Home Blog Page 1131

ស៊ីន យូប៊ីន បានជួប Jackson Wang អន្រួនចិត្តតារាល្បីរូបនេះចង់មកលេងប្រទេសកម្ពុជា

0

តារាសម្តែងជួរមុខ កញ្ញា ស៊ីន យូប៊ីន បានជួបតារាល្បីល្បាញមួយរូបទៀតហើយគឺ Jackson Wang សមាជិកនៃក្រុមចម្រៀង K-Pop Got7 ។ បានជួបតារាល្បីរូបនេះ ស៊ីន យូប៊ីន មិនឱ្យខាតនោះទេដោយនាងបានប្រាប់ពីប្រទេសកម្ពុជាដល់ Jackson Wang រហូតដល់តារាល្បីរូបនេះបង្ហើបថាចង់មកលេងកម្ពុជាទៀតផង។ លើសពីនេះ យូប៊ីន បានកោតសរសើរតារាប្រុសរូបនេះថាជាទេវបុត្រក្នុងព្រេងនិទានមិនស្មើរព្រោះបានជួបពិតលើសពីអ្វីបានដឹងឮនៅតាមបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV9m1EiHXsFAG3X80OBRIllItZOWs84z7Fi5pQbEVEdZNThhlPFv4rqH1FeTt1A_1KeGVy_ARUBb0CFKIPNIY94kwXYGSuYvrw72hCJItFoaOHlCV5DcA3WSw8qVu6NP86Xs92_Xi5i9FHPrPuLhyTVnpCOCSJxQObgBQDI7nTB79s-6eyIQ686AGe-tM/s2048/image_2024-04-05_09-31-21.png

អ្នកគាំទ្រមានការចាប់អារម្មណ៍ជាថ្មីទៅលើតារាសម្តែង ស៊ីន យូប៊ីន បន្ទាប់ពីរូបនាងបានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមបានជួបជាមួយតារាល្បីឈ្មោះ Jackson Wang នៅក្នុងហាងសាឡនមួយកន្លែង។ ជាមួយគ្នានេះ ស៊ីន យូប៊ីន បានភ្ជាប់មកជាមួយខ្លឹមសារថា «បានជួបរូបពិតគឺលើសពីអ្វីដែលបានឮនិងបានឃើញតាមsocial media បុរសម្នាក់នេះទេវបុត្រក្នុងព្រេងនិទានមិនស្មើរ(ខ្ញុំសំដៅលើអត្តចរិតគាត់)»។ តារាស្រីក្រសោបពានទាំងជាតិនិងអន្តរជាតិរូបនេះបានលើកឡើងទៀតថា «ខ្ញុំបានប្រាប់គាត់ពីកម្ពុជា ហើយគាត់បានឆ្លើយថាគាត់ពិតជាចង់មកកម្ពុជាណាស់ យើងសង្ឃឹមថានឹងបានទទួលស្វាគមន៍វត្តមាន jackson wang មកកាន់ទឹកដីកម្ពុជានៅថ្ងៃណាមួយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9EIT7CuXRiMvxW4N07Y_C3w8SeUFKkXPItsYVXnuTfMl3JPLi7RJApfy-PkJhtPWhb1FJ01h5kLOADMtsN20ujOpOy-2rts2Gk0KFqKQeXldgy5MPLFr2xJopGABEcB0dp9w0Y4_mUhBqHEHxZyOUbejcI6PwdKTQhgWwv3WHaHaCEeavpeOhfur2soA/s1874/image_2024-04-05_09-31-26.png

នេះជាភាពវៃឆ្លាតមួយរបស់កញ្ញា ស៊ីន យូប៊ីន បានជួបជាមួយតារាល្បីមានឱកាសសំណេះសំណាលគ្នាហើយគឺមិនឱ្យខាតនោះទេឆ្លៀតជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ឱ្យកាន់តែទូលំទូលាយ។ អ្នកគាំទ្រក៏បានកោតសរសើរ ស៊ីន យូប៊ីន ថាជាតារាស្រីកំពូលសំណាងព្រោះនាងបានជួបតារាល្បីៗលំដាប់ពិភពលោកបានច្រើនណាស់។

គេចាំបានថា កាលពីពាក់កណា្តលខែមីនា ស៊ីន យូប៊ីន បានទៅចូលរួមកម្មវិធីម៉ាកយីហោល្បីមួយនៅប្រទេសកូរ៉េខាងត្បូង ដោយបានជួបជាមួយ Lisa សមាជិក BLACKPINK ផងដែរ។ តារាកម្ពុជារូបនេះនិង Lisa ក៏បានជជែកគ្នា ថតរូប ឱបគ្នាយ៉ាងគួរឱ្យស្រលាញ់ក្នុងមិត្តភាពជាអ្នកសិល្បៈដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfOeRAZ6cXn1FA4XkCmuv89oCUqqUuYwCPEAjNMOBsxjAVKomD40W3JSIZMpfPGk8vuloeXao4yQ70XfxGwu6aOeQnU0aH8tk2_tmTdUkgUQKHNJ9jS31jViVO79K1NCKOQX1AIb0B00s6Yl044fGApb68duVyH-9Uw3ct6nqcWjQpdSaWbZ5fzI0U2Rw/s2048/image_2024-04-05_09-31-22.png

កន្លងមក មិនត្រឹមតែបានជួប Lisa ប៉ុណ្ណោះទេ តែ ស៊ីន យូប៊ីន គឺជាតារាខ្មែរម្នាក់មានមុខមាត់នៅលើឆាកអន្តរជាតិចូលរួមកម្មវិធីធំៗហើយបានជួបតារាល្បីដូចជា Jennie សមាជិក BLACKPINK Jungkook សមាជិក BTS ជាដើម និងតារាល្បីៗជាច្រើនរូបទៀត។ ឃើញទិដ្ឋភាពបែបនេះហើយ អ្នកគាំទ្រតែងតែលើកសរសើរថា ស៊ីន យូប៊ីន ជាតារាស្រីកំពូលសំណាងប៉ះចំសុទ្ធតែតារាលំដាប់ៗ៕

 

ពេជ្រ វត្តីសារ៉ាវឌ្ឍី តែងខ្លួនឡើងខ្ញង់ចូលរួមកម្មវិធី Miss Grand Thailand 2024

0

បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី៥ Miss Grand International 2022 នៅតែទទួលបានកិត្តិយសជាពិសេសពីម្ចាស់កម្មវិធី និងឱកាសការងារមួយចំនួនទៀតនៅប្រទេសថៃ។ ជាក់ស្តែងការប្រកួតបឋម Miss Grand Thailand 2024 ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ត្រូវបានអញ្ជើញចូលរួមដូចគ្នា។ ជាពិសេស បវរកញ្ញារូបនេះតែងខ្លួនឡើងខ្ញង់តែម្តង ហ្វេនៗឃើញហើយជជក់មាត់សរសើរសឹងគ្រប់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAYPkUEepRqgY_15R8Tu3qDpyHl2j-PKhJnMRS9yS9CBkUf3UM8IfCjvU-kfQSuaO-MUoJHdMYYOeQrXzgOv-vwsImaEbl0ImI-Pf5oLz6j6iDLJVGS_8ira5HO45IQtPDXOkHBFdY2V01eNROWsSGIkv6Qo5EEd0556CLNH3Ssj3sL7RPaaFpKfRQy68/s2048/image_2024-04-05_15-09-11%20(2).png

កាលពីយប់ថ្ងៃទី៣ ខែមេសា កម្មវិធីប្រកួត Miss Grand Thailand 2024 បានប្រកួតក្នុងវគ្គបឋមហើយដោយមានបេក្ខភាពសរុប៧៧នាក់ដើរបង្ហាញខ្លួនក្នុងឈុតរាត្រីស្រមោលសនិងឈុតហែលទឹក។ កម្មវិធីប្រកួតនៅប្រទេសថៃនេះ បវរកញ្ញាខ្មែរមួយរូបគឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ទទួលបានកិត្តិសយសពិសេសត្រូវបានអញ្ជើញឱ្យចូលរួមដូចគ្នា។ ពិធីការិនីនៅក្នុងកម្មវិធី Miss Grand Thailand 2024 បានប្រកាសឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី៥ Miss Grand International 2022។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2AGFxML1eC6bllMLIMNtP_-uDtEXa9_azbvODxPuNCSNL3CUKI-2794Dvwj1xC_k5bpEcY15xMnjNgYwZzP5WiQG_GaQEH5nYm8oyaUPFc2b1f2zXAQjsH08FhZqd9KgZt8c9hNtNbgEKSq0sG7SezEiEtbUDmZyrOrXtn8AxtLF3fDiHDNMF5x7PEZ0/s2048/image_2024-04-05_15-09-11.png

ចូលរួមកម្មវិធីលើកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅតែតែងខ្លួនឡើងខ្ញង់បង្អួតភ្នែកហ្វេនៗតែម្តងបើទោះបីជាឈុតដែលនាងស្លៀកនោះពិបាកបន្តិចក្តី។ ជាមួយការតុបតែងខ្លួនស្រស់ស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាខ្មែរម្នាក់ដែលត្រូវបានខាងស្ថាប័ន MGI ផ្តល់កិត្តិយសដល់នាងមិនដែលដាច់លេចមុខតាមកម្មវិធីនានានៅប្រទេសថៃ។ បើនិយាយពីអ្នកគាំទ្ររបស់ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនត្រឹមតែមានហ្វេនជនជាតិថៃច្រើនទេ ប៉ុន្តែក្រលេកទៅជនជាតិផ្សេងទៀតនិយាយរួមអ្នកនិយមតាមដានកម្មវិធី Miss Grand គឺស្គាល់ ពេជ្រ វត្តី ច្រើនតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9t62ISImTTekLDvp2BMY8q-Ioq43v5W_bIUTFYfy5DNb84wJ5oFPC4pJeKYS_lztiAgkF1dWjQKJ1t6lKW4o1AAcX-3StMk6kX-tJadjZbXTIebVunLMYvpX4jCMHDDdkeyI46y_2GCLOPVCIsw2jfkorqoP1bTPsp0dfcM7HFNckIDrd97Tw0ys9fN4/s2048/image_2024-04-05_15-09-12.png

គេចាំបានដែរថា មិនត្រឹមតែមានវត្តមានពិសេសក្នុងការប្រកួតនៅប្រទេសថៃប៉ុណ្ណោះទេ តែរូបនាងក៏ធ្លាប់មានឱកាសក្តោបតួនាទីជាពិធីការិនីកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កម្មវិធីស្វាគមន៍បវរកញ្ញានេះរៀបចំឡើងដោយម្ចាស់ Miss Grand ក្រុងថេប និង សារៈបុរី។

ក្រៅពីតួនាទីជាគណៈកម្មការ ភ្ញៀវពិសេសទាំងនៅក្នុងកម្មវិធីក្នុងស្រុក ក្រៅស្រុក ពេជ្រ វត្តី សារ៉ាវឌ្ឍី ក៏បានក្តោបឱកាសជាទូតសុឆន្ទៈក្រុមហ៊ុនធំៗនិងសម្តែងនៅក្នុងខ្សែភាពយន្តខ្នាតធំផងដែរ៕

សាលារៀនហ្វីលីពីនជិត៤ពាន់កន្លែងប្រកាសបង្រៀនសិស្សតាមអនឡាញ ដោយសារហេតុផលនេះ

0

ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ មន្ត្រីក្រសួងអប់រំនៅប្រទេសហ្វីលីពីនលើកឡើងថា សាលារៀននៅទូទាំងប្រទេស ស្មើនឹង៣.៩៥៤កន្លែង បានផ្លាស់ប្តូរមកបង្រៀនកូនសិស្សតាមអនឡាញវិញ ដោយសារអាកាសធាតុក្តៅខ្លាំង ។ ហេតុនេះ កូនសិស្សនឹងពុំចាំបាច់ធ្វើដំណើរមកសាលារៀនហាលក្តៅទៀតទេ ហើយកូនសិស្សនឹងមិនប្រឈមមុខជាមួយផលប៉ះពាល់សុខភាពដោយសារអាកាសធាតុក្តៅ ។https://digicastnegros.com/wp-content/uploads/2023/04/image-185-1024x633.png

បើតាមរបាយការណ៍បញ្ជាក់ថា សាលារៀនជាច្រើនកន្លែងនៅប្រទេសហ្វីលីពីនបានផ្អាកការបង្រៀនសិស្ស និងការរៀននៅក្នុងថ្នាក់ ដើម្បីឱ្យកូនសិស្សរៀនតាមអនឡាញនៅផ្ទះ ជំនួសឱ្យការធ្វើដំណើរមកសាលារៀន ព្រមទាំងពុំចាំបាច់ប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ។ សាលារៀនទាំងនេះស្ថិតនៅក្នុងតំបន់ចំនួន១១ ក្នុងនោះក៏មានទីក្រុងម៉ានីលផងដែរ ដែលមានមានកូនសិស្សសរុប ស្មើជាង១លាន៣សែននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1JIJT6d7iWbKjM9RuGgPsVearEI0cyDlA8g7D2EAaoLfyOLMfKLYHWUEq5aLR96pUtSZwHArm2wlHxy-VuelGbad6oNAIPsHsndta8gKAW154c4_RcdFr3SHVBjnfO2slfvwMSpfRnbgyMeGz-U1r998Japx2woO6CW4c69agdhTb8g_scVRtFZ86u94/s2000/-1x-1.jpg

ចំណែកក្រសួងសុខាភិបាលហ្វីលីពីនបានដាស់តឿនឱ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នចំពោះសុខភាព និងការពារការកើតជំងឺផ្សេងៗដោយសារអាកាសធាតុក្តៅខ្លាំង ពីព្រោះប្រទេសហ្វីលីពីនបានប្រឈមជាមួយអាកាសធាតុក្តៅបែបនេះយូរមកហើយ ។ ហេតុនេះ ពលរដ្ឋនឹងប្រឈមជាមួយជំងឺដាច់សរសៃឈាមខួរក្បាល (Heat Stroke) ដែលធ្វើឱ្យបាត់បង់ស្មារតី, ស្ពឹក ឬប្រកាច់ រហូតបណ្តាលឱ្យបាត់បង់ជីវិត ប្រសិនបើពុំទទួលបានការព្យាបាលទាន់ពេលវេលាទេនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj99qc-vcZiDjN2sfjiSH6yQoOnZfNsITVj2lFuW1O4Gw7kaBI93mjN9d5wP2NE9XxgKCGucA1iL2d8RGLWh3JNxFDfnDfIK9xV23iMWl30k8mZr8Hh0CAszQZrACmThqihNa1slvW4PV6_fHxk2BJE3VORh8I2uXslAkFxUEWLS8hyfrkwY4zdfkJbV_M/s800/fire-drill_2023-03-24_17-41-37.jpg

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី២៨ ខែមីនា រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ខេត្តមួយចំនួនរបស់ហ្វីលីពីន មានសីតុណ្ហភាពកើនឡើងរហូតដល់៤៥អង្សាសេឯណោះ ។ ហេតុនេះ គេរំពឹងថា ប្រទេសហ្វីលីពីននឹងមានអាកាសធាតុក្តៅខ្លាំងរយៈពេលយូរថ្ងៃទៀត ។

អាកាសធាតុក្តៅខ្លាំងបានគ្របដណ្តប់ប្រទេសនានាក្នុងតំបន់អាស៊ាន ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងបណ្តាប្រទេសទាំងនេះ ។ ប៉ុន្តែពុំទាន់មានប្រទេសផ្សេងទៀតប្រកាសឱ្យកូនសិស្សរៀនតាមអនឡាញទេ ក្រៅពីហ្វីលីពីន ៕

មហាជនខ្មែរ.ផ្ទុះ.ប្រ.តិកម្ម! ក្រោយការបង្ហាញខ្លួន ម៉ូដម្កុដអប្សរារបស់ប្រទេសជិតខាង ហាក់ស្រដៀងនឹងម្កុដអប្សរារាប់ពាន់ឆ្នាំរបស់ខ្មែរខ្លាំងពេក

0

ថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹកដែលបានចែកចាយនៅលើបណ្តាញសង្គម បានលេចឡើងអំពីក្បូរក្បាច់រចនាម្កុដអប្សរារបស់ថៃ ហាក់ស្រដៀងគ្នាខ្លាំងពេកជាមួយនឹងខ្មែរ ជាហេតុបណ្តាលឲ្យមហាជនខ្មែរភាគច្រើនសម្តែងនូវការមិ.នពេញចិត្តជាខ្លាំង ខណៈកាលពីពេលកន្លងៗមក ក៏មានការជជែកវែក.ញែកជាហូររវាងក្បាច់រាំអប្សរាថៃនិងខ្មែរនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpNOLE0crUOTZ7GV454BoNTKkW-2cWR3JEFREbgKZgxojO5usszjxm8FkioLbPJPboeKEl0kuz6DrTJUXWy0o5e810ZfUD-t5wnztdEFFBF18A5gjEpAje-TdJgqSegbutaQ_JWS1kQcT04YNaKMT9uYP4mdGjjLI5Se2GOn0xDmBx0d4ilxmw46Dzw0s/s1280/photo_2024-04-05_14-16-34.jpg

ភាពចម្រូងចម្រាស់ទាក់ទងនឹងវប្បធម៌អរិយធម៌ខ្មែរនិងថៃ នៅតែជាប្រធានបទដ៏ក្តៅគគុករវាងជនជាតិនៃប្រទេសទាំងពីរ។ ទាក់ទងនឹងរបាំអប្សរានេះ ទាំងខ្មែរនិងថៃគឺសុទ្ធតែមានរបៀបបែបបទនៃការរាំថ្វាយ ការរៀបចំផ្សេងៗទៅតាមទំនៀមទម្លាប់ប្រពៃណីនៃប្រទេសរៀងៗខ្លួន។ ខណៈថ្មីនេះ រូបភាពចែកចាយពីបណ្តាញសង្គមប្រទេសថៃ គឺបានបង្ហាញឲ្យឃើញថា បវរកញ្ញាចក្រវាលថៃឆ្នាំ២០២៣ ក្នុងកម្មវិធីមួយបានស្លៀកនូវសម្លៀកបំពាក់និងគ្រឿងប្រដាប់អប្សរា ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ស្របពេលរងនូវមតិរិះគន់នោះ គឺ ក្បាច់រចនានៃម្កុដដែលបវរកញ្ញាថៃពាក់ ហាក់ស្រដៀងនឹងម្កុដអប្សរាដែលបានបន្សល់ទុករាប់ពាន់ឆ្នាំរបស់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpk6rDFTFdLRq8wgxJblpPblSsWvoEF9BVaYdqjIwMoKYFRTgP9wnKS7UIlKJt4szgdbo9FzUKTfdyCxyCReoSIUB4fcFmppyortLmHGu0Mv6FsgD1o13rEqYxhaSNyTPcGPEcaBSsX9x1B8XaXGKcqrImVg1U5o5DOwvHajnLWHMXgldPhvrcU1PN8e4/s2048/371479106_1236322294435736_9062039856374088122_n.jpg

ជាមួយគ្នានោះ ប្រជាជនខ្មែរជាច្រើនក៏បានចូលទៅបញ្ចេញមតិវាយប្រហារ ដោយអ្នកខ្លះក៏បានលើកឡើងថា «ល្បីថា Miss Universe ផ្តោតលើចំណេះដឹង ប៉ុន្តែរូបថតមួយសន្លឹកនេះបញ្ជាក់យ៉ាងច្បាស់ថា បវរកញ្ញាម្នាក់នេះគ្មានចំណេះដឹង សូម្បីតែវប្បធម៌គេ និងវប្បធម៌ខ្លួនឯងនៅបែងចែកមិនដាច់ផង»។ ខណៈអ្នកខ្លះថា«សូមអរគុណប្រទេសថៃដែលបានជួយគាំទ្ររបាំអប្សរាខ្មែរ»។ ចំណែកអ្នកខ្លះថា «កាន់តែដូចទៅៗហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2OrfAbpJNRqDAJwAWTk9ZofuqB_FEPfmJxywIExXrtKWdo19agjlm_juNplIhSe8eNglrcv5TmVVmL2OPgtjXaSLmnaS4OY-XQFUJpZvbJJOUkv-4rjXTEoEKl51KWNrZZG1C8XERJ2qyEwxdipDJs3ltzWawwILRZmwydBvsQNMZ4elEYr7V35cxE80/s1280/photo_2024-04-05_14-16-36%20(2).jpg

គួរបញ្ជាក់ថា របាំអប្សរារបស់ថៃ ដែលមើលទៅលើការរាំមិនមានការហាត់ពន់ខ្លួនខ្លាំងនោះទេ ខណៈដែលឥរិយាបទនៃការរាំនេះទៀតសោតគឺប្រញាប់ៗ លឿនៗ ហាក់មិនសូវមានភាពទន់ភ្លន់ល្វត់ល្វន់ មួយៗដូចជារបាំអប្សាខ្មែរនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzODxGyEJGYspbpdS3bPYWYAdGf8CFoqmNzC60LJlCu3pS_MVE3joAQqXeizuH6szBhB62sGaD2OyrMV9jmXnya_SULeRXA6NiD8kOreNfvFqUkp-t2Rw-s5PSITJZ_W-bM_d4mRogp3ObNhi30pWwsHa4BRL324Vl_X1NLZ-AjKVvoCApv06U7KHyhlk/s1280/photo_2024-04-05_14-16-36.jpg

បើក្រឡេកមកមើលរបាំអប្សរាខ្មែរវិញ ត្រូវបានគេចាត់ទុកថាជារបាំមួយប្រភេទដែលពិបាកនៅក្នុងការរាំខ្លាំងណាស់ ព្រោះតែត្រូវហាត់រៀន ពត់ពេនច្រើន ទាំងដៃ ទាំងជើង និងតួខ្លួនទាំងមូល។ ខណៈដំណើរនៃការរាំរបាំនេះទៀតសោតគឺបានសបញ្ជាក់អំពីស្រ្តីខ្មែរដ៏មានឥទ្ធិពល សុភាពរាបសារ ទន់ភ្លន់ តែមិនទន់ជ្រាយ និងក្បូរក្បាច់នៃការរាំអប្សរាខ្មែរនីមួយៗសុទ្ធតែបង្កប់នូវអត្ថន័យដ៏ស៊ីជម្រៅនិងគួរជាទីចាប់អារម្មណ៍បំផុត៕

កូនស្រីបង្កើតរបស់ Angelina Jolie បានសម្រេចចិត្តទៅរស់នៅជាមួយឪពុកវិញ បន្ទាប់ពីរស់នៅជាមួយម្តាយអស់រយៈពេល ១៨ឆ្នាំ

0

សហរដ្ឋអាមេរិក៖ Shiloh Jolie-Pitt ដែលជាកូនស្រីបង្កើតរបស់កំពូលតារាសម្ដែងល្បីឈ្មោះក្នុងពិភពហូលីវូដ Angelina Jolie បានធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការត្រឡប់ទៅរស់នៅជាមួយឪពុករបស់ខ្លួនវិញគឺលោក Brad Pitt បន្ទាប់ពីអ្នកទាំងពីរបានលែងលះគ្នាអស់រយៈពេល ៨ ឆ្នាំកន្លងមក។https://image.gala.de/24055676/t/a7/v4/w1440/r1.5/-/shiloh-jolie-pitt--1-.jpg

Angelina Jolie និងលោក Brad Pitt គឺជាកំពូលតារាសម្តែងល្បីឈ្មោះរបស់ពិភពលោក ដោយពួកគេបានរៀបការជាមួយគ្នានៅឆ្នាំ ២០០៤ បន្ទាប់មកនៅឆ្នាំ ២០១៦ ពួកគេក៏បានបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ ដោយបន្សល់ទុកនូវកូនប្រុសស្រី ៦ នាក់ឱ្យរស់នៅជាមួយ Angelina ហើយក្នុងចំណោមកូនៗទាំង ៦ នោះពុំមាននរណាម្នាក់សប្បាយចិត្តជាមួយ Brad Pitt ដែលជាឱពុកនោះទេ គឺមានតែ Shiloh ម្នាក់គត់ដែលនៅតែមានក្ដីស្រឡាញ់ចំពោះឪពុករបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkig-c7W8sw1oqQyQCoAxhpLW-HA60tamgu5SNBFmS54wJuQfp8rl4s69exlOnjovBjDU610H739z5CrjnHTp0VWYHgadLECOmpJ0tH3TtthODkr1-tUBCcY9rsTNdjWqYlKQXobcEbfV3WuuOyxPgjxGlMK3YbVFMSMr8XmiL9BQ8aRG9MCJeuAPZwA4/s1500/shiloh-jolie-pitt-1-13a7ab9bcbd94510aca2a1cc1fd692dc.jpg

បន្ទាប់ពីរស់នៅជាមួយម្តាយអស់រយៈពេល ១៨ឆ្នាំ Shiloh កាលពីពេលថ្មីៗនេះក៏បានប្រកាសជាផ្លូវការថា “នាងនឹងត្រឡប់ទៅរស់នៅជាមួយឪពុកនាងវិញ” ក្រោមហេតុផលថា នាងមានអាយុ ១៨ ឆ្នាំហើយ នាងចង់មានការសម្រេចចិត្តដោយខ្លួនឯង ធ្វើអ្វីដែលខ្លួនពេញចិត្ត ណាមួយទំនាក់ទំនងជាមួយឪពុកក៏ល្អខ្លាំងដែរ។ ទោះជាយ៉ាងណា ការចាកចេញរបស់នាងមិនមែនមានន័យថា នាងមានជម្លោះជាមួយម្តាយបងប្អូននោះទេ ពោលគឺនាងគ្រាន់តែចង់ឱ្យគ្រួសាររបស់នាងមានភាពពេញលេញ និងមានសុភមង្គលប៉ុណ្ណោះ ទោះបីជាឪពុកម្តាយនាងបានលែងលះគ្នាអស់រយៈពេល ៨ ឆ្នាំក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj91CmhLH7_j_TYsqAAXBMAIKjhS20jcc01_cW7EA-CzBfIdzhK-A115jxYdykZabKaDrbZYzaOBJiIYazU7LMqaIZlWfqGeb8UMgjYKuZgI4fJn-5tzUbCIixKP0orKERr-PYB0D6t_hs9G6ru0kovNOxIKRM4jpG2vH4z5mK7aFDsh7q2lYAUGorFi3k/s1500/gettyimages-1165177751-2000-d105ca4fa12c49efae54bba6cac13822.jpg

Shiloh Jolie-Pitt បានបញ្ជាក់ថា កន្លងទៅនាងក៏ធ្លាប់បានធ្វើការសម្របសម្រួល និងព្យាយាមនិយាយជាមួយបងប្អូនប្រុសស្រីរបស់នាង ឱ្យមានការចុះសម្រុងជាមួយឪពុកឡើងវិញ ប៉ុន្តែការព្យាយាមទាំងនោះមិនទទួលបានជោគជ័យឡើយ។ Shiloh ស្រឡាញ់ឪពុកម្តាយស្មើគ្នាៗ ហើយក្តីស្រមៃរបស់នាងគឺចង់ឱ្យឪពុកម្តាយរបស់នាងក្លាយជាមិត្តនឹងគ្នាជាជាងពាក់មុខយក្សដាក់គ្នា។ យ៉ាងណាមិញ ចំពោះការសម្រេចចិត្តមួយនេះពិតជាធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទោះជាយ៉ាងណាទំនាក់ទំនងរបស់ Shiloh Jolie-Pitt ជាមួយបងប្អូនប្រុសស្រីរបស់នាង និងឪពុកម្តាយរបស់នាងគឺមានភាពជិតស្និតធម្មតានោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPVpqYyuPLZOiXikh1biDhInM9hShoEws0nkml3jt26ENdv2MMRu11SeoK6nt8DZ1D1UPqp27N8UEaNkXF95F0ArCHoZIMezDbr0kKA5y1Yn6bZ6gnTzmg1DLeVEbeNLxsBUU5o8u849QBuIwQgdKaaVHrfv-9ac7kGGqGeFkM-j9pBoqSVev1o_Ipczw/s836/d4f285b2a0a58a0d3bc0c3d208c4fe5f.jpg

ជំងឺទាំង ៤ អាចបំផ្លាញសុខភាពក្នុងរដូវក្ដៅ ដែលអ្នកត្រូវប្រុងប្រយ័ត្ន!

0

អាកាសធាតុក្តៅ សូមប្រយ័ត្ន! ជំងឺដែលទាក់ទងនឹងកំដៅគឺសំខាន់ណាស់ ព្រោះអាកាសធាតុកាន់តែក្តៅ វាកាន់តែអំណោយផលដល់ការលូតលាស់នៃបាក់តេរីមួយចំនួន ដែលងាយនឹងបង្កជាជំងឺផ្សេងៗ ជាពិសេសប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងទឹកក្នុងរាងកាយ។ ដូច្នេះមកដឹងពីជំងឺទាំង ៥ ដែលកំពុងគំរាមកំហែងដល់សុខភាពរបស់អ្នកក្នុងរដូវក្ដៅ៖

១.ជំងឺស្បែក៖ កំដៅពីពន្លឺព្រះអាទិត្យ និងកាំរស្មី UV បណ្តាលឱ្យរលាកស្បែកដោយសារពន្លឺព្រះអាទិត្យ ស្បែកខ្មៅ និងជំងឺស្បែកផ្សេងៗដោយសារតែកំដៅ និងសំណើមខ្លាំង។ ជំងឺស្បែកទូទៅមួយក្នុងរដូវក្តៅគឺ កន្ទួលក្រហម ក៏ដូចជាការរមាស់ខ្លាំង រួមទាំងការឆ្លងមេរោគផ្សិតផ្សេងៗ ដែលបណ្តាលមកពីការបែកញើសច្រើនពេក រួមជាមួយនឹងការស្លៀកពាក់មិនសមរម្យសម្រាប់ខ្យល់។ នេះអាចបណ្តាលឱ្យស្បែកសើមដោយញើស និងឆ្លងមេរោគផ្សិតផងដែរ ដែលអាចបណ្តាលឱ្យមានជំងឺរលាកស្បែកនៅក្លៀក ក្រលៀន ឬចន្លោះម្រាមដៃ និងម្រាមជើង ដែលវាអាចកើតឡើងនៅគ្រប់អាយុ។https://post.healthline.com/wp-content/uploads/2021/11/Atopic-dermatitis-body1.jpg

២.ជំងឺរាគ៖ រាគ គឺជាជំងឺដែលកើតចេញពីការទទួលទានអាហារ ឬទឹកដែលមានមេរោគ។ វាមានផ្ទុកមេរោគដូចជា បាក់តេរី ប៉ារ៉ាស៊ីត ជាតិពុល និងសារធាតុគីមី។ អ្នកជំងឺអាចត្រូវបានរកឃើញពេញមួយឆ្នាំ ជាមួយនឹងអាកាសធាតុក្តៅគឺជាកត្តានៃការលូតលាស់នៃមេរោគ និងការអនុវត្តអនាម័យមិនល្អ ដូចជាការរៀបចំអាហារមិនត្រឹមត្រូវជាដើម។ https://allieddigestivehealth.com/wp-content/uploads/2023/08/Woman-having-diarrhea-sitting-on-the-toilet-bowl-in-the-bathroom.jpg

៣.ជំងឺដាច់សរសៃឈាមខួរក្បាល៖ ជំងឺដាច់សរសៃឈាមខួរក្បាល គឺជាជំងឺមួយដែលកើតឡើងនៅពេលដែលសីតុណ្ហភាពរាងកាយឡើងដល់កម្រិតគ្រោះថ្នាក់លើសពី ៤០ អង្សាសេ ដែលអាចមានគ្រោះថ្នាក់ខ្លាំងដល់សរីរាង្គសំខាន់ៗដូចជា ខួរក្បាល បេះដូង សួត តម្រងនោម និងសាច់ដុំ។ ប្រសិនបើការព្យាបាលមិនទាន់ពេលវេលានោះ វាអាចមានហានិភ័យនៃផលវិបាកធ្ងន់ធ្ងរ ដែលក្នុងករណីខ្លះអាចបណ្តាលឱ្យស្លាប់ទៀតផង សូម្បីតែបុគ្គលដែលមានកាយសម្បទាគ្រប់គ្រាន់ក៏អាចប្រឈមនឹងហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលដែរ ប្រសិនបើវាស្ថិតនៅសីតុណ្ហភាពខ្ពស់ក្នុងរយៈពេលយូរ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcR8w_8L2j7dK-cZWSupeXzvee1aAz6wpbwWVK7i9UoOPg&s

៤.ការពុលអាហារ៖ សីតុណ្ហភាពខ្ពស់ បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការលូតលាស់នៃមេរោគ។ នេះអាចបណ្តាលឱ្យអាហារខូចច្រើនជាងធម្មតា និងបង្កឱ្យងាយកើតជំងឺផ្សេងៗ ក៏ដូចជាការកើនឡើងហានិភ័យនៃជំងឺដែលបណ្តាលមកពីអាហារ មួយក្នុងចំណោមពួកគេគឺការពុលអាហារ ដែលវាកើតឡើងនៅពេលញ៉ាំ ឬទឹកកខ្វក់ ត្រូវបានបំពុលដោយមេរោគដែលបង្កគ្រោះថ្នាក់ អាចកើតឡើងជាមួយនឹងអាហារមិនស្អាត ដែលសុទ្ធតែជាអាហារដែលត្រូវបានរៀបចំ និងរក្សាទុកក្នុងរយៈពេលយូរ នេះក៏រួមបញ្ចូលទាំងអាហារដែលមិនត្រូវបានកំដៅឱ្យបានត្រឹមត្រូវមុនពេលទទួលទាន៕

មេតុងទីន បោកលុយជាង៥០លានដុល្លារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម សហការស្រាវជ្រាវតាមចាប់ខ្លួនបាន មេតុងទីន២នាក់ប្តីប្រពន្ធ ក្រោយពីឆបោកវិចលុយកូនតុងទីនរត់គេចខ្លួន មកសង្ងំលាក់ខ្លួនក្នុងរាជធានីភ្នំពេញ។

ជនសង្ស័យ ដែឡជាមេតុងទីនទាំង២នាក់ មានឈ្មោះ សាន សុវណ្ណាលីស ភេទស្រី អាយុ៣០ឆ្នាំ និងប្តីឈ្មោះ ណេង ស៊ុនហេង អាយុ៣២ឆ្នាំ រស់នៅភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានជាប់ចោទពីបទរំលោភ លើទុកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLAYy_OHVAgFF9FSLLsCLbjQrSGii5bttRcfLPipz-CcBK82dpVKKwWh3k_REe4GAqwwsePZMYsnbqDoIqdOnGY4Y6SaSWQ1GbW5hceG_HxA3ZtA1bJyB4gWZdCAOrHL0QXzsdoZgnpzPPJeLjHm3Fm_4uwb8sBYRay-ZWkxfFZNks0kJLYxFwC00J_bk/s1024/image-387-1024x768.png

នៅក្នុងករណីនេះ ជនសង្ស័យជាមេតុងទីន ប្រើល្បិច បង្កើតកូនតុងទីនខ្យល់ ហើយលេងជាច្រើនក្បាល ច្រើនឆ្នាំមកហើយ លើកចុងក្រោយវិចលុយរាប់លានដុល្លាររត់គេចខ្លួន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួននាំយកទៅការិយាល័យជំនាញ ទីបញ្ជាការអាវុធហត្ថខេត្តកំពង់ចាម ដើម្បីបញ្ជូនខ្លួនទៅតុលាកាខេត្ត អនុវត្តបន្តតាមនីតិវិធី ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaych2YQGQVqA_2Se4RCmWByoqZOEEwCYOG2wDk24qyY1G6GQQ3H5abhshDL1sBXyEQmVS2lYCzkG-iNi5u8XmUPwYFdvKJly8U1PeoVrZFlD4feeMqmcfgyfiZaHeBaFiMF-oKoG6M2CcozEzjlb8kcMJtm9gtwvyNdZkLIo4zRTmffeGT2Z7cVdvKe4/s665/image-250-1.png

 

ហេតុអ្វីមានអារម្មណ៍ល្អនៅពេលស្តាប់បទចម្រៀងកំសត់ៗ?

0

មនុស្សភាគច្រើនតែងតែយល់ថា ការស្តាប់បទចម្រៀងកំសត់ៗនឹងធ្វើឱ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍ ហើយនៅពេលឃើញអ្នកណាម្នាក់បង្ហោះបទចម្រៀងកំសត់នៅក្នុងបណ្តាញសង្គម ពួកគេយល់ថា អ្នកនោះអាចកំពុងកើតទុក្ខ ។ ផ្ទុយទៅវិញ មនុស្សមួយចំនួនចូលចិត្តស្តាប់បទចម្រៀងកំសត់ ប៉ុន្តែពួកគេគ្មានអារម្មណ៍ទុក្ខព្រួយ ឬកំសត់តាមបទចម្រៀងឡើយ ។

អ្នកស្តាប់បទចម្រៀងកំសត់ៗ បែរជាធ្វើឱ្យពួកគេមានសេចក្តីសុខយ៉ាងខ្លាំង ។ បើតាមផ្នែកចិត្តវិទ្យាលើកឡើងថា វាជារោគសញ្ញាម្យ៉ាងឈ្មោះ «Sadness Paradox» មានន័យថា គឺជាការបញ្ច្រាសភាពសោកសៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQk7d340lXCeOamyvRtfeoSk3Xklm9TF9H3sQiJxkiVQpwzdNQaXJ9e8RXwevkHbRk_NA4GUBryT_f-Z35ORq9YERcIloab5Isd2_ZdM6KHlhbkJkTqmrH1nkQpz1edudN-gowTXQX0IwrICJ2tMK0zO1pVsiSqMT0knA13sukJp5Tzs1B2onw9Q1NtdE/s2120/43cc4eaab49e5d5f0bf9c8752ed9d9f7-man-stressed-headphones-white-shirt_l.jpg

*បទចម្រៀងកំសត់ គឺជាសោភ័ណភាព ៖
ក្នុងផ្នែកចិត្តវិទ្យាបានបញ្ជាក់ទៀតថា ការស្តាប់បទចម្រៀងកំសត់សោកសៅ គឺពុំបានទាក់ទាញអារម្មណ៍សោកសៅនោះទេ ប៉ុន្តែវាបានជួយឱ្យអ្នកស្តាប់មានសេចក្តីសុខទៅវិញ ដូចជា ៖ អ្នកស្តាប់អាចនឹកឃើញដល់រឿងរ៉ាវអតីតកាលរបស់ខ្លួន ហើយពួកគេនឹងមានអារម្មណ៍វិជ្ជមានច្រើនជាងអវិជ្ជមាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5UVSQaA41uEM6cEsMmuESTckiA5aDrxwtIVbDRiJfxw02LrCLgdGaqWnY_UoIZJhrlBMVmOafSc4daiAB8j8RH6GkHRXPLdO305OW0vlET5ArEdo46bKAAuJIgAH5sSIbIQwaWJUKpQjll7_41UCjdpewJhj_By5gDcGfCeUmO51NVlBli4BHepSZRSI/s640/ff9458913219b76ad21818ca1889f468.jpg

*ជួយបញ្ចេញអ័រម៉ូន Prolactin ៖
ពេលខ្លះ យើងបានស្តាប់បទចម្រៀងសោកសៅ ឬមើលភាពយន្តកំសត់ៗ បើទោះជាជីវិតជាក់ស្តែង យើងពុំបានពិបាកចិត្តកើតទុក្ខអ្វីឡើយ ។ ប៉ុន្តែការស្តាប់បទចម្រៀងបែបនេះ វាធ្វើឱ្យយើងគិតបានស៊ីជម្រៅទៅលើសាច់ចម្រៀង ឬអត្ថន័យរបស់ភាពយន្តនោះបានទាំងស្រុង ។

តើដឹងឬទេថា ការស្តាប់បទចម្រៀងកំសត់អាចជួយឱ្យយើងអាចកម្ចាត់អារម្មណ៍ទុក្ខព្រួយបាន? មនុស្សខ្លះកំពុងតែព្រួយចិត្ត ហើយពួកគេមិនអាចបំបាត់ការព្រួយចិត្តនេះបានទេ ទើបពួកគេអង្គុយស្តាប់បទចម្រៀងកំសត់ ដើម្បីជួយឱ្យអារម្មណ៍ធូរស្បើយ និងបញ្ចេញទុក្ខព្រួយពីក្នុងចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6rhqcrGyW2iqJwFYfelhDOFL88EwE93BXhWbAqbgV97CROKMsiTY6VbinUbqhBbcXjeaDAKKqSgSB459-e0tuZSaBQ3qS_siqhgaTB-GIdTeiwAzvErQU3kbPJIP4M7EcS0xOFKf5ZuqC8YD8_x9I1f5UnJUbAX4NCL8sCacja97ET5DFfe8asrip5WA/s780/intro-1689001645.jpg

រាងកាយរបស់យើងមានអ័រម៉ូនម្យ៉ាងឈ្មោះថា «Prolactin» ហើយនៅពេលយើងបានស្តាប់បទចម្រៀង ឬមើលភាពយន្តរឿងកំសត់ៗ វានឹងជួយជំរុញឱ្យខួរក្បាលបញ្ចេញអ័រម៉ូននេះចេញមកក្រៅ ។ ពេលនោះ យើងនឹងមានអារម្មណ៍ស្ងប់ស្ងាត់ជាងមុន ព្រមទាំងបានសម្រាកផងដែរ នៅពេលស្តាប់បទចម្រៀងកំសត់ទាំងនេះ ៕

រកស៊ីនៅស្រុកគេមិនស្រួលទេ! សមត្ថកិច្ចថៃចាប់អ្នកលក់ទុរេនជនជាតិខ្មែរ និងមីយ៉ាន់ម៉ា

0

ប្រទេសថៃ ៖ មន្ត្រីមកពីមន្ទីរការងារប្រចាំខេត្តប៉ាធុមថានី សហការជាមួយប៉ូលិសអន្តោប្រវេសន៍ បានចាប់ខ្លួនជនបរទេសចំនួន២០នាក់ ក្នុងនោះមានជនជាតិខ្មែរ និងមីយ៉ាន់ម៉ា ដោយសារបើកហាងលក់ទុរេននៅប្រទេសថៃខុសច្បាប់ ។ អាជ្ញាធរលើកឡើងថា ជនបរទេសទាំងនេះធ្វើការហួសពីសិទ្ធិរបស់ខ្លួន ហើយពួកគេបានឈរបក់ដៃហៅអតិថិជនមកទិញទុរេន និងលក់ទុរេនលើសពីតម្លៃជាក់ស្តែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLQPA0Y3ISBYyYolkQa8jXmIJgZWiO4NPWQG0ENwOUJrwNO5TNvDg4tseqD4iMp_m_BJsjx8_INuF4hsCugvFx40xL8WE3uLm83qP_XRSwfd5v1beCl11KcHcjk7EZoLLpTbRmfP-NcP0ZZ_iDuFhqPedGCitBXY-__W758UQ1GIvTW4vZvPgLLyOnX74/s800/durian03.jpg

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ លោកស្រី Kotchaphon Rangkuphan មន្ត្រីជំនាញផ្នែកស្វែងរកការងារប្រចាំខេត្តប៉ាធុមថានី បានសហការជាមួយប៉ូលិសអន្តោប្រវេសន៍ខេត្តប៉ាធុមថានី, មន្ត្រីនាយកដ្ឋានការងារ និងមន្ត្រីស៊ើបអង្កេតខេត្តប៉ាធុមថានី ដឹកនាំកម្លាំងអាជ្ញាធរចុះត្រួតពិនិត្យ និងចាប់ខ្លួនជនបរទេស ដែលជាម្ចាស់ហាងលក់ទុរេនក្នុងផ្សារលក់ផ្លែឈើ «អៃយ៉ារ៉ា» ស្ថិតនៅឃុំខ្លងសង ស្រុកខ្លងលួង ខេត្តប៉ាធុមថានី ។

អាជ្ញាធរថៃបានចាប់ខ្លួនជនបរទេសចំនួន២០នាក់ និងបញ្ជូនទៅការិយាល័យប៉ូលិសអន្តោប្រវេសន៍នៅខេត្តប៉ាធុមថានី ក្រោយពីទទួលបានពាក្យបណ្តឹងពីពលរដ្ឋ ដែលទៅទិញទុរេន និងផ្លែឈើយកទៅបរិភោគ ប៉ុន្តែត្រូវបានអ្នកលក់ដើរខ្សែលើ និងលក់ទុរេនក្នុងតម្លៃខ្ពស់ ។ អ្នកទិញទុរេនប្រាប់ថា ខ្លួនត្រូវគេតម្រូវឱ្យស្កេន QR Code ដើម្បីទូទាត់ថ្លៃផ្លែឈើទៅឱ្យម្ចាស់ហាងជាជនបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsNYNxHF2sfLK7Oi_K0tRHANxJcEdPXkFyrSbhFuB78eBhOSXk1TmXJwcaSIXp8Ai-XiTYOQHfMDw2Ea_5WHM2nsBdfkaaKrfGpMOs7Gvj5n0wH-s5aV7fPdd4VrVE8t_Wb2TBtPBw4WEtLA7uXFKSIqUAabGwJZ1KXK4cc7gV5Rr2toJ7oNFpAajkahw/s800/durian04.jpg

លោកស្រី Kotchaphon Rangkuphan មន្ត្រីជំនាញផ្នែកស្វែងរកការងារប្រចាំខេត្តប៉ាធុមថានី និយាយថា ភ្នាក់ងារបានជូនដំណឹងមកអ្នកស្រីថា នៅផ្សារលក់ផ្លែឈើ «អៃយ៉ារ៉ា» មានជនបរទេសមកបើកហាងលក់ទុរេនដោយខ្លួនឯង ដែលវាជាទង្វើខុសច្បាប់នៅប្រទេសថៃ ។ ដូច្នេះ លោកស្រីក៏បានសហការជាមួយមន្ត្រីពាក់ព័ន្ធចុះត្រួតពិនិត្យ និងចាប់ខ្លួនជនបរទេសទាំងនេះ ។ ក្នុងអំឡុងពេលចុះត្រួតពិនិត្យនោះ អាជ្ញាធរបានឃើញពួកគេកំពុងតែឈរហៅម៉ូយឱ្យទិញទុរេននៅមុខតូប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRLnLCuzOJwXBAzhNekyxKm9y5e_Lv2UbTBmMWf-9wy5Kb686esFQQs2zoVg4tt0gruJ9JytltqdhFpIJQB0iw1f4zyLzLj0UrqTd3mHLUPfaUQX9nYpW48UosL5F0GjXdw-CpEdl7UPYohHuJyxSam5NjFx94FGjAqlV4y3ug-G7tCectcGlGitBElAs/s800/S__7544890.jpg

ហេតុនេះ អាជ្ញាធរបានសុំត្រួតពិនិត្យឯកសារផ្សេងៗ ដូចជា ៖ លិខិតឆ្លងដែន និងប័ណ្ណអនុញ្ញាតធ្វើការជនបរទេស ដែលអនុញ្ញាតដោយក្រសួងការងារថៃ ។ តាមរយៈការត្រួតពិនិត្យឃើញថា ពួកគេគ្មានលិខិតអនុញ្ញាតធ្វើការទេ រីឯអ្នកខ្លះទៀតមានថៅកែផ្សេង ប៉ុន្តែមកធ្វើការនៅខេត្តប៉ាធុមថានី ។ ដូច្នេះ ជនបរទេសទាំងនេះធ្វើការហួសពីសិទ្ធិរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ8UWAn5GyiEP2rOBy0U1sJfUzXKPOJVBrDWIef52tdVbWu-eoARbzp9yBVlmz8Oit5ztUAex7omXrWp17t7mutAbYTWO2PAQfJq77n8imS5UspSYpZMpM2bUT5H5-edsW0HoMVYhGATlHEAWO9RngWyI1GXwU_FXcq8I9IRzF4Ap_-kXsb5HJzy7EW0Y/s644/w644.jpg

ក្នុងអំឡុងពេលការចុះត្រួតពិនិត្យក្នុងផ្សារលក់ទុរេន អាជ្ញាធរបញ្ជាក់ថា មានជនជាតិខ្មែរ និងមីយ៉ាន់ម៉ា ឈរលក់ទុរេនស្ទើរគ្រប់កន្លែង ហើយអាជ្ញាធរបានចាប់ខ្លួនជនបរទេសសរុបជាង២០នាក់ ។ ជំហានដំបូង អាជ្ញាធរនឹងបញ្ជូនពួកគេទៅការិយាល័យប៉ូលិសអន្តោប្រវេសន៍នៅខេត្តប៉ាធុមថានី បន្ទាប់មក នឹងបញ្ជូនពួកគេទៅកាន់ស្ថានីយប៉ូលិសស្រុកខ្លងលួង ដើម្បីចាត់វិធានការតាមច្បាប់បន្តទៀត ៕

ចាយពេលជាង៦០ឆ្នាំ ព្រលានយន្តហោះពោធិ៍ចិនតុង ត្រៀមបិទដំណើរការ

0

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬគេស្គាល់ថាជា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងត្រូវបិទទ្វារ បញ្ឈប់ដំណើរការ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បើកដំណើរការជាផ្លូវការនៅឆ្នាំក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggu4OFgwMeMCVwv40GQN_x8sHcjqNs6hhAYjGCK4fSBx14EV1-Zp1ZfPm-37obnyCpHceGtKPmOhF6QrsyAEoYYJclxsmPnrVJzXLyuAYq7SS9Oo75IPwumeXFGEbWssI_xp0SycQVf0wOSCZpT5ttVm2mhGdtE4Ns8HrkoK8LWljhW2Y_6Al_B1AhAdY/s664/1125.jpg

ថ្លៃងប្រាប់ទូរទស្សន៍ក្នុងស្រុក អប្សរា  ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានលើកឡើងថា៖” នៅក្នុងកិច្ចព្រមព្រៀងសម្បទាន តំបន់មួយមិនអាចមានអាកាសយានដ្ឋានពីរនោះទេ ហើយលោកមិនអាចបញ្ជាក់បានទេថា ព្រលាននេះនឹងក្លាយទៅជាអ្វីបន្ទាប់ពីការបិទទ្វារ ហើយរដ្ឋាភិបាលយកទៅធ្វើទៀតនោះ គឺអាស្រ័យទៅលើការសម្រេចរបស់រដ្ឋាភិបាល។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRDz_HWHwF_YLN4ynDCZ_fJrrUUsaO3oZJxQXA7vU-1Fvdq-OI8vAPrzhgERc9HsNko7XJE5DZpyaDeyIHFnU_hejQLtATaOWNUiywQACkCHiAqvCQJR5dvP-o1BWmPAuFM97On90iRyY-N2YJrkPULN287SZkUVNFK76LWde_3EhyphenhyphenGXfwoweFTw_jGMY/s1200/%E1%9F%A2%E1%9F%A1%E1%9F%A2%E1%9F%A3.jpg

គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានពោធិ៍ចិនតុង ជាព្រលានយន្តហោះដំបូងគេនៅកម្ពុជា ដែលបានសាងសង់នៅឆ្នាំ ១៩៥៧ និងបើកដំណើរការនៅឆ្នាំ ១៩៥៩ ក្រោមការគ្រប់គ្រងនិងវិនិយោគដោយក្រុមហ៊ុនបារាំង។ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅខែ មករា ឆ្នាំ ២០០៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoj6iIY6987zVgf3smndanPKeZWRe_-Wt-Dli60Y3mTC0AZ50ecicLsoV1vHIvdnoAmmDeabxAKvEeZ20jSDy3cuGo1Ghnb2wU4sxfEQh58ER0IEoOfsOBjYoNkWl0WDW3Nsie7l3jtIa2KKEoCrThQbeMK2cbabzNmr9fHi1UcvNynZ1jRx9cps41M1o/s1280/%E1%9F%A2%E1%9F%A1%E1%9F%A2%E1%9F%A2.png

ដោយឡែកចំពោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី មានឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ កំពុងធ្វើការសាងសង់សម្រេចបានជាង៦៥ភាគរយ ដែលស្ថិតក្រោមទុនវិនិយោគប្រមាណ ១ ៥០០ លានដុល្លារពីការវិនិយោគរួមគ្នារវាងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងរដ្ឋាភិបាលកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCSgDvXcXz3JFRdyKduUv6MoVwlTUA7nFYpnkFMDNqyeTiwovTnpupYBPgpQamhbXBcSM3l2o_FAgsbSjbh6jt87Cgu4eHZq2pQJnWi3brg8E0Z9jQSOptNA7B4NqKLFdWT9sE0kXNRCnFf18qc0InNwQa94R07Pw2CUWxuu-wrToT3syDTydk7_-fL1M/s2560/15200001.jpg