Home ព័ត៌មានអន្តរជាតិ អ្នកធ្វើដំណើរទៅចិនត្រូវដឹងរឿងនេះ! ចិនចេញច្បាប់ថ្មីពាក់ព័ន្ធនឹងទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកភ្ញៀវទេសចរ

អ្នកធ្វើដំណើរទៅចិនត្រូវដឹងរឿងនេះ! ចិនចេញច្បាប់ថ្មីពាក់ព័ន្ធនឹងទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកភ្ញៀវទេសចរ

91
0

ប្រទេសចិន ៖ អ្នកមានគម្រោងធ្វើដំណើរទៅប្រទេសចិនត្រូវតែដឹងរឿងនេះ ព្រោះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ឱ្យដឹងថា ប្រទេសចិនបានប្រកាសច្បាប់ថ្មី គឺសមត្ថកិច្ចចិនមានសិទ្ធិត្រួតពិនិត្យឆែកមើលទិន្នន័យ និងរូបភាពក្នុងទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទរបស់ភ្ញៀវទេសចរបរទេស និងពលរដ្ឋចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhHBv5rbnJDur9VjxlhsGBbemumfIhxajlp8z23eepK3o1jLxhd6ISbPwawkI9Jymn3T_boo3IHRaxizHzBERt_IvGbR7-3SAXGSDXM9OnBg9xTYaYYJxC4V7_uci_WKgugz1NsSLLlNqS2lW8jIY1ISNHmsm-CmO3ZwBNLK4mw5DigY2rdQsv2bpGnjE/s800/Forbidden-City-shot.jpg

ក្រសួងសន្តិសុខជាតិរបស់ចិនបានប្រកាសនាពេលថ្មីៗថា ច្បាប់ថ្មីនេះនឹងផ្តល់អំណាចដល់សមត្ថកិច្ចអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងក្នុងការត្រួតពិនិត្យទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទរបស់ភ្ញៀវទេសចរបរទេស និងពលរដ្ឋចិន ។ ការរឹតបន្តឹងនេះនឹងអាចទប់ស្កាត់រាល់ទង្វើបង្កអសន្តិសុខរបស់ភ្នាក់ងារស៊ើបការណ៍បរទេស និងពង្រឹងសន្តិសុខជាតិ ។

ច្បាប់ថ្មីនេះនឹងអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ តទៅ ចំពោះពលរដ្ឋចិនដែលធ្វើដំណើរត្រឡប់មកប្រទេសចិនវិញ និងភ្ញៀវទេសចរបរទេសទាំងអស់ធ្វើដំណើរមកចិន ដើម្បីការពារសន្តិសុខជាតិ និងជំរុញឱ្យពលរដ្ឋចិនជួយសង្កេតពីទង្វើណាមួយដែលអាចបង្កអសន្តិសុខជាតិ ។ ក្រៅពីនេះ ចិននឹងតាមដានពីសកម្មភាពរបស់ភ្នាក់ងារស៊ើបការណ៍បរទេស ដែលបានបន្លំខ្លួននៅគ្រប់ទីកន្លែងផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik2Kl_1xydXhSKS8DEdNPMhhl9FXCFNVv8jVe7Q4KgsIklvhvG1iAV84Ka1WZ5tJRhr5VjuWfSHORU8-QOSHajrLf7pOu8rA78BLVzV2LfEpaQ1a7RzUEyFhMHZHMJvYFZ1OjY8lglTe1B70svHod6J-fk9vrupeOwjwbbGbV2ai_BOVEoY7OjcEUYCHI/s664/aa3f7f1_328109-3365548.jpg

សមត្ថកិច្ចចិននឹងបង្ហាញកាតសមត្ថកិច្ចទៅកាន់ភ្ញៀវទេសចរបរទេស និងពលរដ្ឋចិន ដើម្បីឆែកមើលប្រើប្រាស់ និងទិន្នន័យពាក់ព័ន្ធក្នុងឧបករណ៍អេឡិចត្រូនិក ដូចជា ៖ ការផ្ញើសារក្នុងទូរស័ព្ទដៃ, អ៊ីម៉ែល, ការជជែកជាក្រុម, រូបភាព, ការថតជាសំឡេង និងវីដេអូ ដើម្បីពិនិត្យមើលថា តើមានអំពើឧក្រិដ្ឋកម្ម ឬអំពើខុសច្បាប់ដែរឬទេ ។ ច្បាប់ថ្មីនេះចែងថា ៖ «ការប្រមូល និងទាញយកទិន្នន័យអេឡិចត្រូនិកត្រូវត្រួតពិនិត្យដោយអាជ្ញាធរចិន យ៉ាងហោចណាស់២នាក់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-GBZW42XGTdccjQz3ESSAxn_zRYJ5mJIreUt4YItn4y3gZzcFJx_uh7MB_IC1-JUKebqkWAP6qiOFBSgjHOpO8-xi1SUffRah9tF0pZ6vfleG1BrjKVgrg2lZYEQbKfN2T-No6rTy9HXPkqQ4nfW9vmhioegk4DfWH5CMCzbGVllRzqdM-NDNpXZQ3hI/s600/2023-09-28T010155Z_1482952485_RC26G3AQ08D8_RTRMADP_3_CHINA-ECONOMY-TOURISM-600x400.jpg

បើតាមពលដ្ឋចិនម្នាក់ដែលទើបធ្វើដំណើរចាកចេញពីទីក្រុងស៊ិនជិនទៅហុងកុង បាននិយាយប្រាប់ Radio Free Asia ថា កាលពីដើមខែឧសភា ឆ្នាំ២០២៤ មន្ត្រីគយប្រចាំទីក្រុងស៊ិនជិន និងសៀងហៃ ចាប់ផ្តើមត្រួតពិនិត្យទិន្នន័យក្នុងទូរស័ព្ទដៃ និង Laptop របស់អ្នកដំណើរដែលចូលមកទីក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzMwHDgiKxS_t6jNiAHpPgHfbRDy2dHX6GWKjsiyIfGYbr9rxRzW8HUUq1oRlpNVg8Y4OxblO1ZFM20pkB6xC9o2kswhbN2yC7Hx34DzCh5KPPu-sOn4FuqiJWOzq7XcMLszEBc1b71IOqDxlSXABZlTGxWLvW5_qVtAV6ZWdEeLOieH3FmgaJLTPNWPI/s976/_133293932_962c1cfe-e74e-47fb-891f-d8363d98da46.jpg

នារីជាអ្នកដំណើររូបនេះរៀបរាប់ថា ក្នុងអំឡុងពេលនាងធ្វើដំណើរឆ្លងកាត់កំពង់ផែហ្វូធៀន នាងបានឃើញមន្ត្រីគយ២នាក់ ឆែកមើលទិន្នន័យក្នុងទូរស័ព្ទដៃរបស់ភ្ញៀវទេសចរស្រីម្នាក់ឈរនៅក្រោយនាង ហើយមន្ត្រីគយសួរនារីនោះថា តើនាងមានទូរស័ព្ទដៃផ្សេងទៀតនៅជាប់ខ្លួនដែរឬទេ ៕