Home Blog Page 1127

វេជ្ជបណ្ឌិតណែនាំពីរោគសញ្ញាជំងឺដាច់សរសៃឈាមខួរក្បាល និងវិធីសង្គ្រោះបឋម

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត Opas Karikawinpong មកពីក្រសួងសុខាភិបាលថៃលើកឡើងថា បច្ចុប្បន្ននេះ តំបន់ជាច្រើនរបស់ប្រទេសថៃមានអាកាសធាតុក្តៅខ្លាំង និងមានសីតុណ្ហភាពខ្ពស់ជាង៤០អង្សារសេ ដែលធ្វើឱ្យអ្នករស់នៅក្នុងតំបន់ទាំងនេះប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលកាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdRAwth3yul-IPLmJAqpmCIfRLxgyKTQEo-trfoqqvV0zrAT65NCnA0dfZERgdaC7ArZijzl6ylruJwzdALG7SGL22SzpCQvjNkmNlThW01Z367vavOmfdg_8xwpgzzInyJLM78QE0lEtlDHfA1yK2oSMRs99wSkmP480LzUqwlMoUo2jpFzHxZVQ-pUM/s1280/photo_2024-04-11_10-00-21.jpg

លោកវេជ្ជបណ្ឌិតបន្តថា វាជាអាការៈដែលរាងកាយមិនអាចសម្របខ្លួន ឬគ្រប់គ្រងកម្រិតសីតុណ្ហភាពក្នុងរាងកាយបាន ទើបធ្វើឱ្យកំដៅក្នុងរាងកាយកាន់តែខ្ពស់ឡើងៗ ។ ហេតុនេះ វានឹងធ្វើឱ្យប្រព័ន្ធផ្សេងៗនៃរាងកាយធ្វើការពុំបានល្អ និងបណ្តាលឱ្យស្លាប់ ។ បើឃើញអ្នកណាម្នាក់មានរោគសញ្ញាដាច់សរសៃឈាមខួរក្បាល ត្រូវធ្វើការសង្គ្រោះបឋម ប៉ុន្តែហាមដាច់ខាតយកក្រណាត់សើមមកគ្របលើខ្លួនអ្នកជំងឺ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6fce8HsFFP6gUZ9dyVWBT0Mhj0sgHUA7tKihV70t-CyFJYyd75RYyN94olcFrySaOjJ8F1DDxCuJdv7bRidzk_-u7hz8SyJ_T34mjTCBBQQOSzrMMgKZoXaN7t7Pb4rg-FzUOSqmr2yC71BsKWdllSfcYjy6xC8LTYny4Dxsthvnaz5dnGu-xaFMnOfY/s1100/man-with-headache-as-part-of-stroke-symptoms.jpg

ចំណែករោគសញ្ញាបង្ហាញថា អ្នកណាម្នាក់ប្រឈមនឹងការដាច់សរសៃឈាមក្នុងខួរក្បាល គឺស្បែកពណ៌ក្រហម, ក្តៅខ្លួនខ្លាំង, ជីពចរដើរញាប់ និងខ្លាំង, មិនបែកញើស, ឈឺក្បាល, វិលមុខ, ក្អួតចង្អោរ, ថយចុះស្មារតី និងបាត់បង់ស្មារតី ។ រីឯអ្នកប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល រួមមាន ៖ មនុស្សចាស់, ក្មេងតូច និងអ្នកមានជំងឺប្រចាំកាយ ដូចជា ៖ ជំងឺបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល, សម្ពាធឈាមឡើងខ្ពស់ និងជំងឺធាត់ ជាដើម ។ ក្រៅពីនេះ គឺអ្នកធ្វើការនៅក្រោមកំដៅថ្ងៃ និងអ្នកហាត់ប្រាណខ្លាំង ឬប្រើប្រាស់កម្លាំងខ្លាំងរយៈពេលយូរ ។

លោកវេជ្ជបណ្ឌិតបន្ថែមថា ប្រទេសថៃជិតដល់ថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ហើយតំបន់ជាច្រើននឹងរៀបចំកម្មវិធីផ្សេងៗ ឬមានការដង្ហែរក្បួននៅក្រោមកំដៅថ្ងៃ ។ ដូច្នេះ លោកសំណូមពរឱ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្ន និងការពារខ្លួន ដោយស្លៀកសម្លៀកបំពាក់ពណ៌ស្រាល, សាច់ក្រណាត់ស្តើង និងសាច់ក្រណាត់ដែលអាចបញ្ចេញកំដៅបានល្អ ។ លើសពីនេះ គួរសម្រាកនៅកន្លែងម្លប់, ផឹកទឹកឱ្យបានញឹកញាប់ និងផឹកទឹកឱ្យច្រើន ដោយពុំរង់ចាំឱ្យស្រេកទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-A2_ksBltR0AFRd-fgVUoimXT05_ry5A1KLP4NNJj9Wzh_PTGeNYKH-MrXu0HQlh1_beMXDZpJo1aX1IheLgR_UKPLdsTSM4AmdbK4zRupOGRooFa9F6mm4k7SzM6tsHJzUkIXVIVwgEj7oRQyLntId4-huoXf58aYCpZqRG2XCpJHJVlzYjM8rSI_uU/s2251/Ischemic%20Stroke.jpg

ប្រសិនបើហាត់ប្រាណ ឬធ្វើការដោយប្រើប្រាស់កម្លាំងខ្លាំង គួរតែផឹកទឹកចាប់ពី២កែវ ទៅ៤កែវ ជារៀងរាល់ម៉ោង និងចៀសវាងផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីន, គ្រឿងស្រវឹង ឬភេសជ្ជៈមានជាតិស្ករខ្ពស់ ពីព្រោះវានឹងធ្វើឱ្យរាងកាយឆាប់ខ្វះទឹក ។ រីឯមនុស្សចាស់, ក្មេងតូច និងអ្នកមានជំងឺប្រចាំកាយ គួរតែចៀសវាងកន្លែងណាមានកំដៅខ្លាំង ហើយត្រូវនៅក្នុងបន្ទប់មានខ្យល់ចេញ-ចូលល្អ ។

ចំណែកវិធីសង្គ្រោះបន្ទាន់ នៅពេលប្រទះឃើញអ្នកណាម្នាក់មានរោគសញ្ញាដាច់សរសៃឈាមខួរក្បាល គឺត្រូវនាំអ្នកជំងឺមកកន្លែងម្លប់ និងឱ្យអ្នកជំងឺដេក ។ បន្ទាប់មក លើកជើងទាំងពីររបស់អ្នកជំងឺឡើងលើ និងដោះសម្លៀកបំពាក់បន្តិចឱ្យរលុង ព្រមទាំងកាត់បន្ថយសីតុណ្ហភាពរាងកាយឱ្យធ្លាក់ចុះតាមវិធីឆាប់រហ័សបំផុត ដូចជា ៖ យកក្រណាត់ជ្រលក់ទឹកត្រជាក់មកជូតខ្លួន, ក, ក្លៀក និងក្បាល រួមទាំងបើកកង្ហារបណ្តេញជាតិក្តៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMKuBwZIDKf3hTWnjl9aKe-fhQmmjCRcq1gxWaG-0RorCe4sWFtMtEA8Z9KaWkfr-j5rO8UdYolFeUC8etYL20R-dwcoOI8PF_VRJmK5cks0sR9DQ3G8B2k_2qu04fF356Z6DfLHyFUI-1J1aNMVWnp29U6CKIM7OQQlreNMS789-4yl80zmFezk3VizU/s600/HTN_16_pg39_art600x400.png

ទោះយ៉ាងណា ពុំគួរប្រើប្រាស់ក្រណាត់សើមគ្របលើខ្លួនអ្នកជំងឺទេ ពីព្រោះវានឹងរារាំងការបញ្ចេញជាតិក្តៅចេញពីរាងកាយ ។ បើអ្នកជំងឺដឹងខ្លួនឡើងវិញ ចូរឱ្យអ្នកជំងឺផឹកទឹកឱ្យបានច្រើន ប៉ុន្តែបើអ្នកជំងឺពុំដឹងខ្លួនទេ ត្រូវទូរស័ព្ទមកមន្ទីរពេទ្យដើម្បីប្រញាប់នាំអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ៕

ហាមរំលងរឿងទាំងនេះ មុនចេញដំណើរទៅដើរលេងក្នុងឱកាសចូលឆ្នាំខ្មែរ

0

ក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ សម្រាប់អ្នកដែលមានគម្រោងដើរលេងជិត ឬឆ្ងាយក្ដី ដែលត្រូវយកចិត្តទុកដាក់បំផុតនោះគឺការប្រុងប្រយ័ត្នទុកដាក់ផ្ទះសម្បែងឱ្យមានរបៀបរៀបរយ ដើម្បីការពារទាំងសុវត្ថិភាពផ្ទះសម្បែង និងខ្លួនឯងផងដែរ។ ដាច់ខាតមិនគួរភ្លេចធ្វើរឿងទាំងនេះទេ មុនចាកចេញពីផ្ទះ។

១. ពន្លត់ភ្លើងទៀន ធូប និងបិទកុងតាក់ភ្លើងដើម្បីការពារហានិភ័យ ក្នុងប្រការណាមួយ។
២. បិទប្រព័ន្ធទឹកចៀសវាងការខ្ជះខ្ជាយ ក្នុងករណីមានបញ្ហាលេចធ្លាយទុយោជាដើម។
៣. បើដល់ថ្ងៃបង់ទឹកភ្លើងគួរបង់ឱ្យរួចរាល់ ចៀសវាងការខកខានគេកាត់ផ្ដាច់ចោល ក្រោយពេលត្រឡប់មកពីដើរលេងវិញ។
៤. ប្រមែប្រមូលបន្លែ សំរាម ដែលអាចរលួយមានក្លិន ចេញពីទូរទឹកកក ឬចេញពីផ្ទះ ដែលអាចបណ្ដាលឱ្យមានក្លិនជូរផ្អូម។
៥. ទុកលេខទូរសព្ទឱ្យអ្នកជិតខាង២ទៅ៣ប្រព័ន្ធ សម្រាប់ទំនាក់ទំនងពេលមានអាសន្ន ហើយកុំភ្លេចផ្ដាំអ្នកជិតខាងឱ្យជួយមើលផ្ទះសម្បែងរបស់អ្នកផង៕

 

ទាហានថៃប្រកាសអាសន្ន ខណៈការប៉ះទង្គិចនៅព្រំដែនមីយ៉ាន់ម៉ាកាន់តែខ្លាំងឡើង

0

ប្រទេសថៃ៖ ការប្រយុទ្ធគ្នាបានផ្ទុះឡើងរយៈពេល ២ ថ្ងៃមកហើយកាលពីថ្ងៃទី៩ និងទី១០ ខែមេសា រវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធនៅតាមតំបន់ព្រំដែនថៃ ដែលធ្វើឱ្យកងទ័ពថៃត្រូវដាក់ការប្រុងប្រយ័ត្ន។
នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បើយោងតាម CTV News បានឱ្យដឹងថា ការប្រយុទ្ធគ្នាបានចាប់ផ្ដើមនៅជុំវិញក្រុង Myawaddy កាលពីថ្ងៃទី៩ ខែមេសា បណ្ដាលឱ្យមនុស្សភៀសខ្លួនឆ្លងកាត់ព្រំដែន។ អ្នកស្រុកបាននិយាយថា “ការប្រយុទ្ធបានកើតឡើងរយៈពេល ២ ថ្ងៃហើយគឺថ្ងៃទី៩ និងថ្ងៃទី១០ ដោយពួកគេបានឮកាំភ្លើងធំ និងការផ្ទុះ ហើយសូម្បីតែយន្តហោះក៏លេចចេញមកដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfMF6vt1vpmZjvI1Nx8NxJATPZ2uNBdFN9LOhLL5FnTVdv9WxNiIouGdyHl2csphd-8oJWUXBGiB7rQ1CA4mQzO0QvVB3FP7fl8GLpP-GzmFN0lzHdNs6hib_yRFjRF8lr5hRhXrbpms16aPxt09Ut97YrgnFqK7dq5KMNR_LdvMRAGHVy-S2reqstdpU/s1240/2637745.jpg

មូលហេតុគឺដោយសារប្រជាពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់បានភៀសខ្លួនទៅកាន់ប្រទេសថៃដោយស្ងាត់ៗ ដែលធ្វើឱ្យព្រំដែនរបស់ប្រទេសទាំងពីរមានភាពតានតឹងជាខ្លាំង ខណៈដែលប្រទេសទាំងពីរក៏កំពុងមានបញ្ហាព្រំដែនជាយូរមកហើយ។ នៅលើទឹកដីថៃ កងទ័ពត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយប្រជាពលរដ្ឋម្នាក់បាននិយាយថា គាត់បានឃើញរថយន្តរបស់កងទ័ពថៃចំនួន ៨ គ្រឿង ធ្វើដំណើរឆ្ពោះទៅព្រំដែន ដោយដើរល្បាតតាមដងផ្លូវនៃទីក្រុងមេសត។ https://ichef.bbci.co.uk/news/976/cpsprodpb/10517/production/_133093866_gettyimages-1302283469.jpg

ពលរដ្ឋមីយ៉ាន់ម៉ាម្នាក់ដែលលាក់ខ្លួននៅក្នុងទីក្រុង Mae Sot បាននិយាយថា “សន្តិសុខនៅក្នុងទីក្រុងមានភាពតឹងតែងជាងមុន ហើយអ្នកជិតខាងរបស់គាត់ត្រូវបានត្រួតពិនិត្យដោយទាហានថៃ នៅពេលដែលនាងចូលទៅជិតតំបន់ព្រំដែន”។ ប្រទេសថៃមានព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ាប្រវែង ២៤០០ គីឡូម៉ែត្រ។ រដ្ឋមន្ត្រីការបរទេសថៃបាននិយាយថា ប្រទេសនេះត្រៀមខ្លួនជាស្រេចដើម្បីទទួលប្រជាជនមីយ៉ាន់ម៉ា ១០ ម៉ឺននាក់ដែលភៀសខ្លួនចេញពីការប្រយុទ្ធ។ កន្លងមកនាយករដ្ឋមន្ត្រីស្រីថា ថាវីស៊ីន និងមន្ត្រីជាន់ខ្ពស់ថៃបានជួបពិភាក្សាបញ្ហាព្រំដែនផងដែរ។ https://media.licdn.com/dms/image/D5610AQHISOxRyycDoQ/image-shrink_800/0/1712603529828?e=2147483647&v=beta&t=dWsifxyW5yTzCd3MvboAGFsbf7wtMI9MxZCQXJ8GTLA

អ្នកស្រុកបាននិយាយថា “មនុស្សជាច្រើនបានមកពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ Mae Sot ពួកគេក៏បានបង្ហោះនៅលើបណ្តាញសង្គមដែលកំពុងស្វែងរកកន្លែងស្នាក់នៅ” ។ ទោះជាយ៉ាងណា មន្ត្រីអន្តោប្រវេសន៍ម្នាក់បាននិយាយថាចំនួនអ្នកមកពីប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ប្រហែល ៤០០០ នាក់ក្នុងមួយថ្ងៃ ច្រើនជាងចំនួនធម្មតាទ្វេដង។ ដូច្នេះប្រទេសថៃបច្ចុប្បន្នកំពុងពង្រឹងកម្លាំងដំណើរការអន្តោប្រវេសន៍របស់ខ្លួនដើម្បីទប់ទល់នឹងស្ថានការណ៍៕

កុំភ្លេចណា ស្អែកនេះ! រដ្ឋបញ្ចេញរថយន្តក្រុង ៤៥៥គ្រឿង ដឹកពលរដ្ឋទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ

0

នាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៦០គ្រឿង។
២-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រលប់មករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តក្រុងចំនួន ៣៩៥គ្រឿង ។

ទន្ទឹមនឹងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅលេងស្រុកកំណើតរបស់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាល រាជធានីភ្នំពេញ ក៏បានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរផងដែរ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFGOQiqNqeLcQsxPpmSz90xVKcuoi0uj2pHQ7sK2l801Wag-nfvOvp22VboQStZnRWHSfMwIpdQeBDBFjwF6pzcO-_IIhjVLsWb37FGjQlBIn7wj3_Su1moRvMPrtH7TljRuA2odYod-Dym6yXB4sJxlbnpeVUFL0-ejGDtFIyXgkeYETpn4ILMq7xrNY/s1280/photo_2024-04-02_16-53-59.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEietrNOQ9LivBlQnjYunxQDKmPaoO7B4KeXMBW4w5TAvK21QQ1-9QjvJIrqZNCTXT680ZVkiAPoMFRoQpenFZ8AL5NUKM2jmBgBbpOeJ6qZ8sn37ao2If5_yKy_oDsm30faq04YopBjMnLtGI3WZ60rh2ZPK7y4oAQsNPpRDQhJNDLF8dfkQq953GfWFNs/s1280/photo_2024-04-02_16-54-00.jpg

ថៃកំណត់គោលដៅបង្កើនការនាំចេញទុរេនទៅចិន ក្រោយវៀតណាមជាប់ចំណាត់ថ្នាក់ទី១

0

ប្រទេសថៃ ៖ នៅខែមេសា ឆ្នាំ២០២៤ ប្រទេសថៃបានកំណត់គោលដៅបង្កើនការនាំចេញផ្លែទុរេនទៅចិន ព្រមទាំងស្វែងរកយុទ្ធសាស្ត្រផ្សេងៗផងដែរ ដើម្បីទទួលបានចំណាត់ថ្នាក់ទី១ ជាប្រទេសនាំចេញទុរេនច្រើនទៅចិន ក្រោយពីវៀតណាមបាននាំចេញទុរេនទៅចិនច្រើនជាងថៃ នាពេលកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn4MIIwyDINKklQxw58RFjw_4rDneF4CUxGLk-Kb-5kPLygP5iPBBenzgvqPE1RNbp0Hzf2xRqeVX-aZuJdp7wrFyd48HLegUxNS_l4yuMImVDT3Gxs-j74NbmVQ3Ms_XQ70h01sK6gGRGlEvYK99dN9HYtoaP2ndBZ5JGKXgVKWpoypOimYq95uo_sHk/s1120/3aa2c2d864f74757a358559d453c7b57_shutterstock_81501712.jpg

នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិរបស់ថៃបានអំពាវនាវឱ្យបណ្តាក្រុមហ៊ុននាំចេញ និងស្ថាប័នរដ្ឋទាំងអស់បង្កើនការដឹកជញ្ជូនទុរេនទៅចិន ខណៈថៃបានចុះកិច្ចព្រមព្រៀងជាមួយចិន កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៤ ដែលជាអំឡុងពេលប្រមូលផលទុរេនថៃ ។ ការចុះកិច្ចព្រមព្រៀងនេះ គឺដើម្បីលើកកម្ពស់ និងកំណត់តម្លៃជាក់លាក់មួយសម្រាប់ការនាំចេញទុរេនពីថៃទៅចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNdqx6TDTkW36BGJgixS4tLZ7Gmkh9aoofbEkPV4NPSlZ3dJ9HEnA2UjQ5HRI5jy9eyIiWN9tjsmo7v3OMAkNrPKr3zsRFVsRNyAMX_Bn-pURgh05DplHmWvvslPEgquHaaKASi7xb6fb3eIrA9wqlaze8TPVFoyXgFB-yKhpqgYVUxxEUy5NDVugQvGM/s2000/20200428%20durian%202%20DSC05540-2.jpg

វាជាការផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់កសិករថៃ ក៏ដូចជាកែលម្អប្រព័ន្ធដឹកជញ្ជូន និងផ្នែកផ្សេងៗ ហើយថៃនឹងគ្រប់គ្រងគុណភាពទុរេននាំចេញឱ្យកាន់តែល្អ ។ នៅក្រោមកិច្ចព្រមព្រៀងនាំចេញទុរេនទៅចិន ប្រទេសថៃរំពឹងថា ចិននឹងនាំចូលទុរេន និងផ្លែមង្ឃុតរបស់ថៃ ប្រមាណ២ម៉ឺនតោន ស្មើនឹងទឹកប្រាក់ជាង៣ពាន់លានបាត បើគិតចាប់ពីខែមេសា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjeR9C3BkuUBc26l-HAGTFfuzGvCBQTkK_xaPS-d8MPpvQZTkbsHxnEzhvDO85FPBHH3qY7rpu7LBoT-9Z0U6SV_jTUEaLHj-x47hLwa4ItLgLVm_MiDsJ7ruTNAGc0WACj9d8QQxhDJ44NSS3N5NveGcgUbd9NpAUCYw55-u39n3rayP4t6ObVBIIyS4/s900/202205184461667de5f14b5d9dd31c3084877165_0fc6f662-f6af-4d91-80ea-408fe7d019dc.jpg

ចំណែករយៈពេល២ខែដំបូងក្នុងឆ្នាំ២០២៤ ការនាំចេញទុរេនរបស់វៀតណាមទៅចិន មានចំនួនសរុបស្មើនឹង៣២.៧៥០តោន ដែលច្រើនជាងការនាំចេញទុរេនរបស់ថៃ ជិត៧២,៤% ។ រីឯតម្លៃការនាំចេញទុរេនវៀតណាម ស្មើនឹង៤.៩១៦ដុល្លារអាមេរិកក្នុង១ទូរកុងតឺន័រ និងទាបជាងថៃ ជិត២០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcy1zJ7OX6yljdxWLkn57M6cKfROnnZ57Wk4NLW7LDY3Z8m0oTsHMVzH7_xVLvRbS3uxklyserM2HZoIA9WQr3G4Ej7cWwNVqHE63BAW4IRd3PA9Ad3pbXrSQqknwhUs_ai71pgJIl8o1nGrR3tbo-M2PmyAOBAqD9mIwrJQvu_ALDvSxeAsCtmbd73Ao/s1200/f6fac79b-e39d-430d-894e-ea9bd361ab8f.jpeg

នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិរបស់ថៃបញ្ជាក់ដែរថា ប្រទេសថៃអាចបង្កើនការនាំចេញទុរេនបន្ថែមទៀត ដោយសារថៃបានទទួលការអនុញ្ញាតឱ្យនាំចេញទុរេនស្រស់, ទុរេនក្លាស្សេ និងទុរេនកែច្នៃទៅប្រទេសចិន ហើយបច្ចុប្បន្ន វៀតណាមអាចនាំចេញទុរេនស្រស់ទៅចិនតែប៉ុណ្ណោះ ។ ហេតុនេះ នាថ្ងៃអនាគត បើចិនអនុញ្ញាតឱ្យវៀតណាមនាំចេញទុរេនក្លាស្សេនោះ ការនាំចេញទុរេនសរុបរបស់វៀតណាមនឹងកើនឡើងមិនខាន ។https://www.acestarinter.com/wp-content/uploads/2022/08/csdsf.jpg

Dang Phuc Nguyen ជាអគ្គលេខាធិការសមាគមបន្លែ និងផ្លែឈើវៀតណាមលើកឡើងថា អាកាសធាតុអំណោយផលបានធ្វើឱ្យវៀតណាមអាចដាំដុះទុរេនពេញមួយឆ្នាំ ហើយវៀតណាមមានព្រំដែនជាប់ជាមួយចិន ទើបវៀតណាមមានប្រៀបផ្នែកដឹកជញ្ជូនទំនិញ ។ រីឯតម្លៃការនាំចេញទុរេនរបស់វៀតណាម នឹងស្មើរហូតដល់៣.៥០០លានដុល្លារអាមេរិកនៅឆ្នាំ២០២៤ កើនឡើង៦៦% បើធៀបនឹងឆ្នាំ២០២៣ ៕

ខែមីនា ឆ្នាំ២០២៤ គឺជាខែក្តៅបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក

0

បើយើងក្រឡេកមើលសីតុណ្ហភាពនៅលើពិភពលោកទាំងមូលឃើញថា វានឹងកាន់តែធ្វើឱ្យយើងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះកាលពីខែមីនា ឆ្នាំ២០២៤ កន្លងមក គឺជាខែក្តៅខ្លាំងបំផុត ដែលពិភពលោកបានកត់ត្រាទុក ។ លើសពីនេះ ខែមីនា ឆ្នាំ២០២៤ ក៏បានបំផ្លាញស្ថិតិសីតុណ្ហភាពជាមធ្យមខ្ពស់បំផុត រយៈពេល១០ខែជាប់ៗគ្នាផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIZa636jr6Bh_fnqrTz_pByqQq1MsWr9BbnvmPZ013D6SDEs93Cfkoq2gcnW5x8UwMVzCrVAliXlmYasyXZMXJ9ygI6TH23Y2pIXC_9sOwvESprB4x9gQigb4wjQt8BD-Tt6Bgr_B9n0aXb0geLqq6Ua0DTpDyZXB0B4PUBxoKVztGOBM6bzgTZ86253M/s599/download.jpg

វិទ្យាស្ថានបម្រែបម្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប (ឬ C3S) បានបង្ហាញរបាយការណ៍អាកាសធាតុលើពិភពលោកថា សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកទាំងមូល នៅខែមីនា ឆ្នាំ២០២៤ គឺខ្ពស់ជាងសម័យមុនការធ្វើឧស្សាហកម្ម រហូតដល់១.៦៨អង្សារសេ ។ លើសពីនេះ វាបានបំផ្លាញស្ថិតិសីតុណ្ហភាពខ្ពស់បំផុតរបស់ខែនីមួយៗអស់១០ខែជាប់ៗគ្នាផងដែរ បើគិតចាប់ពីខែមិថុនា ឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0_-LIYgC_xuzIBl91e02Itl08Efbqo6M6IHRhJJ2gLBDs0g_c1hcybwl64Ral7lWCIA33W5Xs-udMYmgpjVSDPQ5uKjW_b6a7geQC5fhx5w7FPzrJMl576ZQ4L9QrIjm9opVFVuZtVW2Z3APc5jUQGvtTrJCH9nyZCLl2ALuhfp3loDDQzcuFMx9hJ1I/s1280/heat-extreme.jpg

ស្ថានការណ៍បែបនេះបានធ្វើឱ្យរយៈពេល១២ខែកន្លងមក គឺជាពេលវេលាដែលពិភពលោកប្រឈមមុខនឹងអាកាសធាតុក្តៅខ្លាំងបំផុត ។ ការវាស់សីតុណ្ហភាពជាមធ្យម គឺខ្ពស់ជាងសម័យមុនធ្វើឧស្សាហកម្ម ចាប់ពីឆ្នាំ១៨៥០ ដល់ឆ្នាំ១៩០០ រហូតដល់១.៥៨អង្សារសេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0l3ea0hfbAx3HR-xhuPbPSbK1EzpDJQZwpH5YJwkjL0p8pgiPBC0SjF4OjYpgQrx2276k17uOZMvdZb1X_triI0zzGXlTZGGIPVY2o0ZD1JD02rLLIXVRgM3kwh1ids569q_UvsgCi4KWfL6D7NCpwQoEACOyvF0uACLpkAYSmJuLEYO9b3Kjex3ers4/s1500/social_media.jpg

អាកាសធាតុកាន់តែក្តៅនៅលើពិភពលោក បានធ្វើឱ្យបណ្តាអ្នកជំនាញបង្ហាញការព្រួយបារម្ភថា ពិភពលោកកំពុងតែឈានទៅរកវិបត្តិកាន់តែខ្លាំងក្លា ពីព្រោះកាលពីឆ្នាំ២០២៣ ក៏ជាឆ្នាំដែលពិភពលោកក្តៅខ្លាំងបំផុត បើគិតតាំងពីមានការកត់ត្រាក្នុងស្ថិតិកាលពីឆ្នាំ១៨៥០ ។ ហេតុនេះ វាបណ្តាលឱ្យមានគ្រោះរាំងស្ងួតខ្លាំងនៅតំបន់ជាច្រើនលើពិភពលោក ជាពិសេស តំបន់ព្រៃអាម៉ាហ្សូនមានភ្លើងឆេះព្រៃជាច្រើនលើក ដែលបំផ្លាញផលដំណាំកសិកម្ម, ប៉ះពាល់ដល់ជីវិតរបស់កសិកររាប់លាននាក់ និងមនុស្សរាប់លាននាក់ទៀតត្រូវអត់ឃ្លាន ។https://metro.co.uk/wp-content/uploads/2022/06/GettyImages-136630365.jpg?quality=90&strip=all&zoom=1&resize=480%2C320

បើទោះជាសីតុណ្ហភាពខ្ពស់មួយផ្នែកបណ្តាលមកពីបាតុភូតអេលនីណូ ដែលបាតុភូតនេះនឹងបញ្ចប់នាប៉ុន្មានខែខាងមុខ ប៉ុន្តែគេមិនអាចធានាថា តើស្ថានការណ៍នេះនឹងល្អប្រសើរដែរឬទេ? ដូច្នេះ អ្នកវិទ្យាសាស្ត្របានដាស់តឿនថា ប្រទេសនានាគួរតែកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ពីព្រោះវាជាមូលហេតុចម្បងដែលធ្វើឱ្យពិភពលោកក្តៅខ្លាំង ៕

ស្នងការដ្ឋាននគរបាលខេត្តកំពតចាត់ទុកការកាត់តរូបភាពរបស់ ដួងចន្ទហៅយាយតយ ជាការប្រមា.ថធ្ង.ន់ធ្ង.រ

0

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពតបានចាត់ទុកករណីការកាត់តរូបភាពរបស់អ្នកនាង ដួងចន្ទ ហៅយាយតយ ទៅលើរូបភាព «សេះសមុទ្រ» បាញ់ទឹកនៅខេត្តកំពតជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះការខិតខំប្រឹងប្រែងរបស់អភិបាលខេត្ត។ ទោះយ៉ាងណារូបភាពដែលមានកាត់តដាក់រូបយាយតយជំនួស «សេះសមុទ្រ» ត្រូវបានលុបចេញពីបណ្តាញសង្គមហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEP_K5mwG5wCzDSNJimaz1NWsjYjdoZOI7EZsNNJN4wQiBoM8GpjN54LYwXyLLRf1DHEPSETeNbIOYydBqTQ0X9k_xN6tT_uXftLYJfmssiDV59looCX7YkKnQ9Chf5lUwQ5AzWNBRbi_fXQFHVXt8yai7EaprlvTT4iQathmlP4ZZA6emjn7l6YM4FiQ/s1280/image_2024-04-10_16-48-40%20(2).png

នៅថ្ងៃទី១០ ខែមេសា នៅលើបណ្តាញសង្គមរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត ដែលកាន់កាប់ដោយឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបង្ហោះរូបភាពថតចេញពីគណនី ដួងចន្ទយាយតយ ភ្ជាប់មកជាមួយខ្លឹមសារថា «ហេតុអ្វីប្រជាពលរដ្ឋយើងមួយចំនួនតូចមិនឱ្យ តំលៃចំពោះអ្វីដែលជាសមិទ្ធផលរបស់ប្រទេសខ្លួន។ នេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម អភិបាលខេត្តកំពត»។ ការប្រើរូបភាពនេះឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ថាជាការប្រមាថដែលមិនអាចទទួលយកបាន។ ការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពតខាងលើនេះមានមតិប្រជាពលរដ្ឋជាច្រើនជំរុញឱ្យស្នងការហៅយាយតយមកអប់រំព្រោះតែការលេងសើចនេះជ្រុលពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzLR6Wtk6Wjio7DyepAcFVBAp5bTzcSpCVlxWXSgBlCAUKUjpcM3EEViiEwgdBPlH9cht3HrA_J8rlFuU-iOsDV6RT5eCgSTGqk1_bYX5AoeAYVOHYkfXY4JWizVZ5Kc6CRzAF5mnc3qj1TewwFHm_erL1xZmS2WyfVQRKnj3Ky6TplghGkOuiL_bXf68/s2048/image_2024-04-10_16-48-40.png

យ៉ាងណាមិញ ក្រឡេកទៅកាន់បណ្តាញសង្គមរបស់ យាយតយ រូបភាពដែលបានកាត់តនោះបានលុបចេញពីគណនីហ្វេកប៊ុកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQhDvl_JSjdzn7-McQxoijGy2IrYOUlzRVQBspWAnt51G2uAmQH99nrtcPlZ-T_ZCUAFwEinuCtmo4lNbFVgnjYBdZF6gWC7XRJw0mTCkMua8WakB8rZGJPE8VGJAqUx9gmrfrJ3HW1e2blN7pdOzUffwHINeh0MsHh1o8zuuU6hs409a177k7TmCMSws/s2048/image_2024-04-10_16-48-39.png

គួរបញ្ជាក់ថា រូបសំណាក «សេះសមុទ្រ» បាញ់ទឹក នៅខេត្តកំពតដែលមានកម្ពស់ ៨ម៉ែត្រ នៅមុខសាលាខេត្តចាស់ បានបញ្ចេញសម្រស់យ៉ាងស្រស់ស្អាតនិងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធផលថ្មីនេះប្រចាំខេត្តកំពត។ សេះសមុទ្រ បានទាក់ទាញចំណាប់អារម្មណ៍ទេសចរជាច្រើន ហើយត្រៀមរួចរាល់រង់ចាំទទួលស្វាគមន៍ពលរដ្ឋមកគ្រប់តំបន់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT3iG-Wv91J2d9Sjyro1D77IK3idcnW4vKZphZVOIZwH_MEVKzLOLfWdrInsQh_yb6dLfVyB4jCqWlBB3VqAyji9NJS6Rz87C8SXufNSo6tev8pmfCxtXTeu1iL-3nD3aWDOQJsMNSc95QAPWOtyltuNdIdbHK6SLf2Fk0MyGLSSD6_QUXK3SlOAfV8Q8/s807/image_2024-04-10_16-48-39%20(2).png

ទម្លាប់ប្រើប្រាស់កង្ហារក្នុងរដូវក្ដៅដែលអ្នកគួរជៀសវាង បើមិនចង់គ្រោះ.ថ្នាក់.ដល់.ជីវិត

0

នៅក្នុងអាកាសធាតុក្តៅបែបនេះ “កង្ហារ” គឺជាឧបករណ៍ពិសេសមួយដែលមិនអាចខ្វះបាននៅគ្រប់គេហដ្ឋានទាំងអស់។ ទោះជាយ៉ាងណាកង្ហាមិនមែនចេះតែប្រើប្រាស់តាមតែចិត្តចង់បាននោះទេ ប្រសិនបើអ្នកប្រើប្រាស់វាតាមរបៀបមិនត្រឹមត្រូវ វាអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពរាងកាយអ្នក និងអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ នេះបើយោងតាមវេជ្ជបណ្ឌិត Osamu Nishikazhi អគ្គនាយកនៃមន្ទីរពេទ្យ Nishizaki ប្រទេសជប៉ុនបានឱ្យដឹងថា ការប៉ះទង្គិចជាមួយនឹងខ្យល់កង្ហារយូរនឹងធ្វើឱ្យប៉ះពាល់ដល់សីតុណ្ហភាពធម្មជាតិរបស់រាងកាយ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់សុខភាពជាខ្លាំង។ ដូច្នេះខាងក្រោមនេះគឺជាទម្លាប់អាក្រក់ចំនួន ៤ នៃការប្រើប្រាស់កង្ហាដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត៖

១.កង្ហារបាញ់ខ្យល់ចំខ្លួន និងក្បាល៖ ខ្យល់កង្ហាបាញ់ជិតរាងកាយខ្លាំងពេក នឹងធ្វើឱ្យសីតុណ្ហភាពលើស្បែកធ្លាក់ចុះ បាត់ចំហាយទឹកលឿន ប្រព័ន្ធឈាមត្រូវជ្រួលច្របល់ ងាយកើតផ្ដាសាយ។ លើសពីនេះកង្ហារបាញ់ចំក្បាល ធ្វើឱ្យអ្នកឈឺក្បាល វិលមុខជាដើម ហេតុនេះអ្នកប្រើប្រាស់គួរដាក់កង្ហារ ព្យួរលើជញ្ជាំង ជាជាងការដាក់ជិតខ្លួនពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj70k7dLTdAUDm_IN1iPuhSz8CBp33Fia6r7AkCWEkEh41hn7A1oEA_cmMnKoLItKBRs6b16ZJDI2bC63fYWmQyfnLStOk4SCX-X71EwS4k7gFfWZ5FcgkgO1-q7wPlDQ5k-N4D-0f23za2WYRVrW0Q5HxHcg37fcREkaLDdU6zt9fnhNS3SRw8HFDZhIM/s1200/istock-1040941164_0.jpg

២.ប្រើកង្ហារពេលរាងកាយបែកញើសខ្លាំង៖ នៅពេលរាងកាយមានសីតុណ្ហភាពខ្ពស់ បែកញើសច្រើន ជាពិសេសគឺទើបមកពីក្រៅ អ្នកមិនគួរអង្គុយ ឬឈរមុខកង្ហារឡើយ។ ដោយអ្នកត្រូវជូតញើសឱ្យស្ងួតជាមុនសិន ព្រមទាំងបំប៉នជាតិទឹកឡើងវិញ រួចគួរប្រើកង្ហារពីចម្ងាយដើម្បីបន្ថយកម្ដៅរាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZCU9XHRws03KuycLD67CCfW4AnRxO8nTRmqDzqabRt6A9xaE6RFWn2u2R9PRVdX41mdmmvwYxrRdGwTnbQT-lzSv65BPanoMMIjF-1APN-G_MNLYfy1GWITvPPRxklZ3idQ1zzo0hk2eGj6NPsSS_ZIZ2Hn4bD6BaKOT-u3UR3HgJbyKGfmjRcG9-Ug0/s2560/young-bearded-man-using-electric-fan-home-sitting-couch-cooling-off-during-hot-weather-scaled.jpg

៣.ដាក់កម្រិតខ្យល់កង្ហារខ្លាំងពេក៖ អាកាសធាតុកាន់តែក្ដៅ មនុស្សកាន់តែបើកកង្ហារឱ្យខ្លាំង។ ការធ្វើដូចនេះនឹងធ្វើឱ្យជាតិទឹកលើស្បែកអ្នកហួតខ្លាំង បិទរន្ធរោមញើស ធ្វើឱ្យខ្លួនកាន់តែក្ដៅជាងមុន នាំឱ្យហត់ អស់កម្លាំងលើសដើម ឬសន្លប់តែម្ដង។ ដូចនេះហើយ ទោះក្ដៅយ៉ាងណាក៏គួរប្រើកម្រិតខ្យល់នៅមធ្យម ល្មមបែបត្រជាក់ មិនគួរប្រើខ្យល់ខ្លាំងពេកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTDL1oLap8dkC9l-N0nXNBJj416N9Do0h3z0LquG-3wv3LSEKdgKcxvr-K5fuPle2Dpoiw2LMFn9JLa0IknngUFNrNrtFrETL3Xv7XcItZwx9CmNtuNWrjHxWqQeB1G1urFzGDL43BW8-ojt5uomCb3HXzA5pUvWQ_vAA1YEk-NvNFaLQXQv9PAnTRnPU/s1024/save-home-air-conditioning-1068x713-1-1024x684-1-1024x675.jpg

៤.ប្រើកង្ហារពេលគេង៖ នៅពេលគេង ប្រព័ន្ធភាពស៊ាំរបស់មនុស្សនឹងឈប់សម្រាក ហេតុនេះការត្រូវខ្យល់កង្ហារយូរម៉ោង នឹងធ្វើឱ្យច្រមុះរបស់អ្នកប្រតិកម្ម ហើយស្ងួតបំពង់ក ទោះជាយ៉ាងណាប្រសិនបើត្រូវប្រើកង្ហារយូរ គួរដាក់កង្ហារឃ្លាតឆ្ងាយពីខ្លួន ប្រហែល ២ ម៉ែត្រ៕

មកស្គាល់ពីគុណសម្បត្តិផ្នែកឱសថរបស់ស្លឹក និងផ្កាម្រះព្រៅ

0

ម្រះព្រៅ គឺជាឈ្មោះរុក្ខជាតិមួយប្រភេទជាពួកជីរ ដែលស្លឹក និងផ្ការបស់វាមានក្លិនហាងឆួលខ្លាំង និងរសជាតិហឹរក្តៅ ។ ដើម និងស្លឹកតូចៗរបស់វាមានរោមឆ្មារៗ ដែលគេនិយមប្រើធ្វើជាបន្លែ, គ្រឿងទេស និងឱសថ ។ ដើមរបស់វាមានទំហំតូច និងមានកម្ពស់ចាប់ពី៣០សង់ទីម៉ែត្រ ទៅ៨០សង់ទីម៉ែត្រ ។

ម្រះព្រៅ មានឈ្មោះតាមវិទ្យាសាស្ត្រហៅថា Ocimum Tenuiflorum និងឈ្មោះទូទៅថា Holy basil, Sacred basil ។ ម្រះព្រៅសម្បូរទៅដោយអាហារូបត្ថម្ភយ៉ាងច្រើន ជាពិសេស វាផ្តល់នូវវីតាមីន A និងបេតាការ៉ូទីន ។ បន្ទាប់មក គឺកាបូអ៊ីដ្រាត, ខ្លាញ់, វីតាមីន B 1, វីតាមីន B 2, នីអាស៊ីន, ជាតិទឹក, វីតាមីន C, ជាតិដែក, កាល់ស្យូម និងផូស្វ័រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCS9sk1KOK_gJdtbnzXd3L5vC3fSP9P89GVn-IfZs3JNrs5SESMQIDA5GPeVUF_8onJX4lrrmFPrggHI3ToxYYWnf5sjLotsrpP6tlBF7Z_VtkVHRbGz39NBQVrpR5MfojiEXEg1xhyphenhyphen3SijNcUDtPtMc5YZmCTQ6lzrp3RklbEoksEfotPA0JxYZlVmFo/s2048/13584682_1107403545972962_3003026481644848552_o.jpg

គេបានបែងចែកម្រះព្រៅជា ៣ប្រភេទ ដូចជា ៖ ម្រះព្រៅក្រហម, ម្រះព្រៅស និងម្រះព្រៅក្រហមលាយស ។ ស្លឹកម្រះព្រៅមានលក្ខណៈស្រដៀងគ្នានឹងជីរនាងវងដែរ ប៉ុន្តែវាខុសគ្នានៅត្រង់ក្លិន គឺម្រះព្រៅមានក្លិនឆួលខ្លាំងជាងជីរនាងវង ។ តើដឹងឬទេថា ម្រះព្រៅបានផ្តល់នូវគុណសម្បត្តិផ្នែកឱសថអ្វីខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyhTlLAaM-OtH5cEHgv9zxRTwtRLsI3s1l3586_L4yvTKN9FDDatFp_EHbpkWBEK3PvKKOiV1mk1hWoBhZPQlSDOIP6rkLMj_7iPcSFfB_I7Ogq81A2e10ssdYu9x-G6aFTaIUFU1pnGp0tsgTTd0xOOmIDPRuZT1jfxi2mfcAcBam06ivknM2V2xnJac/s700/PRODUCT_1640597746443.jpeg

-ជួយការពារការកើតជំងឺផ្តាសាយ
-ការពារជំងឺមហារីក
-ថែរក្សាសុខភាពមាត់ធ្មេញ
-បំបាត់អាការៈក្អួតចង្អោរ
-ជួយបញ្ចេញខ្យល់ក្នុងក្រពះ និងការឆ្អល់ពោះ
-ជួយសម្លាប់មេរោគមួយចំនួន
-ជួយព្យាបាលជំងឺស្បែក និងរលាកស្បែក
-ជួយកាត់បន្ថយកម្រិតស្ករនៅក្នុងឈាម និងការពារជំងឺទឹកនោមផ្អែម
-បង្កើនទឹកដោះដល់ស្ត្រីក្រោយពីសម្រាលកូន
-កម្ចាត់ជាតិពុលដោយសារសត្វល្អិតខាំ
-ជួយបំបាត់ក្លិនឆ្អាបរបស់សាច់សត្វសម្រាប់មុខម្ហូបដាក់ស្លឹកម្រះព្រៅ ដូចជា ឆាសាច់ជ្រូកម្រេះព្រៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVw4mPHk2JBzlOuqtwPBgpfJEIuCceCHgZcsZ62ZI5BYOOKJ6ZJCgjnScf5TRGVZLGLt-RfgPmJAVyMxgArUVpOl_kn9veS174a4RCFIwU0-wr1x45Vf7_iEZxJoPG5lIIzBLg8orcdvt0-H4vtvyrEmP3g4JBlKRZwLiyb06i7daLvehDtg2ILs3uakg/s960/13592699_1107420872637896_6598975620967403983_n.jpg

ទន្ទឹមនឹងនេះ យើងគួរតែប្រុងប្រយ័ត្នផងដែរពេលបរិភោគម្រះព្រៅ ពីព្រោះវាជារុក្ខជាតិមានរសជាតិហឹរក្តៅ ហើយបើយើងបរិភោគវាច្រើនពេក នឹងអាចបណ្តាលឱ្យក្តៅក្នុងខ្លួនបាន ។ ម្យ៉ាងទៀត បើយើងយកម្រះព្រៅមកធ្វើជាឱសថនោះ គួរតែប្រើប្រាស់ក្នុងបរិមាណសមស្រប និងពុំគួរប្រើប្រាស់បន្តបន្ទាប់គ្នាយូរថ្ងៃទេ ។ ម្រះព្រៅដែលផ្តល់ផលប្រយោជន៍ដល់សុខភាព គឺជាម្រះព្រៅគ្មានសារធាតុគីមីពុល ឬយើងអាចដាំវាដោយខ្លួនឯង ជាការល្អប្រសើរបំផុត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlSSW4R8CUSj3zL9owEahcVy_mGAyGWpfHogTt4f5j4acB-fgv8vqMHjTq7jU5a3GkeKAnW2WPGvkeBBBCwl3JAndMWbO2ye51tA_oUsDZj3S_IzEYiOHnC-jhIWJq14eepxTp0libxpXF0bXlyDMR4QcAeTRj1sSuGrW8c7xLf8qmk3P9n8-JCuNoe2w/s1440/sbm-zKO-4i7ntI_Q9iB9oy8nY.jpg

បង្ហោះគោម និងអុជកាំជ្រួច ក្នុងថ្ងៃចូលឆ្នាំ អាចប្រឈមមុខនឹងច្បាប់

0

ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យពលរដ្ឋចូលរួម រក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គិភ័យក្នុងរាជធានីភ្នំពេញ ខណៈពេលអាកាសធាតុ កំពុងតែក្តៅស្ងួតខ្លាំង ដែលងាយនឹងបណ្តាលឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ហេតុដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD2rz_bcWWy9y4j0LP9XZdZxvV4zfwK_hWARuQF-WR7w1zHvoKO2pI_W9UNu5x-CCibbwA0XG0qgyq-9_jE-Xf7qBRsOGaHNYrY7zPaimlYSZPrEWUTsG00e3cTse7dxNehPFSwn0wTqAJgB5OmHURpcx8Ah3Pmw_8Syh552ocvpRhv28f5KLlr5xKN8Q/s960/fn-2019-01-30-16-23-32-0.jpg

១- នៅគ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការៈបូជា ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រប់ផ្សាររដ្ឋ និងផ្សារឯកជន គេហដ្ឋាន និងទីកន្លែងសប្បាយភាពនានា ព្រមទាំង បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះដើមហេតុដែលអាចបង្កើតឱ្យមានគ្រោះអគ្គិភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូបទៀន ការតភ្ជាប់ ឬប្រើចរន្តអគ្គិសនីមិនត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះ ឬងាយផ្ទុះឆេះ។ល។ ដោយត្រូវពិនិត្យឱ្យបានហ្មត់ចត់ បង្ការកុំឱ្យមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យដែលធ្វើឱ្យ បាត់បង់ទាំងទ្រព្យសម្បត្តិ និងអាចដល់អាយុជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6xlcYLlhPKbNAnuIM2rPBGqzRWKQDkIppYXjJdGBeW334mtOw4Y1oC0d2xJQu0LWjnAILNd5EsRZv9teWqpW4lmdkXY9EraUVjzEYD-47BKBbyEf1gLTTg3MFXfGfoR2ij6UrWL5aXAva1wGaC5YBP8ZjT_o1ebyvGK1wqe46KHFZAx4cUNpfrld7zWc/s1200/DCF4A1F8-E96B-41C5-8E0D-997747F77020_w1200_r1.jpg

២- ហាមដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបុគ្គល និងម្ចាស់ទីតាំងណាដែលបង្កការអុជកាំជ្រួច និងបង្ហោះគោម បណ្តាលឱ្យមានអគ្គិភ័យកើតឡើងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

៣- ចំពោះអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំមធ្យោបាយឱ្យ បានគ្រប់គ្រាន់ ក្នុងការបង្ការ ទប់ស្កាត់ការកើតមានជាយថាហេតុនូវអគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួន នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQChSUoZ1qCaU3y4Amu67ZdrAfV_dz0O4XyDANL6F7Or2-iRlew3OuWhQdyK5JFMA9GK19zyuieYFHrrvS9ClRnWaFfQ_1CDEMurhKYKFHDc8fM9KmhAEWXgo9dyjhhwvtvkUvlPZOwY5uNfe9j-RSqOlrtg3ZcQCuFx8Q_8tZEG8NJFc7BN5zZk9XhcA/s1280/photo_2024-04-10_15-22-20.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7XRKsGByvao92hFygaipzLsoB2ORTCOx0orI57j6i4HbovHK-P7-2cVpwyhRBsydtxIviagBzX8-dT4Zb28hY2qgAueWKmW6Fd7BrcymHUp7G8rx2HsUNXDiAxVeX3AKJ29lqkKs6NC4C6xxUxKRK0oWPtAz8JqCBvIs7pHUYsDVSxx1pf8NJohS-_nc/s1280/photo_2024-04-10_15-22-21.jpg