Home Blog Page 1122

តើអ្នកដឹងទេថា ឆ្នាំណាដែលក្តៅជាងគេបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ?

0

អាកាសធាតុបានប្រែប្រួលឥតឈប់ឈរដោយសារសកម្មភាពរបស់មនុស្ស និងបាតុភូត El Nino ដែលធ្វើឱ្យពិភពលោកកាន់តែក្តៅទៅៗ។ យោងតាមអង្គការឧតុនិយមពិភពលោក (WMO) បានបញ្ជាក់ថា ឆ្នាំ ២០២៣ គឺជាឆ្នាំដែលក្តៅជាងគេបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិរហូតមកដល់បច្ចុប្បន្ន។ ទិន្នន័យឧតុនិយមពីមជ្ឈមណ្ឌលចំនួន ៦ នៅសហរដ្ឋអាមេរិក ជប៉ុន និងអឺរ៉ុបបានបង្ហាញថា សីតុណ្ហភាពជាមធ្យមនៃផែនដីក្នុងឆ្នាំ ២០២៣ គឺ ១៥.១ អង្សាសេដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ១២៥,០០០ ឆ្នាំមុន បើធៀបនឹងកម្រិតសីតុណ្ហភាព ១.៤៥ អង្សាសេកាលពីឆ្នាំ ១៨៥០-១៩០០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_oNBEQl9eki61QptWaByOnwQTUgdHT3nzAHxkSjVU8V5_vWic9iiwSg0_S7PfOhCgUhTAM_58FFlNYlsvqfuyXWuNOJ_83H1Kdx6xs6jQyw6faWIssbH90pmEVoab62RInsVtv2MWXm1zfHko8bA_VbK1hcp7LvqeSfqA-vh0a6lcbX7mh39Z7SxW1YY/s1920/6cLyrRIEsaf64dL7ZJpY7DVVaX2E76gMLbs4Ggqn.jpeg

ជាពិសេសនៅខែមិថុនា កក្កដា សីហា និងកញ្ញា សុទ្ធតែបានបំបែកកំណត់ត្រាសម្រាប់សីតុណ្ហភាពជាមធ្យម។ ប្រព័ន្ធអាកាសធាតុរបស់ភពផែនដីត្រូវបានរងផលប៉ះពាល់ ដែលបណ្តាលឱ្យបាតុភូតអាកាសធាតុខ្លាំងដូចជារលកកំដៅ គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ និងព្យុះភ្លៀងកើតឡើងញឹកញាប់។ មូលហេតុដែលរលកកម្ដៅបង្កើតកំណត់ត្រាក្នុងឆ្នាំ ២០២៣ គឺដោយសារសកម្មភាពរបស់មនុស្សដូចជាការបង្កើនការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងការបំភាយឧស្ម័ន CO2 ទៅក្នុងបរិយាកាស នាំឱ្យមានឥទ្ធិពលផ្ទះកញ្ចក់ ដែលបណ្តាលឱ្យផែនដីឡើងកំដៅ និងបូករួមជាមួយបាតុភូត El Nino ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir_vErh93C7qRQgl8n0B9V-MfKOpnaNqbWGATicvN8ia_-NiODflJooutpzEyLkItbnr-PIufOt-fmZlEWwuYR7q2-kuEiP3WD5qTw6AaJ1b0GgPld2N_ICGSMbOjoo_0yIl6-xyidjP3oCacr1b_DS2iDsCRWqTpFxnNslr9FFg4qtve79DvrV6dgj5Q/s4780/54YWCYVGRRNFPLHOOBGS35YUBY.jpg

ដូច្នេះហើយតើទ្វីបណាដែលក្តៅជាងគេបំផុតនៅលើភពផែនដី? ចម្លើយនោះគឺអឺរ៉ុបកំពុងឡើងកម្តៅលឿនបំផុតក្នុងពិភពលោក នេះបើយោងតាមរបាយការណ៍របស់អង្គការឧតុនិយមពិភពលោក និងមជ្ឈមណ្ឌលផ្លាស់ប្តូរអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប ក្នុងឆ្នាំ ២០២២ តំបន់នេះគឺប្រហែល ២.៣ អង្សាសេក្តៅជាងសម័យមុនឧស្សាហកម្ម។ ទិន្នន័យស្រាវជ្រាវបង្ហាញថាសីតុណ្ហភាពនៅអឺរ៉ុបបានកើនឡើង ០.៥ អង្សាសេក្នុងមួយទសវត្សរ៍ចាប់តាំងពីឆ្នាំ ១៩៩១ លឿនជាងទ្វីបផ្សេងទៀតនៅលើផែនដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5AkKuRd4vtNBeLLe9F5OZO6zBIAvr_hfHWZ_TEeX7BqsGGboomLJLqwnfar15li_CMfxed1aP_LVfc2GmigamODUqgQarr15VaaY0Jn4T-yAl-wI1h5w_B0YaOGSq_aJ7_CgHJxGKK9Iv4V-tury2ixJ-I5lgRtZQ1rx05E03aIv6AuNP4v-LrlTimUo/s1200/Death-Valley-NP-AustinPedersen-Feat.jpg

បើយោងតាមអង្គការឧតុនិយមពិភពលោកក៏បានបន្តទៀតថា សីតុណ្ហភាពដែលក្តៅបំផុតមិនធ្លាប់មានដែលធ្លាប់បានកត់ត្រានៅលើផែនដីគឺ ១៣៤ F (ប្រមាណ ៥៦.៦៧ អង្សាសេ) នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ១៩១៣ នៅស្ថានីយ៍ Furnace Creek ក្នុងទីក្រុង Death Valley ដែលមានទីតាំងនៅវាលខ្សាច់ Mojave រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នេះគឺជាតំបន់ក្តៅបំផុត និងស្ងួតបំផុតនៅអាមេរិកខាងជើង។ រីឯសីតុណ្ហភាពនៅ ឬលើសពី ១៣០ F (ប្រហែល ៥៤.៤៤ អង្សាសេ) ទើបតែត្រូវបានកត់ត្រានៅលើផែនដីពីរបីដងប៉ុណ្ណោះរហូតមកដល់បច្ចុប្បន្ន ភាគច្រើននៅជ្រលងមរណៈ៕

ប្រវត្តិភ្នំបាណន់ល្បីសក្ដិសិទ្ធិតាំងពីបុរាណកាលមក ពាក់ព័ន្ធនឹងរឿងរ៉ាវលាបំណន់របស់នាងរំសាយសក់!

0

្នំបាណន់ដែលមានទីតាំងស្ថិតនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ជាទីតាំងប្រវត្តិសាស្រ្តខ្មែរដ៏ល្បីល្បាញមួយប្រចាំប្រទេសកម្ពុជា ខណៈអ្នកស្រុកមានជំនឿថាវាជាកន្លែងបន់ស្រន់និងស្បថស្បែរដ៏សក្ដិសិទ្ធិបំផុត មិនគួរមើលរំលង។ ទោះជាយ៉ាងណា ឈ្មោះភ្នំបាណន់នេះ ពីដើមឡើយគឺមានឈ្មោះថាភ្នំប្រាសាទ នឹងត្រូវបានគេជឿជាក់យ៉ាងមុតមាំថា មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងរឿងព្រេងនិទានខ្មែរ គឺនាងរំសាយសក់និងក្រពើអាធន់យ៉ាងល្បីរន្ទឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw-XfhQItM6_0OB_SwAo-KOIPFU0f33KXNljZHHBs29Rpc57DR3zzgjjr4avc101QZ1bXFJYP4cIBIAvi06oEpXyNNuQfVXr5MzWFx-I73P47VOBYDOO-ZN48Ldv8TEoNkX_QnOiZsdQ9VgqQiHqpO5x6QtEQuMwifJ2Zbvfs4Q7FCqeLRlQwiGyZdXf4/s1080/60972213_1280112998831127_6228009153965588480_n.jpg

យោងតាមប្រជុំរឿងព្រេងនិទានខ្មែរទាក់ទងនឹងប្រវត្តិភ្នំបាណន់នេះបានដំណាលថា៖ មានសេដ្ឋីម្នាក់មានកូនស្រីមួយ ឈ្មោះនាង រំសាយសក់ មានរូបឆោមល្អស្អាតក្រៃ ប៉ុន្តែនាងនោះចេះតែឈឺដោយជំងឺរាំងរដូវជាយូរឆ្នាំ។ ក្រោយមកមានតាបសម្នាក់ឈ្មោះតាគ្រាម បានទទួលមើលជំងឺនាងនោះលុះត្រាតែជា។ ដល់ពេលជាហើយ សេដ្ឋីជាឪពុកក៏បានលើកកូនស្រីខ្លួន គឺនាងរំសាយសក់ឲ្យធ្វើជាភរិយាតាបសនោះ ។ តាបសនិងភរិយាក៏បានទៅរស់នៅក្នុងរូងភ្នំមួយ ហៅគេថា «ព្រះទឹក ឬ ប្រទឹក» ដែលរូងភ្នំនោះគឺស្ថិតនៅខាងត្បូងភ្នំបាណន់សព្វថ្ងៃ។ តាបសបង្ហាត់បង្រៀនឲ្យនាងចេះមន្តអាគមផ្សេងៗជាច្រើន មានមន្តហៅខ្យល់ព្យុះជាដើម ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieWmNAXYrKKMIZ_PqbOed2oaKC6GJsfD0tp2tXDvFbN-GAcYbw4RdvPrRWtOZR93Wq3MCECLo277VRHp9qsaOQGC7g9DpIC9Vi5w98s31FQ-rikcGad2quYo1RaJBnFqNPeKw9G9IIXV8rOg42IpjGBgZkTGHTL_7Ta92ZpYitQQLCZkURnQqUZUqUDp0/s960/ae857f0a3e14ff420cd2762443703d23.jpg

    ចំណេរកាលក្រោយមកទៀតមក មានព្រះរាជបុត្រស្ដេចមួយព្រះអង្គ ព្រះនាមចៅរាជកុល មកសុំរៀនមន្តវិជ្ជាផ្សេងៗពីតាបស។ តាបសក៏សុខចិត្តបង្ហាត់បង្រៀនព្រះរាជបុត្រនោះលុះត្រាតែចេះ ប៉ុន្តែហាមមិនឲ្យព្រះរាជបុត្រមើលប្រពន្ធខ្លួនឡើយ ដោយហេតុថានាងរំសាយសក់ស្រស់ស្អាតខ្លាំងពេក ទើបគាត់ខ្លាចរាជបុត្រអង្គនោះស្រឡាញ់ប្រពន្ធគាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFA5fTOUOYbHP9_FmPk1V5GfH4DPIEe8gW-lJ-qd3ASUPOkV45F_Qr1w0tpLKJvxFz9CHA-0ccoK7xWgrdCn_6WDNBRmKmGGWOxuhgisUKskwCDr7isalXUvVbINB-sIY3Genf6Y1S_zgZ774A06sGcKbnQGDmDgeYsM47VnF1aEuyBoOGnE6zJLgPIt0/s981/photo_2024-04-18_11-05-51.jpg

    កន្លងជាយូរខែក្រោយមក, ពេលមួយ ជួនជាតាបសមិននៅព្រះរាជបុត្រក៏បានទៅលួចមើលប្រពន្ធគាត់ ដោយឃើញរូបនាងល្អឆើត ក៏កើតសេចក្ដីប្រតិព័ទ្ធ ហើយក៏បានស្រលាញ់គ្នាទៅវិញទៅមក។ ថ្ងៃមួយនោះ ពេលតាបសចូលទៅក្នុងព្រៃដើម្បីរកវត្ថុផ្សេងៗ អ្នកទាំងពីរបានឱកាសល្អ ក៏នាំគ្នាជិះសំពៅរត់ចោលតាបសទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXyj4AVhYpGQspD4OILBcVpPEVEJg43QsA_7w3FaKIN8X7vNZDwbwKQuCnXvWf_2C0DDyea4a6_wY9UjMEsJg9TnnCPlVv0oifeLpJmwKAkC71vf6jmymzYcEsYDNJhQNuL_HSKdgyADOZ66_9fzky9q6gz8V1UeT09Qjv8lUGsxTvmFS-b6q7u73Rw_U/s752/qGXHOW92HIcyGMnxD781JCM12eOevGI6mfCSz7iD.png

    កាលតាបសត្រឡប់មកពីព្រៃវិញ ពុំឃើញអ្នកទាំងពីរនៅក្នុងរូងភ្នំ គាត់ក៏ដឹងថាចៅរាជកុលនិងភរិយាគាត់ពង្រត់គ្នាទៅ គាត់តាមទៅដល់មាត់សមុទ្រ បានឃើញសំពៅឃ្លាតឆ្ងាយទៅដល់កណ្ដាលសមុទ្រទៅហើយ។ តាបសខឹងណាស់ក៏សេកមន្តវិជ្ជាហៅខ្យល់ព្យុះដើម្បីបំផ្លាញសំពៅ នៅកណ្ដាលសាគរ។ ប៉ុន្តែដោយនាងរំសាយសក់ក៏ចេះមន្តវិជ្ជាដែរ បានធ្វើឲ្យខ្យល់បក់ផាត់ខ្យល់កំណាចនោះផុតអស់ ។ តាបសឈឺចិត្តខ្លាំងពេក ក៏ដួលស្លាប់នៅឆ្នេរសមុទ្រនោះទៅ ។ អ្នកទាំងពីរដឹងហេតុដូច្នោះ ក៏នាំគ្នាត្រឡប់សំពៅមកកាន់រូងភ្នំប្រទឹកវិញ ដើម្បីរួមរស់ជាមួយគ្នាយ៉ាងសុខសាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyR7IAoa3O1ikkpfVXEZTe35jwd5EX5v9Oh8-Edwq-w1rgsc8LvARbYs57MY-pT7LZVxYEPMtFJDAF_7yVK43PuVocHldK8-MUayGB5mT9XPy9jFPGdO-qLPnDVf-akqPPClPLiH6p9VZ7WF_sPDEjhLwvUa4OuHAUE-aRJGBFNngul6o5LvscmM2JMgA/s752/SJ2cR6tUnoh5X1iLcAHXTU97KJoRCoQp9xODHtN0.jpg

    ក្រោយមកទៀត ចៅរាជកុលក៏បានសុំនាងរំសាយសក់ទៅលេងស្រុកកំណើតខ្លួន និងសន្យាថានឹងត្រឡប់មកវិញ។ លុះដល់ចៅរាជកុលត្រឡប់មកវិញ នាងប្រពន្ធដើមខឹងណាស់ ក៏ប្រើក្រពើនាងឈ្មោះ អាធន់ ឲ្យទៅឃាំងផ្លូវកុំឲ្យចៅរាជកុលទៅវិញបាន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSt19bZmmOCEQwrYKsoU-ZLeiAF_YRTMtNuErwmgJEZ3byyuJDLskZajiQke4mTyMWCc2Vs0X8xFAjcVW8hKRL-OQGtpX7fAv8tWMWuom-uK9TPHgOYMkJq2FiMML4ZLcvtVrRp4UBo9efRojh8xKkc3JzJyuBPv3Zh8KOoMrOOej5hCqvjGs4C8I5mnA/s1100/vuth_1566553075_46139_5068.png

    ឯនាង រំសាយសក់ លុះក្រឡេកឃើញសំពៅប្ដីទៀបលិច ក៏បន់ទេវតាដែលនៅរក្សាភ្នំប្រាសាទថា “សូមឲ្យតែជួយប្ដីខ្ញុំឲ្យរួចពីគ្រោះថ្នាក់ចុះ ខ្ញុំនឹងថ្វាយភ្នំនេះ”។ ដោយអំណាចបំណន់នោះ នាងនឹងប្ដីក៏បានសុខសប្បាយ ហើយក៏បានថ្វាយភ្នំនោះដើម្បីលាបំណន់។ តាំងពីនាងបន់នោះមក គេហៅភ្នំប្រាសាទនោះថា ភ្នំបំណន់ តែសព្វថ្ងៃ គេហៅក្លាយមកថា ភ្នំបាណន់វិញ ហើយក៏ល្បីថាសក្ដិសិទ្ធិបន្តពីមួយជំនាន់ទៅមួយជំនាន់ផងដែរ៕

លោក សាន់ សុវណ្ណឌីន សរសើរ វណ្ណដា ថាមានក្រមសីលធម៌ល្អទោះកំពុងរវល់រត់មករាក់ទាក់រៀមច្បង

0

លោក សាន់ សុវណ្ណឌីន ជាគ្រូភ្លេងនៅផលិតកម្មរស្មីហង្សមាសដ៏មានឈ្មោះបោះសំឡេង បានទម្លាយពីអត្តចរិត វណ្ណដា ថាក្រមសីលធម៌ល្អទោះកំពុងរវល់តែរត់សំដៅមករាក់ទាក់លោក ខណៈលោក សាន់ សុវណ្ណឌីន ក៏បានទម្លាយអាថ៌កំបាំងថាលោកក៏ជាហ្វេនរបស់ វណ្ណដា ម្នាក់ផងដែរព្រោះតារារ៉េបរូបនេះបាននាំយកចាប៉ីដងវែងបង្ហាញទៅកាន់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFSiSoIt3whPWlcFtkny4r8oELqjT2hWqAaxIqAxl91snkbWi0zpK3p-iUco1GnuwPlzGEdP9e9cdiPrhYxrAhVtmcDZ0vo6HVfGxcmDCMtm-TjA5tGV7MUQ35ex-Gks_ZLqf-7eH2LXZK7sikKSIlYRy7SUyYxEkZOqsMmntQ-3FfC0Ykcp2OSX9P7T0/s1800/image_2024-04-18_10-51-40.png

កន្លងមកនេះបន្ទាប់ពី វណ្ណដា និង ជី ដេវីត បានជួបមុខគ្នាដោយផ្ទាល់ធ្វើឱ្យផ្ទុះកក្រើកពេញបណ្តាញសង្គមស្រាប់តែមានបុរសម្នាក់ចេញទម្លាយរឿងដ៏ភ្ញាក់ផ្អើលពីហ្វេនផ្កាប់មុខម្នាក់របស់ វណ្ណដា បានក្លាយទៅជាអ្នកស្អប់ វណ្ណដា ជាទីបំផុតព្រោះតែបានជួបហេតុការណ៍អាម៉ាស់មួយបានជួប វណ្ណដា ដោយចៃដន្យនៅហាងកាហ្វេមួយកន្លែងនិងបានសុំវណ្ណដា ថតជាមួយប៉ុន្តែត្រូវបានតារារ៉េបរូបនេះធ្វើមុខស្លើ សម្លឹងមករូបលោកដូចមនុស្សចម្លែក ហើយបុរសនេះថែមទាំងប្រើពាក្យ «អា» ទៅកាន់ វណ្ណដា ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmv6VUG17EoJbs-Drd6rMveASaWxEBHRGSxJGtyV1ufi7TAcCuHvQsE2Xh7F5BS9C1rKITmFYNyQc9oLKDyl79xAggdqbsjkxbfhF-JcrReX7eBMfsaf0hHNOGDbc_qFpleGNrmbRjtZhjX-3nKvmNq8W8ShDZIt19_n7f_7HcJVvPnBukDrwphpf9zmI/s1800/image_2024-04-18_10-51-40%20(2).png

ផ្ទុយពីបុរសរូបនោះលោក សាន់ សុវណ្ណឌីន បានសរសើរ វណ្ណដា ជាមនុស្សមានក្រមសីលធម៌ល្អណាស់ទោះកំពុងរវល់យ៉ាងណារត់មករកលោកជារៀមច្បង។ គ្រូភ្លេងនៅផលិតកម្មរស្មីហង្សមាសរូបនេះបានបង្ហោះរូបភាពមួយសន្លឹកជាមួយវណ្នដា កាលពី១២ មេសា អមជាមួយពេចន៍ថា «អរគុណប្អូនប្រុស ប្អូនជាតារាល្បីល្បាញ ហើយមានអ្នកស្រលាញ់ចូលចិត្តច្រើន ប៉ុន្ដែពេលប្អូនឃើញបង ប្អូនក៏សំដៅមករកក្នុងពេលប្អូនកំពុងតែរវល់ ហើយពោលពាក្យថា រីករាយដែលបានជួបបង បងពិតជារំភើបណាស់ ហើយបងក៏តបវិញថា សប្បាយចិត្តណាស់ដែលបានជួបប្អូន ហើយប្អូនថាបងជារៀមច្បងល្អរបស់ប្អូន បងក៏តបវិញថា ប្អូនក៏ជាអាយដលរបស់បងដែរ ព្រោះប្អូនបានយកចាប៉ីដងវែងបង្ហាញពិភពលោកឱ្យ បរទេសដឹងថាជារបស់ខ្មែរយើង»។ លោក សាន់ សុវណ្ណឌីន បាននិយាយថា ជារួម វណ្ណដា ពិតជាមានសីលធម៌ និងក្រមសីលធម៌ល្អណាស់ ហើយលោកបានជូនពរឱ្យ វណ្ណដា រីកចម្រើនថែមទៀតក្នុងវិស័យមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJmj4zdCSbEuxtxrSlm3NUwOhhozPLIvolGB6opbKHMhZNd06murtTNuCofZBw2a8G8qrZGrbglyb1hmlljW7eYUxbH_5Hj1EV3mrQrICh4sPVA6oDiL41IQDA7KbyGSXDR2efPoaXABUUAz0IvCoJM8MNzCUbQAtIGSxExU4W19yfFRaWMa5TbMXjT7g/s2048/image_2024-04-18_10-51-56.png

វណ្ណដា ជាតារារ៉េបដ៏មានឥទ្ធិពលម្នាក់នៅប្រទេសកម្ពុជា និងបានសហការជាមួយតារាបរទេសជាច្រើនប្រទេសដូចជា ជប៉ុន វៀតណាម ថៃ ជាដើមនិងមានឈ្មោះលើសារព័ត៌មានបរទេសផ្សេងៗ។ កេរ្តិ៍ឈ្មោះរបស់តារាចម្រៀងរ៉េបមានដើមកំណើតមកពីខេត្តព្រះសីហនុរូបនេះមានអ្នកគាំទ្រភ្លូកទឹកភ្លូកដីអ្នកសិល្បៈមួយចំនួនក៏បង្ហាញចំៗថាជាហ្វេនរបស់វណ្ណដាដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkjR7gRQA-FjFlutsLjZLv8vsAR1s2Us7-pXNDxy4qfGTOsP7Gvq6T94RUzh0k61s8iJi5hAdBde1AWT9ULnI27b69z5oIolZnXQl56I4zQl_8AO60QauZB8yTMAN3ODfUqoq3vvw3t6gbq6AUd_wNpY55Xs6h1XRDpN0QrnK8ZEsZZDZcxCh44vitnb0/s1800/image_2024-04-18_10-51-48.png

គ្រប់គ្នាត្រូវដឹងថា រាល់ការអុជធូបរមែងមានអត្ថន័យបង្កប់និងចំនួនសរសៃដែលត្រូវអុជ មិនមែនចេះតែអុជៗនោះទេ!

0

ការអុជធូប គឺមានន័យថាជាការអុជគ្រឿងផ្សែងក្រអូបដើម្បីជាគោរពបូជាលើបារមីអ្វីមួយ ឬត្រូវបានគេជឿថានឹងបង្កើតបរិយាកាសវេទមន្ត សម្រាប់ការអញ្ជើញ ឬពាំនាំពាក្យពេចន៍ទៅកាន់នរណាម្នាក់ រួមមាន ទេវតា អរ័ក្សអ្នកតា ដួងវិញ្ញាណនៃពួកខ្មោចព្រាយបិសាចជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFpgR4cbyyVSn6SeYJZ5npiR-pCfeY7LN3OR6WIXTO5bYLhRNudX3PT1wDVqaAIMY5nKfzBsdmX1X_nd0e6TjBBP7cdPx8ATewwhIfW0hyphenhyphenNrzPAr2b0Y-PCTWQtnmzdoegm3RPUGrLVcL5I2WWAsj4rT4Am5UlXmNky1bKDmtg3TkpEtVYja4uw-1NIao/s1600/%E1%9F%A9-8.jpg

ជំនឿនៃការអុជធូបត្រូវបានគេកត់ត្រាទុកថា ទំនងជាមាននៅក្នុងសង្គមខ្មែរតាំងសតវត្សទី២មកម្លេះ ពោលគឺក្នុងសម័យព្រះនាងសោម៉ា នៃសម័យអាណាចក្រនគរភ្នំ។ ការអុជធូបគឺជាការជឿទៅលើបារមីដ៏សក្តិសិទ្ធ ជាពិសេសគឺមាននៅក្នុងទាំងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។ ទោះជាយ៉ាងណា ចំនួនសរសៃធូបដែលត្រូវអុជគឺត្រូវបានកំណត់តាមក្បួនខ្នាត និងចំពោះអ្នកណាឬបារមីអ្វីមួយដែលចង់អុជឲ្យ មិនមែនចេះតែអុជៗតាមចិត្តនោះទេ។

យោងតាមសៀវភៅទំនៀមទម្លាប់ខ្មែរបុរាណ ចំនួនសរសៃធូបគឺតំណាងឲ្យអត្ថន័យដូចខាងក្រោម៖
– ការអុជធូប ១សរសៃ គឺតំណាងឲ្យការរំឮកគុណគ្រូ និងតួខ្លួន
– ការអុជធូប ២សរសៃ តំណាងឲ្យគុណមាតាបិតា
– ការអុជធូប ៣សរសៃ ជាការបូជាចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ក្នុងព្រះពុទ្ធសាសនា ឬ ជាការបូជាចំពោះព្រះសិវ ព្រះវិស្ណុ ព្រះព្រហ្ម ក្នុងព្រាហ្មណ៍សាសនា ឬ មាតាបិតា និងគុណគ្រូhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVPc4zlBsTVhVdYGGTOxnFOrMo_DdBKHx5PcvWHdVLb86adfzoYwkXM9pAiCtx19UAFEsGdQQ2OPNNOeoyDt3Up_v7w45QXWJrF-uwJxVu_pm6zRMDLBF96VooZvxD-MNIUY0NkFGRHDuHtrgeQyW3mg3_MtLMrx-IlPa4B7HB3Asg15gCqfcG_lDcsxc/s696/%E1%9F%A1%E1%9F%A4-1.jpg

– ការអុជធូប ៤សរសៃ តំណាងឲ្យធាតុទាំង៤ គឺទឹក ដី ភ្លើង ខ្យល់
-ការអុជធូប៥សរសៃ គឺបូជាព្រះទាំង៥អង្គ គឺព្រះកុក្កុសន្ធោ(មាន់) ព្រះកោនាគមនោ(នាគ) ព្រះកស្សបោ (អណ្ដើក) ព្រះសមណគោត្តម (គោ) និងព្រះសិអារ្យមេត្រី (ខ្លា)
-ការអុជធូប៧សរសៃ គឺបូជាញាតិទាំងប្រាំពីរសន្តានមាន៖ ថ្នាក់លើខ្លួនបីជាន់គឺ ឪពុកម្ដាយ ជីដូនជីតា យាយទួតតាទួត និងថ្នាក់ក្រោមយើងបីជាន់គឺ កូនចៅ ចៅទួត និងបូករួមទាំងខ្លួនយើងទាំងអស់គឺប្រាំពីរសន្តាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOwemyfOKnwgC7IzCuxXwe8yybcyKKS9GQL4op9wlOXJU3NafhVZeewVFwKGLsHsmv8fBxJrP1bErMCWNwRG0h98Ka8KdojMyKbWLcXzurfOReQPqAp_WKgVPkUML8oUHRaWvVKOcAQRxl95kFZ3ciOwF4YK9hqVzVdGxbr53NsAgJeUxHRAW0jtyT4Ys/s1600/IMG_9587.JPG

-ការអុជធូប ៩សរសៃ គឺបូជាទេវតា ដែលថែរក្សាទិសទាំងប្រាំបួន គឺទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និងទិសខាងលើ ។
-ការអុជធូប១១សរសៃ តំណាងឲ្យមេត្តាធម៌ទាំង១១ ។
-ការអុជធូប១២សរសៃ គឺបូជាគុណម្ដាយ ១២ ឬគុណធាតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyO8z3TXME4GCkGY8gzWqaRs4_-osz2vDRkYiRGB3PQLM1fBXZQMzLHFtYVMl-HylvSTQxRuKGxX2Bh8mP4RPj7kv-boalQLPIfhOke0cjyGyWhGtxAkRp7HG9_4o7DSfvN_070Ahe1O9Ls4EtrFm9rpyHxhQEN1At8ANFb6rHQ5thkMNTXfb-e3_CB6k/s970/Pchum-Ben-Day-CambodiafFeature_medium.jpg

-ការអុជធូប១៩សរសៃ គឺសម្រាប់ពិធីហៅព្រលឹង (មនុស្សមានព្រលឹង១៩ រួមទាំងព្រលឹងធំ និងព្រលឹងតូច) ។
-ការអុជធូប២១សរសៃ គឺបូជាគុណឪពុក។
– ការអុជធូប៣៣សរសៃ គឺបូជាគុណឪពុកម្ដាយ ៕

កោះតៃវ៉ាន់បើកឧទ្យានជាតិឡើងវិញដើម្បីស្វាគមន៍ភ្ញៀវទេសចរបន្ទាប់ពីគ្រោះរញ្ជួយដី

0

បរទេស៖ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ធំមួយនៅកោះតៃវ៉ាន់កាលពីថ្ងៃទី ៣ ខែមេសាកន្លងទៅ បានបណ្តាលឱ្យអគារធំៗក៏ដូចជាផ្ទះសម្បែងបាក់បែកខ្ទេចខ្ទី ដោយឧទ្យានជាតិដ៏ល្បីល្បាញ Taroko របស់តៃវ៉ាន់ក៏ត្រូវបង្ខំបិទមួយរយៈផងដែរ។ ទោះជាយ៉ាងណាថ្មីៗនេះឧទ្យានជាតិ Taroko បានប្រកាសថា នឹងបើកដំណើរការឡើងវិញហើយដើម្បីស្វាគមន៍ភ្ញៀវទេសចរចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះតទៅបន្ទាប់ពីជួសជុលកន្លែងទេសចរណ៍អស់ជាច្រើនថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdHb6dqu0UhA1-WWTKWmOoerXUwiAvlO6rYnzhARiuCHKh0eKDmb1v-OCeTIPaQhGeoUln8pYtWEeY1hbkQxhHc2LIGUSkqLd6_aQvjdaqiznIXKvevk_MFtPZ0kRl-uFpkcEKhreyoU4iAXPOJv26GPdDB9gA_8D8VocimnOIYAehphrSPOTzrPO2y-8/s669/3c.jpg

គួររំលឹកដែរថា គ្រោះរញ្ជួយដីនៅព្រឹកថ្ងៃទី៣ ខែមេសា ដែលមានកម្រិត ៧.៤រ៉ិចទ័រ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធរបស់ឧទ្យាន ដូចជាផ្លូវថ្នល់ ផ្លូវដើរថ្មើរជើង ក៏ដូចជាស្ថានីយ៍សេវាកម្មទេសចរណ៍ជាច្រើនសម្រាប់ភ្ញៀវទេសចរ។ បន្ទាប់មកគណៈគ្រប់គ្រងត្រូវប្រកាសបិទបណ្តោះអាសន្នរហូតដល់ថ្ងៃទី ៧ ខែមេសា និងបន្តរហូតដល់ថ្ងៃទី ១២ ខែមេសាដើម្បីជួសជុលឡើងវិញ ហើយក៏បានប្រកាសបើកឡើងវិញនៅថ្ងៃទី១៨ ខែមេសា ដើម្បីស្វាគមន៍ភ្ញៀវទេសចរឱ្យត្រឡប់មកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFd1c0jo5LNRdkmXqlWJv3t4_FTpkxhMWucwjYPfjC6HDp0sZ-IaeuxloX0jw97MEllGcg70c4m0BgsKoMV9WcVO5h3mgH88AeNQ11BPaqa_mjyXe_imqhnwUSwAHLiAXoY3gp9EO4UNgUIGEF4TyEg9Z6Pxv2sc61bR6Uv_7OhlCJC35O7-UhgByxLF4/s768/Overlooking-the-river-in-Taroko-Gorge-National-Park.jpg

ទោះជាយ៉ាងណាតំបន់នៃឧទ្យានគឺមិនបើកពេញលេញនោះទេ មានន័យថាតំបន់ខ្លះបើក តំបន់ខ្លះទៀតក៏បិទ ដូច្នេះតំបន់ដែលត្រូវបានបើករួមមាន: តំបន់ភ្នំ Huehuan រួមទាំងផ្លូវលំនៅលើកំពូលភ្នំ Hehuan, Ziaoqilai និងកំពូលភ្នំភាគពាយ័ព្យនៃ Hehuan, Xiaofengkou, Dayuling បានបើកចាប់ពីថ្ងៃទី ១៦ ខែមេសា។ តំបន់ភ្នំ Qilai ដោយមិនរាប់បញ្ចូលតំបន់ Qilai East Ridge និងផ្លូវលំនៃកំពូលភ្នំ Nanhu ភ្នំ Binh Phong និងតំបន់ភ្នំ Thuan នឹងបើកឡើងវិញចាប់ពីថ្ងៃទី ១៨ ខែមេសានេះតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSmBm3t_o2BZZbCgm094QEX1pgp5ioEGyVWDrws4TZ6velOJAIV9RGKJGHBODWQBq_NT1eoBAUUC1S5cEUSUSSRvWQ5OUDBLWG99_b77iwiOlC4uWKRzqGF02YrDf4zGGGaV8yycndP-KH7IcZXZ7fN8J7qHJhnS2tQyp3PQlBc8GIkQTQj96k4lPU9iA/s1600/nature-hualien-taroko-zhuilu-old-trail-path.jpg

គួរបញ្ជាក់ដែរថា ឧទ្យានជាតិ Taroko ត្រូវបានគេចាត់ទុកថាជា “រតនភណ្ឌនៃទេសចរណ៍តៃវ៉ាន់”។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៦ នៅលើផ្ទៃដី ៩២,០០០ ហិកតា Taroko រត់ ៣៦ គីឡូម៉ែត្រពីខាងជើងទៅខាងត្បូងនិង ៤២ គីឡូម៉ែត្រពីខាងកើតទៅខាងលិចដែលមានទីតាំងនៅប្រសព្វនៃស្រុកចំនួនបីគឺ Hualien, Taichung និង Nantou។ កាលពីឆ្នាំ ២០២៣ ឧទ្យានជាតិដ៏ល្បីល្បាញនេះបានស្វាគមន៍ភ្ញៀវទេសចរជិត ៣.៥ លាននាក់។ ទោះជាយ៉ាងណានៅពេលរញ្ជួយដីបានកើតឡើង មនុស្សជាង ៥០ នាក់ត្រូវបានជាប់និងបាត់ខ្លួនក្នុងសួនច្បារនេះ។ បើយោងតាមព័ត៌មានថ្មីៗរបស់តៃវ៉ាន់ គិតត្រឹមថ្ងៃទី ១១ ខែមេសា រដ្ឋាភិបាលកោះនៅតែកំពុងស្វែងរកអ្នកបាត់ខ្លួនចំនួន ៤ នាក់នៅក្នុងឧទ្យានជាតិនេះ ខណៈ ៤៦ នាក់ទៀតបានរកឃើញហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh246m4jJuF4E5NOaT6At7XcokQHewIoXjESnl2-jApPCYQyX2x9_VIqTT1HzYSLFoRBn1IBa7Gp8-nQQvhKxQJ5u_83uR0Nn-tutVdBr0nFcWIgl_HuE1oy5T4NcudlQUrPh8MdgKYXvDggEtG5Tf7z4LV6oLFZrLcAX-lgkfcDnSgDCL4E8ouCir6GqU/s1000/Taroko-Gorge-national-park.jpg

ឆ្ងល់ទេ ហេតុអ្វីបានជាត្រូវលាបមុខនិងខ្លួនឲ្យស រាល់ពេលសម្តែងរបាំព្រះរាជទ្រព្យ កាលពីសម័យបុរាណ?

0

របាំព្រះរាជទ្រព្យ គឺជាឈ្មោះរបាំដែលតំណាងឱ្យរបាំក្បាច់បុរាណទាំងអស់របស់កម្ពុជា ដែលមានដើមកំណើតនៅ ស.វទី៣ នៃសម័យអាណាចក្រនគរភ្នំមកម្លេះ ពោលជាសម័យកាលដែលអរិយធម៌ឥណ្ឌា បានរីកដុះដាលពេញផ្ទៃប្រទេសកម្ពុជា ។

ឈ្មោះរបាំព្រះរាជទ្រព្យ គឺមានន័យថា របាំដែលជាទ្រព្យប្រទានរបស់ព្រះរាជានៃរាជវង្សខ្មែរ បង្កើតជាទ្រព្យដ៏វិសេសវិសាល ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្ថរបស់ព្រះមហាក្សត្រិ៍យានី “ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា” ដែលច្នៃចេញពី របាំក្បាច់បុរាណខ្មែរ នៅក្នុងរជ្ជកាលព្រះបាទនរោត្តម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrXTX8b6llDId_6jaRMAAqNjHaug9X7wFnCjQ7775SWlB39HIdCSAnVznTZlIGkNLWV3ylU3tyWqafWbkuOR5NTk9DtGZ3oNww6JpzH1LY47oU26DQD-WHUWdgRrJeOcXBTidCGlMQ4ZlM4xl7gmfGKBPWDlzAjvvNV7Y9rHZRA4ffDkOiw6AxZi-7aZI/s1350/99da8cbe1af00d02a3de8f1e4f90acb5.jpg

ការសម្តែងលាប«មុខស»នេះគឺមានប្រភពដើមក្នុងសតវត្សទី១៩ ដើម្បីជាការបិទបាំងស្លាកស្នាមនៅលើស្បែក និងធ្វើឲ្យមុខពួកគេមានពន្លឺចែងចាំង សរ ម៉ត់រលោង។ ព្រោះគេជឿថា ការលាបមុខពណ៌ស គឺតំណាងឲ្យព្រលឹងដ៏អស្ចារ្យនៃ កញ្ជ្រោងពណ៌ស ជានិមិត្តរូបនៃព្រលឹង និងតាមជួយមកថែរក្សា។ ខណៈដែលមានមតិខ្លះក៏បានលើកឡើងថា ការលាបមុខសគឺតំណាងឲ្យ ភាពបរិសុទ្ធ ស្អាតស្អំ និងព្រហ្មចារី តាមរឿងព្រេងកថាឥណ្ឌា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu0COQfY1JRiNXIrTs0ZOIqsXH6otbVxWD6bQekzBvnafmQYfkjK4AuQtAut3thbLixh0PBFylXRVsIo6uNzs0IdB1_dR7dyU9aDYhARK8V-7RewC_sSCkrqJcHm0f97Bhya3Z7MuKpuTrxr3yLKpcBqxOQ58OEhCHZ6CQ5F2OBW99EAxzLiAT40x9RWE/s1264/d129c3d17c7d4dccbc2a6e2875bf0134.png

លើសពីនេះ ការលាបមុខសរ ក៏ត្រូវបានគេលើកឡើងថា ដោយសារតែការរាំរបាំព្រះរាជទ្រព្យឬរបាំក្បាច់បុរាណខ្មែរ គឺជាការរាំថ្វាយដល់អាទិទេព ដូច្នេះអ្នករាំរបាំត្រូវមានកាយវិការ ក្បាច់មូលដ្ឋាន និងមានលក្ខណៈវិសេសៗច្រើន។ ម៉្យាងវិញទៀត ទឹកមុខនៃអ្នកសម្តែងក៏ជារឿងសំខាន់ ដូច្នេះការលាបពណ៌សលើមុខក៏អាចជាការជួយរក្សានូវអព្យាក្រឹត ជួយបិទបាំងអារម្មណ៍ និងមននោសញ្ចេតនានៅលើផ្ទៃមុខអ្នករបាំផងដែរ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ កាលសម័យមុន គឺមិនទាន់មានអគ្គីសនីគ្រប់គ្រាន់ ដែលការសម្តែងប្រព្រឹត្តិទៅក្រោមពន្លឺភ្លើងទៀន ធ្វើឲ្យការលាបមុខសរនាសម័យនោះពេញនិយមហើយយល់ឃើញថាស្រស់ស្អាតជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif3udxfvVLQ0t_8mGX_aIO2ZG7_GRvdpBmst_t73d4RfjyUf9Avnr1TiADwQooqi-Nnn3su2Gg022PkMuy1YV72rzXsI4z2diAxR2MGzqnxTxFP1JTgVEGIvD1FN_VLrWhK4fvln7Tq53zC2xAIpTFHx0rYVzmmBzrcltp9qpqZ38SQc7QYVRSxqZY9MA/s512/unnamed%20(1).jpg

ទោះជាយ៉ាងណា បច្ចុប្បន្ននេះ គេឈប់ផាត់មុខនិងខ្លួនពណ៌សទៀតហើយ ដោយអ្នកខ្លះលើកឡើងថា ព្រោះតែជាការសព្វព្រះរាជហរទ័យរបស់ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិមុនីវង្ស កុសុមៈនារីរ័ត្នសេរីវឌ្ឍនា ទ្រង់បានកែប្រែបែបបទមួយចំនួន ជាពិសេសគឺទម្រង់នៃការលាបមុខ ព្រោះថាការលាបមុខតាមបែបសម័យបច្ចុប្បន្នមើលទៅគឺស្រស់ស្អាតនិងសាកសមជាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf8BTuWNqcak-ne9LWzTZM-pFjEAq__FYxDyv909kCZtY-AUQ2uz2U2dWJWuZVwllvL5p_PO6s9gO-54ReTVKNoWyyRvpPo8Olj0uqxdPbMdPlItmEZ4x5NqFW9NbaS1eBlYwuFYAAXVhASTnFEnGSj8za8mlsTkZqEVbGV-BjQn9btUbylQ6iG8LR3oU/s512/unnamed.jpg

គួរបញ្ជាក់ថា របាំព្រះរាជទ្រព្យ ជាស្តេចរបាំប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានភាពល្បីល្បាញខាង ប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា (Devata) ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា “ស្ដេចរបាំ”។ របាំព្រះរាជទ្រព្យ បានចុះបញ្ជីបេតិភណ្ឌពិភពលោកនៃមរតកវប្បធម៌អរូបីយតំណាងឲ្យមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ ផងដែរ៕

Introvert ពាក្យកំពុងល្បីនៅលើបណ្តាញសង្គម ខណៈមនុស្សមួយចំនួនតាំងខ្លួនជាមនុស្ស Introvert

0

នៅមួយរយៈចុងក្រោយនេះ នៅលើបណ្តាញសង្គមគេឃើញការមាននិយមប្រើប្រាស់នូវពាក្យ Introvert ដោយមនុស្សបានបង្ហោះសារ និងចែករំលែក ហើយបានតាំងខ្លួនជាមនុស្សស្ថិតក្នុងពពួកIntrovert។

ពាក្យ Introvert សម្តៅទៅលើក្រុមមនុស្ស ដែលមានអត្តចរិតអៀនច្រើន មិនសូវចេះនិយាយស្តី ព្រមទាំងចូលចិត្តនៅម្នាក់ឯង នៅកន្លែងស្ងៀមស្ងាត់ មិនសូវចូលចិត្តនៅកន្លែងដែលអ៊ូរអរពេកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQqCRF9QyNwKTyiHBdR6o88g3OHizTd1uLb3lcUc33sy5VndwH2kax_P1yRhgvOziTIh386Uf_upGindqiofwcaNZnoXF-L1Y7tYA1k0ChA3MU82t1S6G0WwVW3T7J9W9xSom0xXeoV65Gc88RiTme5Y7PPSPgxyxRpATg9I3og6-KBQqaJi_1vQbo6dM/s2560/2202.i402.013.S.m004.c13.Introvert-and-extrovert-people-flat-composition-scaled.jpg

មនុស្សប្រភេទ Introvert ពិបាកក្នុងការចាប់ផ្តើមធ្វើទំនាក់ទំនងជាមួយមិត្តភក្តិ ហើយពួកគេត្រូវបានសង្គមចោទថា ជាមនុស្សដែលមានអត្តចរិតឈ្លើយ មិននិយាយស្តីជាមួយមនុស្សជុំវិញខ្លួន ទាំងដែលធាតុពិតមនុស្ស Introvert គឺពិបាកខ្លាំងក្នុងការប្រាស្រ័យទាក់ទង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtPZ1YtoSy6zk9hVAfxCspQWSx4qOaSWoJXxs092-gWQnp7yGaSBBbH2Y4IAx9sTFS8JWdfO4xfbI7an9RZmGP1HwYEcPyaQjE9scLqQjMYl1WzQm6R5evzzEldQ5T6lXPjJq2um_f6eMwDRxWEe6IFM_ulXN-PQxt6m6zywJ7KVuqOFYHILA2KC0gt9U/s1540/introvert-extrovert.jpg

បើទោះបីជាមនុស្ស Introvert ពិបាកក្នុងការចុះសម្រុងជាមួយនឹងមនុស្សខាងក្រៅក៏ពិតមែន ប៉ុន្តែ ពួកគេជាប្រភេទមនុស្សដែលមានការគិតបានដិតដល់ និងម៉ត់ចត់ចំពោះការងារ ភាគរយតិចណាស់ដែលពួកគេបានបង្កើតកំហុសឆ្គង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtczUMu26XK3lmiyEQJyqx2yUJcbHc06_lRw1O5bx8H_Y-nbou3NGkak-iUWUHmaTSyhEUAI6ENHNpiB7dfPYLxOn120zZcvb0WdXEtMV9AHZ6AQD3w2d1X7ES4HDDFkTQqtsVLNsdGJgYxQCNJGGsI-KUKfjuTKkiqyioBQCufRQLFsSmXLBTvFaY3Aw/s2000/introvertToExtrovert-scaled.jpg

ពួកគេ តែងតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះពាក្យសម្តីរបស់គេជានិច្ច រាល់ពាក្យដែលគេបាននិយាយចេញមក សុទ្ធតែជាពាក្យដែលមានការគិតជាមុន។

ហេតុដូច្នេះ សម្រាប់មនុស្សមួយចំនួន ដែលបង្ហោះសារ ឬចែករំលែក តាមរយៈផុសអ្វីមួយ ហើយបានតាំងខ្លួនជាមនុស្ស Introvert នោះ ការធ្វើបែបនេះ មិនមែនជាទង្វើរបស់មនុស្ស Introvert នោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkiP0VH8SYzTjtX9Pm-EaBTBcoHXcsrfU1UVy1t8qEhyDgXHtjmXLpvq1aWAyDg0MBE3PdWmt_5x6j6jOeHZsIaOPVmzgdluTkDSKmBXaAZXKMc0Dp3d6aJKJfDP9hN82-DlrJOL60kv8S-HCjtSO3fFuGHOOLFgIkWiWvbTOCu8ArCN7z6IA8YBMmJXQ/s1500/signs-you-are-an-introvert-2795427-logo-4040f89ea6dc4cbc8111276c04696d2b.png

 

 

ថៃទទួលបានភ្ញៀវទេសចរបរទេសជាង១០លាននាក់ក្នុងរយៈពេលជាង៣ខែ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ លោកស្រី Sudawan Wangsuphakitkoson រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាប្រទេសថៃលើកឡើងថា ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសធ្វើដំណើរមកប្រទេសថៃ ស្មើជាង១០លាននាក់ ។ ដោយឡែក ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសជាច្រើននាក់បានមកចូលរួមពិធីបុណ្យចូលឆ្នាំថ្មីនៅថៃ ខណៈថៃបានរៀបចំកម្មវិធីជាច្រើនពាក់ព័ន្ធនឹងវប្បធម៌ និងការកម្សាន្តនៅតាមតំបន់ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuRTh63QE27x-ZUu780dKYtu4FkOzELcWPG9R57FhjhkJznJLoDsQcWsn5KneXIvDis58p3A-lREOAqZ8c9o8QzgfFPVzER_EuY_6qYtTETh-JodtUNsGp58723jdIKhFxXfBeAL2wHML4Q3P1jFWUcfEsEfc1JwmLfUwnnixYVOYxlhPtPFZsue5Mq1s/s640/Foreign-tourists-visit-the-Temple-of-the-Emerald-Buddha-Wat-Phra-Kaew-Grand-Palace-Bangkok-.jpg

នៅសប្តាហ៍ទី២ ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរមូស្លីមបានធ្វើដំណើរមកប្រទេសថៃ កើនឡើងជាង៩៦.០០០នាក់ ជាពិសេស ភ្ញៀវទេសចរម៉ាឡេស៊ីបានធ្វើដំណើរមកប្រទេសថៃច្រើនបំផុត ស្ថិតក្នុងលំដាប់ទី១ ឬកើនឡើង៧៨.២៩៧នាក់ បើធៀបនឹងសប្តាហ៍ទី១ ខែមេសា ។ ហេតុនេះ ធ្វើឱ្យប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសសរុបក្នុងសប្តាហ៍ទី២ ខែមេសា ស្មើនឹង៧៣៥.៨០២នាក់ កើនឡើង១១៧.៩០៧នាក់ បើធៀបនឹងសប្តាហ៍ទី១ ខែមេសា ឬកើនឡើង១៩,០៩% ។ បើគិតពីចំនួនភ្ញៀវទេសចរធ្វើដំណើរមកប្រទេសថៃ គឺជាមធ្យមស្មើនឹង១០៥.១១៥នាក់ក្នុង១ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8JDJY31gUK8JtAsua8LQuwALs0V5jSO8V9D5D72oo7vpfqqIkg3tFh-ciSdL_xMMG1baMQ15cI-oBT6CmAjNgk9if8K7zHNBLddSPYxNReGQmNoZlc5QwPVKzJFhmqvcuUQbmorpVghpBZrktMssUd1lGZ8AI4RP6s_VP4PKgwwFGP67vsXMRYOGnCI4/s5500/JLGMWMFF2RISZNHJHHEF6P2Z5Y.jpg

លោកស្រី Sudawan បន្តថា នៅសប្តាហ៍ទី២ ខែមេសា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរបរទេស៥ប្រទេសដំបូង ដែលបានធ្វើដំណើរមកថៃច្រើនជាងគេ រួមមាន ៖ ម៉ាឡេស៊ី ១៥០.៣៩០នាក់, ចិន ១៤៨.៦៥៣នាក់, ឥណ្ឌា ៣៦.០៥៦នាក់, រុស្ស៊ី ៣៤.៦៧១នាក់ និងកូរ៉េខាងត្បូង ៣០.៤២៧នាក់ ។ ចំនួនភ្ញៀវទេសចរម៉ាឡេស៊ី, ចិន និងកូរ៉េខាងត្បូង បានកើនឡើង១០៨,៦១%, ១៧,៤៥% និង១,៨១% តាមលំដាប់ បើធៀបនឹងសប្តាហ៍ទី១ ខែមេសា រីឯចំនួនភ្ញៀវទេសចររុស្ស៊ី និងឥណ្ឌា បានធ្លាក់ចុះតិចតួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia4vbM3WeOumPEPa8Ed69jyD7fB33udW5cESI3jiBURkDnjqwqxx7YaItpDHPsk0TYPH-AfuZqFNJXfwTW8gKkD58qye5xe5mP2uP_M-gy7To4nIDQiCRcojekl5S0rO47fHTeQtwFHweyp50R3Mrsd9ZrbhKO0q-qFcHyqFP-9hRcqCB-N33u3V38dFY/s960/thailand.jpg

ប្រទេសថៃរំពឹងថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នឹងមានភ្ញៀវទេសចរបរទេសធ្វើដំណើរមកប្រទេសថៃជាបន្តបន្ទាប់ ដោយសារកត្តាជំរុញមួយចំនួន រួមមាន ៖ ការបញ្ចប់ពិធីបុណ្យតមអាហារបានជំរុញឱ្យភ្ញៀវទេសចរម៉ាឡេស៊ីធ្វើដំណើរទៅក្រៅប្រទេស, កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងថៃ និងចិន ដែលបានធ្វើឱ្យភ្ញៀវទេសចរមានទំនុកចិត្ត, បង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ និងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍បង្កើនជើងហោះហើរ ព្រមទាំងការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរឥណ្ឌា, តៃវ៉ាន់ និងកាហ្សាក់ស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyuConhx73yd2e7RTHLyTbrNS4u7AwKbkOasXd42Di0TJGLIMh6X_Uj4n6LrkR2JltV9FpsDCqeC5anIce8xUkzeWGsdTkjKtn7zmP6rDdAMp7qKjTuYVCaPXgXqVGQWm8NSS_U1tVX0WJrbEznaaTCpRzVm37bGgXQGFpeDF8422RecZ5lYgiCea0C6A/s620/thailands_tourism_businesses.jpg

យោងតាមទិន្នន័យនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ បង្ហាញថា បើគិតចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ប្រទេសថៃទទួលបានភ្ញៀវទេសចបរទេស ចំនួន១០.៧២៣.៩៥៣នាក់ និងទទួលបានប្រាក់ចំណូលប្រមាណ៥១៨.០៣៦លានបាត ។ រីឯភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរមកថៃច្រើនបំផុតក្នុងរយៈពេលជាង៣ខែ រួមមាន ៖

១-ភ្ញៀវទេសចរចិន ស្មើនឹង២.០៣១.៥៥២នាក់
២-ភ្ញៀវទេសចរម៉ាឡេស៊ី ស្មើនឹង១.៣៩១.០៥៧នាក់
៣-ភ្ញៀវទេសចររុស្ស៊ី ស្មើនឹង៦៩៥.៦២៤នាក់
៤-ភ្ញៀវទេសចរកូរ៉េខាងត្បូង ស្មើនឹង៦១៩.១៨៦នាក់ និង
៥-ភ្ញៀវទេសចរឥណ្ឌា ស្មើនឹង៥៤៦.៩៣៥នាក់ ៕

ស្ថានភាពសេដ្ឋកិច្ចរបស់រុស្សីក្រោយមានជម្លោះជាង ២ ឆ្នាំ

0

ប្រទេសរុស្ស៊ី៖ ក្នុងរយៈពេលជាង ២ ឆ្នាំមកនេះសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីនៅតែរឹងមាំដដែល បើទោះបីជាសព្វថ្ងៃកំពុងមានជម្លោះជាមួយអ៊ុយក្រែនក៏ដោយ។ បច្ចុប្បន្នរុស្ស៊ីមានបំណុលតិចតួចណាស់ សូម្បីតែទណ្ឌកម្មរបស់លោកខាងលិចក៏មិនអាចបង្កការខូចខាតច្រើនដល់សេដ្ឋកិច្ចរុស្ស៊ីដែរ។
យោងតាម The Guardian បានឱ្យដឹងថា ក្រោយជម្លោះជាង ២ ឆ្នាំមកនេះសេដ្ឋកិច្ចរុស្ស៊ីបានរងផលប៉ះពាល់តិចតួចបំផុត ទោះជាយ៉ាងណាកាលពីឆ្នាំ ២០២២ សេដ្ឋកិច្ចរុស្ស៊ីក៏ធ្លាក់ចុះផងដែរ ប៉ុន្តែនៅឆ្នាំ ២០២៣ ប្រទេសនេះមើលឃើញកំណើន ៣% នេះបើយោងតាមការប៉ាន់ស្មានរបស់ IMF។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEium0qlev6k9N8awlzXvxA0-7Jk1irOB53XeCI2Gj32NJGJ563mo8NwUXysrQKwNYC8BIwOR_e2B4_Obmnpfw1sVL53JtTDUEh67KH_V93SFJVRZMr3iv3wToKrV6tr3qSNoOx5Zpg9yOJlfR-5rId-jMHLz8b6RmmEkDxYIKt3XuwgN-3i-djmBGtaW8w/s800/00russia-internet-01-fmtc-googleFourByThree.jpg

បើយោងតាមអ្នកជំនាញបានឱ្យដឹងទៀតថា មូលហេតុដែលសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីនៅតែរឹងមាំគឺដោយសារសេដ្ឋកិច្ចរបស់ប្រទេសនេះគឺមានទំហំធំណាស់ខណៈហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនមិនសូវប៉ះពាល់ក្នុងជម្លោះនោះទេ។ លើសពីនេះរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ផលប៉ះពាល់នៃជម្លោះដោយប្រើប្រាស់ប្រេង និងឧស្ម័នដើម្បីប្រមូលទុនបម្រុង និងចាត់វិធានការដើម្បីទប់ទល់នឹងទណ្ឌកម្មសេដ្ឋកិច្ច។ ហើយទីផ្សារការងារដ៏តឹងតែងក៏បានគាំទ្រដល់កំណើនប្រាក់ឈ្នួលដ៏រឹងមាំ ដូច្នេះការចំណាយរបស់អ្នកប្រើប្រាស់បានកើនឡើង ៦% កាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះតម្លៃប្រេងខ្ពស់ក៏ជួយបំពេញថវិការបស់រុស្ស៊ី ហើយសមាមាត្របំណុលទៅ GDP បានថយចុះប្រហែល ២០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTQgK6Vq3H_AVl5AIherg_WNjTE5CYZzF0skzpHQwmrAyXj_Yghyfd4lJV8vKzOf7HO0sudIz3DFOZgDWvOWDVUt0q8WgmURXuR07qeChzfIsp0fJOP1wQW36azZGGLXbb_sZLsw5bAGkH00Gdd47ZRzPNhyphenhyphenPNPdjlVbDz4vSHDQZKXw_l5J3Mu54ilQA/s1220/Russia%20Day.jpg

កាលពីឆ្នាំមុន ឱនភាពថវិការបស់រុស្ស៊ីត្រូវបានកំណត់ត្រឹមតែជាង ១% នៃ GDP ប៉ុណ្ណោះ។ ទោះជាយ៉ាងណាអត្រាអតិផរណាផ្លូវការបានធ្លាក់ចុះជិតពាក់កណ្តាលពី ១១.៥% ធ្លាក់ចុះចុងក្រោយទៅ ៦.៦% ក្នុងខែមករាឆ្នាំនេះ។ នៅក្នុងខែកុម្ភៈ ធនាគារកណ្តាលបានរក្សាជំហរតឹងតែងរបស់ខ្លួនក្នុងការទប់ស្កាត់ការវិលត្រឡប់ទៅរកអតិផរណាដោយរក្សាអត្រាការប្រាក់នៅត្រឹម ១៦% ។ លោក Tim Ash អ្នកជំនាញរុស្ស៊ីនៅ Chatham House បាននិយាយថា ភាពធន់របស់រុស្ស៊ីមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ «ដោយសារទណ្ឌកម្មមិនបានធ្វើឱ្យខូចខាតផ្នែកហិរញ្ញវត្ថុ និងទុនបម្រុងមួយចំនួនដែលរុស្ស៊ីបានរៀបចំមុនជម្លោះនោះទេ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9sE87GuIMl6ymCX9ocenXqakooP8X3V1hyphenhyphenkafbzacmcaRxOvcPmcO1wlclad0vFlALyfg1ftDsB1lMJePsyaXXdIdhl5QQzH32Ggr66dRFK5L35XOE0UN7vC97SuTBQ9UvxwcKCyWCqj4GJMCwGvdMNJbKh9QKWyIPrl7xVgnMWA0h9OPDrkzWErDRe8/s2500/russians-walk-red-square-moscow.jpg

Tim Ash បានបន្តទៀតថា វានឹងមិនប្រាកដប្រជាក្នុងការរំពឹងថា រលកដំបូងនៃការដាក់ទណ្ឌកម្មធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ីធ្លាក់ចុះ។ ទំនិញផលិតក្នុងស្រុកកំពុងជំនួសការនាំចូលពីលោកខាងលិច ខណៈដែលរុស្ស៊ីក៏អាចនាំចូលទំនិញដោយផ្ទាល់ពីប្រទេសចិន និងTürkiye និងដោយប្រយោលពីប្រទេសដែលដើរតួជាអន្តរការីសម្រាប់ផលិតផលរបស់លោកខាងលិចផងដែរ ហេតុនេះហើយទើបសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីនៅតែរឹងមាំដដែល៕https://s.abcnews.com/images/International/war-one-y_hpMain_20230221-151418_16x9_1600.jpg

៨ កន្លែងដែលកខ្វក់បំផុតនៅក្នុងការិយាល័យ

0

នៅក្នុងការិយាល័យការងារនីមួយៗភាគច្រើនគឺមានទីធ្លាធំទូលាយនិងមានខ្យល់អាកាសចេញចូលល្អ ទោះជាយ៉ាងណានៅក្នុងការិយាល័យក៏មានផ្ទុកបាក់តេរីជាច្រើនប្រភេទផងដែរ ដោយសារមនុស្សចេញចូលច្រើន ហើយយើងក៏មិនដឹងថានរណាខ្លះមានផ្ទុកមេរោគអ្វីខ្លះទេ។ ដូច្នេះអត្ថបទខាងក្រោមនេះនឹងនាំអ្នកមកដឹងពីកន្លែងដែលកខ្វក់បំផុតនៅក្នុងការិយាល័យ ដែលអ្នកគួរតែសម្អាតជាប្រចាំដើម្បីជៀសវាងនូវការឆ្លងមេរោគនានា។

១.តុការិយាល័យ៖ តុការិយាល័យត្រូវបានគេសិក្សា និងរកឃើញថាអាចផ្ទុកបាក់តេរីជាមធ្យមជាង ១០ លាន និងវីរុសដែលច្រើនជាង ៤០០ ដងនៃក្បាលចុចបង្គន់ទៅទៀត។ ដូច្នេះដើម្បីធានាអនាម័យអ្នកត្រូវសម្អាតតុជាមួយទឹកសាប៊ូ ឬទឹកអាល់កុលជាប្រចាំដើម្បីកម្ចាត់នូវបាក់តេរី និងវីរុសទាំងអស់នោះ មិនត្រឹមតែប៉ុណ្ណោះវាក៏ជួយការពារអ្នកពីជំងឺផ្សេងៗផងដែរ។https://onecms-res.cloudinary.com/image/upload/s--LerYXQT---/c_fill,g_auto,h_468,w_830/f_auto,q_auto/dirty-messy-work-desk.jpg?itok=z3xo0-lU

២.កាសស្តាប់ត្រចៀក៖ អ្នកគួរតែកំណត់ និងបែងចែកឱ្យបានច្បាស់លាស់ក្នុងការចែករំលែកឧបករណ៍មួយនេះទៅកាន់មិត្តរួមការងាររបស់អ្នក។ វាត្រូវបានផ្ទុក និងឆ្លងបាក់តេរីយ៉ាងឆាប់រហ័សតាមរយៈញើសរបស់អ្នក។ យោងតាមការសិក្យស្រាវជ្រាវបានឱ្យដឹងថា បន្ទាប់ពីការប្រើប្រាស់អស់រយៈពេលមួយម៉ោងចំនួនបាក់តេរីទាំងអស់នោះត្រូវបានកើនឡើងរហូតដល់ចំនួន ៧០០ ដងនៅក្នុងឧបករណ៍មួយនេះ។https://cdna.artstation.com/p/assets/images/images/064/911/012/large/kypo4ka-hecyllika-1.jpg?1689060969

៣.ម៉ាស៊ីនទឹកក្តៅ និងត្រជាក់៖ ម៉ាស៊ីនទឹកក្តៅ និងត្រជាក់គឺជាឧបករណ៍មួយដែលពេញនិយម និងមានវត្តមានច្រើននៅក្នុងការិយាល័យ។ ឧបករណ៍មួយនេះត្រូវបានប្រើជារៀងរាល់ថ្ងៃ ប៉ុន្តែពួកគេកម្របានសម្អាតយ៉ាងត្រឹមត្រូវណាស់ ដូច្នេះអ្នកត្រូវតែប្រយ័ត្នប្រយែងបំផុតពេលទៅដាក់ និងផឹកទឹកពីម៉ាស៊ីននោះ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcRwWk0AWDBHkRPdDlIp4wBs-j2ddCjhN4nm3vkExFrIkA&s

៤.ក្តារចុច (Keyboard)៖ ក្តារចុចត្រូវបានប្រើជារៀងរាល់ថ្ងៃ ប៉ុន្តែកម្រត្រូវបានសម្អាតណាស់សម្រាប់បុគ្គលិកនីមួយៗ។ មនុស្សជាច្រើនមានទម្លាប់ញ៉ាំនៅលើតុការងារជាប្រចាំ និងមិនបានសម្អាតឱ្យបានស្អាតល្អ ដូច្នេះបាក់តេរីទាំងអស់នោះងាយនឹងឆ្លងខ្លាំងណាស់ទៅកាន់អ្នកប្រើប្រាស់។ អ្នកគួរតែសម្អាតក្តារចុចកុំព្យួទ័ររបស់អ្នកឱ្យបានទៀងទាត់ដោយជូតថ្នាំសំលាប់មេរោគ និងលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកអាកុលជាប្រចាំបន្ទាប់ពីប៉ះក្តារចុចនោះ។https://howtocleanthings.com/wp-content/uploads/2018/03/electronics_keyboard-768x512.jpg

៥. Mouse កុំព្យូទ័រ៖ ឧបករណ៍ Mouse នេះវាក៏មិនខុសគ្នាពីក្តារចុចនោះទេ ពីព្រោះតែឧបករណ៍ទាំងពីរនេះត្រូវបានប្រាស្រ័យទាក់ទងគ្នាក្នុងការប្រើប្រាស់ជាប្រចាំដោយមិនអាចអត់មួយណាបាននោះទេក្នុងកំឡុងពេលបំពេញការងាររយៈពេល ៨ ទៅ ៩ ម៉ោងនេះ។ ដូច្នេះបាក់តេរីជាច្រើនអាចកើតចេញពីញើសរបស់អ្នក អាហារ និងធូលីជាដើម។ នេះបើយោងតាមការសិក្សាមួយបានបង្ហាញថា Mouse កុំព្យូទ័រអាចផ្ទុកនូវបាក់តេរីរហូតដល់ ៦០០,០០០ ក្នុង ១ សង់ទីម៉ែត្រការេ ដែលមានច្រើនជាង ២ ដងនៃចំនួនបាក់តេរីនៅក្នុងបន្ទប់ទឹកទៅទៀត។https://preview.redd.it/how-can-i-clean-this-mouse-v0-eklatijli6ja1.jpg?width=640&crop=smart&auto=webp&s=1a46d3d687c94a232ebfea036ee734a2cc353141

៦.ក្បាលចុចបង្គន់៖ ក្បាលចុចបង្គន់ក៏ជាឧបករណ៍ដែលបុគ្គលិកប្រើប្រាស់ប្រចាំថ្ងៃ និងចុចបើកទឹកនៅពេលដែលបន្ទោបង់រួច។ ជារឿយៗវាមានផ្ទុកនូវបាក់តេរី និងវីរុសជាច្រើនប្រភេទ ព្រោះវាត្រូវបានប្រើប្រាស់ដោយមនុស្សជាច្រើននាក់ផងដែរ ហេតុនេះដើម្បីការពារខ្លួនអ្នកត្រូវលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកឱ្យបានស្អាតបន្ទាប់ពីប្រើប្រាស់បង្គន់នេះរួចរាល់។https://www.borngood.in/cdn/shop/articles/How-dirty-are-your-toilet-seats-1.jpg?v=1664012123

៧.គន្លឹះទ្វារ៖ គន្លឹះទ្វារក៏ជាឧបករណ៍ដែលមនុស្សជាច្រើនប៉ះដោយផ្ទាល់ផងដែរ ហើយវាក៏ជាកន្លែងដែលផ្ទុកនូវបាក់តេរី និងមេរោគជាច្រើនប្រភេទ។ មេរោគទាំងនេះអាចផ្ទេរពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់បានយ៉ាងងាយស្រួលក្រោយពេលដែលអ្នកចាប់រុញ ទាញ បើក និងបិទទ្វារដោយដៃអ្នកផ្ទាល់។https://live.staticflickr.com/3285/2340973398_41df77900f_z.jpg

៨.ប៊ូតុងជណ្តើរយន្ត៖ ប៊ូតុងជណ្តើរយន្តត្រូវបានប្រើប្រាស់ដោយមនុស្សរាប់រយនាក់ជារៀងរាល់ថ្ងៃ និងជាកន្លែងដែលមានបាក់តេរី និងវីរុសជាច្រើនប្រភេទលាក់បាំងខ្លួន។ ប្រសិនជាយើងបានយកដៃប៉ះដោយផ្ទាល់ទៅចុចប៊ូតុងជណ្តើរយន្តដែលកំពុងមានផ្ទុកនូវវីរុសនោះ គឺវាមានហានិភ័យខ្ពស់ប្រសិនជាអ្នកយកដៃទៅប៉ះភ្នែក ច្រមុះ ឬមាត់ដោយមិនបានសម្អាតត្រឹមត្រូវ។ ដូច្នេះដើម្បីការពារខ្លួន អ្នកត្រូវប្រើកែងដៃជំនួសវិញក្នុងការចុចប៊ូតុងនេះ ហើយបន្ទាប់ពីបានប៉ះដោយផ្ទាល់ហើយ អ្នកត្រូវលាងដៃជាមួយនឹងថ្នាំសំលាប់មេរោគឬទឹកអាកុល និងសាប៊ូលាងដៃភ្លាមៗ៕