Home ព័ត៌មានអន្តរជាតិ ប្លែកៗ តែទាក់ទាញខ្លាំង ព្រោះតែស្រឡាញ់និងបារម្ភពីប្រពន្ធ តែក៏គួរគិតពីសុវត្ថិភាពជាចម្បង! គ្រួសារសុខចិត្តចំណាយប្រាក់ជួលរថយន្តស្ទូចមនុស្សមកស្ទូចនារីម្នាក់ឡើងទៅផ្ទះជាន់ទី៧

ប្លែកៗ តែទាក់ទាញខ្លាំង ព្រោះតែស្រឡាញ់និងបារម្ភពីប្រពន្ធ តែក៏គួរគិតពីសុវត្ថិភាពជាចម្បង! គ្រួសារសុខចិត្តចំណាយប្រាក់ជួលរថយន្តស្ទូចមនុស្សមកស្ទូចនារីម្នាក់ឡើងទៅផ្ទះជាន់ទី៧

47
0

ប្រទេសចិន ៖ នារីម្នាក់រស់នៅទីក្រុង Qinhuangdao ខេត្ត Hebei ប្រទេសចិន ទើបតែចាកចេញពីមន្ទីរពេទ្យក្រោយពីនាងសម្រាលកូនដោយការវះកាត់ ហើយក្រុមគ្រួសារ និងស្វាមីរបស់នាងបារម្ភយ៉ាងខ្លាំង ដោយសារពួកគេរស់នៅលើអគារជាន់ទី៧ និងគ្មានជណ្តើរយន្តឡើងទៅជាន់ខាងលើទេ ។ ហេតុនេះ ពួកគេ និងអ្នកផ្សេងទៀតត្រូវតែឡើងតាមជណ្តើរជើងប៉ុណ្ណោះ ។

គ្រួសាររបស់នារីខាងលើបារម្ភថា វាអាចធ្វើឱ្យដំបៅរបស់នាងកាន់តែរីករាលដាលធំឡើង និងក្រជាសះស្បើយ ទើបពួកគេសម្រេចចិត្តជួលរថយន្តស្ទូចមកស្ទូចនាងឡើងទៅជាន់លើតែម្តង ។ ក្រោយរូបភាពនេះបង្ហោះក្នុងបណ្តាញសង្គមធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងនោះមានទាំងអ្នកគាំទ្រ និងអ្នកមិនគាំទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp1AKFlWDkuHzT4l9ML5Y206Y5fl_OmzFXiEP5u3ZvA3iUq7sgsXIZcQnw-ujo3l717pIJ6O9HR-FkbqZWs6eftywdMXwtSnLKrZD7GnJa5d1oOgSvGiT0jQQg2iSSRbXkvKn-oopwnB-m7-fRWXhilZO1KeKwyxrItQq3wX95luEN4VGZIVm8xgwiBbg/s1550/vlcsnap-2024-05-09-10h28m16s320.png

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ហើយនារីម្នាក់ឈ្មោះ ស៊ែអឺ ត្រូវជាមិត្តភក្តិរបស់នារីទើបសម្រាលកូន បានបង្ហោះវីដេអូក្នុងបណ្តាញសង្គមក្នុងអំឡុងពេលមិត្តរបស់ខ្លួនជិះរថយន្តស្ទូចឡើងទៅអគារជាន់ទី៧ ។

ស្ត្រីឈ្មោះ ស៊ែអឺ និយាយថា ផ្ទះមិត្តរបស់នាងមានយ៉ខាងមុខផ្ទះដែលអាចទ្វារចូលក្នុងបន្ទប់តែម្តង ទើបក្រុមគ្រួសារ និងស្វាមីរបស់នាងសុខចិត្តចំណាយប្រាក់ជួលរថយន្តស្ទូចក្នុងតម្លៃ២០០យាន់ (ឬស្មើប្រមាណ២៨ដុល្លារអាមេរិក) ដើម្បីកុំឱ្យមិត្តរបស់នាងឡើងជណ្តើរដោយខ្លួនឯង ។ នាងបន្តថា តម្លៃជួលរថយន្តស្ទូចមិនថ្លៃទេ ហើយវាជាវិធីល្អមួយដើម្បីសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhczdALjJcSW6fGIyWWlx94d4dwnuApkBc6eEaIkpHbZWipoZNJSPmsunQQICAPHO9fkF-HozQQ6ymAkdfWYrv9ruWHfQsKzQrra2gkE24hc1rztla2HKAI1IF3clSwjmfLFFJaRcTtnmEuce2UU2AYwwHGEGdpEjt9WXz_rvZ_eXf1vbb2NuojxtaycBA/s1293/vlcsnap-2024-05-09-10h28m31s618.png

ក្រោយរឿងនេះបានចែកចាយក្នុងបណ្តាញសង្គមប្រទេសចិនបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងនោះមនុស្សខ្លះសរសើរថា គ្រួសារចេះរកនឹកឃើញពីវិធីនេះ ។ នារីម្នាក់និយាយថា ៖ «ឃើញបែបនេះហើយ ខ្ញុំមានអារម្មណ៍កក់ក្តៅណាស់ ព្រោះកាលពីខ្ញុំទើបសម្រាលកូនហើយត្រឡប់មកផ្ទះវិញ ខ្ញុំបានដើរឡើងជណ្តើរទៅផ្ទះជាន់ទី៣ ។ វាឈឺចាប់ពេញខ្លួនទាំងអស់ ហើយគ្រាន់តែដើរ១ជំហាន ក៏ឈឺដែរ» ។

ផ្ទុយទៅវិញ មនុស្សមួយចំនួនទៀតនិយាយថា វិធីនេះមានគ្រោះថ្នាក់ខ្លាំងណាស់ ដោយសារអគារនៅខ្ពស់ពេក ហើយក្រុមគ្រួសារគួរតែរកវិធីផ្សេងវិញ ។ អ្នកលេងបណ្តាញសង្គមម្នាក់និយាយថា ៖ «នាងអាចសម្រាកនៅផ្ទះសាច់ញាតិ ឬរស់នៅបន្ទប់ជួលមួយរយៈសិន ពុំចាំបាច់ដល់ថ្នាក់ជិះរថយន្តស្ទូចទេ ខ្លាចធ្លាក់ដី» ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2EknHHCRO_A0RLZ1ZyRTOItoIu8ZePKXmaZfjdQnwHhHR9tBSLxmYwaUaxZQYd7kBSF_vBSg_Htpt_T0rUon52-0b1fhja8PnTDLF2YOrQs1EnalumTJA6gAnf3gmR5-_ab3hyphenhyphen7Suv1_LcWApWD6XxUs8wIbgcwcMnd3ZZEenSMEubx16bbHp2iuzGDE/s1530/vlcsnap-2024-05-09-10h27m57s778.png