Home ព័ត៌មានអន្តរជាតិ ទឹករលកសមុទ្រវែងបំផុតនៅលើពិភពលោក ទាក់ទាញចំណាប់អារម្មណ៍អ្នកជិះស្គី

ទឹករលកសមុទ្រវែងបំផុតនៅលើពិភពលោក ទាក់ទាញចំណាប់អារម្មណ៍អ្នកជិះស្គី

69
0

ប្រទេសប៉េរូ ៖ Puerto Malabrigo គឺជាទីក្រុងឆ្នេរសមុទ្រតូចមួយស្ថិតនៅទិសពាយ័ព្យប្រទេសប៉េរូ ហើយអ្នកជិះស្គីភាគច្រើនបានស្គាល់ថា សមុទ្រក្នុងទីក្រុង Puerto Malabrigo មានទឹករលកវែង និងសម្បូរបែបបំផុតលើពិភពលោក ។ ទឹករលកក្នុងទីក្រុងនេះមានប្រវែងជាង២គីឡូម៉ែត្រ ហើយពេលខ្លះ វាមានប្រវែងរហូតដល់៣គីឡូម៉ែត្រឯណោះ គឺចាប់ពីឆ្នេរមួយទៅកាន់កំពង់ផែចាស់នៅឆ្នេរមួយទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwvbHr_plR7DStNSYFmyHwAjFF7GBMMZJfqvahX2YFzOG4ypRkG9COtxKcPbv60i_WzQXFsMKx_0OLcx1YG0dqefltfOFf_yt0gPTjBGiOnmSeN_yB-ZffPFdiDToULWsyYBgPAiRc8x-OyxOed7vBPz_NAjfLcgYUeS9zrXOYeIhQbhJu2cF_uG5Uqug/s2885/surf-4.webp

ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងមានទឹករលកវែងជាងគេបំផុតនៅលើពិភពលោកនេះ ត្រូវបានប្រទះឃើញជាលើកដំបូងកាលពីឆ្នាំ១៩៦៥ ដោយអ្នកជិះស្គីម្នាក់ឈ្មោះ លោក Chuck Shipman ជនជាតិអាមេរិករស់នៅរដ្ឋហាវ៉ៃ ក្នុងអំឡុងពេលលោកជិះយន្តហោះត្រឡប់មកពីចូលរួមប្រកួត World Surfing Championship នៅទីក្រុងលីម៉ា ប្រទេសប៉េរូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOjWARY4GEI_hQ3jlOFbgkyF4V6I3iA5sEanlEcGVbNhnFs1u-Jwza2bO4-Zd_vNBpVEjl08zvBABUlCxuvj0b7Wl2ACU0VLebOnLdGusplpCChYU5WI3YSa76rdsI6OsdSI0H7LbSsV6NJrR5d5zow65cR3B2uGFARjGfLOsS90htHjA37FM4GtnYtck/s1600/Australian-surfer-Tyler-Wright-2010.webp

ក្នុងអំឡុងពេលជិះយន្តហោះ លោក Chuck Shipman បានមើលឃើញទឹករលកវែងបំផុតតាមបង្អួចយន្តហោះ ហើយវាធ្វើឱ្យលោករំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ លោកបានចំណាយពេលវេលាអស់២ឆ្នាំ ដើម្បីស្រាវជ្រាវទិន្នន័យពីអ្នកជិះស្គីជនជាតិប៉េរូ ដែលលោកស្គាល់ ពីព្រោះលោកចង់ដឹងថា តើឆ្នេរសមុទ្រមួយនេះស្ថិតនៅកន្លែងណា ។ ចុងក្រោយ លោកក៏បានស្គាល់ពីទីតាំងរបស់ឆ្នេរដ៏ស្រស់ស្អាត និងមានទឹករលកវែងបំផុតនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgItywTxTzMbeq1T_04K1rvHWKrTUsOdAtC4Qkp5RnljqvYJwLF7F5ZIixGfogA7f2hQylD8IF5Si2RqtC9K2msbqPkt1sqLA0_Qh2HNrQ8rO90An9Vzvwsa_AArJ_vbWY7iBcTX22xy5kXnyUo5Mlg72q5Z3gRX0RdLKpQ7YXtNDmoTggAT3Ls99-aGwU/s710/photo_2024-05-18_10-13-13.jpg

តំបន់មានទឹករលកសមុទ្រវែងបំផុតនេះ ឈ្មោះថា «EI Hombre» ហើយគេអាចជិះស្គីទៅដល់ឆ្នេរមួយទៀតនៅលើទឹករលកមួយខ្សែ គឺជាមធ្យម គេអាចជិះស្គីនៅលើទឹករលក ចាប់ពី៣នាទី រហូតដល់៥នាទី ។

កាលពីដើមឆ្នាំ២០២៤ ទឹករលកវែងបំផុតនេះបានទទួលការអភិរក្សជាលើកដំបូង នៅពេលរដ្ឋាភិបាលប្រទេសប៉េរូ (ជាប្រទេសស្ថិតនៅអាមេរិកខាងត្បូង) បានហាមឃាត់ការសាងសង់ផ្សេងៗនៅក្បែរឆ្នេរសមុទ្រ ដោយសារខ្លាចប៉ះពាល់ដល់ទឹករលកនៅតាមឆ្នេរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwR4kpoNAeiYH76zwovjnXHFLngM7SNCRuePIwa6Tx6kGH3SUBZOHiP6sOo8OX2i8y61XO59o62SyO49w0-tszM6kgcou2UMLf1ncd7fqSrgPiRoxiDM8fJKan9mczx_jcTGBkPnoPWw-S-EOHZhOJku8_l-7go6Fn3lxTvHcKn5IeCLoBO1_3_iv1fJA/s528/photo_2024-05-18_10-13-17.jpg

ក្រៅពីនេះ រដ្ឋាភិបាលបានរៀបចំគម្រោងការពារឆ្នេរខ្សាច់ចំនួន៥កន្លែងទៀត ដោយកំណត់គោលដៅថា នឹងការពារទឹករលកនៅឆ្នេរសមុទ្រ សរុប១៣០កន្លែងនៅប្រទេសប៉េរូ ដើម្បីឱ្យអ្នកជិះស្គីពេញចិត្តឆ្នេរសមុទ្រនៅប្រទេសប៉េរូ ៕