Home Blog Page 1146

សល់ត្រឹមតែការចងចាំ! ព្រឹត្តិការណ៍«អង្គរសង្រ្កាន្ត»ឆ្នាំនេះនៅសៀមរាប នឹងមិនប្រារព្ធឡើងយ៉ាងអធិកអធមដូចឆ្នាំមុនៗនោះទេ

0

យោងតាមការគូសបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ដែលជាអ្នករៀបចំកម្មវិធី«ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត»ធំៗជារៀងរាល់ឆ្នាំនៅខេត្តសៀមរាប រយៈពេល១០ឆ្នាំចុងក្រោយនេះ (២០១៣-២០២៣) ដោយឡែកនៅឆ្នាំ២០២៤នេះ ឯកឧត្តមបានលើកឡើងថា នឹងទុកឲ្យរាជធានីខេត្តជាអ្នករៀបចំវិញម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtHXyBt9s5A1DNq24rytJjd0JAtShQP7UvqGSANgpYAtMEc6tgGz_F8kzwOdMm1LFzhqcJL-EfbKLOkM8ZjNKRw9DG7Ik83QAIZbw5R9c9XgbvcxdrTn-YmxiEwa1HYfE9-n2eaGgWdrQiJK7jMg_SWoMhE1yEMIJlJnYhInbEEnyr31hboXuPfhmioMU/s620/7ee27a63-febe-426c-809c-b4dfcd7ab2b4.jpeg

ជាមួយគ្នានេះ កាលពីថ្ងៃទី២៥ ខែមីនា យោងតាមការបង្ហោះនៅលើផេក «ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត» គឺបានជម្រាបជូនដំណឹងថា ក្រុមការងាររៀបចំព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» មានមោទនភាពដែលបាននាំយកសម្បត្តិវប្បធម៌ដ៏សំបូរបែបរបស់ដូនតាខ្មែរមកដាក់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិ នៅលើទឹកដីអង្គរចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២៣។ រយៈពេល១០ឆ្នាំមកនេះ «អង្គរសង្រ្កាន្ត» បានក្លាយជាស្មារតីនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidjs5dhTQg5MRoPYfmfDoE64VenQJ4CBpC0FgLvspcYpu0O3z5LIha8odU-wrkFj0sTGx9o5Wdz9SY-dIzvrqNqb4kv4MqsWU3ElJUXFNTmmMXhqrGyuAPr3pB65YsoYxGqxSaaGh2nw_z19V9ndBe21SFOgW-wR-xTCoOxF-NtUCbgKT9B3xEpik9O0E/s1024/149700086_3953896671342085_8835552831745728663_n-1024x683.jpg

ប្រភពដដែលបានឲ្យដឹងទៀតថា សូមបញ្ជាក់ជូនថា គោលបំណងធំមួយរបស់ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» គឺការជំរុញទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅឱ្យចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលរយៈពេល១០ឆ្នាំចុងក្រោយនេះ ព្រឹត្តិការណ៍សង្រ្កាន្តនានា ត្រូវបានរៀបចំឡើងយ៉ាងផុលផុសនៅតាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ រហូតដល់សង្រ្កាន្តតាមវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាជាដើម។ បើទោះបីជា «អង្គរសង្រ្កាន្ត» មិនមានវត្តមានក្នុងពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សម្រាប់ឆ្នាំនេះ ក៏ស្មារតី «អង្គរសង្រ្កាន្ត» ក្នុងរយៈពេល១០ឆ្នាំនេះ បានចាក់ឬសគល់យ៉ាងមាំក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន។ ហេតុដូច្នេះហើយ សង្រ្កាន្តនៅតាមបណ្តារាជធានីខេត្តក៏នឹងត្រូវរៀបចំជាធម្មតានៅឆ្នាំនេះ ដូចបណ្តាឆ្នាំកន្លងទៅដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKuxGLYZwVnm1-alP_8H06ECzoH8zbITfPdYEjUaEMmvxa4_xd9Xffyo-YURPEXSL2M_rGcZSXHhQkkOnQyWkclRgeesXhNTPB4WeO07PY3iwjfAZWXKyytTlh8uUnJITFX-NABXWGKjSIh9qxOQfpUkPaxt-iNdfxBJ9ePe1g_SBWkK5K0aW6DXQrtJE/s1280/photo_2024-03-26_14-53-21.jpg

ជាថ្មីម្តងទៀត ក្រុមការងារអង្គរសង្រ្កាន្តនៅតែចងចាំនូវស្មារតីសាមគ្គីភាព និងការលះបង់ខ្ពស់របស់យុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានរួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តអស់រយៈពេល ១០ ឆ្នាំមកនេះ ដែលបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់យុវជនយើង ក្នុងការលើកស្ទួយនូវវប្បធម៌ជាតិ ក៏ដូចជាថែរក្សានូវកេរដំណែលប្រពៃណីរបស់ដូនតាយើងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrXRXrhYlTeuZl0orHDtsXN5_s-jRJivaxv9z3OouLtch7FgxjjJ0sDiDbeJOSCmtYdJGHzwMh-MLCxXRDFF7JlaBkUqziMhvFMLbg9E6jldki0eSgQiyNdedK1bZSRPJX3bnAgfDMSVy-7d7Qxwr2YzGh3MUtnH8OiEbj8mpu5u_-DDoGcB7PbtqWJwY/s1280/photo_2024-03-26_14-53-28.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghbUL-_QLVPsjMnoI124dm8Je4eL1xDb4MnwdvKHFaSnMsi2rAAQGfAk1yz6h-4fXsY70-8wQZJIb8p2MfjjLIL9xiPAk_DrcMvYUJxdiZzy7DXT0oOm5IwqWF76I-AfWYQ5yHfSBvzTMjm2aTqK6iTAfuMqyjOVskboIYZ4YhGiKLaKmM4Qqg-hj3Hlo/s900/BBCCC283-7034-451A-9477-B581E20.jpeg

ក្រុមហ៊ុន CIC ប្រកាសរក្សាជំហរ ដោះសា្រយបញ្ហាដល់វិនិយោគិន

0

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតន័រ) បានចេញសេចក្តីបំភ្លឺព័ត៌មាន ដោយបានបញ្ជាក់ថា ករណីក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ មិនមែនជាសំណុំរឿងបោកប្រាស់ឡើយ ប៉ុន្តែជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល។

នៅក្នុងសេចក្ដីបំភ្លឺនេះ ខាងក្រុមហ៊ុន CIC ក៏បានបញ្ជាក់ថា៖”ក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ នៅតែរក្សាគោលជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ដោយធានាឲ្យបានជាអតិបរមា នូវផលប្រយោជន៍របស់វិនិយោគិនគ្រប់រូប”។

ជុំវិញបញ្ហានេះ ក្រុមហ៊ុន នឹងបន្តធ្វើការដោយអនុលោមទៅតាមគោលការណ៍ និងបទប្បញ្ញត្តិ ដែលកំណត់ដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) ដែលតែងតែតម្កល់ផលប្រយោជន៍វិនិយោគិនជាអទិភាព៕

 

May be an image of text

សម្ភារៈប្រើប្រាស់ ៣ យ៉ាងដែលអ្នកគួរបោះចោលនៅពេលចូលឆ្នាំថ្មី

0

នៅសល់តែប៉ុន្មានថ្ងៃទៀតទេ រដូវចូលឆ្នាំថ្មីនឹងឈានចូលមកដល់ហើយ ដូច្នេះអ្នកគួរតែបោះចោលនូវសម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីទទួលបានលាភសំណាង និងនាំសិរីសួស្ដី ចម្រុងចម្រើនក្នុងគ្រួសារ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកមិនបោះចោលរបស់របរទាំងនេះទេ អាចនាំឱ្យអ្នកមានអារម្មណ៍សោកសៅ និងហត់នឿយជាដើម។ ហេតុនេះហើយ សម្ភារៈប្រើប្រាស់ ៣ យ៉ាងដែលអ្នកគួរបោះចោលនៅអំឡុងពេលចូលឆ្នាំថ្មីរួមមាន៖

១.កម្រាលឥដ្ឋ៖ សំណាងហិរញ្ញវត្ថុនឹងមកតាមជើងអ្នក ដូច្នេះហើយរឿងដំបូងដែលគួរបោះចោលគឺ កម្រាលឥដ្ឋ ឬក្រណាត់ជូតជើងជាដើម។ ប្រសិនបើកម្រាលឥដ្ឋចាស់ៗ និងស្ថិតក្នុងស្ថានភាពមិនល្អ សំណាងហិរញ្ញវត្ថុនឹងមិនមកទេ វាក៏អាចបង្ករឿងអាក្រក់ផ្សេងៗផងដែរ។ ហេតុនេះសម្រាប់អ្នកដែលចង់ទិញកម្រាលឥដ្ឋថ្មី វាត្រូវបានណែនាំឱ្យប្រើកម្រាលពណ៌លឿង ស្វាយ និងផ្កាឈូកក្នុងឆ្នាំថ្មីនេះ។https://scontent.fpnh20-1.fna.fbcdn.net/v/t1.18169-9/15267723_723464834472695_8166286151776074454_n.jpg?_nc_cat=109&ccb=1-7&_nc_sid=5f2048&_nc_ohc=8FPS9O151aMAX9FuDqJ&_nc_ht=scontent.fpnh20-1.fna&oh=00_AfA7NY6dVqLEBcv2ixJm9Vyz_qb1pfidd-yoUElF3Idx9w&oe=6629F96B

២.សម្លៀកបំពាក់៖ រឿងបន្ទាប់ដែលគួរបោះចោលគឺសម្លៀកបំពាក់ចាស់ៗ ដែលធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ មានន័យថា នៅពេលដែលអ្នកបានស្លៀកសម្លៀកបំពាក់ទាំងនោះហើយមានគ្រោះថ្នាក់ ឬជួបមនុស្សដែលអ្នកមិនចង់ជួប ដូច្នេះអ្នកគួរតែបោះវាចោលទៅ ដើម្បីកែប្រែសំណាងអាក្រក់ទៅជាសំណាងល្អវិញ ហើយប្រសិនបើអ្នកសម្រេចបោះចោលសម្លៀកបំពាក់នោះ វាត្រូវបានណែនាំឱ្យប្រោះជាមួយអំបិលគ្រើម និងប្រោះជាមួយស្រា ដើម្បីកម្ចាត់សំណាងអាក្រក់។https://www.theodysseyonline.com/media-library/image.jpg?id=19274560&width=980&quality=85

៣.ស្បែកជើង៖ តាមចាស់បុរាណបាននិយាយថា សំណាងផ្នែកហិរញ្ញវត្ថុ នឹងកើតឡើងតាមរយៈជើងរបស់អ្នក ហេតុនេះហើយអ្នកគួរបោះចោលស្បែកជើងណាដែលចាស់ហួសសម័យ ឬខូចជាដើមដូចជាស្បែកជើងរបកបាត ឬស្បែកជើងដែលអ្នកមិនប្រើប្រាស់ ទុកវាចោលក្នុងទូជាយូរមកហើយ ព្រោះសំណាងហិរញ្ញវត្ថុនឹងមិនខិតជិតទេ។https://www.thespruce.com/thmb/xeup8PHryN-knBAwnuZJybr6_jY=/1500x0/filters:no_upscale():max_bytes(150000):strip_icc()/210327_calimia_spanishbungalow-33-4dc5566f208648aea7ca1d41d8465ba2.jpg

ទោះជាយ៉ាងណាក៏ដោយ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ របស់ដែលអ្នកគួរទិញលម្អដើម្បីទទួលបានលាភសំណាងល្អ និងនាំសិរីសួស្ដី ចម្រុងចម្រើនក្នុងគ្រួសាររួមមាន៖ វាំងនន ពូក កន្ទេលខ្នើយ មុង ទ្រូ អង្រត់ កញ្ច្រែង ល្អី គោមផ្កាយខ្មែរ ដោយគេជឿថានឹងនាំមកនូវអ្វីដែលថ្មី ឆ្នាំថ្មីសុភមង្គល លាភសំណាង ត្រជាក់ត្រជុំក្នុងផ្ទះ កើតមានសិរីសួស្ដីផងដែរ៕

ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាមប្រកាសប្រមូលរថយន្តមកវិញ

0

ប្រទេសវៀតណាម ៖ VinFast ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម បានប្រកាសប្រមូលរថយន្តអគ្គិសនីជិត៦.០០០គ្រឿងមកវិញ ក្រោយពីត្រួតពិនិត្យឃើញថា រថយន្តទាំងនេះខុសប្រក្រតីនៅត្រង់ប្រព័ន្ធភ្លើងបត់ ដែលជាសញ្ញាដាស់តឿនទៅកាន់អ្នកធ្វើដំណើរផ្សេងទៀតឱ្យដឹងថា តើរថយន្តចង់បត់ឆ្វេង ឬបត់ស្តាំ ដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដំបូងគេនៅក្នុងប្រទេសវៀតណាមសង្ឃឹមថា នឹងអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ល្បីល្បាញ គឺ Tesla ហើយក្រុមហ៊ុននេះក៏បានព្យាយាមវាយលុកទីផ្សារពិភពលោកផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibs4qk-H4umCTlUUXiUw0D-tj7qBW8tjr8Kw2dY3Sd5p5jv-4egx1Wwbfw1VMLJ9AfQI71HLPIL4KjlIRzrqNPDNvNNkMJ5kGjfrF2kr8p3TNdbodDiJWTnvdyi-knBNWP7RMEzhySygr1SuQ29ewNgP3vfAJGjQksW24zSpxZUiER2XzqZpxAwsTNibI/s1128/img-vf5-banner-01.jpg

ក្រុមហ៊ុន VinFast បានព្យាយាមយ៉ាងខ្លាំងដើម្បីធ្វើឱ្យអតិថិជនបរទេសជឿជាក់ថា រថយន្តអគ្គិសនីរបស់ខ្លួនអាចទុកចិត្តបាន និងមានគុណភាពខ្ពស់ ។ ប៉ុន្តែកាលពីដើមឆ្នាំ២០២៤ ស្រាប់តែមានព័ត៌មានថា ក្រុមហ៊ុននេះខាតដើមទុនអស់២.០០០លានដុល្លារអាមេរិក កាលពីឆ្នាំ២០២៣ ក្រោយពីការលក់រថយន្តពុំបានសម្រេចតាមគោលដៅរំពឹងទុក ។

ក្រុមហ៊ុន VinFast បានប្រកាសប្រមូលរថយន្តម៉ាក VF5 Plus ចំនួន៥.៩១២គ្រឿង ដើម្បីកែលម្អនៅត្រង់កន្លែងមិនប្រក្រតី ។ នេះបើយោងតាមទិន្នន័យរបស់ភ្នាក់ងារចុះបញ្ជីយានយន្ត ដែលស្ថិតនៅក្រោមក្រសួងគមនាគមន៍វៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3776gL_LAMYChlwpMHOYvYkBi39-_YMQnqy0jB-79ei0p3SpqSf0tKAzf7hEm31E9Ogk_p8vIQRiP9B1GWmQyE5o5FBJgV1x82UdaSUvpkewIgJt7IXnr5CTBirStMGR0kXClnwnGcachPu-brfUSsGGWDyOfLGmu295OOtnj2dB1Q9mqNaYJvMNiiJI/s1621/VF5-3.jpg

ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ និងផ្សាយតាមអនឡាញនៅថ្ងៃទី១៩ ខែមីនា គឺភ្នាក់ងារចុះបញ្ជីយានយន្តបញ្ជាក់ថា នឹងប្រមូលរថយន្តណាដែលផលិតចាប់ពីខែមីនា ដល់ខែធ្នូ ឆ្នាំ២០២៣ ។ ការប្រកាសប្រមូលរថយន្តមកវិញនេះ ក្រោយពីគេរកឃើញភាពខុសប្រក្រតីក្នុងរថយន្តដែលលក់ឱ្យអតិថិជនតែ១គ្រឿងប៉ុណ្ណោះ និងគ្មានការរាយការណ៍ពីហេតុការណ៍គ្រោះថ្នាក់ទេ ។

បើតាមការត្រួតពិនិត្យបង្ហាញថា រថយន្តមានបញ្ហាភ្លើងមុខ និងភ្លើងសម្រាប់បត់ឆ្វេង-ស្តាំ នៅពេលប្រើប្រាស់ភ្លើងដោយស្វ័យប្រវត្តិ ។ ហេតុនេះ វាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរ និងយានជំនិះផ្សេងទៀតនៅតាមផ្លូវ ។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmO6z3lCaPP9TdWcSKsSKXfE70V09eWv_yRNOmpZwtRmj9H2VX_cejNUkZoqvmNZtMIn3tNsV6KlUuYKFpa18Wxm_V-HREnhohGRQ4VEGIPFJrH5B2BoZx00yFuVgnH7_StNREZG8A3qf5tax74Hqa_vCOTIP1KJdafq19ORu8dE5CPt5bGoJbVhE2QPc/s1920/vinfast_vf5_1_20221202182442.jpeg

ការប្រកាសប្រមូលរថយន្តអគ្គិសនីមកវិញនឹងប៉ះពាល់តែរថយន្តដែលផលិត និងលក់នៅក្នុងប្រទេសវៀតណាម កាលពីខែកុម្ភៈ ប៉ុណ្ណោះ ។ ប៉ុន្តែក្រុមហ៊ុនរង់ចាំការអនុម័តពីរដ្ឋាភិបាលជាមុនសិន ។

វាជាកំហុសឆ្គងលើកចុងក្រោយបង្អស់របស់ក្រុមហ៊ុន VinFast ដែលធ្វើឱ្យគេចាប់អារម្មណ៍ពេញពិភពលោក កាលពីខែសីហា ឆ្នាំ២០២៣ ដោយសារប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើង និងធ្លាក់ចុះយ៉ាងឆាប់រហ័ស បន្ទាប់ពីការចុះឈ្មោះក្នុងទីផ្សារនៅទីក្រុងញូវយ៉ក ។ ក្រុមហ៊ុននេះមិនអាចលក់រថយន្តអគ្គិសនីតាមគោលដៅ ចំនួន៥ម៉ឺនគ្រឿង នៅឆ្នាំ២០២៣ ទេ ហើយក្រុមហ៊ុនលក់រថយន្តបានត្រឹមតែ៣ម៉ឺន៥ពាន់គ្រឿងប៉ុណ្ណោះ ៕

ហ្វាហា្វ ថាទោះនាងមានរសនិយមចូលចិត្តភាពស៊ិ.ចស៊ីតែមិនភ្លេចប្រពៃណីវប្បធម៌ខ្មែរ

0

ប្រិយមិត្តមួយចំនួនអាចនឹងស្គាល់ ហ្វាហ្វា ជាតារាស្រីមួយរូបដែលនិយមលេងខ្លួនស៊ិចស៊ី តាមរយៈការបង្ហោះរូបភាពនានានៅលើបណ្តាញសង្គម រួមទាំងការសម្តែងឈុតរោលរាលជាដើម។ ទោះបីជាមានរសនិយមជាតារាស្រីស៊ិចស៊ីមែនពិត ហ្វាហ្វា ថានាងមិនដែលភ្លេចប្រពៃណីវប្បធម៌ខ្មែរនោះទេ ជាក់ស្តែងរាល់ពេលមានកម្មវិធីជាតិផ្សេងៗនាងតែងលេចមុខញឹកញាប់ហើយនេះជាការស្រលាញ់មួយរបស់នាងដោយមិនចង់បានផលតបស្នងមកវិញឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVurCezAr5yeL2OsAsZ8qlEB0ZG_jLj4f7hxRZcJuFzzkKC1_dBOsq2-tYSF4kzFvaEjk50PICKX-nvvc1jov29u5P9uXl6u6PziQ4u6Jd5ykadLmfQl8w17qPOl_0tllJa72LZry_jz35o6GG9nkqF5sCujNmh-b-csymY1Khyphenhypheni8Ow-JZ_Wp8HWRJ5JU/s2048/image_2024-03-26_09-35-13.png

គេចាំបានថាកាលពីចុងឆ្នាំ២០២២ តារាស្រី ហ្វាហ្វា បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនបន្ទាប់ពីសម្តែងក្នុងរឿង «ស្នេហា ល្ងង់+ល្ងង់» របស់ ផលិតកម្ម សាស្ត្រាហ្វៀម ដែលសម្តែងជាតួអង្គ ស្កាយ។ ទន្ទឹមនឹងហ៊ានសម្តែងឈុតស្នេហារោលរាលនេះដែរងាកទៅលើរូបថតនៅលើបណ្តាញសង្គមរបស់តារាស្រីរូបនេះតែងតែនិយមលេងខ្លួនស៊ិចស៊ីទោះបីជាត្រូវរងនូវមតិអវិជ្ជមានខ្លះក្តី។ ជារឿយៗរូបនាងក៏បង្ហាញពីចេតនារបស់ខ្លួនដែរថាតម្លៃរបស់មនុស្សមិនស្ថិតទៅលើការស្លៀកពាក់ស៊ិចស៊ីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXxuKLEqtRElGpuiOXDgzXdVNv5pvRmVC82X6Deugn0rhKhb4igQfaL7Du_6gJMFGM4U2ELoa8u00UEYqapkoBtxlrlh_kSx4wWSpNQXSywKiD54gwweXQBO3URsy-LPhHuMbvpNvU3TT5vSoaf1MjbCICwq1bYDEpu8bfNPbNlpkpRBndHtT8NPKzlYk/s2048/image_2024-03-26_09-35-14.png

នាពេលថ្មីៗនេះផងដែរនៅក្នុងកម្មវិធី «តាម Trend» ស្រីស្រស់ ហ្វាហ្វា បាននិយាយរឿងរ៉ាវជាច្រើនរបស់ខ្លួនជាមនុស្សស្រីម្នាក់ដែលចង់ជ្រោមជ្រែងគ្រួសារឱ្យងើបផុតពីភាពក្រីក្រដោយសារតែគ្រួសាររបស់នាងមានជីវភាពលំបាកខ្លាំងចង់ឱ្យអ្នកមានគុណរស់នៅក្នុងស្ថានភាពសមរម្យមួយ។ ជាមួយគ្នានេះ ហ្វាហ្វា ក៏បានលើកឡើងពីបញ្ហានៃការស្លៀកពាក់ស៊ិចស៊ីរបស់ខ្លួនដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbSgC25DsfHCKK7PLpgI7YzBMQf09Z2QuSmSREFtnKdVvUQd4rQ34Wb4RSPmS_64ZtRdAKQKXE_6cYwhs_JloN1EIO16E3jo362ueDQq8fJ1z1pHlMBrmQCq8gr39OavSevcr3vZY00H6DPp3OV4odrXr9A6RKEZBuIx4YgA5x4x7ljQwp8sMe8rE1zbo/s2048/image_2024-03-26_09-35-15.png

ស្រីស្អាតរាងស្រឡូនរូបនេះបាននិយាយថា ការស្លៀកពាក់ស៊ិចស៊ីរបស់ខ្លួនរងនូវមតិអវិជ្ជមានគឺមានភាគតិចប៉ុណ្ណោះដែលមិនអាចទទួលយកបាន ហើយនាងក៏មិនអាចបង្ខំអ្នកទាំងនោះឱ្យបញ្ចេញមតិល្អឡើយ។ ហ្វាហ្វា ថាការទទួលបានមតិមិនល្អសួរថានាងបារម្ភឬអត់គឺបារម្ភហើយប៉ុន្តែនាងដឹងថានាងកំពុងធ្វើអ្វី។នាងទទួលប្រម៉ូតផលិតផលដូច្នេះតម្រូវឱ្យនាងស្លៀកពាក់ស៊ិចស៊ីដូច្នេះនាងមិនអាចស្លៀកពាក់តាមអារម្មណ៍តាមអំពើចិត្តបាននោះទេព្រោះមុននឹងថតសុទ្ធតែឆ្លងជាម្ចាស់ផលិតផល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVO8saHNXxRxbExHNCLtUOaXuceDhn2bqpTbDN3PnTyPDxEua7D3S3qoGMpCW2xHnwc1kyMX11g5Y-1kJvdix7IkvR9WM44rAfN-xtnHJG8P8XM1Ex8xf5tKBCRBNq18U9o_gWXxfLMI0RvPIdxqGhpaX1NtIopLdNVypdJR9owURe2x0swg2UI1HG2YY/s2048/image_2024-03-26_09-35-17.png

ហ្វាហ្វា ថានាងមិនអាចបង្ខំឱ្យទទួលយកនាងនោះទេ ប៉ុន្តែនាងមិនធ្វើអ្វីដែលលើសខ្លាំងនោះទេនឹងព្យាយាមកាន់តែលើកកាន់តែបង្ហាញថែរក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរនឹងកាន់តែចង់ផ្សព្វផ្សាយវប្បធម៌ខ្មែរកាន់តែខ្លាំង។ ស្រីស្អាតស៊ិចស៊ីរូបនេះបានលើកឡើងទៀតថា កម្មវិធីក្រសួងភាគច្រើនគឺមានវត្តមាននាង ហើយនាងមិនដែលចង់បានអ្វីពីក្រសួងនោះទេទោះបីជាហត់យ៉ាងណាក៏ដោយ ព្រោះវាជាក្តីស្រលាញ់ការពេញចិត្តរបស់នាងក្នុងនាមជាកូនខ្មែរ ជាសិល្បការិនីជំនាន់ក្រោយ។

ហ្វាហ្វា ថានាងនឹងព្យាយាមសិក្សាឈ្វេងយល់ពីវប្បធម៌ ប្រពៃណី ដើម្បីផ្សព្វផ្សាយការពារពីប្រទេសជិតខាងមិនដែលភ្លេចពីវប្បធម៌របស់ខ្លួននោះទេហើយនាងពិតជាសូមទោសទស្សនិកជនដែលមិនអាចបំពេញតម្រូវចិត្តសុភាពបាននោះទេ៕

តារាសម្តែង Zhao Lusi ត្រូវរងមតិរិះគន់ដោយសារកែរូបភាពខ្លាំងពេក

0

តារាសម្ដែងស្រីចិនដ៏ល្បីឈ្មោះ Zhao Lusi ទទួលបាននូវមតិរិះគន់ជាច្រើនពីអ្នកលេងបណ្តាញសង្គមចិនចំពោះការកែរូបថតរបស់នាងដើម្បីធ្វើឱ្យនាងខ្ពស់ និងស្គម។ អ្នកគាំទ្ររាប់ម៉ឺននាក់បានតវ៉ាចំពោះក្រុមហ៊ុនគ្រប់គ្រងរបស់ Zhao Lusi ដោយសុំឱ្យតារារូបនេះផ្លាស់ប្តូរស្ទាយ៍សំលៀកបំពាក់ និងជាងផាត់មុខ។ អ្នកខ្លះទៀតបានរិះគន់តារាសម្តែងនេះថា «បោកបញ្ឆោតទស្សនិកជន» ដោយការកែរូបច្រើនពេក។ ចំណែកមតិផ្សេងទៀតថានាងស្អាតស្រាប់ហើយមិនចាំបាច់កែរូបនាងហួសហេតុពេកទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixuTJkgbBYrGkWB0mfh0i7LKHVB407qOfzfzLwoLNkyJ3OME2K35QhiERc2ROtXBRCmZM13Lhn1V4Ayatkx07FwmPXwqGXKykyux8b17FcrV32Yc6xcosd3rzB228UWRnLz-N1vPsJQ7PNZ0OjKmLMux3hg5xKJ6SQ_CgvI_eiArlk-MWsueKGX4bB344/s1440/image_2024-03-25_16-19-00.png

យោងតាម ក្រុមហ៊ុន Next Apple នៅក្នុងព្រឹត្តិការណ៍កាលពីចុងសប្តាហ៍មុនត្រូវបានបង្ហោះនៅលើវេទិកាជាច្រើន ដែលបានក្លាយជាប្រធានបទដ៏ពេញនិយមនៅលើបណ្តាញសង្គម។ ទស្សនិកជនភាគច្រើនបានបញ្ចេញមតិថា Zhao Lusi ជ្រើសរើសសំលៀកបំពាក់មិនសមនឹងរូបរាងកាយរបស់នាងទើបធ្វើឱ្យនាងមិនសូវស្អាត ខណៈនៅក្នុងវីដេអូនោះ រូបថតដែលអ្នកគាំទ្រថតបានគឺខុសពីរូបថតដែលក្រុមហ៊ុនគ្រប់គ្រងរបស់តារាស្រីរូបនេះបង្ហោះនៅលើ Weibo ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBq6zrE3Ot4vBbS0r6WYbLQuIIKHB2wW0FRPRZTWTC6yTVojo72hL5Zg6CyWH6ZvZGh5ER5KaUB1jSpkErDtKofJf8rxeS8h85O9WRWjBwFBeR2HBFhy9Vg9gOmdqxQ6cXi02Sc-YJB_5EFXd1mV94SYlLCoFAta88Met7dI7Xgg9zWPFbFJnPSPyE0mI/s1439/image_2024-03-25_16-18-58.png

អ្នកគាំទ្ររាប់ម៉ឺននាក់បានតវ៉ាចំពោះក្រុមហ៊ុនគ្រប់គ្រងរបស់ Zhao Lusi ដោយសុំឱ្យតារារូបនេះផ្លាស់ប្តូរស្ទាយ៍សំលៀកបំពាក់ និងជាងផាត់មុខ។ អ្នកខ្លះទៀតបានរិះគន់តារាសម្តែងនេះថា «បោកបញ្ឆោតទស្សនិកជន» ដោយការកែរូបច្រើនពេករួមទាំងមតិទស្សនិកជន ជាច្រើនទៀតបានសរសេរនៅលើប្រព័ន្ធអ៊ីនធឺណិត។ មនុស្សជាច្រើនគិតថា Zhao Lusi គឺពិតជាគួរឱ្យស្រលាញ់ និងស្អាត ហើយមិនចាំបាច់កែរូបថតរបស់នាងហួសហេតុពេកនោះទេ ទៅរសនិយម «មុខស្ដើង រាងស្គម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie1rvWzOfsw8m2n2eTK9Q9fJx0r-EDaJhAGiNPvxaPwyFSILXVL62odA3H0IYRjVyLW2Y47bU5YhgRp9DojR8-9h0mvO_5MZmB7MvutyWW9Mic6YJjA5WNeqGanRBK_gvau5soMLw8T1vkfMqXf_8B2GzbDjLgd8GorhGbCEC73vDCdG40eEdJ_ptWbO4/s800/image_2024-03-25_15-28-36.png

Zhao Lusi មានអាយុ ២៦ ឆ្នាំ ស្ថិតក្នុងក្រុមតារាស្រីដែលលេចធ្លោជាងគេនៅលើកញ្ចក់ទូរទស្សន៍ចិនតាមរយៈរឿងល្បីៗជាច្រើន។ នាងគឺជាតារាស្រីដែលកើតក្រោយឆ្នាំ ១៩៩៥ ដែលមានកិច្ចសន្យាផ្សាយពាណិជ្ជកម្មច្រើនជាងគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYhF7nYmcH20-qnHUEnc3zN-doelvzh5G38YBoIsX0jYfAqtSiCEhj5bfueN26jU3z7-HNXaxUX9dAEn2STThBpC89DCogVEadQ5NDiKnxvQNJDBAUVR-VNMyDdEa7EoKtkKjha4Rlr4Vl-ach9qq097maRoMk-5kU8YVuQfo_V-lZKc0deoKoo_YLuHo/s1020/image_2024-03-25_15-28-36%20(3).png

យោងតាម Sohu ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ និន្នាការនៃ «ស្បែកស ក្មេង ស្គម» ដែលជាគំនិតនៃស្បែកស រូបរាងក្មេងគួរឱ្យស្រលាញ់ រាងស្លីម កំពុងតែពេញនិយមនៅក្នុងប្រទេសចិន។ តារាជាច្រើនតែងតែកែរូបថតដើម្បីឱ្យមានក្បាលពោះតូច ជើងស្ដើង មុខតូច និងចង្កេះតូច មុនពេលបង្ហោះលើបណ្ដាញសង្គម៕

ប្រទេសចិនប្រកាសទិញទុរេន និងមង្ឃុតថៃ រហូតដល់២ម៉ឺនតោន

0

ប្រទេសថៃ ៖ ពលរដ្ឋរស់នៅខេត្តចាន់ថាក់បុរី ប្រទេសថៃ បានញាប់ដៃញាប់ជើងបេះទុរេនម៉ន់ថង ដើម្បីបញ្ជូនទៅឱ្យផ្នែកវេចខ្ចប់ជ្រើសរើសគុណភាព មុនពេលនាំចេញទៅក្រៅប្រទេស ។ កសិករដាំទុរេនម្នាក់ប្រាប់ថា នៅខែមីនា ឆ្នាំ២០២៤ មានទុរេនលក់តិចនៅលើទីផ្សារ ទើបធ្វើឱ្យកសិករអាចលក់ទុរេនបានថ្លៃ បើធៀបនឹងឆ្នាំ២០២៣ ហើយមានអតិថិជនមកទិញទុរេនដល់ចម្ការ គឺតម្លៃ២៧០បាតក្នុង១គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaPWfsQL3LSC252x0raBdqyM07KdOR0g2gKWBWYN1q_lVKsmZlOu8PsgUnV0T-_O8Mp8f28WYSYLw3TkXHVmFb-dTPr9tf6pRUSdDEwKr9tP7HTWCTHtjlWVDZ-bhaLfiHbxfM9Px_WRl9kiF3nRe4KRucUOu3rugTTO0HcCUm03ngg_L5aV4h_IIH0rM/s705/1588570563899911.jpg

ចំណែកអ្នកនាំចេញទុរេននៅខេត្តចាន់ថាក់បុរី និយាយថា បច្ចុប្បន្ន ការកុម្ម៉ង់ទិញទុរេនពីប្រទេសចិនមានចំនួនច្រើន ប៉ុន្តែទិន្នផលផលិតនៅក្នុងតំបន់មិនទាន់គ្រប់គ្រាន់សម្រាប់បំពេញតម្រូវការទេ ទើបធ្វើឱ្យតម្លៃទុរេននៅឆ្នាំ២០២៤នេះ កើនឡើងខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja_Pvi2zkqoTfrdNAOf-kaIsNtQlIKEtd8RPO-vDsPkQMGMUu3K0Hh6q4ddA6paEfrp5BCf04v8tAJMNQaZjHKBJYyxLefRiJsJ-d7u5WNQDdRkaZMZ5cfNG1SswDQFd4m2RYv6op81XObhXzYj1d_5hakJPqD2hCWCz9xNs43Wk_jd4slS9Ac71rNZq8/s1120/220553958812453b954ab1af0b121c5c_shutterstock_289325978.jpg

លោក វិឆ័យ ស៊ីរ៉ាក់ម៉ាក់ណាគុល ជាប្រធានក្រុមហ៊ុននាំចេញទុរេន និយាយថា ៖ «ប្រទេសចិនរំពឹងថា ទុរេនរបស់ថៃនឹងមានរសជាតិឆ្ងាញ់ និងគុណភាពល្អ ។ នៅឆ្នាំ២០២៤នេះ ខ្ញុំមើលឃើញថា ទីផ្សារទុរេនថៃនៅតែល្អដូចមុន» ។

ក្រុមហ៊ុននាំចេញទុរេនថៃដ៏ធំ និងសមាគមនាំចូល-នាំចេញទិន្នផលកសិកម្មថៃ-ចិន ព្រមទាំងសមាគមនាំចូលផ្លែឈើរបស់ចិន បានរួមគ្នាចុះកិច្ចព្រមព្រៀងទិញ-លក់ផ្លែទុរេន និងមង្ឃុត ចំនួន២ម៉ឺនតោន ស្មើទឹកប្រាក់៣ពាន់លានបាត គឺគិតចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៤ ។https://kbn.news/archives/315480

លោក ភូមិថាំ វេជ្ជឆ័យ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃនិយាយថា ការកុម្ម៉ង់ទិញផ្លែឈើជាមុននៅតំបន់ខាងកើតប្រទេសថៃ បានជួយរក្សាស្ថិរភាពតម្លៃ និងផ្តល់នូវទំនុកចិត្តលើគុណភាពផ្លែឈើថៃ បើទោះជាមានគូប្រជែងក្នុងទីផ្សារទុរេនកើនឡើងក្តី ដូចជា ៖ ប្រទេសវៀតណាម, ហ្វីលីពីន និងម៉ាឡេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2RFcSlpuj5VbNUiY-jcqMHhXYccJPXGGzgE_o6IoOQmmp86j3jUqTWJVG2JyW3aVTKTbbZ4qlwojiJ4qyJryvpZi0jq5f2bfGX2nTlWdPTZFdAvkTTCfvSoXTV7apDwVD9CG59wjKNFGudBFa1QUGezwDwywiUZmJJG5V8rNIXX1DjWjsSd1H2YkPGLc/s900/95298617_255161182525335_7097478794314776576_n.jpg

គួរបញ្ជាក់ថា ការនាំចេញផ្លែឈើស្រស់ក្លាស្សេ និងផ្លែឈើក្រៀមរបស់ប្រទេសថៃនៅឆ្នាំ២០២៣ ស្មើទឹកប្រាក់ជាង២សែន៣ម៉ឺនលានបាត ហើយក្នុងចំនួននេះ ទឹកប្រាក់បានពីការនាំចេញទុរេន ស្មើរហូតដល់១សែន៤ម៉ឺនលានបាត ៕

វ៉ែតានិម្មិត Apple Vision Pro គ្រោងនឹងចេញលក់ជាផ្លូវការក្នុងប្រទេសចិននៅឆ្នាំនេះ

0

បរទេស៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក Tim Cook បាននិយាយកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ថាវ៉ែតានិម្មិត Vision Pro របស់ខ្លួននឹងដាក់លក់ជាផ្លូវការក្នុងប្រទេសចិននៅចុងឆ្នាំនេះ បន្ទាប់ពីបានចេញលក់នៅសហរដ្ឋអាមេរិក និងកាណាដាកន្លងទៅ។
បើយោងតាម CNBC បានឱ្យដឹងទៀតថា ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តការអភិវឌ្ឍន៍ និងការវិនិយោគនៅក្នុងប្រទេសចិន ហើយរំពឹងថា Vision Pro នឹងដាក់ឱ្យដំណើរការនៅក្នុងប្រទេសផ្សេងទៀតនៅចុងឆ្នាំ ២០២៤ ជាមួយនឹងលក្ខណៈពិសេសជាច្រើន។Tim Cook experienced an Apple Vision Pro prototype…

Vision Pro គឺជាវ៉ែនតានិម្មិតដែលមានការរចនាត្រឹមត្រូវធ្វើឱ្យអ្នកប្រើប្រាស់មានផាសុកភាពក្នុងការពាក់។ វ៉ែនតានេះមានកាមេរ៉ាចំនួន ១២ គ្រាប់ ឧបករណ៍ចាប់សញ្ញាចំនួន ៥ និងឧបករណ៍បំពងសំឡេងជុំវិញ រួមទាំងបន្ទះឈីប M2 និង R1 ថ្មីគឺត្រូវបានទាមទារ ហើយប៊ូតុង និងពាក្យបញ្ជាអាចត្រូវបានចុចតាមរយៈវ៉ែនតា ឬដោយប្រើ Digital Crown ពីលើ ដោយធ្វើការតាមរយៈ Vision OS ដែលប្រៀបដូចជាការកាន់ macOS, iOS និង iPad OS ដល់ភ្នែករបស់អ្នក។The 'Apple Vision Pro' trademark filed in China has been refused, complicating the Headset's Launch in China - Patently Apple

កាលពីដើមខែកុម្ភៈកន្លងទៅនេះ ផលិតផលបច្ចេកវិទ្យាដ៏ទំនើបនេះ ត្រូវបានចេញលក់ជាផ្លូវការនៅសហរដ្ឋអាមេរិក និងកាណាដាតែប៉ុណ្ណោះក្នុងតម្លៃ ៣,៥០០ ដុល្លារអាមេរិក។ ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ Vision Pro ក៏បានគ្រោងនឹងចេញលក់នៅក្នុងប្រទេសចិនក្នុងពេលឆាប់ៗនេះផងដែរ ដែលចិនគឺជាប្រទេសទី ៣ ដែលមានលក់វ៉ែតានិម្មិត Apple Vision Pro ។ នៅក្នុងប្រទេសចិន Apple នឹងប្រកួតប្រជែងជាមួយបច្ចេកវិទ្យាផ្សេងទៀតដូចជា Pico ដែលជាកម្មសិទ្ធិក្រុមហ៊ុនមេរបស់ TikTok ByteDance។Apple Vision Pro will be released in China this year - CEO Cook - MacDailyNews

បច្ចុប្បន្ននាយកប្រតិបត្តិលោក Tim Cook កំពុងស្ថិតក្នុងប្រទេសចិន ដោយលោកបាននិយាយថា គាត់មានទំនុកចិត្តយ៉ាងខ្លាំងចំពោះទីផ្សារចិន ហើយគាត់រំពឹងថាបច្ចេកវិទ្យាថ្មីរបស់គាត់នឹងនាំមុខផលិតផលផ្សេងៗនៅក្នុងទីផ្សារប្រទេសចិន។ គួរបញ្ជាក់ដែរថា នៅក្នុងត្រីមាសខែធ្នូ ឆ្នាំ២០២៣ ការលក់ទូរស័ព្ទ iPhone នៅក្នុងតំបន់ប្រទេសចិនបានធ្លាក់ចុះជិត ១៣% ខណៈដែលអ្នកប្រើប្រាស់មួយចំនួនបានងាកទៅរកទីផ្សារស្មាតហ្វូន ពីក្រុមហ៊ុន Huawei ដែលកំពុងដំណើរការឡើងវិញ៕

ហេតុអ្វីបានជា ម្ហូបប្រពៃណីល្បីៗជាច្រើន របស់វៀតណាម ត្រូវបានភ្ញៀវអន្តរជាតិវាយតម្លៃថា “មិនគួរញ៉ាំ” ទៅវិញ?

0

វៀតណាម៖ បើយោងតាម TasteAtlas ដែលជាគេហទំព័រវាយតម្លៃអំពីអាហារបែបប្រពៃណីតាមអ៊ីនធឺណិត បានឱ្យដឹងថា មុខម្ហូបប្រពៃណីជាច្រើនរបស់វៀតណាម បានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជី ៤៥ នៃមុខម្ហូបដែលអាក្រក់បំផុតទូទាំងពិភពលោក ដែលបណ្តាលឱ្យមានការជជែកវែកញែកពេញបណ្តាញសង្គម។
កាលពីដើមខែមីនា គេហទំព័រធ្វើម្ហូបដ៏ល្បីល្បាញ Taste Atlas បានចេញផ្សាយចំណាត់ថ្នាក់នៃមុខម្ហូបវៀតណាមចំនួន ៤៥ ដែលត្រូវបានរិះ.គន់បំផុត ដោយផ្អែកលើការបោះឆ្នោតពីភ្ញៀវទេសចរអន្តរជាតិតាមគេហទំព័រនេះមកពីជុំវិញពិភពលោក។

ក្នុងនោះនំសណ្តែកបៃតងរបស់វៀតណាមជាប់ចំណាត់ថ្នាក់ “អាក្រក់បំផុត” ដែលមានពិន្ទុត្រឹមតែ ២.៨/៥ ពិន្ទុប៉ុណ្ណោះ។ នំនេះគឺជាការរួមបញ្ចូលគ្នានៃសណ្ដែកបៃតង ប្រេងបន្លែ ឬខ្លាញ់ និងស្ករ ដែលវាមានរូបរាងជាការ៉េ ហើយម្ហូបនេះបានកើតក្នុងទសវត្សរ៍ឆ្នាំ ១៩២០ គឺជាអាហារប្រពៃណីរបស់ជនជាតិវៀតណាម ដែលភ្ញៀវទេសចរថា ពេលញ៉ាំអាហារនេះទៅអាចបង្កឱ្យឈឺពោះ។Green bean cake is often served with green tea. Photo: checheh

រីឯម្ហូបជាប់ចំណាត់ថ្នាក់លេខ ២ វិញគឺស៊ុបឈាមក្រហម ជាមួយពិន្ទុ ២.៨/៥ ម្ហូបនេះត្រូវបានគេពិពណ៌នាថាមានពណ៌ក្រហមភ្លឺ ធ្វើពីឈាមសត្វស្រស់ លាយជាមួយទឹកត្រី ហើយដាក់សាច់ minced សណ្តែកដី និងឱសថ។ ម្ហូបប្រពៃណីវៀតណាមដ៏ពេញនិយមបង្កឱ្យមានភាពចម្រូងចម្រាសជាច្រើនដោយសារតែហានិភ័យនៃការឆ្លងមេរោគជាមួយដង្កូវនាងនិងបាក់តេរីបង្កគ្រោះថ្នាក់មួយចំនួន។Dare you to try Vietnamese blood soup - one of the world's exotic food

ម្ហូបទី ៣ ដែលបានរៀបរាប់គឺ banh troi ម្ហូបនេះត្រូវបានផលិតចេញពីម្សៅអង្ករធម្មតា និងម្សៅអង្ករដំណើប ដែលពេញនិយមនៅភាគខាងជើងវៀតណាម។ នំនេះមានវាយនភាពអាចបត់បែនបាន គ្របដោយស្ករ លាបជាមួយដូងស្រស់ និងល្ងអាំង។ បន្ទាប់មកម្ហូបដែលស្ថិតក្នុងបញ្ជីអាក្រក់បំផុតរបស់វៀតណាមរួមមាន៖ សាច់ក្លាសេ ប្រហិតជាមួយតៅហ៊ូ និងបង្គា ទឹកត្រីពីបស្ចិមប្រទេស បបរបេះដូង ស៊ុបចេកផ្អែម អង្ករដំណើប Gac និងនំដុត។2 cách làm bánh trôi bánh chay đơn giản, đẹp mắt cho gia đình

ចំណាត់ថ្នាក់របស់ Taste Atlas បង្កឱ្យមានការជជែកវែកញែកពេញបណ្តាញសង្គមក្នុងប្រទេសវៀតណាម ដោយអ្នកខ្លះថា ពួកគេមានការភ្ញាក់ផ្អើលដែលមុខម្ហូបល្បីៗ និងពេញនិយមដូចជា តៅហ៊ូ និងប្រហិត ឬ ប្រហិតទឹកត្រី ស្ថិតក្នុងបញ្ជីនេះ។ អ្នកខ្លះទៀតក៏ថា នេះគ្រាន់តែជាមតិយោបល់របស់អ្នកទទួលទានអាហារមួយចំនួនប៉ុណ្ណោះ ពួកគេមិនអាចវាយតម្លៃបានត្រឹមត្រូវអំពីរសជាតិនៃម្ហូបវៀតណាមនោះទេ។

ខ្លះទៀតក៏ថា “បញ្ជីនេះអាចបណ្តាលឱ្យអ្នកបរិភោគបរទេសជាច្រើនមានទស្សនៈអវិជ្ជមាន និងមិនត្រឹមត្រូវចំពោះមុខម្ហូបប្រពៃណីវៀតណាម”។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ២០២៣ គេហទំព័រធ្វើម្ហូបដ៏ល្បី Taste Atlas ក៏ធ្លាប់ចាត់ថ្នាក់ នំបុ័ងវៀតណាម នៅលើកំពូលនៃបញ្ជីនៃ ១០០ ថាជានំសាំងវិចល្អបំផុតនៅលើពិភពលោកផងដែរ៕

ថៃបានចុះ «សង្រ្កាន្ត» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តើ «សង្រ្កាន្ត» ជារបស់ថៃផ្តាច់តែឯងឬក៏យ៉ាងណា?

0

ភាពចម្រូងចម្រាស់កើតឡើងម្តងហើយម្តងទៀត ពាក់ព័ន្ធនឹងវប្បធម៌-អរិយធម៌ខ្មែរនិងថៃ ដែលកាលពីពេលថ្មីៗ មហាជនផ្ទុះប្រតិកម្មចំពោះពាក្យ«សង្ក្រាន្ត» របស់ខ្មែរថា អាចនឹងប្តូរឈ្មោះឬក៏យ៉ាងណា ខណៈដែលថៃបានចុះ Songkran នេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចទៅហើយកាលពីចុងឆ្នាំ ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5FNJIZejhvfSwW0KtvGEG5xO7NacOR8JR8AEYW6d0NYFxjbrKzKV7IvLrcgxBPny-gYD8jww0EMAUSRivPF3QwGjOcaw_Izp7SLTZb71QRVdt3aDSxukbVGoM-HXq1L2bGBLhI2aCgtdyiK9i3J07YWD8v-c3q-IJ5fVpIXovoOYzuSF2ECNj4X1Girs/s960/87464229_1502044553295462_5632878165941551104_o.jpg

យោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជជួន ណាត ពាក្យថា «សង្ក្រាន្ត» គឺមានន័យថា ការឈានចូលដល់; ជាដំណើរដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី, ជាពិធីចូលឆ្នាំថ្មី (ដែលសង្ក្រាន្តមានរយៈពេល៣ថ្ងៃគឺ ថ្ងៃទី ១ជាថ្ងៃចូលឆ្នាំខ្មែរ, ថ្ងៃទី ២ ជាថ្ងៃវ័នបត, ថ្ងៃទី ៣ ជាថ្ងៃឡើងស័ក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPd5BAZA7LkIQfgHcOIx_hxhGJHOnfEFeORvCVIplRDJDpz8qH-ywM5_9kG2lRl1iSjUF0T9YkyIgP08cDRX6-vBdXCfSW0ki8ivzs4dWFQx94ZYiVXDyZoVYvephJoAZsKrSUGmzHMuUYysYmMnC5oJo43Soz1mx8fkjskzN0oNycy5jQ0ds7mcxahPM/s720/photo_2024-03-26_10-50-11.jpg

លើសពីនេះ ពាក្យ «សង្រ្កាន្ត» ក៏មានចែងនៅតាមសាលាចារឹកនានា នៃប្រាសាទអាយុកាលរាប់ពាន់ឆ្នាំរបស់កម្ពុជា ជាពិសេសនៅលើសាលាចារឹកប្រាសាទទេពប្រណម K.290 ,ប្រាសាទភិមានអាកាស K.291 ,សិលាចារឹក ប្រាសាទបឹងមាលា K.989 ,និងសិលាចារឹក ភ្នំសណ្តែក ខេត្តព្រះវិហារ K.195 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxVTHtgjOvW49q91dunAHiAWyziKfTb2uftlbrDDrxlV1yo6i6kdY00oyRUILm2VvnHgjg_ne52D_jtdHP0ZblBHbLeJJsqugLYX1XyrBv5yEMyJtDTAQYjkiDIJvGSOmuPN62IlK0JmVLq5ZrFYaCfyYwkosfuO0TQTYd_vLqmRJ-3NJ5SGYvxY1iSXU/s1024/2-3-1.jpg

ប៉ុន្តែបើក្រឡេកមកមើលប្រទេសថៃវិញ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ គឺបានចុះ «Songkran» ជាមរតកវប្បធម៌អរូបី Intangible Culture Heritage ដោយអង្គការយូណេស្កូ។ និយមន័យ «មរតកវប្បធម៌» គឺជាការរាប់បញ្ចូលទាំងប្រពៃណី សិល្បៈ ឬការសម្តែងនានាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។ ដូច្នេះហើយ «មរតកវប្បធម៌អរូបី ឬ សម្បត្តិបេតិកភណ្ឌអរូបី» អាចនឹងស្រដៀងគ្នារវាងសហគមន៍ ឬប្រទេសក្បែរខាងនានា ព្រោះតែការផ្លាស់ប្តូរទីលំនៅឬការធ្វើអន្តប្រវេសន៍ផ្សេងៗ។ សរុបជារួម វាមិនសំដៅលើថា «សង្រ្កាន្តដែលថៃបានចុះជាសម្បត្តិបេតិកភណ្ឌអរូបី គឺជារបស់ថៃផ្តាច់មុខតែឯងនោះទេ» ប៉ុន្តែ វាគ្រាន់តែជាការចូលរួមចំណែកធ្វើឱ្យមានសមាហរន្តកម្ម ជាការលើកតម្កើង និងការយល់ដឹងពីអត្តសញ្ញាណជាតិខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8O9Xzg_cvnrrvUJ9V26nnR4evLlvaFeKHJCN2-5qQJhWy37IUk0BywAN4Ym4BEIteLxjEZjloR8yZ3MG-m_sfs3DUqcLsmcxOH4wAKmAfPWR0CERMPjDBg3pQKqb8W7g4K6L9StzM9h4gSe4pySnmRi9xL-H-Jw9Y91MdPzCK6js1QVXKQ-ZLbIq_C9I/s1080/%E1%9E%9B%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%80%E1%9E%93%E1%9F%92%E1%9E%9F%E1%9F%82%E1%9E%84.jpg

ជាមួយគ្នានេះ យោងតាមការគូសបញ្ជាក់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៥ ខែមីនាបានឲ្យដឹងថា «សង្ក្រាន្ត» ជាពាក្យសំស្ក្រឹត មានប្រភពមកពីឥណ្ឌា និងមានន័យថារង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ ហើយពាក្យសង្ក្រាន្ត មាននៅសិលាចារឹក នានា តាមប្រាសាទនៅតំបន់អង្គរ។ យ៉ាងណាក្តីពិធីសង្ក្រាន្តនេះ បានក្លាយជាប្រពៃណីទំនៀមទម្លាប់ ដែលបានប្រារព្ធ រៀបចំដោយប្រទេសមួយចំនួនដូចជា កម្ពុជា ឡាវ ថៃ ភូមា ជាដើម។ ការចុះបញ្ជីជាបេតិកភណ្ឌអរូបីរបស់ប្រទេស មួយ នឹងមិនប៉ះពាល់ដល់ការចុះបញ្ជី នឹងការប្រារព្ធរបស់បណ្តាប្រទេសផ្សេងទៀតទៅតាមប្រពៃណីទំនៀមទម្លាប់រៀងៗ នោះឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdlyCtlpPGfPpgpqVs4Rmf4uqfS5oK76acWktjnVo9OsM7O1GH_LpMc-xOwkhDrVyW5EBlioA7zV2WTeAztZM_q3gg43XFxu9I1XurTxN3zHW5DzdHi-3C52t7KFttCOODPY7HpWiUoG7cdJdh5JtPc2sHfY8-lz0ZNv8KVOdq9jYIE1ZXS1p0FkuBLNA/s1280/photo_2024-03-26_10-50-15.jpg