អាកាសធាតុបានប្រែប្រួលឥតឈប់ឈរដោយសារសកម្មភាពរបស់មនុស្ស និងបាតុភូត El Nino ដែលធ្វើឱ្យពិភពលោកកាន់តែក្តៅទៅៗ។ យោងតាមអង្គការឧតុនិយមពិភពលោក (WMO) បានបញ្ជាក់ថា ឆ្នាំ ២០២៣ គឺជាឆ្នាំដែលក្តៅជាងគេបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិរហូតមកដល់បច្ចុប្បន្ន។ ទិន្នន័យឧតុនិយមពីមជ្ឈមណ្ឌលចំនួន ៦ នៅសហរដ្ឋអាមេរិក ជប៉ុន និងអឺរ៉ុបបានបង្ហាញថា សីតុណ្ហភាពជាមធ្យមនៃផែនដីក្នុងឆ្នាំ ២០២៣ គឺ ១៥.១ អង្សាសេដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ១២៥,០០០ ឆ្នាំមុន បើធៀបនឹងកម្រិតសីតុណ្ហភាព ១.៤៥ អង្សាសេកាលពីឆ្នាំ ១៨៥០-១៩០០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_oNBEQl9eki61QptWaByOnwQTUgdHT3nzAHxkSjVU8V5_vWic9iiwSg0_S7PfOhCgUhTAM_58FFlNYlsvqfuyXWuNOJ_83H1Kdx6xs6jQyw6faWIssbH90pmEVoab62RInsVtv2MWXm1zfHko8bA_VbK1hcp7LvqeSfqA-vh0a6lcbX7mh39Z7SxW1YY/s1920/6cLyrRIEsaf64dL7ZJpY7DVVaX2E76gMLbs4Ggqn.jpeg

ជាពិសេសនៅខែមិថុនា កក្កដា សីហា និងកញ្ញា សុទ្ធតែបានបំបែកកំណត់ត្រាសម្រាប់សីតុណ្ហភាពជាមធ្យម។ ប្រព័ន្ធអាកាសធាតុរបស់ភពផែនដីត្រូវបានរងផលប៉ះពាល់ ដែលបណ្តាលឱ្យបាតុភូតអាកាសធាតុខ្លាំងដូចជារលកកំដៅ គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ និងព្យុះភ្លៀងកើតឡើងញឹកញាប់។ មូលហេតុដែលរលកកម្ដៅបង្កើតកំណត់ត្រាក្នុងឆ្នាំ ២០២៣ គឺដោយសារសកម្មភាពរបស់មនុស្សដូចជាការបង្កើនការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងការបំភាយឧស្ម័ន CO2 ទៅក្នុងបរិយាកាស នាំឱ្យមានឥទ្ធិពលផ្ទះកញ្ចក់ ដែលបណ្តាលឱ្យផែនដីឡើងកំដៅ និងបូករួមជាមួយបាតុភូត El Nino ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir_vErh93C7qRQgl8n0B9V-MfKOpnaNqbWGATicvN8ia_-NiODflJooutpzEyLkItbnr-PIufOt-fmZlEWwuYR7q2-kuEiP3WD5qTw6AaJ1b0GgPld2N_ICGSMbOjoo_0yIl6-xyidjP3oCacr1b_DS2iDsCRWqTpFxnNslr9FFg4qtve79DvrV6dgj5Q/s4780/54YWCYVGRRNFPLHOOBGS35YUBY.jpg

ដូច្នេះហើយតើទ្វីបណាដែលក្តៅជាងគេបំផុតនៅលើភពផែនដី? ចម្លើយនោះគឺអឺរ៉ុបកំពុងឡើងកម្តៅលឿនបំផុតក្នុងពិភពលោក នេះបើយោងតាមរបាយការណ៍របស់អង្គការឧតុនិយមពិភពលោក និងមជ្ឈមណ្ឌលផ្លាស់ប្តូរអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប ក្នុងឆ្នាំ ២០២២ តំបន់នេះគឺប្រហែល ២.៣ អង្សាសេក្តៅជាងសម័យមុនឧស្សាហកម្ម។ ទិន្នន័យស្រាវជ្រាវបង្ហាញថាសីតុណ្ហភាពនៅអឺរ៉ុបបានកើនឡើង ០.៥ អង្សាសេក្នុងមួយទសវត្សរ៍ចាប់តាំងពីឆ្នាំ ១៩៩១ លឿនជាងទ្វីបផ្សេងទៀតនៅលើផែនដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5AkKuRd4vtNBeLLe9F5OZO6zBIAvr_hfHWZ_TEeX7BqsGGboomLJLqwnfar15li_CMfxed1aP_LVfc2GmigamODUqgQarr15VaaY0Jn4T-yAl-wI1h5w_B0YaOGSq_aJ7_CgHJxGKK9Iv4V-tury2ixJ-I5lgRtZQ1rx05E03aIv6AuNP4v-LrlTimUo/s1200/Death-Valley-NP-AustinPedersen-Feat.jpg

បើយោងតាមអង្គការឧតុនិយមពិភពលោកក៏បានបន្តទៀតថា សីតុណ្ហភាពដែលក្តៅបំផុតមិនធ្លាប់មានដែលធ្លាប់បានកត់ត្រានៅលើផែនដីគឺ ១៣៤ F (ប្រមាណ ៥៦.៦៧ អង្សាសេ) នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ១៩១៣ នៅស្ថានីយ៍ Furnace Creek ក្នុងទីក្រុង Death Valley ដែលមានទីតាំងនៅវាលខ្សាច់ Mojave រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នេះគឺជាតំបន់ក្តៅបំផុត និងស្ងួតបំផុតនៅអាមេរិកខាងជើង។ រីឯសីតុណ្ហភាពនៅ ឬលើសពី ១៣០ F (ប្រហែល ៥៤.៤៤ អង្សាសេ) ទើបតែត្រូវបានកត់ត្រានៅលើផែនដីពីរបីដងប៉ុណ្ណោះរហូតមកដល់បច្ចុប្បន្ន ភាគច្រើននៅជ្រលងមរណៈ៕