ឱ្យតែនិយាយដល់ខេត្តមណ្ឌលគិរី មនុស្សគ្រប់គ្នាច្បាស់ណាស់នឹងនឹកដល់ តំបន់ទេសចរណ៍ធម្មជាត ព្រៃភ្នំដ៏ល្អឯក ជាពិសេសទឹកជ្រោះប៊ូស្រាតែម្តង។

ស្របពេលដែលអាកាសធាតុកំពុងឡើងកម្តៅ ហើយជិតឈានដល់ចូលឆ្នាំប្រពៃណីខ្មែរទៀតនោះ សម្រាប់បងប្អូនដែលចង់ដើរកម្សាន្តនៅកន្លែងដែលមានអាកាសធាតុត្រជាក់ អមជាមួយនឹងខ្យល់អាកាសធម្មជាតិ និងទេសភាពស្រស់បំព្រង គួរណាស់ទៅកម្សាន្តនៅកន្លែង៣នេះ ដែលមាននៅតែខេត្តមណ្ឌលគិរី តែប៉ុណ្ណោះ។

១ទឹកជ្រោះប៊ូស្រា៖ រមណីយដ្ឋាននេះស្ថិតក្នុងស្រុកពេជ្រចិន្ដា ចម្ងាយជាង ៤០ គីឡូម៉ែត្រពីស្រុកសែនមនោរម្យ ខេត្តសំបូរភ្នំមណ្ឌលគិរី។ ទឹកកជ្រោះនេះចែកចេញជាបីដំណាក់៖
ដំណាក់ទី១: ហូរធ្លាក់ក្នុងកំពស់ពី១០ ទៅ ១៥ម៉ែត្រ នៅរដូវប្រាំង។
ដំណាក់ទី២: ហូរធ្លាក់កំពស់ពី១៨ ទៅ ២៥ម៉ែត្រ ដែលមានមុខកាត់១៣ម៉ែត្រ នៅរដូវប្រាំង។
ដំណាក់ទី៣: ល្បាក់នេះ ពិបាកឡើងទៅដល់ ពីព្រោះជាតំបន់ព្រៃក្រាស់ ខ្វះមធ្យោបាយធ្វើដំណើរ និង តំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT88U-tiDqGWn6fa0Ptwmrl-gCXa_-L8299de6t_kj8SVCYmo7vrB-6B3buIBE3_bBA3eCfjOhnMedtKSdLV5ZR743KQKUABCNQqxHfCtW_9dCK-zTeizgPUB_-cA5uEK_iFiOQU5617oYcfxP6wX-vMIiGj3rCCLmvg0SDaz9XHDh1Sgjn0S71YuO0oU/s550/f78b7b13a4185d9a68ed56eea148460bd53db864.jpg

២.ភ្នំអណ្ដូងស្នេហ៍៖ជាទីឋានស័ក្ដិសិទ្ធិ សម្រាប់អ្នករស់នៅតំបន់នោះ ដោយមានជំនឿថា ប្រសិនបើអ្នកបានជួបស្នេហ៍ពិតទើបអាចរកអណ្ដូងនោះឃើញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0bhI4DXOkvIafPO8whgtHwNOHIAgNFEK6zCAIjSyHFWCmVYYTsyjS4bf49sfMtywT68HOIF2NzJvUr7aY_wXMl3gfiugVcMCVNZ9F7AznYiWTgEz7fUCe-LTF3Eo1zg8uBu3FgZPENsO7ytVilJLBPYT8-ter3VsOsuQFw8SkIFTCC8NbVzyIULL803A/s960/%E1%9E%98%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%9B%E1%9E%82%E1%9E%B8%E1%9E%9A%E1%9E%B8-_-%E1%9E%97%E1%9F%92%E1%9E%93%E1%9F%86%E1%9E%A2%E1%9E%8E%E1%9F%92%E1%9E%8A%E1%9E%BC%E1%9E%84%E1%9E%9F%E1%9F%92%E1%9E%93%E1%9F%81%E1%9E%A0%E1%9F%8D-3.jpg

៣.ភ្នំដោះក្រមុំ៖ មានចម្ងាយតែ២គីឡូម៉ែត្រកន្លះប៉ុណ្ណោះ ពីរង្វង់មូលគោព្រៃក្នុងទីរួមខេត្ត ដោយយើងអាចមើលទិដ្ឋភាពនៃទីរួមខេត្តមណ្ឌលគិរិ ពីលើកំពូលភ្នំនេះបាន៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYj-JHXGqwibFw_FEV3-BztGUWSKU8votyZXh0efGz9QvAxd0thVOhHhWM0qGUuUuBcEvI-LBqRyqjeIen6yHVR1Vfv7iPZuOAgugoi00B3bDaew-grEb6rzOJbzu_hV_NHHZPPM7ciGzNoMBOfuyns_1cWydLbfmOTNHVkGg4GK46gABq0C09ToL8MDg/s1280/153900001.jpeg