ថ្វីបើខេត្តព្រៃវែង ហាក់មិនសូវសម្បូរកន្លែងទេសចរណ៍ ដូចខេត្តដទៃក៏ប៉ុន្តែខេត្តនេះមានកន្លែងមួយដែលអាចឱ្យភ្ញៀវទេសចរគយគន់ថ្ងៃលិច និងស្រូបយកខ្យល់អាកាសបានយ៉ាងរំភើយ ដោយកន្លែងនោះមានឈ្មោះថា”មាត់ទន្លេចុងប៉ម”។
អ្នកក្រុងព្រៃវែង តែងមកទីនេះស្រូបយកខ្យល់បរិសុទ្ធនៃក្លិនទឹកទន្លេ ត្រជាក់ស្វាងអស់ខួរក្បាលនារដូវវស្សា។ ខណៈខែប្រាំងវិញ គេនៅតែទៅស្រូបខ្យល់បរិសុទ្ធត្រជាក់ដដែល ក៏ប៉ុន្តែអមដោយទេសភាពវាលស្រែប្រាំងវិញម្ដង ជំនួសលើផ្ទៃទឹកនាខែវស្សា។
មាត់ទន្លេចុងប៉ម ជាកន្លែងទស្សនាផ្ទាំងទេសភាពថ្ងៃលិចនារដូវទឹកឡើង ដែលមានសម្រស់មិនចាញ់ភ្នំក្រោម និងភ្នំបាខែង ខេត្តសៀមរាបប៉ុន្មាននោះឡើយ៕










