លោក សាន់ សុវណ្ណឌីន ជាគ្រូភ្លេងនៅផលិតកម្មរស្មីហង្សមាសដ៏មានឈ្មោះបោះសំឡេង បានទម្លាយពីអត្តចរិត វណ្ណដា ថាក្រមសីលធម៌ល្អទោះកំពុងរវល់តែរត់សំដៅមករាក់ទាក់លោក ខណៈលោក សាន់ សុវណ្ណឌីន ក៏បានទម្លាយអាថ៌កំបាំងថាលោកក៏ជាហ្វេនរបស់ វណ្ណដា ម្នាក់ផងដែរព្រោះតារារ៉េបរូបនេះបាននាំយកចាប៉ីដងវែងបង្ហាញទៅកាន់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFSiSoIt3whPWlcFtkny4r8oELqjT2hWqAaxIqAxl91snkbWi0zpK3p-iUco1GnuwPlzGEdP9e9cdiPrhYxrAhVtmcDZ0vo6HVfGxcmDCMtm-TjA5tGV7MUQ35ex-Gks_ZLqf-7eH2LXZK7sikKSIlYRy7SUyYxEkZOqsMmntQ-3FfC0Ykcp2OSX9P7T0/s1800/image_2024-04-18_10-51-40.png

កន្លងមកនេះបន្ទាប់ពី វណ្ណដា និង ជី ដេវីត បានជួបមុខគ្នាដោយផ្ទាល់ធ្វើឱ្យផ្ទុះកក្រើកពេញបណ្តាញសង្គមស្រាប់តែមានបុរសម្នាក់ចេញទម្លាយរឿងដ៏ភ្ញាក់ផ្អើលពីហ្វេនផ្កាប់មុខម្នាក់របស់ វណ្ណដា បានក្លាយទៅជាអ្នកស្អប់ វណ្ណដា ជាទីបំផុតព្រោះតែបានជួបហេតុការណ៍អាម៉ាស់មួយបានជួប វណ្ណដា ដោយចៃដន្យនៅហាងកាហ្វេមួយកន្លែងនិងបានសុំវណ្ណដា ថតជាមួយប៉ុន្តែត្រូវបានតារារ៉េបរូបនេះធ្វើមុខស្លើ សម្លឹងមករូបលោកដូចមនុស្សចម្លែក ហើយបុរសនេះថែមទាំងប្រើពាក្យ «អា» ទៅកាន់ វណ្ណដា ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmv6VUG17EoJbs-Drd6rMveASaWxEBHRGSxJGtyV1ufi7TAcCuHvQsE2Xh7F5BS9C1rKITmFYNyQc9oLKDyl79xAggdqbsjkxbfhF-JcrReX7eBMfsaf0hHNOGDbc_qFpleGNrmbRjtZhjX-3nKvmNq8W8ShDZIt19_n7f_7HcJVvPnBukDrwphpf9zmI/s1800/image_2024-04-18_10-51-40%20(2).png

ផ្ទុយពីបុរសរូបនោះលោក សាន់ សុវណ្ណឌីន បានសរសើរ វណ្ណដា ជាមនុស្សមានក្រមសីលធម៌ល្អណាស់ទោះកំពុងរវល់យ៉ាងណារត់មករកលោកជារៀមច្បង។ គ្រូភ្លេងនៅផលិតកម្មរស្មីហង្សមាសរូបនេះបានបង្ហោះរូបភាពមួយសន្លឹកជាមួយវណ្នដា កាលពី១២ មេសា អមជាមួយពេចន៍ថា «អរគុណប្អូនប្រុស ប្អូនជាតារាល្បីល្បាញ ហើយមានអ្នកស្រលាញ់ចូលចិត្តច្រើន ប៉ុន្ដែពេលប្អូនឃើញបង ប្អូនក៏សំដៅមករកក្នុងពេលប្អូនកំពុងតែរវល់ ហើយពោលពាក្យថា រីករាយដែលបានជួបបង បងពិតជារំភើបណាស់ ហើយបងក៏តបវិញថា សប្បាយចិត្តណាស់ដែលបានជួបប្អូន ហើយប្អូនថាបងជារៀមច្បងល្អរបស់ប្អូន បងក៏តបវិញថា ប្អូនក៏ជាអាយដលរបស់បងដែរ ព្រោះប្អូនបានយកចាប៉ីដងវែងបង្ហាញពិភពលោកឱ្យ បរទេសដឹងថាជារបស់ខ្មែរយើង»។ លោក សាន់ សុវណ្ណឌីន បាននិយាយថា ជារួម វណ្ណដា ពិតជាមានសីលធម៌ និងក្រមសីលធម៌ល្អណាស់ ហើយលោកបានជូនពរឱ្យ វណ្ណដា រីកចម្រើនថែមទៀតក្នុងវិស័យមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJmj4zdCSbEuxtxrSlm3NUwOhhozPLIvolGB6opbKHMhZNd06murtTNuCofZBw2a8G8qrZGrbglyb1hmlljW7eYUxbH_5Hj1EV3mrQrICh4sPVA6oDiL41IQDA7KbyGSXDR2efPoaXABUUAz0IvCoJM8MNzCUbQAtIGSxExU4W19yfFRaWMa5TbMXjT7g/s2048/image_2024-04-18_10-51-56.png

វណ្ណដា ជាតារារ៉េបដ៏មានឥទ្ធិពលម្នាក់នៅប្រទេសកម្ពុជា និងបានសហការជាមួយតារាបរទេសជាច្រើនប្រទេសដូចជា ជប៉ុន វៀតណាម ថៃ ជាដើមនិងមានឈ្មោះលើសារព័ត៌មានបរទេសផ្សេងៗ។ កេរ្តិ៍ឈ្មោះរបស់តារាចម្រៀងរ៉េបមានដើមកំណើតមកពីខេត្តព្រះសីហនុរូបនេះមានអ្នកគាំទ្រភ្លូកទឹកភ្លូកដីអ្នកសិល្បៈមួយចំនួនក៏បង្ហាញចំៗថាជាហ្វេនរបស់វណ្ណដាដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkjR7gRQA-FjFlutsLjZLv8vsAR1s2Us7-pXNDxy4qfGTOsP7Gvq6T94RUzh0k61s8iJi5hAdBde1AWT9ULnI27b69z5oIolZnXQl56I4zQl_8AO60QauZB8yTMAN3ODfUqoq3vvw3t6gbq6AUd_wNpY55Xs6h1XRDpN0QrnK8ZEsZZDZcxCh44vitnb0/s1800/image_2024-04-18_10-51-48.png