ជំងឺភឿក ដែលជាភាសាអង់គ្លេស គេឲ្យឈ្មោះថា Albinism គឺជាជំងឺតំណរពូជមួយប្រភេទ ជាទូទៅជំងឺនេះកើតឡើងដោយសារតែរាងកាយអសមត្ថភាពផលិតជាតិ Melanin។ Melanin គឺជាសារធាតុដែលនឹងផ្តល់ពណ៌ទៅលើស្បែក សក់ និងភ្នែក។ ការដែលកង្វះសារធាតុនេះហើយ ទើបបណ្តាលឲ្យអ្នកដែលកើតភឿកគ្មានពណ៌អ្វីសោះនៅលើផងខ្លួន ក្រៅតែពីពណ៌សរក្បុស សូម្បីតែសក់ក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL3eufW9hXiJnQ1j_AIY-Oua2ppiK3E4bb4jZECTCKbgYy0ypw-zbcGAMn087L_GP9gATY2OA3LAmA1YPb4zmCq3xhfmOLhyphenhyphenudn25jVVcFdtl3nKCXEYdyKQ_pTIttuDt9utp6uJqMyIf_cYZLa0R0CPpOOg7Ag1bj7AYmsn8QybB3iYt2Enp6gjUaK44/s619/boy_albinism.jpg

ជំងឺភឿកគឺជំងឺហ្សែនដែលឆ្លងពីឪពុកម្តាយទៅកូន និងអាចកើតលើគ្រប់ជាតិសាសន៍ទាំងអស់។ ជាពិសេសគឺវាឆ្លងពីម្តាយទៅកូន នៅពេលកំពុងតែពរពោះ។ ទោះជាយ៉ាងណា សម្រាប់ឪពុកម្តាយដែលមិនមែនជាអ្នកជំងឺភឿក ក៏កូនអាចនឹងមានឱកាសកើតជម្ងឺនេះបានដូចគ្នាដែរ ព្រោះថាហ្សែនអ្នកទាំង២ បាននឹងកំពុងស្ថិតនៅក្នុងលក្ខខណ្ឌកំណត់ពិសេសណាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL9idV37e2VVojqzBe423IgmDqo29_xZ6Jq-H-hiLovjmQFBfMHUo7cgwA8k1gczIR198VD81D-H82rq6govfTSWluwM3t36x6Xsty5yIqpZZS-eFXVC7cP6MEJVLxcyaCfLgKC6tUoQiroO0K4PrRgqH9ZfM3Rm_MDWSzDedcqEbLXXZwJ79xtnRRfy4/s732/photo_2024-04-19_11-05-40%20(2).jpg

រោគសញ្ញានៃអ្នកជម្ងឺភឿក គឺពាក់ព័ន្ធជាពិសេសនឹងស្បែក សក់ និងពណ៌ភ្នែក ក៏ដូចជាការមើលឃើញមិនសូវជាល្អប៉ុន្មានទេ។ ដោយសភាពស្បែក និងសក់របស់ពួកគេ គឺមានពណ៌ស្រាលខ្លាំងបំផុតគឺពណ៌សស្លេក និងសក់វិញអាចមានពណ៌សឬត្នោត។ ប៉ុន្តែសម្រាប់អ្នកជម្ងឺខ្លះទៀត អាចនឹងមានសម្បុរធម្មតាស្រដៀងទៅនឹងក្រុមគ្រួសារជាទូទៅផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNFf1kbHbHo08Ki8vItSmKljt38u6K4geRG_DuqQDQwnLURFwhSfmnUU9_EjGXAlyHHcJdZQTKNRF0DiMUGVlc9gZuUG-R5ykI2yGFFE1AiCklI4jpJl7JWsEBJnaSWzbqiavNBgscjEP_x2lYqAm5Pv8BUyN-NTc7AnCOONP53Q9YPc_bjb2e1zgu-Ho/s896/photo_2024-04-19_11-05-40.jpg

ជាមួយគ្នានេះ អ្នកជំងឺភឿកអាចប្រឈមនឹងផលប៉ះពាល់ដោយពន្លឺព្រះអាទិត្យខ្លាំងបំផុត រហូតអាចបណ្តាលឲ្យមានស្នាមជាំឬរលាកស្បែកជាដើម ក៏ដូចជាអាចវិវត្តទៅជាជំងឺមហារីកស្បែកបានយ៉ាងឆាប់រហ័ស ប្រសិនបើមិនបានទទួលការថែទាំឲ្យបានត្រឹមត្រូវ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcQC1wQZwmk1WOrWVx1WguOMppdxfSvda6zlzXLbqqBJ4g&s

ចំពោះភ្នែកវិញ អ្នកជំងឺភឿកភាគច្រើន គឺជាចំណុចរសើប ដែលជាទូទៅភ្នែករបស់ពួកគេតែងមានពណ៌ផ្កាឈូក ខៀវខ្ចី ប្រផេះ និងត្នោតខ្ចីជាដើម ស្របពេលដែលភ្នែកនឹងងាយរងផលប៉ះពាល់នឹងពន្លឺ និងរមែងប្រឈមនឹងបញ្ហាផ្សេងៗជាច្រើនប្រភេទទៀតទាក់ទងនឹងភ្នែក។ ដូច្នេះហើយ អ្នកជំងឺភឿកគឺត្រូវតែមានពិនិត្យតាមដាន ពិគ្រោះយោបល់ជាមួយគ្រូពេទ្រឲ្យបានទៀងទាត់ ពាក់ព័ន្ធជាពិសេសគឺជំងឺស្បែក និងភ្នែកនេះផងដែរ៕