Home ព័ត៌មានអន្តរជាតិ តើការប្រើប្រាស់ដបទឹកកកដើម្បីកាត់បន្ថយកំដៅក្នុងផ្ទះទទួលបានផលឬទេ?

តើការប្រើប្រាស់ដបទឹកកកដើម្បីកាត់បន្ថយកំដៅក្នុងផ្ទះទទួលបានផលឬទេ?

91
0

តាំងពីខែមីនា ឆ្នាំ២០២៤ មក ប្រទេសនានានៅតំបន់អាស៊ានបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ហើយអ្នកលេងបណ្តាញសង្គមជាច្រើននាក់បានសាកល្បងកាត់បន្ថយកំដៅក្នុងផ្ទះរបស់ពួកគេ តាមវិធីងាយៗរបស់ជនជាតិជប៉ុន ដោយគ្រាន់តែប្រើប្រាស់ដបទឹកកក ចំនួន២ ប៉ុណ្ណោះ ។ ប៉ុន្តែអ្នកលេងបណ្តាញសង្គមខ្លះទៀតប្រាប់ថា វិធីនេះពុំទទួលបានផលទេ ។

អ្នកលេងបណ្តាញសង្គមម្នាក់បានសាកល្បងកាត់បន្ថយសីតុណ្ហភាពក្នុងផ្ទះតាមវិធីរបស់ជនជាតិជប៉ុន គឺយកដបទឹកធំៗចំនួន២ មកច្រកទឹកឱ្យពេញដប បន្ទាប់មក យកវាទៅដាក់ក្នុងទូរទឹកកកផ្នែកខាងលើបំផុត រហូតដល់ទឹកក្នុងដបរឹង ។ ពេលទឹកក្នុងដបរឹងហើយ ត្រូវយកដបទឹកកកនេះដាក់ក្នុងឧបករណ៍អ៊ីណុក ដូចជា ៖ ឆ្នាំង និងបើកម៉ាស៊ីនត្រជាក់ ឬមិនបើកម៉ាស៊ីនត្រជាក់ក៏បាន ។ វិធីនេះនឹងធ្វើឱ្យសីតុណ្ហភាពក្នុងផ្ទះធ្លាក់ចុះ ហើយម៉ាស៊ីនត្រជាក់នឹងមិនប្រឹងបញ្ចេញជាតិត្រជាក់ខ្លាំងពេកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUO1U3rIxVWVmuW2u5SnufS_5BqVbbk9RpC1ESaxRXvWKYSEEKnn8E4exkoIL67sceUGZdDPi723-S94Xg82npX4IYjizSECMHZBAHU4OOv9Fo-1LumN6hRwulP4K1NmOaFT5U8W0Gv1pYN91Gm8ZY42bPNgglYxNqqSmT-wWL9EWMZGV9ayT-pf2uJ00/s700/photo_2024-04-03_10-13-24.jpg

ចំណែកអ្នកលេងបណ្តាញសង្គមម្នាក់ទៀតនិយាយថា ការអនុវត្តវិធីនេះពុំសូវទទួលបានផលប៉ុន្មានទេ ពីព្រោះវិធីនេះ ក៏មិនខុសគ្នាពីការយកដុំទឹកកកមកដាក់ក្នុងផ្ទះ ហើយសីតុណ្ហភាពនឹងផ្លាស់ប្តូរនៅពេលដុំទឹកកកស្រូបយកកំដៅចូលទៅ និងប្រើថាមពលដើម្បីរំលាយដុំទឹកកកឱ្យក្លាយជាទឹកម្តងទៀត ។ ហេតុនេះ រយៈពេលមិនយូរទេដែលទឹកកកនឹងរលាយ មានន័យថា វិធីនេះមិនអាចកាត់បន្ថយសីតុណ្ហភាពក្នុងបន្ទប់បានច្រើនទេ ឬបើវាអាចកាត់បន្ថយសីតុណ្ហភាព ក៏កាត់បន្ថយមិនយូរដែរ ព្រោះទឹកកកនឹងរលាយអស់មុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPS3wHfrXFzpPhxUasbKQ1xgrGM9L5Wb_hv9xW-IdxxEkWGOvgMLsvILqjAkuPhZp9T3LoL7VyAhHL9fFtVDdxdUoFp0cGOSePm0oSRsFk0nH0XpA3f6HvZTmFmlLigRnFpqta-tZiCaEnmtvO1sEY-o2-rfHbpxQ7P5zhBbBjLwtetieGxb_tBU82RYk/s879/download(2).jpg

ក្រៅពីនេះ អ្នកនៅក្នុងបន្ទប់បើកម៉ាស៊ីនត្រជាក់នឹងមានអារម្មណ៍ថា សីតុណ្ហភាពក្នុងបន្ទប់មិនខុសគ្នាប៉ុន្មានទេ ។ ប៉ុន្តែសម្រាប់អ្នកគ្មានម៉ាស៊ីនត្រជាក់ ពួកគេអាចប្រើប្រាស់វិធីដាក់ទឹកកកនៅមុខកង្ហារ រួចហើយបើកកង្ហារឱ្យភាយចំហាយត្រជាក់ពីទឹកកកនោះ គឺវានឹងធ្វើឱ្យមានអារម្មណ៍ត្រជាក់ជាងមុន ។ ប៉ុន្តែបើដុំទឹកកករលាយអស់ វានឹងគ្មានប្រយោជន៍ទៀតទេ ហើយការប្រើប្រាស់ទូរទឹកកកដើម្បីផលិតដុំទឹកកក ក៏ចំណាយអស់ភ្លើងអស់ច្រើនដូចគ្នា ។ ហេតុនេះ គួរតែគិតពីការចំណាយថ្លៃភ្លើងផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjI0F_u2fp40kn2c1a_jDndT8NTn_5Eg8lmidwQWx4n9t0zFD8cIvDYXIxUxBsbHDonH4iN-ZwSzLh9hvPCHjc-0PQPMqt9WFvB5nxDcFy5I1ZQj-HfTlODHd2z2LFMVSsOdsLcIurznHz35q8NVRVpupgZXAfFVlDWmZJ77osNeqm0zzWLcmEkka04T0/s1024/photo_2024-04-03_10-13-28.jpg

រីឯអ្នកលេងបណ្តាញសង្គមខ្លះទៀតនិយាយថា អាកាសធាតុនៅប្រទេសជប៉ុនមិនដូចគ្នានឹងអាកាសធាតុនៅតំបន់អាស៊ានទេ ហើយបើអនុវត្តតាមវិធីខាងលើក្នុងបណ្តាប្រទេសនៅអាស៊ាន នឹងពុំទទួលបានផលទេ ពីព្រោះអាកាសធាតុនៅអាស៊ានក្តៅស្ងួត ។ អ្នកលេងបណ្តាញសង្គមខ្លះទៀតប្រាប់ថា ខ្លួនធ្លាប់បានសាកល្បងវិធីនេះហើយឃើញថា ទឹកកករលាយលឿនណាស់ ហើយធ្លាប់មានអ្នកយកដុំទឹកកកមកដាក់នៅមុខកង្ហារ ដើម្បីឱ្យចេញខ្យល់ត្រជាក់ ប៉ុន្តែពុំទទួលបានផលយូរទេ ៕