Home Blog Page 1137

Kim Soo Hyun កំពូលតារាសម្តែងប្រុសកូរ៉េ ដែលមានតម្លៃខ្លួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ

0

កូរ៉េខាងត្បូង៖ Kim Soo-hyun គឺជាតារាសម្តែងប្រុសជួរមុខដ៌ល្បីល្បាញបំផុតក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូង ដែលគាត់តែងតែបង្ហាញសកម្មភាពនៅលើកញ្ចក់ទូរទស្សន៍អស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ ដោយសារទេពកោសល្យដ៏អស្ចារ្យរបស់គាត់ ជាមួយនឹងភាពល្អឥតខ្ចោះទាំងរូបរាង សមត្ថភាព និងឥរិយាបថ បានធ្វើឱ្យកំពូលតារាសម្ដែងដ៏មានឥទ្ធិពលរូបនេះ ទទួលបានតំណែងជាតារាដែលមានតម្លៃខ្លួនថ្លៃបំផុតនៅក្នុងវិស័យ K-drama ជាមួយតម្លៃខ្លួន ៤២៣,០០០ ដុល្លារអាមេរិកក្នុងមួយវគ្គ នេះបើយោងតាមរបាយការណ៍ One Ordinary Day។ ដូច្នេះបច្ចុប្បន្នកំពូលតារាសម្តែងដ៏មានប្រជាប្រិយ Kim Soo Hyun មានទ្រពសម្បត្តិសរុបប្រមាណ ១១៧ លានដុល្លារអាមេរិក។

Kim Soo-hyun កើតនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ១៩៨៨ នៅស្រុក Gangnam ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយសព្វថ្ងៃគាត់មានអាយុ ៣៦ ឆ្នាំហើយ។ នៅឆ្នាំ ២០០៧ គាត់បានបង្ហាញខ្លួនដំបូងក្នុងរឿង Kimchi Cheese Smile ក្នុងវ័យ ១៩ឆ្នាំ ហើយនៅឆ្នាំ ២០០៨ គាត់បានដើរតួជាតួឯកក្នុងរឿងយុវវ័យ Jungle Fish ដែលផ្អែកលើរឿងពិតអំពី បញ្ហាធ្ងន់ធ្ងរនៃការបោកប្រាស់នៅក្នុងសាលារៀន ស្តង់ដារអប់រំប្រកួតប្រជែង និងការសរសេរប្លុកអន្តរកម្ម ដែលទទួលបានការគាំទ្រយ៉ាងច្រើន និងទទួលបានពានរង្វាន់ Peabody របស់សហរដ្ឋអាមេរិកផងដែរ។

ក្នុងឆ្នាំ ២០១០ Kim Soo-hyun បានចុះកិច្ចសន្យាសម្ដែងជាមួយ KeyEast ហើយនៅឆ្នាំ ២០១១ ឈ្មោះរបស់គាត់បានល្បីល្បាញនៅក្នុងតន្ត្រីយុវវ័យ Dream High ជាកន្លែងដែលគាត់បានដើរតួជាក្មេងប្រុសជនបទម្នាក់ក្លាយជាអ្នកប្រគុំតន្ត្រី ដោយរឿងនេះទទួលបានការគាំទ្រយ៉ាងច្រើនទាំងក្នុងនិងក្រៅប្រទេស។ មិនយូរប៉ុន្មានប្រជាប្រិយភាពរបស់ Kim Soo Hyun បានកើនឡើងយ៉ាងខ្លាំង នៅពេលដែលគាត់បានសម្តែងក្នុងរឿងភាគដ៏ពេញនិយម Moon Embracing the Sun។

រឿងនេះបានកត់ត្រាអត្រាខ្ពស់បំផុត ៤២.២ ភាគរយ ដោយទទួលបានឋានៈជារឿងភាគជាតិ និងត្រូវបានបង្ហាញនៅក្នុងប្រទេសជាច្រើននៅទូទាំងអាស៊ី និងក្លាយជារឿងដែលទទួលបានប្រាក់ចំណេញច្រើនបំផុតក្នុងវិស័យ K-drama។ ក្នុងឆ្នាំ ២០១៣ តារារូបប្រុសនេះបានទទួលពានរង្វាន់សម្រាប់តារាសម្តែងដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រកូរ៉េ ហើយនៅឆ្នាំ ២០១៤ គាត់ក៏បានឈ្នះពានរង្វាន់ Daesang ឬ Grand Award ដែលជាពានរង្វាន់ខ្ពស់បំផុត នៅក្នុងកម្មវិធី Korea Drama Awards និងពានរង្វាន់តារាសម្ដែងដែលមានប្រជាប្រិយបំផុត នៅកម្មវិធី Baeksang Arts Awards ផងដែរ។

នៅឆ្នាំ ២០១៦ គាត់ត្រូវបានចុះបញ្ជីក្នុងចំណោមមនុស្សកំពូលទាំង ៣០ នៅលើពិភពលោករបស់ទស្សនាវដ្តី Forbes ដោយបង្ហាញពីអ្នកមានឥទ្ធិពលចំនួន ៣០ នៅលើវិស័យភាពយន្ត។ ក្រោយមកក្នុងឆ្នាំ ២០១៩ គាត់ក៏ទទួលបានពានរង្វាន់ Daesang មួយទៀតនៅឯកម្មវិធី Asia Artist Awards លើកទី ៥ ក្នុងប្រភេទទូរទស្សន៍។ ហើយថ្មីៗនេះគាត់កំពុងសម្តែងនៅក្នុងរឿង Queen of Tears គឺជាតួឯក ដែលបច្ចុប្បន្នរឿងភាគនេះកំពុងមានការគាំទ្រ និងពេញនិយមខ្លាំងក្នុងឆ្នាំ ២០២៤៕

កូនខ្មែរតិចណាស់បានដឹងអំពីទីតាំងប្រវត្តិសាស្រ្ត«ភ្នំបាយ៉ង់កោរ ខេត្តតាកែវ» ពាក់ព័ន្ធនឹងព្រះនាងសក់ក្រអូប និងបណ្តាសារ«ជេ.រប្រទេច» ក្នុងសង្គមខ្មែរ

0

ភ្នំបាយ៉ង់កោរ ខេត្តតាកែវ ក្រៅតែពីជាទីតាំងប្រវត្តិសាស្រ្តខ្មែរដ៏មានតម្លៃហើយ បច្ចុប្បន្នក៏ជាកន្លែងប្រមូលផ្តុំដោយជីវចម្រុះ ប្រភេទសត្វ រុក្ខជាតិខៀវស្រងាត់ និងទេសភាពដ៏ស្រស់ត្រកាលគួរជាទីគយគន់បំផុត។ ជាមួយគ្នានោះ ក៏មានដំណាលនៃរឿងព្រេងនិទានខ្មែរបុរាណទាក់ទងនឹងសេ្តចបាយ៉ង់កោរ និងព្រះនាងសក់ក្រអូប ព្រមជាមួយនឹងពាក្យបណ្តាសារជេ.រប្រទេចគ្នា បានលេចឡើងតាំងពីពេលនោះមក។

«ភ្នំបាយ៉ង់ ឬភ្នំបាយ៉ង់កោរ» គឺមានទីតាំងស្ថិតនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវសព្វថ្ងៃ។ ខណៈលើកំពូលភ្នំកម្ពស់ ៣១៣ ម៉ែត្រនេះ គឺមានប្រាសាទបុរាណដ៏ល្បីរន្ធឺមួយដែលហៅថា «ប្រាសាទបាយ៉ង់» ស្ថាបនាឡើងនៅក្នុងសតវត្សរ៍ទី ៧ (ឆ្នាំ៦១៥ដល់៦៣៥) ដោយព្រះបាទភវវរ្ម័នទី២។ ក្រៅពីប្រាសាទបាយ៉ង់ មានប្រាសាទចំនួន ៤ ទៀត ដែលស្ថិតនៅក្បែរនោះ គឺប្រាសាទព្រះគោ ប្រាសាទខាងលិច ប្រាសាទខាងកើត និង ប្រាសាទកាណុង។

យោងតាមវិចារកថារបស់លោក កែវ ឈុន៖ រឿងភ្នំបាយ៉ងកោរ ជារឿងព្រេងនិទានមួយ ដែលមានទំនាក់ទំនងយ៉ាងស៊ីជម្រៅនៅក្នុងប្រវត្ដិសាស្ត្រខ្មែរ។ ព្រះនាងសក់ក្រអូប អគ្គមហេសីព្រះបាទបាយ៉ងកោរ មានរូបឆោម ល្អល្អះយ៉ាងក្រៃលែង គ្មាននារីណាប្រដូចបាន ព្រះនាងមានសក់ក្រអូប សាយក្លិនរហូត១យោជន៍។ រូបសម្រស់ល្អឆើតរបស់ព្រះនាងសក់ក្រអូប ធ្វើអោយស្ដេចសៀមកើតសេចក្ដីប្រតិព័ទ្ធស្នេហា លើរូបព្រះនាងយ៉ាងខ្លាំង ហើយបញ្ជូនទ័ពមួយសែននាក់ អោយមកចាប់ដណ្ដើមយកព្រះនាង។ តែព្រះនាងត្រូវបានព្រះស្វាមីព្រះបាទបាយ៉ង កោរ នាំភៀសខ្លួនគេចផុតពីកណ្ដាប់ដៃទ័ពសៀម ទៅតាំងព្រះរាជតំណាក់ទៅលើភ្នំបាយ៉ង។

ទោះជាយ៉ាងណា ពួកសៀមបានខិតខំប្រើឧបាយកលជាបន្តបន្ទាប់រហូតបានសម្រេច ដោយប្រើវិធីសម្ដែងល្ខោនមហោស្រព បំពុលពង្វក់ស្មារតី ពួកបរិវារព្រះបាទបាយ៉ង និងព្រះនាងសក់ក្រអូប អោយសប្បាយឈ្លក់វង្វេងភ្លេចខ្លួន ហើយចាប់យក ព្រះនាងបានទៅដោយស្រួល ។

ពេលដែលពួកសៀមចាប់យកព្រះនាងសក់ក្រអូបទៅបានហើយ លុះក្រោយមកទៀត បុត្រព្រះនាងសក់ក្រអូប គឺព្រះបាទដៃខ្លី បានទៅតាមរកព្រះនាងនៅឯស្រុកសៀម ដោយកូនពុំស្គាល់ម្ដាយ ម្ដាយពុំស្គាល់កូន ព្រះបាទដៃខ្លី និងព្រះនាងសក់ក្រអូប បានទាក់ទងស្នេហា រហូតបានរួមរក្សសេពសន្ថវជាមួយគ្នា។ ពេលបានដឹង អ្វីៗវាបានកន្លងហួសអស់ទៅហើយ ដើម្បីលុបលាង ស្មាលាទោសជាមួយ ម្ដាយ ព្រះអង្គដៃខ្លីត្រូវជីកអង្គ (ស្រះ) មួយពាន់មួយស្រះ (១០០១) ហើយលុះត្រាតែ ពីរពាន់ឆ្នាំក្រោយមក ពេលស្រះទាំងនេះរលុបស្មើ ក្លាយជាវាល ស្រែ ទើបកូននោះរួចកម្មពៀរបាន។ ហេតុនេះបានជានៅក្នុងខេត្ដតាកែវទាំងមូល មានទីកន្លែងមានឈ្មោះថា «អង្គៗ» នេះច្រើនណាស់ ដូចជាអង្គរកា អង្គសឹង្ហ ជាដើម។

ម្យ៉ាងទៀតទាក់ទងនឹងរឿងស្ម័គ្រស្មន់អន្ធករនេះ នៅក្នុងសង្គមខ្មែរមានពាក្យជេរប្រទិច ដាក់បណ្ដាសា គ្នាថា «ចុយម្រាយ» ឬ «ចុយម៉ាយ» ពាក្យនេះប្រហែលជាបុព្វបុរសក្នុងសម័យដើម ចង់ពោលដាក់ទោសដល់អ្នកដែលប្រព្រឹត្ដខុស អោយ មានទុក្ខទោសលំបាកដូចព្រះបាទដៃខ្លីដែរ តែនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន អ្នកដែលខឹងជេរ ជេររត់មាត់ ឬភ្លាត់មាត់ ជាទម្លាប់សឹងគ្រប់ៗគ្នា លែងដឹង លែងយល់អត្ថន័យ អ្វីអស់រលីងទៅហើយ៕

ពណ៌សក់រដូវក្តៅទាំង ៨ ដែលស័ក្តិសមបំផុតសម្រាប់នារីទាន់សម័យឆ្នាំ២០២៤

0

ជិតដល់រដូវកាលចូលឆ្នាំហើយ សម្រាប់នារីណាដែលចង់ផ្លាស់ប្តូរពណ៌សក់ ប៉ុន្តែស្ទាក់ស្ទើមិនដឹងជ្រើសរើសពណ៌អ្វីឱ្យស័ក្តិសម ទាន់សម័យនោះ អ្នកអាចមកមើលពណ៌សក់រដូវក្តៅទាំង ៨ ដូចខាងក្រោម ដែលជាពណ៌កំពុងពេញនិយមខ្លាំងនាពេលសម័យថ្មីនេះ និងជាពណ៌ដែលទាក់ទាញបំផុតសម្រាប់ស្ត្រីក្នុងឆ្នាំ២០២៤។ ដូច្នេះខាងក្រោមនេះគឺជាពណ៌សក់រដូវក្តៅទាំង ៨ ដែលស័ក្តិសមបំផុតសម្រាប់នារីទាន់សម័យ៖

១.ពណ៌ថ្ងៃលិច៖ ពណ៌ថ្ងៃលិចគឺជាពណ៌ក្រហមរួមបញ្ចូលជាមួយពណ៌ទឹកក្រូច នៅពេលដែលអ្នកឃើញពណ៌នេះហើយ អ្នកនឹងនឹកដល់ថ្ងៃលិចនារដូវក្តៅ ដែលជាពណ៌កំពុងពេញនិយមខ្លាំងនាពេលបច្ចុប្បន្ននេះ។ https://i.pinimg.com/736x/29/14/1b/29141b8da472f97505830294b4f317e9.jpg

២.ពណ៌ទង់ដែង៖ ពណ៌នេះមានអារម្មណ៍ដូចជាសក់របស់អ្នកកំពុងត្រូវពន្លឺថ្ងៃ ហើយមើលទៅស្រដៀងនឹងពណ៌មាសស្រាល ប្រែទៅជាពណ៌ទង់ដែងងងឹត ដែលមើលទៅគួរឱ្យទាក់ទាញខ្លាំងណាស់។https://i0.wp.com/thehillcountryhoney.com/wp-content/uploads/2023/08/DIY-Copper-hair-Color--819x1024.webp?resize=460%2C575&ssl=1

៣.ពណ៌សូកូឡា៖ ពណ៌សូកូឡា ឬពណ៌ត្នោតគឺជាពណ៌ដែលស័ក្តិសមបំផុតសម្រាប់នារីសុភាព ដែលមិនចូលចិត្តលេងពណ៌សក់ខ្លាំង ដោយពណ៌នេះមិនរើសសម្បុរនោះទេ មិនថាអ្នកមានសម្បុរបែបណា ពណ៌សូកូឡាលាបត្រូវទាំងអស់។https://www.byrdie.com/thmb/02IszkA2KIFpoPG8PFchk7FAxeQ=/1500x0/filters:no_upscale():max_bytes(150000):strip_icc()/ScreenShot2020-06-24at1.40.18PM-1b8c86ba075049e8bf153f60b47327bd.png

៤.ពណ៌ផ្កាឈូកស្រាល៖ ពណ៌ផ្កាឈូកស្រាល ឬគេហៅថាពណ៌ peach គឺជាពណ៌ដែលកំពុងពេញនិយមខ្លាំងនារដូវក្តៅនេះ វាបង្ហាញពីភាពទាន់សម័យ និងភាពស៊ិចស៊ី ដែលធ្វើឱ្យស្ត្រីកាន់តែទាក់ទាញជាងមុន។https://i2.wp.com/www.hadviser.com/wp-content/uploads/2020/06/16-peach-pink-hair-with-highlights-B96xyFwFTKV.jpg?resize=952%2C1135&ssl=1

៥.ពណ៌ខៀវលាយស្វាយ៖ សម្រាប់នារីដែលមិនចង់លាបពណ៌សក់ខ្លាំងពេកអាចទទួលបានពណ៌សក់ដ៏ស្រស់ស្អាតនេះជាមួយនឹងពណ៌ខៀវបែកស្វាយ ដែលបង្ហាញពីភាពស្រស់ស្អាតនិងទន់ភ្លន់។https://scontent.fpnh20-1.fna.fbcdn.net/v/t39.30808-6/276128230_10159765601657556_4872002761031810221_n.jpg?_nc_cat=102&ccb=1-7&_nc_sid=5f2048&_nc_ohc=W4h7jUPxWDYAX8DI9J5&_nc_ht=scontent.fpnh20-1.fna&oh=00_AfC-aKYseieElNXkh1cL-SKjFxstygyVW_LJkmRK5-luTA&oe=660D8E49

៦.ពណ៌ប្រផេះលាយផ្កាឈូក៖ នៅពេលដែលអ្នករួមបញ្ចូលសក់ពីពណ៌នេះចូលគ្នា គឺមើលទៅពិតជាឡូយមិនធម្មតា និងទាន់សម័យកាលសម្រាប់រដូវក្តៅ។https://i.pinimg.com/originals/56/5b/81/565b81cf7acf19a1a28b1729518f8e1c.jpg

៧.ពណ៌លឿងមាស៖ គឺជាពណ៌ដ៏ពេញនិយមខ្លាំងសម្រាប់ឆ្នាំ ២០២៤ នារដូវក្តៅនេះអ្នកអាចលាបពណ៌លឿងមាស ដែលធ្វើឱ្យអ្នកមើលទៅកាន់តែទាក់ទាញ និងទាន់សម័យ។https://down-ph.img.susercontent.com/file/3aaab9708e9d0fba63479cd01042934f

៨.ពណ៌ស្វាយផ្កាឈូក៖ ពណ៌ស្វាយលាយជាមួយពណ៌ផ្កាឈូកគឺជាពណ៌រួមគ្នាយ៉ាងល្អឥតខ្ចោះ។ នៅរដូវក្តៅនេះ អ្នកអាចសាកល្បងសក់ពណ៌ស្វាយផ្កាឈូកបាន ដោយបង្ហាញថាវាពិតជាស្រស់ស្អាតទន់ភ្លន់ លើសពីនេះវាកាន់តែទាក់ទាញភ្នែកអ្នកដទៃ៕https://content.latest-hairstyles.com/wp-content/uploads/black-to-pink-purple-ombre-on-mid-length-wavy-hair.jpg

ការដាំដើមឈើខុសកន្លែងនឹងធ្វើឱ្យពិភពលោកកាន់តែក្តៅ

0

អ្នកវិទ្យាសាស្ត្រលើកឡើងថា ការដាំដើមឈើខុសកន្លែងមានចំណែកធ្វើឱ្យពិភពលោកកាន់តែក្តៅខ្លាំងលើសមុន ហើយអ្នកវិទ្យាសាស្ត្របានបង្ហាញពីទីកន្លែងល្អបំផុតសម្រាប់ដាំដើមឈើ ដើម្បីធ្វើឱ្យពិភពលោកមានអាកាសធាតុត្រជាក់ ។https://bloximages.chicago2.vip.townnews.com/swoknews.com/content/tncms/assets/v3/editorial/3/85/385a34aa-4696-5145-bef2-bb90aa10756a/60efa3c423fa0.image.jpg?resize=1200%2C902

សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ថា ដើមឈើទាំងឡាយបានស្រូបយកកាបូនឌីអុកស៊ីត និងជួយស្តារតំបន់ព្រៃឈើខូចខាត ហើយគេអាចដាំកូនឈើដើម្បីបង្កើនផ្ទៃដីព្រៃ ព្រមទាំងជួយប្រឆាំងនឹងការបម្រែបម្រួលអាកាសធាតុផងដែរ ។ ប៉ុន្តែការស្រាវជ្រាវមួយក្នុងទស្សនាវដ្តីឈ្មោះ «Nature Communications» បញ្ជាក់ថា ករណីខ្លះ ចំនួនដើមឈើច្រើនពេកបានធ្វើឱ្យពន្លឺព្រះអាទិត្យចាំងមកលើផ្ទៃផែនដីកាន់តែតិច និងធ្វើឱ្យផែនដីស្រូបយកកំដៅលើសមុនទៅទៀត ។https://static.euronews.com/articles/stories/08/33/34/08/1440x810_cmsv2_55d6b5bc-cb89-53a7-a222-419141411b9b-8333408.jpg

អ្នកស្រី Susan Cook-Patton អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ផ្នែកស្តារព្រៃឈើ ហើយលោកស្រីបានចូលរួមសរសេរការស្រាវជ្រាវមកពីអង្គការ The Nature Conservancy និយាយថា ៖ «ការដាំដើមឈើនៅតំបន់មួយចំនួន នឹងផ្តល់ផលអវិជ្ជមានសម្រាប់បរិយាកាស» ។

ការពិត បណ្តាអ្នកវិទ្យាសាស្ត្របានជ្រាបហើយថា ការស្តារតំបន់ផ្ទៃដីព្រៃឈើបណ្តាលឱ្យមានការផ្លាស់ប្តូរនៅក្នុង Albedo (ឬបរិមាណវិទ្យុសកម្មព្រះអាទិត្យ ដែលចាំងពីផ្ទៃផែនដី) ប៉ុន្តែពួកគេគ្មានឧបករណ៍ដើម្បីបកស្រាយរឿងនេះទេ ។ រីឯក្រុមអ្នកស្រាវជ្រាវដែលប្រើប្រាស់ផែនទីថ្មីអាចគិតពីការកាត់បន្ថយកំដៅពីដើមឈើ និងកំដៅកើតពី Albedo ជាលើកដំបូង ដោយក្រុមអ្នកស្រាវជ្រាវមើលឃើញថា គម្រោងដាំព្រៃឈើជាច្រើនមិនបានរួមបញ្ចូល Albedo គឺការដាំដើមឈើបានផ្តល់អត្ថប្រយោជន៍ដល់អាកាសធាតុប្រមាណពី២០% ទៅ៨០% ។https://scontent.fpnh20-1.fna.fbcdn.net/v/t1.6435-9/120648258_3316286608408938_9063834292717535655_n.jpg?_nc_cat=109&ccb=1-7&_nc_sid=5f2048&_nc_ohc=q0HeW9u4BRgAX8eOLUb&_nc_ht=scontent.fpnh20-1.fna&oh=00_AfCu8qQuvOlpo6ctemZhH26PAI904XeZ2oEYYWCN5KgB7w&oe=662F2EF9

អ្នកស្រី Susan Cook-Patton អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ផ្នែកស្តារព្រៃឈើបន្តថា ៖ «នៅមានទីកន្លែងជាច្រើនទៀតសម្រាប់ការស្តារតំបន់ព្រៃឈើឡើងវិញ ហើយវាជាគំនិតល្អសម្រាប់ការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ។ ពួកយើងគ្រាន់តែព្យាយាមជួយឱ្យអ្នកទាំងអស់គ្នារកឃើញតំបន់ទាំងនេះ» ។

ការស្រាវជ្រាវខាងលើបង្ហាញថា ប្រទេសជាច្រើនបានតាំងចិត្តដាំដើមឈើរាប់លានដើម ដើម្បីប្រឆាំងនឹងអាកាសធាតុក្តៅខ្លាំង ប៉ុន្តែមិនមែនគ្រប់ការព្យាយាមទាំងអស់នឹងផ្តល់ប្រយោជន៍ដល់ពិភពលោកដូចគ្នាទេ ។ ឧទាហរណ៍ នៅតំបន់ក្តៅហើយសើម ដូចជា ៖ ព្រៃអាម៉ាហ្សូនមានកន្លែងផ្ទុកកាបូនខ្ពស់ និងមានបម្រែបម្រួល Albedo កម្រិតទាប គឺវាជាកន្លែងសម្រាប់ការស្តារតំបន់ព្រៃឈើឡើងវិញ ដែលផ្ទុយនឹងតំបន់វាលស្មៅមានអាកាសធាតុក្តៅ ៕https://static.euronews.com/articles/stories/06/21/53/14/808x539_cmsv2_5661f8c7-9f78-5cf6-beeb-b8b25adff152-6215314.jpg

ថៃជាប់ចំណាត់ថ្នាក់ទី៤ ក្នុងទីផ្សារនាំចេញផ្លែឈើរបស់វៀតណាម

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មាន China Xinhua រាយការណ៍ថា ការិយាល័យគយវៀតណាមប្រកាសថា ប្រាក់ចំណូលបានពីការនាំចេញបន្លែ និងផ្លែឈើរបស់ប្រទេសវៀតណាម នៅត្រីមាសដំបូងនៃឆ្នាំ២០២៤ (គឺចាប់ពីខែមករា រហូតដល់ខែមីនា) ស្មើនឹង១.២៥០លានដុល្លារអាមេរិក ។ នេះជាលើកដំបូងហើយ ដែលប្រាក់ចំណូលការនាំចេញបន្លែ និងផ្លែឈើវៀតណាម កើនឡើងលើស១ពាន់លានដុល្លារអាមេរិកក្នុងត្រីមាសដំបូង ។

បើតាមរបាយការណ៍បញ្ជាក់ថា តួលេខនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការរីកចម្រើនយ៉ាងខ្លាំងក្នុងវិស័យពាណិជ្ជកម្មនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាម នាថ្ងៃអនាគត ។ រីឯប្រាក់ចំណូលបានពីការនាំចេញបន្លែ និងផ្លែឈើ ជាពិសេស នៅខែមីនា ឆ្នាំ២០២៤ (ត្រឹមតែ១ខែប៉ុណ្ណោះ) បានកើនឡើងរហូតដល់៤៣៣លានដុល្លារអាមេរិក គឺកើនឡើងជិត៤% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។ ចំណែកប្រទេសចិន, កូរ៉េខាងត្បូង, សហរដ្ឋអាមេរិក, ថៃ និងជប៉ុន គឺជាទីផ្សារចម្បងសម្រាប់ការនាំចេញបន្លែ និងផ្លែឈើវៀតណាម ។

មន្ត្រីសមាគមបន្លែ និងផ្លែឈើវៀតណាមលើកឡើងថា ការនាំចេញបន្លែ និងផ្លែឈើកើនឡើងនៅត្រីមាសដំបូងនៃឆ្នាំ២០២៤នេះ គឺបណ្តាលមកពីការនាំចេញផ្លែទុរេនវៀតណាមខុសរដូវកាលកើនឡើង ។ រីឯការបរិភោគផ្លែទុរេនវៀតណាមកើនឡើងនៅប្រទេសថៃ បានធ្វើឱ្យថៃក្លាយជាប្រទេសនាំចូលបន្លែ និងផ្លែឈើវៀតណាម ស្ថិតក្នុងចំណាត់ថ្នាក់ទី៤ ។

ចំណែកក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានព្យាករថា ការនាំចេញបន្លែ និងផ្លែឈើរបស់ប្រទេសវៀតណាម ក្នុងឆ្នាំ២០២៤ទាំងមូល នឹងកើនឡើងរហូតដល់៦.៥០០លានដុល្លារអាមេរិក ។ កាលពីឆ្នាំ២០២៣ ប្រទេសវៀតណាមបានបំបែកកំណត់ត្រាការនាំចេញបន្លែ និងផ្លែឈើក្នុងបរិមាណច្រើនបំផុត ក្នុងនោះប្រាក់ចំណូលបានពីការនាំចេញបន្លែ និងផ្លែឈើនៅឆ្នាំ២០២៣ គឺស្មើជិត៥.៦០០លានដុល្លារអាមេរិក ៕

DJ Soda មកកម្ពុជាលើកនេះចែករំលែកក្តីស្រលាញ់ជាមួយក្មេងៗនៅអង្គការអាហ្វេស៊ីបនិងឧបត្ថម្ភទឹកប្រាក់ខ្ទង់ពាន់ដុល្លារ

0

ពិតជាស្អាតទាំងចិត្តស្អាតទាំងកាយពិតមែន DJ ដ៏ល្បីមួយរូបនៅប្រទេសកូរ៉េខាងត្បូងគឺ DJ Soda មកកម្ពុជាលើកនេះបានចែករំលែកក្តីស្រលាញ់ជាមួយក្មេងៗនៅអង្គការអាហ្វេស៊ីបកម្ពុជា (AFESIP)។ មិនត្រឹមតែប៉ុណ្ណោះ DJ ស្រស់ស្អាតរូបនេះថែមទាំងបានឧបត្ថម្ភដល់អង្គការនូវទឹកប្រាក់ចំនួន៦០០០ដុល្លារផងដែរ។

កាលពីថ្ងៃទី២៩ ខែមីនា នេះ តារាចម្រៀង ជី ដេវីត ទេព បូព្រឹក្ស បានដឹកដៃ DJ Soda មកចែករំលែកក្តីស្រលាញ់ជាមួយក្មេងៗអង្គការអាហ្វេស៊ីបកម្ពុជា (AFESIP) ។ សម្រាប់តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស មិនមែនជាលើកទី១សម្រាប់ពួកគេក្នុងកិច្ចការសប្បុរសធម៌ជាមួយក្មេងៗនៅទីនេះឡើយ ប៉ុន្តែសម្រាប់ DJ Soda គឺជាលើកទី១សម្រាប់រូបនាង។ជាមួយការចែករំលែកក្តីស្រលាញ់ DJ ដ៏ស្រស់ស្អាតរូបនេះបានរំជួលចិត្តយ៉ាងខ្លាំងដល់ថ្នាក់ទឹកភ្នែករលីញរលោងបន្ទាប់ពីដឹងពីដំណើរដើមទងក្មេងៗដែលរងគ្រោះត្រូវរំលោភបំពានរាងកាយ។ លើសពីនេះទៅទៀត DJ Soda ក៏បានឧបត្ថម្ភនូវទឹកប្រាក់ចំនួន៦០០០ដុល្លារដល់អង្គការអាហ្វេស៊ីបកម្ពុជាទៀតផង ជាហេតុធ្វើឱ្យអ្នកគាំទ្រកម្ពុជាបានកោតសរសើររូបនាងយ៉ាងច្រើនមិនត្រឹមតែស្រស់ស្អាតរូបរាងកាយប៉ុណ្ណោះទេប៉ុន្តែស្អាតទាំងចិត្តទៀតផង។

គេចាំបានដែរថា កាលពីវិច្ឆិកា ឆ្នាំ២០២៣ DJ Soda បានទៅដល់ទឹកដីអង្គរវត្តដោយបានចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជាដូចគ្នា ស្របពេលលើកនេះមកបំពេញការងារជាមួយ ជី ដេវីត ហើយថែមទាំងឆ្លៀតចូលរួមកិច្ចការសប្បុរសធម៌និងបានឧបត្ថម្ភទឹកប្រាក់ផ្ទាល់ខ្លួនទៀត។

ងាកទៅកាន់ លោកស្រី ម៉ម សុម៉ាលី ហៅម៉ែចាស់ ស្ថាបនិកនៃអង្គការអាហ្វេស៊ីបកម្ពុជា ក៏បានបង្ហាញអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គមនាថ្ងៃទី២៩ ខែមីនា ថា «រកពាក្យនិយាយមិនបានទេ សម្រាប់ក្តីស្រលាញ់ ដែលអ្នកទាំងពីរ ទេព បូព្រឹក្ស ជី ដេវីត តែងតែអោយមកកូនៗ ក្នុង អង្គការ Afesip Cambodia មិនមែនតិចឆ្នាំទេ ដូចកូនៗ និយាយថា (សម្រាប់កូន ប៉ាវីត និង ម៉ាក់ព្រឹក្ស មិនត្រឹមតែជា idol របស់កូនៗទេ តែលោកទាំងពីរជាគ្រួសារ យើង) ពិតណាស់ ទង្វើអ្នកទាំងពីរ ពិតជាដក់នៅក្នុងបេះដូងកូនៗ មិនអាចប្រកែកបាន។ ថ្ងៃនេះអ្នកទាំងពីរ ក៏បាននាំ DJ SODA ដ៏ស្រស់ស្អាតមកជួបកូនៗទៀត , កូនៗពិតជាសប្បាយ អ្វីដែលពិសេស សូដា ស្លូតបូតគួរឱ្យស្រលាញ់ គាត់ពិតជា ស្រលាញ់ប្រទេសខ្មែរយើងមែន អរគុណសម្រាប់សេចក្តីស្រលាញ់ដែលគ្មានលក្ខខណ្ឌ»៕    

 

 

ព្រួយបារម្ភប៉ុន្មានថ្ងៃ រស់ រាជ្ជសាល ទទួលបានឱកាសផ្សះផ្សាពីលោកស្រី ទ្រី ដាណា ហើយ

0

បន្ទាប់ពីបង្ហាញអារម្មណ៍ទុក្ខសោកនៅលើបណ្តាញសង្គមសុំឱកាសពីប្រពន្ធនិងសន្យាមិនឱ្យមានជាលើកទី២ពេលនេះលោក រស់ រាជ្ជសាល ទទួលបានឱកាសពីលោកស្រី ទ្រី ដាណា ហើយ។ ជាមួយឱកាសនេះ លោកបានបន្ថែមថាមិនឱ្យលោកស្រី ទ្រី ដាណា ជាភរិយាពិបាកចិត្តគិតច្រើនទៀតទេ។May be an image of 1 person and wedding

ប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថា ជុំវិញបញ្ហាគ្រួសារថៅកែពេជ្រ ទ្រី ដាណា និងស្វាមីក្មេង រស់ រាជ្ជសាល មានភាពរង្គោះរង្គើដោយសារតែមានរូបភាពម្តាយក្មេកថៅកែពេជ្ររូបនេះហូបបាយជាមួយទឹកត្រី ហើយបានក្លាយជាប្រធានបទជជែកវែកពីអ្នកលេងបណ្តាញសង្គម។ ក្រោយមកលោកស្រី ទ្រី ដាណា បង្ហាញអារម្មណ៍ចង់ប្រើជីវិតនៅលីវវិញ ខណៈ រស់ រាជ្ជសាល ចេញមកទទួលស្គាល់កំហុសថាមកពីគ្រួសារខាងលោកទើបធ្វើប្រពន្ធខ្លួនមានសម្ពាធច្រើនពីមហាជន។ យ៉ាងណាលោកនៅតែបញ្ជាក់ថាមានចិត្តស្មោះចំពោះលោកស្រី ទ្រី ដាណា ដដែលដោយតាំងចិត្តខំប្រឹងLive លក់ផលិតផលទោះបីជាប្រពន្ធរបស់ខ្លួនមិនចង់ជួបមុខរក្សាគម្លាតក្តី។May be an image of 2 people, prairie gentian, wedding and text

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះ រស់ រាជ្ជសាល នៅបន្តបង្ហាញចិត្តស្មោះចំពោះលោកស្រី ទ្រី ដាណា ស្រលាញ់ដំបូងយ៉ាងណាពេលនេះក៏ដូចគ្នាដោយមិនដែលមានអារម្មណ៍ចង់កែប្រែសូម្បីម្ដង និងសន្យាថានឹងមិនឱ្យមានរឿងអស់នេះកើតឡើងទៀតទេដោយសង្ឃឹមថាអាចបន្តដំណើរជាមួយ លោកស្រី ទ្រី ដាណា សម្រេចក្តីស្រមៃជាមួយគ្នា។May be an image of 2 people

យ៉ាងណាមិញ ក្រោយពីព្យាយាមផ្សះផ្សាចាប់តាំងពីថ្ងៃកើតរឿងតាំងពីថ្ងៃទី២២ ខែមីនា នៅល្ងាចថ្ងៃទី២៩ ខែមីនា នេះលោកទទួលបានឱកាសពីលោកស្រី ទ្រី ដាណាហើយ។

នៅលើបណ្តាញសង្គមរបស់ រស់ រាជ្ជសាល បានបង្ហោះរូបជាមួយលោកស្រី ទ្រី ដាណា ដោយភ្ជាប់មកជាមួយចំណងជើងថា «អរគុណប្រពន្ធ ដែលផ្ដល់ឱកាស យើងនៅមានដំណើរវែងឆ្ងាយជាមួយគ្នាទៀត បងនឹងមិនឱ្យអូនពិបាកចិត្តគិតច្រើនទៀតទេ»។

ឃើញការជួបជុំរបស់អ្នកទាំងពីរហ្វេនៗក៏បានចូលទៅខម្មិនអបអរសាទរការវិលត្រលប់ជួបជុំគ្នាវិញរបស់អ្នកទាំងពីរផងដែរ៕

 

មកដឹងពីមូលហេតុដែលកម្ពុជាជាប់ជាប្រទេសមានសុភមង្គលទាប និងមានវិបត្តិផ្លូវចិត្តខ្ពស់ បើធៀបនឹងប្រទេសអាស៊ានផ្សេងទៀត

0

ថ្មីៗនេះ យោងតាមការចេញផ្សាយរបស់គេហទំព័រអន្តរជាតិ Seasia គឺបានបង្ហាញឲ្យឃើញថា សម្រាប់ឆ្នាំ២០២៤ នេះ កម្ពុជាគឺឈរលើលេខរៀងទី១១៩លើពិភពលោក និងជាប់លេខ៩លើ១១ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ ដែលប្រជាពលរដ្ឋទទួលបានកម្រិតសុភមង្គលទាប។

ជាមួយគ្នានោះ សិង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ីអាគ្នេយ៍ ដែលប្រជាពលរដ្ឋមានសុភមង្គលបំផុតក្នុងតំបន់។ តាមពីក្រោយដោយហ្វីលីពីន បន្ទាប់មកគឺ វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា។ ទោះជាយ៉ាងណា ព្រុយណេនិងទីម័រឡេសតេ គឺមិនត្រូវបានគេចាត់ថ្នាក់នោះទេ។

យោងតាមការស្រាវជ្រាវ ប្រទេសដែលមានសុភមង្គល គឺត្រូវផ្តោតលើកត្តាមួយចំនួនដូចជា៖ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ GDP per Capita , ការទទួលបានការគាំពារពីសង្គម, ការរស់នៅប្រកបដោយស្តង់ដា រួមទាំងអាយុសង្ឃឹមរស់របស់ប្រជាពលរដ្ឋ(មិនសូវមានជំងឺច្រើន) និងអត្រាមានការងារធ្វើខ្ពស់, សេរីភាពនៃការជ្រើសរើសរបស់បុគ្គលម្នាក់ៗ, ភាពសប្បុរស (ប្រជាជនទូទៅដែលមានចិត្តសណ្តោសប្រណីខ្ពស់)និងកម្រិតអំពើពុករលួយនៅទូទាំងផ្ទៃប្រទេស។

ជាមួយគ្នានេះ យោងតាមស្ថិតិមួយទៀតក៏បានចេញផ្សាយថា កម្ពុជាមានភាគរយដែលប្រជាជនកំពុងជួបនឹងវិបត្តិផ្លូវចិត្តខ្ពស់ជាងប្រទេសអាស៊ានផ្សេងទៀត រហូតដល់ ១២% ប្រមាណជាង ២លាននាក់។ ប្រជាពលរដ្ឋខ្មែរបាននឹងកំពុងមានវិបត្តិផ្លូវចិត្តកាន់តែធ្ងន់ធ្ងរទៅ បណ្តាលឲ្យមានការសម្លាប់ខ្លួន ក្រោមរូបភាពផ្សេងៗស្ទើរតែជារៀងរាល់ថ្ងៃ ដែលបណ្តាលមកពីកត្តាមួយចំនួនដូចជាកត្តាសង្គម បំណុល ការរំលោភសិទ្ធមនុស្សជាដើម ដែលនេះបើយោងតាមការសិក្សាស្រាវជ្រាវ៕

ប្រទះឃើញប្រាសាទដែលមានអាយុកាល ៦០០ ឆ្នាំកប់ក្រោមដីក្នុងប្រទេសបារាំង

0

បរទេស៖ ប្រាសាទមជ្ឈិមសម័យមួយត្រូវបានគេរកឃើញនៅក្រោមវីឡាឯកជនក្នុងទីក្រុង Vannes ភាគពាយព្យនៃប្រទេសបារាំង ដែលបានសាងសង់ក្នុងសតវត្សទី ១៨ ប៉ុន្តែបច្ចុប្បន្នវិឡានេះត្រូវបានគេកសាង និងជួសជុលធ្វើជាសារមន្ទីរសិល្បៈវិញ។

យោងតាម Heritage Daily ដែលបានចុះផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ថាវីឡាចំណាស់មួយត្រូវបានកម្មកររាប់ស៊ិបនាក់ជួសជុលឡើងវិញដើម្បីសាងសង់ទៅជាសារមន្ទីរសិល្បៈ ស្រាប់តែអំឡុងពេលជីកដី ពួកគេក៏ប្រទះឃើញប្រាសាទដ៏អស្ចារ្យមួយស្ថិតនៅក្រោមដី ក្នុងទីក្រុង Vannes ភាគពាយព្យនៃប្រទេសបារាំង។

នៅយុគសម័យកណ្តាល ទីក្រុង Vannes គឺជាទឹកដីដែលមានប្រវត្តិដ៏សម្បូរបែប អ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានជាតិសម្រាប់ការស្រាវជ្រាវបុរាណវត្ថុវិទ្យា (Inrap) បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើដីនៅពេលដែលវីឡាចំណាស់នេះ កំពុងត្រូវបានជួសជុលឡើងវិញ ដើម្បីត្រៀមសាងសង់សារមន្ទីរសិល្បៈ។ ក្នុងដំណាក់កាលដំបូងនៃការជីកកកាយ អ្នកស្រាវជ្រាវបានធ្វើការសិក្សាលើទីធ្លារបស់ផ្ទះវីឡា ដែលពួកគេបានរកឃើញជញ្ជាំងការពារប្រាសាទពីរកម្រិត និងគូទឹកដែលមានទីតាំងនៅជម្រៅ ៤ ម៉ែត្រពីលើកម្រិតផ្លូវ។

ប្រាសាទដែលមានអាយុកាលជាង ៦០០ ឆ្នាំនេះត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី ១៤ ដោយលោក Jean IV ពីឆ្នាំ១៣៤៥ ដល់ឆ្នាំ១៣៧២ ក្នុងគោលបំណងបង្ហាញពីអំណាចរបស់មនុស្សជំនាន់មុន។ យោងតាមអ្នកជំនាញ ចម្លាក់ថ្មដែលនៅសេសសល់បង្ហាញថាប្រាសាទនេះមានពី ៣ ទៅ ៤ ជាន់ និងជណ្តើរជាច្រើន ដែលជាផ្នែកមួយដែលត្រូវបានអភិរក្សគួរឱ្យកត់សម្គាល់។ ក្រុមការងារក៏បានរកឃើញដាននៅលើថ្មមួយចំនួនដែលត្រូវបានកែច្នៃដើម្បីបិទបាំងជញ្ជាំងតុបតែង និងរចនាសម្ព័ន្ធជំនួយផ្សេងទៀតដូចជាបង្គន់ និងបំពង់បង្ហូរទឹកជាដើម។

បន្ទាប់មកអ្នកជំនាញក៏បានរកឃើញ វត្ថុបុរាណជាច្រើនដែលតំណាងឱ្យជីវិតរបស់ម្ចាស់ផ្ទះក្នុងសតវត្សទី ១៥ និងទី ១៦ រួមមានកាក់ កាំបិត ក្បឿង ចានឈើ ប្រដាប់ផ្ទះបាយ និងគ្រឿងអលង្ការមានតម្លៃមួយចំនួន។ ដោយសារស្ថានភាពដីនៅសល់ក្រុមការងារក៏ប្រទះឃើញវត្ថុសំខាន់ៗដូចជាសម្លៀកបំពាក់ ខ្សែស្បែកជើង ម្ជុល ចិញ្ចៀន និងសោទៀតផង។ ការជីកកកាយក៏បានរកឃើញរោងម៉ាស៊ីនកិនស្រូវដែលតភ្ជាប់ទៅតំបន់លំនៅដ្ឋានរបស់ប្រាសាទ និងមានអណ្តូងដ៏ធំមួយដែលចិញ្ចឹមដោយប្រឡាយ ក៏ដូចជាសំណល់នៃស្ពានតភ្ជាប់ប្រាសាទទៅកាន់ប្រាសាទដែលនៅសល់នៅខាងក្រោយទីក្រុងចាស់៕

ឈ្នះរង្វាន់ម៉ូតូទៀតហើយ!!! ទឹកដោះគោ អង្គរមីល ចុះចែករង្វាន់ផ្ទាល់ ដល់អតិថិជននៅក្រុងបាវិត ខេត្តស្វាយរៀង!

0

បន្ទាប់ពីធ្វើការចែកជូនរង្វាន់ម៉ូតូ ស៊េរីថ្មី ដល់អតិថិជនដែលបានឈ្នះនៅខេត្តពោធិ៍សាត់ កាលពីម្សិលមិញរួចមក នៅពេលនេះក្រុមហ៊ុន «អង្គរមីល» បានស្វែងរកឃើញ អតិថិជនកោសឈ្នះ-កោសឈ្នះ ម្នាក់ទៀតហើយ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមការងារបស់ក្រុមហ៊ុន «អង្គរមីល» បានទៅដល់ផ្ទះគ្រួសារលោក គៀង ឌី និងអ្នកនាង គីម សុខលីណែត ដែលជាអតិថិជនបន្ទាប់ ដែលបានឈ្នះរង្វាន់ ម៉ូតូហុងដាវេវ ស៊េរីថ្មី មួយគ្រឿងទៀតហើយ។

ក្នុងទឹកមុខដ៏សប្បាយរីករាយ អ្នកនាង គីម សុខលីណែត ដែលជាគ្រួសារលោក គៀង ឌី បានលើកឡើងថា មិនត្រឹមតែអោយកូនស្រីខ្លួន ទទួលបានសុខភាពល្អមាំមួន ដោយសារញ៉ាំទឹកដោះគោ អង្គរមីល ប៉ុណ្ណោះទេ ថែមទាំងឈ្នះបានរង្វាន់ម៉ូតូ ពីក្រុមហ៊ុនពិតប្រាកដទៀត។

សូមរំលឹកថា ក្រុមហ៊ុនបានបង្តើត “កម្មវិធីកោសឈ្នះ-កោសឈ្នះ” នេះឡើង ដោយផ្តល់ជូនដល់អ្នកឈ្នះ “រង្វាន់ម៉ូតូ ហុងដាវេវ ស៊េរីថ្មី មួយគ្រឿង ដែលរង្វាន់មានសរុប ចំនួន ៥០គ្រឿង” និង រង្វាន់ទឹកដោះគោ អង្គរមីល អាដេអឹម សរុបរាប់ម៉ឺនកេសទៀត ដើម្បីជាការថ្លែងអំណរគុណ ដល់ឪពុកម្តាយគ្រប់រូប ក៏ដូចជាអតិថិជនទូទាំងប្រទេស ចំពោះការគាំទ្រទៅលើផលិតផល ទឹកដោះគោ អង្គរមីល អាដេអឹម ចំណុះ 110មល និង 180មល។

“ទឹកដោះគោ អង្គរមីល អាដេអឹម” គឺជាទឹកដោះគោ ដែលសម្បូរទៅដោយ វីតាមីន A ជួយឲ្យភ្នែកភ្លឺច្បាស់ល្អ, វីតាមីន D និងកាល់ស្យូម ជួយឲ្យឆ្អឹងរឹងមាំ និងលូតកម្ពស់, ម៉ាញេស្យូម(Mg) បម្លែងសារធាតុចិញ្ចឹមទៅ ជាថាមពល និងកាត់បន្ថយភាពនឿយហត់។

ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី (អង្គរមីល) ទទួលបានអាជ្ញាប័ណ្ណ និងចាប់ផ្តើម ដំណើរការសង្វាក់ផលិតកម្ម នៅក្នុងឆ្នាំ ២០១៥ ហើយបានក្លាយខ្លួនជា រោងចក្រដំបូងគេ ដ៏ធំតែមួយគត់ នៅក្នុងវិស័យទឹកដោះគោ ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកុមារ ទៅលើអាហាររូបត្ថម្ភ ដែលមានពាក្យស្លោកថា “អង្គរមីលល្អសម្រាប់សុខភាពអ្នក”។

រោងចក្របានបំពាក់ទៅដោយបចេ្ចកវិទ្យាផលិតចុងក្រោយ និងស្វ័យប្រវត្តិ ប្រកបដោយ អនាម័យ និងសុវត្ថិភាពខ្ពស់ ពីប្រទេសស៊ុយអ៊ែត ដែលទទួលស្គាល់ចំណាត់ ថ្នាក់ពិភពលោក ដែលមានម៉ាកយីហោ តេត្រាភែក(Tetra Pak)។ រាល់សង្វាក់ផលិតកម្ម ទឹកដោះគោ គឺគោរពទៅតាមបទដ្ឋានគុណភាពជាតិ និងគុណភាពអន្តរជាតិ ដោយ “មិនប្រើប្រាស់សារធាតុរក្សាទុកបានយូរ”។

សូមរំលឹកថា “រង្វាន់ម៉ូតូ ហុងដាវេវ ស៊េរីថ្មី សរុបចំនួន ៥០គ្រឿង” និង រង្វាន់ទឹកដោះគោ អង្គរមីល អាដេអឹម សរុបរាប់ម៉ឺនកេស នឹងត្រូវធ្វើឡើងនៅទូរទាំងប្រទេសកម្ពុជា។ ចំពោះអ្នកឈ្នះរង្វាន់ម៉ូតូ សូមធ្វើការទាក់ទងដោយផ្ទាល់មកកាន់ ក្រុមហ៊ុនអង្គរមីល នៅរៀងរាល់ម៉ោងធ្វើការ។ កម្មវិធីនេះ នឹងត្រូវបញ្ចប់ការប្តូររង្វាន់ ដែលបានឈ្នះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ត្រឹមម៉ោង ៥ល្ងាច។

សូមបញ្ជាក់ជូនអតិថិជនទាំងអស់ផងដែរថា៖
– សូមធ្វើការកោសដោយថ្នមៗ និងប្រយ័ត្នប្រយែង ការពារដាច់ខូចទ្រង់ទ្រាយដើម កាតកោស។
– កាតដែលឈ្នះរង្វាន់ ត្រូវតែរក្សាទ្រង់ទ្រាយដើម ១០០% បើមិនដូច្នោះទេ ក្រុមហ៊ុនសូមរក្សាសិទ្ធិ នឹងមិនប្តូររង្វាន់ជូនឡើយ។
– ជនណាក្លែងបន្លំកាតកោស នឹងត្រូវផ្តន្ទាទោសតាមច្បាប់។
– ដើម្បីជាតម្លាភាពជូនមហាជន កម្មវិធីនេះ នឹងមិនត្រូវបានអនុញ្ញាត អោយបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី (អង្គរមីល) និងក្រុមគ្រួសារ ចូលរួមក្នុងកម្មវិធីនេះឡើយ៕