Home ព័ត៌មានអន្តរជាតិ ពិភពលោកបារម្ភខ្លាំងក្រោយពីតម្លៃត្រីសាម៉ុងកើនឡើងកាន់តែខ្ពស់

ពិភពលោកបារម្ភខ្លាំងក្រោយពីតម្លៃត្រីសាម៉ុងកើនឡើងកាន់តែខ្ពស់

74
0

យោងតាមទិន្នន័យស្រាវជ្រាវមួយកាលពីដើមឆ្នាំ២០២៤ បង្ហាញថា សីតុណ្ហភាពនៅលើពិភពលោក បានកើនឡើងលើសមុន១.៥២អង្សាសេ ជាហេតុធ្វើឱ្យបច្ចុប្បន្ននេះ (ឆ្នាំ២០២៤) ពិភពលោកទាំងមូលត្រូវប្រឈមជាមួយអាកាសធាតុក្តៅខ្លាំងជាបន្តបន្ទាប់ ។ អាកាសធាតុក្តៅខ្លាំងបានប៉ះពាល់ដល់ជីវិតមនុស្ស រុក្ខជាតិ និងសត្វជាច្រើនប្រភេទ ក៏ដូចជាប៉ះពាល់ដល់កសិដ្ឋានចិញ្ចឹមសត្វផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_x2KO7CMuADR0xoVu_A-lKyEXv5h4MFvxDuCZ4UaJfcHnLEWSTxnbBex_IeI-6g1p08g9L-SJFwEyYIv1RBtKRRWzml141Gwv5_5fqR6F2h-G0g-t2Fajyyy8MuCjJkhx1cE8R2OlGxXEkfYVZgsWA6lB4eN-ROJ-vbIdpNgJbGBkBxgCIMhi36nPbWo/s800/photo_2024-05-11_15-50-04.jpg

តម្លៃត្រីសាម៉ុងបានទទួលរងផលប៉ះពាល់ដោយសារអាកាសធាតុក្តៅខ្លាំងក្នុងចំណោមសត្វ និងរុក្ខជាតិផ្សេងទៀត ពីព្រោះតាមធម្មតា សីតុណ្ហភាពក្នុងទឹកដែលសមស្របសម្រាប់ចិញ្ចឹមត្រីសាម៉ុង គឺស្មើប្រមាណពី១២អង្សាសេ ទៅ១៨អង្សាសេ ។ ប៉ុន្តែនៅពេលសីតុណ្ហភាពក្នុងទឹកចាប់ផ្តើមកើនឡើងរហូតដល់ជាង២០អង្សាសេ វាធ្វើឱ្យត្រីសាម៉ុងស៊ីចំណីតិចជាងមុន និងធ្វើឱ្យប៉ះពាល់ដល់ការរីកធំធាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglbRpPbD-06ricdTKakkbP43kcVJL5u1zbLO20td3VzXRkjg8GLinFbkSiujzybtFPXdv5eDNsQvWsoAlcVXHOebuF8dlMsyADy_r-ZnCPoPLb3yijSXJ5SxWg8N6iN2IgyFBrmWr4mOClSlO4Fuhq6G39OwWKSSyzVUgVEcRXJm-IG88nghlc-UffDiI/s1280/photo_2024-05-11_15-50-07.jpg

គេជ្រាបហើយថា បច្ចុប្បន្ន ប្រទេសន័រវេសបានចិញ្ចឹមត្រីសាម៉ុងច្រើនជាងគេ ឬស្មើជាងពាក់កណ្តាលនៃការចិញ្ចឹមនៅលើពិភពលោក ហើយកាលពីឆ្នាំ២០២៣ ន័រវេសបាននាំចេញត្រីសាម៉ុងទៅក្រៅប្រទេស ស្មើទឹកប្រាក់១ម៉ឺន៧ពាន់លានដុល្លារអាមេរិក ។ រដ្ឋាភិបាលន័រវេសបានជំរុញឧស្សាហកម្មចិញ្ចឹមត្រីសាម៉ុងឱ្យកើនឡើងរហូតដល់៥ដង នៅឆ្នាំ២០៥០ ខណៈឧស្សាហកម្មនេះស្មើប្រមាណ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសន័រវេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoZ9Kr5yPTYoG_IgPdeCRZP9cW6m55hPWrUPz1xWwF2Ap-OB3j6CIBDDFo_oovhm_qkSg7007JLnTys85v3txf5pI_3021rEp37lQEynYTTh6TL8wy3jQ7ILeJpiQfxIhBIUnXHf_JzEvmgsaOgQBUGvq0G7IjH1_Bazgyfl0_BCfEjdP6HTCgFn9v6w4/s1000/photo_2024-05-11_15-50-11.jpg

កាលពីឆ្នាំ២០១៤ ត្រីសាម៉ុងមានតម្លៃត្រឹមតែ៦ដុល្លារអាមេរិកប៉ុណ្ណោះក្នុង១គីឡូក្រាម ប៉ុន្តែបច្ចុប្បន្ន តម្លៃត្រីសាម៉ុងបានកើនឡើងដល់ជាង៨ដុល្លារអាមេរិកក្នុង១គីឡូក្រាម ។ ដូច្នេះ ពិភពលោកបារម្ភខ្លាំងដោយសារតម្លៃត្រីសាម៉ុងបានកើនឡើងខ្ពស់ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZi86QvFJqSGAtyrccBnz6-3oy2lkicXTmfPwbvRIiZS7KV5PVph_33VT9a-XlEjASboCdLw68gUm2W1Mb1DKY0Ag4ck8az6kC7kr8mnBAOSxE1Ra_I9mNyvIaGIS5-RIvRgMe3FzEqDsSdcx0ZWY39xgTD_Lj-yHn_siX8_oyA10E-Bqcj2J_FmMrnac/s1500/SalmonFillets_Supermarket.jpg

បើទោះជាបច្ចុប្បន្ន ការចិញ្ចឹមត្រីសាម៉ុងត្រូវបានផ្លាស់ប្តូរតាមវិធីថ្មីៗ ដើម្បីដោះស្រាយបញ្ហាអាកាសធាតុក្តៅខ្លាំង និងធ្វើឱ្យសីតុណ្ហភាពក្នុងទឹកចុះត្រជាក់ក្តី ប៉ុន្តែបើអាកាសធាតុនៅលើពិភពលោកកាន់តែក្តៅបែបនេះ វានឹងជំរុញឱ្យតម្លៃត្រីសាម៉ុងកើនឡើងខ្ពស់ថែមទៀតនាថ្ងៃអនាគត ។ ក្រៅពីនេះ តម្លៃអាហារ, ផ្លែឈើ និងបន្លែបង្ការផ្សេងៗនឹងកើនឡើងជាបន្តបន្ទាប់ ដោយសារខ្វះទឹកស្រោចស្រព ៕