ប្រទេសថៃ ៖ កន្លងមក ប្រទេសវៀតណាមបាននាំចេញទុរេនយ៉ាងច្រើនទៅប្រទេសចិន និងវ៉ាដាច់ទុរេនថៃ ខណៈថៃធ្លាប់គ្រប់គ្រងទីផ្សារទុរេនចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ហេតុនេះ កាលពីដើមខែមេសា ឆ្នាំ២០២៤ ប្រទេសថៃបានកំណត់គោលដៅបង្កើនការនាំចេញទុរេនទៅចិន និងស្វែងរកយុទ្ធសាស្ត្រថ្មីៗដើម្បីទទួលបានចំណាត់ថ្នាក់ទី១ ជាប្រទេសនាំចេញទុរេនច្រើនទៅចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNORPfpe8ZcmmCsc214rJsVjdBWvmr9ZNnPYIvNkAKwpqCPKO63Zexxy7zwtR3a_xHXuAxL-kXRtz9LXj1SZo8vD9HkHpLC3_0hW4PNd2M6JOw2hFdZ4yaw6CJmK1zGjfRY30O8IVZmLAGdPr1nMRldC765-lphqS8rL3RLdzlu4TLmtCUeYN8hgX3XfI/s720/647d495ea31033ad342a70e7.jpeg

ស្របពេលក្រុមហ៊ុននាំចេញទុរេនថៃ និងកសិករថៃព្រួយបារម្ភថា ប្រទេសវៀតណាមកំពុងដណ្តើមចំណែកទីផ្សារទុរេននៅចិន ហើយអតិថិជនចិនងាកមកចាប់អារម្មណ៍ទុរេនវៀតណាមខ្លាំងជាងទុរេនថៃ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យជាតិក្វាងស៊ី និយាយថា ទុរេនថៃនៅតែលក់ដាច់ដដែល ហើយអតិថិជនចិននៅតែចាប់អារម្មណ៍ទិញទុរេនថៃ បើទោះជាវៀតណាមព្យាយាមដណ្តើមទីផ្សារក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJZTHm6ht8Eo7SqE9h0P9uQfGFS1DSZW90TtOVxbn_QqeuQ2qwNN5i4FQbj1QyQuJxT6wUQjfJjLpr5A7lXgRI5r8-Beo7EynbdxMPPUSAtDQEzJpMZHJtzpPIAx-3m6Lak770Z8UIPIaiCeeBoiNGuoVt2jUreOedSTjaK73MDiasTgL3optXgJ1S8Yo/s800/67480f63-8643-431e-8924-6c11e25b3db5.jpeg

រយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសចិនបាននាំចូលផ្លែទុរេនពីថៃក្នុងបរិមាណយ៉ាងច្រើន ប៉ុន្តែប្រទេសវៀតណាមបានដណ្តើ.ម ចំណែកទីផ្សារទុរេនយ៉ាងឆាប់រហ័ស ។ ដូច្នេះ ទុរេនថៃ និងទុរេនវៀតណាមបានប្រជែងគ្នាទៅវិញទៅមក ហើយធ្វើឱ្យអតិថិជនចិនអាចជ្រើសរើសប្រភេទ និងតម្លៃទុរេនបន្ថែមទៀត ហើយពូជទុរេនខុសគ្នារបស់ប្រទេសទាំងពីរបានដោះស្រាយបញ្ហាខ្វះខាតទុរេននៅចិន ពេលផុតរដូវកាលទុរេន ។ នេះបើតាមការលើកឡើងរបស់សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យជាតិក្វាងស៊ី ឈ្មោះ ហ៊ូឆៅ ។

ការនាំចេញទុរេនថៃ និងទុរេនវៀតណាមមកកាន់ប្រទេសចិនក្នុងពេលវេលាខុសគ្នា វាធ្វើឱ្យអតិថិជនចិនអាចទិញទុរេនស្រស់ក្នុងរយៈពេលកាន់តែយូរ ។ អតិថិជនចិនចូលចិត្តបរិភោគទុរេនពូជខុសៗគ្នា និងអាចធ្វើឱ្យប្រទេសចិនខ្វះពូជទុរេនខ្លះលក់នៅលើទីផ្សាររយៈពេលខ្លី ។ ហេតុនេះ ទុរេនពូជផ្សេងទៀតនឹងចូលមកទីផ្សារជំនួសដើម្បីបំពេញតម្រូវការអតិថិជន ។ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចឈ្មោះ ហ៊ូឆៅ និយាយថា ទុរេនមានគុណភាពល្អ តម្លៃសមរម្យ និងមានរសជាតិឆ្ងាញ់ នៅតែទទួលបានការចាប់អារម្មណ៍ពីអតិថិជនចិនជានិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2bHrw2DhgYQPwiwReDxEyhDK9uVMdUmrZkHIrNeTDLQOZFzyOVtC_Yv2lobqaj-KNPp_tth12QcYZoOqPcm1baHESTWhu1SFRQzy1mG7w63bwzW5oAUxz-snOvUC5bAt-nGuD857bB7f4Uk8wgj-MPq9e0ckH6gfnA1w4oHpOXEOOhkLU5BkfbSeYfPU/s1200/f6fac79b-e39d-430d-894e-ea9bd361ab8f.jpeg

ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃការជួញដូរតាមអនឡាញ និងប្រព័ន្ធដឹកជញ្ជូនបានគាំទ្រដល់ការលក់ទុរេននៅប្រទេសចិនយ៉ាងខ្លាំង ។ អតិថិជនចិនអាចជ្រើសរើសទិញទុរេនមកពីក្រុមបណ្តាប្រទេសអាស៊ាន តាមរយៈអនឡាញយ៉ាងងាយស្រួល ។

អតិថិជនម្នាក់និយាយថា ៖ «ទុរេនថៃមានរសជាតិឆ្ងាញ់ និងមានក្លិនក្រអូបណាស់ ហើយជារៀងរាល់ឆ្នាំ គ្រួសារខ្ញុំបានទិញទុរេនម៉ន់ថងរបស់ថៃមកបរិភោគ ។ ពេលនេះ ក្រៅពីទុរេនថៃ គឺមានទុរេនវៀតណាមឱ្យជ្រើសរើសផងដែរ វាដូចជា Bonus សម្រាប់អ្នកចូលចិត្តទុរេន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKS5paR9AJciGzzS_ZxFk1UJFFPkdjKMDxMMILx-ehW7vE3CEzryupoga_6SbLQCcLjlN_qADgQ0Z5KBH4yldYq0MiryWXyUv8zh8sFKE7wtAqfvqHAAhR7BBgDYGXaCzrZYXQH32MuZ5qlqz7iSvZLRS5FdmxHPt990I1QHoN3KijDkLIa6Lo_jGCbw0/s300/images%20(3).jpg

ពីង ឈៀងយៀន ជានាយកក្រុមហ៊ុនលក់ផលិតផលបរទេស និយាយថា ទុរេន គឺជាអំណោយដ៏ពិសេស ហើយអតិថិជនចិនចូលចិត្តបរិភោគទុរេនជានិច្ច ។ បច្ចុប្បន្ន ក្រុមហ៊ុនលក់ផលិតផលបរទេសបានទំនាក់ទំនង និងសហការជាមួយក្រុមហ៊ុនថៃ ដើម្បីជំរុញផលិតផលទុរេនមានគុណភាពមកកាន់ទីផ្សារចិនបន្ថែមទៀត តាមរយៈការអភិវឌ្ឍ និងជំរុញការផ្គត់ផ្គង់ជាបន្តបន្ទាប់ ។ ហេតុនេះ គេអាចរក្សាទុកទុរេនថៃឱ្យនៅស្រស់ក្នុងអំឡុងពេលដឹកជញ្ជូន, ធនាគារគុណភាព និងរសជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXodFR2bWsckGM8sKh9nEXCN03Eico3GjyGr5uWZUKQoEf0YlJV4jJ5G0EsH1JW6LSGdhTYErWFIvp5MtDJdVe-DcWPM3HMo7yXKiEzC-FVugfuML9FNMZpaoQ_2I9vp9y6qahe81HnXdeYMdmTGjqNmq-I442JBFDteiSnocuAK1FM42_AwqWya-l_RQ/s1200/32ba7377-2a41-4311-8fd6-225d131466a5.jpeg

សារព័ត៌មានស៊ិនហួររាយការណ៍ថា បរិមាណការនាំចេញទុរេនថៃមកប្រទេសចិន កាលពីឆ្នាំ២០២៣ បានកើនឡើង៨១,៧% បើប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចុប្បន្ន ទុរេន៧០% ដែលប្រទេសចិនបាននាំចូល គឺជាទុរេនថៃ ។ រីឯការនិយមបរិភោគទុរេននៅចិនបានកើនឡើង ហើយតម្រូវការនៅលើទីផ្សារក្នុងឆ្នាំ២០២៤ នៅតែរឹងមាំដដែល ។

កន្លងមក ការធ្វើពាណិជ្ជកម្មរវាងចិន និងបណ្តាប្រទេសអាស៊ានបានកើនឡើងជាបន្តបន្ទាប់ ដោយបានដឹកជញ្ជូនផលិតផលតាមផ្លូវគោក និងផ្លូវសមុទ្រ ។ ចំណែកការនាំចេញទុរេនទៅលក់នៅប្រទេសចិនបានធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងផ្នែកសេដ្ឋកិច្ចក្នុងតំបន់ ទើបធ្វើឱ្យការដឹកជញ្ជូនទុរេនមកចិនមានប្រសិទ្ធភាព, ងាយស្រួល និងកាន់តែឆាប់រហ័ស ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1oyN7DS4HQOlWditXIhPaUuGFzlOhok28IzlB_dZWNbc7iKVZcjiuE1OMLD38Brh34lyiQfD-OGY0p4k0b32DdMXm13OQpInc9zu4YKsh4xiuUg91EA_9ORMKqS8Np1GNDEOETWC4EBRp5Vjc6r9qUE-tGrwgu2-XtbF-GP_NxJN8kk4pv5rIfDAszDY/s1500/4815063.jpg