ព្យុះបោកបក់យ៉ាងខ្លាំងនិងទឹកជំនន់ជន់លេចនៅឯទីក្រុងកំពូលអភិជនឌូបៃកាលពីពេលថ្មីៗនេះ បានបង្កឲ្យមានការលើកឡើងជាសំនួរថា តើហេតុការណ៍ដ៏គ្រោះ.ថ្នាក់នេះ វាពិតជាបានជាប់ទាក់ទងនឹងការបណ្តុះពពក បង្កើតភ្លៀងសិប្បនិម្មិតរបស់ប្រទេសនេះមែនដែរឬទេ? ទោះជាយ៉ាងណា អ្នកឧតុនិយមនិងអ្នកជំនាញអាកាសធាតុមួយចំនួនគឺបានច្រានចោលទាំងស្រុងជុំវិញករណីនេះដោយលើកឡើងថា ព្រោះតែការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅផែនដី ទើបបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនិងជន់លេចបែបនេះ។

    https://www.ctvnews.ca/content/dam/ctvnews/en/images/2024/4/17/vehicles-sit-abandoned-in-floodwater-1-6850982-1713376049685.jpg

    ភ្លៀងធ្លាក់ខ្លាំងនៅចន្លោះយប់ថ្ងៃចន្ទដល់ល្ងាចថ្ងៃអង្គារ នៅឯទីក្រុងឌូបៃ ក្នុងកម្រិតទឹកភ្លៀង២៥៥ មីលីម៉ែត្រ រយៈពេលតិចជាង ២៤ ម៉ោង បានធ្វើឲ្យទឹកជំនន់ជន់លិចទីក្រុងឌូបៃទាំងមូល។ ខណៈភ្លៀងលើកនេះទៀតសោត គឺជាយន្តការភ្លៀងសិប្បនិម្មិត ព្រោះថាប្រទេសអារ៉ាប់រួមតែងមានការបណ្ដុះពពកជាទៀងទាត់ដើម្បីបង្កើនកម្រិតនៃការថយចុះទឹកក្រោមដី បង្កឲ្យមានភ្លៀងធ្លាក់ ដោយសារប្រទេសនេះតែងមានអាកាសធាតុក្តៅនិងស្ងួតខ្លាំង ហើយក៏កម្រមានភ្លៀងដោយឯកឯងណាស់។ ទោះជាយ៉ាងណា ភ្លៀងលើកនេះគឺបានធ្វើឲ្យទីក្រុងឌូបៃប្រឈមុខនឹងផលប៉ះពាល់ជាអតិបរមា បើធៀបទៅនឹងប្រទេសជិតខាងផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7Pe4qBWgXmdmWQLcJOR7YDMaYb3fX5l6doWQJTGqXo41SU48MxnxNlAefZZXnVU7H2CbKqhj20tihKfBGBgIM3xouOVN1FH34UtZ9y0L2oqg0eEgSE520c39_jBkO6Ry-L0_ZK0Z1rk5mEBiS6_o_vgjcuUFp7bnEwZiuVrqa7PAkuv3uZOwiGwbFJ90/s1200/photo_2024-04-19_13-17-35.jpg

    យោងតាមសម្តីរបស់សាស្រា្តចារ្យម្នាក់ដែលជាប់ពាក់ព័ន្ធគម្រោងបណ្តុះពពកនៅទីក្រុងឌូបៃក៏លើកឡើងថា ការបណ្តុះពពកបង្កឲ្យមានភ្លៀងលើកនេះគឺវាមិនបានជាប់ពាក់ព័ន្ធនឹងទឹកជំនន់ជន់លិចទូទាំងប្រទេសនោះទេ។ គាត់បន្ថែមថា “ការបណ្ដុះត្រូវបានសាកល្បងនៃការវិវត្តិព្យុះដំណាក់កាលដំបូងប៉ុណ្ណោះ និងមិនសមជាខ្លាំងក្លាដល់ថ្នាក់នេះនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGC2kHyOrdnZB8nuA-yfWet6sswPTb-R1-5ObQCbKo8VHOO2YXwyMMQrAOzx3nNzqaBHZRjRZuESeeKKmHdLHibWnZh1tb5ndm2bU-tlI9Rb6qYa2bB6mXvHtK14UynRK86RFd2ZkYX9Zmu3NAchFixMJE8YFfrNVPYrVEtjWSGHTr1wRwgMn0yM9GN6Q/s1200/photo_2024-04-19_13-17-36.jpg

    ម៉្យាងវិញទៀត ប្រព័ន្ធដំណើរការនៃការអនុវត្តគម្រោងបណ្តុះពពកនេះគឺយើងធ្វើឡើងនៅឈូងសមុទ្រអូម៉ង់ នៅទីនោះវាជាព្យុះដែលមានកម្លាំងខ្លាំងរួចទៅហើយ។ វាទំនងជាមិនសូវមានសុវត្ថិភាពទេក្នុងការបណ្ដុះប្រព័ន្ធបែបនេះ។ ព្រោះថាការដែលយើងបណ្ដុះពពកលើកនេះអាចរួមចំណែកដល់ការបង្កើនបរិមាណទឹកភ្លៀងត្រឹមតែ ២៥% ប៉ុណ្ណោះ ហើយគ្រាប់ពពកដែលប្រមូលផ្តុំក៏មិនអាចបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បែបនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFkQgi_s1qxYgvogPJUyEuA-RDblBbumkY224Yu9vz9P9W-7T8ATo1DgvqCIu_HtDix1Mi_gbNDVnNCdxWk6_u6LzISn7QSJQVq517xCnBAJc9ALMslFQZq4yzf_eAtuuMyVdWyr2alDSiSkT-BjegQrPk5jAJTpPH21Lxx2Q_HI5azy3y4y4-VTHkqWQ/s1200/photo_2024-04-19_13-17-38.jpg

    សាស្រា្តចារ្យរូបនេះបានបន្តទៀតថា “ហេតុការណ៍នេះ គឺជាសញ្ញាដ៏ពិតប្រាកដនៃការប្រែប្រួលអាកាសធាតុ។ វាជាព្យុះផ្គររន្ទះដ៏ធំដែលបង្កឡើងដោយប្រព័ន្ធ synoptic ដែលកំពុងធ្វើដំណើរឆ្លងកាត់តំបន់ឈូងសមុទ្រ ព្រោះតែការឡើងកំដៅផែនដី ដែលទំនោរទៅរកភ្លៀងធ្លាក់ខ្លាំង។ ម៉្យាងវិញទៀត ការឡើងកម្តៅអាចធ្វើឱ្យពពកបរិយាកាសរក្សាសំណើមបន្ថែមទៀត និងកាន់តែធំឡើង ដែលនាំទៅដល់ការបង្កើនអាំងតង់ស៊ីតេនៃប្រព័ន្ធទឹកភ្លៀងផងដែរ៕