ដើម្បីលើកកម្ពស់ជំនឿសាសនា ក៏ដូចជាទេសចរណ៍សាសនា អាជ្ញាធរខេត្តកំពត បានផ្តួចផ្តើមរៀបចំសាងសង់ប្រាសាទលោកយាយម៉ៅនៅលើកំពូលភ្នំទ្វារ ដើម្បីបង្កើនភាពទាក់ទាញទេសចរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwcBKqKBiE8wrdsxKeS_0SZi6wSW3vqaOQuuGBd6Ohyk-muqyZ9uUBBpmN6VaU_nhzS8M6L9_AhyIHVR8QGxNKPqM4tRXdIwoHp6YdxW6rd5EuLIc3Xy1aHc1iHygkrA92d5eqnq6I6Lja8aS0SKhlFkitEFP3TMf0GuPkohKr10nE14Sa4AcCKLdkWxY/s1280/101006c89193d300cdf3594cf8994af0.jpeg

ប្រាសាទលោកយាយម៉ៅ នៅលើកំពូលភ្នំទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត (ទល់មុខអាស្រមចាស់)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSda2NBWt0DWH3BFIQEjjKlOPD28qcz2-jo6axsSo1DGyzV3_Ub1IyjAvXLT3LjK21YjtEW2BRsMXpYTI7GSyljks4wq8m-hSnraNZA99UOoRE3tWmRUIIykWx39C9XDCgQK12aLF3cB44cEi5MWdpNLVtkWK6RfuLLd8Ce1eDH1JNkjR5d5m29RgTppY/s1280/7a855a982777d3555618cceaad42c867.jpeg

អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា៖”ប្រជាពលរដ្ឋដែលបានធ្វើដំណើរមកលេង ឬឆ្លងកាត់ខេត្តកំពត តែងតែឈប់ និងចូលទៅអាស្រមបារមីលោកយាយម៉ៅ ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុវត្ថិភាពតាមផ្លូវ។ ដោយសារតែទីតាំងអាស្រមនៅខាងឆ្វេងដៃ តម្រូវឱ្យពលរដ្ឋ និងភ្ញៀវទេសចរ ត្រូវនាំគ្នាធ្វើដំណើរឆ្លងផ្លូវ ដែលអាចបង្កឱ្យមានការកក់ស្ទះ ឬមានគ្រោះថ្នាក់ចរាចរណ៍កើកឡើងជាយថាហេតុ។ ដើម្បីបញ្ចៀសបញ្ហាដែលអាចកើតមានឡើងទាំងនេះ ទើបអាជ្ញាធរខេត្តមានគំនិតផ្តួចផ្តើមសាងសង់ប្រាសាទថ្មីជូនលោកយាយម៉ៅ នៅលើកំពូលភ្នំទ្វារវិញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEish2L3usp7UQgIvrFOIX3eSs3cgKxlljVd0A62473cYpzE89h_pOA224iE2uqPjJDSF_bS3-ySs7hq0n6TXuiIT3tz2TH7iJPKjeFyzKzh3O7m7IHJpTagWzezcLPI8N4DM80JAhJqGCJCv-L2UC5Kos7X2AGy4jkx7AOtnVjumx-Hvt4VP6OENGlK9ZA/s1280/041702b51bf6deb3ff8389cec78742bf.jpeg

ការសាងសង់ប្រាសាទលោកយាយម៉ៅនៅលើកំពូលភ្នំ ដើម្បីលើកកម្ពស់ដល់ជំនឿសាសនាផង និងដើម្បីទាក់ទាញភ្ញៀវទេសចរផង ព្រោះពីទីតាំងប្រាសាទលោកយាយម៉ៅនៅលើភ្នំទ្វារនេះ អាចមើលឃើញវាលស្រែចម្ការ ភូមិឋានពលរដ្ឋ និងជួរភ្នំនានានៅក្នុងខេត្តកំពត៕