ប្រទេសថៃ ៖ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត Opas Karikawinpong មកពីក្រសួងសុខាភិបាលថៃលើកឡើងថា បច្ចុប្បន្ននេះ តំបន់ជាច្រើនរបស់ប្រទេសថៃមានអាកាសធាតុក្តៅខ្លាំង និងមានសីតុណ្ហភាពខ្ពស់ជាង៤០អង្សារសេ ដែលធ្វើឱ្យអ្នករស់នៅក្នុងតំបន់ទាំងនេះប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលកាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdRAwth3yul-IPLmJAqpmCIfRLxgyKTQEo-trfoqqvV0zrAT65NCnA0dfZERgdaC7ArZijzl6ylruJwzdALG7SGL22SzpCQvjNkmNlThW01Z367vavOmfdg_8xwpgzzInyJLM78QE0lEtlDHfA1yK2oSMRs99wSkmP480LzUqwlMoUo2jpFzHxZVQ-pUM/s1280/photo_2024-04-11_10-00-21.jpg

លោកវេជ្ជបណ្ឌិតបន្តថា វាជាអាការៈដែលរាងកាយមិនអាចសម្របខ្លួន ឬគ្រប់គ្រងកម្រិតសីតុណ្ហភាពក្នុងរាងកាយបាន ទើបធ្វើឱ្យកំដៅក្នុងរាងកាយកាន់តែខ្ពស់ឡើងៗ ។ ហេតុនេះ វានឹងធ្វើឱ្យប្រព័ន្ធផ្សេងៗនៃរាងកាយធ្វើការពុំបានល្អ និងបណ្តាលឱ្យស្លាប់ ។ បើឃើញអ្នកណាម្នាក់មានរោគសញ្ញាដាច់សរសៃឈាមខួរក្បាល ត្រូវធ្វើការសង្គ្រោះបឋម ប៉ុន្តែហាមដាច់ខាតយកក្រណាត់សើមមកគ្របលើខ្លួនអ្នកជំងឺ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6fce8HsFFP6gUZ9dyVWBT0Mhj0sgHUA7tKihV70t-CyFJYyd75RYyN94olcFrySaOjJ8F1DDxCuJdv7bRidzk_-u7hz8SyJ_T34mjTCBBQQOSzrMMgKZoXaN7t7Pb4rg-FzUOSqmr2yC71BsKWdllSfcYjy6xC8LTYny4Dxsthvnaz5dnGu-xaFMnOfY/s1100/man-with-headache-as-part-of-stroke-symptoms.jpg

ចំណែករោគសញ្ញាបង្ហាញថា អ្នកណាម្នាក់ប្រឈមនឹងការដាច់សរសៃឈាមក្នុងខួរក្បាល គឺស្បែកពណ៌ក្រហម, ក្តៅខ្លួនខ្លាំង, ជីពចរដើរញាប់ និងខ្លាំង, មិនបែកញើស, ឈឺក្បាល, វិលមុខ, ក្អួតចង្អោរ, ថយចុះស្មារតី និងបាត់បង់ស្មារតី ។ រីឯអ្នកប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល រួមមាន ៖ មនុស្សចាស់, ក្មេងតូច និងអ្នកមានជំងឺប្រចាំកាយ ដូចជា ៖ ជំងឺបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល, សម្ពាធឈាមឡើងខ្ពស់ និងជំងឺធាត់ ជាដើម ។ ក្រៅពីនេះ គឺអ្នកធ្វើការនៅក្រោមកំដៅថ្ងៃ និងអ្នកហាត់ប្រាណខ្លាំង ឬប្រើប្រាស់កម្លាំងខ្លាំងរយៈពេលយូរ ។

លោកវេជ្ជបណ្ឌិតបន្ថែមថា ប្រទេសថៃជិតដល់ថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ហើយតំបន់ជាច្រើននឹងរៀបចំកម្មវិធីផ្សេងៗ ឬមានការដង្ហែរក្បួននៅក្រោមកំដៅថ្ងៃ ។ ដូច្នេះ លោកសំណូមពរឱ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្ន និងការពារខ្លួន ដោយស្លៀកសម្លៀកបំពាក់ពណ៌ស្រាល, សាច់ក្រណាត់ស្តើង និងសាច់ក្រណាត់ដែលអាចបញ្ចេញកំដៅបានល្អ ។ លើសពីនេះ គួរសម្រាកនៅកន្លែងម្លប់, ផឹកទឹកឱ្យបានញឹកញាប់ និងផឹកទឹកឱ្យច្រើន ដោយពុំរង់ចាំឱ្យស្រេកទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-A2_ksBltR0AFRd-fgVUoimXT05_ry5A1KLP4NNJj9Wzh_PTGeNYKH-MrXu0HQlh1_beMXDZpJo1aX1IheLgR_UKPLdsTSM4AmdbK4zRupOGRooFa9F6mm4k7SzM6tsHJzUkIXVIVwgEj7oRQyLntId4-huoXf58aYCpZqRG2XCpJHJVlzYjM8rSI_uU/s2251/Ischemic%20Stroke.jpg

ប្រសិនបើហាត់ប្រាណ ឬធ្វើការដោយប្រើប្រាស់កម្លាំងខ្លាំង គួរតែផឹកទឹកចាប់ពី២កែវ ទៅ៤កែវ ជារៀងរាល់ម៉ោង និងចៀសវាងផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីន, គ្រឿងស្រវឹង ឬភេសជ្ជៈមានជាតិស្ករខ្ពស់ ពីព្រោះវានឹងធ្វើឱ្យរាងកាយឆាប់ខ្វះទឹក ។ រីឯមនុស្សចាស់, ក្មេងតូច និងអ្នកមានជំងឺប្រចាំកាយ គួរតែចៀសវាងកន្លែងណាមានកំដៅខ្លាំង ហើយត្រូវនៅក្នុងបន្ទប់មានខ្យល់ចេញ-ចូលល្អ ។

ចំណែកវិធីសង្គ្រោះបន្ទាន់ នៅពេលប្រទះឃើញអ្នកណាម្នាក់មានរោគសញ្ញាដាច់សរសៃឈាមខួរក្បាល គឺត្រូវនាំអ្នកជំងឺមកកន្លែងម្លប់ និងឱ្យអ្នកជំងឺដេក ។ បន្ទាប់មក លើកជើងទាំងពីររបស់អ្នកជំងឺឡើងលើ និងដោះសម្លៀកបំពាក់បន្តិចឱ្យរលុង ព្រមទាំងកាត់បន្ថយសីតុណ្ហភាពរាងកាយឱ្យធ្លាក់ចុះតាមវិធីឆាប់រហ័សបំផុត ដូចជា ៖ យកក្រណាត់ជ្រលក់ទឹកត្រជាក់មកជូតខ្លួន, ក, ក្លៀក និងក្បាល រួមទាំងបើកកង្ហារបណ្តេញជាតិក្តៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMKuBwZIDKf3hTWnjl9aKe-fhQmmjCRcq1gxWaG-0RorCe4sWFtMtEA8Z9KaWkfr-j5rO8UdYolFeUC8etYL20R-dwcoOI8PF_VRJmK5cks0sR9DQ3G8B2k_2qu04fF356Z6DfLHyFUI-1J1aNMVWnp29U6CKIM7OQQlreNMS789-4yl80zmFezk3VizU/s600/HTN_16_pg39_art600x400.png

ទោះយ៉ាងណា ពុំគួរប្រើប្រាស់ក្រណាត់សើមគ្របលើខ្លួនអ្នកជំងឺទេ ពីព្រោះវានឹងរារាំងការបញ្ចេញជាតិក្តៅចេញពីរាងកាយ ។ បើអ្នកជំងឺដឹងខ្លួនឡើងវិញ ចូរឱ្យអ្នកជំងឺផឹកទឹកឱ្យបានច្រើន ប៉ុន្តែបើអ្នកជំងឺពុំដឹងខ្លួនទេ ត្រូវទូរស័ព្ទមកមន្ទីរពេទ្យដើម្បីប្រញាប់នាំអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ៕