ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពតបានចាត់ទុកករណីការកាត់តរូបភាពរបស់អ្នកនាង ដួងចន្ទ ហៅយាយតយ ទៅលើរូបភាព «សេះសមុទ្រ» បាញ់ទឹកនៅខេត្តកំពតជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះការខិតខំប្រឹងប្រែងរបស់អភិបាលខេត្ត។ ទោះយ៉ាងណារូបភាពដែលមានកាត់តដាក់រូបយាយតយជំនួស «សេះសមុទ្រ» ត្រូវបានលុបចេញពីបណ្តាញសង្គមហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEP_K5mwG5wCzDSNJimaz1NWsjYjdoZOI7EZsNNJN4wQiBoM8GpjN54LYwXyLLRf1DHEPSETeNbIOYydBqTQ0X9k_xN6tT_uXftLYJfmssiDV59looCX7YkKnQ9Chf5lUwQ5AzWNBRbi_fXQFHVXt8yai7EaprlvTT4iQathmlP4ZZA6emjn7l6YM4FiQ/s1280/image_2024-04-10_16-48-40%20(2).png

នៅថ្ងៃទី១០ ខែមេសា នៅលើបណ្តាញសង្គមរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត ដែលកាន់កាប់ដោយឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបង្ហោះរូបភាពថតចេញពីគណនី ដួងចន្ទយាយតយ ភ្ជាប់មកជាមួយខ្លឹមសារថា «ហេតុអ្វីប្រជាពលរដ្ឋយើងមួយចំនួនតូចមិនឱ្យ តំលៃចំពោះអ្វីដែលជាសមិទ្ធផលរបស់ប្រទេសខ្លួន។ នេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម អភិបាលខេត្តកំពត»។ ការប្រើរូបភាពនេះឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ថាជាការប្រមាថដែលមិនអាចទទួលយកបាន។ ការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពតខាងលើនេះមានមតិប្រជាពលរដ្ឋជាច្រើនជំរុញឱ្យស្នងការហៅយាយតយមកអប់រំព្រោះតែការលេងសើចនេះជ្រុលពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzLR6Wtk6Wjio7DyepAcFVBAp5bTzcSpCVlxWXSgBlCAUKUjpcM3EEViiEwgdBPlH9cht3HrA_J8rlFuU-iOsDV6RT5eCgSTGqk1_bYX5AoeAYVOHYkfXY4JWizVZ5Kc6CRzAF5mnc3qj1TewwFHm_erL1xZmS2WyfVQRKnj3Ky6TplghGkOuiL_bXf68/s2048/image_2024-04-10_16-48-40.png

យ៉ាងណាមិញ ក្រឡេកទៅកាន់បណ្តាញសង្គមរបស់ យាយតយ រូបភាពដែលបានកាត់តនោះបានលុបចេញពីគណនីហ្វេកប៊ុកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQhDvl_JSjdzn7-McQxoijGy2IrYOUlzRVQBspWAnt51G2uAmQH99nrtcPlZ-T_ZCUAFwEinuCtmo4lNbFVgnjYBdZF6gWC7XRJw0mTCkMua8WakB8rZGJPE8VGJAqUx9gmrfrJ3HW1e2blN7pdOzUffwHINeh0MsHh1o8zuuU6hs409a177k7TmCMSws/s2048/image_2024-04-10_16-48-39.png

គួរបញ្ជាក់ថា រូបសំណាក «សេះសមុទ្រ» បាញ់ទឹក នៅខេត្តកំពតដែលមានកម្ពស់ ៨ម៉ែត្រ នៅមុខសាលាខេត្តចាស់ បានបញ្ចេញសម្រស់យ៉ាងស្រស់ស្អាតនិងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធផលថ្មីនេះប្រចាំខេត្តកំពត។ សេះសមុទ្រ បានទាក់ទាញចំណាប់អារម្មណ៍ទេសចរជាច្រើន ហើយត្រៀមរួចរាល់រង់ចាំទទួលស្វាគមន៍ពលរដ្ឋមកគ្រប់តំបន់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT3iG-Wv91J2d9Sjyro1D77IK3idcnW4vKZphZVOIZwH_MEVKzLOLfWdrInsQh_yb6dLfVyB4jCqWlBB3VqAyji9NJS6Rz87C8SXufNSo6tev8pmfCxtXTeu1iL-3nD3aWDOQJsMNSc95QAPWOtyltuNdIdbHK6SLf2Fk0MyGLSSD6_QUXK3SlOAfV8Q8/s807/image_2024-04-10_16-48-39%20(2).png