ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ លោកស្រី Sudawan Wangsuphakitkoson រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាប្រទេសថៃលើកឡើងថា ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសធ្វើដំណើរមកប្រទេសថៃ ស្មើជាង១០លាននាក់ ។ ដោយឡែក ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសជាច្រើននាក់បានមកចូលរួមពិធីបុណ្យចូលឆ្នាំថ្មីនៅថៃ ខណៈថៃបានរៀបចំកម្មវិធីជាច្រើនពាក់ព័ន្ធនឹងវប្បធម៌ និងការកម្សាន្តនៅតាមតំបន់ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuRTh63QE27x-ZUu780dKYtu4FkOzELcWPG9R57FhjhkJznJLoDsQcWsn5KneXIvDis58p3A-lREOAqZ8c9o8QzgfFPVzER_EuY_6qYtTETh-JodtUNsGp58723jdIKhFxXfBeAL2wHML4Q3P1jFWUcfEsEfc1JwmLfUwnnixYVOYxlhPtPFZsue5Mq1s/s640/Foreign-tourists-visit-the-Temple-of-the-Emerald-Buddha-Wat-Phra-Kaew-Grand-Palace-Bangkok-.jpg

នៅសប្តាហ៍ទី២ ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរមូស្លីមបានធ្វើដំណើរមកប្រទេសថៃ កើនឡើងជាង៩៦.០០០នាក់ ជាពិសេស ភ្ញៀវទេសចរម៉ាឡេស៊ីបានធ្វើដំណើរមកប្រទេសថៃច្រើនបំផុត ស្ថិតក្នុងលំដាប់ទី១ ឬកើនឡើង៧៨.២៩៧នាក់ បើធៀបនឹងសប្តាហ៍ទី១ ខែមេសា ។ ហេតុនេះ ធ្វើឱ្យប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសសរុបក្នុងសប្តាហ៍ទី២ ខែមេសា ស្មើនឹង៧៣៥.៨០២នាក់ កើនឡើង១១៧.៩០៧នាក់ បើធៀបនឹងសប្តាហ៍ទី១ ខែមេសា ឬកើនឡើង១៩,០៩% ។ បើគិតពីចំនួនភ្ញៀវទេសចរធ្វើដំណើរមកប្រទេសថៃ គឺជាមធ្យមស្មើនឹង១០៥.១១៥នាក់ក្នុង១ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8JDJY31gUK8JtAsua8LQuwALs0V5jSO8V9D5D72oo7vpfqqIkg3tFh-ciSdL_xMMG1baMQ15cI-oBT6CmAjNgk9if8K7zHNBLddSPYxNReGQmNoZlc5QwPVKzJFhmqvcuUQbmorpVghpBZrktMssUd1lGZ8AI4RP6s_VP4PKgwwFGP67vsXMRYOGnCI4/s5500/JLGMWMFF2RISZNHJHHEF6P2Z5Y.jpg

លោកស្រី Sudawan បន្តថា នៅសប្តាហ៍ទី២ ខែមេសា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរបរទេស៥ប្រទេសដំបូង ដែលបានធ្វើដំណើរមកថៃច្រើនជាងគេ រួមមាន ៖ ម៉ាឡេស៊ី ១៥០.៣៩០នាក់, ចិន ១៤៨.៦៥៣នាក់, ឥណ្ឌា ៣៦.០៥៦នាក់, រុស្ស៊ី ៣៤.៦៧១នាក់ និងកូរ៉េខាងត្បូង ៣០.៤២៧នាក់ ។ ចំនួនភ្ញៀវទេសចរម៉ាឡេស៊ី, ចិន និងកូរ៉េខាងត្បូង បានកើនឡើង១០៨,៦១%, ១៧,៤៥% និង១,៨១% តាមលំដាប់ បើធៀបនឹងសប្តាហ៍ទី១ ខែមេសា រីឯចំនួនភ្ញៀវទេសចររុស្ស៊ី និងឥណ្ឌា បានធ្លាក់ចុះតិចតួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia4vbM3WeOumPEPa8Ed69jyD7fB33udW5cESI3jiBURkDnjqwqxx7YaItpDHPsk0TYPH-AfuZqFNJXfwTW8gKkD58qye5xe5mP2uP_M-gy7To4nIDQiCRcojekl5S0rO47fHTeQtwFHweyp50R3Mrsd9ZrbhKO0q-qFcHyqFP-9hRcqCB-N33u3V38dFY/s960/thailand.jpg

ប្រទេសថៃរំពឹងថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នឹងមានភ្ញៀវទេសចរបរទេសធ្វើដំណើរមកប្រទេសថៃជាបន្តបន្ទាប់ ដោយសារកត្តាជំរុញមួយចំនួន រួមមាន ៖ ការបញ្ចប់ពិធីបុណ្យតមអាហារបានជំរុញឱ្យភ្ញៀវទេសចរម៉ាឡេស៊ីធ្វើដំណើរទៅក្រៅប្រទេស, កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងថៃ និងចិន ដែលបានធ្វើឱ្យភ្ញៀវទេសចរមានទំនុកចិត្ត, បង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ និងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍បង្កើនជើងហោះហើរ ព្រមទាំងការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរឥណ្ឌា, តៃវ៉ាន់ និងកាហ្សាក់ស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyuConhx73yd2e7RTHLyTbrNS4u7AwKbkOasXd42Di0TJGLIMh6X_Uj4n6LrkR2JltV9FpsDCqeC5anIce8xUkzeWGsdTkjKtn7zmP6rDdAMp7qKjTuYVCaPXgXqVGQWm8NSS_U1tVX0WJrbEznaaTCpRzVm37bGgXQGFpeDF8422RecZ5lYgiCea0C6A/s620/thailands_tourism_businesses.jpg

យោងតាមទិន្នន័យនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ បង្ហាញថា បើគិតចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ប្រទេសថៃទទួលបានភ្ញៀវទេសចបរទេស ចំនួន១០.៧២៣.៩៥៣នាក់ និងទទួលបានប្រាក់ចំណូលប្រមាណ៥១៨.០៣៦លានបាត ។ រីឯភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរមកថៃច្រើនបំផុតក្នុងរយៈពេលជាង៣ខែ រួមមាន ៖

១-ភ្ញៀវទេសចរចិន ស្មើនឹង២.០៣១.៥៥២នាក់
២-ភ្ញៀវទេសចរម៉ាឡេស៊ី ស្មើនឹង១.៣៩១.០៥៧នាក់
៣-ភ្ញៀវទេសចររុស្ស៊ី ស្មើនឹង៦៩៥.៦២៤នាក់
៤-ភ្ញៀវទេសចរកូរ៉េខាងត្បូង ស្មើនឹង៦១៩.១៨៦នាក់ និង
៥-ភ្ញៀវទេសចរឥណ្ឌា ស្មើនឹង៥៤៦.៩៣៥នាក់ ៕