របាំព្រះរាជទ្រព្យ គឺជាឈ្មោះរបាំដែលតំណាងឱ្យរបាំក្បាច់បុរាណទាំងអស់របស់កម្ពុជា ដែលមានដើមកំណើតនៅ ស.វទី៣ នៃសម័យអាណាចក្រនគរភ្នំមកម្លេះ ពោលជាសម័យកាលដែលអរិយធម៌ឥណ្ឌា បានរីកដុះដាលពេញផ្ទៃប្រទេសកម្ពុជា ។

ឈ្មោះរបាំព្រះរាជទ្រព្យ គឺមានន័យថា របាំដែលជាទ្រព្យប្រទានរបស់ព្រះរាជានៃរាជវង្សខ្មែរ បង្កើតជាទ្រព្យដ៏វិសេសវិសាល ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្ថរបស់ព្រះមហាក្សត្រិ៍យានី “ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា” ដែលច្នៃចេញពី របាំក្បាច់បុរាណខ្មែរ នៅក្នុងរជ្ជកាលព្រះបាទនរោត្តម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrXTX8b6llDId_6jaRMAAqNjHaug9X7wFnCjQ7775SWlB39HIdCSAnVznTZlIGkNLWV3ylU3tyWqafWbkuOR5NTk9DtGZ3oNww6JpzH1LY47oU26DQD-WHUWdgRrJeOcXBTidCGlMQ4ZlM4xl7gmfGKBPWDlzAjvvNV7Y9rHZRA4ffDkOiw6AxZi-7aZI/s1350/99da8cbe1af00d02a3de8f1e4f90acb5.jpg

ការសម្តែងលាប«មុខស»នេះគឺមានប្រភពដើមក្នុងសតវត្សទី១៩ ដើម្បីជាការបិទបាំងស្លាកស្នាមនៅលើស្បែក និងធ្វើឲ្យមុខពួកគេមានពន្លឺចែងចាំង សរ ម៉ត់រលោង។ ព្រោះគេជឿថា ការលាបមុខពណ៌ស គឺតំណាងឲ្យព្រលឹងដ៏អស្ចារ្យនៃ កញ្ជ្រោងពណ៌ស ជានិមិត្តរូបនៃព្រលឹង និងតាមជួយមកថែរក្សា។ ខណៈដែលមានមតិខ្លះក៏បានលើកឡើងថា ការលាបមុខសគឺតំណាងឲ្យ ភាពបរិសុទ្ធ ស្អាតស្អំ និងព្រហ្មចារី តាមរឿងព្រេងកថាឥណ្ឌា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu0COQfY1JRiNXIrTs0ZOIqsXH6otbVxWD6bQekzBvnafmQYfkjK4AuQtAut3thbLixh0PBFylXRVsIo6uNzs0IdB1_dR7dyU9aDYhARK8V-7RewC_sSCkrqJcHm0f97Bhya3Z7MuKpuTrxr3yLKpcBqxOQ58OEhCHZ6CQ5F2OBW99EAxzLiAT40x9RWE/s1264/d129c3d17c7d4dccbc2a6e2875bf0134.png

លើសពីនេះ ការលាបមុខសរ ក៏ត្រូវបានគេលើកឡើងថា ដោយសារតែការរាំរបាំព្រះរាជទ្រព្យឬរបាំក្បាច់បុរាណខ្មែរ គឺជាការរាំថ្វាយដល់អាទិទេព ដូច្នេះអ្នករាំរបាំត្រូវមានកាយវិការ ក្បាច់មូលដ្ឋាន និងមានលក្ខណៈវិសេសៗច្រើន។ ម៉្យាងវិញទៀត ទឹកមុខនៃអ្នកសម្តែងក៏ជារឿងសំខាន់ ដូច្នេះការលាបពណ៌សលើមុខក៏អាចជាការជួយរក្សានូវអព្យាក្រឹត ជួយបិទបាំងអារម្មណ៍ និងមននោសញ្ចេតនានៅលើផ្ទៃមុខអ្នករបាំផងដែរ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ កាលសម័យមុន គឺមិនទាន់មានអគ្គីសនីគ្រប់គ្រាន់ ដែលការសម្តែងប្រព្រឹត្តិទៅក្រោមពន្លឺភ្លើងទៀន ធ្វើឲ្យការលាបមុខសរនាសម័យនោះពេញនិយមហើយយល់ឃើញថាស្រស់ស្អាតជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif3udxfvVLQ0t_8mGX_aIO2ZG7_GRvdpBmst_t73d4RfjyUf9Avnr1TiADwQooqi-Nnn3su2Gg022PkMuy1YV72rzXsI4z2diAxR2MGzqnxTxFP1JTgVEGIvD1FN_VLrWhK4fvln7Tq53zC2xAIpTFHx0rYVzmmBzrcltp9qpqZ38SQc7QYVRSxqZY9MA/s512/unnamed%20(1).jpg

ទោះជាយ៉ាងណា បច្ចុប្បន្ននេះ គេឈប់ផាត់មុខនិងខ្លួនពណ៌សទៀតហើយ ដោយអ្នកខ្លះលើកឡើងថា ព្រោះតែជាការសព្វព្រះរាជហរទ័យរបស់ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិមុនីវង្ស កុសុមៈនារីរ័ត្នសេរីវឌ្ឍនា ទ្រង់បានកែប្រែបែបបទមួយចំនួន ជាពិសេសគឺទម្រង់នៃការលាបមុខ ព្រោះថាការលាបមុខតាមបែបសម័យបច្ចុប្បន្នមើលទៅគឺស្រស់ស្អាតនិងសាកសមជាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf8BTuWNqcak-ne9LWzTZM-pFjEAq__FYxDyv909kCZtY-AUQ2uz2U2dWJWuZVwllvL5p_PO6s9gO-54ReTVKNoWyyRvpPo8Olj0uqxdPbMdPlItmEZ4x5NqFW9NbaS1eBlYwuFYAAXVhASTnFEnGSj8za8mlsTkZqEVbGV-BjQn9btUbylQ6iG8LR3oU/s512/unnamed.jpg

គួរបញ្ជាក់ថា របាំព្រះរាជទ្រព្យ ជាស្តេចរបាំប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានភាពល្បីល្បាញខាង ប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា (Devata) ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា “ស្ដេចរបាំ”។ របាំព្រះរាជទ្រព្យ បានចុះបញ្ជីបេតិភណ្ឌពិភពលោកនៃមរតកវប្បធម៌អរូបីយតំណាងឲ្យមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ ផងដែរ៕