ប្រទេសថៃ ៖ នៅខែមេសា ឆ្នាំ២០២៤ ប្រទេសថៃបានកំណត់គោលដៅបង្កើនការនាំចេញផ្លែទុរេនទៅចិន ព្រមទាំងស្វែងរកយុទ្ធសាស្ត្រផ្សេងៗផងដែរ ដើម្បីទទួលបានចំណាត់ថ្នាក់ទី១ ជាប្រទេសនាំចេញទុរេនច្រើនទៅចិន ក្រោយពីវៀតណាមបាននាំចេញទុរេនទៅចិនច្រើនជាងថៃ នាពេលកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn4MIIwyDINKklQxw58RFjw_4rDneF4CUxGLk-Kb-5kPLygP5iPBBenzgvqPE1RNbp0Hzf2xRqeVX-aZuJdp7wrFyd48HLegUxNS_l4yuMImVDT3Gxs-j74NbmVQ3Ms_XQ70h01sK6gGRGlEvYK99dN9HYtoaP2ndBZ5JGKXgVKWpoypOimYq95uo_sHk/s1120/3aa2c2d864f74757a358559d453c7b57_shutterstock_81501712.jpg

នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិរបស់ថៃបានអំពាវនាវឱ្យបណ្តាក្រុមហ៊ុននាំចេញ និងស្ថាប័នរដ្ឋទាំងអស់បង្កើនការដឹកជញ្ជូនទុរេនទៅចិន ខណៈថៃបានចុះកិច្ចព្រមព្រៀងជាមួយចិន កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៤ ដែលជាអំឡុងពេលប្រមូលផលទុរេនថៃ ។ ការចុះកិច្ចព្រមព្រៀងនេះ គឺដើម្បីលើកកម្ពស់ និងកំណត់តម្លៃជាក់លាក់មួយសម្រាប់ការនាំចេញទុរេនពីថៃទៅចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNdqx6TDTkW36BGJgixS4tLZ7Gmkh9aoofbEkPV4NPSlZ3dJ9HEnA2UjQ5HRI5jy9eyIiWN9tjsmo7v3OMAkNrPKr3zsRFVsRNyAMX_Bn-pURgh05DplHmWvvslPEgquHaaKASi7xb6fb3eIrA9wqlaze8TPVFoyXgFB-yKhpqgYVUxxEUy5NDVugQvGM/s2000/20200428%20durian%202%20DSC05540-2.jpg

វាជាការផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់កសិករថៃ ក៏ដូចជាកែលម្អប្រព័ន្ធដឹកជញ្ជូន និងផ្នែកផ្សេងៗ ហើយថៃនឹងគ្រប់គ្រងគុណភាពទុរេននាំចេញឱ្យកាន់តែល្អ ។ នៅក្រោមកិច្ចព្រមព្រៀងនាំចេញទុរេនទៅចិន ប្រទេសថៃរំពឹងថា ចិននឹងនាំចូលទុរេន និងផ្លែមង្ឃុតរបស់ថៃ ប្រមាណ២ម៉ឺនតោន ស្មើនឹងទឹកប្រាក់ជាង៣ពាន់លានបាត បើគិតចាប់ពីខែមេសា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjeR9C3BkuUBc26l-HAGTFfuzGvCBQTkK_xaPS-d8MPpvQZTkbsHxnEzhvDO85FPBHH3qY7rpu7LBoT-9Z0U6SV_jTUEaLHj-x47hLwa4ItLgLVm_MiDsJ7ruTNAGc0WACj9d8QQxhDJ44NSS3N5NveGcgUbd9NpAUCYw55-u39n3rayP4t6ObVBIIyS4/s900/202205184461667de5f14b5d9dd31c3084877165_0fc6f662-f6af-4d91-80ea-408fe7d019dc.jpg

ចំណែករយៈពេល២ខែដំបូងក្នុងឆ្នាំ២០២៤ ការនាំចេញទុរេនរបស់វៀតណាមទៅចិន មានចំនួនសរុបស្មើនឹង៣២.៧៥០តោន ដែលច្រើនជាងការនាំចេញទុរេនរបស់ថៃ ជិត៧២,៤% ។ រីឯតម្លៃការនាំចេញទុរេនវៀតណាម ស្មើនឹង៤.៩១៦ដុល្លារអាមេរិកក្នុង១ទូរកុងតឺន័រ និងទាបជាងថៃ ជិត២០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcy1zJ7OX6yljdxWLkn57M6cKfROnnZ57Wk4NLW7LDY3Z8m0oTsHMVzH7_xVLvRbS3uxklyserM2HZoIA9WQr3G4Ej7cWwNVqHE63BAW4IRd3PA9Ad3pbXrSQqknwhUs_ai71pgJIl8o1nGrR3tbo-M2PmyAOBAqD9mIwrJQvu_ALDvSxeAsCtmbd73Ao/s1200/f6fac79b-e39d-430d-894e-ea9bd361ab8f.jpeg

នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិរបស់ថៃបញ្ជាក់ដែរថា ប្រទេសថៃអាចបង្កើនការនាំចេញទុរេនបន្ថែមទៀត ដោយសារថៃបានទទួលការអនុញ្ញាតឱ្យនាំចេញទុរេនស្រស់, ទុរេនក្លាស្សេ និងទុរេនកែច្នៃទៅប្រទេសចិន ហើយបច្ចុប្បន្ន វៀតណាមអាចនាំចេញទុរេនស្រស់ទៅចិនតែប៉ុណ្ណោះ ។ ហេតុនេះ នាថ្ងៃអនាគត បើចិនអនុញ្ញាតឱ្យវៀតណាមនាំចេញទុរេនក្លាស្សេនោះ ការនាំចេញទុរេនសរុបរបស់វៀតណាមនឹងកើនឡើងមិនខាន ។https://www.acestarinter.com/wp-content/uploads/2022/08/csdsf.jpg

Dang Phuc Nguyen ជាអគ្គលេខាធិការសមាគមបន្លែ និងផ្លែឈើវៀតណាមលើកឡើងថា អាកាសធាតុអំណោយផលបានធ្វើឱ្យវៀតណាមអាចដាំដុះទុរេនពេញមួយឆ្នាំ ហើយវៀតណាមមានព្រំដែនជាប់ជាមួយចិន ទើបវៀតណាមមានប្រៀបផ្នែកដឹកជញ្ជូនទំនិញ ។ រីឯតម្លៃការនាំចេញទុរេនរបស់វៀតណាម នឹងស្មើរហូតដល់៣.៥០០លានដុល្លារអាមេរិកនៅឆ្នាំ២០២៤ កើនឡើង៦៦% បើធៀបនឹងឆ្នាំ២០២៣ ៕