Home ព័ត៌មានអន្តរជាតិ ចាប់មិនចេះអស់! កងទ័ពជើងទឹកថៃចាប់ទូកនេសាទខុ.សច្បាប់វៀតណាមជាច្រើនគ្រឿង

ចាប់មិនចេះអស់! កងទ័ពជើងទឹកថៃចាប់ទូកនេសាទខុ.សច្បាប់វៀតណាមជាច្រើនគ្រឿង

64
0

ប្រទេសថៃ ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា កងទ័ពជើងទឹកថៃបានចាប់ទូកនេសាទខុ.សច្បាប់វៀតណាមជាច្រើនគ្រឿង និងចាប់ខ្លួនជនជាតិវៀតណាមជាច្រើននាក់ ដែលបានលួចចូលមកនេសាទខុ.សច្បាប់ក្នុងដែនទឹកប្រទេសថៃ ។ កងទ័ពជើងទឹកថៃបញ្ជាក់ថា នឹងមិនអនុញ្ញាតឱ្យជនបរទេសមករំលោភលើដែនទឹកថៃជាដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJx7SHJ-Y7CpU09e_0Sg4xzY8qU7adfzim68i4CguttovR2jVKkEt8QrYE3hT4eXVI80o0hsPXGlqCWPXUPeg8Fd3msVv1b3fdA2nLbEf-JlkBF_m97hEdicVoIX5BySX0ui2KIRzqKw119X6MFy460WAt90R20FYv0nOSudLX7nbPKySGHwo8KPPP3-U/s768/BB1mfyTO.jpg

កាលពីថ្ងៃទី១២ ខែឧសភា កងទ័ពជើងទឹកថៃភូមិភាគ២ បានទទួលសេចក្តីរាយការណ៍ពីប្រភពក្នុងតំបន់ថា មានក្រុមទូកនេសាទបរទេសចូលមកនេសាទខុសច្បាប់ក្នុងដែនទឹកប្រទេសថៃ នៅត្រង់បរិវេណ Bearing 132 ក្បែរកន្លែងត្រួតពិនិត្យខេត្តស៊ុងក្លា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhk28kwsjSZUhr1nWP6s8ZWTBzadwYI5w97SMPqFnSmG8AkLvDtyNYb5H6BII0gz0jt69ocn3Qg3d-b1DC_Yie7eeiOw5vUdfHzNJqfBXQJBzrSuLz3tFfGHzdUGu4qRhYOB0FbvtvK2_X95uAzJ2_qAJ112eLjT1aBAG85h_WB9ZXI0Glu4wcjqrfw4g/s1280/photo_2024-05-13_11-24-35%20(2).jpg

ហេតុនេះ លោក Phichit Srirungruang មេបញ្ជាការកងទ័ពជើងទឹកភូមិភាគ២ បានបញ្ជាឱ្យនាវាល្បាតសមុទ្រត្រួតពិនិត្យ ដោយសហការជាមួយមជ្ឈមណ្ឌលគាំពារផលប្រយោជន៍ជាតិដែនសមុទ្រ និងភ្នាក់ងារការពារដែនសមុទ្រប្រមូលកម្លាំង ព្រមទាំងនាវាល្បាតតាមឆ្នេរសមុទ្រចុះត្រួតពិនិត្យនៅតំបន់នោះជាបន្ទាន់ ។

អាជ្ញាធរថៃបានចាប់ទូកនេសាទវៀតណាមចំនួន៥គ្រឿង និងចាប់ខ្លួនជនជាតិវៀតណាមចំនួន២៥នាក់ នៅបរិវេណ Bearing ក្បែរកន្លែងត្រួតពិនិត្យខេត្តស៊ុងក្លា ហើយបញ្ជូនពួកគេមកកាន់មូលដ្ឋានទ័ពជើងទឹកខេត្តស៊ុងក្លា ដើម្បីត្រួតពិនិត្យបន្ថែម និងដាក់ទោសតាមផ្លូវច្បាប់ ។null

គួរបញ្ជាក់ថា ការចាប់ខ្លួនក្រុមអ្នកនេសាទខុសច្បាប់បរទេសក្នុងតំបន់គ្រប់គ្រងរបស់កងទ័ពជើងទឹកភូមិភាគ២ ចាប់ពីខែតុលា ឆ្នាំ២០២៣ រហូតដល់ដើមខែឧសភា ឆ្នាំ២០២៤ គឺស្មើនឹង៧លើក ក្នុងនោះមានទូកនេសាទខុសច្បាប់១២គ្រឿង និងជនបរទេសចំនួន៦១នាក់ ។

ការចាប់ទូកនេសាទខុសច្បាប់នេះ ធ្វើឡើងស្របតាមគោលនយោបាយរបស់មេបញ្ជាការកងទ័ពជើងទឹក ឆ្នាំ២០២៤ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ។ ប្រទេសថៃបានរៀបចំនាវាល្បាតតាមសមុទ្រជាបន្តបន្ទាប់ ដើម្បីគ្រប់គ្រងផលប្រយោជន៍ជាតិផ្នែកសមុទ្រ ព្រមទាំងបង្ក្រាបការនេសាទខុសច្បាប់ក្នុងដែនទឹកថៃរបស់ទូកនេសាទបរទេស ។ ការសហការគ្នារបស់អាជ្ញាធរថៃ និងស្ថាប័នពាក់ព័ន្ធ បានធ្វើឱ្យថៃអាចចាប់ទូកនេសាទខុសច្បាប់វៀតណាមលើកនេះដោយជោគជ័យ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb5PKd3q9_Gb5sfns63NlXJgulUOG5UracGSyrVQQ7Wo6wDxxqxtWhsjpA7wY0jO2BMbdpZqCWcvQJy4IJTPdqexTm5bFka-ekDAvYGMft-ADv9cYE3ELAuWMnvfD3T21lNoA0jTUl1jfpq6qrYpudlc1ZpJfwsG0bbtJH4be-TVicGXx00QQtDllHDnk/s829/photo_2024-05-13_11-24-35.jpg