Home Blog Page 1114

អ្នកប្រដាល់ MMA ម្នាក់ត្រូវបានហាមប្រាមមិនឱ្យប្រកួតអស់មួយជីវិតដោយសារ…

0

បរទេស៖ អ្នកប្រដាល់ជនជាតិអ៊ីរ៉ង់ម្នាក់ឈ្មោះ Ali Heibati ត្រូវបានហាមប្រាមមិនឱ្យប្រកួតអស់មួយជីវិតដោយសារទង្វើដ៏ចម្រូងចម្រាសជាច្រើន រួមទាំងការយកជើងទាត់ ring-girl ដែលជានារីកាន់ស្លាកដើរបង្ហាញនៅលើសង្វៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5kvuao5YZ-w4nIdiKG0re-Apf9qZP4kuTFsFE37UxoKV_SwCbK0ZE4AFC13zvHeplxzaxWALAH7wXSv4UuxnEnegwArB1DGmyD8aSzK8MBZ-YeOwnXSkmyDHm0dIS4pKYMuRxCueV04SJY_AHiMF1-MQd5al7EorN-lBT1m52awVVqS65PS4eU4CDZLw/s900/channels4_profile.jpg
យោងតាម Fox Sports ដែលបានចុះកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា មុនពេលការប្រកួតនៅទីក្រុងមូស្គូប្រទេសរុស្សី កាលពីល្ងាចថ្ងៃទី១៩ ខែមេសាកន្លងទៅអ្នកប្រដាល់បង្គល់ក្រហម Heibati ស្រាប់តែទាត់នារីម្នាក់ឈ្មោះ Maria នៅពេលនាងដើរកាត់ ហើយកាន់សញ្ញាដែលបង្ហាញថាតង់ទីមួយជិតចាប់ផ្តើម។ ភ្លាមនោះអាជ្ញាកណ្តាលក៏បានធ្វើអន្តរាគមន៍ និងព្រមានលោក Heibati អំពីអាកប្បកិរិយារបស់គាត់។ ទោះជាយ៉ាងណាម៉ារីយ៉ាបានងាកមើល និងបង្ហាញពីការមិនសប្បាយចិត្តរបស់នាងចំពោះទង្វើអសីលធម៌របស់កីឡាកររូបនេះ។https://preview.redd.it/hzsy94iv9yvc1.jpeg?width=640&crop=smart&auto=webp&s=786e5c074b57da39e83a556c2d03c941d16ee18a

បន្ទាប់មកការប្រកួតបានប្រព្រឹត្តទៅជាធម្មតា ប៉ុន្តែបានបញ្ចប់យ៉ាងឆាប់រហ័ស។ នៅពេលដែលកីឡាករបង្គល់ខៀវ បានផ្តួលកីឡាករបង្គល់ក្រហម Heibati ក្នុងទឹកទី ១ ដោយជោគជ័យ ហើយអាជ្ញាកណ្តាលបានប្រកាសថាបង្គល់ខៀវជាអ្នកឈ្នះដោយបច្ចេកទេស ភ្លាមនោះបង្គល់ក្រហមមិនអស់ចិត្តក៏បានដាល់បង្គល់ខៀវដោយកណ្តាប់ដៃជាបន្តបន្ទាប់នៅពីក្រោយខ្នង ប៉ុន្តែត្រូវបានអាជ្ញាកណ្តាលហាមឃាត់។ នៅពេលវេលាដដែលនោះលោក Heibati ហាក់មានកាយវិការមិនសមរម្យ និងបង្កការរំខានយ៉ាងខ្លាំងនៅក្នុងកម្មវិធី ដោយបញ្ចេញមតិមិនល្អទៅលើអាជ្ញាកណ្តាល អ្នករៀបចំកម្មវិធី និងបុគ្គលិកនៅទីនោះ ធ្វើឱ្យមហាជនជាច្រើនមិនពេញចិត្តក៏បាននាំគ្នាចូលទៅក្នុងសង្វៀនវាយតប់គ្នាបង្កភាពចលាចលពេញកម្មវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBFSAzDmYIt7dEr9vgFgXO6oMwD1S9X7qP2rq5LbKbGUIJ1-4kjmK3rZcjC0CvysO3FVClGk9eAuERgtUqKIxGue4pkkAi7a6BDDmAvUEoid2A0isE-894LBHE2HDw6JdJ1Iz5LhDessLZq_xlEGcFyEZNiS3HnlEuhCHnyVswBpXiLjvElrpggW8AY5M/s1500/Untitled-design-54.png

បន្ទាប់ពីមានសកម្មភាពដ៏ចម្រូងចម្រាសនេះលោក Heibati ក៏បានបង្ហោះសារសុំទោសជាសារធារណៈនៅលើបណ្តាញសង្គម ដោយលោកបានសរសេរថា “ខ្ញុំមានការភ័យយ៉ាងខ្លាំង ខ្ញុំសុំទោសអ្នករាល់គ្នាដែលបានបញ្ចេញកាយវិការមិនសមរម្យ ជាពិសេសខ្ញុំចង់សុំទោស Maria (ដែលជានារីកាន់សញ្ញាបង្ហាញតង់ទីមួយ)”។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងកម្មវិធី HFC នៅតែហាមឃាត់លោក Heibati មិនឱ្យចូលរួមក្នុងការប្រកួតនេះអស់មួយជីវិត។ HFC បានប្រកាសថា សកម្មភាពរបស់លោក Heibati លើសពីបទដ្ឋានអាកប្បកិរិយា និងសីលធម៌ ហើយនឹងផ្ទេរប្រាក់រង្វាន់ទាំងអស់របស់អ្នកប្រយុទ្ធនេះទៅឱ្យ Maria ។ គួរបញ្ជាក់ដែរថា Heibati ធ្លាប់ប្រកួតប្រដាល់សេរី យោងតាម Tapology ការប្រឈមមុខជាមួយបង្កល់ខៀវ Osipyan គឺជាការប្រកួត MMA អាជីពដំបូងរបស់អ្នកប្រដាល់រូបនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjD1NvXQKJKf_phO9uODv7SUoYGBt4MH671jytzZbhXtvzH0Sv8wameI_0SH9Wh4z9fUXe3sM4_2V7e6krO1ERg1WdpeKi1dbLyRa0MBCvZG_JZRG8i_xv3gnojS9OWlsS7SxprbyKMpE7MJWyi_R1lYHzTuWpT2CgAtMmBMKUVbQMPkXsTRQQY0DxbG0/s1200/photo_2024-04-24_10-46-51.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqtN0naGCMWecJEwpabQNI3153zjL9kU7Vv5CJWPmIGcOhz067HrEY6bex54kOhNoK3vx5Z2fFzTTb8rusqhEpkqgjtt7sO8bMryfmvWA_s4g67wfmM5ipYcaW-xRscBPLWZNpVU3T5xiogFdJfMlyNG08GlCU0QN5a4jNF4B_rd-kUWeAAL7vlE3rzBA/s1080/photo_2024-04-24_10-45-33.jpg

នៅកម្ពុជា អ្នកស្រលាញ់ភេទដូចគ្នាអាចលួចរៀបការបាន តែមិនត្រូវបានទទួលស្គាល់ដោយច្បាប់

0

មួយរយៈចុងក្រោយនេះ គេឃើញមានការគេសង្កេតឃើញថា នៅក្នុងប្រទេសកម្ពុជាមានអ្នកស្រឡាញ់ភេទដូចគ្នាមួយចំនួនបានសម្រេចរៀបការជាមួយគ្នាតាមគន្លងទំនៀមទម្លាប់ ប្រពៃណីខ្មែរដូចមនុស្សទូទៅ ខណៈការសម្រេចរៀបការរបស់ពួកគេ មិនទាន់មានច្បាប់នៅស្រុកខ្មែរណាមួយអនុញ្ញាតនៅឡើយទេ ដោយពួកគេច្រើនអនុម័តដោយឯងៗតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKPUMckRnFcRXvmMKrqGOIHQ_THpPtfxHgjXoImKalKqJvluJ9LdSUn940Sm-1kCKuTGXxfRxAqG1nR-JAZFqUqGaRfjy5DpU5iil2DMHzSiyiIziTvEHHt3nef6d7IzpRT2HeYoj0j70w45mAzDgGESMWaNdEcTj3tSjQ-HdEq4NdnNvJh3AVdM_YokE/s1169/photo_2023-01-13_13-22-57.jpg

ស្ថិតក្រោមច្បាប់ជាតិ និងច្បាប់អន្ដរជាតិ បុគ្គលគ្រប់រូប រាប់ទាំងមនុស្សស្រីស្រលាញ់ភេទដូចគ្នា មនុស្សប្រុស ស្រឡាញ់ភេទដូចគ្នា មនុស្សស្រឡាញ់ភេទពីរ និងមនុស្សប្តូរភេទ មានសិទ្ធិទទួលបានសិទិ្ធដូចបុគ្គលដទៃទៀតដែរ។

នៅក្នុងនោះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១ បានចែងថាប្រជាពលរដ្ឋខ្មែរគ្រប់រូបមាន ភាពសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយមិនគិតពីឋានៈសង្គម ឬភេទ ហើយពួកគេក៏មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXRwRR7U_gPwz_30P-RaQNi1C2aEUPQlnpzGPBNZ7EhK55wNYdC-zbBNKPhrcuISe5Rtv-5769xDvMTZJg9naVBR31Pvrm9sBIIIp0r0u5H5ywj_HxKO_sdMNKOG4bz52-vBTcMAYTO1g-Xg33h8SJjVuWIaiXOtY8IUjHL19oiwBL2ZZgeBLSNLAeXW4/s1280/233f4a73-deb0-4ba6-be81-4a10a6d95304.jpg

បើយោងតាមប្រសាសន៍សម្តេចតេជោ ធ្លាប់បានលើកឡើងថា៖”កម្ពុជាយើងគ្មានការរើសអើង ចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានោះទេ ហើយច្បាប់យើងក៏មិនបានហាមប្រាមមិនឱ្យស្រលាញ់ភេទដូចគ្នានោះដែរ តែនៅកម្ពុជាយើងក៏មិនមានច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានោះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUinL7HRQfe3yytaz7uCLAE3KelngQQ8_N4XkNXxwr2pJqYDNFbzjjxYQkWnhq_PFdHMkgwcO-nQdQPAACIUZH3KkMETHJl83TbXC7Sq2oh_nxM81utMWwRMLiA4reos-KP5XkGeAyoht26_Nfra311FSpwJ9wbOQsE6Gfo55Obw-sdwFu6ywE4TC3U-k/s600/photo_2021-05-17_15-22-35.jpg

ហេតុដូច្នេះពលរដ្ឋខ្មែរ គ្រប់រូបអាចមានសិទ្ធស្រលាញ់មនុស្សភេទដូចគ្នាបាន ដោយមិនត្រូវរងការរើសអើងនោះទេ ក៏ប៉ុន្តែក្រោយរៀបការរួច មិនអាចចុះអេតាសុីវិល ដើម្បីបានការទទួលស្គាល់ពីរដ្ឋបាននោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaNZjTKYcHLYr6y_NcXcR8svwSTlqv_lHVgJ5IHGAexZiyKIXiCJ4kzpDAW6bn9ItvsGUiwW4_-pH6XxfbhHFxq1yUwHgv2j-B0Kw1haSyL8k81gl4WSMkc48hKMEvGmYoEv7sD3ChZv3olrDT_9tuNhvA1O6wBEZQoPmq1rXWnnwunJf3WFLEiZFRTmA/s800/women-love-women1.jpg

 

ប្រុងប្រយ័ត្ន! ៣ថ្ងៃនេះ កម្ពុជា នឹងឡើងកម្តៅជិត៤០អង្សាសេ

0

សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង ដែលធ្វើឱ្យចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នៅតំបន់វាលទំនាប មាន
សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៨°C។

រីឯតំបន់ខ្ពង់រាប មាន សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០%។

ចំពោះនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម ២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៥%។ ចំណែករលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9qCGNvYtxCr5B88SEJqiW50RBcv5TWwuTvvxHpsCmMU3Kk7mBjMOHQZB1i99IiI0EncCtXNyYu2WfGW0X5z5nNfP45jOBMPULUZviJTZN99VKJ1VI-MU76PHwCrKcnhH6FSJzrBXV49Nd7u6mK0PndMiRFnEifXLYkurj4GGvJwWut75g76Ifr84I7og/s1280/76dba89b692e536140b88b4cb92caf1a.jpeg 

តើឧស្សាហកម្មមួយណាដែលងាយស្រួលបំផុតក្នុងការក្លាយជាមហាសេដ្ឋីពិភពលោក?

0

លោកអ្នកប្រាកដជាចង់ដឹងហើយថា តើឧស្សាហកម្មអ្វីខ្លះដែលអាចនាំឱ្យអ្នកមានឱកាសក្លាយជាមហាសេដ្ឋីលឿនបំផុត? ជាការពិតណាស់ ដើម្បីក្លាយជាមហាសេដ្ឋីមិនមែនជារឿងងាយស្រួលនោះទេ ការងារនីមួយៗគឺសុទ្ធតែពិបាក ទោះជាយ៉ាងណាមហាសេដ្ឋីភាគច្រើនទូទាំងពិភពលោកតែងតែវិនិយោគលើវិស័យទាំងនេះ ដោយសារឧស្សាហកម្មទាំងនេះគឺមានអត្រាជោគជ័យខ្ពស់បំផុតក្នុងការក្លាយជាមាន។ ដូច្នេះប្រសិនបើអ្នកផ្តោតតែលើអាជីពតែមួយ ឬការងារតែមួយកន្លែង គឺមិនអាចនាំអ្នកឱ្យជោគជ័យបានលឿននោះទេ អ្នកគួរតែវិនិយោគលើវិស័យឧស្សាហកម្មខ្លះទើបអាចមានឱកាសក្លាយជាអ្នកមានលឿនបំផុត។ ខាងក្រោមនេះគឺជាឧស្សាហកម្មដែលអ្នកគួរតែវិនិយោគ៖

១.ការវិនិយោគលើហិរញ្ញវត្ថុ៖ ចំនួនមហាសេដ្ឋីដែលបានវិនិយោគលើឧស្សាហកម្មហិរញ្ញវត្ថុគឺមាន ៤២៧ នាក់ស្មើនឹង ១៥% នៅក្នុងបញ្ជី។ ហើយអ្នកមានបំផុតនោះគឺមហាសេដ្ឋី Warren Buffett ជាមួយទ្រពសម្បត្តិ ១៣៣ ពាន់លានដុល្លារអាមេរិក ដែលគាត់គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគ Berkshire Hathaway ជាមួយនឹងក្រុមហ៊ុនដែលមានភាគហ៊ុននៅក្នុងអាជីវកម្មជាង ៦០ ផ្សេងទៀតរួមមាន Apple, Duracell និង Dairy Queen។https://www.thestreet.com/.image/t_share/MTY3NTM5NDQ5MDEzOTM4MDYy/what-is-the-most-expensive-stock-in-2019.jpg

២.ការវិនិយោគលើបច្ចេកវិទ្យា៖ ចំនួនមហាសេដ្ឋីដែលបានវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាគឺមាន ៣៤២ នាក់ស្មើនឹង ១២% នៅក្នុងបញ្ជី។ អ្នកមានបំផុតគឺមហាសេដ្ឋី Jeff Bezos ជាមួយទ្រពសម្បត្តិ ១៩៤ ពាន់លានដុល្លារ គាត់គឺជាស្ថាបនិកក្រុមហ៊ុន Amazon ម្ចាស់ Washington Post និងក្រុមហ៊ុនអាកាសចរណ៍ Blue Origin ។ https://ats.org/wp-content/uploads/2020/04/Index-High-Tech-Future-2400x1374.jpg

៣.ការវិនិយោគលើផលិតកម្ម៖ ចំនួនមហាសេដ្ឋីដែលបានវិនិយោគលើឧស្សាហកម្មផលិតកម្ម ៣២៨ នាក់ស្មើនឹង ១២% នៅក្នុងបញ្ជី។ អ្នកមានបំផុតគឺលោក Reinhold Wuerth ជាមួយទ្រពសម្បត្តិ ៣៣,៦ ពាន់លានដុល្លារ ដែលគាត់គឺជាប្រធានក្រុមហ៊ុនផលិតឧបករណ៍មេកានិច និងដែក Wuerth Group។ https://www.wuerth-industry.vn/media/media/jk_test/images_4/AWKG_res_wl2_frontpage_1200.jpg

៤.ការវិនិយោគលើម៉ូដ៖ ចំនួនមហាសេដ្ឋីដែលបានវិនិយោគលើម៉ូដទំនិញប្រណិតផ្សេងៗដូចជាសម្លៀកបំពាក់ កាបូប ស្បែកជើង និងម៉ូតជាច្រើនទៀតមាន ២៨៥ នាក់ស្មើនឹង ១០% នៅក្នុងបញ្ជី។ អ្នកមានបំផុតគឺលោក Bernard Arnault ជាមួយទ្រពសម្បត្តិ ២៣៣ ពាន់លានដុល្លារ។ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមទំនិញប្រណីតដ៏ធំបំផុតរបស់ពិភពលោក LVMH ។ បច្ចុប្បន្នក្រុមហ៊ុននេះជាម្ចាស់ម៉ាកសម្លៀកបំពាក់ និងគ្រឿងសំអាងចំនួន ៧៥ ដូចជា Sephora, Tiffany & Co, Givenchy, Christian Dior, Dom Perignon និង Moët Hennessy។ https://fashionista.com/.image/ar_1.91%2Cc_fill%2Ccs_srgb%2Cfl_progressive%2Cg_xy_center%2Cq_auto:good%2Cw_1200%2Cx_2514%2Cy_1532/MTk4ODA4NDA1MTYxMjg5MDY3/louis-vuitton-mens-pharrell.jpg

៥.ការវិនិយោគលើអាហារ និងភេសជ្ជៈ៖ ចំនួនមហាសេដ្ឋីដែលបានវិនិយោគលើអាហារ និងភេសជ្ជៈមាន ២១០ ស្មើនឹង ៨% នៅក្នុងបញ្ជី។ អ្នកមានបំផុតគឺលោក Zhong Shanshan ជាមួយទ្រពសម្បត្តិ ៦២.៣ ពាន់លានដុល្លារ ដែលគាត់គឺជាប្រធានក្រុមហ៊ុនទឹកដប Nongfu Spring និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនឱសថ Beijing Wantai Biological Pharmacy ផងដែរ ហើយបច្ចុប្បន្នគាត់គឺជាអ្នកមានបំផុតនៅក្នុងប្រទេសចិន៕https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcRICuhXnES10sboALM8-KkSLw2DZJushmY4KNlQEMz_6Q&s

ថៃផ្ទុះជំងឺកូវីដជាថ្មីក្រោយពិធីបុណ្យចូលឆ្នាំ និងភាគច្រើននៅបាងកក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នាយកដ្ឋានគ្រប់គ្រងជំងឺនៃក្រសួងសុខាភិបាលថៃបានបង្ហាញពីស្ថានការណ៍ជំងឺកូវីដ-១៩ ថា ចំនួនអ្នកជំងឺកូវីដបានកើនឡើងក្រោយពិធីបុណ្យចូលឆ្នាំថ្មី ហើយវាដូចនឹងការរំពឹងទុកកាលពីដើមឆ្នាំផងដែរ គឺពូជកូវីដចាស់ឆ្លងរាតត្បាត ។ នាយកដ្ឋានគ្រប់គ្រងជំងឺបានណែនាំឱ្យក្រុមពលរដ្ឋដែលងាយឆ្លងជំងឺនេះប្រុងប្រយ័ត្នខ្លួន ហើយបើមានរោគសញ្ញាសង្ស័យណាមួយ គួរតែពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ។

លោក Thongchai Keeratihatthayakorn នាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺនៃក្រសួងសុខាភិបាលលើកឡើងថា លោក Chonlanan Srikaew រដ្ឋមន្ត្រីក្រសួងសុខាភិបាល បារម្ភពីស្ថានការណ៍ជំងឺកូវីដកើនឡើងក្រោយពិធីបុណ្យចូលឆ្នាំថ្មី ហើយបច្ចុប្បន្ន កូវីដជាជំងឺឆ្លងដែលត្រូវប្រុងប្រយ័ត្ន និងពុំទាន់មានរបាយការណ៍ពីការផ្ទុះជំងឺនេះធ្ងន់ធ្ងរនៅឡើយទេ ។ ប៉ុន្តែដើម្បីទទួលបានទំនុកចិត្ត លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំទៅគ្រប់ខេត្ត-ក្រុងវាយតម្លៃស្ថានការណ៍ និងត្រៀមខ្លួនជាមុន ព្រមទាំងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធថែទាំសុខភាពពលរដ្ឋគ្រប់រូប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrqo2aQeAu7MJLJkjjUXQRGR9M5m9NhoJzBUpicLLXMIQ5h1HrLZVgPHKeqMjHi0VzWgCqvOnRfE-rvKuPZjMdUR7OMibH-1791g_TjtRa-7BrcjXWVXGZthoqFIihWAX_CsWjr0XydaYjfqPl_gXEiBOCWC3P0RNujYVFPZcMXxPPPq8bdWY95TCiFX0/s4032/20200519_110955088_iOS.jpg

ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ អ្នកជំងឺកូវីដបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន១.០០៤នាក់ និងជាមធ្យមមានអ្នកឆ្លងជំងឺកូវីដ ចំនួន១៤៣នាក់ក្នុង១ថ្ងៃ ក្នុងនោះអ្នកជំងឺរលាកសួតធ្ងន់ធ្ងរ ស្មើនឹង២៩២នាក់, ប្រើបំពង់ខ្យល់ជួយដកដង្ហើម ចំនួន១០១នាក់ និងស្លាប់៣នាក់ ហើយអ្នកស្លាប់ទាំងអស់ជាមនុស្សចាស់ និងមានជំងឺរ៉ាំរ៉ៃ ។ ហេតុនេះ វាជាចំនួនឆ្លងកើនឡើងតាមការរំពឹងទុក ហើយអ្នកជំងឺកូវីដភាគច្រើនស្ថិតនៅទីក្រុងបាងកក, បរិវេណជុំវិញទីក្រុងបាងកក និងខេត្តទេសចរណ៍ជាច្រើនទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGQ3HQGNFx2p3vxre0te1OdFWWmCqlqHJeGKTmzjyk_KqApnJbQo76YhTojvW2QREpdt2THIETUn7OEWYCRQYwrL_rziWwk3WcWwdPJFuIw9GPH8u3VM6XBCTrSJfKQeJXQiCGEatwq-7sF_M5ebkgDCulCQ3P4TWDT8v0XF2tGRWO9AzQiMTS4djfcAQ/s990/maskless_thai_pm_fined_as_coronavirus_cases_spike.jpg

ចំណែកមូលហេតុធ្វើឱ្យមានការឆ្លងជំងឺកើនឡើង គឺដោយសារភាគច្រើនអ្នកជំងឺមានរោគសញ្ញាដូចគ្នានឹងជំងឺគ្រុនផ្តាសាយ ទើបមិនបានប្រុងប្រយ័ត្ន និងការពារខ្លួន ។ យោងតាមការតាមដានជំងឺកូវីដកំពុងឆ្លងរាតត្បាតនៅប្រទេសថៃ និងបានបង្ហាញទិន្នន័យពីនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្របង្ហាញថា វាជាពូជកូវីដបំលែងពីអូមីក្រុង ដោយអ្នកជំងឺនឹងមានរោគសញ្ញាស្រដៀងនឹងគ្រុនផ្តាសាយ ដូចជា ៖ ក្តៅខ្លួន, ក្អក, ឈឺក, ឈឺតាមដងខ្លួន, ឈឺក្បាល និងហៀរសំបោ ។ ប៉ុន្តែពុំទាន់រកឃើញថា ពូជកូវីដបំលែងពីអូមីក្រុងនេះ ធ្ងន់ធ្ងរជាងពូជអូមីក្រុងចាស់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVTe7ZhpaEhf_fO-2akgDhzSVdnmRLLP2dmJnQwnrvoTSlKgyO69sRmIMRy2eyHrIp2Rwr4OQQSCsBc_8HqAGJDicpR7WPukyF5woFilwfLXPAtF35DJhi4qrlUofd46pUmyHnddAsk3viyYh5I2ZClYgvQdpyOXb3jiVpqN12ijOBUf4TzBjnHKC8vDw/s990/thailand-to-extend-state-of-emergency-amid-fears-of-second-covid-19-wave.jpg

លោក Thongchai Keeratihatthayakorn នាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺនៃក្រសួងសុខាភិបាលបន្តថា បច្ចុប្បន្ន ជំងឺកូវីដដូចគ្នានឹងជំងឺប្រចាំតំបន់ ហើយមានអ្នកឆ្លងជំងឺនេះជារៀងរាល់ឆ្នាំ ប៉ុន្តែការឆ្លងតិច ឬច្រើន គឺអាស្រ័យលើពេលវេលា ។ វាមានរោគសញ្ញាស្រដៀងនឹងជំងឺផ្លូវដង្ហើមទូទៅ ដូចជា ៖ គ្រុនផ្តាសាយធំ និងគ្រុនផ្តាសាយធម្មតា ហើយមន្ទីរពេទ្យគ្រប់ទីកន្លែងបានត្រៀមខ្លួនទាំងផ្នែកគ្រូពេទ្យ និងគ្រែអ្នកជំងឺ ខណៈមន្ទីរពេទ្យមានបទពិសោធន៍ព្យាបាលអ្នកជំងឺយ៉ាងល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl1pI9wb53idBJWFE5m-fgyvkonRkzWfnE2Bvll-a6ZOsSOHRCKjMB-_kF-TIT72MqKmkVTS2plQ1SvAC_EcA-RLKlmb0vLXyLSIdVPEK2DnR0khypS1KuOWRm_A0ZnJABbxKKUY7iX6byRcP_rEBijMdoCUd8Tgs3cO3gHpcpWqj6xjGRheakHhjTXyo/s3000/image.jpg

ពលរដ្ឋទូទៅគួរថែទាំអនាម័យផ្ទាល់ខ្លួន និងពាក់ម៉ាស់នៅពេលស្ថិតនៅទីប្រជុំជនដែលមានមនុស្សច្រើន ដូចជា ៖ ការធ្វើដំណើរនៅទីសាធារណៈ, នៅមន្ទីរពេទ្យ និងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ ។ ក្រៅពីនេះ ត្រូវលាងសម្អាតដៃឱ្យបានញឹកញាប់ បើមានរោគសញ្ញាស្រដៀងនឹងគ្រុនផ្តាសាយ គួរពិនិត្យ ATK នៅផ្ទះ និងចៀសវាងនៅជិតក្រុមងាយឆ្លងជំងឺកូវីដ ។ បើលទ្ធផលធ្វើតេស្តកូវីដវិជ្ជមាន ត្រូវពាក់ម៉ាស់ដើម្បីការពារការឆ្លងទៅអ្នកដទៃ និងប្រញាប់ទៅជួបគ្រូពេទ្យពេលពិបាកដកដង្ហើម ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcS-ihK_b_gBq8aJ62sAgqLorrkgUyGm8t-3quO4UUcXrA&s

ចំណែកក្រុមងាយឆ្លងជំងឺកូវីដ រួមមាន ៖ អ្នកមានអាយុ៦០ឆ្នាំឡើងទៅ, ស្ត្រីមានផ្ទៃពោះ និងអ្នកមានជំងឺប្រចាំកាយ ដូចជា ៖ ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ, ជំងឺបេះដូង-សរសៃឈាម, ជំងឺតម្រងនោមរ៉ាំរ៉ៃ, ជំងឺដាច់សរសៃឈាមខួរក្បាល, ជំងឺធាត់, ជំងឺមហារីក និងជំងឺទឹកនោមផ្អែម ប្រសិនបើមានរោគសញ្ញាស្រដៀងនឹងគ្រុនផ្តាសាយ និងលទ្ធផលធ្វើតេស្តកូវីដវិជ្ជមាន គួរតែពាក់ម៉ាស់ និងទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីព្យាបាល ព្រមទាំងកាត់បន្ថយអាការៈធ្ងន់ធ្ងរ ៕

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញមុខបកស្រាយច្បាស់ៗ ជុំវិញការដោះដូរ ផ្ទះយកដី

0

ក្រោយពីមានការរិះគន់ ជុំវិញការសាងសង់ផ្ទះយឺតយ៉ាវ ដែលបណ្តាលឱ្យមានការដោះដូរផ្ទះ យកដីនៅតម្លៃស្មើរ បុរីឡេងណាវ៉ាត្រាបានបញ្ជាក់ថា សំណើរនេះ ជាសំណើររបស់អតិថិជនមួយចំនួនធំ មិនមានការបង្ខិតបង្ខំពីក្រុមហ៊ុនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-64W1jqAlkgL5rGZeMH1WZ5S7OKNl9z7-D25lpF8Xf4YYeQrHSFSJGhMMlvu0CmpA236vRluxcCa5bpVSxQiKFt8AxTJlEnnmsvd_ElrMtO0uAvnuCMJBT9prrhZidnjhLZL4O8pmXlbqgXjNJ2oR-WfBibdYDPbDGk82nI6JwF0piNv_fQoro5SwzCo/s1280/439318684_989117612796451_1284770767192238561_n.jpg
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖” សូមពុកម៉ែ បងប្អូនទាំងអស់គ្នាជាទីគោរពឱ្យបានជ្រាបពាក់ព័ន្ធនឹងការដោះដូរនេះគឺចំពោះតែបងប្អូនដែលមានតម្រូវការយកទ្រព្យទៅប្រើប្រាស់ចាំបាច់ផ្ទាល់ខ្លួន កន្លងទៅបងប្អូនគាត់ធ្លាប់ដូរមកផ្ទះនៅទួលពង្រ និងកំបូលសរុបជិត៥០០ផ្ទះ មិនមានការដាក់សម្ពាធក៏ដូចជំរុញ ឬបង្ខិតបង្ខំទេ គ្រាន់តែជាការដោះស្រាយផ្នែកតូចៗខ្លះ។ដូច្នេះ ដើម្បីជាសមធម៌ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គិតដោះដូរឱ្យបានទំហំដីឱ្យបានសមមាត្រទៅនឹងថវិកាកុំឱ្យមានការខាតបង់ និងរៀបចំចរនាសម្ព័ន្ធជាមួយបុរី ភ្លើង ទឹក ផ្លូវ បេតុង លូ និងការចាក់ដី បំពេញកូដឱ្យដូចគ្នា ហើយនឹងប្រឹងប្រែងបំបែកប័ណ្ណរឹងឱ្យបានលឿនតាមដែលអាចធ្វើបាន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_cleSgpQDk3iQfWyDYvGfRtwABg2dfwCnpbm6foLfzz6vUSFfm8c5OkMjlcBdclyvtFCEHQG0DFd8ZpcmLZRHETLZykBg7auD8yPHUuuAXAC8s_jJuXNzQvDPwMjRtb1fpLEIs4Ti96i9VcKv-dYQ86tAc1wPYl4h3epnGIoUPePmqCUykZwWrfFXV1U/s889/431967821_967319978309548_380128800921489200_n.jpg

អ្នកឧកញ៉ា  លើកឡើងទៀតថ៖” នេះគ្រាន់តែជាដំណោះស្រាយមួយសម្រាប់ពុកម៉ែ បងប្អូន តម្រូវការចំពោះគម្រោងការសាងសង់គឺយើងដំណើរការធម្មតា ធ្វើម៉េចស្ថានភាពបែបហ្នឹង អ្នកឧកញ៉ា ក៏មិនចង់ជួប ក្រុមហ៊ុនផ្សេងក៏មិនចង់ជួប ។ បច្ចុប្បន្នមានក្រុមហ៊ុនជាង២០០ក្រុមហ៊ុនដែលមានការយឺតយ៉ាវ មិនមែនតែបុរី និងក្រុមហ៊ុន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះទេ។ ក្រុមហ៊ុននឹងខិតខំបញ្ចាប់គម្រោង ខណៈនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានលក់ដីច្រើនកន្លែង លក់បានខ្លះ ដើម្បីប្រមែប្រមូលយក និងកំពុងតែធ្វើការជាមួយក្រសួង ដើម្បីដោះស្រាយបំបែកប័ណ្ណរឹងឱ្យបានលឿន និងឱ្យបានគ្រប់គ្នា។ ហើយក៏ចង់គោរពពុកម៉ែ បងប្អូនពីជំហាននៃកាដោះស្រាយជាផ្នែក ទើបគ្រប់យ៉ាងយើងបានលទ្ធផលល្អប្រសើរទាំងអស់គ្នាទាំងស្រុង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaN44h9GOvb_IL-IyftywoJeVb87y_66PpV3w6oHxphsg4z4hxZbQkBnk09lUfy927Vvk3bMfXl2m87ip239MQu1NS-FDGW_o3Nf062jthrKnKY7rs6NW5LtMGyT05FyO_Zy5DtGb-sX61iPm546BuX6gk9n1l1j0afXKz2ZR2WkXpS0AwZR7BLB0RJgI/s2048/430843571_967320034976209_1315768413570930026_n.jpg

អ្នកឧកញ៉ា បន្តទៀតថា៖”បច្ចុប្បន្ន អតិថិជនគម្រោង៦អា មានទាំងផ្ទះទាំងដីរហូតដល់រាប់ម៉ឺននាក់ អតិថិជនទាំងអស់ជាសរសៃឈាមទាំងអស់គ្នា បើបងប្អូនតែងតែនិយាយពាក្យអវិជ្ជមានពីគម្រោង និងដីខ្លួនឯង នោះលទ្ធផលអ្វីដែលបានមកវិញគឺប៉ះពាល់ទ្រព្យយើង គឺលក់មិនបានថ្លៃ លក់មិនសូវមានហាងឆេង ចំណែកអ្នកឧកញ៉ា ខំប្រឹងប្រែងបញ្ចប់គម្រោង ហើយក្នុងនោះដែរ អ្នកឧកញ៉ាក៏បានបញ្ជាក់ច្រើនដងមកហើយចំពោះពុកម៉ែ បងប្អូនថាគម្រោងត្រូវតែបញ្ចប់ និងទទួលបានប័ណ្ណកម្មសិទ្ធិ គ្រាន់តែថាយើងត្រូវការពេលវេលា (ដោយកន្លងទៅដែលអ្នកឧកញ៉ា បានជម្រាបជូន)។ដូចពុកម៉ែ បងប្អូនមើលឃើញ ទោះសំណង់របស់យើងមានការយឺតយ៉ាវ ប៉ុន្តែការរៀបចំ រចនាសម្ព័ន្ធ ចាក់ដី ផ្លូវ ផ្លើង ទឹក សម្រាប់តម្លៃនេះ ទីតាំងនេះ ទាំងដី ទាំងផ្ទះ យើងមើលឃើញពន្លឺល្អប្រសើរនៅពេលខាងមុខ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRkRIJQ7nlCmhBA5AQn3mTWbPaAlNXUwLkhX1gGGRKMM67OZ5A2G3TJZt7rMaOpOIH1wluBTZSl609FCUkV6x1aEGs0KknkXT3pdvP1RVnbmZzhku9EEpKVQFSuKShXlLW5qHT6NcfdQ1OqffjHt47wyU_iyxwHb6neRaoto9CNNgIa5KFhNb0GmYt2qk/s1280/427956424_953515566356656_5562832596619101572_n.jpg

អ្នកឧកញ៉ា សង្កត់ធ្ងន់ថា៖”បច្ចុប្បន្នភាព បុរីកំពុងតែ ដំណើរការរហូត យើងមានការរីកចម្រើន ទាំងការចាក់ដីយើងជិតចប់ សំណង់ក៏យើងឡើងបានច្រើនគ្រាន់តែថាមិនបានលឿនដូចអ្វីដែលពុកម៉ែ បងប្អូនចង់បានទាំងស្រុង បើអាចខ្ញុំសុំបងប្អូនយើងសាមគ្គីគ្នាលើសពីចំណុចសក្តានុពល ការពិត ជាក់ស្តែង នៃគម្រោងយើង ផ្សព្វផ្សាយ ថ្ងៃក្រោយបងប្អូនលក់ដី លក់ផ្ទះក៏បានទទួលផលចំណេញទាំងអស់គ្នា ព្រោះប្លង់យើងនឹងបានឆាប់ៗ ហើយគម្រោងក៏នឹងបញ្ចប់នាពេលខាងមុខ ហើយបើដី ឬបុរីលក់បានល្អ គម្រោងហ្នឹងក៏បញ្ចប់បានកាន់តែលឿន។ បុរី ក៏កំពុងរៀបចំធ្វើផ្សារ ក្លោងទ្វារ ឱ្យបានស្អាត ទោះបីជាដឹ ផ្ទះនឹងមានតម្លៃដូចគ្នា។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrZFAWBgxi04YLyFijl3Z0eTDv2n6-FjpfZavL6YbEiZcoziEp3bPpeIAmE8Pdzyv9P2abaIQ5_yyascUrWKP4ZSIt45bY3QJoi-_-PfUMvCSMu7LgILUbQ5gYOfa99farUibVC22gJSGSlqkihN7Gnr-6s1Xnu4EPP5LKfCqUn6MmbxgBMjypvf57K0g/s1280/431029423_961538202221059_5682541073478790487_n.jpg

ជាមួយគ្នានោះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសំណូមពរ ពុកម៉ែបងប្អូនគួរតែបង្កើតសហគមន៍ឬក្រុម នៅពេលទំនេរទៅលេងសៅរ៍ អាទិត្យ អាចអញ្ជើញ ញាំបាយជុំគ្នាផ្សព្វផ្សាយពីគម្រោងរបស់យើង ហើយគម្រោងយើងល្អ លក់បានថ្លៃ លក់ដាច់ យើងទៅមុខទាំងអស់គ្នា ពុកម៉ែ បងប្អូនត្រូវការលក់បង្វិលលុយក៏ងាយស្រួល។ខ្ញុំក៏កំពុងរៀបចំកន្លែងណាមួយទុកពុកម៉ែ បងប្អូន ទៅលំហែរលេង ធ្វើឱ្យគម្រោងយើងអ៊ូរអរ មានពេលវេលាគ្រប់គ្រាន់ បញ្ហានឹងដោះបានរលូនខណៈនេះទ្រព្យដែល ក្រុមហ៊ុន មានប្រឹងប្រែងលក់ ទាំងដុំទាំងរាយ ដើម្បប្រមែប្រមូលយកមកបញ្ចប់គម្រោង ។ ដោយឥឡូវនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លក់បានខ្លះ ហើយកំពុងខិតខំ ធ្វើយ៉ាងណាដើម្បីអភិវឌ្ឍ ដើម្បីជាប្រយោជន៍រួមរបស់ពុកម៉ែ បងប្អូនទាំងអស់គ្នា ដែលអ្នកឧកញ៉ាប្រមែប្រមូលលក់បានលឿន ទីតាំងផ្សេង ការដោះស្រាយក៏បានលឿន ការបញ្ចប់គម្រោងអាចនឹងលឿនជាងការគ្រោងទុក៕

 

បុរសចិត្តល្អ ប្រកាសចែកដីឱ្យអ្នកដទៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

តំណាងអយ្យការខេត្តកំពង់ស្ពឺ បានចេញដីកាឃាត់ខ្លួន លោក ជួន គន្ធា ជុំវិញករណីប្រកាសយកដីរដ្ឋទៅចែកជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfJk8msEN_Hlu1GI4qdhSlpOz2oTepP5NTyaLOoH9JuoVOvhCfOmamixGZ9zdqRsTTPTAOe6nfM7PUvYfbCuDM0JajrRHdicd6w59unoOIAq9gCbtwUqrGvJBDzk44GsBre1e1Jc8okSTiV2OSFeAkriKUbZ9YRzYuCp6iYIkJ0oNX25F8TfjTphUdRjg/s1280/2a33f4d5be3222f92c6b2a86f9f2141e.jpgលោក ជួន គន្ធា ត្រូវបានតុលាការចោទប្រកាន់ពីបទ “ប៉ុនប៉ងឆបោក និងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិរោងម៉ាស៊ីន និងភូមិធ្នៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJISQ8h9b_eltYgYcabW9Pw3Q-hgzSlYpqgP2sFPaD9x7TQtPc57NzU4LDbpQRLV2VuTvjgIIByFpJbjIGFxeqIbSpaQAyLToKUldcSH23a3pH1DdaKqe8SmMXFCGt31bbM0u403rAcpq6blk5FKpR1StleAhNVvWpqQ1oZc3pgwdGapMBcxt2d4M4sSo/s1280/ad2235a0704ebb7c25425d01702137c1.jpg

ជុំវិញករណីនេះ រដ្ឋបាលស្រុកឱរ៉ាល់ បានបដិសេធទាំងស្រុង ចំពោះព័ត៌មានថា មានបុគ្គលឈ្មោះ ជួន គន្ធា ធ្វើការចែកដីជូនប្រជាពលរដ្ឋក្រីក្រ នៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធ្មៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។

ការបដិសេធនេះ បន្ទាប់ពីមានសេចក្ដីជូនដំណឹងមួយរបស់បុគ្គលឈ្មោះ ជួន គន្ធា បានចេញសេចក្ដីជូនដំណឹង ដោយបានអះអាងថា នឹងកាត់ដីឡូត៍ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងខេត្ដកំពង់ស្ពឺ ដើម្បីសាងសង់លំនៅដ្ឋាន ឬអាស្រ័យផល ស្ថិតនៅភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់។ ការប្រកាសនៅលើបណ្តាញសង្គម លោក ជួន គន្ធា បានប្រកាសចែកជូនដីជូនប្រជាពលរដ្ឋក្រីក្រក្នុងទំហំ ១០ គុណ ៣០ម៉ែត្រ តែត្រូវចេញលុយម្នាក់ៗ ៤៥០ដុល្លារ ជាថ្លៃរដ្ឋបាល និងការឈូសឆាយដី៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizwe6b4jXvG685xPwERV_Fom9uVaR20-ATTZio6kq6RtC67MFi4uk2HnbZWLT5XW8DeM607CbdMRwofknw9eLNFYMhG0DXLIPdeLHx1eiXJQkxC2a6762ouTb9f6HSzLZXNnnEc7CSBSckw2Iln1ScNJd0dcwdNwcgrACxilayT53FrpdDj5KXZAXAoKY/s1280/fdd4944bcd610b85ad3af19423dc61ed.jpg

ប្រទេសន័រវេសគ្រោងសាងសង់កប៉ាល់អ៊ីដ្រូសែនអាចផ្ទុកយានជំនិះដល់ ១២០ គ្រឿង

0

បរទេស៖ កាលពីពេលថ្មីៗនេះ ប្រទេសន័រវេសបានបញ្ចេញគំរូកប៉ាល់ដែលមានប្រវែង ១១៧ ម៉ែត្រអាចផ្ទុកយានជំនិះបាន ១២០ គ្រឿង ដោយប្រើអ៊ីដ្រូសែនពណ៌បៃតង ដែលត្រូវបានគេរំពឹងថានឹងដឹកជញ្ជូនជាផ្លូវការនៅឆ្នាំ ២០២៦។
យោងតាម Interesting engineering ដែលបានរាយការណ៍កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ថាក្រុមហ៊ុនដឹកជញ្ជូន Torghatten Nord បានចុះកិច្ចសន្យាជាមួយកន្លែងផលិតកប៉ាល់ Myklebust ក្នុងប្រទេសន័រវេស ដើម្បីសាងសង់កប៉ាល់ដើរដោយថាមពលអ៊ីដ្រូសែនដ៏ធំបំផុតរបស់ពិភពលោក។ កប៉ាល់ប្រភេទថ្មីនេះត្រូវបានរចនាឡើងដើម្បីផ្ទុករថយន្តចំនួន ១២០ នៅលើផ្លូវសាឡាងដ៏វែងបំផុតរបស់ប្រទេសន័រវេសដែលមានទីតាំងនៅតំបន់អាក់ទិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnM5_Zyo_b9Y0MQ3QJqymcVXqa4p-FaIPQ4oSAIiPtPXK8M0E8M18fHSLq-xQfo9oyKiFlGVJn2ZLWj_MhwIbVETBVRZnJCABf8oRXYvpfbLFvOhkacuusReftD9hiunC0SnU7TTXUjdH0N0JzGIocyaa-gHoOmzfQ-Ki-o5J0n4lZ55gK3qSumqVkF7k/s768/photo_2024-04-23_15-54-12.jpg

យោងតាមក្រុមហ៊ុន Myklebust គំរូរថភ្លើងរបស់ពួកគេនឹងតភ្ជាប់ទីក្រុង Bodø នៃកោះ Røst ទៅទីក្រុង Lofoten តាមបណ្តោយផ្លូវសាឡាងដ៏វែងបំផុតរបស់ប្រទេសដែលមានប្រវែង ២៧៨ គីឡូម៉ែត្រ ដូច្នេះនាវាអ៊ីដ្រូសែនដ៏ធំបំផុតរបស់ពិភពលោក នឹងជួយជំរុញចរាចរណ៍តាមសមុទ្រ។ យោងតាមក្រុមហ៊ុន Offshore Energy គម្រោងនេះមានសារសំខាន់ណាស់ ព្រោះការដឹកជញ្ជូនអ្នកដំណើរតាមអ៊ីដ្រូសែនក្នុងរយៈចម្ងាយឆ្ងាយក្នុងស្ថានភាពដ៏លំបាកបែបនេះគឺមិនធ្លាប់មានពីមុនមកនោះទេ។ គម្រោងនេះគឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Torghatten Nord ដែលជាក្រុមហ៊ុនរចនាកប៉ាល់ន័រវេស និងកន្លែងផលិតនាវា Myklebust Verft ដែលរួមបញ្ចូលគ្នានូវប្រព័ន្ធ SEAM និងអ្នកផ្គត់ផ្គង់អ៊ីដ្រូសែន GreenH ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDs8z_D9MQ9mOJ6UzpRguazPQiutg0q3o-7Mpf6IyRwwq-1R5WUZ8AEZVZBgxsz6elVojVFMHK2TyXYlEwOwUuzMWt2RsF_2YTm2FOy_rzeEx7wzI06xGvp9OTFt5vZOk2T09QIXCFGscvcfnrmEVWt7ltDziDg0dvmPq1R-7xPoUPTiW_OPEpGk1FZG0/s750/photo_2024-04-23_15-54-29.jpg

គួរបញ្ជាក់ដែរថា ការប្រើប្រាស់អ៊ីដ្រូសែនបានកាត់បន្ថយការបំភាយឧស្ម័ន CO2 ប្រចាំឆ្នាំប្រហែល ២៦,៥០០ តោននៅតាមផ្លូវ។ ហេតុនេះហើយគំរូដែលមានសមត្ថភាពខ្ពស់នេះនឹងត្រូវបានសាងសង់នៅរោងចក្ររបស់ Myklebust នៅ Gursken ភាគខាងត្បូងនៃ Ålesund។ ហើយការសាងសង់នឹងត្រូវការបង្កើនបុគ្គលិក និងប្រតិបត្តិការនៅកន្លែងផលិតកប៉ាល់នាពេលខាងមុខ។ បន្ថែមពីលើការធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការដឹកនាំដែនសមុទ្រន័រវេស ដើម្បីបង្កើតស្តង់ដារសុវត្ថិភាពសម្រាប់នាវាប្រភេទថ្មីទាំងស្រុង គម្រោងនេះក៏នាំមកនូវការចូលរួមពីអ្នកផ្គត់ផ្គង់ជាច្រើនទាក់ទងនឹងការរចនា បច្ចេកវិទ្យា និងឧបករណ៍ទំនើបៗផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA28Voa1Y73DmNi6UP7wG3aiblDkr1-3wacJ9_qleI61dFK6SObvfZ3fh0NvHzaRWS26sUBcEy4vITRagaXGiAr7fkipKjJZVi_QQLQLjvGg_-jyMnui4mxQRgMOkgpf0MlMeOjUEmEMWLrkcIPydQ89myei0Y2ANrOHOhKJdEKpJzoUPrFAt3EaBRoMI/s1225/photo_2024-04-23_15-54-40.jpg

ថ្មីប្លែក! នៅសិង្ហបុរីយកគ្រូហុងស៊ុយមើលមុនបានសម្ភាសន៍ការងារ

0

ប្រទេសសិង្ហបុរី ៖ នៅពេលនិយាយអំពីការជ្រើសរើសបុគ្គលិកចូលធ្វើការនៅប្រទេសកម្ពុជា យើងនឹងឃើញក្រុមហ៊ុនជាច្រើនពិចារណាលើប្រវត្តិរូប និងបទពិសោធន៍ការងាររបស់បេក្ខជនដាក់ពាក្យធ្វើការ ។ ប៉ុន្តែក្រុមហ៊ុនសិង្ហបុរីជាច្រើននឹងពិចារណាទៅលើថ្ងៃខែឆ្នាំកំណើតរបស់បេក្ខជនផងដែរដើម្បីចង់ដឹងថា តើបេក្ខជនអាចធ្វើការជាមួយក្រុមហ៊ុនបានទេ? ប្រសិនបើមើលហុងស៊ុយហើយមិនល្អ ក្រុមហ៊ុននឹងមិនហៅបេក្ខជននោះមកសម្ភាសន៍ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh9gO6eBRS_Z6sx5ZJ0lC3AJ-gHx20w3NuM4CdF8A3Pcy8jbwym2C8gdNmHRMZgbkPpCOy0MkOXTnkjwHuPzX4VKaBSQtMuXa0jNfHPsDy8IBQNjiottqYGt3YfSu4OzON6hddrCbJ0qdjZP1IFMDv1an8PEDJC4G4HTX-5nAR6z93ykOax-n0fC81XAk/s2048/20210228_singapore_078.jpg

លោក Mark Tan គឺជា CEO របស់ក្រុមហ៊ុន Way Fengshui Group ធ្វើការខាងផ្នែកប្រឹក្សាយោបល់រឿងហុងស៊ុយ បានបង្ហាញទិន្នន័យប្រាប់ CNBC ថា ជារៀងរាល់ឆ្នាំ មានក្រុមហ៊ុនប្រមាណជាង១០០ បានមកប្រឹក្សាជាមួយក្រុមហ៊ុនរបស់លោក ពាក់ព័ន្ធនឹងការសម្រេចចិត្តជ្រើសរើសបុគ្គលិកមកធ្វើការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm_CjYtQsvmgoxne9CTcnc8FJGmFZG-A3NTelebs8zyYwGGsRnJN2MXeGCwHaigirW9CfctxN91H-cRbX01DIPquCTLbNABlfSmtH8dTW9x2u60_8lqW5qMk8plOB7KqvVUxvjX3r-yJNCi7E4VaF9_xxF9icr7DaR_q3k8HQ748wpCPyB3Hf1LejTV7M/s1024/photo_2024-04-23_08-55-10.jpg

ក្រុមហ៊ុនទាំងនេះនឹងផ្តល់ព័ត៌មានលម្អិត ដូចជា ៖ ថ្ងៃខែឆ្នាំកំណើតរបស់បេក្ខជនសម្រាប់មើលហុងស៊ុយ ប៉ុន្តែវាមិនមែនជាផ្នែកទាំងអស់ដែលក្រុមហ៊ុនយកមកសម្រេចចិត្តហៅបេក្ខជនមកសម្ភាសន៍ ឬទទួលបេក្ខជនចូលធ្វើការនោះទេ ពីព្រោះនៅជំហានចុងក្រោយ ផ្នែកធនធានមនុស្ស (HR) របស់ក្រុមហ៊ុនមានសិទ្ធិសម្រេចចិត្តក្នុងការជ្រើសរើសបេក្ខជនណាម្នាក់មកធ្វើការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwxzsLKhYdwTcspKXA0Sj1PvyMs7Iw41pYjGbPcAgBVKBljdOk4YT8LNtwFTAPuV3iyF65f3GlKdjjTraFXFyZIrs5qBlEUkvXeEjJZmcXnS9RQBiNH8teZuOYCp-rL0uVkW1a-LPF3141FaUuQb00rO3WyDr0NbP4v2Caz24TcqP7dh5Kg3YateKp8fE/s976/photo_2024-04-23_08-55-13.jpg

លើសពីនេះ ក្រុមហ៊ុនទាំងនេះមិនត្រឹមតែមើលហុងស៊ុយសម្រាប់ជ្រើសរើសបេក្ខជនមកធ្វើការប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនជាច្រើនបានប្រឹក្សាជាមួយគ្រូមើលហុងស៊ុយផងដែរ មុនពេលសម្រេចចិត្តប្រកបអាជីវកម្ម ដូចជា ៖ ការវិនិយោគសាងសង់រោងចក្រថ្មី ហើយគ្រូទាយនឹងមើលពីទីតាំង និងបរិវេណនៅជុំវិញថា តើការសាងសង់រោងចក្រត្រូវតាមក្បួនហុងស៊ុយដែរឬទេ?https://mariavincentrobinson.files.wordpress.com/2022/04/20210117_singapore_212.jpg

ក្រៅពីក្រុមហ៊ុនជាច្រើននៅសិង្ហបុរីចាប់អារម្មណ៍មើលហុងស៊ុយពាក់ព័ន្ធនឹងការប្រកបអាជីវកម្មហើយ មនុស្សទូទៅក៏ចាប់អារម្មណ៍មើលរាសីផ្ទាល់ខ្លួនផងដែរ ហើយសំណួរដែលពួកគេតែងតែសួរជាញឹកញាប់ គឺតើពេលណាទើបពួកគេក្លាយជាអ្នកមានទ្រព្យសម្បត្តិ? ក្រៅពីនេះ អ្នកខ្លះចង់ដឹងពីជោគវាសនារបស់ខ្លួន និងសុំការប្រឹក្សាអំពីរឿងស្នេហា និងការរៀបអាពាហ៍ពិពាហ៍ផងដែរ ។https://miro.medium.com/v2/resize:fit:1400/0*GFjSi1JsOuS_hJAq.jpg

ការពេញនិយមមើលរាសី និងហុងស៊ុយបានធ្វើឱ្យក្រុមហ៊ុនរកស៊ីផ្នែកនេះនៅប្រទេសសិង្ហបុរី កើនឡើង៣២,៦% ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ។ រយៈពេលជាច្រើនឆ្នាំកន្លងមក ប្រាក់ចំណូលពីផ្នែកនេះកើនឡើងជិតស្មើ៧០% ឬស្មើនឹង៧៦លាន២សែនដុល្លារសិង្ហបុរី ៕

សង្កេតចរិតលក្ខណៈមនុស្សតាមរយៈការទទួលទានអាហារ

0

នៅពេលដែលអ្នកណាត់នរណាម្នាក់ដើម្បីញ៉ាំអាហារពេលល្ងាចជុំគ្នា មិនថាគ្រួសារ មិត្តភក្តិ ឬក្រុមការងារនោះទេ ប្រសិនបើអ្នកចង់ដឹងថាមនុស្សទាំងនោះមានចរិតលក្ខណៈបែបណា សូមអ្នកសង្កេតចំណុចទាំងនេះឱ្យច្បាស់ ព្រោះមនុស្សមួយចំនួនតែងតែបញ្ចេញចរិតពិតនៅពេលពួកគេញ៉ាំអាហារ។ ដូច្នេះអត្ថបទនេះនឹងប្រាប់អ្នកឱ្យដឹងពីអត្តចរិតមនុស្សនៅពេលញ៉ាំអាហារជុំគ្នាតាមរបៀបចិត្តវិទ្យា៖

១.មនុស្សដែលញ៉ាំលឿននិងផឹកលឿន៖ មនុស្សប្រភេទនេះភាគច្រើនគឺជាមនុស្សឧស្សាហ៍ព្យាយាម និងរហ័សរហួន។ ក្នុងជីវិតរបស់ពួកគេមិនថារវល់ ឬក៏អត់នោះទេគឺពួកគេតែងមានទម្លាប់ញ៉ាំលឿនជាងអ្នកដទៃជានិច្ច ពួកគេជាមនុស្សមានសតិសម្បជញ្ញៈខ្ពស់ គិតពេលវេលាជាធំ ចិត្តល្អស្លូតបូត អៀនច្រើន ហើយក៏រៀងនឿយបន្តិចដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLlweOgcsEPumgJC4R35aWC6QOvzquJ56GMJUJTekGVqHNkkKzmaI3wMpYtwJT1wkMCUGXfmgpN0iUK5S3ATSEe5o0xDRXUGaUEd6PzdkNfpx_Qac1jVOYBYYuZXcVFklljkO6ylZH-QwlhfRwi8v7pUS-7gcsPKX2XNDULkJxweaUXm9ljPkCUBLcfc4/s800/photo_2024-04-23_14-21-20.jpg

២.មនុស្សដែលញ៉ាំយឺត៖ មនុស្សដែលចូលចិត្តញ៉ាំយឺតបង្ហាញថាពួកគេជាមនុស្សសប្បាយរីករាយតាំងពីដើមមក ឬមានបុគ្គលិកលក្ខណៈមិនសូវខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួនប៉ុន្មានទេ។ បើតាមចិត្តវិទ្យាបានឱ្យដឹងថា មនុស្សដែលមានទម្លាប់ញ៉ាំអាហារយឺតនឹងបានសុខទៅថ្ងៃមុខ មិនសូវរងទុក្ខ មិនសូវខ្វល់ខ្វាយនឹងការងារច្រើននោះទេ ហើយជីវិតរបស់ពួកគេគឺពិតជាមានសុភមង្គល និងរីករាយបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiur2Kko9q0ZcB0PQ8wc9f23Ipdp0l-O5dfSz2SNlzDkIvYsrvKSzZnxVMf7pavp8fMHWA4ureyG2GKwhGJm9A4mExOFhIbuosW8E31vC8F4p3LNvQuNTV9iZlwzvvfWpz_0W9SEEtdZVN4JStWM19MJSQqgTAcqqF2WbxFPLUnorTi0d9YhODHZktHAj8/s1280/photo_2024-04-23_14-21-32.jpg

៣.មនុស្សដែលញ៉ាំបញ្ចេញសំឡេងឮៗ៖ អ្នកដែលតែងតែបញ្ចេញសម្លេងឮៗនៅពេលញ៉ាំអាហារ បង្ហាញថាពួកគេជាមនុស្សខ្វះសីលធម៌ ខ្ជិល គ្មានសមត្ថភាព និងមិនសូវចេះរកលុយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcJbc15SL3EV_bLl1zKqmbtdbRPFWTiD-fA39fX0sARLRbhQ_1WHteLoGnkBpA6YcZvoRJ0ziCCmO_F-BdRBXoLAozP9QPpL4XIpFBgWcqRuYIYQw9xFW2XIuKsOM6C8YsY32O90bkgV4GvkSPBLjBFkY6cnvp0WIpBcwWSOsNyofHsITThg1-Y-TsslY/s960/photo_2024-04-23_14-21-45.jpg

៤.មនុស្សដែលផឹកទឹកច្រើនរហូតដល់ហៀរចេញតាមមាត់៖ អ្នកដែលទទួលទានប្រភេទនេះច្រើនតែជាមនុស្សដែលនិយាយមិនសមហេតុផល ហើយមានចិត្តមិនស្ងប់។ ក្នុងជីវិតពួកគេច្រើនតែមិនសម្រេចចិត្ត ហើយមិនដែលមានយោបល់ក្នុងការសម្រេចចិត្តច្បាស់លាស់ឡើយ។ ជីវិតរបស់ពួកគេមានបញ្ហាជាច្រើន ជាពិសេសពួកគេមិនដែលមានភាពស្អាតស្អំឡើយ។https://healthier.stanfordchildrens.org/wp-content/uploads/2022/12/healthy-eating-blog-stanford-childrens-1200x675-1.jpg

៥.មនុស្សដែលញ៉ាំអាហារមួយៗ៖ មនុស្សដែលញ៉ាំអាហារមួយៗ ដោយការទំពារឱ្យបានហ្មត់ចត់ គឺជាប្រភេទមនុស្សពូកែអត់ធ្មត់ សុភាពត្រឹមត្រូវ មានសុជីវធម៌ និងមានសីលធម៌ល្អក្នុងជីវិត។ មនុស្សបែបនេះតែងតែឈ្នះចិត្តអ្នកដទៃ ដោយសារភាពទន់ភ្លន់ សុភាព សមត្ថភាពក្នុងការស្តាប់ និងការចែករំលែក។ ពួកគេក៏ជាប្រភេទមនុស្សដែលចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង មិនបណ្តោយឱ្យអ្នកដទៃជិះជាន់តាមចិត្តនោះទេ ហើយក៏ចេះគ្រប់គ្រងស្ថានការណ៍ផ្សេងៗបានយ៉ាងល្អផងដែរ៕