បទថ្មីរបស់ឧកញ៉ា ព្រាប សុវត្ថិ មានចំណងជើងថា «កុលាបមានបន្លា» ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយ Songha Group សម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មីហាក់ទទួលបានមតិរិះគន់ពីសាធារណជនអ្នកប្រើប្រាស់បណ្តាញសង្គម។ ការរិះគន់នេះត្រូវបានទស្សនិកជនភាគច្រើនគិតថាលាយប៉ារ៉ូលបទមរតដើមគួរតែផ្តល់ស្នាដៃទៅកាន់អ្នកជំនាន់មុនមិនមែនដាក់តែអ្នកនិពន្ធថ្មីនោះទេ។ អ្នកខ្លះទៀតបានលើកឡើងថាបទចម្រៀងរបស់ឧកញ៉ា ព្រាប សុវត្ថិ ក្នុងទ្រនំបច្ចុប្បន្នហាក់មិនសូវលេចធ្លោជាងផលិតកម្មចាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip4LwwvBxh7XE4v4mVBLnflH3LBrXClm45Gf5u3KqxWWXQgocPEX0SYPlZy4-D967Oyr9sgZOrzmC3lq2SgsZ7EOqACnQnbseZpi9jF_gvJp4WlmBaOHtT7UFYbLRIlxyLku2JzXLPBnJthBLQxDKi_UaTHDx7lxHjLBnWTwlfzXI6C77YRGj6b5Obac8/s960/1.jpg

កាលពីព្រឹកថ្ងៃទី២ មេសា ផលិតកម្មហ្គាឡាក់ស៊ីបានទម្លាក់បទថ្មីរបស់តារាចម្រៀងចាស់វស្សានិងមានងារជាឧកញ៉ា ដែលមានចំណងជើងថា «កុលាបមានបន្លា»។ បទថ្មីនេះនិពន្ធ Melody និងទំនុកច្រៀង ដោយ Songha Group និង និពន្ធបទភ្លេងដោយ Songha ផ្ទាល់។ បទ «កុលាបមានបន្លា» នេះបានយកប៉ារ៉ូលបទចម្រៀងមរតកដើម «ផ្កាល្ហុង» មកកែច្នៃនិងបន្ថែមប៉ារ៉ូលថ្មី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimHaeb2gH4NLtsBU-16QF88ATXt99kF2ai8GVCAvZnbN63HcULdXUD0-LYpz869KtEJs6aozzumZnIX_zm16DmT_OJhyD6TFyLxwpC_UYs4wdO6rOxYnaQGtOIoWDZb_PWIB1WMkxn5nCvu2m7nyNmrF6rH2nVtUGtBVDy8O_HvzV0IP8V2uaRJVQAO20/s2048/315888130_5204691672969215_4760075180138130784_n.jpg

ទោះយ៉ាងណា មួយបទនេះរបស់ឧកញ៉ា ព្រាប សុវត្ថិ មានការបញ្ចេញមតិប្រតិកម្មច្រើនជាងការសរសើរ។ អ្នកលេងបណ្តាញសង្គមទិកតុក បានចូលទៅបញ្ចេញមតិថា «ស្នាដៃ សង្ហារ អតីត Producer របស់ វណ្ណដា តើសចុះបើបទនេះ វណ្ណដា អ្នកច្រៀង?, បងព្រាបសុវត្ថិ គាត់មិនគួរបន្តច្រៀងទៀតទេគាត់កាន់តែច្រៀងកាន់តែបាត់បង់ប្រជាប្រិយភាព, គាត់លើកបទពីមុនៗគាត់មកច្រៀងឡើងវិញល្បីយកទៅណាមិនអស់។, នៅតែគាំទ្រស្នាដៃចាស់ៗគាត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh01MBFkNEATYs-xsuN3Y1A-v6_sarig1dUHyYVL-2XiayDmUc6kBGoub6sUQkfdQU6zW3_sXvjBfiK_5EnkHWwnT7difcNMXCQkgzxA5exHkI3lXqhwltvTOUiRGQqISVhkwIm5ESVuTrVWjXX7zoOSFwdhLNvAvPc8wu2Ozc8Mz2OJB8USUFxJFyInUU/s954/FB_IMG_1620023629180.jpg

អ្នកផ្សេងទៀតលើកឡើងថា «និពន្ធទំនុកច្រៀង songha group ? ? ចុះ មរតកដើម ទុកនៅទីណា?, ពុទ្ធោដល់ថ្នាក់នេះ, ចាញ់នៅហង្សមាសដាច់, បទចាស់យកមកធ្វើភ្លេង គួរតែទុកឈ្មោះអ្នកចាស់ឬក៏ដាក់ថាទំនុកភ្លេងឬច្រៀងបែបសម័យបុរាណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2Rik20DM-786IhAky4d5QUAJv6cykeEUYRKjNEzZNV_0_RTUbtLP1RikGWjqUk8XTAFAbWNfeLUb3GypM1_GWbWB6Ml4ZdHbcVmkz4FPml8nPlGvFpzg_OQk04qOzCId6GiPWdAljcTSEgprOwxFnOCu2m8YkEVATiZ4Gi35lcTnSzl39WiJnMmAsFn8/s960/image_2024-04-03_09-40-34.png

ទោះជាយ៉ាងណា ទន្ទឹមនឹងមតិរិះគន់ការយកបទមរតដើម មិនបានដាក់ស្នាដៃអ្នកជំនាន់មុន ក៏មានមតិសាធារណជនមួយចំនួនបានលើកឡើងដែរថា មួយបទនេះពីរោះប្លែក ស្តាប់យូរៗទៅកាន់តែពីរោះ៕