Home Blog Page 1120

YouTuber ថៃ២នាក់ទទួលបានការកោតសរសើរពីអ្នកលេងបណ្តាញសង្គមខ្មែរ

0

កន្លងមក មាន YouTuber ថៃមួយចំនួនបានមកថតរូបភាព ឬវីដេអូនៅប្រទេសកម្ពុជា ដើម្បីបង្ហោះក្នុងបណ្តាញសង្គមរបស់ពួកគេ ហើយរូបភាព ឬវីដេអូទាំងនេះភាគច្រើនពុំបាននិយាយពីចំណុចល្អនៅកម្ពុជាឡើយ ដោយសារពួកគេថតយកតែមួយជ្រុងតូចទៅបង្ហោះ ឬនិយាយប្រាប់ពិភពលោក ឱ្យមើលមកកម្ពុជាក្នុងផ្លូវមិនល្អ ។ ប៉ុន្តែពេលពលរដ្ឋខ្មែរយើងទៅលេងប្រទេសថៃម្តងៗ យើងតែងតែសរសើរ និងថតរូបភាពស្អាតៗពីស្រុកគេមកបង្ហោះក្នុងបណ្តាញសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaujhyphenhyphenvGul-h9ClFIvIctDQa7SVIuXeU11Wu6liPEdWfQsh2Yhuu4eDJD-_zmmZd9iZqbfKqOwOJEX00YkY2JZJMeH6e9YkLJqdQN6vBTbj0m2wJ2KY0OXEHfJ9-TZzxSjcRZrGbtJFPmKNuvP652yZ7j4k_yjBEUREfOxBt2mUnd850sm6aEVdqeh8oY/s1264/photo_2024-04-19_13-46-23%20(2).jpg
ជនជាតិថៃ និង YouTuber ថៃខ្លះបានមកដល់ទឹកដីកម្ពុជា ប៉ុន្តែពួកគេចូលចិត្តចាប់កំហុសរឿងតូចតាច ដូចជា ៖ ការហាលសម្លៀកបំពាក់របស់ពលរដ្ឋខ្មែរ និងការបោះចោលសំរាម និងភ្លេចគិតថា ប្រទេសថៃខ្លួនឯង ក៏មានការចោលសំរាមផ្តេសផ្តាសជាច្រើនកន្លែង ។ ជាក់ស្តែង មាន YouTuber ថៃម្នាក់ឈ្មោះ «BACKPAEGER แบกเป้เกอร์» បានមកខេត្តសៀមរាប ប្រទេសកម្ពុជា នៅខែមេសា ឆ្នាំ២០២៤ ប៉ុន្តែបែរជានិយាយរិះគន់ពីសង្ក្រាន្តនៅខេត្តសៀមរាប និងប្រៀបធៀបសង្ក្រាន្តកម្ពុជា និងសង្ក្រាន្តថៃ និងធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃរិះគន់តាមដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFKDA4M4G5eDSp0hH0W2nnGkSqeOmSgnOEiCEoT5SihFmsEBlhp4ALIh2Czqv5aawWuC4pj6tVNsNXPrq0IYr7ikC3p26lhRwwYDr9E0u4lwYPH9bgfNakzMbZm9vEmgPWkGKU3QEatDUKvjcUmPqQyPd1zU8wswXlsaIPNaL2BL1Dl_d487BGkVP8qcw/s960/photo_2024-04-19_13-46-23%20(3).jpg

ទោះយ៉ាងណា មាន YouTuber ថៃ ដែលមាន Page ឈ្មោះ «TripTH ทริปไทยแลนด์» បានធ្វើដំណើរទៅតាមបណ្តាខេត្ត-ក្រុងជាច្រើនរបស់កម្ពុជា និងថតវីដេអូផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ និងម្ហូបអាហារខ្មែរទៅកាន់ពិភពលោក ហើយធ្វើឱ្យអ្នកលេងបណ្តាញសង្គមខ្មែរកោតសរសើរ និងអរគុណ YouTuber ថៃទាំង២នាក់នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbxLiPk0ctl6BTlgDu4fdVwZJxM5mSQvDNnUJpxJQXsqjTw5MVa4xerInANnFwhRgqkXizS3WCdlNG1G_baW_ctDDgAKEVAN7ZUZFYLNVAyELmOaycsa0xIKZQpI3Vij1Z5yVG5UEqt0tEHfdA66x9o_LfJSBBfkHnI2_gDKKhDwL2jdq44-MdUzAyugc/s1280/photo_2024-04-19_13-46-23.jpg

ក្នុងវីដេអូនីមួយៗរបស់ YouTuber ថៃ ដែលមាន Page ឈ្មោះ «TripTH ทริปไทยแลนด์» តែងតែបង្ហាញពីសកម្មភាពលក់ម្ហូបអាហារ, ផ្លែឈើ និងនំចំណីខ្មែរជាច្រើនមុខ ព្រមទាំងការសាកសួរទៅកាន់អាជីវករខ្មែរប្រកបដោយទឹកមុខរីករាយផងដែរ ។ ក្នុងចំណោមវីដេអូទាំងនេះ YouTuber ថៃទាំង២នាក់បានធ្វើដំណើរទៅកាន់ខេត្តក្រចេះ ប្រទេសកម្ពុជា និងនិយាយពាក្យខ្មែរខ្លះៗ ដូចជា ៖ ជម្រាបសួរ, អរគុណ, ប៉ុន្មាន និងឆ្ងាញ់ ទៅកាន់អាជីវករលក់បន្លែម្នាក់ ហើយពួកគេនិយាយថា ពលរដ្ឋខ្មែរគួរឱ្យស្រឡាញ់ទៀតផង ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeQM5Quj9Zp_8v0YDRO9jS1fWANfxa1K4rmTOgVrmYqvfivK9GhqX5ab1Zk7ODW5MI5Tp1Lnk6FaCE5RhuP9T2BK_JFIVNQkqWn-GSpVxRdGwagl2BY9DosR6rU_HJFtdVlb6QC4Sb_9moYtcFpfr9rSY1yfivp-NSDpSZgIn6FxVL1ObWMn1HmzQvBBY/s1280/photo_2024-04-19_13-46-24.jpg

    អ្នកលេងបណ្តាញសង្គមខ្មែរម្នាក់បានបញ្ចេញមតិទៅកាន់ YouTuber ថៃខាងលើ ដែលមាន Page ឈ្មោះ «TripTH ทริปไทยแลนด์» ថា ៖ «កម្ពុជាសូមស្វាគមន៍ អរគុណ ដែលធ្វើជាមិត្តជាមួយយើង អរគុណ សម្រាប់ការបង្ហាញនូវអ្វីដែលជាការពិតនៃប្រទេសកម្ពុជាយើងខ្ញុំ ។ ពួកយើងតែងតែចង់បង្កើតមិត្ត មិនថាជាតិសាសន៍ណាក៏ដោយ សូមស្វាគមន៍មកកាន់មាតុភូមិខ្មែរដោយក្តីរីករាយ» ។

    អ្នកលេងបណ្តាញសង្គមខ្មែរម្នាក់ទៀតនិយាយថា ៖ «អរគុណ សម្រាប់ការមកកាន់ទឹកដីកម្ពុជា និងការជួយផ្សព្វផ្សាយពីប្រទេសខ្ញុំដ៏សែនល្អ» ។ រីឯអ្នកលេងបណ្តាញសង្គមខ្មែរខ្លះទៀតនិយាយថា គេលើកឡើងពីចំណុចល្អៗនៅប្រទេសរបស់យើង ។ ហេតុនេះ យើងគួរតែនាំគ្នាសរសើរអ្នកធ្វើល្អ ដោយសារការបង្ហោះវីដេអូរបស់គេមិនបង្កជម្លោះ ឬរើសអើងជាតិសាសន៍ ៕

បើទោះបច្ចេកវិទ្យា AI កាន់តែរីកចម្រើនខ្លាំង ប៉ុន្តែពុំអាចប្រៀបធៀបជាមួយមនុស្ស

0

យោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Stanford បង្ហាញថា បើទោះជាបច្ចុប្បន្ន បច្ចេកវិទ្យា AI កាន់តែរីកចម្រើនខ្លាំង និងឆ្លាតជាងមុនក្តី ប៉ុន្តែពុំអាចប្រៀបធៀបជាមួយមនុស្សបានទេ ។ ទោះយ៉ាងណា របាយការណ៍នេះបញ្ជាក់ថា ចាប់ពី៣ឆ្នាំ ទៅ៥ឆ្នាំទៀត បច្ចេកវិទ្យា AI នឹងអាចដណ្តើមការងាររបស់មនុស្ស ។

Human-Centered Artificial Intelligence (HAI) គឺជាភ្នាក់ងារស្រាវជ្រាវពីបច្ចេកវិទ្យា AI របស់សាកលវិទ្យាល័យ Stanford បានបង្ហាញរបាយការណ៍សន្ទស្សន៍ AI ប្រចាំឆ្នាំ២០២៤ ដូចខាងក្រោមនេះ ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Y9bMRG-QIXBXICuV1_prH4bJc-l9M8SAmPM9iOzaxHn3WFHobPMW5waTtVyavhPexIfgpZDspz3mW9it720_mt9mcBK5EhfC3qsFMk_rJ9M-Dh0KPpv5H4YsKmjHDKLI76z-RqNY69iF9k7NalLpEilag9-3Wc5A_6gMbsEG55l8po7jglAqNwf927U/s720/1695892422661.png

១-AI មានសមត្ថភាពលើសមនុស្ស ប៉ុន្តែមិនមែនគ្រប់យ៉ាង ៖
ការសាកល្បងលើប្រធានបទចំនួន៩ របស់ភ្នាក់ងារស្រាវជ្រាវពីបច្ចេកវិទ្យា AI បង្ហាញថា AI មានសមត្ថភាពលើសមនុស្សជាច្រើនផ្នែក ហើយ AI មានសមត្ថភាពលើសមនុស្សយូរមកហើយសម្រាប់ផ្នែកមួយចំនួន ដូចជា ៖ ការចាត់ថ្នាក់រូបភាព, ការអានអត្ថបទ, ការផ្តល់ហេតុផលពីរូបភាព និងការបកស្រាយអត្ថបទភាសាអង់គ្លេស ជាដើម ។

ទោះយ៉ាងណា នៅមានការងារជាច្រើនទៀតដែលបច្ចេកវិទ្យា AI ធ្វើអន់ជាងមនុស្ស ជាពិសេស ការងារដែលមានលក្ខណៈស្មុគស្មាញ ដូចជា ៖ ការផ្តល់ហេតុផលផ្អែកលើការវិនិច្ឆ័យ ឬការដោះស្រាយលំហាត់គណិតវិទ្យាក្នុងអំឡុងពេលប្រកួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijoch0dzQNJeXtxY4ZzNkUQLbZxBzY7YM_-hldOksYg1_bKKqocB1erGzU-wIWhWukMjZUHxbox0Fj81NZHUBchaL1pGWYBZnBIFWB4duJHMgL5RKXdkO4B6t6ZOfJT3gZaaTpOMbBOKgiSEhLiv-dagzCXCTqMg5d5RrkQGkMTK0LK7a71HNJAOtRjx0/s1000/Man-Vs-Machine-The-6-Greatest-AI-Challenges-To-Showcase-The-Power-Of-Artificial-Intelligence.png

២-ការស្រាវជ្រាវ AI បានកើនឡើងយ៉ាងឆាប់រហ័ស ៖
គេសង្កេតឃើញថា ការស្រាវជ្រាវពីបច្ចេកវិទ្យា AI បានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ នៅឆ្នាំ២០២០ មានប្រធានបទស្រាវជ្រាវប្រមាណ៨ម៉ឺន៨ពាន់ប្រធានបទ ហើយនៅឆ្នាំ២០២២ មានប្រធានបទស្រាវជ្រាវរហូតដល់២៤ម៉ឺនប្រធានបទ ។

៣-បច្ចេកវិទ្យា AI អាចដណ្តើមការងារមនុស្ស ប៉ុន្តែភាគច្រើនជាការងារផ្នែកវិទ្យាសាស្ត្រ ៖
បើតាមលទ្ធផលស្ទង់មតិរបស់ Ipsos ទៅកាន់ពលរដ្ឋលើពិភពលោក អំពីប្រធានបទ «តើបច្ចេកវិទ្យា AI នឹងផ្តល់ផលប៉ះពាល់ដូចម្តេចខ្លះ?» បង្ហាញថា អ្នកឆ្លើយតបការស្ទង់មតិ ៦៦% ប្រាប់ថា AI នឹងប៉ះពាល់ដល់ជីវិតពួកគេ គិតចាប់ពី៣ឆ្នាំ ទៅ៥ឆ្នាំទៀត ។ រីឯអ្នកឆ្លើយតប ៥២% ទៀតប្រាប់ថា ពួកគេបារម្ភពីសមត្ថភាពរបស់ AI អាចធ្វើឱ្យប៉ះពាល់ដល់ផ្នែកផ្សេងៗ ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcRL9083urHcZKvUByDapITLZm7KqblW8R89AI4sFzB6wM7O7FT5mWDMw5iEfKveoh897SA&usqp=CAU

បើទោះជាមនុស្សលើពិភពលោក ព្រួយបារម្ភអំពីបច្ចេកវិទ្យា AI ក្តី ប៉ុន្តែការស្រាវជ្រាវពីវិទ្យាសាស្ត្រកម្រិតខ្ពស់បានទទួលប្រយោជន៍យ៉ាងច្រើនពី AI កាលពីឆ្នាំ២០២៣ ។ លើសពីនេះ មានការសិក្សាស្រាវជ្រាវជាច្រើនទៀត ដែលបានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីទទួលបានលទ្ធផលកាន់តែឆាប់រហ័ស ដូចជា ៖

-AlphaDev អាចរកដំណោះស្រាយបញ្ហាលើសពីសមត្ថភាពមនុស្ស
-FlexiCubes ជាការបង្កើតរូបភាព 3D
-GraphCast ជាកម្មវិធីព្យាករអាកាសធាតុ និង
-GNoME ជួយស្វែងរកវត្ថុថ្មីៗ ។

ក្រៅពីនេះ នៅមានការសិក្សាស្រាវជ្រាវជាច្រើនទៀត ក៏បានប្រើប្រាស់បច្ចេកវិទ្យា AI ផងដែរ ដើម្បីពន្លឿនការប្រមូលលទ្ធផលស្រាវជ្រាវឱ្យកាន់តែឆាប់រហ័សជាងមុន ៕https://goldpenguin.org/wp-content/uploads/2023/11/DALL%C2%B7E-2023-11-07-13.02.11-A-human-with-South-Asian-descent-and-a-robot-with-a-sleek-modern-design-are-painting-on-canvases-next-to-each-other-in-a-well-lit-art-studio.-The-hum.png

ឌូប៉ៃបានបណ្តុះពពក និងភ្លៀងសិប្បនិម្មិត តែបែរជាជួបព្យុះបោកបក់ខ្លាំង ទឹកជំនន់ជន់លេចក្រុង តើប្រទេសនេះខាត រឺចំណេញ?

0

ព្យុះបោកបក់យ៉ាងខ្លាំងនិងទឹកជំនន់ជន់លេចនៅឯទីក្រុងកំពូលអភិជនឌូបៃកាលពីពេលថ្មីៗនេះ បានបង្កឲ្យមានការលើកឡើងជាសំនួរថា តើហេតុការណ៍ដ៏គ្រោះ.ថ្នាក់នេះ វាពិតជាបានជាប់ទាក់ទងនឹងការបណ្តុះពពក បង្កើតភ្លៀងសិប្បនិម្មិតរបស់ប្រទេសនេះមែនដែរឬទេ? ទោះជាយ៉ាងណា អ្នកឧតុនិយមនិងអ្នកជំនាញអាកាសធាតុមួយចំនួនគឺបានច្រានចោលទាំងស្រុងជុំវិញករណីនេះដោយលើកឡើងថា ព្រោះតែការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅផែនដី ទើបបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនិងជន់លេចបែបនេះ។

    https://www.ctvnews.ca/content/dam/ctvnews/en/images/2024/4/17/vehicles-sit-abandoned-in-floodwater-1-6850982-1713376049685.jpg

    ភ្លៀងធ្លាក់ខ្លាំងនៅចន្លោះយប់ថ្ងៃចន្ទដល់ល្ងាចថ្ងៃអង្គារ នៅឯទីក្រុងឌូបៃ ក្នុងកម្រិតទឹកភ្លៀង២៥៥ មីលីម៉ែត្រ រយៈពេលតិចជាង ២៤ ម៉ោង បានធ្វើឲ្យទឹកជំនន់ជន់លិចទីក្រុងឌូបៃទាំងមូល។ ខណៈភ្លៀងលើកនេះទៀតសោត គឺជាយន្តការភ្លៀងសិប្បនិម្មិត ព្រោះថាប្រទេសអារ៉ាប់រួមតែងមានការបណ្ដុះពពកជាទៀងទាត់ដើម្បីបង្កើនកម្រិតនៃការថយចុះទឹកក្រោមដី បង្កឲ្យមានភ្លៀងធ្លាក់ ដោយសារប្រទេសនេះតែងមានអាកាសធាតុក្តៅនិងស្ងួតខ្លាំង ហើយក៏កម្រមានភ្លៀងដោយឯកឯងណាស់។ ទោះជាយ៉ាងណា ភ្លៀងលើកនេះគឺបានធ្វើឲ្យទីក្រុងឌូបៃប្រឈមុខនឹងផលប៉ះពាល់ជាអតិបរមា បើធៀបទៅនឹងប្រទេសជិតខាងផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7Pe4qBWgXmdmWQLcJOR7YDMaYb3fX5l6doWQJTGqXo41SU48MxnxNlAefZZXnVU7H2CbKqhj20tihKfBGBgIM3xouOVN1FH34UtZ9y0L2oqg0eEgSE520c39_jBkO6Ry-L0_ZK0Z1rk5mEBiS6_o_vgjcuUFp7bnEwZiuVrqa7PAkuv3uZOwiGwbFJ90/s1200/photo_2024-04-19_13-17-35.jpg

    យោងតាមសម្តីរបស់សាស្រា្តចារ្យម្នាក់ដែលជាប់ពាក់ព័ន្ធគម្រោងបណ្តុះពពកនៅទីក្រុងឌូបៃក៏លើកឡើងថា ការបណ្តុះពពកបង្កឲ្យមានភ្លៀងលើកនេះគឺវាមិនបានជាប់ពាក់ព័ន្ធនឹងទឹកជំនន់ជន់លិចទូទាំងប្រទេសនោះទេ។ គាត់បន្ថែមថា “ការបណ្ដុះត្រូវបានសាកល្បងនៃការវិវត្តិព្យុះដំណាក់កាលដំបូងប៉ុណ្ណោះ និងមិនសមជាខ្លាំងក្លាដល់ថ្នាក់នេះនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGC2kHyOrdnZB8nuA-yfWet6sswPTb-R1-5ObQCbKo8VHOO2YXwyMMQrAOzx3nNzqaBHZRjRZuESeeKKmHdLHibWnZh1tb5ndm2bU-tlI9Rb6qYa2bB6mXvHtK14UynRK86RFd2ZkYX9Zmu3NAchFixMJE8YFfrNVPYrVEtjWSGHTr1wRwgMn0yM9GN6Q/s1200/photo_2024-04-19_13-17-36.jpg

    ម៉្យាងវិញទៀត ប្រព័ន្ធដំណើរការនៃការអនុវត្តគម្រោងបណ្តុះពពកនេះគឺយើងធ្វើឡើងនៅឈូងសមុទ្រអូម៉ង់ នៅទីនោះវាជាព្យុះដែលមានកម្លាំងខ្លាំងរួចទៅហើយ។ វាទំនងជាមិនសូវមានសុវត្ថិភាពទេក្នុងការបណ្ដុះប្រព័ន្ធបែបនេះ។ ព្រោះថាការដែលយើងបណ្ដុះពពកលើកនេះអាចរួមចំណែកដល់ការបង្កើនបរិមាណទឹកភ្លៀងត្រឹមតែ ២៥% ប៉ុណ្ណោះ ហើយគ្រាប់ពពកដែលប្រមូលផ្តុំក៏មិនអាចបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បែបនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFkQgi_s1qxYgvogPJUyEuA-RDblBbumkY224Yu9vz9P9W-7T8ATo1DgvqCIu_HtDix1Mi_gbNDVnNCdxWk6_u6LzISn7QSJQVq517xCnBAJc9ALMslFQZq4yzf_eAtuuMyVdWyr2alDSiSkT-BjegQrPk5jAJTpPH21Lxx2Q_HI5azy3y4y4-VTHkqWQ/s1200/photo_2024-04-19_13-17-38.jpg

    សាស្រា្តចារ្យរូបនេះបានបន្តទៀតថា “ហេតុការណ៍នេះ គឺជាសញ្ញាដ៏ពិតប្រាកដនៃការប្រែប្រួលអាកាសធាតុ។ វាជាព្យុះផ្គររន្ទះដ៏ធំដែលបង្កឡើងដោយប្រព័ន្ធ synoptic ដែលកំពុងធ្វើដំណើរឆ្លងកាត់តំបន់ឈូងសមុទ្រ ព្រោះតែការឡើងកំដៅផែនដី ដែលទំនោរទៅរកភ្លៀងធ្លាក់ខ្លាំង។ ម៉្យាងវិញទៀត ការឡើងកម្តៅអាចធ្វើឱ្យពពកបរិយាកាសរក្សាសំណើមបន្ថែមទៀត និងកាន់តែធំឡើង ដែលនាំទៅដល់ការបង្កើនអាំងតង់ស៊ីតេនៃប្រព័ន្ធទឹកភ្លៀងផងដែរ៕

សហរដ្ឋអាមេរិកគ្រោងដំឡើងពន្ធបីដងលើអាលុយមីញ៉ូម និងដែករបស់ចិន

0

បរទេស៖ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់កម្មករដែកថែបនៅរដ្ឋ Pennsylvania កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៤ លោក Joe Biden បាននិយាយថា លោកចង់ដំឡើងពន្ធនាំចូលលើអាលុយមីញ៉ូម និងដែកថែបរបស់ចិន ជាពិសេសអត្រាពន្ធថ្មីដែលបានស្នើឡើងគឺ ២២.៥% កើនឡើងបីដងធៀបនឹងអត្រាបច្ចុប្បន្ន ៧.៥%។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV-UrB7YM8fOrrz5sawkaldt4tJN0u6hmPifK43Lg75ITNrqM5Cc7lJhUYRlMtq27bBxcrv6JjjFn1oqO7N1XWIO4WR0nshyphenhyphentYBhMk3A9R4W_6MlngrZzreCvjCfCaCEOLq9Tg-ctAMLrc34ZF23ImrwhUwSvTUsKI9i5-ftHxewoeQ1zrufAbuCFk7qU/s630/eace766411e5efbe9c96eaddd2115f6f.jpg
យោងតាមសេតវិមាន គោលនយោបាយដំឡើងពន្ធលើអាលុយមីញ៉ូម និងដែកថែបរបស់ចិន គឺជាវិធានការមួយដើម្បីការពារឧស្សាហកម្មផលិតក្នុងស្រុក។ ពួកគេនិយាយថានេះជាមធ្យោបាយមួយដើម្បីប្រយុទ្ធប្រឆាំងនឹង “ការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌”។ លោក Lael Brainard ទីប្រឹក្សាសេដ្ឋកិច្ចនៅសេតវិមាន បាននិយាយថា ប្រធានាធិបតីអាមេរិកបានផ្តោតលើការវិនិយោគ និងការការពារផលិតកម្មក្នុងស្រុក និងកម្មករពីការអនុវត្តការនាំចេញមិនយុត្តិធម៌របស់ប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGMIh7NYMTyhEnTUFrr0pOJcLh1_PW4g1R9-Zuj9YyEqIWmgme_c2pL_Sqpxr7SDH65kZz-26OjUzymyy1lmR1LoiT-INkBvHYdKywb4aI61Btga1MmSqIHZqOV_c8aVxD4B7yx8zmGJJWVVn_9riSgaSXwWlM808iVFEu_BYsfvoGsHV0o7kdREtcEdk/s1600/105527980-1540412556672ap_18212438793214.jpg

លោក Lael Brainard បានបន្តទៀតថា ប្រទេសចិនស្ថិតនៅក្នុងស្ថានភាពដែលមានការផ្គត់ផ្គង់ច្រើនជាងតម្រូវការ។ បច្ចុប្បន្ននេះសាររបស់ប្រធានាធិបតី Joe Biden ត្រូវបានគាំទ្រដោយក្រុមហ៊ុនផលិតដែក និងដែកក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយគោលនយោបាយនេះអាចនាំឱ្យមានហានិភ័យដល់សេដ្ឋកិច្ច ដោយសារការដំឡើងពន្ធនាំចូលមានន័យថាដែកថែប និងអាលុយមីញ៉ូមមានតម្លៃថ្លៃជាង ដែលនាំឱ្យការចំណាយកើនឡើង ប៉ះពាល់ដល់ប្រជាជនអាមេរិក និងការកើនឡើងអតិផរណា។ ទន្ទឹមនឹងនេះ លោក Jared Bernstein ដែលជាប្រធានក្រុមប្រឹក្សាសេតវិមាននៃទីប្រឹក្សាសេដ្ឋកិច្ចបាននិយាយថា ការបង្កើនពន្ធលើលោហៈដែលនាំចូលពីប្រទេសចិនគឺជាការចាំបាច់ ហើយនឹងមិនប៉ះពាល់ដល់អតិផរណាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmJ_RHDVBQRTpbKxjLazVgMAh7WWb615AP9Tr0xSGf19VSS0MEXJtqlcnmtnLu8921k67Am_40ANqVdWJsqTBqybBX3HAArI5rN4-w9pBeNdUOECRVsAnZna2cJfuDvcD2GIAawBqDBS4rh91mNvRE21fsJeFwPV3cHafBxBa9ol__T19lfHjQi-cKNzo/s960/image_l.jpg

លោក Jared Bernstein បានបញ្ជាក់ថា៖ «ប្រសិនបើយើងមិនធ្វើសកម្មភាពឥឡូវនេះ សហរដ្ឋអាមេរិកអាចប្រឈមនឹងហានិភ័យចំពោះតំបន់សំខាន់ៗនៃសេដ្ឋកិច្ច។ ដូច្នេះគិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៣ ការនាំចូលដែកថែបសរុបរបស់សហរដ្ឋអាមេរិកក្នុងរយៈពេល ១២ ខែមានចំនួន ៦.១ ពាន់លានដុល្លារអាមេរិក ដោយ ៣% មកពីប្រទេសចិន។ ទោះជាយ៉ាងណាបច្ចុប្បន្ននេះ អាមេរិកកត់ត្រាដែកថែបរបស់ចិនដែលនាំចូលមកក្នុងប្រទេសត្រឹមពាក់កណ្តាលកម្រិតដែកក្នុងស្រុកប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY5FJYUzn3ZwLefUq49RoWz93U0TsDRaMr84P7omDdymMJZB8eDRDWWWUXhnvzwCqsWxs25_mwMGF5bBxd7t1QpHjO_ZL9TfaUvq4VdPDlZEURfm0Dx7MGWVv9JaIjBz2yR_o0GeQ6kE0Ln-fHtkG2YUoaaRABOb-BMLyZ17vggWpRkCx13e0WdsQWP-g/s640/180305steel-editorial.jpg

នេះបើយោងតាមវិទ្យាស្ថានជាតិដែក និងដែកអាមេរិកបានប្រកាសថា ដែកថែបរបស់ចិនមានចំនួន ២.១% នៃដែកថែបដែលនាំចូលមកសហរដ្ឋអាមេរិក ដោយជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងបញ្ជីនាំចូល។ សេតវិមានបានបញ្ជាក់ថា មុនពេលស្នើសុំដំឡើងពន្ធអាលុយមីញ៉ូម និងដែកថែបរបស់ចិនបីដងធៀបនឹងកម្រិតបច្ចុប្បន្ន សហរដ្ឋអាមេរិកបានធ្វើការជាមួយម៉ិកស៊ិកដើម្បីជៀសវាងស្ថានភាពដែលក្រុមហ៊ុនដែកថែបនៅក្នុងប្រទេសចិនឆ្លងកាត់ម៉ិកស៊ិកដើម្បីជៀសវាងពន្ធនាំចូលទៅកាន់សហរដ្ឋអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsSr3Eu0rXMmlykj8kQ_gsbttZ-d_o4IiLGq6p2VZ4-LldfRost0f9GcFh2RKLo9VZwX1c75iNkd2vS804J2QR6OsBSv096ggWapxp6dAN02iHJ-R40F0RbzHfEQisjSBCri_oZhvE-cuaq4FXdwD6_QvEC2K4HBZ8vg29BbG3dw5_FZ0x2ka9vEhyWMQ/s4000/-1x-1.jpg

មកស្គាល់ទីក្រុងទេសចរណ៍ដ៏ល្អបំផុតរបស់ពិភពលោកចំនួន ៣ ក្នុងឆ្នាំ ២០២៤

0

ក្នុងចំណោមទីក្រុងទេសចរណ៍ដ៏ល្អបំផុតទាំង ១០ នៅទូទាំងពិភពលោកមានទីក្រុងចំនួន ៣ ប៉ុណ្ណោះដែលឈ្នះពានរង្វាន់ Traveler Review Awards ប្រចាំឆ្នាំ ២០២៤ របស់ Booking.com ជាមួយនឹងការពិនិត្យពីអ្នកធ្វើដំណើរពិតប្រាកដជាង ៣០៩ លាននាក់នៅទូទាំងពិភពលោកនៅលើវេទិកានេះ ដោយបញ្ជាក់ថាគោលដៅទាំងនេះគឺជាគោលដៅដ៏ល្អបំផុតរបស់ពិភពលោកសម្រាប់ឆ្នាំ ២០២៤ ដែលអ្នកទេសចរមិនគួររំលង។ ដូច្នេះទីក្រុងទេសចរណ៍ដ៏ល្អបំផុតដែលត្រូវបានណែនាំដោយ Booking.com រួមមាន៖

១.ទីក្រុង Daylesford ប្រទេសអូស្ត្រាលី៖ សម្រាប់អ្នកដែលកំពុងស្វែងរកកន្លែងលំហែកាយ និងគេចពីភាពអ៊ូអរ ក៏ដូចជាថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ត យើងសូមណែនាំទីក្រុងធម្មជាតិនេះដែលល្បីខាងស្ប៉ានិងមានបរិយាកាសស្ងប់ស្ងាត់បំផុត។ អ្នកទេសចរណ៍អាចធ្វើដំណើរទៅកម្សាន្តទាំងផ្លូវកាយនិងចិត្តពីភាពនឿយហត់ ដោយស្វែងយល់ពីភាពរីករាយ និងភាពសាមញ្ញនៃជីវិតដោយជួលតាក់ស៊ីពីព្រលានយន្តហោះ Melbourne តាមរយៈ Booking.com ទៅ Daylesford ក្នុងរយៈពេល ៩០ នាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitr31eqU9Jel6asB0pC0DZnJHJmQhjhme71UCkPVxnRB6i9q0OHh01jVFgc8qYmAuvzmaPnT4nXcpxA9jFIg3K8FizlxzXzZRfh53iugDTF7iCJH6828TfFZoQTYZMDB0gpbaEYeTqzYVC1IKrDb1lzz8fy3678PqroRITF4m3KJHgohzzQHBRevJq8RQ/s1150/aerial-view-daylesford_dmr_r_155742_1150x863.jpg

អ្នកក៏អាចទស្សនាបាននូវកន្លែងទេសចរណ៍ធម្មជាតិជាច្រើនដូចជាសួនរុក្ខសាស្ត្រ Wombat Hill និង Trentham Falls រីករាយជាមួយសកម្មភាពនានា រួមទាំងការប្រទះឃើញសត្វព្រៃផងដែរ។ លើសពីនេះអ្នកទស្សនាក៏អាចស្នាក់នៅ Lake Orchard Villas ដែលជាវីឡាទំនើបរបស់ទីក្រុង ដោយអ្នកដំណើរនឹងរីករាយជាមួយភាពស្ងប់ស្ងាត់ពេញមួយការស្នាក់នៅក្នុងបរិយាកាសសុវត្ថិភាពនេះ។ វីឡានីមួយៗមានកន្លែងក្រៅផ្ទាល់ខ្លួន និងបន្ទប់ទឹកដ៏ប្រណិត ជាមួយនឹងការងូតទឹកស្ប៉ាសម្រាប់មនុស្ស ២ នាក់ ភ្ញៀវអាចសម្រាកដោយការត្រាំអំបិលស្ប៉ាដែលបានផ្តល់ជូន ហើយភ្ញៀវក៏អាចដើរលេងដើម្បីស្វែងយល់ពីហាងកាហ្វេក្នុងស្រុក ឬហាងនានាជុំវិញអចលនទ្រព្យផងដែរ ឬត្រាំក្នុងទឹករ៉ែនៅ Hepburn Springs ក្បែរនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihSp6sPolFhS2xr6qBZMxI-v6-TBkrEBzF_hnO2t_7Nf-GIOkA7-sKRsw8sBYotCKpO0fphdLxIcyYWVavegcbdQmGVxjwNviG5GRzPkRL-3iLxONqw6cUtik5vRJSfs6YGBQY0KI21Hm4mAEg87RNb1kfx_8czMgOo0zWHAIfJ8HTse-5xlD3RulCIx0/s1920/untitled-28.jpg

២.ទីក្រុង Grindelwald ប្រទេសស្វីស៖ Grindelwald គឺជាទីក្រុងដ៏មានមន្តស្នេហ៍មួយស្ថិតនៅលើភ្នំ Bernese Alps នៃប្រទេសស្វីស។ វាជាគោលដៅដ៏អស្ចារ្យសម្រាប់អ្នកផ្សងព្រេង និងអ្នកស្រឡាញ់ធម្មជាតិ ព្រោះភូមិសាស្ត្រនេះមានភ្នំខ្ពស់ៗ ហ៊ុព័ទ្ធដោយវាលស្មៅខៀវខ្ចី និងទឹកបៃតងថ្លានៅលើកំពូលភ្នំ។ ភូមិនេះត្រូវបានគេស្គាល់ថា ‘ច្រកផ្លូវទៅកាន់តំបន់ Jungfrau’ ដែលជាកំពូលភ្នំខ្ពស់បំផុតនៅអឺរ៉ុប។ កន្លែងនេះមានបរិយាកាសស្ងប់ស្ងាត់គឺជាការទាក់ទាញដ៏អស្ចារ្យសម្រាប់អ្នកធ្វើដំណើរដែលចូលចិត្តជិះស្គីក្នុងរដូវរងា និងអ្នកដែលចង់រីករាយជាមួយខ្យល់អាកាសបរិសុទ្ធនៅរដូវក្តៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq6kKrEQHQNb310n3pGF7j9JdbU64PMOHBG9YsRd3TNqA8bPNbNuBNXC_NHherJIQv4NIPo75xq36oLaorFgA7g8QLX3shnxl936tgaMVYHMoHFPMOaRflFcVgTPCy4aT8zXL66vJKyUP2qe_cxQBVcBwOMlT9Zs8pKyoi1guVQpYp7eyJoWnSYHf_fmM/s2364/Grindelwald-First-Flieger-Sommer-Wetterhorn-Schreckhorn-Alpen.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigsLBCXgpjE0RsXP0ZAr5CJB7dnk3txMr0Zm7j9vNGPWbNCPjOumJQhocbhGZ-olI18tXyKybb_JY_MMsJ3NmKTAuwwfTCoEzx3iNqKehd7G_JSv7bzvbLFqNmYB1z7GskdTDNtlhJCKeLO7E00R3roi2AZxAWw-5FnRkEaRXewmJO5IPAoqt_z_rqLmE/s800/Grindelwald-and-Eiger-Pixabay.jpg

៣.ទីក្រុង Fujikawaguchiko ប្រទេសជប៉ុន៖ ទីក្រុង Fujikawaguchiko ដែលស្ថិតក្នុងខេត្ត Yamanashi ប្រទេសជប៉ុន គឺជាឋានសួគ៌សម្រាប់អ្នកធ្វើដំណើរដែលចូលចិត្តការថតរូប ជាមួយនឹងធម្មជាតិផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យនៃភ្នំ Fuji និងបឹង Kawaguchi ដែលផ្លាស់ប្តូរទៅតាមរដូវកាល វាអាចរីករាយពេញមួយឆ្នាំ។ លើសពីនេះ អ្នកធ្វើដំណើរអាចរីករាយនឹងបរិយាកាសស្ងប់ស្ងាត់នៃបឹង និងសកម្មភាពផ្សងព្រេងនៅក្នុងឧទ្យានជាតិ Fuji-Hakone-Izu ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglpd8GOrPvSvJXqR5zGHPOFcG4mDD466Npbpp0xwMb1uip0waMoxMsuQvAdtJ3MNrVrF0PM2i8L2FaEiwteGxgKKKjsDxEuValZtuoc4IUAVSDxyZSAh1PKgvd8HkvCJST9eMOCGtaIbRWo-VT5RdzJtkNGzE41tMBh69GxVTIzekPr_r1AZnSRIZ7C2M/s1200/Fujikawaguchiko_2013-11-13_(10863157174).jpg

ទីក្រុងនេះក៏មានសកម្មភាពជាច្រើនទៀតដែលអ្នកធ្វើដំណើរអាចចូលរួមបានដូចជាការឡើងភ្នំ ជិះកង់ ជិះទូកលេង និងការនេសាទត្រីផងដែរ ។ លើសពីនេះអ្នកទេសចរណ៍អាចចូលមើលជាសារមន្ទីរវប្បធម៌ជាតិ ឧទ្យាន និងប្រាសាទ បន្ថែមពីលើការទាក់ទាញដ៏អស្ចារ្យរបស់ខ្លួន ទីក្រុង Fujikawaguchiko ក៏បានរៀបចំពិធីបុណ្យប្រចាំឆ្នាំដែលមិនគួររំលងផងដែរនោះគឺពិធីបុណ្យ Lake Kawaguchiko ពិធីបុណ្យកាំជ្រួច និងពិធីបុណ្យស្លឹកឈើជ្រុះ ដោយវាផ្តល់ឱ្យអ្នកធ្វើដំណើរនូវបទពិសោធន៍ទេសចរណ៍ធម្មជាតិដ៏អស្ចារ្យពេញមួយឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0iKVbCqbgOQ5sa0GpI05HD3zW-sh3XZnNkff9Kiu94auIDHPiE3QZ7SDreUXceYjqf0RlNUv8nPdr7mMn7gCL4L6rr18xL2D0EwaVvQq9-n7G7TgGfFtURlS2PmZ2UDcBWyET0-gmHqmFC_YMNR3E97zO2KsMOriGop8_Gubp17UJaJ1nblMx7ENN7KU/s612/istockphoto-1824344345-612x612.jpg

តើអ្នកកើតជំងឺភឿករមែងមានសុខភាពល្អដូចមនុស្សទូទៅដែរឬទេ?

0

ជំងឺភឿក ដែលជាភាសាអង់គ្លេស គេឲ្យឈ្មោះថា Albinism គឺជាជំងឺតំណរពូជមួយប្រភេទ ជាទូទៅជំងឺនេះកើតឡើងដោយសារតែរាងកាយអសមត្ថភាពផលិតជាតិ Melanin។ Melanin គឺជាសារធាតុដែលនឹងផ្តល់ពណ៌ទៅលើស្បែក សក់ និងភ្នែក។ ការដែលកង្វះសារធាតុនេះហើយ ទើបបណ្តាលឲ្យអ្នកដែលកើតភឿកគ្មានពណ៌អ្វីសោះនៅលើផងខ្លួន ក្រៅតែពីពណ៌សរក្បុស សូម្បីតែសក់ក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL3eufW9hXiJnQ1j_AIY-Oua2ppiK3E4bb4jZECTCKbgYy0ypw-zbcGAMn087L_GP9gATY2OA3LAmA1YPb4zmCq3xhfmOLhyphenhyphenudn25jVVcFdtl3nKCXEYdyKQ_pTIttuDt9utp6uJqMyIf_cYZLa0R0CPpOOg7Ag1bj7AYmsn8QybB3iYt2Enp6gjUaK44/s619/boy_albinism.jpg

ជំងឺភឿកគឺជំងឺហ្សែនដែលឆ្លងពីឪពុកម្តាយទៅកូន និងអាចកើតលើគ្រប់ជាតិសាសន៍ទាំងអស់។ ជាពិសេសគឺវាឆ្លងពីម្តាយទៅកូន នៅពេលកំពុងតែពរពោះ។ ទោះជាយ៉ាងណា សម្រាប់ឪពុកម្តាយដែលមិនមែនជាអ្នកជំងឺភឿក ក៏កូនអាចនឹងមានឱកាសកើតជម្ងឺនេះបានដូចគ្នាដែរ ព្រោះថាហ្សែនអ្នកទាំង២ បាននឹងកំពុងស្ថិតនៅក្នុងលក្ខខណ្ឌកំណត់ពិសេសណាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL9idV37e2VVojqzBe423IgmDqo29_xZ6Jq-H-hiLovjmQFBfMHUo7cgwA8k1gczIR198VD81D-H82rq6govfTSWluwM3t36x6Xsty5yIqpZZS-eFXVC7cP6MEJVLxcyaCfLgKC6tUoQiroO0K4PrRgqH9ZfM3Rm_MDWSzDedcqEbLXXZwJ79xtnRRfy4/s732/photo_2024-04-19_11-05-40%20(2).jpg

រោគសញ្ញានៃអ្នកជម្ងឺភឿក គឺពាក់ព័ន្ធជាពិសេសនឹងស្បែក សក់ និងពណ៌ភ្នែក ក៏ដូចជាការមើលឃើញមិនសូវជាល្អប៉ុន្មានទេ។ ដោយសភាពស្បែក និងសក់របស់ពួកគេ គឺមានពណ៌ស្រាលខ្លាំងបំផុតគឺពណ៌សស្លេក និងសក់វិញអាចមានពណ៌សឬត្នោត។ ប៉ុន្តែសម្រាប់អ្នកជម្ងឺខ្លះទៀត អាចនឹងមានសម្បុរធម្មតាស្រដៀងទៅនឹងក្រុមគ្រួសារជាទូទៅផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNFf1kbHbHo08Ki8vItSmKljt38u6K4geRG_DuqQDQwnLURFwhSfmnUU9_EjGXAlyHHcJdZQTKNRF0DiMUGVlc9gZuUG-R5ykI2yGFFE1AiCklI4jpJl7JWsEBJnaSWzbqiavNBgscjEP_x2lYqAm5Pv8BUyN-NTc7AnCOONP53Q9YPc_bjb2e1zgu-Ho/s896/photo_2024-04-19_11-05-40.jpg

ជាមួយគ្នានេះ អ្នកជំងឺភឿកអាចប្រឈមនឹងផលប៉ះពាល់ដោយពន្លឺព្រះអាទិត្យខ្លាំងបំផុត រហូតអាចបណ្តាលឲ្យមានស្នាមជាំឬរលាកស្បែកជាដើម ក៏ដូចជាអាចវិវត្តទៅជាជំងឺមហារីកស្បែកបានយ៉ាងឆាប់រហ័ស ប្រសិនបើមិនបានទទួលការថែទាំឲ្យបានត្រឹមត្រូវ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcQC1wQZwmk1WOrWVx1WguOMppdxfSvda6zlzXLbqqBJ4g&s

ចំពោះភ្នែកវិញ អ្នកជំងឺភឿកភាគច្រើន គឺជាចំណុចរសើប ដែលជាទូទៅភ្នែករបស់ពួកគេតែងមានពណ៌ផ្កាឈូក ខៀវខ្ចី ប្រផេះ និងត្នោតខ្ចីជាដើម ស្របពេលដែលភ្នែកនឹងងាយរងផលប៉ះពាល់នឹងពន្លឺ និងរមែងប្រឈមនឹងបញ្ហាផ្សេងៗជាច្រើនប្រភេទទៀតទាក់ទងនឹងភ្នែក។ ដូច្នេះហើយ អ្នកជំងឺភឿកគឺត្រូវតែមានពិនិត្យតាមដាន ពិគ្រោះយោបល់ជាមួយគ្រូពេទ្រឲ្យបានទៀងទាត់ ពាក់ព័ន្ធជាពិសេសគឺជំងឺស្បែក និងភ្នែកនេះផងដែរ៕

ទុរេនថៃនៅតែលក់ដាច់នៅចិន បើទោះវៀតណាមព្យាយាមដណ្តើ.ម ទីផ្សារ

0

ប្រទេសថៃ ៖ កន្លងមក ប្រទេសវៀតណាមបាននាំចេញទុរេនយ៉ាងច្រើនទៅប្រទេសចិន និងវ៉ាដាច់ទុរេនថៃ ខណៈថៃធ្លាប់គ្រប់គ្រងទីផ្សារទុរេនចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ហេតុនេះ កាលពីដើមខែមេសា ឆ្នាំ២០២៤ ប្រទេសថៃបានកំណត់គោលដៅបង្កើនការនាំចេញទុរេនទៅចិន និងស្វែងរកយុទ្ធសាស្ត្រថ្មីៗដើម្បីទទួលបានចំណាត់ថ្នាក់ទី១ ជាប្រទេសនាំចេញទុរេនច្រើនទៅចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNORPfpe8ZcmmCsc214rJsVjdBWvmr9ZNnPYIvNkAKwpqCPKO63Zexxy7zwtR3a_xHXuAxL-kXRtz9LXj1SZo8vD9HkHpLC3_0hW4PNd2M6JOw2hFdZ4yaw6CJmK1zGjfRY30O8IVZmLAGdPr1nMRldC765-lphqS8rL3RLdzlu4TLmtCUeYN8hgX3XfI/s720/647d495ea31033ad342a70e7.jpeg

ស្របពេលក្រុមហ៊ុននាំចេញទុរេនថៃ និងកសិករថៃព្រួយបារម្ភថា ប្រទេសវៀតណាមកំពុងដណ្តើមចំណែកទីផ្សារទុរេននៅចិន ហើយអតិថិជនចិនងាកមកចាប់អារម្មណ៍ទុរេនវៀតណាមខ្លាំងជាងទុរេនថៃ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យជាតិក្វាងស៊ី និយាយថា ទុរេនថៃនៅតែលក់ដាច់ដដែល ហើយអតិថិជនចិននៅតែចាប់អារម្មណ៍ទិញទុរេនថៃ បើទោះជាវៀតណាមព្យាយាមដណ្តើមទីផ្សារក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJZTHm6ht8Eo7SqE9h0P9uQfGFS1DSZW90TtOVxbn_QqeuQ2qwNN5i4FQbj1QyQuJxT6wUQjfJjLpr5A7lXgRI5r8-Beo7EynbdxMPPUSAtDQEzJpMZHJtzpPIAx-3m6Lak770Z8UIPIaiCeeBoiNGuoVt2jUreOedSTjaK73MDiasTgL3optXgJ1S8Yo/s800/67480f63-8643-431e-8924-6c11e25b3db5.jpeg

រយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសចិនបាននាំចូលផ្លែទុរេនពីថៃក្នុងបរិមាណយ៉ាងច្រើន ប៉ុន្តែប្រទេសវៀតណាមបានដណ្តើ.ម ចំណែកទីផ្សារទុរេនយ៉ាងឆាប់រហ័ស ។ ដូច្នេះ ទុរេនថៃ និងទុរេនវៀតណាមបានប្រជែងគ្នាទៅវិញទៅមក ហើយធ្វើឱ្យអតិថិជនចិនអាចជ្រើសរើសប្រភេទ និងតម្លៃទុរេនបន្ថែមទៀត ហើយពូជទុរេនខុសគ្នារបស់ប្រទេសទាំងពីរបានដោះស្រាយបញ្ហាខ្វះខាតទុរេននៅចិន ពេលផុតរដូវកាលទុរេន ។ នេះបើតាមការលើកឡើងរបស់សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យជាតិក្វាងស៊ី ឈ្មោះ ហ៊ូឆៅ ។

ការនាំចេញទុរេនថៃ និងទុរេនវៀតណាមមកកាន់ប្រទេសចិនក្នុងពេលវេលាខុសគ្នា វាធ្វើឱ្យអតិថិជនចិនអាចទិញទុរេនស្រស់ក្នុងរយៈពេលកាន់តែយូរ ។ អតិថិជនចិនចូលចិត្តបរិភោគទុរេនពូជខុសៗគ្នា និងអាចធ្វើឱ្យប្រទេសចិនខ្វះពូជទុរេនខ្លះលក់នៅលើទីផ្សាររយៈពេលខ្លី ។ ហេតុនេះ ទុរេនពូជផ្សេងទៀតនឹងចូលមកទីផ្សារជំនួសដើម្បីបំពេញតម្រូវការអតិថិជន ។ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចឈ្មោះ ហ៊ូឆៅ និយាយថា ទុរេនមានគុណភាពល្អ តម្លៃសមរម្យ និងមានរសជាតិឆ្ងាញ់ នៅតែទទួលបានការចាប់អារម្មណ៍ពីអតិថិជនចិនជានិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2bHrw2DhgYQPwiwReDxEyhDK9uVMdUmrZkHIrNeTDLQOZFzyOVtC_Yv2lobqaj-KNPp_tth12QcYZoOqPcm1baHESTWhu1SFRQzy1mG7w63bwzW5oAUxz-snOvUC5bAt-nGuD857bB7f4Uk8wgj-MPq9e0ckH6gfnA1w4oHpOXEOOhkLU5BkfbSeYfPU/s1200/f6fac79b-e39d-430d-894e-ea9bd361ab8f.jpeg

ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃការជួញដូរតាមអនឡាញ និងប្រព័ន្ធដឹកជញ្ជូនបានគាំទ្រដល់ការលក់ទុរេននៅប្រទេសចិនយ៉ាងខ្លាំង ។ អតិថិជនចិនអាចជ្រើសរើសទិញទុរេនមកពីក្រុមបណ្តាប្រទេសអាស៊ាន តាមរយៈអនឡាញយ៉ាងងាយស្រួល ។

អតិថិជនម្នាក់និយាយថា ៖ «ទុរេនថៃមានរសជាតិឆ្ងាញ់ និងមានក្លិនក្រអូបណាស់ ហើយជារៀងរាល់ឆ្នាំ គ្រួសារខ្ញុំបានទិញទុរេនម៉ន់ថងរបស់ថៃមកបរិភោគ ។ ពេលនេះ ក្រៅពីទុរេនថៃ គឺមានទុរេនវៀតណាមឱ្យជ្រើសរើសផងដែរ វាដូចជា Bonus សម្រាប់អ្នកចូលចិត្តទុរេន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKS5paR9AJciGzzS_ZxFk1UJFFPkdjKMDxMMILx-ehW7vE3CEzryupoga_6SbLQCcLjlN_qADgQ0Z5KBH4yldYq0MiryWXyUv8zh8sFKE7wtAqfvqHAAhR7BBgDYGXaCzrZYXQH32MuZ5qlqz7iSvZLRS5FdmxHPt990I1QHoN3KijDkLIa6Lo_jGCbw0/s300/images%20(3).jpg

ពីង ឈៀងយៀន ជានាយកក្រុមហ៊ុនលក់ផលិតផលបរទេស និយាយថា ទុរេន គឺជាអំណោយដ៏ពិសេស ហើយអតិថិជនចិនចូលចិត្តបរិភោគទុរេនជានិច្ច ។ បច្ចុប្បន្ន ក្រុមហ៊ុនលក់ផលិតផលបរទេសបានទំនាក់ទំនង និងសហការជាមួយក្រុមហ៊ុនថៃ ដើម្បីជំរុញផលិតផលទុរេនមានគុណភាពមកកាន់ទីផ្សារចិនបន្ថែមទៀត តាមរយៈការអភិវឌ្ឍ និងជំរុញការផ្គត់ផ្គង់ជាបន្តបន្ទាប់ ។ ហេតុនេះ គេអាចរក្សាទុកទុរេនថៃឱ្យនៅស្រស់ក្នុងអំឡុងពេលដឹកជញ្ជូន, ធនាគារគុណភាព និងរសជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXodFR2bWsckGM8sKh9nEXCN03Eico3GjyGr5uWZUKQoEf0YlJV4jJ5G0EsH1JW6LSGdhTYErWFIvp5MtDJdVe-DcWPM3HMo7yXKiEzC-FVugfuML9FNMZpaoQ_2I9vp9y6qahe81HnXdeYMdmTGjqNmq-I442JBFDteiSnocuAK1FM42_AwqWya-l_RQ/s1200/32ba7377-2a41-4311-8fd6-225d131466a5.jpeg

សារព័ត៌មានស៊ិនហួររាយការណ៍ថា បរិមាណការនាំចេញទុរេនថៃមកប្រទេសចិន កាលពីឆ្នាំ២០២៣ បានកើនឡើង៨១,៧% បើប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចុប្បន្ន ទុរេន៧០% ដែលប្រទេសចិនបាននាំចូល គឺជាទុរេនថៃ ។ រីឯការនិយមបរិភោគទុរេននៅចិនបានកើនឡើង ហើយតម្រូវការនៅលើទីផ្សារក្នុងឆ្នាំ២០២៤ នៅតែរឹងមាំដដែល ។

កន្លងមក ការធ្វើពាណិជ្ជកម្មរវាងចិន និងបណ្តាប្រទេសអាស៊ានបានកើនឡើងជាបន្តបន្ទាប់ ដោយបានដឹកជញ្ជូនផលិតផលតាមផ្លូវគោក និងផ្លូវសមុទ្រ ។ ចំណែកការនាំចេញទុរេនទៅលក់នៅប្រទេសចិនបានធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងផ្នែកសេដ្ឋកិច្ចក្នុងតំបន់ ទើបធ្វើឱ្យការដឹកជញ្ជូនទុរេនមកចិនមានប្រសិទ្ធភាព, ងាយស្រួល និងកាន់តែឆាប់រហ័ស ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1oyN7DS4HQOlWditXIhPaUuGFzlOhok28IzlB_dZWNbc7iKVZcjiuE1OMLD38Brh34lyiQfD-OGY0p4k0b32DdMXm13OQpInc9zu4YKsh4xiuUg91EA_9ORMKqS8Np1GNDEOETWC4EBRp5Vjc6r9qUE-tGrwgu2-XtbF-GP_NxJN8kk4pv5rIfDAszDY/s1500/4815063.jpg

ជាង ៥០% នៃពលករបរទេសនៅប្រទេសកូរ៉េ រកចំណូលបានរហូតដល់ ២,២០០ ដុល្លារក្នុងមួយខែ

0

កូរ៉េខាងត្បូង៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ការិយាល័យស្ថិតិជាតិកូរ៉េបានប្រកាសលទ្ធផលនៃការស្ទង់មតិលើប្រាក់ចំណូលរបស់ពលករបរទេសដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង។
ក្នុងការស្ទង់មតិនោះលទ្ធផលបានបង្ហាញថា ៥០.៦% នៃពលករបរទេសដែលធ្វើការនៅប្រទេសកូរ៉េខាងត្បូង ទទួលបានប្រាក់ខែជាមធ្យមពី ២-៣ លានវ៉ុន (ប្រមាណ ១,៤៥០-២,២០០ ដុល្លារអាមេរិកក្នុងមួយខែ)។ រីឯ ៦២.៦% នៃពលករបរទេសគឺសុទ្ធតែពេញចិត្តនឹងការងាររបស់ពួកគេ ហើយអត្រានៃការចង់ផ្លាស់ប្តូរការងារគឺមានត្រឹមតែ ១២.៣% ប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqL0y9TuUxMy73ZvESTX_HGfjF30xPm-JLlZNSfdKnbbDcByv2uJ3UlpEfSn8214Xx_MxXRtybCNbr8AdwY4nakt1yYXOHynib45jaylKWqP7rMHyJ5SGnffMeER3MMwdigb1zg2aaCGMb2GndysRk00rADWxzLtToHU5nvVhXFd3Y76z0C-ksiHxA-kg/s935/19741_17525_0.jpg

មូលហេតុទូទៅបំផុតដែលពលករបរទេសចង់ផ្លាស់ប្តូរការងារគឺដោយសារតែប្រាក់បៀវត្សរ៍ទាប (៣៩.២%) បន្ទាប់មកដោយសារតែការងារមានភាពលំបាក និងគ្រោះថ្នាក់ខ្លាំង (១៩.៤%)។ ជាពិសេសនៅឆ្នាំ ២០២៣ ជនបរទេសប្រហែល ១៣.៥% ដែលកំពុងស្នាក់នៅក្នុងប្រទេសកូរ៉េបានចែករំលែកថាពួកគេមានការលំបាកផ្នែកហិរញ្ញវត្ថុ ខណៈនិស្សិតអន្តរជាតិចំនួន ៨៨% ផ្សេងទៀតទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែតិចជាង ១,៤៥០ ដុល្លារ។ បើយោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិកូរ៉េនៅថ្ងៃទី ១៧ ខែមេសា ក៏បានឱ្យដឹងទៀតថា ជិត ៣០% នៃពលករបរទេសសុទ្ធតែធ្វើការលើសពី ៥០ ម៉ោងក្នុងមួយសប្តាហ៍កាលពីឆ្នាំ ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbXKlyCyOVyzpbkXFVFt_QsVm3wH8j71usmG_tFJB2XOFsWRb6N83Wa9iKTV_dG1rSNoaMQ65EajCZk_ARw5SdEAgzdQ80fCwk4DTwJC4BxonDZcw93S7h20Ng_4tPr9m9_zlM73OHA4YJXVm2QtQXxjGypsb20hPXPoIQNCEP5N7aklHCblrE44UkvGQ/s600/401056f4-265f-4652-9f2d-cdd167b714cc.jpeg

ដូច្នោះហើយគិតត្រឹមខែឧសភា ឆ្នាំ ២០២៣ ជនបរទេសសរុបចំនួន ១.៤៣ លាននាក់ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅសុទ្ធតែបានរស់នៅក្នុងប្រទេសកូរ៉េ ហើយ ៦៤.៥% នៃពួកគេគឺសុទ្ធតែមានការងារនៅទីនេះ។ ក្នុងចំណោមនោះ ៥៦.៥% នៃពលករបរទេសគឺធ្វើការពី ៤០ ទៅ ៥០ ម៉ោងក្នុងមួយសប្តាហ៍ ហើយ ២៨.៦% បាននិយាយថាម៉ោងធ្វើការប្រចាំសប្តាហ៍របស់ពួកគេមានរហូតដល់ ៥០ ម៉ោងឯណោះ និងប្រហែល ៣១.៨% នៃជនបរទេសទាំងអស់នៅក្នុងប្រទេសកូរ៉េគឺអសកម្មផ្នែកសេដ្ឋកិច្ច ហើយ ៣.៧% អត់ការងារធ្វើនៅពេលកំពុងស្វែងរកការងារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh82ruahKhLtFQatQgDm2ULuI3FyYN4uLgcjRoR7RJJdrc7rt_k6hoCXkYZ9IMFBLO29QOu12KgcbhJmgvJlm6ejhxUTK-aPQaWvOg1pu31VLNAqpJ1ysYCROswk0w6g_qwxrfE6OMN35m4UGqVNIPKaAeK4waDklYniwpQ33CBbTNFsC1aJLb6d7-f4qQ/s1023/1672234652767.jpg

គួរបញ្ជាក់ដែរថា ក្នុងចំណោមចំនួនជនបរទេសសរុបទាំងអស់ដែលបានស្នាក់នៅក្នុងប្រទេសកូរ៉េលើសពី ៣ ខែ ចំនួនពលករដែលមានសញ្ជាតិចិនមានរហូតដល់ ៣៣% ដែលស្មើនឹងសមាមាត្រច្រើនជាងគេ ហើយជនជាតិវៀតណាមមានចំនួន ១៤.១% ។ ចំណែកឯសមាមាត្រនៃជនបរទេសមកពីប្រទេសមិនមែនអាស៊ីមានរហូតដល់ ៩.៧%។ ទិន្នន័យក៏បានបង្ហាញដែរថា បច្ចុប្បន្នបុគ្គលប្រហែល ២៦៩,០០០ នាក់ដែលបានស្នាក់នៅទីនេះសុទ្ធតែធ្វើការក្នុងវិស័យមិនមែនវិជ្ជាជីវៈ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgumJCJx4s6Kv9ErOCVTqhm8OpE-lX7qVDPRZHG3sejFfDK_XBc1dId258PCB3I4k1EY-Fl_-jr4qfWH-Q95qrn8VPeSAaOFUfacjB7wDqNVoGoiuzUEVffRfPD7nIe9kU3oPbSbaPZNAyIm0HTRL3UDb6A5Ah7kaF3Ng6R6fPkr2HFhdXcquvTjAisnQs/s650/20181217000866_0.jpg

ការធ្វើលំហាត់គណិតវិទ្យាពិបាកខ្លាំងប៉ះពាល់ដល់ក្តីសុបិនកូនសិស្ស

0

យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យអន្តរជាតិបង្ហាញថា ការធ្វើលំហាត់គណិតវិទ្យាពិបាកខ្លាំងពេកនឹងធ្វើឱ្យប៉ះពាល់ដល់ក្តីសុបិនរបស់កូនសិស្ស ព្រមទាំងទំនាក់ទំនងក្នុងគ្រួសារផងដែរ ។ តើអ្នកណាខ្លះធ្លាប់ត្រូវបានឪពុក-ម្តាយស្តីឱ្យនៅពេលធ្វើលំហាត់ម្តងៗ?https://static.independent.co.uk/s3fs-public/thumbnails/image/2017/05/30/11/child-doing-maths.jpg

ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ South Australia និងសាកលវិទ្យាល័យ St. Francis Xavier នៅប្រទេសកាណាដា បង្ហាញថា លំហាត់គណិតវិទ្យាអាចធ្វើឱ្យប៉ះពាល់ដល់កូនសិស្ស ច្រើនជាងការផ្តល់នូវគុណសម្បត្តិ ជាពិសេស ការដាក់លំហាត់ស្មុគស្មាញខ្លាំងសម្រាប់កូនសិស្ស ។ លើសពីនេះ វានឹងធ្វើឱ្យអាណាព្យាបាលដែលជួយបង្រៀនកូននៅផ្ទះ ក៏ស្មុគស្មាញផងដែរ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDcVvaUTV4pCS3Rzchl684tRCSYZVWUaZm-aB8sSbZOsSYRSfF0ik61WsN210yBOObdsW93s9LgOcamtz6584uixgpjbgdcnScML_u7SLzIgfNh878V3jUcOlzCQtmutMWGUrX3COIEEG8WrPJ_EIvVK0kVK9OVvm9YlxqrjKWJVNIplhOhZH-O-ERluI/s945/Article-Page-38.png

    លទ្ធផលការស្រាវជ្រាវនេះបានមកពីការសម្ភាសន៍ក្រុមគ្រួសារពលរដ្ឋកាណាដា ចំនួន៨គ្រួសារ ពាក់ព័ន្ធនឹងបទពិសោធន៍របស់ពួកគេជាមួយការធ្វើលំហាត់គណិតវិទ្យា ។ ក្រុមគ្រួសារទាំងនេះមានកូនរៀននៅថ្នាក់បឋមសិក្សា ដែលមានអាយុចាប់ពី៨ឆ្នាំ ទៅ៩ឆ្នាំ គឺជាអាយុចាប់ផ្តើមសិក្សាមុខវិជ្ជាគណិតវិទ្យាយ៉ាងហ្មត់ចត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfy-1Aj0vNP8aulXS0L3yRWSIwXFKwtBBsEqnVbY_Fk_2CpbOZsb9HVYRvYnpgax4lNWNdhwzI9AXmrQ34tneoE4Nd5cEK_YXyXa-ArHysXb6lIbOuDndXeW5apDDltZHL8SC7xUNyC_Xye5i21iSPdDfCLgUjC5NsYAXoFdpc2Lyk9j6BhYCUC0k2wgM/s620/math-happy-girl-stock.jpg

    Lisa O’Keeffe ជាសាស្ត្រាចារ្យមុខវិជ្ជាគណិតវិទ្យានៅសាកលវិទ្យាល័យ South Australia និយាយថា ៖ «លំហាត់ត្រូវបានគេទទួលស្គាល់យូរមកហើយថា វានឹងជួយពង្រឹងការរៀនសូត្ររបស់កុមារ ប៉ុន្តែបើដាក់លំហាត់គណិតវិទ្យាលំបាកខ្លាំងពេកសម្រាប់ពួកគេ បើទោះជាឪពុក-ម្តាយបានជួយបង្រៀនក្តី វានឹងធ្វើឱ្យកុមារពុំចង់ធ្វើលំហាត់គណិតវិទ្យាទេ ហើយតែងតែសួរដដែលៗថា ហេតុអ្វីចាំបាច់ធ្វើលំហាត់?» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-jincTJkyn9MfwqqDfh3sYh3HprkRFB4P3Zs9A-fQ-H2VIVtZDCPrS5Lpn8aKMO0HY-aBtcndrTgjuL6c6iQFH1hyphenhyphenuQeIObed6fzoxIRR8qY6XUQfPK3ygKIXFvBtvC2XcoPDseNUXzi4sVTLWV-VtUwvdG0Zo5kyyJ-F7gDQQ36Vx0Y4McgQkNhmvcI/s1000/photo_2024-04-19_09-58-35.jpg

    ក្រៅពីនេះ ការធ្វើលំហាត់ពិបាកខ្លាំងពេក ជាពិសេស លំហាត់គណិតវិទ្យា នឹងធ្វើឱ្យប៉ះពាល់ដល់ពេលវេលាសម្រាករបស់ក្រុមគ្រួសារផងដែរ ដូចជា ៖ ពេលវេលាឪពុក-ម្តាយនៅជាមួយកូន ឬពេលចូលសម្រាកពេលយប់ ជាដើម ។ ដូច្នេះ វាធ្វើឱ្យគ្រួសារទាំងមូលមានអារម្មណ៍តានតឹង ។https://cdn.cdnparenting.com/articles/2018/03/302872205-H-1024x700.webp

    មិនតែប៉ុណ្ណោះ ការសិក្សាមុខវិជ្ជាគណិតវិទ្យាដ៏ស្មុគស្មាញ នឹងធ្វើឱ្យប៉ះពាល់ដល់ផ្នែកផ្សេងៗ ដូចជា ៖ វាធ្វើឱ្យក្នុងអំឡុងពេលបង្រៀនកូន ឪពុក-ម្តាយគិតថា ខ្លួនឯងមិនឆ្លាតគ្រប់គ្រាន់ ពីព្រោះមិនអាចពន្យល់ឱ្យកូនយល់បាន ។ រីឯស្ត្រីជាម្តាយភាគច្រើនតែងតែមានអារម្មណ៍ថា មុខវិជ្ជាគណិតវិទ្យាមិនសាកសមជាមួយខ្លួនទេ ។ ការគិតបែបនេះកើតឡើងដោយសារសង្គមបានប្រកាន់ជំហរនេះ ក្នុងគោលបំណងពុំផ្តល់តម្លៃឱ្យស្ត្រី ។https://wpvip.edutopia.org/wp-content/uploads/2022/10/kids-doing-homework-math-problems-at-the-kitchen-table-at-home_t20_K6blK1_master.jpg?w=2880&quality=85

    ចំណែកផលប៉ះពាល់រយៈពេលវែងចំពោះកូនសិស្ស គឺវានឹងប៉ះពាល់ដល់ក្តីសុបិន និងកម្លាំងចិត្ត ដែលពួកគេចង់ធ្វើ ឬចង់ក្លាយខ្លួនជាអ្វីមួយនាថ្ងៃអនាគត ជាពិសេស ការងារ ។ ដូច្នេះ អ្នកស្រាវជ្រាវដែលសិក្សាអំពីប្រធានបទនេះបាននិយាយដូចៗគ្នាថា ការដាក់លំហាត់ងាយៗឱ្យសិស្សធ្វើ គឺជាជម្រើសដ៏ល្អបំផុត ពីព្រោះការធ្វើលំហាត់នៅផ្ទះ នឹងជួយឱ្យកូនសិស្សអាចរំលឹកមេរៀនដែលពួកគេទើបតែបានរៀនថ្មីៗ ៕

រដ្ឋបាលខេត្តកំពត ត្រៀមសាងសង់ប្រាសាទលោកយាយម៉ៅ នៅលើកំពូលភ្នំមួយ

0

ដើម្បីលើកកម្ពស់ជំនឿសាសនា ក៏ដូចជាទេសចរណ៍សាសនា អាជ្ញាធរខេត្តកំពត បានផ្តួចផ្តើមរៀបចំសាងសង់ប្រាសាទលោកយាយម៉ៅនៅលើកំពូលភ្នំទ្វារ ដើម្បីបង្កើនភាពទាក់ទាញទេសចរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwcBKqKBiE8wrdsxKeS_0SZi6wSW3vqaOQuuGBd6Ohyk-muqyZ9uUBBpmN6VaU_nhzS8M6L9_AhyIHVR8QGxNKPqM4tRXdIwoHp6YdxW6rd5EuLIc3Xy1aHc1iHygkrA92d5eqnq6I6Lja8aS0SKhlFkitEFP3TMf0GuPkohKr10nE14Sa4AcCKLdkWxY/s1280/101006c89193d300cdf3594cf8994af0.jpeg

ប្រាសាទលោកយាយម៉ៅ នៅលើកំពូលភ្នំទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត (ទល់មុខអាស្រមចាស់)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSda2NBWt0DWH3BFIQEjjKlOPD28qcz2-jo6axsSo1DGyzV3_Ub1IyjAvXLT3LjK21YjtEW2BRsMXpYTI7GSyljks4wq8m-hSnraNZA99UOoRE3tWmRUIIykWx39C9XDCgQK12aLF3cB44cEi5MWdpNLVtkWK6RfuLLd8Ce1eDH1JNkjR5d5m29RgTppY/s1280/7a855a982777d3555618cceaad42c867.jpeg

អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា៖”ប្រជាពលរដ្ឋដែលបានធ្វើដំណើរមកលេង ឬឆ្លងកាត់ខេត្តកំពត តែងតែឈប់ និងចូលទៅអាស្រមបារមីលោកយាយម៉ៅ ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុវត្ថិភាពតាមផ្លូវ។ ដោយសារតែទីតាំងអាស្រមនៅខាងឆ្វេងដៃ តម្រូវឱ្យពលរដ្ឋ និងភ្ញៀវទេសចរ ត្រូវនាំគ្នាធ្វើដំណើរឆ្លងផ្លូវ ដែលអាចបង្កឱ្យមានការកក់ស្ទះ ឬមានគ្រោះថ្នាក់ចរាចរណ៍កើកឡើងជាយថាហេតុ។ ដើម្បីបញ្ចៀសបញ្ហាដែលអាចកើតមានឡើងទាំងនេះ ទើបអាជ្ញាធរខេត្តមានគំនិតផ្តួចផ្តើមសាងសង់ប្រាសាទថ្មីជូនលោកយាយម៉ៅ នៅលើកំពូលភ្នំទ្វារវិញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEish2L3usp7UQgIvrFOIX3eSs3cgKxlljVd0A62473cYpzE89h_pOA224iE2uqPjJDSF_bS3-ySs7hq0n6TXuiIT3tz2TH7iJPKjeFyzKzh3O7m7IHJpTagWzezcLPI8N4DM80JAhJqGCJCv-L2UC5Kos7X2AGy4jkx7AOtnVjumx-Hvt4VP6OENGlK9ZA/s1280/041702b51bf6deb3ff8389cec78742bf.jpeg

ការសាងសង់ប្រាសាទលោកយាយម៉ៅនៅលើកំពូលភ្នំ ដើម្បីលើកកម្ពស់ដល់ជំនឿសាសនាផង និងដើម្បីទាក់ទាញភ្ញៀវទេសចរផង ព្រោះពីទីតាំងប្រាសាទលោកយាយម៉ៅនៅលើភ្នំទ្វារនេះ អាចមើលឃើញវាលស្រែចម្ការ ភូមិឋានពលរដ្ឋ និងជួរភ្នំនានានៅក្នុងខេត្តកំពត៕