កូរ៉េខាងត្បូង៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ការិយាល័យស្ថិតិជាតិកូរ៉េបានប្រកាសលទ្ធផលនៃការស្ទង់មតិលើប្រាក់ចំណូលរបស់ពលករបរទេសដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង។
ក្នុងការស្ទង់មតិនោះលទ្ធផលបានបង្ហាញថា ៥០.៦% នៃពលករបរទេសដែលធ្វើការនៅប្រទេសកូរ៉េខាងត្បូង ទទួលបានប្រាក់ខែជាមធ្យមពី ២-៣ លានវ៉ុន (ប្រមាណ ១,៤៥០-២,២០០ ដុល្លារអាមេរិកក្នុងមួយខែ)។ រីឯ ៦២.៦% នៃពលករបរទេសគឺសុទ្ធតែពេញចិត្តនឹងការងាររបស់ពួកគេ ហើយអត្រានៃការចង់ផ្លាស់ប្តូរការងារគឺមានត្រឹមតែ ១២.៣% ប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqL0y9TuUxMy73ZvESTX_HGfjF30xPm-JLlZNSfdKnbbDcByv2uJ3UlpEfSn8214Xx_MxXRtybCNbr8AdwY4nakt1yYXOHynib45jaylKWqP7rMHyJ5SGnffMeER3MMwdigb1zg2aaCGMb2GndysRk00rADWxzLtToHU5nvVhXFd3Y76z0C-ksiHxA-kg/s935/19741_17525_0.jpg

មូលហេតុទូទៅបំផុតដែលពលករបរទេសចង់ផ្លាស់ប្តូរការងារគឺដោយសារតែប្រាក់បៀវត្សរ៍ទាប (៣៩.២%) បន្ទាប់មកដោយសារតែការងារមានភាពលំបាក និងគ្រោះថ្នាក់ខ្លាំង (១៩.៤%)។ ជាពិសេសនៅឆ្នាំ ២០២៣ ជនបរទេសប្រហែល ១៣.៥% ដែលកំពុងស្នាក់នៅក្នុងប្រទេសកូរ៉េបានចែករំលែកថាពួកគេមានការលំបាកផ្នែកហិរញ្ញវត្ថុ ខណៈនិស្សិតអន្តរជាតិចំនួន ៨៨% ផ្សេងទៀតទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែតិចជាង ១,៤៥០ ដុល្លារ។ បើយោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិកូរ៉េនៅថ្ងៃទី ១៧ ខែមេសា ក៏បានឱ្យដឹងទៀតថា ជិត ៣០% នៃពលករបរទេសសុទ្ធតែធ្វើការលើសពី ៥០ ម៉ោងក្នុងមួយសប្តាហ៍កាលពីឆ្នាំ ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbXKlyCyOVyzpbkXFVFt_QsVm3wH8j71usmG_tFJB2XOFsWRb6N83Wa9iKTV_dG1rSNoaMQ65EajCZk_ARw5SdEAgzdQ80fCwk4DTwJC4BxonDZcw93S7h20Ng_4tPr9m9_zlM73OHA4YJXVm2QtQXxjGypsb20hPXPoIQNCEP5N7aklHCblrE44UkvGQ/s600/401056f4-265f-4652-9f2d-cdd167b714cc.jpeg

ដូច្នោះហើយគិតត្រឹមខែឧសភា ឆ្នាំ ២០២៣ ជនបរទេសសរុបចំនួន ១.៤៣ លាននាក់ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅសុទ្ធតែបានរស់នៅក្នុងប្រទេសកូរ៉េ ហើយ ៦៤.៥% នៃពួកគេគឺសុទ្ធតែមានការងារនៅទីនេះ។ ក្នុងចំណោមនោះ ៥៦.៥% នៃពលករបរទេសគឺធ្វើការពី ៤០ ទៅ ៥០ ម៉ោងក្នុងមួយសប្តាហ៍ ហើយ ២៨.៦% បាននិយាយថាម៉ោងធ្វើការប្រចាំសប្តាហ៍របស់ពួកគេមានរហូតដល់ ៥០ ម៉ោងឯណោះ និងប្រហែល ៣១.៨% នៃជនបរទេសទាំងអស់នៅក្នុងប្រទេសកូរ៉េគឺអសកម្មផ្នែកសេដ្ឋកិច្ច ហើយ ៣.៧% អត់ការងារធ្វើនៅពេលកំពុងស្វែងរកការងារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh82ruahKhLtFQatQgDm2ULuI3FyYN4uLgcjRoR7RJJdrc7rt_k6hoCXkYZ9IMFBLO29QOu12KgcbhJmgvJlm6ejhxUTK-aPQaWvOg1pu31VLNAqpJ1ysYCROswk0w6g_qwxrfE6OMN35m4UGqVNIPKaAeK4waDklYniwpQ33CBbTNFsC1aJLb6d7-f4qQ/s1023/1672234652767.jpg

គួរបញ្ជាក់ដែរថា ក្នុងចំណោមចំនួនជនបរទេសសរុបទាំងអស់ដែលបានស្នាក់នៅក្នុងប្រទេសកូរ៉េលើសពី ៣ ខែ ចំនួនពលករដែលមានសញ្ជាតិចិនមានរហូតដល់ ៣៣% ដែលស្មើនឹងសមាមាត្រច្រើនជាងគេ ហើយជនជាតិវៀតណាមមានចំនួន ១៤.១% ។ ចំណែកឯសមាមាត្រនៃជនបរទេសមកពីប្រទេសមិនមែនអាស៊ីមានរហូតដល់ ៩.៧%។ ទិន្នន័យក៏បានបង្ហាញដែរថា បច្ចុប្បន្នបុគ្គលប្រហែល ២៦៩,០០០ នាក់ដែលបានស្នាក់នៅទីនេះសុទ្ធតែធ្វើការក្នុងវិស័យមិនមែនវិជ្ជាជីវៈ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgumJCJx4s6Kv9ErOCVTqhm8OpE-lX7qVDPRZHG3sejFfDK_XBc1dId258PCB3I4k1EY-Fl_-jr4qfWH-Q95qrn8VPeSAaOFUfacjB7wDqNVoGoiuzUEVffRfPD7nIe9kU3oPbSbaPZNAyIm0HTRL3UDb6A5Ah7kaF3Ng6R6fPkr2HFhdXcquvTjAisnQs/s650/20181217000866_0.jpg