ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យពលរដ្ឋចូលរួម រក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គិភ័យក្នុងរាជធានីភ្នំពេញ ខណៈពេលអាកាសធាតុ កំពុងតែក្តៅស្ងួតខ្លាំង ដែលងាយនឹងបណ្តាលឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ហេតុដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD2rz_bcWWy9y4j0LP9XZdZxvV4zfwK_hWARuQF-WR7w1zHvoKO2pI_W9UNu5x-CCibbwA0XG0qgyq-9_jE-Xf7qBRsOGaHNYrY7zPaimlYSZPrEWUTsG00e3cTse7dxNehPFSwn0wTqAJgB5OmHURpcx8Ah3Pmw_8Syh552ocvpRhv28f5KLlr5xKN8Q/s960/fn-2019-01-30-16-23-32-0.jpg

១- នៅគ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការៈបូជា ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រប់ផ្សាររដ្ឋ និងផ្សារឯកជន គេហដ្ឋាន និងទីកន្លែងសប្បាយភាពនានា ព្រមទាំង បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះដើមហេតុដែលអាចបង្កើតឱ្យមានគ្រោះអគ្គិភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូបទៀន ការតភ្ជាប់ ឬប្រើចរន្តអគ្គិសនីមិនត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះ ឬងាយផ្ទុះឆេះ។ល។ ដោយត្រូវពិនិត្យឱ្យបានហ្មត់ចត់ បង្ការកុំឱ្យមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យដែលធ្វើឱ្យ បាត់បង់ទាំងទ្រព្យសម្បត្តិ និងអាចដល់អាយុជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6xlcYLlhPKbNAnuIM2rPBGqzRWKQDkIppYXjJdGBeW334mtOw4Y1oC0d2xJQu0LWjnAILNd5EsRZv9teWqpW4lmdkXY9EraUVjzEYD-47BKBbyEf1gLTTg3MFXfGfoR2ij6UrWL5aXAva1wGaC5YBP8ZjT_o1ebyvGK1wqe46KHFZAx4cUNpfrld7zWc/s1200/DCF4A1F8-E96B-41C5-8E0D-997747F77020_w1200_r1.jpg

២- ហាមដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបុគ្គល និងម្ចាស់ទីតាំងណាដែលបង្កការអុជកាំជ្រួច និងបង្ហោះគោម បណ្តាលឱ្យមានអគ្គិភ័យកើតឡើងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

៣- ចំពោះអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំមធ្យោបាយឱ្យ បានគ្រប់គ្រាន់ ក្នុងការបង្ការ ទប់ស្កាត់ការកើតមានជាយថាហេតុនូវអគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួន នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQChSUoZ1qCaU3y4Amu67ZdrAfV_dz0O4XyDANL6F7Or2-iRlew3OuWhQdyK5JFMA9GK19zyuieYFHrrvS9ClRnWaFfQ_1CDEMurhKYKFHDc8fM9KmhAEWXgo9dyjhhwvtvkUvlPZOwY5uNfe9j-RSqOlrtg3ZcQCuFx8Q_8tZEG8NJFc7BN5zZk9XhcA/s1280/photo_2024-04-10_15-22-20.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7XRKsGByvao92hFygaipzLsoB2ORTCOx0orI57j6i4HbovHK-P7-2cVpwyhRBsydtxIviagBzX8-dT4Zb28hY2qgAueWKmW6Fd7BrcymHUp7G8rx2HsUNXDiAxVeX3AKJ29lqkKs6NC4C6xxUxKRK0oWPtAz8JqCBvIs7pHUYsDVSxx1pf8NJohS-_nc/s1280/photo_2024-04-10_15-22-21.jpg