្នំបាណន់ដែលមានទីតាំងស្ថិតនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ជាទីតាំងប្រវត្តិសាស្រ្តខ្មែរដ៏ល្បីល្បាញមួយប្រចាំប្រទេសកម្ពុជា ខណៈអ្នកស្រុកមានជំនឿថាវាជាកន្លែងបន់ស្រន់និងស្បថស្បែរដ៏សក្ដិសិទ្ធិបំផុត មិនគួរមើលរំលង។ ទោះជាយ៉ាងណា ឈ្មោះភ្នំបាណន់នេះ ពីដើមឡើយគឺមានឈ្មោះថាភ្នំប្រាសាទ នឹងត្រូវបានគេជឿជាក់យ៉ាងមុតមាំថា មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងរឿងព្រេងនិទានខ្មែរ គឺនាងរំសាយសក់និងក្រពើអាធន់យ៉ាងល្បីរន្ទឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw-XfhQItM6_0OB_SwAo-KOIPFU0f33KXNljZHHBs29Rpc57DR3zzgjjr4avc101QZ1bXFJYP4cIBIAvi06oEpXyNNuQfVXr5MzWFx-I73P47VOBYDOO-ZN48Ldv8TEoNkX_QnOiZsdQ9VgqQiHqpO5x6QtEQuMwifJ2Zbvfs4Q7FCqeLRlQwiGyZdXf4/s1080/60972213_1280112998831127_6228009153965588480_n.jpg

យោងតាមប្រជុំរឿងព្រេងនិទានខ្មែរទាក់ទងនឹងប្រវត្តិភ្នំបាណន់នេះបានដំណាលថា៖ មានសេដ្ឋីម្នាក់មានកូនស្រីមួយ ឈ្មោះនាង រំសាយសក់ មានរូបឆោមល្អស្អាតក្រៃ ប៉ុន្តែនាងនោះចេះតែឈឺដោយជំងឺរាំងរដូវជាយូរឆ្នាំ។ ក្រោយមកមានតាបសម្នាក់ឈ្មោះតាគ្រាម បានទទួលមើលជំងឺនាងនោះលុះត្រាតែជា។ ដល់ពេលជាហើយ សេដ្ឋីជាឪពុកក៏បានលើកកូនស្រីខ្លួន គឺនាងរំសាយសក់ឲ្យធ្វើជាភរិយាតាបសនោះ ។ តាបសនិងភរិយាក៏បានទៅរស់នៅក្នុងរូងភ្នំមួយ ហៅគេថា «ព្រះទឹក ឬ ប្រទឹក» ដែលរូងភ្នំនោះគឺស្ថិតនៅខាងត្បូងភ្នំបាណន់សព្វថ្ងៃ។ តាបសបង្ហាត់បង្រៀនឲ្យនាងចេះមន្តអាគមផ្សេងៗជាច្រើន មានមន្តហៅខ្យល់ព្យុះជាដើម ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieWmNAXYrKKMIZ_PqbOed2oaKC6GJsfD0tp2tXDvFbN-GAcYbw4RdvPrRWtOZR93Wq3MCECLo277VRHp9qsaOQGC7g9DpIC9Vi5w98s31FQ-rikcGad2quYo1RaJBnFqNPeKw9G9IIXV8rOg42IpjGBgZkTGHTL_7Ta92ZpYitQQLCZkURnQqUZUqUDp0/s960/ae857f0a3e14ff420cd2762443703d23.jpg

    ចំណេរកាលក្រោយមកទៀតមក មានព្រះរាជបុត្រស្ដេចមួយព្រះអង្គ ព្រះនាមចៅរាជកុល មកសុំរៀនមន្តវិជ្ជាផ្សេងៗពីតាបស។ តាបសក៏សុខចិត្តបង្ហាត់បង្រៀនព្រះរាជបុត្រនោះលុះត្រាតែចេះ ប៉ុន្តែហាមមិនឲ្យព្រះរាជបុត្រមើលប្រពន្ធខ្លួនឡើយ ដោយហេតុថានាងរំសាយសក់ស្រស់ស្អាតខ្លាំងពេក ទើបគាត់ខ្លាចរាជបុត្រអង្គនោះស្រឡាញ់ប្រពន្ធគាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFA5fTOUOYbHP9_FmPk1V5GfH4DPIEe8gW-lJ-qd3ASUPOkV45F_Qr1w0tpLKJvxFz9CHA-0ccoK7xWgrdCn_6WDNBRmKmGGWOxuhgisUKskwCDr7isalXUvVbINB-sIY3Genf6Y1S_zgZ774A06sGcKbnQGDmDgeYsM47VnF1aEuyBoOGnE6zJLgPIt0/s981/photo_2024-04-18_11-05-51.jpg

    កន្លងជាយូរខែក្រោយមក, ពេលមួយ ជួនជាតាបសមិននៅព្រះរាជបុត្រក៏បានទៅលួចមើលប្រពន្ធគាត់ ដោយឃើញរូបនាងល្អឆើត ក៏កើតសេចក្ដីប្រតិព័ទ្ធ ហើយក៏បានស្រលាញ់គ្នាទៅវិញទៅមក។ ថ្ងៃមួយនោះ ពេលតាបសចូលទៅក្នុងព្រៃដើម្បីរកវត្ថុផ្សេងៗ អ្នកទាំងពីរបានឱកាសល្អ ក៏នាំគ្នាជិះសំពៅរត់ចោលតាបសទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXyj4AVhYpGQspD4OILBcVpPEVEJg43QsA_7w3FaKIN8X7vNZDwbwKQuCnXvWf_2C0DDyea4a6_wY9UjMEsJg9TnnCPlVv0oifeLpJmwKAkC71vf6jmymzYcEsYDNJhQNuL_HSKdgyADOZ66_9fzky9q6gz8V1UeT09Qjv8lUGsxTvmFS-b6q7u73Rw_U/s752/qGXHOW92HIcyGMnxD781JCM12eOevGI6mfCSz7iD.png

    កាលតាបសត្រឡប់មកពីព្រៃវិញ ពុំឃើញអ្នកទាំងពីរនៅក្នុងរូងភ្នំ គាត់ក៏ដឹងថាចៅរាជកុលនិងភរិយាគាត់ពង្រត់គ្នាទៅ គាត់តាមទៅដល់មាត់សមុទ្រ បានឃើញសំពៅឃ្លាតឆ្ងាយទៅដល់កណ្ដាលសមុទ្រទៅហើយ។ តាបសខឹងណាស់ក៏សេកមន្តវិជ្ជាហៅខ្យល់ព្យុះដើម្បីបំផ្លាញសំពៅ នៅកណ្ដាលសាគរ។ ប៉ុន្តែដោយនាងរំសាយសក់ក៏ចេះមន្តវិជ្ជាដែរ បានធ្វើឲ្យខ្យល់បក់ផាត់ខ្យល់កំណាចនោះផុតអស់ ។ តាបសឈឺចិត្តខ្លាំងពេក ក៏ដួលស្លាប់នៅឆ្នេរសមុទ្រនោះទៅ ។ អ្នកទាំងពីរដឹងហេតុដូច្នោះ ក៏នាំគ្នាត្រឡប់សំពៅមកកាន់រូងភ្នំប្រទឹកវិញ ដើម្បីរួមរស់ជាមួយគ្នាយ៉ាងសុខសាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyR7IAoa3O1ikkpfVXEZTe35jwd5EX5v9Oh8-Edwq-w1rgsc8LvARbYs57MY-pT7LZVxYEPMtFJDAF_7yVK43PuVocHldK8-MUayGB5mT9XPy9jFPGdO-qLPnDVf-akqPPClPLiH6p9VZ7WF_sPDEjhLwvUa4OuHAUE-aRJGBFNngul6o5LvscmM2JMgA/s752/SJ2cR6tUnoh5X1iLcAHXTU97KJoRCoQp9xODHtN0.jpg

    ក្រោយមកទៀត ចៅរាជកុលក៏បានសុំនាងរំសាយសក់ទៅលេងស្រុកកំណើតខ្លួន និងសន្យាថានឹងត្រឡប់មកវិញ។ លុះដល់ចៅរាជកុលត្រឡប់មកវិញ នាងប្រពន្ធដើមខឹងណាស់ ក៏ប្រើក្រពើនាងឈ្មោះ អាធន់ ឲ្យទៅឃាំងផ្លូវកុំឲ្យចៅរាជកុលទៅវិញបាន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSt19bZmmOCEQwrYKsoU-ZLeiAF_YRTMtNuErwmgJEZ3byyuJDLskZajiQke4mTyMWCc2Vs0X8xFAjcVW8hKRL-OQGtpX7fAv8tWMWuom-uK9TPHgOYMkJq2FiMML4ZLcvtVrRp4UBo9efRojh8xKkc3JzJyuBPv3Zh8KOoMrOOej5hCqvjGs4C8I5mnA/s1100/vuth_1566553075_46139_5068.png

    ឯនាង រំសាយសក់ លុះក្រឡេកឃើញសំពៅប្ដីទៀបលិច ក៏បន់ទេវតាដែលនៅរក្សាភ្នំប្រាសាទថា “សូមឲ្យតែជួយប្ដីខ្ញុំឲ្យរួចពីគ្រោះថ្នាក់ចុះ ខ្ញុំនឹងថ្វាយភ្នំនេះ”។ ដោយអំណាចបំណន់នោះ នាងនឹងប្ដីក៏បានសុខសប្បាយ ហើយក៏បានថ្វាយភ្នំនោះដើម្បីលាបំណន់។ តាំងពីនាងបន់នោះមក គេហៅភ្នំប្រាសាទនោះថា ភ្នំបំណន់ តែសព្វថ្ងៃ គេហៅក្លាយមកថា ភ្នំបាណន់វិញ ហើយក៏ល្បីថាសក្ដិសិទ្ធិបន្តពីមួយជំនាន់ទៅមួយជំនាន់ផងដែរ៕