លោកអ្នកប្រាកដជាចង់ដឹងហើយថា តើឧស្សាហកម្មអ្វីខ្លះដែលអាចនាំឱ្យអ្នកមានឱកាសក្លាយជាមហាសេដ្ឋីលឿនបំផុត? ជាការពិតណាស់ ដើម្បីក្លាយជាមហាសេដ្ឋីមិនមែនជារឿងងាយស្រួលនោះទេ ការងារនីមួយៗគឺសុទ្ធតែពិបាក ទោះជាយ៉ាងណាមហាសេដ្ឋីភាគច្រើនទូទាំងពិភពលោកតែងតែវិនិយោគលើវិស័យទាំងនេះ ដោយសារឧស្សាហកម្មទាំងនេះគឺមានអត្រាជោគជ័យខ្ពស់បំផុតក្នុងការក្លាយជាមាន។ ដូច្នេះប្រសិនបើអ្នកផ្តោតតែលើអាជីពតែមួយ ឬការងារតែមួយកន្លែង គឺមិនអាចនាំអ្នកឱ្យជោគជ័យបានលឿននោះទេ អ្នកគួរតែវិនិយោគលើវិស័យឧស្សាហកម្មខ្លះទើបអាចមានឱកាសក្លាយជាអ្នកមានលឿនបំផុត។ ខាងក្រោមនេះគឺជាឧស្សាហកម្មដែលអ្នកគួរតែវិនិយោគ៖

១.ការវិនិយោគលើហិរញ្ញវត្ថុ៖ ចំនួនមហាសេដ្ឋីដែលបានវិនិយោគលើឧស្សាហកម្មហិរញ្ញវត្ថុគឺមាន ៤២៧ នាក់ស្មើនឹង ១៥% នៅក្នុងបញ្ជី។ ហើយអ្នកមានបំផុតនោះគឺមហាសេដ្ឋី Warren Buffett ជាមួយទ្រពសម្បត្តិ ១៣៣ ពាន់លានដុល្លារអាមេរិក ដែលគាត់គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគ Berkshire Hathaway ជាមួយនឹងក្រុមហ៊ុនដែលមានភាគហ៊ុននៅក្នុងអាជីវកម្មជាង ៦០ ផ្សេងទៀតរួមមាន Apple, Duracell និង Dairy Queen។https://www.thestreet.com/.image/t_share/MTY3NTM5NDQ5MDEzOTM4MDYy/what-is-the-most-expensive-stock-in-2019.jpg

២.ការវិនិយោគលើបច្ចេកវិទ្យា៖ ចំនួនមហាសេដ្ឋីដែលបានវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាគឺមាន ៣៤២ នាក់ស្មើនឹង ១២% នៅក្នុងបញ្ជី។ អ្នកមានបំផុតគឺមហាសេដ្ឋី Jeff Bezos ជាមួយទ្រពសម្បត្តិ ១៩៤ ពាន់លានដុល្លារ គាត់គឺជាស្ថាបនិកក្រុមហ៊ុន Amazon ម្ចាស់ Washington Post និងក្រុមហ៊ុនអាកាសចរណ៍ Blue Origin ។ https://ats.org/wp-content/uploads/2020/04/Index-High-Tech-Future-2400x1374.jpg

៣.ការវិនិយោគលើផលិតកម្ម៖ ចំនួនមហាសេដ្ឋីដែលបានវិនិយោគលើឧស្សាហកម្មផលិតកម្ម ៣២៨ នាក់ស្មើនឹង ១២% នៅក្នុងបញ្ជី។ អ្នកមានបំផុតគឺលោក Reinhold Wuerth ជាមួយទ្រពសម្បត្តិ ៣៣,៦ ពាន់លានដុល្លារ ដែលគាត់គឺជាប្រធានក្រុមហ៊ុនផលិតឧបករណ៍មេកានិច និងដែក Wuerth Group។ https://www.wuerth-industry.vn/media/media/jk_test/images_4/AWKG_res_wl2_frontpage_1200.jpg

៤.ការវិនិយោគលើម៉ូដ៖ ចំនួនមហាសេដ្ឋីដែលបានវិនិយោគលើម៉ូដទំនិញប្រណិតផ្សេងៗដូចជាសម្លៀកបំពាក់ កាបូប ស្បែកជើង និងម៉ូតជាច្រើនទៀតមាន ២៨៥ នាក់ស្មើនឹង ១០% នៅក្នុងបញ្ជី។ អ្នកមានបំផុតគឺលោក Bernard Arnault ជាមួយទ្រពសម្បត្តិ ២៣៣ ពាន់លានដុល្លារ។ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមទំនិញប្រណីតដ៏ធំបំផុតរបស់ពិភពលោក LVMH ។ បច្ចុប្បន្នក្រុមហ៊ុននេះជាម្ចាស់ម៉ាកសម្លៀកបំពាក់ និងគ្រឿងសំអាងចំនួន ៧៥ ដូចជា Sephora, Tiffany & Co, Givenchy, Christian Dior, Dom Perignon និង Moët Hennessy។ https://fashionista.com/.image/ar_1.91%2Cc_fill%2Ccs_srgb%2Cfl_progressive%2Cg_xy_center%2Cq_auto:good%2Cw_1200%2Cx_2514%2Cy_1532/MTk4ODA4NDA1MTYxMjg5MDY3/louis-vuitton-mens-pharrell.jpg

៥.ការវិនិយោគលើអាហារ និងភេសជ្ជៈ៖ ចំនួនមហាសេដ្ឋីដែលបានវិនិយោគលើអាហារ និងភេសជ្ជៈមាន ២១០ ស្មើនឹង ៨% នៅក្នុងបញ្ជី។ អ្នកមានបំផុតគឺលោក Zhong Shanshan ជាមួយទ្រពសម្បត្តិ ៦២.៣ ពាន់លានដុល្លារ ដែលគាត់គឺជាប្រធានក្រុមហ៊ុនទឹកដប Nongfu Spring និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនឱសថ Beijing Wantai Biological Pharmacy ផងដែរ ហើយបច្ចុប្បន្នគាត់គឺជាអ្នកមានបំផុតនៅក្នុងប្រទេសចិន៕https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcRICuhXnES10sboALM8-KkSLw2DZJushmY4KNlQEMz_6Q&s