តារាសម្ដែងតៃវ៉ាន់ Shu Qi បានបង្អួតរូបរាងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួនពេលចូលរួមព្រឹត្តិការណ៍មួយនៅទីក្រុងប៉េកាំងកាលពីកន្លងទៅនេះក្នុងនាមជាទូតសុឆន្ទៈសកលរបស់ម៉ាកយីហោជាមួយនឹងរ៉ូបពណ៌ខ្មៅ។ អ្នកប្រើប្រាស់ Weibo ជាច្រើនបានសរសើរនាងចំពោះសម្រស់ដ៏ទាក់ទាញរបស់នាងនៅអាយុ៥០ឆ្នាំ ហើយបានសរសើរការប្រាស្រ័យទាក់ទងប្រកបដោយមន្តស្នេហ៍ និងគួរសមរបស់នាងជាមួយអ្នកសារព័ត៌មាន។
អ្នកលេងបណ្តាញសង្គមចិន បាននិយាយថា ពេលវេលាមិនប៉ះពាល់ដល់រូបរាងរបស់នាងទេពោលតារាសម្តែងរូបនេះនៅតែរក្សាសម្រស់របស់ខ្លួនមិនឱ្យចាញ់ក្រមុំៗឡើយ។ បច្ចុប្បន្ន Shu Qi រស់នៅតៃវ៉ាន់ជាមួយស្វាមីជាអ្នកដឹកនាំរឿងលោក Stephen Fung ប៉ុន្តែតែងតែធ្វើដំណើររវាងប្រទេសចិន ហុងកុង និងតៃវ៉ាន់ ដើម្បីការងាររបស់នាង។.png)
តារាសម្តែងរូបនេះបានចាប់ផ្តើមអាជីពនៅក្នុងឧស្សាហកម្មកម្សាន្តតាំងពីក្មេង ដោយដំបូងឡើយនាងសម្តែងក្នុងខ្សែភាពយន្តអាសអាភាស។ ក្រោយមកត្រូវបានរកឃើញដោយអ្នកដឹកនាំរឿងល្បីៗនៅហុងកុង និងតៃវ៉ាន់នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ នាងបានលេចធ្លោជាមួយនឹងតួឯកក្នុងខ្សែភាពយន្តមួយចំនួន រួមទាំងតួនាទីរបស់នាងនៅក្នុងខ្សែភាពយន្តអន្តរជាតិដូចជា «The Transporter» «So Close» «Three Times» និងរឿងមួយចំនួនទៀត បានបង្កើនប្រជាប្រិយភាពទូទាំងពិភពលោករបស់នាង។
នៅឆ្នាំ២០២៣ Shu Qi បានបម្រើការជាគណៈវិនិច្ឆ័យសំខាន់នៅឯមហោស្រពភាពយន្តអន្តរជាតិទីក្រុង Venice ។ តួនាទីរបស់គណៈវិនិច្ឆ័យពីមុនរបស់នាងនៅមហោស្រពភាពយន្តទីក្រុងប៊ែកឡាំងក្នុងឆ្នាំ ២០០៨ និងមហោស្រពភាពយន្តទីក្រុង Cannes ក្នុងឆ្នាំ ២០០៩បានតែងតាំងនាងជាសិល្បការិនីទី ៣ នៃជនជាតិចិន ដើម្បីបម្រើគណៈវិនិច្ឆ័យនៅមហោស្រពភាពយន្តអឺរ៉ុបធំៗចំនួនបី។
តារាសម្តែងរូបនេះនិងស្វាមីបានរៀបការដោយសម្ងាត់ក្នុងឆ្នាំ២០១៦ ខណៈបច្ចុប្បន្នអ្នកទាំងពីរពុំទាន់មានកូនទេ។ ទោះបីជាពួកគេរៀបការជាច្រើនឆ្នាំហើយនៅមិនទាន់មានតំណក់ឈាមរួមគ្នាក្តី ប៉ុន្តែរឿងនេះមិនប៉ះពាល់ទំនាក់ទំនងប្តីប្រពន្ធពួកគេឡើយ៕










