងបណ្តាញសង្គមជាច្រើននាក់បានសាកល្បងកាត់បន្ថយកំដៅក្នុងផ្ទះរបស់ពួកគេ តាមវិធីងាយៗរបស់ជនជាតិជប៉ុន ដោយគ្រាន់តែប្រើប្រាស់ដបទឹកកក ចំនួន២ ប៉ុណ្ណោះ ។ ប៉ុន្តែអ្នកលេងបណ្តាញសង្គមខ្លះទៀតប្រាប់ថា វិធីនេះពុំទទួលបានផលទេ ។

អ្នកលេងបណ្តាញសង្គមម្នាក់បានសាកល្បងកាត់បន្ថយសីតុណ្ហភាពក្នុងផ្ទះតាមវិធីរបស់ជនជាតិជប៉ុន គឺយកដបទឹកធំៗចំនួន២ មកច្រកទឹកឱ្យពេញដប បន្ទាប់មក យកវាទៅដាក់ក្នុងទូរទឹកកកផ្នែកខាងលើបំផុត រហូតដល់ទឹកក្នុងដបរឹង ។ ពេលទឹកក្នុងដបរឹងហើយ ត្រូវយកដបទឹកកកនេះដាក់ក្នុងឧបករណ៍អ៊ីណុក ដូចជា ៖ ឆ្នាំង និងបើកម៉ាស៊ីនត្រជាក់ ឬមិនបើកម៉ាស៊ីនត្រជាក់ក៏បាន ។ វិធីនេះនឹងធ្វើឱ្យសីតុណ្ហភាពក្នុងផ្ទះធ្លាក់ចុះ ហើយម៉ាស៊ីនត្រជាក់នឹងមិនប្រឹងបញ្ចេញជាតិត្រជាក់ខ្លាំងពេកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUO1U3rIxVWVmuW2u5SnufS_5BqVbbk9RpC1ESaxRXvWKYSEEKnn8E4exkoIL67sceUGZdDPi723-S94Xg82npX4IYjizSECMHZBAHU4OOv9Fo-1LumN6hRwulP4K1NmOaFT5U8W0Gv1pYN91Gm8ZY42bPNgglYxNqqSmT-wWL9EWMZGV9ayT-pf2uJ00/s700/photo_2024-04-03_10-13-24.jpg

ចំណែកអ្នកលេងបណ្តាញសង្គមម្នាក់ទៀតនិយាយថា ការអនុវត្តវិធីនេះពុំសូវទទួលបានផលប៉ុន្មានទេ ពីព្រោះវិធីនេះ ក៏មិនខុសគ្នាពីការយកដុំទឹកកកមកដាក់ក្នុងផ្ទះ ហើយសីតុណ្ហភាពនឹងផ្លាស់ប្តូរនៅពេលដុំទឹកកកស្រូបយកកំដៅចូលទៅ និងប្រើថាមពលដើម្បីរំលាយដុំទឹកកកឱ្យក្លាយជាទឹកម្តងទៀត ។ ហេតុនេះ រយៈពេលមិនយូរទេដែលទឹកកកនឹងរលាយ មានន័យថា វិធីនេះមិនអាចកាត់បន្ថយសីតុណ្ហភាពក្នុងបន្ទប់បានច្រើនទេ ឬបើវាអាចកាត់បន្ថយសីតុណ្ហភាព ក៏កាត់បន្ថយមិនយូរដែរ ព្រោះទឹកកកនឹងរលាយអស់មុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPS3wHfrXFzpPhxUasbKQ1xgrGM9L5Wb_hv9xW-IdxxEkWGOvgMLsvILqjAkuPhZp9T3LoL7VyAhHL9fFtVDdxdUoFp0cGOSePm0oSRsFk0nH0XpA3f6HvZTmFmlLigRnFpqta-tZiCaEnmtvO1sEY-o2-rfHbpxQ7P5zhBbBjLwtetieGxb_tBU82RYk/s879/download(2).jpg

ក្រៅពីនេះ អ្នកនៅក្នុងបន្ទប់បើកម៉ាស៊ីនត្រជាក់នឹងមានអារម្មណ៍ថា សីតុណ្ហភាពក្នុងបន្ទប់មិនខុសគ្នាប៉ុន្មានទេ ។ ប៉ុន្តែសម្រាប់អ្នកគ្មានម៉ាស៊ីនត្រជាក់ ពួកគេអាចប្រើប្រាស់វិធីដាក់ទឹកកកនៅមុខកង្ហារ រួចហើយបើកកង្ហារឱ្យភាយចំហាយត្រជាក់ពីទឹកកកនោះ គឺវានឹងធ្វើឱ្យមានអារម្មណ៍ត្រជាក់ជាងមុន ។ ប៉ុន្តែបើដុំទឹកកករលាយអស់ វានឹងគ្មានប្រយោជន៍ទៀតទេ ហើយការប្រើប្រាស់ទូរទឹកកកដើម្បីផលិតដុំទឹកកក ក៏ចំណាយអស់ភ្លើងអស់ច្រើនដូចគ្នា ។ ហេតុនេះ គួរតែគិតពីការចំណាយថ្លៃភ្លើងផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjI0F_u2fp40kn2c1a_jDndT8NTn_5Eg8lmidwQWx4n9t0zFD8cIvDYXIxUxBsbHDonH4iN-ZwSzLh9hvPCHjc-0PQPMqt9WFvB5nxDcFy5I1ZQj-HfTlODHd2z2LFMVSsOdsLcIurznHz35q8NVRVpupgZXAfFVlDWmZJ77osNeqm0zzWLcmEkka04T0/s1024/photo_2024-04-03_10-13-28.jpg

រីឯអ្នកលេងបណ្តាញសង្គមខ្លះទៀតនិយាយថា អាកាសធាតុនៅប្រទេសជប៉ុនមិនដូចគ្នានឹងអាកាសធាតុនៅតំបន់អាស៊ានទេ ហើយបើអនុវត្តតាមវិធីខាងលើក្នុងបណ្តាប្រទេសនៅអាស៊ាន នឹងពុំទទួលបានផលទេ ពីព្រោះអាកាសធាតុនៅអាស៊ានក្តៅស្ងួត ។ អ្នកលេងបណ្តាញសង្គមខ្លះទៀតប្រាប់ថា ខ្លួនធ្លាប់បានសាកល្បងវិធីនេះហើយឃើញថា ទឹកកករលាយលឿនណាស់ ហើយធ្លាប់មានអ្នកយកដុំទឹកកកមកដាក់នៅមុខកង្ហារ ដើម្បីឱ្យចេញខ្យល់ត្រជាក់ ប៉ុន្តែពុំទទួលបានផលយូរទេ ៕

ចៀសវាងជួបរឿងស៊.យ និងអា.ម៉ាស់ ហាមដាច់ខាតកុំធ្វើរឿងទាំងនេះពេលជិះយន្តហោះ

0

ការធ្វើដំណើរលើយន្តហោះ គឺជាបទពិសោធន៍ដ៏អស្ចារ្យមួយក្នុងជីវិត។ សម្រាប់អ្នកដែលមិនទាន់បានជិះ ឬអ្នកដែលទើបតែជិះយន្តហោះលើកដំបូង ដាច់ខាតគួរចៀសវាងកុំធ្វើរឿងមួយចំនួននេះ ប្រសិនបើអ្នកមិនចង់ជួបរឿងស៊យ និងអាម៉ាស។ ដូចនេះតើគួរប្រុងប្រៀបខ្លួនបែបណា ដើម្បីឱ្យពេលវេលាពិសេសនេះពោរពេញទៅដោយអត្ថន័យល្អ?

១.កុំដោះស្រោមជើងចេញពេលនៅក្នុងយន្តហោះ៖ ការដោះស្រោមជើងចេញពេលស្ថិតក្នុងយន្តហោះ គឺជារឿងមួយដែលអ្នកមិនគួរធ្វើឡើយ អ្នកខ្លះមិនសូវជាទម្លាប់ក្នុងការពាក់ស្រោមជើងទេ ប៉ុន្តែទោះជាយ៉ាងណា យើងក៏មិនគួរដោះចេញ នៅលើយន្តហោះស្របពេលមានមនុស្សជាច្រើនទៀតធ្វើដំណើរជាមួយឡើយ ព្រោះវាអាចបង្កឱ្យមានក្លិនមិនល្អ ឬទើសភ្នែកអ្នកដទៃជាដើម។https://www.paddleyourownkanoo.com/wp-content/uploads/2022/03/shutterstock_1687484578-1600x1067.jpg

២.កុំរើខ្លាំងពេក ឬនៅមិនស្ងៀមពេលកំពុងជិះយន្តហោះ៖ ពេលណាដែលអ្នករើចុះឡើង វាពិតជាធ្វើឱ្យអ្នកនៅជិតយើងមិនស្រណុកចិត្តដូចគ្នា ដូច្នេះអ្នកគួររក្សាសណ្ដាប់ធ្នាប់ និងស្ងៀមស្ងាត់ជាជាងធ្វើឱ្យអ្នកជិតខាងទើសទាល់។

៣.កុំលេង ឬសារ៉េកៅអីចុះឡើងអំឡុងពេលញ៉ាំអាហារ៖ វាក៏ជារឿងដ៏សំខាន់មួយ ដែលអ្នកគួរតែដឹង ត្បិតការសារ៉េកៅអី វាជារឿងធម្មតា ប៉ុន្តែលើកលែងអំឡុងពេលញ៉ាំអាហារ គួរកុំលេងអី ព្រោះវាអាចប៉ះពាល់ដល់អ្នកដំណើរផ្សេងទៀតដែលអង្គុយជិតយើង។https://www.nm.org//-/media/northwestern/healthbeat/images/wellness/nm-healthy-flight-travel-tnail.jpg

៤.កុំរពឹសដៃចុចប៊ូតុងហៅអ្នកបម្រើការលើយន្តហោះពេលត្រូវការអ្វីមួយ៖ រឿងសំខាន់ចម្បងរបស់អ្នកបម្រើការលើយន្តហោះ គឺរក្សាសុវត្ថិភាពអ្នក មិនមែនបានន័យថាត្រូវបំពេញរាល់តម្រូវការគ្រប់យ៉ាងរបស់អ្នកដំណើរឡើយ។ បើក្នុងករណីអ្នកត្រូវការអ្វីមួយ អ្នកគួរតែងើបឈរ ឬលើកដៃជាសញ្ញាជាជាងការចុចប៊ូតុង ដើម្បីចៀសវាងការរំខាន។

៥.កុំយកអាហារណាដែលមានក្លិនខ្លាំងមកញ៉ាំលើយន្តហោះ៖ ទោះបីវាជាសិទ្ធិបុគ្គល ប៉ុន្តែគួរណាមានការគិតគូរដល់អ្នករួមដំណើររបស់យើងដែលនៅជិតៗគ្នា ព្រោះអាហារមួយចំនួន វាពិតជាមានក្លិនខ្លាំងនៅពេលដែលអ្នកដកចេញមក តួយ៉ាងដូចជា សាំងវ៉ិចត្រីធូណា និងចំណីដែលមានខ្ទឹមបារាំងជាដើម…។https://www.thesun.co.uk/wp-content/uploads/2022/12/bdfd6h-airline-meal-egypt-air-312609381.jpg

៦.កុំនៅសំងំស្ងៀម បើមានអារម្មណ៍មិនស្រួលក្នុងខ្លួន ឬឈឺ៖ ប្រសិនអ្នកមានអារម្មណ៍ដូចជាមិនស្រួលត្រង់ណា អ្នកគួរលើកដៃជាសញ្ញាប្រាប់ទៅក្រុមការងារលើយន្តហោះឱ្យជួយ មុនពេលអាការៈរបស់អ្នកកាន់តែធ្ងន់។

៧.កុំព្រងើយនឹងការប្រកាសពីការបង្ការគ្រោះអាសន្ន៖ វាពិតជារឿងសំខាន់ណាស់គ្រប់ពេលអ្នកជិះយន្តហោះ អាចនិយាយបានថា ស្ដាប់ទៅវាគួរឱ្យធុញបន្តិចមែន ប៉ុន្តែវាក៏សំខាន់ណាស់ដែរ សម្រាប់អ្នកដំណើរទាំងអស់ក្នុងការដឹងព័ត៌មានផ្សេងៗនៃការធ្វើដំណើររបស់យើង និងអាចប្រុងប្រយ័ត្នបានមុន៕https://s.yimg.com/ny/api/res/1.2/J4hQsWQ2P4zZWiK8VQTYeQ--/YXBwaWQ9aGlnaGxhbmRlcjt3PTY0MDtoPTg1Mw--/https://media.zenfs.com/en/cp.org/6bdd20315c172bb3b91658b67bb2208a

ជប៉ុន និងហ្វីលីពីន បានប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីមានការរញ្ជួយដីដ៏ធំមួយនៅតៃវ៉ាន់

0

បរទេស៖ ការរញ្ជួយដីដ៏ខ្លាំងក្លាមួយកម្រិត ៧.៥ រ៉ិចទ័របានកើតឡើងនៅព្រឹកនេះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅឆ្នេរសមុទ្រនៃកោះតៃវ៉ាន់ បណ្តាលឱ្យអគារនានាក្នុងទីក្រុងភាគខាងត្បូងដួលរលំបាក់បែក និងបង្កើតជារលកយក្សស៊ូណាមិ ដែលនឹងបោកបក់មកលើកោះជប៉ុនក្នុងពេលឆាប់ៗ ធ្វើឱ្យប្រទេសជប៉ុន និងហ្វីលីពីនបានចេញសេចក្តីប្រកាសជាបន្ទាន់អំពីរលកយក្សស៊ូណាមិ។https://www.hindustantimes.com/ht-img/img/2024/04/03/550x309/Taiwan-Earthquake-1_1712109213241_1712109239056.jpg

បើយោងតាម ABC News បានឱ្យដឹងទៀតថា កាលពីពេលថ្មីៗនេះ ការរញ្ជួយដីបានកើតឡើងនៅម៉ោង ៧:៥៨ នាទីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដោយចំណុចកណ្តាលស្ថិតនៅភាគខាងកើតនៃកោះតៃវ៉ាន់ ក្នុងជម្រៅ ១៥.៥ គីឡូម៉ែត្រ។ អាជ្ញាធរតៃវ៉ាន់បាននិយាយថា ការរញ្ជួយដីមានកម្រិត ៧.២ រ៉ិចទ័រ ខណៈពេលដែលការស្ទង់មតិភូមិសាស្ត្រអាមេរិកបាននិយាយថា ការរញ្ជួយមានកម្រិត ៧.៥ រ៉ិចទ័រ។

លោក Wu Chien-fu នាយកមជ្ឈមណ្ឌលរញ្ជួយដីតៃវ៉ាន់ បាននិយាយថា នេះគឺជាការរញ្ជួយដីដ៏ខ្លាំងបំផុតនៅលើកោះនេះក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៦ រិចទ័រ ដែលបានសម្លាប់មនុស្ស ២,៤០០ នាក់ក្នុងឆ្នាំ ១៩៩៩ បានកើតឡើងនៅជិតដីគោក ហើយចំណុចកណ្តាលគឺរាក់នៅទូទាំងកោះតៃវ៉ាន់ និងកោះឈូងសមុទ្រ។ លោក Wu បានបន្តទៀតថា តៃវ៉ាន់បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ ដោយឱ្យប្រជាជនទូទាំងកោះត្រៀមខ្លួនសម្រាប់គ្រោះដ៏ធំនេះ ប្រព័ន្ធរថភ្លើងក្រោមដីនៅទីក្រុងតៃប៉ិ តាជុង និងកៅសុងត្រូវបានបិទ ហើយការផ្អាកនេះត្រូវបានគេរំពឹងថានឹងមានរយៈពេល ៤០-៦០ នាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPxIueEINhvQTVeLW89chQHBiK81zmUXFHoQ-SOAdsE8Mzaq-v3r-KnjxIv17THcd73Syyyncd5WetDPVcYT52XQzxq35G7GpCH1Cinus0R_ZueX3AxhnItrtiINKTAufSQKUDTdJRXiAhbpp7xj5sXrKgUJUL6uIRukJHYVxLmCl6TKmZGAFvmnNtHBA/s620/8.jpg

មិនយូរប៉ុន្មានបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅតៃវ៉ាន់ប្រហែល ១៥ នាទី ប្រទេសជប៉ុនក៏បានចេញសេចក្តីប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិ និងបានកត់ត្រារលកកម្ពស់ ៣០ សង់ទីម៉ែត្រនៅលើឆ្នេរសមុទ្រនៃកោះ Yonaguni ភាគខាងត្បូងនៃប្រទេសនេះ។ ទីភ្នាក់ងារឧតុនិយមជប៉ុនក៏បានព្យាករណ៍ផងដែរថា រលកយក្សស៊ូណាមិនឹងមានកម្ពស់រហូតដល់ ៣ ម៉ែត្រដោយវាយប្រហារប្រជុំកោះ Okinawa ភាគខាងត្បូងប្រទេសជប៉ុន ហើយរលកយក្សស៊ូណាមិក៏នឹងកើតឡើងនៅកោះ Miyako និង Yaeyama ផងដែរ។

ប្រទេសហ្វីលីពីន ដែលជាប្រទេសមួយស្ថិតនៅភាគខាងត្បូងនៃកោះតៃវ៉ាន់ ក៏បានចេញសេចក្តីប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិផងដែរ ដោយវិទ្យាស្ថានភូគព្ភសាស្ត្រហ្វីលីពីនបាននិយាយថា “ប្រជាជននៅតំបន់ឆ្នេរនៃខេត្តចំនួន ២៣ នឹងត្រូវបានជម្លៀសភ្លាមៗទៅកាន់ទីទួលខ្ពស់ ឬផ្លាស់ទីទៅលើដីបន្ថែមទៀត”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmpFZq6-B8hFPcl6YjA0Izc5loEpyDJPtxsvnESlNYHSSZcbCfk97lLPezcIb-E7wd1-xpQwh39F_C5VGjB5VpTWzeUPDENwW_cV4J1sH1pfDHzTi5UmvyKVuYSRm1-LcNHEReO0UhAwF_GNsOPH-cFO4vM-KGawPZYVjReafz81DhFmlRZ2bbi6-9B9Y/s664/ea9e52b_1712106470228-capture-da-a-cran-2024-04-03-030738.png