នៅក្នុងអាកាសធាតុក្តៅបែបនេះ “កង្ហារ” គឺជាឧបករណ៍ពិសេសមួយដែលមិនអាចខ្វះបាននៅគ្រប់គេហដ្ឋានទាំងអស់។ ទោះជាយ៉ាងណាកង្ហាមិនមែនចេះតែប្រើប្រាស់តាមតែចិត្តចង់បាននោះទេ ប្រសិនបើអ្នកប្រើប្រាស់វាតាមរបៀបមិនត្រឹមត្រូវ វាអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពរាងកាយអ្នក និងអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ នេះបើយោងតាមវេជ្ជបណ្ឌិត Osamu Nishikazhi អគ្គនាយកនៃមន្ទីរពេទ្យ Nishizaki ប្រទេសជប៉ុនបានឱ្យដឹងថា ការប៉ះទង្គិចជាមួយនឹងខ្យល់កង្ហារយូរនឹងធ្វើឱ្យប៉ះពាល់ដល់សីតុណ្ហភាពធម្មជាតិរបស់រាងកាយ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់សុខភាពជាខ្លាំង។ ដូច្នេះខាងក្រោមនេះគឺជាទម្លាប់អាក្រក់ចំនួន ៤ នៃការប្រើប្រាស់កង្ហាដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត៖

១.កង្ហារបាញ់ខ្យល់ចំខ្លួន និងក្បាល៖ ខ្យល់កង្ហាបាញ់ជិតរាងកាយខ្លាំងពេក នឹងធ្វើឱ្យសីតុណ្ហភាពលើស្បែកធ្លាក់ចុះ បាត់ចំហាយទឹកលឿន ប្រព័ន្ធឈាមត្រូវជ្រួលច្របល់ ងាយកើតផ្ដាសាយ។ លើសពីនេះកង្ហារបាញ់ចំក្បាល ធ្វើឱ្យអ្នកឈឺក្បាល វិលមុខជាដើម ហេតុនេះអ្នកប្រើប្រាស់គួរដាក់កង្ហារ ព្យួរលើជញ្ជាំង ជាជាងការដាក់ជិតខ្លួនពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj70k7dLTdAUDm_IN1iPuhSz8CBp33Fia6r7AkCWEkEh41hn7A1oEA_cmMnKoLItKBRs6b16ZJDI2bC63fYWmQyfnLStOk4SCX-X71EwS4k7gFfWZ5FcgkgO1-q7wPlDQ5k-N4D-0f23za2WYRVrW0Q5HxHcg37fcREkaLDdU6zt9fnhNS3SRw8HFDZhIM/s1200/istock-1040941164_0.jpg

២.ប្រើកង្ហារពេលរាងកាយបែកញើសខ្លាំង៖ នៅពេលរាងកាយមានសីតុណ្ហភាពខ្ពស់ បែកញើសច្រើន ជាពិសេសគឺទើបមកពីក្រៅ អ្នកមិនគួរអង្គុយ ឬឈរមុខកង្ហារឡើយ។ ដោយអ្នកត្រូវជូតញើសឱ្យស្ងួតជាមុនសិន ព្រមទាំងបំប៉នជាតិទឹកឡើងវិញ រួចគួរប្រើកង្ហារពីចម្ងាយដើម្បីបន្ថយកម្ដៅរាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZCU9XHRws03KuycLD67CCfW4AnRxO8nTRmqDzqabRt6A9xaE6RFWn2u2R9PRVdX41mdmmvwYxrRdGwTnbQT-lzSv65BPanoMMIjF-1APN-G_MNLYfy1GWITvPPRxklZ3idQ1zzo0hk2eGj6NPsSS_ZIZ2Hn4bD6BaKOT-u3UR3HgJbyKGfmjRcG9-Ug0/s2560/young-bearded-man-using-electric-fan-home-sitting-couch-cooling-off-during-hot-weather-scaled.jpg

៣.ដាក់កម្រិតខ្យល់កង្ហារខ្លាំងពេក៖ អាកាសធាតុកាន់តែក្ដៅ មនុស្សកាន់តែបើកកង្ហារឱ្យខ្លាំង។ ការធ្វើដូចនេះនឹងធ្វើឱ្យជាតិទឹកលើស្បែកអ្នកហួតខ្លាំង បិទរន្ធរោមញើស ធ្វើឱ្យខ្លួនកាន់តែក្ដៅជាងមុន នាំឱ្យហត់ អស់កម្លាំងលើសដើម ឬសន្លប់តែម្ដង។ ដូចនេះហើយ ទោះក្ដៅយ៉ាងណាក៏គួរប្រើកម្រិតខ្យល់នៅមធ្យម ល្មមបែបត្រជាក់ មិនគួរប្រើខ្យល់ខ្លាំងពេកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTDL1oLap8dkC9l-N0nXNBJj416N9Do0h3z0LquG-3wv3LSEKdgKcxvr-K5fuPle2Dpoiw2LMFn9JLa0IknngUFNrNrtFrETL3Xv7XcItZwx9CmNtuNWrjHxWqQeB1G1urFzGDL43BW8-ojt5uomCb3HXzA5pUvWQ_vAA1YEk-NvNFaLQXQv9PAnTRnPU/s1024/save-home-air-conditioning-1068x713-1-1024x684-1-1024x675.jpg

៤.ប្រើកង្ហារពេលគេង៖ នៅពេលគេង ប្រព័ន្ធភាពស៊ាំរបស់មនុស្សនឹងឈប់សម្រាក ហេតុនេះការត្រូវខ្យល់កង្ហារយូរម៉ោង នឹងធ្វើឱ្យច្រមុះរបស់អ្នកប្រតិកម្ម ហើយស្ងួតបំពង់ក ទោះជាយ៉ាងណាប្រសិនបើត្រូវប្រើកង្ហារយូរ គួរដាក់កង្ហារឃ្លាតឆ្ងាយពីខ្លួន ប្រហែល ២ ម៉ែត្រ៕