Home ព័ត៌មានអន្តរជាតិ Samsung ទាញទម្លា.ក់ Apple ឡើងឈរលេខ ១ ជាក្រុមហ៊ុនលក់ស្មាតហ្វូនដាច់បំផុតលើលោក

Samsung ទាញទម្លា.ក់ Apple ឡើងឈរលេខ ១ ជាក្រុមហ៊ុនលក់ស្មាតហ្វូនដាច់បំផុតលើលោក

769
0

បរទេស៖ ត្រឹមរយៈពេល ៥ ខែប៉ុណ្ណោះ ក្រុមហ៊ុន Samsung បានដណ្តើមតំណែងលេខ ១ របស់ Apple ក្លាយជាក្រុមហ៊ុនដែលលក់ស្មាតហ្វូនដាច់បំផុតនៅលើពិភពលោក ជាមួយនឹងការកើនឡើងដល់កំពូលនៅក្នុងចំណែកទីផ្សារលក់ស្មាតហ្វូនពិភពលោកនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤។

កាលពីពេលថ្មីៗនេះ យោងតាមសារព័ត៌មានបរទេសមួយដែលបានចុះផ្សាយថា ក្រុមហ៊ុន Samsung Electronics ទើបតែទទួលបានតំណែងនាំមុខគេក្នុងការលក់ស្មាតហ្វូនទូទាំងពិភពលោកពី Apple បន្ទាប់ពីចេញលក់ស្មាតហ្វូនថ្មីៗត្រឹមរយៈពេល ៥ ខែប៉ុណ្ណោះ។
https://media.wired.com/photos/65a6c0643d4e31ae36fab6d9/master/pass/Gear-Samsung-Galaxy-S24-Series-SOURCE-Julian-Chokkattu.jpg
ការត្រលប់មកវិញនៃស្មាតហ្វូនយក្សរបស់ប្រទេសកូរ៉េនេះ ត្រូវបានសន្មតថាដោយសារតែដំណើរការខ្លាំងនៃស្មាតហ្វូនស៊េរីថ្មី Galaxy S24 នេះបើយោងតាមមន្ត្រីឧស្សាហកម្ម និងទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃទី១ ខែមេសា។ ជាក់ស្តែងនៅក្នុងខែកុម្ភៈ Samsung បានលក់ស្មាតហ្វូនចំនួន ១៩.៦៩ លានគ្រឿង ដែលស្មើនឹង ២០% នៃចំណែកទីផ្សារពិភពលោក។ ទន្ទឹមនឹងនេះដែរ Apple លក់បានត្រឹមតែ ១៧.៤១ លានគ្រឿងប៉ុណ្ណោះក្នុងខែតែមួយ ដែលស្មើនឹង ១៨% នៃចំណែកទីផ្សារ នេះបើយោងតាមទិន្នន័យពីអ្នកស្រាវជ្រាវទីផ្សារ Counterpoint Research ។https://assets.hardwarezone.com/img/2024/01/IMG_8013.jpg

កាលពីឆ្នាំមុន Samsung បានប្រគល់ចំណាត់ថ្នាក់លេខ ១ ទៅឱ្យ Apple ប៉ុន្តែនៅឆ្នាំនេះ Samsung ក៏បានដណ្តើមតំណែងលេខ ១ ពី Apple វិញ ដោយសារតែការលក់ម៉ូដែល Galaxy 24 ដែលបំពាក់ដោយមុខងារ AI មានការគាំទ្រខ្លាំងជុំវិញពិភពលោក។ អ្នកវិភាគបានចាត់ទុកថាការវិលត្រឡប់របស់ Samsung ទៅកាន់តំណែងលេខ ១ ចំពោះការលក់ដ៏ខ្លាំងនៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។ លោក Kim Rok-ho អ្នកស្រាវជ្រាវនៅក្រុមហ៊ុន Hana Securities បាននិយាយថា “វាជាការលើកទឹកចិត្តដែល Samsung ទទួលបានតំណែងនាំមុខគេឡើងវិញដោយសម្រេចបានចំណែកទីផ្សារសកល ២០% ជាមួយនឹងការឆ្លើយតបជាវិជ្ជមានចំពោះស៊េរី Galaxy S24 នៅសហរដ្ឋអាមេរិក និងអឺរ៉ុប”។https://fdn.gsmarena.com/imgroot/news/23/09/iphone-15-pricing-news/inline/-1200/gsmarena_003.jpg

គួរបញ្ជាក់ដែថា ក្រុមហ៊ុនផលិតស្មាតហ្វូន Galaxy នៅតែរក្សាតំណែងនាំមុខគេក្នុងទីផ្សារអឺរ៉ុបជាមួយនឹងចំណែកទីផ្សារ ៣៤% ។ លើសពីនេះ ក្រុមហ៊ុនក៏បានកត់ត្រាការកើនឡើងគួរឱ្យកត់សម្គាល់នៃចំណែកទីផ្សារនៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដែលជាធម្មតាត្រូវបានគ្រប់គ្រងដោយផលិតផល Apple ។ ចំណែកទីផ្សាររបស់ក្រុមហ៊ុន Samsung Electronics នៅសហរដ្ឋអាមេរិកបានកើនឡើងពី ២០% ដល់ ៣៦% នៅក្នុងខែមករា។ ទន្ទឹមនឹងនោះចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple នៅក្នុងទីផ្សារសហរដ្ឋអាមេរិកបានធ្លាក់ចុះពី ៦៤% ទៅ ៤៨% ក្នុងអំឡុងពេលដូចគ្នា៕