Home ព័ត៌មានអន្តរជាតិ របស់ ៤ យ៉ាងដែលអ្នកមិនគួរទុកក្នុងឡានជាដាច់ខាតនៅរដូវក្តៅ

របស់ ៤ យ៉ាងដែលអ្នកមិនគួរទុកក្នុងឡានជាដាច់ខាតនៅរដូវក្តៅ

110
0

មនុស្សជាច្រើនប្រហែលជាបានដឹងរួចមកហើយថា ការទុករបស់របរអេឡិចត្រូនិចដូចជា power bank, lighters, air fresheners នៅក្នុងរថយន្តនារដូវក្តៅបែបនេះអាចបណ្តាលឱ្យឧបករណ៍ទាំងនេះឆេះបាន។ ដូច្នេះអ្នកមិនគួរទុកក្នុងឡានទេ នៅពេលដែលវាត្រូវទុកចោលក្រោមពន្លឺថ្ងៃក្នុងរដូវក្តៅ ប៉ុន្តែទោះជាយ៉ាងណាមិនមែនមានតែឧបករណ៍ទាំងនេះទេដែលទុកក្នុងឡានមិនបាន គឺនៅមានច្រើនទៀតដែលរបស់របរទាំងនោះក៏អាចបណ្តាលឱ្យខូចខាតដោយមិនបានរំពឹងទុកប្រសិនបើទុកក្នុងឡាននៅរដូវក្តៅ តោះទៅមើលថាតើរបស់ទាំងនោះមានអ្វីខ្លះ?

១.ភេសជ្ជៈកំប៉ុង ឬអាហារកំប៉ុង៖ ភេសជ្ជៈកំប៉ុង ឬអាហារកំប៉ុងគឺមិនអាចទុកក្នុងឡានបានទេ ប្រសិនបើកំដៅប្រមូលផ្តុំជាបន្តបន្ទាប់ក្នុងរយៈពេលយូរ ដោយសារវាអាចធ្វើឱ្យមានសម្ពាធនៅក្នុងដប ឬអាចបណ្តាលឱ្យផ្ទុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKusAHUahsASA-VGm6IGDE9e9B2CPAeoKoBRt_Rsv6pOTsA97ec6mFyAfJ9UAMGEHrs1MlopRYkKR5qLet8JAbY6AZyhBvl3_jsgliIiyG0DkWnpeNAOZR65940aqrdYl59AQltwqKwqxHQ3mtK_9EO0bXSZEq3THrGwM97aKV6Opa7zQ75l52KFOQ960/s2048/General-can-photo-scaled.jpg

២.ផលិតផលទឹកដោះគោដែលវេចខ្ចប់ក្នុងដបកែវ៖ ដោយសារតែផលិតផលទឹកដោះគោងាយខូច មិនថាទឹកដោះគោ ឬទឹកសណ្តែកនោះទេ នេះអាចបង្កើតសម្ពាធដ៏ធំសម្បើមនៅក្នុងដបកែវ រហូតដល់វាផ្ទុះយ៉ាងខ្លាំងក្លា។ ក្រៅពីទឹកដោះគោដែលខូចរាលដាលពាសពេញរថយន្ត ផ្តល់ក្លិនស្អុយ និងធ្វើឱ្យពិបាកក្នុងការសម្អាត សម្ពាធដ៏ធំសម្បើមរបស់វាក៏អាចបណ្តាលឱ្យកញ្ចក់រថយន្តបែកផងដែរ។https://www.webstaurantstore.com/images/products/large/646677/2312467.jpg

៣.វ៉ែនតា៖ កញ្ចក់នៃវ៉ែនតាអាចបណ្តាលឱ្យពន្លឺប្រមូលផ្តុំទៅចំណុចជាក់លាក់មួយនៅក្នុងកាប៊ីន រហូតដល់មានកម្ដៅខ្លាំងដែលអាចបំផ្លាញឧបករណ៍នៅក្នុងរថយន្ត។ ទោះបីជាឱកាសនៃការកើតឡើងនេះតូចក៏ដោយ ប៉ុន្តែអ្នកមិនគួរដាក់ក្នុងឡានចំពន្លឺថ្ងៃទេ យល់ល្អអ្នកគួរតែរក្សាវ៉ែនតារបស់អ្នកនៅក្នុងប្រអប់នៃរថយន្តរបស់អ្នកឱ្យបានត្រឹមត្រូវ។ https://hips.hearstapps.com/hmg-prod/images/ghk-index-smartglasses-167-1659107349.jpg

៤.ប្រដាប់ប្រដាក្មេង៖ប្រដាប់ប្រដារបស់ក្មេងដូចជា ខូល័រទៀន ឬដីសគឺមិនអាចរក្សាទុកក្នុងឡានបាននោះទេ ព្រោះនៅក្នុងរថយន្តដែលចតក្រោមពន្លឺថ្ងៃ វាអាចបំផ្លាញផ្នែកខាងក្នុងនៃកាប៊ីន។ ខូល័រទៀន ដែលជាសម្ភារៈផាត់ពណ៌ដ៏ពេញនិយមរបស់ក្មេង ត្រូវបានចាត់ទុកថាជារបស់ដែលងាយរលាយបំផុត ដោយសារក្រមួននឹងចាប់ផ្តើមទន់នៅសីតុណ្ហភាព ៤០ អង្សាសេ ហើយនឹងផ្លាស់ប្តូរទៅជាសភាពរាវនៅសីតុណ្ហភាព ៤៩ អង្សាសេ និងខ្ពស់ជាងនេះ ដែលអាចបណ្តាលឱ្យរថយន្តរបស់អ្នកប្រឡាក់និងពិបាកក្នុងការលាងសម្អាតបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPdvhwKoWuQ2CZzzfKszmtLNly13gnx3zIvmvp1cUbABCNcktTb4LSyp_Dp9jKA6W-0IZkXB8HeGrnJfZMP6cEjISaoYtOuS-R61dLBW8kNv9aezQrC6AFteQIxxLbhtn0tK0DXvfuF2ykURtvCUuBKWX9y7zDwJzvmd7lK43MBSIP771zitpVvgi20Ks/s500/Crayons.jpg