ក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ សម្រាប់អ្នកដែលមានគម្រោងដើរលេងជិត ឬឆ្ងាយក្ដី ដែលត្រូវយកចិត្តទុកដាក់បំផុតនោះគឺការប្រុងប្រយ័ត្នទុកដាក់ផ្ទះសម្បែងឱ្យមានរបៀបរៀបរយ ដើម្បីការពារទាំងសុវត្ថិភាពផ្ទះសម្បែង និងខ្លួនឯងផងដែរ។ ដាច់ខាតមិនគួរភ្លេចធ្វើរឿងទាំងនេះទេ មុនចាកចេញពីផ្ទះ។

១. ពន្លត់ភ្លើងទៀន ធូប និងបិទកុងតាក់ភ្លើងដើម្បីការពារហានិភ័យ ក្នុងប្រការណាមួយ។
២. បិទប្រព័ន្ធទឹកចៀសវាងការខ្ជះខ្ជាយ ក្នុងករណីមានបញ្ហាលេចធ្លាយទុយោជាដើម។
៣. បើដល់ថ្ងៃបង់ទឹកភ្លើងគួរបង់ឱ្យរួចរាល់ ចៀសវាងការខកខានគេកាត់ផ្ដាច់ចោល ក្រោយពេលត្រឡប់មកពីដើរលេងវិញ។
៤. ប្រមែប្រមូលបន្លែ សំរាម ដែលអាចរលួយមានក្លិន ចេញពីទូរទឹកកក ឬចេញពីផ្ទះ ដែលអាចបណ្ដាលឱ្យមានក្លិនជូរផ្អូម។
៥. ទុកលេខទូរសព្ទឱ្យអ្នកជិតខាង២ទៅ៣ប្រព័ន្ធ សម្រាប់ទំនាក់ទំនងពេលមានអាសន្ន ហើយកុំភ្លេចផ្ដាំអ្នកជិតខាងឱ្យជួយមើលផ្ទះសម្បែងរបស់អ្នកផង៕