បរទេស៖ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ធំមួយនៅកោះតៃវ៉ាន់កាលពីថ្ងៃទី ៣ ខែមេសាកន្លងទៅ បានបណ្តាលឱ្យអគារធំៗក៏ដូចជាផ្ទះសម្បែងបាក់បែកខ្ទេចខ្ទី ដោយឧទ្យានជាតិដ៏ល្បីល្បាញ Taroko របស់តៃវ៉ាន់ក៏ត្រូវបង្ខំបិទមួយរយៈផងដែរ។ ទោះជាយ៉ាងណាថ្មីៗនេះឧទ្យានជាតិ Taroko បានប្រកាសថា នឹងបើកដំណើរការឡើងវិញហើយដើម្បីស្វាគមន៍ភ្ញៀវទេសចរចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះតទៅបន្ទាប់ពីជួសជុលកន្លែងទេសចរណ៍អស់ជាច្រើនថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdHb6dqu0UhA1-WWTKWmOoerXUwiAvlO6rYnzhARiuCHKh0eKDmb1v-OCeTIPaQhGeoUln8pYtWEeY1hbkQxhHc2LIGUSkqLd6_aQvjdaqiznIXKvevk_MFtPZ0kRl-uFpkcEKhreyoU4iAXPOJv26GPdDB9gA_8D8VocimnOIYAehphrSPOTzrPO2y-8/s669/3c.jpg

គួររំលឹកដែរថា គ្រោះរញ្ជួយដីនៅព្រឹកថ្ងៃទី៣ ខែមេសា ដែលមានកម្រិត ៧.៤រ៉ិចទ័រ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធរបស់ឧទ្យាន ដូចជាផ្លូវថ្នល់ ផ្លូវដើរថ្មើរជើង ក៏ដូចជាស្ថានីយ៍សេវាកម្មទេសចរណ៍ជាច្រើនសម្រាប់ភ្ញៀវទេសចរ។ បន្ទាប់មកគណៈគ្រប់គ្រងត្រូវប្រកាសបិទបណ្តោះអាសន្នរហូតដល់ថ្ងៃទី ៧ ខែមេសា និងបន្តរហូតដល់ថ្ងៃទី ១២ ខែមេសាដើម្បីជួសជុលឡើងវិញ ហើយក៏បានប្រកាសបើកឡើងវិញនៅថ្ងៃទី១៨ ខែមេសា ដើម្បីស្វាគមន៍ភ្ញៀវទេសចរឱ្យត្រឡប់មកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFd1c0jo5LNRdkmXqlWJv3t4_FTpkxhMWucwjYPfjC6HDp0sZ-IaeuxloX0jw97MEllGcg70c4m0BgsKoMV9WcVO5h3mgH88AeNQ11BPaqa_mjyXe_imqhnwUSwAHLiAXoY3gp9EO4UNgUIGEF4TyEg9Z6Pxv2sc61bR6Uv_7OhlCJC35O7-UhgByxLF4/s768/Overlooking-the-river-in-Taroko-Gorge-National-Park.jpg

ទោះជាយ៉ាងណាតំបន់នៃឧទ្យានគឺមិនបើកពេញលេញនោះទេ មានន័យថាតំបន់ខ្លះបើក តំបន់ខ្លះទៀតក៏បិទ ដូច្នេះតំបន់ដែលត្រូវបានបើករួមមាន: តំបន់ភ្នំ Huehuan រួមទាំងផ្លូវលំនៅលើកំពូលភ្នំ Hehuan, Ziaoqilai និងកំពូលភ្នំភាគពាយ័ព្យនៃ Hehuan, Xiaofengkou, Dayuling បានបើកចាប់ពីថ្ងៃទី ១៦ ខែមេសា។ តំបន់ភ្នំ Qilai ដោយមិនរាប់បញ្ចូលតំបន់ Qilai East Ridge និងផ្លូវលំនៃកំពូលភ្នំ Nanhu ភ្នំ Binh Phong និងតំបន់ភ្នំ Thuan នឹងបើកឡើងវិញចាប់ពីថ្ងៃទី ១៨ ខែមេសានេះតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSmBm3t_o2BZZbCgm094QEX1pgp5ioEGyVWDrws4TZ6velOJAIV9RGKJGHBODWQBq_NT1eoBAUUC1S5cEUSUSSRvWQ5OUDBLWG99_b77iwiOlC4uWKRzqGF02YrDf4zGGGaV8yycndP-KH7IcZXZ7fN8J7qHJhnS2tQyp3PQlBc8GIkQTQj96k4lPU9iA/s1600/nature-hualien-taroko-zhuilu-old-trail-path.jpg

គួរបញ្ជាក់ដែរថា ឧទ្យានជាតិ Taroko ត្រូវបានគេចាត់ទុកថាជា “រតនភណ្ឌនៃទេសចរណ៍តៃវ៉ាន់”។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៦ នៅលើផ្ទៃដី ៩២,០០០ ហិកតា Taroko រត់ ៣៦ គីឡូម៉ែត្រពីខាងជើងទៅខាងត្បូងនិង ៤២ គីឡូម៉ែត្រពីខាងកើតទៅខាងលិចដែលមានទីតាំងនៅប្រសព្វនៃស្រុកចំនួនបីគឺ Hualien, Taichung និង Nantou។ កាលពីឆ្នាំ ២០២៣ ឧទ្យានជាតិដ៏ល្បីល្បាញនេះបានស្វាគមន៍ភ្ញៀវទេសចរជិត ៣.៥ លាននាក់។ ទោះជាយ៉ាងណានៅពេលរញ្ជួយដីបានកើតឡើង មនុស្សជាង ៥០ នាក់ត្រូវបានជាប់និងបាត់ខ្លួនក្នុងសួនច្បារនេះ។ បើយោងតាមព័ត៌មានថ្មីៗរបស់តៃវ៉ាន់ គិតត្រឹមថ្ងៃទី ១១ ខែមេសា រដ្ឋាភិបាលកោះនៅតែកំពុងស្វែងរកអ្នកបាត់ខ្លួនចំនួន ៤ នាក់នៅក្នុងឧទ្យានជាតិនេះ ខណៈ ៤៦ នាក់ទៀតបានរកឃើញហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh246m4jJuF4E5NOaT6At7XcokQHewIoXjESnl2-jApPCYQyX2x9_VIqTT1HzYSLFoRBn1IBa7Gp8-nQQvhKxQJ5u_83uR0Nn-tutVdBr0nFcWIgl_HuE1oy5T4NcudlQUrPh8MdgKYXvDggEtG5Tf7z4LV6oLFZrLcAX-lgkfcDnSgDCL4E8ouCir6GqU/s1000/Taroko-Gorge-national-park.jpg