យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យអន្តរជាតិបង្ហាញថា ការធ្វើលំហាត់គណិតវិទ្យាពិបាកខ្លាំងពេកនឹងធ្វើឱ្យប៉ះពាល់ដល់ក្តីសុបិនរបស់កូនសិស្ស ព្រមទាំងទំនាក់ទំនងក្នុងគ្រួសារផងដែរ ។ តើអ្នកណាខ្លះធ្លាប់ត្រូវបានឪពុក-ម្តាយស្តីឱ្យនៅពេលធ្វើលំហាត់ម្តងៗ?https://static.independent.co.uk/s3fs-public/thumbnails/image/2017/05/30/11/child-doing-maths.jpg

ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ South Australia និងសាកលវិទ្យាល័យ St. Francis Xavier នៅប្រទេសកាណាដា បង្ហាញថា លំហាត់គណិតវិទ្យាអាចធ្វើឱ្យប៉ះពាល់ដល់កូនសិស្ស ច្រើនជាងការផ្តល់នូវគុណសម្បត្តិ ជាពិសេស ការដាក់លំហាត់ស្មុគស្មាញខ្លាំងសម្រាប់កូនសិស្ស ។ លើសពីនេះ វានឹងធ្វើឱ្យអាណាព្យាបាលដែលជួយបង្រៀនកូននៅផ្ទះ ក៏ស្មុគស្មាញផងដែរ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDcVvaUTV4pCS3Rzchl684tRCSYZVWUaZm-aB8sSbZOsSYRSfF0ik61WsN210yBOObdsW93s9LgOcamtz6584uixgpjbgdcnScML_u7SLzIgfNh878V3jUcOlzCQtmutMWGUrX3COIEEG8WrPJ_EIvVK0kVK9OVvm9YlxqrjKWJVNIplhOhZH-O-ERluI/s945/Article-Page-38.png

    លទ្ធផលការស្រាវជ្រាវនេះបានមកពីការសម្ភាសន៍ក្រុមគ្រួសារពលរដ្ឋកាណាដា ចំនួន៨គ្រួសារ ពាក់ព័ន្ធនឹងបទពិសោធន៍របស់ពួកគេជាមួយការធ្វើលំហាត់គណិតវិទ្យា ។ ក្រុមគ្រួសារទាំងនេះមានកូនរៀននៅថ្នាក់បឋមសិក្សា ដែលមានអាយុចាប់ពី៨ឆ្នាំ ទៅ៩ឆ្នាំ គឺជាអាយុចាប់ផ្តើមសិក្សាមុខវិជ្ជាគណិតវិទ្យាយ៉ាងហ្មត់ចត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfy-1Aj0vNP8aulXS0L3yRWSIwXFKwtBBsEqnVbY_Fk_2CpbOZsb9HVYRvYnpgax4lNWNdhwzI9AXmrQ34tneoE4Nd5cEK_YXyXa-ArHysXb6lIbOuDndXeW5apDDltZHL8SC7xUNyC_Xye5i21iSPdDfCLgUjC5NsYAXoFdpc2Lyk9j6BhYCUC0k2wgM/s620/math-happy-girl-stock.jpg

    Lisa O’Keeffe ជាសាស្ត្រាចារ្យមុខវិជ្ជាគណិតវិទ្យានៅសាកលវិទ្យាល័យ South Australia និយាយថា ៖ «លំហាត់ត្រូវបានគេទទួលស្គាល់យូរមកហើយថា វានឹងជួយពង្រឹងការរៀនសូត្ររបស់កុមារ ប៉ុន្តែបើដាក់លំហាត់គណិតវិទ្យាលំបាកខ្លាំងពេកសម្រាប់ពួកគេ បើទោះជាឪពុក-ម្តាយបានជួយបង្រៀនក្តី វានឹងធ្វើឱ្យកុមារពុំចង់ធ្វើលំហាត់គណិតវិទ្យាទេ ហើយតែងតែសួរដដែលៗថា ហេតុអ្វីចាំបាច់ធ្វើលំហាត់?» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-jincTJkyn9MfwqqDfh3sYh3HprkRFB4P3Zs9A-fQ-H2VIVtZDCPrS5Lpn8aKMO0HY-aBtcndrTgjuL6c6iQFH1hyphenhyphenuQeIObed6fzoxIRR8qY6XUQfPK3ygKIXFvBtvC2XcoPDseNUXzi4sVTLWV-VtUwvdG0Zo5kyyJ-F7gDQQ36Vx0Y4McgQkNhmvcI/s1000/photo_2024-04-19_09-58-35.jpg

    ក្រៅពីនេះ ការធ្វើលំហាត់ពិបាកខ្លាំងពេក ជាពិសេស លំហាត់គណិតវិទ្យា នឹងធ្វើឱ្យប៉ះពាល់ដល់ពេលវេលាសម្រាករបស់ក្រុមគ្រួសារផងដែរ ដូចជា ៖ ពេលវេលាឪពុក-ម្តាយនៅជាមួយកូន ឬពេលចូលសម្រាកពេលយប់ ជាដើម ។ ដូច្នេះ វាធ្វើឱ្យគ្រួសារទាំងមូលមានអារម្មណ៍តានតឹង ។https://cdn.cdnparenting.com/articles/2018/03/302872205-H-1024x700.webp

    មិនតែប៉ុណ្ណោះ ការសិក្សាមុខវិជ្ជាគណិតវិទ្យាដ៏ស្មុគស្មាញ នឹងធ្វើឱ្យប៉ះពាល់ដល់ផ្នែកផ្សេងៗ ដូចជា ៖ វាធ្វើឱ្យក្នុងអំឡុងពេលបង្រៀនកូន ឪពុក-ម្តាយគិតថា ខ្លួនឯងមិនឆ្លាតគ្រប់គ្រាន់ ពីព្រោះមិនអាចពន្យល់ឱ្យកូនយល់បាន ។ រីឯស្ត្រីជាម្តាយភាគច្រើនតែងតែមានអារម្មណ៍ថា មុខវិជ្ជាគណិតវិទ្យាមិនសាកសមជាមួយខ្លួនទេ ។ ការគិតបែបនេះកើតឡើងដោយសារសង្គមបានប្រកាន់ជំហរនេះ ក្នុងគោលបំណងពុំផ្តល់តម្លៃឱ្យស្ត្រី ។https://wpvip.edutopia.org/wp-content/uploads/2022/10/kids-doing-homework-math-problems-at-the-kitchen-table-at-home_t20_K6blK1_master.jpg?w=2880&quality=85

    ចំណែកផលប៉ះពាល់រយៈពេលវែងចំពោះកូនសិស្ស គឺវានឹងប៉ះពាល់ដល់ក្តីសុបិន និងកម្លាំងចិត្ត ដែលពួកគេចង់ធ្វើ ឬចង់ក្លាយខ្លួនជាអ្វីមួយនាថ្ងៃអនាគត ជាពិសេស ការងារ ។ ដូច្នេះ អ្នកស្រាវជ្រាវដែលសិក្សាអំពីប្រធានបទនេះបាននិយាយដូចៗគ្នាថា ការដាក់លំហាត់ងាយៗឱ្យសិស្សធ្វើ គឺជាជម្រើសដ៏ល្អបំផុត ពីព្រោះការធ្វើលំហាត់នៅផ្ទះ នឹងជួយឱ្យកូនសិស្សអាចរំលឹកមេរៀនដែលពួកគេទើបតែបានរៀនថ្មីៗ ៕