នៅក្នុងការិយាល័យការងារនីមួយៗភាគច្រើនគឺមានទីធ្លាធំទូលាយនិងមានខ្យល់អាកាសចេញចូលល្អ ទោះជាយ៉ាងណានៅក្នុងការិយាល័យក៏មានផ្ទុកបាក់តេរីជាច្រើនប្រភេទផងដែរ ដោយសារមនុស្សចេញចូលច្រើន ហើយយើងក៏មិនដឹងថានរណាខ្លះមានផ្ទុកមេរោគអ្វីខ្លះទេ។ ដូច្នេះអត្ថបទខាងក្រោមនេះនឹងនាំអ្នកមកដឹងពីកន្លែងដែលកខ្វក់បំផុតនៅក្នុងការិយាល័យ ដែលអ្នកគួរតែសម្អាតជាប្រចាំដើម្បីជៀសវាងនូវការឆ្លងមេរោគនានា។

១.តុការិយាល័យ៖ តុការិយាល័យត្រូវបានគេសិក្សា និងរកឃើញថាអាចផ្ទុកបាក់តេរីជាមធ្យមជាង ១០ លាន និងវីរុសដែលច្រើនជាង ៤០០ ដងនៃក្បាលចុចបង្គន់ទៅទៀត។ ដូច្នេះដើម្បីធានាអនាម័យអ្នកត្រូវសម្អាតតុជាមួយទឹកសាប៊ូ ឬទឹកអាល់កុលជាប្រចាំដើម្បីកម្ចាត់នូវបាក់តេរី និងវីរុសទាំងអស់នោះ មិនត្រឹមតែប៉ុណ្ណោះវាក៏ជួយការពារអ្នកពីជំងឺផ្សេងៗផងដែរ។https://onecms-res.cloudinary.com/image/upload/s--LerYXQT---/c_fill,g_auto,h_468,w_830/f_auto,q_auto/dirty-messy-work-desk.jpg?itok=z3xo0-lU

២.កាសស្តាប់ត្រចៀក៖ អ្នកគួរតែកំណត់ និងបែងចែកឱ្យបានច្បាស់លាស់ក្នុងការចែករំលែកឧបករណ៍មួយនេះទៅកាន់មិត្តរួមការងាររបស់អ្នក។ វាត្រូវបានផ្ទុក និងឆ្លងបាក់តេរីយ៉ាងឆាប់រហ័សតាមរយៈញើសរបស់អ្នក។ យោងតាមការសិក្យស្រាវជ្រាវបានឱ្យដឹងថា បន្ទាប់ពីការប្រើប្រាស់អស់រយៈពេលមួយម៉ោងចំនួនបាក់តេរីទាំងអស់នោះត្រូវបានកើនឡើងរហូតដល់ចំនួន ៧០០ ដងនៅក្នុងឧបករណ៍មួយនេះ។https://cdna.artstation.com/p/assets/images/images/064/911/012/large/kypo4ka-hecyllika-1.jpg?1689060969

៣.ម៉ាស៊ីនទឹកក្តៅ និងត្រជាក់៖ ម៉ាស៊ីនទឹកក្តៅ និងត្រជាក់គឺជាឧបករណ៍មួយដែលពេញនិយម និងមានវត្តមានច្រើននៅក្នុងការិយាល័យ។ ឧបករណ៍មួយនេះត្រូវបានប្រើជារៀងរាល់ថ្ងៃ ប៉ុន្តែពួកគេកម្របានសម្អាតយ៉ាងត្រឹមត្រូវណាស់ ដូច្នេះអ្នកត្រូវតែប្រយ័ត្នប្រយែងបំផុតពេលទៅដាក់ និងផឹកទឹកពីម៉ាស៊ីននោះ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcRwWk0AWDBHkRPdDlIp4wBs-j2ddCjhN4nm3vkExFrIkA&s

៤.ក្តារចុច (Keyboard)៖ ក្តារចុចត្រូវបានប្រើជារៀងរាល់ថ្ងៃ ប៉ុន្តែកម្រត្រូវបានសម្អាតណាស់សម្រាប់បុគ្គលិកនីមួយៗ។ មនុស្សជាច្រើនមានទម្លាប់ញ៉ាំនៅលើតុការងារជាប្រចាំ និងមិនបានសម្អាតឱ្យបានស្អាតល្អ ដូច្នេះបាក់តេរីទាំងអស់នោះងាយនឹងឆ្លងខ្លាំងណាស់ទៅកាន់អ្នកប្រើប្រាស់។ អ្នកគួរតែសម្អាតក្តារចុចកុំព្យួទ័ររបស់អ្នកឱ្យបានទៀងទាត់ដោយជូតថ្នាំសំលាប់មេរោគ និងលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកអាកុលជាប្រចាំបន្ទាប់ពីប៉ះក្តារចុចនោះ។https://howtocleanthings.com/wp-content/uploads/2018/03/electronics_keyboard-768x512.jpg

៥. Mouse កុំព្យូទ័រ៖ ឧបករណ៍ Mouse នេះវាក៏មិនខុសគ្នាពីក្តារចុចនោះទេ ពីព្រោះតែឧបករណ៍ទាំងពីរនេះត្រូវបានប្រាស្រ័យទាក់ទងគ្នាក្នុងការប្រើប្រាស់ជាប្រចាំដោយមិនអាចអត់មួយណាបាននោះទេក្នុងកំឡុងពេលបំពេញការងាររយៈពេល ៨ ទៅ ៩ ម៉ោងនេះ។ ដូច្នេះបាក់តេរីជាច្រើនអាចកើតចេញពីញើសរបស់អ្នក អាហារ និងធូលីជាដើម។ នេះបើយោងតាមការសិក្សាមួយបានបង្ហាញថា Mouse កុំព្យូទ័រអាចផ្ទុកនូវបាក់តេរីរហូតដល់ ៦០០,០០០ ក្នុង ១ សង់ទីម៉ែត្រការេ ដែលមានច្រើនជាង ២ ដងនៃចំនួនបាក់តេរីនៅក្នុងបន្ទប់ទឹកទៅទៀត។https://preview.redd.it/how-can-i-clean-this-mouse-v0-eklatijli6ja1.jpg?width=640&crop=smart&auto=webp&s=1a46d3d687c94a232ebfea036ee734a2cc353141

៦.ក្បាលចុចបង្គន់៖ ក្បាលចុចបង្គន់ក៏ជាឧបករណ៍ដែលបុគ្គលិកប្រើប្រាស់ប្រចាំថ្ងៃ និងចុចបើកទឹកនៅពេលដែលបន្ទោបង់រួច។ ជារឿយៗវាមានផ្ទុកនូវបាក់តេរី និងវីរុសជាច្រើនប្រភេទ ព្រោះវាត្រូវបានប្រើប្រាស់ដោយមនុស្សជាច្រើននាក់ផងដែរ ហេតុនេះដើម្បីការពារខ្លួនអ្នកត្រូវលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកឱ្យបានស្អាតបន្ទាប់ពីប្រើប្រាស់បង្គន់នេះរួចរាល់។https://www.borngood.in/cdn/shop/articles/How-dirty-are-your-toilet-seats-1.jpg?v=1664012123

៧.គន្លឹះទ្វារ៖ គន្លឹះទ្វារក៏ជាឧបករណ៍ដែលមនុស្សជាច្រើនប៉ះដោយផ្ទាល់ផងដែរ ហើយវាក៏ជាកន្លែងដែលផ្ទុកនូវបាក់តេរី និងមេរោគជាច្រើនប្រភេទ។ មេរោគទាំងនេះអាចផ្ទេរពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់បានយ៉ាងងាយស្រួលក្រោយពេលដែលអ្នកចាប់រុញ ទាញ បើក និងបិទទ្វារដោយដៃអ្នកផ្ទាល់។https://live.staticflickr.com/3285/2340973398_41df77900f_z.jpg

៨.ប៊ូតុងជណ្តើរយន្ត៖ ប៊ូតុងជណ្តើរយន្តត្រូវបានប្រើប្រាស់ដោយមនុស្សរាប់រយនាក់ជារៀងរាល់ថ្ងៃ និងជាកន្លែងដែលមានបាក់តេរី និងវីរុសជាច្រើនប្រភេទលាក់បាំងខ្លួន។ ប្រសិនជាយើងបានយកដៃប៉ះដោយផ្ទាល់ទៅចុចប៊ូតុងជណ្តើរយន្តដែលកំពុងមានផ្ទុកនូវវីរុសនោះ គឺវាមានហានិភ័យខ្ពស់ប្រសិនជាអ្នកយកដៃទៅប៉ះភ្នែក ច្រមុះ ឬមាត់ដោយមិនបានសម្អាតត្រឹមត្រូវ។ ដូច្នេះដើម្បីការពារខ្លួន អ្នកត្រូវប្រើកែងដៃជំនួសវិញក្នុងការចុចប៊ូតុងនេះ ហើយបន្ទាប់ពីបានប៉ះដោយផ្ទាល់ហើយ អ្នកត្រូវលាងដៃជាមួយនឹងថ្នាំសំលាប់មេរោគឬទឹកអាកុល និងសាប៊ូលាងដៃភ្លាមៗ៕