ម្រះព្រៅ គឺជាឈ្មោះរុក្ខជាតិមួយប្រភេទជាពួកជីរ ដែលស្លឹក និងផ្ការបស់វាមានក្លិនហាងឆួលខ្លាំង និងរសជាតិហឹរក្តៅ ។ ដើម និងស្លឹកតូចៗរបស់វាមានរោមឆ្មារៗ ដែលគេនិយមប្រើធ្វើជាបន្លែ, គ្រឿងទេស និងឱសថ ។ ដើមរបស់វាមានទំហំតូច និងមានកម្ពស់ចាប់ពី៣០សង់ទីម៉ែត្រ ទៅ៨០សង់ទីម៉ែត្រ ។

ម្រះព្រៅ មានឈ្មោះតាមវិទ្យាសាស្ត្រហៅថា Ocimum Tenuiflorum និងឈ្មោះទូទៅថា Holy basil, Sacred basil ។ ម្រះព្រៅសម្បូរទៅដោយអាហារូបត្ថម្ភយ៉ាងច្រើន ជាពិសេស វាផ្តល់នូវវីតាមីន A និងបេតាការ៉ូទីន ។ បន្ទាប់មក គឺកាបូអ៊ីដ្រាត, ខ្លាញ់, វីតាមីន B 1, វីតាមីន B 2, នីអាស៊ីន, ជាតិទឹក, វីតាមីន C, ជាតិដែក, កាល់ស្យូម និងផូស្វ័រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCS9sk1KOK_gJdtbnzXd3L5vC3fSP9P89GVn-IfZs3JNrs5SESMQIDA5GPeVUF_8onJX4lrrmFPrggHI3ToxYYWnf5sjLotsrpP6tlBF7Z_VtkVHRbGz39NBQVrpR5MfojiEXEg1xhyphenhyphen3SijNcUDtPtMc5YZmCTQ6lzrp3RklbEoksEfotPA0JxYZlVmFo/s2048/13584682_1107403545972962_3003026481644848552_o.jpg

គេបានបែងចែកម្រះព្រៅជា ៣ប្រភេទ ដូចជា ៖ ម្រះព្រៅក្រហម, ម្រះព្រៅស និងម្រះព្រៅក្រហមលាយស ។ ស្លឹកម្រះព្រៅមានលក្ខណៈស្រដៀងគ្នានឹងជីរនាងវងដែរ ប៉ុន្តែវាខុសគ្នានៅត្រង់ក្លិន គឺម្រះព្រៅមានក្លិនឆួលខ្លាំងជាងជីរនាងវង ។ តើដឹងឬទេថា ម្រះព្រៅបានផ្តល់នូវគុណសម្បត្តិផ្នែកឱសថអ្វីខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyhTlLAaM-OtH5cEHgv9zxRTwtRLsI3s1l3586_L4yvTKN9FDDatFp_EHbpkWBEK3PvKKOiV1mk1hWoBhZPQlSDOIP6rkLMj_7iPcSFfB_I7Ogq81A2e10ssdYu9x-G6aFTaIUFU1pnGp0tsgTTd0xOOmIDPRuZT1jfxi2mfcAcBam06ivknM2V2xnJac/s700/PRODUCT_1640597746443.jpeg

-ជួយការពារការកើតជំងឺផ្តាសាយ
-ការពារជំងឺមហារីក
-ថែរក្សាសុខភាពមាត់ធ្មេញ
-បំបាត់អាការៈក្អួតចង្អោរ
-ជួយបញ្ចេញខ្យល់ក្នុងក្រពះ និងការឆ្អល់ពោះ
-ជួយសម្លាប់មេរោគមួយចំនួន
-ជួយព្យាបាលជំងឺស្បែក និងរលាកស្បែក
-ជួយកាត់បន្ថយកម្រិតស្ករនៅក្នុងឈាម និងការពារជំងឺទឹកនោមផ្អែម
-បង្កើនទឹកដោះដល់ស្ត្រីក្រោយពីសម្រាលកូន
-កម្ចាត់ជាតិពុលដោយសារសត្វល្អិតខាំ
-ជួយបំបាត់ក្លិនឆ្អាបរបស់សាច់សត្វសម្រាប់មុខម្ហូបដាក់ស្លឹកម្រះព្រៅ ដូចជា ឆាសាច់ជ្រូកម្រេះព្រៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVw4mPHk2JBzlOuqtwPBgpfJEIuCceCHgZcsZ62ZI5BYOOKJ6ZJCgjnScf5TRGVZLGLt-RfgPmJAVyMxgArUVpOl_kn9veS174a4RCFIwU0-wr1x45Vf7_iEZxJoPG5lIIzBLg8orcdvt0-H4vtvyrEmP3g4JBlKRZwLiyb06i7daLvehDtg2ILs3uakg/s960/13592699_1107420872637896_6598975620967403983_n.jpg

ទន្ទឹមនឹងនេះ យើងគួរតែប្រុងប្រយ័ត្នផងដែរពេលបរិភោគម្រះព្រៅ ពីព្រោះវាជារុក្ខជាតិមានរសជាតិហឹរក្តៅ ហើយបើយើងបរិភោគវាច្រើនពេក នឹងអាចបណ្តាលឱ្យក្តៅក្នុងខ្លួនបាន ។ ម្យ៉ាងទៀត បើយើងយកម្រះព្រៅមកធ្វើជាឱសថនោះ គួរតែប្រើប្រាស់ក្នុងបរិមាណសមស្រប និងពុំគួរប្រើប្រាស់បន្តបន្ទាប់គ្នាយូរថ្ងៃទេ ។ ម្រះព្រៅដែលផ្តល់ផលប្រយោជន៍ដល់សុខភាព គឺជាម្រះព្រៅគ្មានសារធាតុគីមីពុល ឬយើងអាចដាំវាដោយខ្លួនឯង ជាការល្អប្រសើរបំផុត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlSSW4R8CUSj3zL9owEahcVy_mGAyGWpfHogTt4f5j4acB-fgv8vqMHjTq7jU5a3GkeKAnW2WPGvkeBBBCwl3JAndMWbO2ye51tA_oUsDZj3S_IzEYiOHnC-jhIWJq14eepxTp0libxpXF0bXlyDMR4QcAeTRj1sSuGrW8c7xLf8qmk3P9n8-JCuNoe2w/s1440/sbm-zKO-4i7ntI_Q9iB9oy8nY.jpg