Home Blog Page 1139

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

0

(ភ្នំពេញ) ថ្ងៃទី 09 ខែមេសា ឆ្នាំ2024 – ជាការពិតណាស់ ទូរទស្សន៍ដែលឆ្លាតវៃគឺជា ទូរទស្សន៍ដែលមិនមែនគ្រាន់តែសម្រាប់ទស្សនាខ្សែភាពយន្ត ឬ កម្មវិធីកម្សាន្តផ្សេងៗប៉ុណ្ណោះទេ តែវាត្រូវតែជាទូរទស្សន៍ដែលមានភាពបត់បែន និងស៊ីវិល័យ ជាពិសេស នៅក្នុងយុគសម័យ AI នេះតែម្ដង។

ជាក់ស្ដែងដូចថ្ងៃនេះ ក្រុមហ៊ុន សាមសុង បានធើ្វការដាក់សម្ពោធកំពូលទូរទស្សន៍ដ៏ឆ្លាតវៃ Samsung NEO QLED 8K ស៊េរីចុងក្រោយឆ្នាំ 2024 ដែលបំពាក់មកជាមួយនូវបច្ចេកវិទ្យា AI ដ៏ទំនើបបំផុត និងមានការដាក់តាំងបង្ហាញផលិតផលអេឡិកត្រូនិកជាច្រើនមុខទៀត នៅសណ្ឋាគារណាហ្គាវើលដ៍ ទី១ (Naga World 1) ចាប់ពីម៉ោង 4 រសៀល ដល់ម៉ោង 10 យប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheN7Xl1YSlNNjZcTgdxTUdveqwNKioeShgukeG4Hjg-Z1egwRowS4WyEJ6SZBDxU4PvbAIZeh7VENDY6WkFOwOl-Ac-KqmD-zIXtz0Rww93kJKe_zcQKPhTJ21t7PMWqDCVS4twpdgG9uugn03xdflOwyfoHWmBfHLLjFSjUa3oYoY6D-ugPU8r6SoWc4/s4240/007%20(2).jpg

ក្នុងព្រឹត្តិការណ៍នៃការដាក់សម្ពោធកំពូលទូរទស្សន៍ដ៏ឆ្លាតវៃ ទាន់សម័យ និងមានសមត្ថភាពអស្ចារ្យបំផុត NEO QLED 8K នេះ ក្រុមហ៊ុន សាមសុង ក៏បានអញ្ជើញក្រុមការងារបច្ចេកទេសជំនាញផលិតផល សាមសុង និងតំណាងចែកចាយតូចធំដើម្បីឱ្យពួកគាត់ទទួលបាននូវព័ត៌មាន ក៏ដូចជាបានឃើញផ្ទាល់នូវកំពូលផលិតផលទំនើបចុងក្រោយបំផុតសម្រាប់លក់ជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេស ហើយពីកម្មវិធីនេះក៏មានការចាប់រង្វាន់សប្បាយៗជាច្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfFtzM-pkP2OSTSzFtq-9dN-QQZQkMScVC80ZI4ARKTA0D_7fKw4IRknP81sYalo5KvDq0BInwgoUt8Mh_4kE8uFOcxejSTz89PZ2CEgdKHazeGuOAe4D1yWY0YvYBgmdnSw5YCViHnclpT4VyNdFjJwRI3seE8b0WcwQbW5ef4t61v7btA8uKevtJcfA/s4240/001%20(2).jpg

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ លោក Hyung Geun Lee អគ្គនាយកគ្រប់គ្រង ក្រុមហ៊ុន Samsung ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់តំណាងចែកចាយផលិតផល សាមសុង ទាំងអស់ ដែលបានចូលរួមកម្មវិធីដ៏អស្ចារ្យក្នុងថ្ងៃនេះ។ ហើយថ្ងៃនេះគឺជាការជួបជុំដ៏រីករាយមួយដែលក្រុមហ៊ុន សាមសុង បាននាំយកនូវបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យា AI មិន ថាតែនៅលើស្មាតហ្វូននោះទេ ដោយពេលនេះ សាមសុង បានបំពាក់បច្ចេកវិទ្យា AI ថ្មីនេះនៅលើកំពូលទូរទស្សន៍ជំនាន់ថ្មី NEO QLED 8K នេះផងដែរ។ ទូរទស្សន៍ជំនាន់ថ្មី NEO QLED 8K នេះនឹងផ្ដល់នូវកំពូលបទពិសោធន៍ដ៏អស្ចារ្យជាមួយមុខងារដ៏សម្បូរបែបដល់អ្នកប្រើប្រាស់”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhruhe2P2YQDDR8fq8kZSwWFbOYgGTi6sM3OcHtDACzeW6qg6aD0bg2_ofI-9rIJFnMdjVDKi0H7Et-i_fVeYxhyphenhyphenij6Dvfr5JlpQei-mz-KVK5o1qnbfo6EcwGuFHLUanWIz3zeS5IT-Ms-Z1DOF1hHLqmTeZu_ZDnR_x-sI2LfqctlDI4sz19KUhNsrfI/s4240/005%20(2).jpg

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ ទូរទស្សន៍ Samsung NEO QLED 8K ត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងឆ្លុះបញ្ចាំងពីប្រណីតភាព ស៊ីវិល័យ ថ្លៃថ្នូរ និងមានលក្ខណៈពិសេសគួរឱ្យទាក់ទាញ់ជាច្រើនដូចជា៖

1. ប្រព័ន្ធដំណើរការខ្លាំង NQ8 AI Gen3៖
– បំពាក់មកជាមួយនូវបច្ចេកវិទ្យា AI-powered 8K processor ចុងក្រោយបំផុត

2. បំពាក់មកនូវ 8K AI Upscaling Pro៖
– បច្ចេកវិទ្យានេះនឹងធ្វើឱ្យគុណភាពនៃការបង្ហាញ និងការចាប់យករូបភាពច្បាស់ឥតខ្ចោះកម្រិត 8K រូបភាពច្បាស់ដូចពិតៗតែម្ដង

3. មុខងារ AI Motion Enhancer Pro៖
– មុខងារ និងបច្ចេកវិទ្យា AI ថ្មីនេះមានសមត្ថភាពធ្វើឱ្យរាល់ការទស្សនាកាន់តែរលូនជក់ចិត្ត មិនថាទស្សនាការផ្សាយផ្ទាល់ ឬ មិនផ្ទាល់នោះទេ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmVgBXIBF2Fm2JT-f7R8XglCfoIqHIHuyUnQpIBZk7S-_YjiOwU1Acfonfn4PhsaXhRmFbu8FO1MwqIUDriVllGbjSfJXlQrhsFRNDqDD-iqUenImmZER5mlDZR9Nh132fubeEnG81enwX10aRROYcnxWMK1x7MxOxJFnnrrUYwY6781W-BCwtADQxdaU/s4240/012.jpg

4. Infinity Air Design៖
– ការរចនារូបរាងកាន់តែស្ដើងជាងមុន អេក្រង់លាតកាន់តែធំ ធ្វើឱ្យការទស្សនាកាន់តែត្រជាក់ភ្នែក ជក់ចិត្ត ដិតអារម្មណ៍

5. មុខងារ Samsung Tizen OS៖
– មុខងារនេះធ្វើឱ្យការប្រើប្រាស់កាន់តែងាយស្រួលជាមួយនឹង Tizen OS ដើម្បីណែនាំនូវ Content ថ្មីៗ និងល្បីៗផងដែរ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvvUqeQBOvj_1A_8gyjdrMCB9Zm3WoTHfxaFWniOq-pr9iJHKZTZ2LbcnwYpVUYy8NDKOiv4cOXTFyxy7gZUYDjSG8awOLN8Cs74YLEGtALhqaj4sDhrKmTJZwK58gxCEj-FTb0ICh2CvFkBVWYZJAnQXNZT2GsZQWrGPfJWf-9mNVt60Vq0Ehds0kgb4/s4240/002%20(2).jpg

អ្វីដែលកាន់តែពិសេសជាងនេះ បានបំពាក់មកជាមួយប្រដាប់បំពងសំឡេងរបស់ សាមសុង ស៊េរី Soundbar Q990D ធ្វើឱ្យរាល់ការបញ្ចេញសំឡេងលក្ខណៈ 3D ស័ក្ដិសមបំផុតជាមួយការទស្សនាបែបរឿងកុន ដូចស្ថិតក្នុងរោងកុនពិតៗ។

ជាមួយកំពូលទូរទស្សន៍ជំនាន់ថ្មី Samsung NEO QLED 8K នេះរោងកុនល្មមៗអែបកៀន…KTV ក៏អែបកៀនដែរ! ចាំអីទៀត! ប្រញាប់ឡើង…! គេនាំគ្នាសប្បាយចោលអស់ឥឡូវហើយ…! ប្រញាប់ទិញមួយទុកជាកាដូសម្រាប់គ្រួសារឥឡូវនេះភ្លាមទៅ ដឹងតែសប្បាយរហូត និងមានសុភមង្គលហ្ម៎ង…!!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-2qF6R09lq2BfukH1UVBjIw0cc6vqfW8wLKbr94mv9GsL2NUFILIgk3qos4BclQXq5vP9Msc9ce79Qb1l_ijeXQ3MON9YtrA8gvCi_WIqjS4GHKY65Q7LRjBILctztzD6uiQT6L5oa9aj-pMiK4FAMdUPouVKD88pnDi5XPu4uf0C9xVO7mlntjmTvGQ/s4240/008%20(2).jpg

មិនងាយរកបានទេណ៎ា! ទូរទស្សន៍ដែលមានមុខងារដ៏អស្ចារ្យនៃបច្ចេកវិទ្យា AI ថ្មី និងជួយសន្សំសំចៃថាមពលបានច្រើនជាមួយមុខងារ AI Energy Mode នៅលើ SmartThing ពិសេស មានប្រព័ន្ធការពារសុវត្ថិភាពបានយ៉ាងល្អជាមួយមុខងារ Knox Security ថែមទៀតផង។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtdt-Su8jq35umKBkjEMsGfkyOjR34v6BopZs4Y9hMHIwUKtG-SZG3TKCQ_FV_j6ccIJw5s_6uygFxdSYLbHsW-7cIbgbh5T9nrNHUOd-RWsvlx6wUEzYGXpBNnfuJx3Nca1m4RFJ8npVJ_k-nI8aCfz9H_4UHrbID95qlG3zhuBUgs5FLul6rvIAQkXc/s4240/009.jpg

នៅឆ្នាំនេះប្រទេសវៀតណាមគ្រោងនឹងទាក់ទាញភ្ញៀវទេសចរចិន ២៨ លាននាក់

0

បរទេស៖ ប្រទេសវៀតណាមមានគោលបំណងចង់ទាក់ទាញភ្ញៀវទេសចរចិនចំនួន ២៨ លាននាក់ក្នុងឆ្នាំ ២០២៤ តាមរយៈការបង្កើនហាងទំនិញផ្សេងៗ នេះបើយោងតាម Vnexpress ដែលបានចុះផ្សាយនៅថ្ងៃទី៨ ខែមេសា។

លោក Nguyen Trung Khanh នាយករដ្ឋបាលទេសចរណ៍វៀតណាមបានវាយតម្លៃថាប្រទេសចិនតែងតែជាទីផ្សារប្រភពសំខាន់។ ក្នុងឆ្នាំ ២០១៩ ចំនួនភ្ញៀវចិនទៅកាន់ប្រទេសវៀតណាមបាននាំមុខគេ ដោយមានភ្ញៀវទេសចរណ៍ចំនួន ៥.៨ លាននាក់ ក្នុងចំណោមភ្ញៀវអន្តរជាតិសរុប ១៨ លាននាក់។ រដ្ឋបាលទេសចរណ៍វៀតណាមក៏បានកត់ត្រានូវនិន្នាការកើនឡើងយ៉ាងខ្លាំងនៃភ្ញៀវទេសចរចិនក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះផងដែរ ដែលឈានដល់ ៨៩០,០០០ នាក់ កើនឡើង ៦៣៥% ក្នុងរយៈពេលដូចគ្នានេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGW2CBmi0kXv0egkDY1p2zCTKAXbYU0vYCz9Mg1mAMYFb2YmZoqdVA6vz-w9hhJG-YuZFhr7fMBhsl4J0J0m8kZWyTaNVF4UeuOSvdbLFGtmFB35HuYHIgenca08l2NYOU1OLvYswfPrE2sBN2ilNAVekBir4-eRMusp5txpVrZWLEZjtL57xX4O6rrvU/s900/20230316d0ec9e383e3a4e8c8a6f040d18aa807b_bcfbc226-6905-4706-a465-119be1b9aa83.jpg

លោក Nguyen បានបន្តទៀតថា ភ្ញៀវទេសចរចិនចំណាយជាមធ្យម ១,០២២ ដុល្លារសម្រាប់ការធ្វើដំណើរក្នុងប្រទេសវៀតណាម ដែលខ្ពស់ជាងទីផ្សារមួយចំនួនផ្សេងទៀត ដូចជាប្រទេសជប៉ុន កូរ៉េ និងអាស៊ីអាគ្នេយ៍។ ក្នុងឆ្នាំ ២០១៩ ប្រាក់ចំណូលសរុបពីភ្ញៀវចិននៅវៀតណាមបានកើនឡើងដល់ ៥.៩ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៣២% នៃប្រាក់ចំណូលសរុបពីភ្ញៀវអន្តរជាតិ។ លោក Johnathan Hanh Nguyen ប្រធានក្រុមហ៊ុន Inter Pacific Group (IPPG) បានមានប្រសាសន៍ថា ទីផ្សារទេសចរណ៍ចិននៅតែមានសក្ដានុពលជាច្រើនដែលមិនធ្លាប់មាន។ យោងតាមលោក Hanh រាល់ភ្ញៀវទេសចរចិនកម្រិតមធ្យម និងលំដាប់ខ្ពស់ ១០០ នាក់ដែលធ្វើដំណើរ ៨០% នឹងចំណាយច្រើនលើសកម្មភាពទិញទំនិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRj1hiWkLu2SmRGzWkdsTZVsDbO260RoZCJW57ay3D77kERzB-vbi8ZKthxg-lrNciYWtWMQcjEvkm6TrOWjCH8e6yDb_8DEhzBSgTFzJyMHbNpyCbmznEXzviGEqBVZjOa6_l-mFvoJYaBgKuUVnOQ9gmzHxWlN4CJwjJ2jbkRfpj1OIA92KVxdIBbN8/s899/20230317bc498286ab2e4545a4bd6d4e4dc306c3_f2895453-defd-418b-b798-9d8a77c0b0d1.jpg

ទន្ទឹមនឹងនោះ តំបន់ទេសចរណ៍ដែលភ្ញៀវទេសចរណ៍ចិនចូលចិត្តជាងគេនោះរួមមាន៖ Mong Cai, Nha Trang និង Ho Chi Minh។ លោក Hanh បន្ថែមថា វៀតណាមតែងតែត្រូវបានចាត់ទុកថាជា “ទិសដៅថោក” សម្រាប់ភ្ញៀវទេសចរចិន ដោយសារតែវិធីដែលឧស្សាហកម្មទេសចរណ៍បានប្រើដើម្បីទាញយកវាជាមួយនឹងដំណើរទេសចរណ៍ 0 ដុង និងដំណើរទេសចរណ៍តាមផ្លូវថោក។ កម្រិតនៃការចំណាយទាបក៏មកពីការពិតដែលថាកម្មវិធីធ្វើដំណើរភាគច្រើនមានរយៈពេលខ្លី (៤-៥ ថ្ងៃ) អ្នកទេសចរភាគច្រើនធ្វើដំណើរជាក្រុមជាមួយនឹងសេវាកម្មពេញលេញ ហើយចំណាយតិចតួចនៅខាងក្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgOn-D1l_Fn2F5vgJyBTwBtO7QDdt_Fv5yYHSoWErcO_wbdnNw_FaXB77mCzihLgOtINrHqBCY4WJWa3Nk2AMJtFETJDI7Vs-NtEljbu1z2WUuAqBi8Qz2KVebbCcnWk2JizkMxlsXNemaZH8sDaqkyy_nXeLEIUT94dcX3d1CB1qk5t3GRk5lfGCSYSU/s2048/z3757501891100-171297f9f433999f4928d6acd21a0683-1673343158677687261314-1673415168.jpg

ដូច្នេះដើម្បីសម្រេចបាននូវគោលដៅប្រចាំឆ្នាំនៃការទទួលភ្ញៀវពី ១៧-១៨ លាននាក់ ឧស្សាហកម្មទេសចរណ៍ផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងស្រុក និងបរទេស ក៏ដូចជាអភិវឌ្ឍផលិតផលទេសចរណ៍ដែលមានការប្រកួតប្រជែងខ្ពស់ រួមទាំងទេសចរណ៍ទិញទំនិញផងដែរ។ លោក Hanh បាននិយាយថា នៅលើពិភពលោកមានប្រទេសជាច្រើនសុទ្ធតែបានសាងសង់ដោយជោគជ័យនូវគំរូហាងទំនិញរួចពន្ធ ដូចជានៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។ https://vcdn1-english.vnecdn.net/2022/12/31/Chinese16508706035671165087062-4230-3686-1672476068.jpg?w=680&h=0&q=100&dpr=1&fit=crop&s=zb1m9tFcEwGPNs2DItun4g

ហាងគ្មានពន្ធមិនត្រឹមតែជំរុញការចំណាយរបស់ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតម៉ាកយីហោទិញទំនិញរបស់គោលដៅផងដែរ។ លោកបានមានប្រសាសន៍ថា “ប្រសិនបើវិនិយោគ និងបញ្ចប់ប្រកបដោយប្រសិទ្ធភាព កន្លែងទិញទំនិញដោយមិនបង់ពន្ធនៅវៀតណាមនឹងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចទេសចរណ៍ កំណើនវិនិយោគ ទាក់ទាញកម្លាំងពលកម្ម និងនាំមកនូវផលវិជ្ជមានដល់អាជីវកម្មឧស្សាហកម្មទៀតផង”៕

ប្រទេសចំនួន៥ ជំពាក់បំណុលចិនច្រើនបំផុតនៅលើពិភពលោក

0

ចិន គឺជាប្រទេសមួយមានទឹកដីធំទូលាយ, ពលរដ្ឋច្រើន និងមានទំហំសេដ្ឋកិច្ចធំស្ថិតក្នុងលំដាប់ទី២ នៅលើពិភពលោក ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សបំផុត ។ ក្រៅពីការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យានៅក្នុងប្រទេសហើយ ប្រទេសចិនក៏បានពង្រីកការវិនិយោគទុនទៅកាន់ប្រទេសផ្សេងៗផងដែរ ។

យោងតាម AidData ជាមជ្ឈមណ្ឌលស្រាវជ្រាវរបស់សាកលវិទ្យាល័យ William & Mary នៅសហរដ្ឋអាមេរិកឱ្យដឹងថា ប្រាក់ដែលចិនផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ខ្ចីនោះ គឺមិនបានបង្ហាញនៅក្នុងរបាយការណ៍ស្ថិតិជាផ្លូវការទេ ហើយប្រាក់កម្ចីភាគច្រើនបានផ្តល់ឱ្យប្រទេសផ្សេងៗខ្ចី គឺធ្វើឡើងតាមរយៈក្រុមហ៊ុន ឬធនាគាររដ្ឋ ឬស្ថាប័នឯកជន ដែលជំនួសឱ្យការធ្វើកិច្ចព្រមព្រៀងរវាងប្រទេស និងប្រទេស ។https://img2.chinadaily.com.cn/images/202205/19/6285a40ca310fd2bec89ec28.jpeg

មជ្ឈមណ្ឌលស្រាវជ្រាវ AidData បន្តថា បំណុលភាគច្រើនមកពីការវិនិយោគក្នុងគម្រោងផ្លូវ១ ខ្សែក្រវ៉ាត់១ (Belt & Road Initiative – BRI) របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលបានចាប់ផ្តើមគម្រោងនេះកាលពីឆ្នាំ២០១៣ ។

ខាងក្រោមនេះ គឺជាប្រទេសចំនួន៥ បានជំពាក់បំណុលចិនច្រើនបំផុតនៅលើពិភពលោក កាលពីឆ្នាំ២០២៣ ៖

១-ប្រទេសប៉ាគីស្ថាន ៖
ប្រទេសប៉ាគីស្ថានបានជំពាក់បំណុលចិនច្រើនជាងគេ នៅក្រោមគំនិតផ្តួចផ្តើមច្រករបៀងសេដ្ឋកិច្ចរវាងប្រទេសចិន និងប៉ាគីស្ថាន (CPEC) ។ បើទោះជាគម្រោងនេះមានគោលបំណងជំរុញការអភិវឌ្ឍរបស់ប៉ាគីស្ថានក្តី ប៉ុន្តែក៏មានការបារម្ភអំពីលទ្ធភាពរបស់ប៉ាគីស្ថានក្នុងការសងបំណុលចិន ព្រមទាំងផលប៉ះពាល់ទៅលើអធិបតេយ្យភាពផងដែរ ។https://cdn.cfr.org/sites/default/files/styles/open_graph_article/public/image/2022/10/RTR2MKEQ.jpg

២-ប្រទេសជីប៊ូទី ៖
ជីប៊ូទី គឺជាប្រទេសតូចមួយស្ថិតនៅទ្វីបអាហ្រ្វិកខាងកើត និងបានទទួលការវិនិយោគពីប្រទេសចិនកាន់តែច្រើន ជាពិសេស គម្រោងវិនិយោគកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។ បើទោះជាការវិនិយោគរបស់ចិនបានជួយជំរុញសេដ្ឋកិច្ចប្រទេសជីប៊ូទី និងមានភាពចាំបាច់យ៉ាងខ្លាំងក្តី ប៉ុន្តែក៏មានការបារម្ភអំពីបញ្ហាបំណុលកើនឡើងរបស់ប្រទេសនេះ និងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុរយៈពេលវែង ។https://s.france24.com/media/display/0f6e09c0-9883-11eb-8be7-005056a9b1a7/w:1280/p:1x1/080421-djibouti-chine-m.jpg

៣-ប្រទេសស្រីលង្ការ ៖
ប្រទេសចិនបានវិនិយោគក្នុងគម្រោងកំពង់ផែ «អាំម៉ាន់តូតា» នៅប្រទេសស្រីលង្ការ ហើយស្រីលង្ការសន្យាថា នឹងសងបំណុលទៅចិនវិញ ។ ចុងក្រោយ ស្រីលង្ការត្រូវធ្វើកិច្ចសន្យាជួលកំពង់ផែនេះ រយៈពេល៩៩ឆ្នាំ ។ វាធ្វើឱ្យមានការបារម្ភពាក់ព័ន្ធនឹងការងារទូត, បំណុល និងអាចបាត់បង់អធិបតេយ្យ ខណៈស្រីលង្ការបានខ្ចីបំណុលពីចិនយ៉ាងច្រើន ។https://media.npr.org/assets/img/2022/08/18/gettyimages-1242567945_custom-a19413f76d18b854ed094377c9bf3dd0c12fee23-s1100-c50.jpg

៤-ប្រទេសម៉ាល់ឌីវ ៖
ម៉ាល់ឌីវ គឺជាប្រទេសស្ថិតក្នុងប្រជុំកោះមហាសមុទ្រឥណ្ឌា ហើយការវិនិយោគរបស់ប្រទេសចិនមានតួនាទីសំខាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងជំរុញវិស័យទេសចរណ៍របស់ម៉ាល់ឌីវ ។ ទោះយ៉ាងណា ការព្រួយបារម្ភនេះស្ថិតនៅលើសមត្ថភាពនៃការគ្រប់គ្រងបំណុល និងរក្សាស្ថិរភាពផ្នែកហិរញ្ញវត្ថុ ។https://storage.googleapis.com/presidency.gov.mv/Photos/336966_7ac08707-f_.jpg

៥-ប្រទេសឡាវ ៖
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសឡាវទទួលបានការវិនិយោគពីប្រទេសចិនកើនឡើង ជាពិសេស គម្រោងអគ្គិសនី, ថាមពលវារីអគ្គិសនី និងគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ។ បើទោះជាគម្រោងទាំងនេះបានជួយជំរុញដល់កំណើនសេដ្ឋកិច្ចឡាវក្តី ប៉ុន្តែឡាវត្រូវប្រឈមនឹងបញ្ហាមួយចំនួន ដូចជា ៖ បំណុល, ការអភិវឌ្ឍយូរអង្វែង និងការបារម្ភពីបញ្ហាបរិស្ថាន ៕https://www.globaltimes.cn/Portals/0/attachment/2021/2021-10-28/60459551-2a11-439c-9c08-bf89e7b4ee66.jpeg

ប្រពៃអ្វីម្លេះកូន! ក្មេងស្រីកម្ពុជាម្នាក់នេះហើយ គឺជាអ្នកបន្តវេនសិល្បៈវប្បធម៌ដ៏រុងរឿងរបស់ខ្មែរ

0

ទឹកចិត្តស្រលាញ់សិល្បៈបុរាណខ្មែរ បានលេចឡើងនៅក្នុងផ្នត់គំនិតរបស់ក្មេងស្រីតូចច្រឡឹងម្នាក់ យំផងទ្រាំផង ក្នុងការហាត់រៀនពត់ខ្លួន រាំរបាំប្រពៃណីខ្មែរ ប្រកបដោយភាពអំណត់តស៊ូ ដើម្បីក្លាយជាអ្នកបន្តវេន ស្នងដំណែងរបាំបុរាណដែលជាព្រលឹងរបស់ដូនខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU1y3-t0Djcykxe3nMig75hri30jmz-NXReCThM2417KjA9iCVdLUuybAjM_pg3HpA58BuVDROyMOy_AKLDGhhaq_ppal0KHvkhFP9eeENzGvtupFT8jNADL4WRyWsZWopaUAFZ077TJM2RQv2vrdhlxOkV5vRIRigvQgQIixlhbwrbEKjhLAgjc6zs3E/s907/Screenshot%202024-04-09%20091842.png

ថ្មីៗនេះវីដេអូចែកចាយពីនៅលើហ្វេសបុកផេក «ព្រះកាយច័ន្ទ ក្លឹប» គឺបានបង្ហាញឲ្យឃើញអំពីការអំណត់អត់ធ្មត់ ការតាំងចិត្តខ្ពស់របស់ក្មេងស្រីតូចម្នាក់ ហេតុតែស្រលាញ់សិល្បៈរបាំខ្មែរខ្លាំងពេក ហាត់រៀនរបាំទាំងសម្រក់ទឹកភ្នែក ប៉ុន្តែមានតែពាក្យថាទ្រាំមិនរារែក ដែលសបញ្ជាក់អំពីផ្នត់គំនិតកូនស្រីខ្មែរដ៏ល្អប្រពៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_8YYC3D1iVtaQD_SDpE04v_oBPGD1Rg7I40F9XtHLhGLyP2Khn2rYkGAwV1FdAzVUx3yOcdeQGgTbJdfRA3tidsJgP6Y5S5Y3Ysw9WQSORiBrkyDLASlRl37dAMvv5d5Ng46OU6asWDTAn-qNZxUNI_Xmis8Zo-hKcpzNyOzqsZRasm_2POqhrhEdiO0/s888/Screenshot%202024-04-09%20091950.png

ដូចដែលយើងគ្រប់គ្នាបានដឹងបានឃើញមកហើយថា របាំប្រពៃណីខ្មែរ គឺមានជាច្រើនប្រភេទខុសៗគ្នាទៅតាមការសម្តែងនិងអត្ថន័យបង្កប់នីមួយៗ ប៉ុន្តែអ្វីដែលជាលក្ខណៈដូច គឺរបាំនីមួយៗសុទ្ធតែបង្កប់នូវភាពទន់ភ្លន់សុភាពរាប់សារ ព្រមជាមួយនឹងកាយវិការល្វត់ល្វន់ គួរជាទីទាក់ភ្នែកបំផុត ជាពិសេសគឺរបាំអប្សរា។ ជាមួយគ្នានេះ តួសម្តែងគឺត្រូវតែមានការហ្វឹកហាត់ លត់ដំខ្លួនឯងឲ្យខ្លាំងបំផុត ទាំងដៃ ជើងនិងដងខ្លួនទាំងមូល ដើម្បីឲ្យការសម្តែងទទួលបាននូវភាពល្អឥតខ្ចោះ ទាក់ភ្នែកអ្នកទស្សនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzf62pDxqF9z_9R6PqLRkRo5ZXqdJuhpHGDVscPo04OmBcTydW0j3rcWdDLFqHHMkK9xbb_E5YpS-G3expYWRV4sZs96YCmho9JRSscTA2XmnrhxTf_UshCZk02dtUNFx29EMFuEdJBu2I2jGGpJ7OpXVokhFBgS8VhBcLQdv5C1LnY5wRYvYiu2bQnQg/s879/Screenshot%202024-04-09%20092013.png

ខណៈដែលក្មេងស្រីតូចម្នាក់នេះពិតជាមានមនសិការខ្ពស់ ព្រមជាមួយនឹងឆន្ទៈយ៉ាងមោះមុតក្នុងការបន្តជួយថែរក្សារបាំខ្មែរ និងបន្តវេនឲ្យសិល្បៈវប្បធម៌ មានតម្លៃដែលមិនអាចកាត់ថ្លៃបាន។ ជាមួយគ្នា តាមរយៈ វីដេអូដែលបានចែកចាយ ក៏បានក្លាយទៅជាការពេញចិត្តក្នុងចំណោមមហាជនជាច្រើន បានផ្តល់នូវកម្លាំងចិត្ត និងស្ងើចសរសើរអំពីការខិតខំតស៊ូរបស់ក្មេងស្រីម្នាក់នេះមិនដាច់ពីមាត់គ្រប់ៗគ្នាផងដែរ៕

ថៃពិនិត្យគុណភាពទឹកក្រោយសារធាតុគីមី៣០តោនហូរចូលក្នុងទន្លេមេគង្គ

0

ប្រទេសថៃ ៖ អាជ្ញាធរថៃបានត្រួតពិនិត្យគុណភាពទឹកទន្លេមេគង្គ នៅតំបន់គែងឃុតឃូ ស្ថិតក្នុងខេត្តលឺយ ក្រោយពីរថយន្តដឹកសារធាតុគីមីក្រឡាប់នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ និងបណ្តាលឱ្យសារធាតុគីមីទាំងនេះហូរចូលក្នុងទន្លេខាន ដែលជាដៃរបស់ទន្លេមេគង្គ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃឈ្មោះ Thai PBS កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ រថយន្តដឹកសារធាតុគីមី១គ្រឿង បានក្រឡាប់នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ ហើយបណ្តាលឱ្យសារធាតុគីមីស្មើជាង៣០តោន ហូរចូលក្នុងទន្លេមេគង្គ ។ បើតាមការត្រួតពិនិត្យជំហានដំបូងឱ្យដឹងថា សារធាតុគីមីដែលហូរចូលក្នុងទន្លេមេគង្គ គឺជាប្រភេទ Sulfuric Acid ឬអាស៊ីតស៊ុលហ្វួរីក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZyNK_KFU37Q8g-uzu3HSAGAcCLBmvPob4AyMTHUJCTZqhoUonSrkioxD10aw3TEmBhgw_vzynkroduCXhniIsvs5ZpcEVbBRztI2MBDpbgonYXZ_I-w0JVaNQGoPiVzc3fO50vTPlvKcK9zfTLLx9z-od2oozhcEgRRr8iSq7d9PQReAlrKidCKcUP9c/s770/TSNBg3wSBdng7ijMhanZL4EkQJOuGVLNKez1VKXm23D.jpg

នៅចំណុចបរិវេណសារធាតុគីមីហូរចូលក្នុងទឹកទន្លេមេគង្គ អាជ្ញាធរឡាវបានជូនដំណឹងទៅកាន់ពលរដ្ឋទាំងអស់ ហាមចុះលេងទឹកទន្លេ និងចាប់សត្វក្នុងទឹកមកបរិភោគជាដាច់ខាត ដើម្បីការពារកុំឱ្យពលរដ្ឋកើតគ្រោះថ្នាក់ផ្សេងៗ ។

ក្រុមអាជីវករលក់ម្ហូបអាហារនៅបរិវេណឆ្នេរណាងខយ ស្ថិតនៅភូមិហាតហ៊ែ ឃុំប៉ាកតុម ស្រុកឈៀងខាន ខេត្តលឺយ ប្រទេសថៃ ព្រួយបារម្ភថា ពួកគេនឹងរងផលប៉ះពាល់ ដោយសារស្រុកឈៀងខាន ជាពិសេស នៅឃុំប៉ាកតុម គឺជាចំណុចដំបូងគេ ដែលទឹកទន្លេមេគង្គក្នុងប្រទេសឡាវហូរចូលមក ។ ហេតុនេះ ពួកគេចង់សំណូមពរឱ្យអាជ្ញាធរយកទឹកទន្លេនេះទៅត្រួតពិនិត្យមើលថា តើវាមានលាយឡំសារធាតុគីមីឬក៏អត់ ដើម្បីឱ្យអ្នកស្រុកមានទំនុកចិត្ត ។

លោក គិទិឃុន បុត្រឃុន អភិបាលរងខេត្តលឺយ បញ្ជាក់ថា បច្ចុប្បន្ន មន្ត្រីសុខាភិបាល និងស្ថាប័នពាក់ព័ន្ធបានចុះក្នុងតំបន់ ដើម្បីយកទឹកទន្លេមេគង្គនៅតំបន់គែងឃុតឃូ មកត្រួតពិនិត្យមើលគុណភាពទឹក ដើម្បីបង្កើតទំនុកចិត្តដល់ពលរដ្ឋរស់នៅក្នុងតំបន់ និងអ្នកអាជីវករផងដែរ ។ អាជ្ញាធរថៃប៉ាន់ស្មានថា ត្រូវចំណាយពេលវេលាជិត១សប្តាហ៍ ទើបសារធាតុគីមីក្នុងទឹកទន្លេមេគង្គនៅប្រទេសឡាវ ហូរមកដល់ស្រុកឈៀងខាន ខេត្តលឺយ ប្រទេសថៃ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMXsE9FyCvw9_uFGgpRmLtAYXl9fwcraA33yEoIutol-m8IJhiCQkrqW87M4g2h-I8XnpYqF58dVKMpY3VBb4tnWFxPxGDB4SlANT9uWT_aqnGjF7a3ixYvZv0QanlYnCB6VOonSDJeF5AJ634HNbgZ9Q6qJiiDX4C-QujB_7x5pHDGlZPE_z8ZgC3O_o/s1440/2aYqS0l4EOhseuUiT0DEEi5nNkw1emsc.jpg

កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ លោក ឆ័យយ៉ាឆូត ចារុងផុង អភិបាលខេត្តលឺយ ថ្លែងថា ហេតុការណ៍រថយន្តផ្ទុកសារធាតុគីមីក្រឡាប់នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ បានធ្វើឱ្យអ្នកស្រុកព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេស អ្នករស់នៅស្រុកឈៀងខាន ។ ស្រុកឈៀងខាន គឺជាចំណុចទទួលទឹកពីប្រទេសឡាវដំបូងគេ ហើយទឹកលាយឡំសារធាតុគីមីនេះ នឹងហូរមកដល់ស្រុកឈៀងខាន នៅថ្ងៃទី៨ ខែមេសា ។

ហេតុនេះ លោកអភិបាលខេត្តលឺយ បានបញ្ជាឱ្យមន្ត្រីសុខាភិបាល និងមន្ត្រីជលផល យកទឹកនៅតំបន់គែងឃុតឃូ ទៅត្រួតពិនិត្យរកអាស៊ីត ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែមេសា ។ រីឯលទ្ធផលត្រួតពិនិត្យគុណភាពទឹកនាពេលកន្លងមកបង្ហាញថា វាមានសភាពធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5_Mo95LF7vnhZ0Z2T62ubMfV-xDXns52stBzYoEr34NEijlzaadsIJKi771gsnLBP92MjMTiBob9QljCe1sdNUq0la9OTsyvZJPwSoZM2gEBLOpnqwTsZtxqDMUNqZ9yPbaZgPHhu7Ox52lsxEL2BrxjSQCcxH-l1S_NrL6K3i23y2JdKojQZgQ4zbZU/s761/TSNBg3wSBdng7ijMhanZL4EkQJOuGVRliYwoNCEpDL5.jpg

លោក ឆ័យយ៉ាឆូត ចារុងផុង អភិបាលខេត្តលឺយបន្តថា បើទោះជាបច្ចុប្បន្ន ស្ថានភាពទឹកទន្លេមេគង្គមានសភាពធម្មតាក្តី ប៉ុន្តែដើម្បីឱ្យពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរមានទំនុកចិត្ត លោកបានទំនាក់ទំនងទៅកាន់មន្ទីរបរិស្ថាន ដើម្បីឱ្យយកទឹកនេះទៅត្រួតពិនិត្យបន្ថែមទៀត ។

បើតាមទិន្នន័យរបស់នាយកដ្ឋានវិទ្យាសាស្ត្រនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបញ្ជាក់ថា អាស៊ីតស៊ុលហ្វួរីក (Sulfuric Acid) មានសភាពរាវថ្លា, ស្រដៀងនឹងប្រេង, គ្មានពណ៌ និងគ្មានក្លិន ។ វាជាសារធាតុគីមីដែលត្រូវបានគេយកទៅប្រើប្រាស់ក្នុងឧស្សាហកម្មគីមីផ្សេងៗ ដូចជា ៖ ប្រើប្រាស់សម្រាប់ផលិតជីគីមី, ការសំយោគគីមី និងប្រើប្រាស់ជាមួយទឹកស្អុយ ៕

មកដឹងពីអាថ៌កំបាំងនៃការរស់នៅប្រកបដោយសុខភាពល្អរបស់បុរសចំណាស់ជាងគេលើពិភពលោក

0

បរទេស៖ លោក John Alfred Tinniswood អាយុ ១១១ ឆ្នាំត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាមនុស្សចាស់ជាងគេបំផុតនៅលើពិភពលោក។

កំណត់ត្រានេះត្រូវបានបង្កើតឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីលោក Juan Vicente Pérez ដែលមានអាយុ ១១៤ ឆ្នាំនៅប្រទេស Venezuela បានទទួលមរណភាព។ លោក John Alfred Tinniswood ដែលកើតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩១២ ក្នុងទីក្រុង Liverpool ប្រទេសអង់គ្លេស ត្រូវបានចៅក្រម Megan Bruce របស់ Guinness World Records ផ្តល់វិញ្ញាបនបត្រដើម្បីបញ្ជាក់ថាគាត់ជាមនុស្សចាស់ជាងគេបំផុតនៅលើពិភពលោក ក៏ដូចជាបានបង្ហាញនិងស្វែងយល់បន្ថែមអំពីអាយុវែងរបស់គាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0iio3r1IOj4TiDusoVB9A6uVkHCOENFEzcEA9BDQi7gMEOu367225ZqwwneeBH2E1RRJQut6grqc_q0vuF7CcHNFsx9XrPAxuqZcsEcdTWi09nLbxs1Nh34g-8MVbLJ3hQD0MXbbpfPakXMuocdxoUge5iRKXouF3dsYtV3O2uxwu4YSOCywq8P6muGo/s855/12-5.jpg

ទោះបីជាគាត់មានវ័យចំណាស់ក៏ដោយ John នៅតែអាចបំពេញកិច្ចការប្រចាំថ្ងៃភាគច្រើនដោយឯករាជ្យ ដែលគាត់តែងតែក្រោកពីដំណេកដោយគ្មានជំនួយ ស្តាប់វិទ្យុដើម្បីទទួលបានព័ត៌មានថ្មីៗ និងគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់គាត់។ យោងតាមលោក John អាថ៌កំបាំងនៃអាយុវែងរបស់គាត់គឺ “សំណាង”។ លោក John បាននិយាយថា គាត់មិនបានធ្វើតាមរបបអាហារពិសេសណាមួយទេ។ បុរសចំណាស់រូបនេះក៏បានបន្តទៀតថា “គាត់តែងតែញ៉ាំអាហារគ្រប់យ៉ាងទាំងអស់ដែលអ្នកផ្ទះផ្តល់ឱ្យគាត់ ហើយមិនមានរបបអាហារពិសេសណាមួយទេ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9wHrMaaOxqC6HotwGB-UlEa1yCQgeYjAWSqRgTDw-AD0j0ateIAaGJB-2Wh8oQK-rq3Li6jtVszh3M3YtPjBme0_nqnN4ySd4-ExRqKaIjHPJB04c0IzFtV_JmsbKWzDCFNE5ThJ_BG5xIkgzOB_jM_eXTfvK9IVkT8Sw_Y4F5osF6FcG7tAm4kV3Sco/s768/skynews-john-alfred-tinniswood_6511325.jpg

ទោះជាយ៉ាងណា លោកតា John មិនងាយជក់បារី ហើយកម្រផឹកស្រាណាស់។ ចំពោះដំបូន្មានរបស់លោកសម្រាប់ក្មេងជំនាន់ក្រោយគឺត្រូវរក្សារបៀបរស់នៅកម្រិតមធ្យម ហើយព្យាយាមឱ្យអស់ពីសមត្ថភាពជានិច្ច។ លោកតា John គឺជាបុរសចំណាស់ជាងគេបំផុតដែលនៅរស់រានមានជីវិតពីសង្គ្រាមលោកលើកទី ២ នៅលើពិភពលោក។ ទោះជាយ៉ាងណា John ដែលបច្ចុប្បន្នមានអាយុ ១១១ ឆ្នាំ និងលោក Juan ដែលទើបមរណភាពនៅអាយុ ១១៤ ឆ្នាំមិនមែនជាបុរសចំណាស់ជាងគេបំផុតលើលោកនោះទេ។https://i.guim.co.uk/img/media/3d8cde079f13c23b401b7be85919f3b7a4c91ff7/0_22_615_393/master/615.jpg?width=465&dpr=1&s=none

បុរសដែលចំណាស់ជាងគេបំផុតមិនធ្លាប់មាននោះគឺ Jiroemon Kimura ដែលរស់នៅក្នុងប្រទេសជប៉ុន ដោយគាត់កើតនៅឆ្នាំ១៨៩៧ និងបានមរណភាពនៅឆ្នាំ ២០១៣ ក្នុងអាយុ ១១៦ ឆ្នាំ។ រីឯស្ត្រីដែលរស់នៅបានយូរជាងគេបំផុតលើពិភពលោក និងមានអាយុវែងជាងគេបំផុតនោះ គឺលោកយាយ Maria Branyas Morera មកពីប្រទេសអេស្ប៉ាញ ដែលថ្មីៗនេះបានប្រារព្ធខួបកំណើតគម្រប់ ១១៧ ឆ្នាំរបស់គាត់៕

ករុណា ពេជ្រ មិនអស់ចិត្តនឹងអ្នកមួយចំនួន សើចចំអ.ក «សេះសមុទ្រ» ហៅថាជា «Singapot» ទៅវិញ

0

រូបសំណាក «សេះសមុទ្រ» បាញ់ទឹកនៅខេត្តកំពត កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋចំពោះសមិទ្ធផលថ្មីនេះ ដោយអ្នកខ្លះមានគម្រោងទៅថតរូបលេងកម្សាន្តនៅឱកាសចូលឆ្នាំខាងមុខនេះទៀត។ ទោះយ៉ាងណា រូបសំណាកនេះបែរជាអ្នកមួយចំនួនតូចយកទៅTroll សើចចំអកឡកឡឺយទៅវិញ។ ឃើញដូចនេះតារាចម្រៀង ករុណា ពេជ្រ បានសម្តែងដោយការហួសចិត្តតែម្តងដោយលោកបាននិយាយថាអ្នកមួយចំនួនផ្តេកផ្តួលជោរតាមគ្នាហៅរូបសំណាកនេះជា Singapot ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0mETXUVMDr9j0qzdZ2HLNB_gmvOmCOiojebylLhEvbPncmyxPZX52oe2nDwEf2Vbmq_-v6ghasV58xBnZZsmW-qSJti7_27A_-P-NIXh9yqkm5r66NeTbTXwn-4DTtf7g5UJNKQLaEsQQ0B89MeI9PUodvjPQIJqzEifSb8CAXIYiuZERAvLEkLRFwk0/s960/267580652_445372457150192_3217845244342646621_n.jpg

រូបសំណាក «សេះសមុទ្រ» បាញ់ទឹក នៅខេត្តកំពតដែលមានកម្ពស់ ៨ម៉ែត្រ នៅមុខសាលាខេត្តចាស់ កំពុងបញ្ចេញសម្រស់យ៉ាងស្រស់ស្អាតរួមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងមានការកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលមួយនេះក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។ ទន្ទឹមនឹងមានការចាប់អារម្មណ៍ភ្លូកដីភ្លូកដី អ្នកមួយចំនួនតូចមានការប្រៀបធៀប សេះសមុទ្រ នេះទៅប្រទេសិង្ហបុរីទៅវិញដោយមិនបានហៅថា សេះសមុទ្រទេ បែរជាហៅថា Singapot។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRJ_EY8fiyWuHYAdl393MLv6smoeuamnJCQa5pXJgAQaoDOqZFJAJ7hf1WmwBD9-_mgdrXXbcjnmLpagJ-Q1RX0kGIvDrd5iUpV2CM7HGBcUBugjc2E4wH1hyzLVkK9Zg4LTHz7fZUaNwYPckct35yIhY92KHPVCf2Yto_5GaZAogwZISHpPls_GpaE-M/s1440/435550661_476012121420161_4677183783481370958_n.jpg

នៅលើបណ្តាញសង្គមរបស់លោក ករុណា ពេជ្រ បានលើកឡើងថា «សូមទោសអភ័យបងប្អូនមួយចំនួនតូច ពេលនេះ ខ្ញុំសូមឆ្ងល់ថា ថីបានគេ Troll សើចចំអកឡកឡឺយរូបហ្នឹង? តើវាខុសអីគេ? ពេលខ្លះមានអារម្មណ៍ថា បងប្អូន មួយចំនួនតូច ផ្តេកផ្តួល ជោរតាមគ្នា.. នៅកំពត បែរជានាំគ្នា ថា Singapot ស៊ីនហ្គាពត ណាណីវិញ..? ចូលចិត្តណាស់ អារបស់ដែលអាចជួយជាផ្នែកមួយ ដើម្បីជួយទាក់ទាញអោយបងប្អូនបានសើច ញញឹម ថតរូបលេង ក្នុងខេត្ត កំពត សោះ បែជាទៅនាំគ្នា Troll គ្រប់រូបភាពទៅវិញចឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYK25aJ5CQLt30j_DqFXrdl7lsxpjk7LpvIdEJoXuzvYjVWIysLhc2O_LGNC4rnHeYrC0tQtkl7qecDseck1NRcCdFf_cX34nXgpNIwlrc4dldBuMZbCdJeQtOFamizxg0zrzlGCeIGZWBLi8lDVbaQzekFNn2U6aLPYSciaRjVIKQLmnkJVfXH2ZZxPw/s1280/316090365_2195269180655832_1743018486152971494_n.jpg

តារាចម្រៀងរូបនេះបានលើកឡើងទៀតថា «ដាក់រូបភាពសេះសមុទ្រ នៅតំបន់ សមុទ្រ ហើយបាញ់ទឹកវាខុស អី..? តិចគេ ធ្វើ រូប នាគសមុទ្រព្រួសភ្លើង វិញ… ពេលខ្លះ បណ្ឌិត FB មួយចំនួនតូច លេងដូចជ្រុលពេក .. អ្វីល្អយើងនាំគ្នាត្រេកអរទៅ អ្វីមិនល្អយើងនាំគ្នារិះគន់ក្នុងន័យស្ថាបនាទៅ ទើបល្អ..។ ខ្ញុំនិយាយមែន រូបសំណាកសេះសមុទ្រនេះ គេធ្វើឡើងសម មិនខុសខ្នាត ស្អាតសមសួន មិនវែង រឺ កន្តឿ ខ្លី អី… ផង ចាំមើល ចូលឆ្នាំខ្មែរ ហើយ ខ្ញុំទៅវិលល្ងាច ដើម្បី ថត រូបសេះសមុទ្របាញ់ទឹក នេះ ហ្មង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHf6DGz4qqdTNLqNCNs9UlcFWKNt_gUgNsZ-q65VQW_rXn6nelT0vY1GTNubY7CcoO0olxhLHlw-UZezsmSlVRvKB0wCRNbUFhfL6WVtq5dGUqkD9Y50o4IQzM6HRRL_rFyzIYZAvIJZ19AKjbTQvoyS8DQwh2uI1bBNLoQyDY3R4NvvnLjdyPkJC_WI0/s1600/ef2785c3-419a-4026-9612-9299eb72aae7.jpg

ការយក «សេះសមុទ្រ» បាញ់ទឹក ទៅប្រៀបធៀបថាធ្វើតាមប្រទេសសិង្ហបុរី (Singapore) មិនមែនជាប្រៀបធៀបត្រឹមត្រូវនោះទេព្រោះរូបសំណាកបាញ់ទឹកតាមសមុទ្រមិនមែនមានតែប្រទេសសិង្ហបុរីទេ ព្រោះរូបសំណាកបាញ់ទឹកនេះវាជាសិល្បៈពេញនិយមនៅអាស៊ី ប្រទេសផ្សេងទៀតដូចជាឥណ្ឌូណេស៊ី វៀតណាម ថៃ ក៏មានរូបភាពបែបនេះតាមប្រពៃណីនិងជំនឿរបស់ប្រទេសនីមួយៗ៕

តោះមកស្គាល់ទីក្រុងចំណាស់ជាងគេបំផុតលើលោក ដែលមានអាយុកាល ១១,០០០ឆ្នាំ

0

នៅក្នុងប្រវត្តិសាស្ត្រពិភពលោក ទីក្រុងរដ្ឋបាលនីមួយៗ គឺពិតជាមានភាពសំខាន់ខ្លាំងណាស់សម្រាប់ព្រះរាជាណាចក្រ និងប្រទេសទាំងឡាយ ដែលវាបានដើរតួនាទីជាបេះដូងនៃអាណាចក្រ ក៏ដូចជាសសៃឈាមសង្គម និងជាដង្ហើមសេដ្ឋកិច្ច រួមទាំងជាមជ្ឈមណ្ឌលគ្រប់គ្រងរាជការ ជាទីតាំងព្រះបរមរាជវាំង ហើយក៏ជាគោលដៅលុកលុយរបស់សត្រូវផងដែរ។
វាមិនមែនជារឿងធម្មតានោះឡើយ ដែលទីក្រុងបុរាណមួយអាចត្រដរស្ថិតនៅជាមួយយើងតាំងពីរាប់ពាន់ឆ្នាំមុនរហូតមកដល់បច្ចុប្បន្ន គឺវាពិតជាមានភាពអស្ចារ្យខ្លាំងណាស់ សម្រាប់ប្រវត្តិសាស្ត្រពិភពលោកជំនាន់ថ្មីនេះ។ ប៉ុន្តែតើអ្នកដឹងទេថា ទីក្រុងរដ្ឋបាលនៅក្នុងប្រទេសណា ដែលមានអាយុកាលចំណាស់ជាងគេបំផុតនៅលើពិភពលោក?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWrN6pMRMzzUkeeeoURT2jv_jxNpgvLCelDkxlLF1XUtLmBskeJrXsB6nvfqcIHQs2GBcq3CY_VBBk_pl-_MojvRRY8PrxX5B8viebHLDGjeW0zjLJlEPqI60QLdedNotOYWQXtj8UB9eo0cwWR8fEfEGs9uvmkOInAvdbTNvS1FeA48jX-EDDTKph-OE/s1280/photo_2024-04-05_16-35-11.jpg

ចម្លើយនោះគឺទីក្រុងដាម៉ាស (Damascus) ប្រទេសស៊ីរី ដែលទីក្រុងនេះត្រូវបានគេចាត់ទុកថាជាទីក្រុងរដ្ឋបាល ដែលមានអាយុកាលយូរជាងគេបំផុតនៅលើពិភពលោក ខណៈបច្ចុប្បន្ន ទីក្រុងចំណាស់មួយនេះកំពុងនៅជារដ្ឋធានីរបស់ប្រទេសស៊ីរី ដែលជាអតីតអាណាចក្រមានវប្បធម៌ចំណាស់ជាងគេបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjohVYM2WQ6dXqrphcSFJO850sYGa6xMPwduaaHy3k38lbnczvpZ9uYjMhaFEfihWDJvZsX1p621yyv86vqKvOwWM1aV5WF3tsduaovVzrvNSaoCmfaJF3m2w2DKznL_rV_w3mSfSJ06E2EmDUkC7N9gbSUvS4K01EdsE4N7eB0nNtm2CTPURKsfJyAGko/s1210/Damascus-Umayyad-Mosque.jpgនៅឆ្នាំ ១៩៥០ គេបានរកឃើញវត្ថុបុរាណជាច្រើនដែលបង្ហាញភស្តុតាងថា ទីក្រុងមួយនេះមានអាយុកាលជាង ១១,០០០ ឆ្នាំមកហើយ ពោលគឺមានអាយុចំណាស់ជាងរដ្ឋធានីអាតែនរបស់ប្រទេសក្រិកនៅក្នុងទ្វីបអឺរ៉ុបទៅទៀត។https://static.toiimg.com/thumb/msid-38006579,width=1200,height=900/38006579.jpg

ទីក្រុងដាម៉ាស ត្រូវបានកសាងឡើងដំបូងដោយព្រះចៅឧហ្ស (King Uz) ដែលជាព្រះរាជបុត្រស្នងរាជ្យបន្តពីព្រះចៅអារ៉ាម (King Aram) ហើយទីក្រុងដាម៉ាសនៅតែមានមនុស្សរស់នៅជាប់រហូតមកដល់ពេលបច្ចុប្បន្ន ដោយមិនធ្លាប់មានការបោះបង់ចោលដូចទីក្រុងបុរាណដទៃទៀតឡើយ។
គួរបញ្ជាក់ដែរថា រដ្ឋធានីដាម៉ាសដែលស្ថិតនៅក្នុងប្រទេសស៊ីរីមានផ្ទៃដី ១០៥ គីឡូម៉ែត្រការ៉េ និងមានប្រជាជន ២,៩ លាននាក់ គិតត្រឹមឆ្នាំ២០១៩ ខណៈវាត្រូវបានគេប្រសិទ្ធិនាមថាជារដ្ឋធានីនៃវប្បធម៌អារ៉ាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN_D__bRvWvIibU4a7J2yxftCdf0xR6SkBnU1z6VaTtbmscGqJOtzRCRLvyHMQCO2K5ULjdpysMc3Gi59p1s8aAi6P_q5a19cUX4lsplVP6iQ1eerril6X3zDLJRDNEfhFndsNofHj2Hy7qTYxXDnRFsNOCse0NdjOpOVGti4DEwZYTl8FkfL2g8d2QCk/s800/Damascus,_Syria,_Panoramic_view_of_Damascus.jpg

តោះ! មកស្គាល់ទីក្រុងមួយក្នុងប្រទេសឥណ្ឌាដែលមានភ្លៀងធ្លាក់ពេញមួយឆ្នាំ

0

ប្រទេសឥណ្ឌា៖ ទីក្រុង Mawsynram រដ្ឋ Meghalaya ភាគខាងកើតប្រទេសឥណ្ឌា គឺជាកន្លែងដែលមានភ្លៀងធ្លាក់ច្រើនជាងគេបំផុតនៅលើពិភពលោក ពោលគឺនៅទីនោះមិនសូវមានពន្លឺព្រះអាទិត្យនោះទេ ដោយត្រូវបានគេដាក់ឈ្មោះថា “ជាទីក្រុងសើម” ដោយសារអាកាសធាតុគឺអាក្រក់ចុះអ័ព្វ និងមានមេឃងងឹតស្រទំជារៀងរាល់ថ្ងៃ។
ទីក្រុង “សើមបំផុតនៅលើពិភពលោក” នេះកត់ត្រាទឹកភ្លៀងច្រើនជាង ១១,៨៨០ មីលីម៉ែត្រក្នុងមួយឆ្នាំ ដែលច្រើនជាងទីក្រុង Glasgow រហូតដល់ទៅ ១១ ដងនិង ២២ ដងច្រើនជាងទីក្រុងឡុងដ៍ ដែលទីក្រុងចំនួនពីរនេះក៏ល្បីល្បាញផងដែរសម្រាប់ការសើមដោយសារតែភ្លៀងធ្លាក់ច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBYhuErIGXio-mrXi1msN8Jw77UzRWPz6r14bcepzPRm5YeqroIqw9Ce7ESYP0jtbeVmQ1CQ2RiFfA04doB8RsiO0VZZnFzhBeTC2Z1ObvxtKc1LBw6mfoGCi7KzME9DHHA2EVZV1iT6thuI4ah_Mm4BJ8IdGQsZzjxsIAZ1SqFMejpJsKNOuJk4RKYl8/s800/JAD_657e947ee88a3.jpgយោងតាម DNA India ទឹកភ្លៀងក្នុងមួយឆ្នាំនៅទីក្រុង Mawsynram អាចជន់លិចរូបសំណាក Christ the Redeemer កម្ពស់ ៣០ ម៉ែត្រនៅទីក្រុង Rio de Janeiro ដល់ជង្គង់។ លោក Jyotiprasad Oza ជាអ្នករស់នៅក្នុងទីក្រុងដែលប្រកបរបរចិញ្ចឹមជីវិតភាគច្រើនពីអាជីវកម្មទេសចរណ៍ បាននិយាយថា ភ្ញៀវទេសចរប្រហែល ១ ម៉ឺននាក់ដែលភាគច្រើនមកពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានមកទីនេះជារៀងរាល់ឆ្នាំ ដោយសារការចង់ដឹងចង់ឃើញពីជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅកន្លែងដែលមានភ្លៀងធ្លាក់ដ៏ច្រើននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJUryQt3vNbif-7SjAciScu8hYYw8qM7xvp0WMm9lbrYc3_dItUcMjRw05CwxcKgEs6za7-H2uN0wdr07y9stYJt0-udMpUih-vMLS53RBwlKWiBeYM54KUnrjtxaYCRf5lNo5aaJY6zJFkVg-UvOX051pIyOM6_-BwMyEx4D9iYWEnhg_4mT05oZ97L8/s1200/Delhi-rainfall-AFP-photo.jpg

Louis Pyngrope ដែលរស់នៅក្នុងទីក្រុង Shillong និងធ្លាប់ទៅទីក្រុង Mawsynram បាននិយាយថា សម្រាប់អ្នកទេសចរណាដែលចូលចិត្តអាកាសធាតុសើម និងមានខ្យល់ត្រជាក់បែបធម្មជាតិអាចមកទីក្រុងនេះបាន ដើម្បីដឹងពីឥទ្ធិពលនៃភ្លៀង ដោយសារនៅកន្លែងនេះគឺមានភ្លៀងធ្លាក់ជាប្រចាំពេញមួយឆ្នាំតែម្តង។ ភ្លៀងនៅ Mawsynram មិនដូចភ្លៀងនៅកន្លែងភាគច្រើនទេ នៅពេលដែលមានភ្លៀងធ្លាក់ ជាធម្មតាវាមានរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា ជួនកាលសូម្បីតែមួយសប្តាហ៍ពេញក៏មាន។ មូលហេតុចម្បងដែលទីក្រុងនេះមានភ្លៀងធ្លាក់ពេញមួយឆ្នាំ គឺមកពីការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យតំបន់នេះសើមជារៀងរាល់ថ្ងៃ។https://i.cdn.newsbytesapp.com/images/l87320220618132953.jpeg

គួរបញ្ជាក់ដែរថា ជំនន់ទឹកភ្លៀងនៅក្នុងទីក្រុង Mawsynram គឺ ១,០០៣ មីលីម៉ែត្រក្នុងខែមិថុនា ឆ្នាំ ២០២២ ដែលជាចំនួនពីរដងនៃបរិមាណទឹកភ្លៀងដែលទីក្រុងឡុងដ៍ទទួលបានក្នុងមួយឆ្នាំ។ ប្រជាជនដែលរស់នៅទីក្រុងនេះមិនអាចធ្វើស្រែចម្ការបានឡើយ ហើយទំនិញដែលដឹកជញ្ជូនទៅទីក្រុង Mawsynram ត្រូវតែរុំដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងការខូចខាតទឹកភ្លៀង។ ផ្លូវនៅទីនេះក៏ខូចយ៉ាងឆាប់រហ័សផងដែរដោយសារភ្លៀងធ្លាក់ ហើយការជួសជុលក៏ចំណាយពេលយូរដែរ។ បើយោងទៅតាម Oza មនុស្សមួយចំនួននៅក្នុងទីក្រុងនេះសុទ្ធតែចង់ផ្លាស់ទៅកន្លែងស្ងួត ហើយមិនមាននរណាចង់មករស់នៅទីក្រុងនេះទៀតឡើយ មូលហេតុដោយសារមិនមានអាហារហូបចុកគ្រប់គ្រាន់ ហើយប្រជាជនពិបាករកការងារធ្វើ និងពិបាកធ្វើដំណើរទៅកាន់កន្លែងនានា៕https://www.aljazeera.com/wp-content/uploads/2016/01/343996fc38eb4e7ba7aa429487766489_18.jpeg

រដ្ឋាភិបាលឡាវអំពាវនាវឱ្យពលករត្រឡប់មកប្រទេសរបស់ខ្លួនវិញ

0

ប្រទេសឡាវ ៖ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មាន China Xinhua News រាយការណ៍ថា រដ្ឋាភិបាលឡាវបានអំពាវនាវទៅកាន់ពលរដ្ឋឡាវដែលធ្វើការនៅក្រៅប្រទេស ឱ្យមកធ្វើការនៅប្រទេសរបស់ខ្លួនវិញ ដោយសារក្រុមហ៊ុនអាជីវកម្មជាច្រើននៅប្រទេសឡាវ ត្រូវការកម្លាំងពលកម្មជាបន្ទាន់ ។

ក្រសួងការងារ និងសុខុមាលភាពសង្គមរបស់ឡាវរាយការណ៍ថា បច្ចុប្បន្ននេះ និយោជករបស់ក្រុមហ៊ុនអាជីវកម្មជាច្រើននៅប្រទេសឡាវ បានប្រឈមនឹងបញ្ហាខ្វះខាតកម្លាំងពលកម្មយ៉ាងច្រើន ក្រោយពីពលរដ្ឋឡាវនាំគ្នាទៅធ្វើការនៅក្រៅប្រទេស ដើម្បីទទួលបានប្រាក់ខែខ្ពស់ជាង និងបរិយាកាសការងារល្អជាងនៅឡាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGI3RcJBuS2gtIga7CGRFEjJAD-GF1R5m5VFIfS-MAG_bacxfo9REKZuBsm7LJTBhocg9LOdBsVsSLhA5HUALpI3uLevKq4gKWLBsNrti4QREBl9ZSuWadAWt6CZMI7KGhjUGjvqPiJkexx4pHIP-twg5xf5GruEMDvQTZim_Xh0j6CKwV13tD9DR0lO4/s620/1260164.jpg

កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងសុខុមាលភាពសង្គមរបស់ឡាវ បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានប្រមូលទិន្នន័យអំពីចំនួនពលរដ្ឋចេញទៅធ្វើការនៅក្រៅប្រទេស, ចំនួនពលរដ្ឋគ្មានការងារធ្វើ និងពលរដ្ឋមានប្រាក់ចំណូលតិចតួច ។

កង្វះខាតទិន្នន័យត្រឹមត្រូវពាក់ព័ន្ធនឹងស្ថានការណ៍គ្មានការងារធ្វើ បានបង្ហាញអំពីបញ្ហាជាច្រើន ដូចជា ៖ ដំណើរការជ្រើសរើសបុគ្គលិកក្រៅផ្លូវការ, កង្វះខាតការគ្រប់គ្រងលើការជួលបុគ្គលិក និងកង្វះខាតសូចនាករផ្សេងៗសម្រាប់ទីផ្សារការងារ ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc8KkBe6aQvPT4oKZ8FjohRJe-twRoCKUT26MGxXpMYYCSF3xPYH1UOWmwlKttzfWvHPv4PfMWW6wWdTASNcIP0Z_j2y1J_oneFsPIIlSUbbGPBoblwu91v7riDpZBTHry3tKhsO10RzWphbOhBHqHl5x1LNJQOENUEkFUW4LXPLyCMJZGK0J_n8M8PZc/s1200/Lao-government-mulls-unemployment-package.jpg

ចំណែកប្រាក់ឈ្នួលអប្បបរិមារបស់ពលករឡាវធ្វើការនៅប្រទេសឡាវ គឺស្មើប្រមាណ៨៨ដុល្លារអាមេរិកក្នុង១ខែ ដែលទើបតែកើនឡើងលើកចុងក្រោយ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ។ កាលពីមុន ប្រាក់ឈ្នួលអប្បបរិមារបស់ពលករឡាវដែលធ្វើការនៅប្រទេសឡាវ គឺស្មើប្រមាណតែ៧៤ដុល្លារអាមេរិកប៉ុណ្ណោះក្នុង១ខែ ។

យោងតាមទិន្នន័យរបស់នាយកដ្ឋានការងារជ្រើសរើសពលករបរទេសនៃក្រសួងការងារថៃបញ្ជាក់ថា ពលករឡាវដែលទទួលបានការអនុញ្ញាតឱ្យមកធ្វើកាស្របច្បាប់នៅប្រទេសថៃ ចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២៣ មានអត្រាកើនឡើងជាបន្តបន្ទាប់ ។ នៅដើមខែមេសា ឆ្នាំ២០២៤ នេះ ពលករឡាវបានចាប់ផ្តើមធ្វើដំណើរត្រឡប់ទៅប្រទេសកំណើត ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgicnZErtEpKv8XMvg9bbG8q8LY6AuatLYF2_gTRp1zzELEmTiLoVq5VFVAzEs_0AAw-eRorzzJM4859b6R30nhwefWsOFeXtrimFlCYQVB3S8LOHrhZhr5aKrX_sV8NnWywVJij6sceMQcFFqysPeScKL-gTtwgdYx5Etwq5IdcdiO_U9V_XCnAq65vVo/s1200/Migrant-workers-from-Laos-Cambodia-and-Myanmar-in-Thailand.jpg