យោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Stanford បង្ហាញថា បើទោះជាបច្ចុប្បន្ន បច្ចេកវិទ្យា AI កាន់តែរីកចម្រើនខ្លាំង និងឆ្លាតជាងមុនក្តី ប៉ុន្តែពុំអាចប្រៀបធៀបជាមួយមនុស្សបានទេ ។ ទោះយ៉ាងណា របាយការណ៍នេះបញ្ជាក់ថា ចាប់ពី៣ឆ្នាំ ទៅ៥ឆ្នាំទៀត បច្ចេកវិទ្យា AI នឹងអាចដណ្តើមការងាររបស់មនុស្ស ។

Human-Centered Artificial Intelligence (HAI) គឺជាភ្នាក់ងារស្រាវជ្រាវពីបច្ចេកវិទ្យា AI របស់សាកលវិទ្យាល័យ Stanford បានបង្ហាញរបាយការណ៍សន្ទស្សន៍ AI ប្រចាំឆ្នាំ២០២៤ ដូចខាងក្រោមនេះ ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Y9bMRG-QIXBXICuV1_prH4bJc-l9M8SAmPM9iOzaxHn3WFHobPMW5waTtVyavhPexIfgpZDspz3mW9it720_mt9mcBK5EhfC3qsFMk_rJ9M-Dh0KPpv5H4YsKmjHDKLI76z-RqNY69iF9k7NalLpEilag9-3Wc5A_6gMbsEG55l8po7jglAqNwf927U/s720/1695892422661.png

១-AI មានសមត្ថភាពលើសមនុស្ស ប៉ុន្តែមិនមែនគ្រប់យ៉ាង ៖
ការសាកល្បងលើប្រធានបទចំនួន៩ របស់ភ្នាក់ងារស្រាវជ្រាវពីបច្ចេកវិទ្យា AI បង្ហាញថា AI មានសមត្ថភាពលើសមនុស្សជាច្រើនផ្នែក ហើយ AI មានសមត្ថភាពលើសមនុស្សយូរមកហើយសម្រាប់ផ្នែកមួយចំនួន ដូចជា ៖ ការចាត់ថ្នាក់រូបភាព, ការអានអត្ថបទ, ការផ្តល់ហេតុផលពីរូបភាព និងការបកស្រាយអត្ថបទភាសាអង់គ្លេស ជាដើម ។

ទោះយ៉ាងណា នៅមានការងារជាច្រើនទៀតដែលបច្ចេកវិទ្យា AI ធ្វើអន់ជាងមនុស្ស ជាពិសេស ការងារដែលមានលក្ខណៈស្មុគស្មាញ ដូចជា ៖ ការផ្តល់ហេតុផលផ្អែកលើការវិនិច្ឆ័យ ឬការដោះស្រាយលំហាត់គណិតវិទ្យាក្នុងអំឡុងពេលប្រកួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijoch0dzQNJeXtxY4ZzNkUQLbZxBzY7YM_-hldOksYg1_bKKqocB1erGzU-wIWhWukMjZUHxbox0Fj81NZHUBchaL1pGWYBZnBIFWB4duJHMgL5RKXdkO4B6t6ZOfJT3gZaaTpOMbBOKgiSEhLiv-dagzCXCTqMg5d5RrkQGkMTK0LK7a71HNJAOtRjx0/s1000/Man-Vs-Machine-The-6-Greatest-AI-Challenges-To-Showcase-The-Power-Of-Artificial-Intelligence.png

២-ការស្រាវជ្រាវ AI បានកើនឡើងយ៉ាងឆាប់រហ័ស ៖
គេសង្កេតឃើញថា ការស្រាវជ្រាវពីបច្ចេកវិទ្យា AI បានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ នៅឆ្នាំ២០២០ មានប្រធានបទស្រាវជ្រាវប្រមាណ៨ម៉ឺន៨ពាន់ប្រធានបទ ហើយនៅឆ្នាំ២០២២ មានប្រធានបទស្រាវជ្រាវរហូតដល់២៤ម៉ឺនប្រធានបទ ។

៣-បច្ចេកវិទ្យា AI អាចដណ្តើមការងារមនុស្ស ប៉ុន្តែភាគច្រើនជាការងារផ្នែកវិទ្យាសាស្ត្រ ៖
បើតាមលទ្ធផលស្ទង់មតិរបស់ Ipsos ទៅកាន់ពលរដ្ឋលើពិភពលោក អំពីប្រធានបទ «តើបច្ចេកវិទ្យា AI នឹងផ្តល់ផលប៉ះពាល់ដូចម្តេចខ្លះ?» បង្ហាញថា អ្នកឆ្លើយតបការស្ទង់មតិ ៦៦% ប្រាប់ថា AI នឹងប៉ះពាល់ដល់ជីវិតពួកគេ គិតចាប់ពី៣ឆ្នាំ ទៅ៥ឆ្នាំទៀត ។ រីឯអ្នកឆ្លើយតប ៥២% ទៀតប្រាប់ថា ពួកគេបារម្ភពីសមត្ថភាពរបស់ AI អាចធ្វើឱ្យប៉ះពាល់ដល់ផ្នែកផ្សេងៗ ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcRL9083urHcZKvUByDapITLZm7KqblW8R89AI4sFzB6wM7O7FT5mWDMw5iEfKveoh897SA&usqp=CAU

បើទោះជាមនុស្សលើពិភពលោក ព្រួយបារម្ភអំពីបច្ចេកវិទ្យា AI ក្តី ប៉ុន្តែការស្រាវជ្រាវពីវិទ្យាសាស្ត្រកម្រិតខ្ពស់បានទទួលប្រយោជន៍យ៉ាងច្រើនពី AI កាលពីឆ្នាំ២០២៣ ។ លើសពីនេះ មានការសិក្សាស្រាវជ្រាវជាច្រើនទៀត ដែលបានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីទទួលបានលទ្ធផលកាន់តែឆាប់រហ័ស ដូចជា ៖

-AlphaDev អាចរកដំណោះស្រាយបញ្ហាលើសពីសមត្ថភាពមនុស្ស
-FlexiCubes ជាការបង្កើតរូបភាព 3D
-GraphCast ជាកម្មវិធីព្យាករអាកាសធាតុ និង
-GNoME ជួយស្វែងរកវត្ថុថ្មីៗ ។

ក្រៅពីនេះ នៅមានការសិក្សាស្រាវជ្រាវជាច្រើនទៀត ក៏បានប្រើប្រាស់បច្ចេកវិទ្យា AI ផងដែរ ដើម្បីពន្លឿនការប្រមូលលទ្ធផលស្រាវជ្រាវឱ្យកាន់តែឆាប់រហ័សជាងមុន ៕https://goldpenguin.org/wp-content/uploads/2023/11/DALL%C2%B7E-2023-11-07-13.02.11-A-human-with-South-Asian-descent-and-a-robot-with-a-sleek-modern-design-are-painting-on-canvases-next-to-each-other-in-a-well-lit-art-studio.-The-hum.png