យុវតី ល្អហួស Miss Preteen Junior Idol World 2024 ត្រៀមចាត់វិធានការតាមផ្លូវច្បាប់ទៅកាន់គណនីហ្វេកប៊ុកមួយមានរូបជាបុរសម្នាក់ដែលបានប្រើសម្តីមិនសមរម្យមកកាន់នាងថា «ល្អហួសកាលបែកធ្លាយវីដេអូ»។ ពាក្យសម្តីនេះ ល្អហួស ថាធ្ងន់ធ្ងរណាស់នាងមិនអាចទទួលយកបានទេ។ ក្រោយពីប្រកាសស្វែករកបុគ្គលនេះដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ស្រាប់តែគណនីនេះចេញមកបង្ហោះថាហ្វេកប៊ុករបស់ខ្លួនត្រូវគេហែកទៅវិញ ធ្វើឱ្យមហាជនហួសចិត្តសឹងគ្រប់គ្នា។
នៅយប់ថ្ងៃទី១៦ ឧសភា ល្អហួស បានបង្ហោះរូបគណនីហ្វេកប៊ុកមួយឈ្មោះថា «Chea Dom» ភ្ជាប់មកជាមួយឃ្លាថា«តើការសរសេររបស់ពូ ចង់មានន័យដូចម្តេច ? ក្មួយទើបតែអាយុ១៥ឆ្នាំទេ នៅក្នុងអនីតិជន»។ គណនីនេះបានចូលខម្មិនលើការបង្ហោះរបស់ ល្អហួស ថា «ល្អហួសកាលបែកធ្លាយវីដេអូ»។ .png)
ក្រោយមក យុវតី ល្អហួស បានបង្ហោះស្វែករកបុគ្គលនេះនៅទីណាដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ «ពុកម៉ែបងប្អូនដែលស្គាល់ពូម្នាក់នេះ បើដឹងថាគាត់នៅទីណា សូមមេត្តាជូនដំណឹងមកខាងនាងខ្ញុំផង នាងខ្ញុំនឹងធ្វើតាមផ្លូវច្បាប់ ពីព្រោះពាក្យសម្តីរបស់គាត់ដែលមើលងាយមកលើរូបនាងខ្ញុំ ជាក្មេងមិនទាន់គ្រប់អាយុ ពិតជាធ្ងន់ធ្ងរណាស់ដែលធ្វើឱ្យរូបនាងខ្ញុំទទួលយកមិនបានហើយ នាងខ្ញុំជឿលើផ្លូវច្បាប់»។ នេះជាការបញ្ជាក់របស់ Miss Preteen Junior Idol World 2024 ។
ក្រោយពីរឿងនេះបានសាយភាយនៅលើបណ្តាញសង្គមមិនឱ្យបុគ្គលនេះខម្មិនផ្តេសផ្តាសនិងត្រៀមចាត់វិធានការតាមផ្លូវច្បាប់នោះស្រាប់តែនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ គណនីហ្វេកប៊ុកខាងលើនេះបានបង្ហោះថាហ្វេកប៊ុករបស់គេត្រូវបានជនមិនស្គាល់មុខហែក។
«សូមជំរាប ដល់បងប្អូនថា acc Facebook របស់ខ្ញុំនេះ គឺត្រូវបានជនមិនស្គាល់មុខហែក យកទៅប្រើប្រាស់ និងធ្វើទង្វើមិនសមរម្យដែលប៉ះពាល់ដល់ប្អូន ល្អហួស និងអ្នកផ្សេងទៀត សូមជម្រាបថា ខ្ញុំគឺមិនបានដឹងអំពីការប្រព្រឹត្តទាំងនោះទេ ហើយក៏សូមអភ័យទោស ពិតមែនចំពោះរឿងហេតុដែលកើតឡើង»។ នេះជាការបង្ហោះរបស់គណនី «Chea Dom»។
យ៉ាងណាមិញការបង្ហោះរបស់បុរសខាងលើចូលខម្មិនដាក់គេផ្តេសផ្តាស ដល់ពេលគេលេងមែនទែនទំនងជាភ័យខ្លួនរួចហើយបង្ហោះថាហ្វេកប៊ុកត្រូវគេហែកនេះធ្វើឱ្យមហាជនហួសចិត្តយ៉ាងខ្លាំង៕










