បើយើងក្រឡេកមើលសីតុណ្ហភាពនៅលើពិភពលោកទាំងមូលឃើញថា វានឹងកាន់តែធ្វើឱ្យយើងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះកាលពីខែមីនា ឆ្នាំ២០២៤ កន្លងមក គឺជាខែក្តៅខ្លាំងបំផុត ដែលពិភពលោកបានកត់ត្រាទុក ។ លើសពីនេះ ខែមីនា ឆ្នាំ២០២៤ ក៏បានបំផ្លាញស្ថិតិសីតុណ្ហភាពជាមធ្យមខ្ពស់បំផុត រយៈពេល១០ខែជាប់ៗគ្នាផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIZa636jr6Bh_fnqrTz_pByqQq1MsWr9BbnvmPZ013D6SDEs93Cfkoq2gcnW5x8UwMVzCrVAliXlmYasyXZMXJ9ygI6TH23Y2pIXC_9sOwvESprB4x9gQigb4wjQt8BD-Tt6Bgr_B9n0aXb0geLqq6Ua0DTpDyZXB0B4PUBxoKVztGOBM6bzgTZ86253M/s599/download.jpg

វិទ្យាស្ថានបម្រែបម្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប (ឬ C3S) បានបង្ហាញរបាយការណ៍អាកាសធាតុលើពិភពលោកថា សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកទាំងមូល នៅខែមីនា ឆ្នាំ២០២៤ គឺខ្ពស់ជាងសម័យមុនការធ្វើឧស្សាហកម្ម រហូតដល់១.៦៨អង្សារសេ ។ លើសពីនេះ វាបានបំផ្លាញស្ថិតិសីតុណ្ហភាពខ្ពស់បំផុតរបស់ខែនីមួយៗអស់១០ខែជាប់ៗគ្នាផងដែរ បើគិតចាប់ពីខែមិថុនា ឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0_-LIYgC_xuzIBl91e02Itl08Efbqo6M6IHRhJJ2gLBDs0g_c1hcybwl64Ral7lWCIA33W5Xs-udMYmgpjVSDPQ5uKjW_b6a7geQC5fhx5w7FPzrJMl576ZQ4L9QrIjm9opVFVuZtVW2Z3APc5jUQGvtTrJCH9nyZCLl2ALuhfp3loDDQzcuFMx9hJ1I/s1280/heat-extreme.jpg

ស្ថានការណ៍បែបនេះបានធ្វើឱ្យរយៈពេល១២ខែកន្លងមក គឺជាពេលវេលាដែលពិភពលោកប្រឈមមុខនឹងអាកាសធាតុក្តៅខ្លាំងបំផុត ។ ការវាស់សីតុណ្ហភាពជាមធ្យម គឺខ្ពស់ជាងសម័យមុនធ្វើឧស្សាហកម្ម ចាប់ពីឆ្នាំ១៨៥០ ដល់ឆ្នាំ១៩០០ រហូតដល់១.៥៨អង្សារសេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0l3ea0hfbAx3HR-xhuPbPSbK1EzpDJQZwpH5YJwkjL0p8pgiPBC0SjF4OjYpgQrx2276k17uOZMvdZb1X_triI0zzGXlTZGGIPVY2o0ZD1JD02rLLIXVRgM3kwh1ids569q_UvsgCi4KWfL6D7NCpwQoEACOyvF0uACLpkAYSmJuLEYO9b3Kjex3ers4/s1500/social_media.jpg

អាកាសធាតុកាន់តែក្តៅនៅលើពិភពលោក បានធ្វើឱ្យបណ្តាអ្នកជំនាញបង្ហាញការព្រួយបារម្ភថា ពិភពលោកកំពុងតែឈានទៅរកវិបត្តិកាន់តែខ្លាំងក្លា ពីព្រោះកាលពីឆ្នាំ២០២៣ ក៏ជាឆ្នាំដែលពិភពលោកក្តៅខ្លាំងបំផុត បើគិតតាំងពីមានការកត់ត្រាក្នុងស្ថិតិកាលពីឆ្នាំ១៨៥០ ។ ហេតុនេះ វាបណ្តាលឱ្យមានគ្រោះរាំងស្ងួតខ្លាំងនៅតំបន់ជាច្រើនលើពិភពលោក ជាពិសេស តំបន់ព្រៃអាម៉ាហ្សូនមានភ្លើងឆេះព្រៃជាច្រើនលើក ដែលបំផ្លាញផលដំណាំកសិកម្ម, ប៉ះពាល់ដល់ជីវិតរបស់កសិកររាប់លាននាក់ និងមនុស្សរាប់លាននាក់ទៀតត្រូវអត់ឃ្លាន ។https://metro.co.uk/wp-content/uploads/2022/06/GettyImages-136630365.jpg?quality=90&strip=all&zoom=1&resize=480%2C320

បើទោះជាសីតុណ្ហភាពខ្ពស់មួយផ្នែកបណ្តាលមកពីបាតុភូតអេលនីណូ ដែលបាតុភូតនេះនឹងបញ្ចប់នាប៉ុន្មានខែខាងមុខ ប៉ុន្តែគេមិនអាចធានាថា តើស្ថានការណ៍នេះនឹងល្អប្រសើរដែរឬទេ? ដូច្នេះ អ្នកវិទ្យាសាស្ត្របានដាស់តឿនថា ប្រទេសនានាគួរតែកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ពីព្រោះវាជាមូលហេតុចម្បងដែលធ្វើឱ្យពិភពលោកក្តៅខ្លាំង ៕